ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ព័ត៌មានសំខាន់ៗ

អង្គការសហប្រជាជាតិ​រន្ធត់​ចិត្តនឹង​របាយ​ការណ៍​ស្ដីពី​ការ​សម្លាប់​រង្គាល​លើ​ជន​ស៊ីវិល​នៅ​សហភាព​មី​យ៉ាន់​ម៉ា

2021/12/27 10:11:02 am        1227
​UN៖ មន្ត្រី​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ (​ទី២៦ ខែធ្នូ​) លោក "​រន្ធត់ចិត្ត​"​ នឹងរបាយការណ៍​គួរ​ឱ្យ​ទុកចិត្ត​ថា ​ជន​ស៊ីវិលយ៉ាងហោចណាស់ ៣៥​នាក់​ត្រូវ​បាន​សម្លាប់ និង​សាកសព​របស់​ពួកគេ​ត្រូវ​បាន​ដុត​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា ហើយ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​។​បុគ្គលិក​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ Save the Children ចំនួន ២​នាក់​នៅតែ​បាត់​ខ្លួន បន្ទាប់ពី​រថយន្ត​របស់​ពួកគេ​ស្ថិត​ក្នុង​ចំណោម​រថយន្ត​ជាច្រើន​ដែល​ត្រូវ​បាន​រង​ការវាយប្រហារ និង​ឆេះ​នៅ​ក្នុង​ឧបទ្ទវហេតុ​នៅ​រដ្ឋ Kaya ភាគ​ខាងកើត​។​ ​ក្រុម​ឃ្លាំមើល​ស្ថាន​ការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុក បានដាក់​ការស្តីបន្ទោស​ការវាយប្រហា​រ​នេះ​ទៅលើ​ទាហាន​យោធា​។​ ​លោក Martin Griffiths អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌ ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​ខ្ញុំ​ថ្កោលទោស​ចំពោះ​ឧបទ្ទវហេតុ​ដ៏​សោកសៅ​នេះ និង​រាល់​ការវាយប្រហារ​លើ​ជន​ស៊ីវិល​នៅ​ទូទាំងប្រទេស​។​ ​លោក​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់ និង​តម្លាភាព​។​​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បាន​ស្ថិតក្នុង​ភាពចលាចល​ចាប់តាំងពី​រដ្ឋប្រហារ​ខែកុម្ភៈមក ដោយមាន​មនុស្ស​ជាង ១,៣០០​នាក់​បាន​ស្លាប់នៅក្នុង​ការបង្ក្រាប​ពី​សំណាក់​កងកម្លាំង​សន្តិសុខ នេះ​បើ​យោងតាម​ក្រុម​ឃ្លាំមើល​ស្ថាន​ការ​នយោបាយ​ក្នុងស្រុក​មួយ​។​ ​មន្ត្រី​ក្នុង​តំបន់ និង​អ្នកស្រុក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា យោធា​មី​យ៉ាន់​ម៉ា​បាន​បើក​ការ​ការវាយប្រហារ​តាម​អាកាស និង​កាំភ្លើង​ធំ​ធុន​ធ្ងន់​ទៅលើ​ទីក្រុង​តូច​មួយ​ដែល​គ្រប់គ្រង​ដោយ​ទ័ពព្រៃ Karen ដែល​បាន​បង្ខំ​ឲ្យ​មនុស្ស​រាប់រយ​នាក់​ភៀសខ្លួន​ឆ្លងទន្លេ​ចូលទៅក្នុង​ប្រទេស​ថៃ​៕អត្ថបទ៖ សុខមាន

មនុស្ស​យ៉ាងហោចណាស់ ​៣២​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ឆេះ​សាឡាង​នៅ​បង់​ក្លា​ដែ​ស​

2021/12/24 03:29:12 pm        552
​​បង់​ក្លា​ដែ​ស៖ យោង​តាម​នគរបាល​បាន​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាងហោចណាស់ ៣២នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​សាឡាង​​​ផ្ទុក​មនុស្ស​ពេញ​បាន​ឆេះ​នៅ​ភាគ​ខាងត្បូង​ប្រទេស​បង់​ក្លា​ដែ​ស នៅ​ក្នុង​សោកនាដកម្ម​ដែនទឹក​ចុងក្រោយបង្អស់​ដែល​បាន​វាយប្រហារ​ប្រទេស​​ក្រីក្រ​ក្នុង​តំបន់​ទំនាប​។​​ឧបទ្ទវ​ហេតុនេះ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះនៅ​ជិត​ទីប្រជុំជន​ជនបទ​ភាគ​ខាង​ត្បូង Jhalokati ចម្ងាយ ២៥០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី Dhaka។ សាឡាង​នេះ​បាន​ដឹក​មនុស្ស​ប្រហែល ៥០០​នាក់​។​ ស្នងការ​នគរបាល​ក្នុង​តំបន់​លោក Moinul Islam បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា សាឡាង​ដែល​មាន​ឈ្មោះថា Obhijan កម្ពស់​ ៣​ជាន់​បាន​ឆាបឆេះ​កណ្ដាល​ទន្លេ​។ ​យើង​បាន​រក​ឃើញ​សាកសព​ចំនួន ៣២​នាក់​ហើយ​។ ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​។ ភាគច្រើន​បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ ហើយ​មួយ​ចំនួន​តូច​ទៀត​លង់ទឹក​ស្លាប់ បន្ទាប់ពី​ពួកគេ​បាន​លោត​ចូល​ទៅ​ក្នុង​ទន្លេ​៕អត្ថបទ៖ សុខមាន

សហរដ្ឋអាមេរិក​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ឱសថ​គ្រាប់ COVID-19 ទី​ពីរ​សម្រាប់​អ្នកជំងឺ

2021/12/24 12:01:45 pm        534
​អាមេរិក៖ និយតករ​សុខភាព​របស់​សហរដ្ឋអាមេរិក ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អនុញ្ញាត​ឱ្យ​ឱសថ​គ្រាប់​ទី​ពីរ​ប្រឆាំង​វីរុស COVID-19 ដោយ​ផ្តល់នូវ​ឱសថ​ងាយស្រួល​ប្រើ​មួយ​ផ្សេងទៀត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​កើន​ឡើង​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ Omicron​។ ការអនុញ្ញាត​របស់​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​ធ្វើឡើង​មួយថ្ងៃ​ បន្ទាប់ពី​ភ្នាក់ងារ​បាន​ផ្តល់​ការ​អនុញ្ញាត​ទៅ​ឲ្យ​ក្រុមហ៊ុន Pfizer។ជា​លទ្ធផល​ឱសថ​គ្រាប់​របស់​ក្រុមហ៊ុន Merck ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ប្រសិទ្ធភាព​តិច​ជាង​ការ​ព្យាករណ៍ កាលពី​ប៉ុន្មាន​សប្តាហ៍​មុនប្រឆាំង​នឹង​ជំងឺ​រាតត្បាត​។ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​បាន​អនុញ្ញាត​ឱសថ​របស់​ក្រុមហ៊ុន Merck សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​មាន​រោគសញ្ញា​ដំបូង​នៃ​វីរុស COVID-19 ដែល​ប្រឈមមុខទៅ​នឹង​ហានិភ័យ​ខ្ពស់​បំផុតនៃ​ការ​ចូល​ព្យាបាលនៅមន្ទីរពេទ្យ រួម​ទាំង​មនុស្ស​ចាស់ និង​អ្នក​ដែល​មាន​លក្ខខណ្ឌ​ដូចជា​ភាព​ធាត់​ពេក និង​ជំងឺ​បេះដូង​។ ដោយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាឱសថ​ Molnupiravir ឱសថ​ក្រុមហ៊ុន Merck នឹង​មាន​ការព្រមាន​លើ​ការ​ប្រើប្រាស់អំឡុង​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​។ ឱសថ​គ្រាប់​របស់​ក្រុមហ៊ុន Pfizer មាន​ប្រសិទ្ធភាព​ជាង ៣​ដង​ក្នុង​ការ​ធ្វើតេស្ត ដោយ​កាត់បន្ថយ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ការ​ស្លាប់​ជិត ៩០% ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​មាន​ហានិភ័យ​ខ្ពស់ បើ​ធៀប​នឹង​ ៣០% ​សម្រាប់​ឱសថ​ក្រុមហ៊ុន Merck's។ ​សម្រាប់​ពេលនេះការសម្រេច​របស់រដ្ឋបាល​ចំណីអាហារ និង​ឱសថ​ (FDA) ផ្តល់នូវ​ជម្រើស​ដ៏​មាន​សក្ដានុពល​មួយ​ផ្សេងទៀត ​ប្រឆាំង​វីរុសដែល​បាន​សម្លាប់​ប្រជាជន​អាមេរិក​ជាង ៨០០,០០០​នាក់ ទោះបី​មន្ត្រី​សុខាភិបាល​បាន​ទប់ស្កាត់​ករណី​កំណត់ត្រាការចូលព្យាបាល​នៅមន្ទីរពេទ្យ និង​ការ​ស្លាប់​ដែល​ជំរុញ​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ក៏ដោយ​។ ឱសថ​គ្រាប់​ប្រឆាំងវីរុស​រួម​ទាំង​របស់​ក្រុមហ៊ុន Merck's ត្រូវ​បាន​គេ​រំពឹង​ថានឹង​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron៕អត្ថបទ៖ ប៊ុនថន

សម្ដេចតេជោទម្លាយឱ្យដឹង ពីខ្លឹមសារសំបុត្រសម្ងាត់ដែលរក្សាទុកជិត ៣០ ឆ្នាំកន្លងមក

2021/12/23 01:30:38 pm        458
ភ្នំពេញ៖ ហ្វេសប៊ុកផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានផ្សព្វផ្សាយដោយ សរសេរថា សំបុត្រសម្ងាត់ឆ្នាំ១៩៩៤ កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត ដែលពេលនោះកំពុងសិក្សានៅសាក លវិទ្យាល័យមួយនាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក បានសសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំ ដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយជាមួយនឹងការប្តេជ្ញារបស់គេ គឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន។ លិខិតមួយច្បាប់នេះមិនមានការចាំបាច់រក្សាទុកជាសម្ងាត់ទៀតទេ ព្រោះវាបានកន្ល ងហួសជិត២៨ឆ្នាំមកហើយ។ ជាមួយនេះ ម៉ាណែត ក៏មានចំណេះដឹងខាងសេដ្ឋកិច្ច នយោបាយ និងយោធាដូចដែលមាននៅក្នុងលិខិតនេះស្រាប់។ អានលិខិតនេះ នឹងយល់ពី ម៉ាណែត កាន់តែច្បាស់ ហើយអ្វីដែលមិនមានក្នុងលិខិតនេះ គឺ ម៉ាណែត បានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោកដែ លត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេសកុងហ្គោ បន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យញ៉ូវយ៉ក។ ម៉ាណែត ធ្លាប់បានទៅរស់នៅជាមួយគ្រួសារបារាំងមួយ នៅប្រទេសបារាំងដោយស៊ីឈ្នួលបេះផ្លែប៉ោមឱ្យគ្រួសារនេះ ដើម្បីរៀនភាសាបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេស ម៉ាណែត បានចូលបង្រៀនគណិតវិជ្ជាសម្រាប់និស្សិតឆ្នាំទី២ និងទី៣ ដើម្បីបានប្រាក់ខ្លះៗសម្រាប់ចំណា យ និងកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ៕ ដោយ៖ គង់ ឌិន

អាមេរិក​ផ្តល់​សិទ្ធិ​ឱ្យ​ឱសថ​គ្រាប់​ក្រុមហ៊ុន Pfizer ប្រយុទ្ធ​ប្រឆាំង​វីរុស COVID-19

2021/12/23 03:14:47 pm        501
​អាមេរិក៖ និយតករ​សុខភាព​របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ​បាន​អនុញ្ញាត​ឱ្យ​ឱសថ​គ្រាប់​ដំបូងប្រឆាំង​វីរុស ​COVID-19 ជា​ឱសថ​របស់​ក្រុមហ៊ុន ​Pfizer ដែល​ប្រជាជន​អាមេរិក​នឹង​អាច​លេប​នៅផ្ទះ ​ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​អាក្រក់​កើតឡើង​ដោយសារ​វីរុស​។ ឱសថ​គ្រាប់​ Paxlovid គឺជា​មធ្យោបាយ​លឿន និង​មានតម្លៃ​ថោក​ជាង​ការ​ព្យាបាល​ការ​ឆ្លង​វីរុស ​COVID-19​ ពីមុន ខណៈ​ការ​ផ្គត់ផ្គង់​ដំបូង​មាន​កម្រិត​កំណត់​។ឱសថ​គ្រាប់​ប្រឆាំង​វីរុស​ពី​ក្រុមហ៊ុន Merck ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹងទទួល​បានការអនុញ្ញាត​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ប៉ុន្តែ​ឱសថ​របស់​ក្រុមហ៊ុន​ Pfizer គឺជា​ជម្រើស​ដ៏​ប្រសើរ​ដោយសារ​ផល​ប៉ះពាល់​តិច និង​មាន​ប្រសិទ្ធភាព​ខ្ពស់ រួម​ទាំង​ការ​កាត់​បន្ថយ​ជិត ៩០% នៃ​ការ​ចូល​មន្ទីរពេទ្យ និង​ការ​ស្លាប់​ក្នុងចំណោមអ្នកជំងឺ​ដែល​ងាយ​នឹង​កើត​ជំងឺ​ធ្ងន់ធ្ងរ​។ រដ្ឋបាល​ចំណីអាហារ​ និង​ឱសថបាន​អនុញ្ញាត​ឱសថ​របស់​ក្រុមហ៊ុន Pfizer សម្រាប់​មនុស្ស​ពេញវ័យ និង​កុមារ​ដែល​មាន​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើង​ទៅ​ជាមួយ​នឹង​ការ​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​ COVID-19 និង​រោគសញ្ញា​ដំបូង​ដែល​ប្រឈម​ទៅ​នឹង​ហានិភ័យ​ខ្ពស់​បំផុត នៃ​ការ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ នោះ​រាប់បញ្ចូលទាំងមនុស្សចាស់ និង​អ្នក​ដែល​មានលក្ខខណ្ឌដូចជា​ធាត់​ពេក និង​មាន​ជំងឺ​បេះដូង​។ កុមារ​ដែល​មាន​សិទ្ធិ​ទទួល​ឱសថ​នេះ​ត្រូវ​មាន​ទម្ងន់​យ៉ាងតិច ៨៨ផោន ឬ​ ៤០​គីឡូក្រាម​។ ឱសថ​គ្រាប់​របស់ក្រុមហ៊ុន ​Pfizer និង Merck ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ព្រមព្រៀង​ទិញ​ឱសថ​គ្រាប់ Paxlovid ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ព្យាបាល​អ្នក​ឆ្លង ១០​លាន​នាក់​។ ក្រុមហ៊ុន Pfizer និយាយ​ថា ក្រុមហ៊ុន​កំពុង​ស្ថិត​ក្នុង​ដំណើរការផលិត​ឱសថ​នេះ​ សម្រាប់​នៅ​ទូទាំង​ពិភពលោក​នៅ​ឆ្នាំក្រោយក្រោម​កិច្ចសន្យា​ជាមួយ ចក្រភព​អង់គ្លេស អូស្ត្រាលី និង​ប្រទេស​ដទៃ​ទៀត​។ អ្នក​ជំនាញ​សុខភាព​យល់ស្រប​ថា ការ​ចាក់​វ៉ាក់សាំង​នៅតែ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​ការពារ​វីរុស COVID-19៕អត្ថបទ៖ ប៊ុនថន

ក្រុម​អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័​រ​អាយុកាល​ ៦៦​លាន​ឆ្នាំ​ហៀបនឹង​ញាស់​

2021/12/23 02:45:05 pm        1077
ចិន៖ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័​រ ដែល​មាន​ទម្រង់​ពេញ​លេញ​យ៉ាង​កម្រ​នៅ​ក្នុង​ស៊ុត​ហ្វូ​ស៊ី​ល​ដាយ​ណូ​ស័​រ ហៀប​នឹង​ញាស់​ដែល​មាន​អាយុ​កាលពី ៦៦​លាន​ឆ្នាំ​មុន​។ ដែល​កំពុង​លាក់ខ្លួន​នៅ​ក្នុង​ស៊ុត​យ៉ាង​កម្រ និង​យ៉ាង​ល្អ​ហៀបនឹង​ញាស់ដែល​មាន​អាយុកាល​យ៉ាង​ហោច​ណាស់ ៦៦​លាន​ឆ្នាំ។អំប្រ៊ីយ៉ុង​ដែល​មាន​ឈ្មោះថា ‘Baby Yingliang’ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ថ្ម​សម័យកាល Cretaceous ចុងក្រោយ​ក្នុង​ទីក្រុង Ganzhou របស់​ប្រទេស​ចិន​ភាគ​ខាង​ត្បូង និង​ស្ថិត​ក្នុង​អំបូរ​ដាយ​ណូ​ស័​រ​គ្មាន​ធ្មេញ Theropod ឬ​អំបូរ​ដាយ​ណូ​ស័​រ​ស្លាប ឬ​ដាយ​ណូ​ស័​រប​ក្សី​ Oviraptorosaur​។ ​ក្រុម​អ្នកជំនាញ​បាន​និយាយថា នេះ​គឺជា​អំប្រ៊ីយ៉ុងមួយ​ក្នុងចំណោម​អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័​រ ​ដែល​រក្សាបាន​នូវ​សណ្ឋានដើម​ស្ទើ​រទាំងស្រុងដែល​មិន​ធ្លាប់បាន​រកឃើញ និង​ជួយ​បង្ហាញ​ពី​គន្លឹះ​នៃ​ទំនាក់ទំនង​សំខាន់​រវាង​ឥរិយា​បថសត្វ​ស្លាប​សម័យ​បច្ចុប្បន្ន និង​ដាយ​ណូ​ស័​រ។ ​លោក​សាស្ត្រាចារ្យ Steve Brusatte មកពី​សកល​វិទ្យាល័យ Edinburgh របស់​ស្កុ​ត​ឡិន ជា​ផ្នែក​មួយ​នៃ​ក្រុម​ស្រាវជ្រាវបាន​និយាយថា​ អំប្រ៊ីយ៉ុងដាយ​ណូ​ស័​រនៅក្នុង​ស៊ុតនេះ​គឺជា​ហ្វូ​ស៊ី​លមួយ ​ក្នុងចំណោមហ្វូស៊ី​លដ៏​ស្រស់ស្អាត​បំផុត​ជាច្រើន ដែល​លោក​មិន​ធ្លាប់បានឃើញ​។ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សកលវិទ្យាល័យ Birmingham និង​សកល​វិទ្យា China University of Geosciences ក្នុង​ទីក្រុង​ប៉េកាំងបាន​រក​ឃើញ​អាកប្បកិរិយា​របស់ ‘Baby Yingliang’ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អំ​យ៉ុង​ដាយ​ណូ​ស័​រ​។ ក្បាល​របស់​វា​ផ្កាប់​ចុះទៅ​ក្រោម​ខ្លួន ជើង​បទ​ចូល​ក្នុង ហើយ​ខ្នង​កោង​បទ​ចូល​ប្រលោះ​ជើង​នៅ​ក្នុង​ស៊ុត​៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​ចិន​ជាង ​១៣​លាន​នាក់​ជាប់​ក្នុង​វិធាន​ការ​បិទ​ខ្ទប់​ទីក្រុង ខណៈ​ករណី​ឆ្លង​វីរុស COVID-19 ហក់​ឡើង

2021/12/23 11:25:25 am        2169
​ចិន៖ មនុស្ស​ជាង ១៣​លាន​នាក់​នៅក្នុង​ទីក្រុង Xi'an របស់​ប្រទេស​ចិនត្រូវបាន​បញ្ជា​ឱ្យ​ស្នាក់នៅ​ក្នុងផ្ទះ ខណៈដែល​ក្រុម​អាជ្ញាធរ​ព្យាយាមបញ្ឈប់​ការផ្ទុះ​ឡើង​នៃ​វីរុស Covid-19 នៅ​ទីនោះ​។ ​ទីក្រុង​ភាគ​ខាងជើង​បាន​កត់ត្រា​ការឆ្លង​ចំនួន ១៤៣នាក់ចាប់តាំងពី​ថ្ងៃទី៩ ខែធ្នូ​។​​នៅក្រោម​ការ​រឹតត្បិត​ថ្មី​ដែល​បានប្រកាស​កាលពី​ថ្ងៃ​ពុធ មានតែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រួសារ​ ត្រូវបាន​អនុញ្ញាតឱ្យ​ចាក​ចេញពីផ្ទះរៀងរាល់​ពីរ​ថ្ងៃ​ម្តងដើម្បី​ទិញ​ទំនិញ​សំខាន់ៗ​។​ ​ប្រទេស​ចិន​មាន​យុទ្ធសាស្ត្របញ្ឈប់​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19 ដល់​កម្រិត​សូន្យដ៏​តឹងរ៉ឹងដោយ​ប្រើប្រាស់​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ និង​ការបិទ​ខ្ទប់ដើម្បី​បញ្ឈប់​ការផ្ទុះ​រាលដាល​។​ ​ប្រទេស​នេះ​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ​វីរុស Covid-19 ខណៈ​ខ្លួន​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ២០២២ នៅ​ខែកុម្ភៈ​។​​អ្នកក្រុង Xi'an ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​ចម្បាំង Terracotta មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ចាក​ចេញពី​ទីក្រុង​ទេ លុះត្រាតែ​មានការចាំបាច់​ខ្លាំង និង​យល់ព្រម​ពី​ក្រុមមន្ត្រី។ ការ​រឹតបន្តឹង​នេះ​បាន​ចូល​ជាធរ​មាន នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍ម៉ោង​ក្នុងស្រុក​។ ​មនុស្ស​រាប់លាន​នាក់ត្រូវបាន​ធ្វើតេស្តនៅក្នុង​ខេត្ត Shaanxi របស់​ទីក្រុង Xi'an ៕អត្ថបទ៖ សុខមាន

ប្រមុខ WHO៖ គ្មាន​ប្រទេស​ណាមួយ​អាច​ដើរ​ចេញពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19 ​បានទេ

2021/12/23 10:29:41 am        413
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធថា ​ភាព​ប្រញាប់ប្រញាល់​ក្នុងប្រទេស​អ្នកមាន​ក្នុង​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​បង្ការ​ជំងឺ COVID-19 កំពុង​ធ្វើឱ្យ​កាន់​ធ្វើ​ឲ្យ​មាន​វិសម​ភាព​កាន់តែខ្លាំង ​ក្នុងការ​ការទទួលបាន​វ៉ាក់សាំង​ដែល​កំពុង​ពន្យា​ពេល​ការរីក​រាលដាល ​នៃ​ជំងឺ​រាតត្បាត​សកល​នេះ​។​​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​គឺលោក Tedros Adhanom Ghebreyesus បាន​ទទូចថា អាទិភាព​គឺ​នៅតែ​ដដែល​ពោលគឺផ្ដោតលើ​ការផ្ដល់​វ៉ាក់សាំង​ដល់​ជន​ងាយ​រងគ្រោះ​គ្រប់​ទីកន្លែង ជាជាង​ផ្តល់​ដូ​ស​ជំរុញលើ​វ៉ាក់សាំង​ដែល​បាន​ចាក់​រួចហើយ​។​ ​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា គ្មាន​ប្រទេស​ណាមួយ​អាចដើរ​ចេញពី​ការឆ្លង​រាលដាល ​នៃ​ជំងឺ​រាតត្បាត​សកល COVID-19 បានទេ។​ ​ទីភ្នាក់ងារ​សុខភាពរ​បស់​អង្គការសហប្រជាជាតិមួយ​នេះបានរិះគន់ជា​យូរ​មកហើយ ​លើ​វិសមភាពដ៏​គួរឱ្យភ្ញាក់ផ្អើល​ក្នុងការ​ទទួលបាន​វ៉ាក់សាំងបង្ការ​ជំងឺ COVID-19។ ​ការអនុញ្ញាតឱ្យ​វីរុស COVID-19 ឆ្លង​រាលដាល​ដោយ​មិន​មានការ​ថមថយ​នៅ​កន្លែង​ខ្លះ បង្កើន​ឱកាស​ថ្មី ដោយមាន​ការផ្ទុះ​ឡើង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីកាន់តែ​គ្រោះថ្នាក់​ជាង​នេះ​។​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា កម្មវិធី​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញមិន​ព្រម​គ្នា ទំនងជា​នឹង​ពន្យារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល​នេះជាជាង​ការបញ្ចប់ ព្រោះតែ​ការ​បង្វែរ​ការផ្គត់ផ្គង់​ទៅកាន់​ប្រទេស​ដែលមាន​កម្រិត​ នៃ​ការទទួលបាន​វ៉ាក់សាំង​ខ្ពស់​រួច​ស្រាប់​ទៅហើយ ជាការ​ហុច​ឱកាស​ឱ្យ​វីរុស​នេះ​មាន​ពេលវេលា​ចម្លង​កាន់តែខ្លាំង​៕អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

2021/12/23 03:10:19 am        464
ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News- សម្តេចតេជោ បញ្ជាក់ថា អគាររដ្ឋបាលគយចំណាយថវិកាជាង ៣៣លានដុល្លារ និង អគារសាលាជាតិគយចំណាយអស់ ជាង១៤លានដុល្លារ និង អគារសារមន្ទីរគយចំណាយអស់ ៣៨ម៉ឺនដុល្លារ លើការជួសជុល ដែលនេះជាការអភិវឌ្ឍសំខាន់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែបើនិយាយពីប្រវត្តិ គឺជាខួបលើកទី៧០នៃថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា។- សម្តេចតេជោ លើកឡើងថា ប្រវត្តិនៃការបង្កើតរដ្ឋបាលគយកម្ពុជា ជាស្នាព្រះហស្ថរបស់ព្រះករុណា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការតស៊ូស្វិតស្វាញ នៃវឌ្ឍនភាពគយ និងរដ្ឋាករកម្ពុជា ចាប់តាំងពីសម័យបារាំងគ្រប់គ្រងកម្ពុជា និងពេលទទួលឯករាជ្យពីបារាំង ព្រមទាំងបច្ចុប្បន្នភាព ហើយសម្តេចបានបញ្ជាក់ថា ធ្វើជាមនុស្សពេលផឹកទឹក ត្រូវនឹងឃើញប្រភព និងជ្រកក្រោមម្លប់ ត្រូវនឹកឃើញអ្នកដាំ ដែលនេះចង់រំលឹកពីគុណបំណាច់ដ៏ធំធេងនៃព្រះរាជបូនីយកិច្ចរបស់ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពីដំបូងឡើយ គយមិនមែនកើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទេ គឺកើតឡើងដោយក្រសួងពាណិជ្ជកម្ម ដែលកាលនោះដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី តាំង សារឹម។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងមិនអាចឲ្យគយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្មបានឡើយ ។ បើក្រសួងពាណិជ្ជកម្មគ្រប់គ្រងគយ វាមិនខុសពីមនុស្សតែម្នាក់ជាអ្នកទាត់បាល់ផង អ្នកចាំទីផងនោះទេ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើរដ្ឋមន្ត្រីណានិយាយពីការលក់គយតទៅទៀត នឹងត្រូវដកចេញពីតំណែងតែម្តង។ សម្តេចបញ្ជាក់ថា ការលក់គយស្មើនឹងលក់អធិបតេយ្យភាពជាតិ។ "យើងមិនឱនក្បាលចំពោះបរទេសណានោះទេ"។- សម្តេចតេជោ បានប្រកាសជាថ្មី គឺមិនអនុញ្ញាតអោយមានឡាន ដែលមិនទាន់បានបង់ពន្ធបើកបរលើផ្លូវនោះទេ ដោយសម្តេចជំរុញអោយរថយន្តគ្មានពន្ធ ឡានចង្កូតស្តាំ ជ្រកក្រោមស្លាកលេខនានាត្រូវចូលមកបង់ពន្ធអោយបានត្រឹមត្រូវ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាមិនអាចឱនកក្បាលទៅ រណបប្រទេសណា ដើម្បីយកជំនួយបាននោះឡើយ ខណៈប្រទេសខ្លះផ្តល់ជំនួយមកកម្ពុជា ដោយ ភ្ជាប់មកលក្ខខណ្ឌមកជាមួយនោះ។- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការផ្តល់តំណែងជា មេគយនៅកម្ពុជា គឺជាឆន្ទានុសិទ្ធិ របស់រាជរដ្ឋាភិបាលជាអ្នកសម្រេច ពុំមានការរត់ការដើម្បីដោះដូរ និងតំឡើងនោះឡើយ។-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតថា រាជរដ្ឋាភិបាលបានចំណាយបួនរយលានដុល្លារសម្រាប់ផ្គត់ផ្គង់ភ្លើងនៅរាជធានីភ្នំពេញ និងបួនរយលានដុល្លារទៀតនៅខេត្តព្រះសីហនុ ខណៈខេត្តសៀមរាបចំនួនពីររយលានដុល្លារនោះ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលហ៊ុន សែន មិនមែនជារាជរដ្ឋាភិបាលកញ្ជើធ្លុះនោះឡើយ ខណៈការគ្រប់គ្រងថវិកានៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺមានរបៀបរៀបរយល្អណាស់ ដោយមិនចេះតែចំណាយផ្តេសផ្តាសនោះឡើយ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានចំណាយជាង ៣០លានដុល្លារអាមេរិក សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋរបស់ខ្លួន ក្នុងវិបត្តិកូវីដ១៩ (កម្មវិធីជំនួយសង្គមឧបត្ថម្ភគ្រួសារក្រីក្ររងផលប៉ះពាល់ដោយសារកូវីដ) ដោយក្នុងនោះមិនទាន់គិតចំពោះការចំណាយអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះឡើយ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេល នេះ ប្រទេសកម្ពុជាមានករណីមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ចំនួន៨ករណីហើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្តជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្ម និងភាពចាំបាច់នៅស្ថាប័នមួយនេះ ដែលជាឫសគល់ នៃសេដ្ឋកិច្ចជាតិទាំងមូល។- សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញឱ្យដឹងពីការបម្រុងត្រៀមវ៉ាក់សាំងសម្រាប់ការចាក់ដូសទី៤ដល់ក្រុមជួរមុខ មានក្រុមគ្រូពេទ្យ និងក្រុមដទៃទៀតដែលកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ គឺមិនអនុញ្ញាតិឲ្យមានទំនិញគេចពន្ធបន្ត ទៀតបន្តទៀតនោះឡើយជាពិសេសគឺឡាន និងម៉ូតូតែម្តង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា វត្តមានសម្តេចទៅមីយ៉ាន់ម៉ា នាពេលខាងមុខ គឺដើម្បីសុខុដុមនីយកម្មអាស៊ាន ពីអាស៊ាន១០ឲ្យនៅចំនួន១០ដដែល។ សម្តេចតេជោបញ្ជាក់ថា អាស៊ាន៩ គឺជាអាស៊ានមិនគ្រប់ទឹក។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសមីយ៉ាន់ម៉ា គឺមិនមានអ្វីខុសនោះទេ ខណៈប្រទេសមួយចំនួនរិះគន់សម្តេចចំពោះដំណើរទស្សនកិច្ចនេះតើប្រទេសទាំងនោះបានផ្តាច់ស្ថានទូតរបស់ពួកផងខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាហើយឬនៅ?- សម្តេចតេជោបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា មិនមែនជារឿងខុសនោះទេ ដរាបណាប្រទេសផ្សេងៗនៅលើពិភពលោក មិនទាន់ផ្តាច់ទូតចេញពីមីយ៉ាន់ផងនោះ រីឯកម្ពុជាក៏មានទូតនៅប្រទេសមីយ៉ាន់ម៉ាដូចគ្នា ហេតុអ្វីបានជាកម្ពុជាមិនអាចធ្វើបាន?- សម្តេចតេជោ ផ្តាំទៅមេដឹកនាំ និង អ្នកកាសែតនៅប្រទេសដែលរិះគន់សម្តេច សូមទៅរៀនសូត្រឡើងវិញពីទំនាក់ទំនងការទូត ។ ក្នុងឋានៈជាប្រធានអាស៊ាន សម្តេចនឹងធ្វើអោយអាស៊ានចេញពី៩ មក ១០វិញដែលហៅថា អាស៊ានគ្រប់ទឹក ។- សម្តេចតេជោក៏បានដាក់សំណួរទៀតថា «ប្រសិនបើមិនអោយនិយាយជាមួយមេដឹកនាំប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្នដើម្បីដោះស្រាយបញ្ហា តើអោយនិយាយជាមួយអ្នកណា?»**ប្រសាសន៍សម្ដេចតេជោ ចប់នៅម៉ោង១០និង០០នាទី

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​បញ្ជាក់​ក្នុង​ប្រទេស​ចំនួន ១០៦

2021/12/22 11:29:46 am        589
​WHO៖ របាយការណ៍​ស្ដីពី​វីរុស​រាតត្បាត​ប្រចាំ​សប្តាហ៍​ថ្មី​បំផុត​ របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ថា ​វីរុស Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុងតែ​កើន​ឡើង និង​បង្ក​ហានិភ័យ​ខ្ពស់ បើ​ទោះ​បី​ជា​វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី Delta កំពុង​មាន​ឥទ្ធិពល​ឆ្លង​ខ្លាំង​ក្នុងចំណោម​សំណាក​វីរុស​សកល​ក៏ដោយ​។​ដូចដែល​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា​ ការ​ឆ្លង​រាល​ដាល​នៃ​ប្រភេទ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​គួរ​ឲ្យ​បារម្ភ​មាន ៩៦% នៃ​សំណាក​ដែល​បាន​បន្ត​នៅ​ទូទាំង​ពិភព​លោក​គឺ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ជា​ការ​ថយ​ចុះ​ពី ៩៩.២% កាលពី​សប្តាហ៍​មុន និង ១.៦% គឺជា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កើន​ឡើង​ពី ០.៤% កាលពី​សប្តាហ៍​មុន។​ យោង​តាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ​អង្គការ​សុខភាព​ពិភពលោក ឬ WHO វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បច្ចុប្បន្ន​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​ចំនួន ១០៦ ជុំវិញ​ពិភពលោក។អង្គការ​នេះ​បាន​និយាយ​ថា "​ភស្តុតាង​ថ្មីៗ​បង្ហាញ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron មាន​សមត្ថភាព​ចម្លង​ខ្លាំង​ជាងវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta និង​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស ​សូម្បីតែ​នៅ​ក្នុង​ប្រទេស​ជាច្រើនដែល​បាន​កត់ត្រា​ករណី​ឆ្លង​ក្នុង​សហគមន៍​ខ្ពស់ និង​ចំនួន​ប្រជាជន​ដែល​មាន​កម្រិត​ភាព​ស៊ាំ​ខ្ពស់​ក៏ដោយ​។​ របាយការណ៍​ខាង​លើ​នេះ​បាន​បង្ហាញ​ថា ​នៅ​ចក្រភព​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កំពុង​កើន​ឡើង​ខ្ពស់ ប៉ុន្តែ​ទិន្នន័យ​ស្តីពី​ភាព​ធ្ងន់ធ្ងរ​មាន​តិចតួច​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា បណ្តុះបណ្តាលយុវជន ជាង១០០នាក់ លើច្បាប់មនុស្សធម៌ និងការកសាងសន្តិភាព ​
07/03/2026 09:07 PM
ផ្ទាំងទឹកនៅប្រទេសស្វីស ឆ្ពោះទៅរកការបំបែកកំណត់ត្រាមួយទៀត ក្រោយរលកកម្តៅខែមិថុនា
07/03/2026 08:07 PM
លោក Merz បញ្ជាក់​ថា អាល្លឺម៉ង់អាចការពារការជំរុញការចំណាយ​យោធា ជាការ​ឆ្លើយតបទៅនឹងលោក Trump
07/03/2026 08:07 PM
បុគ្គលិកសន្តិសុខស៊ីរី ៣រូប​រងរបួស ដោយសារ​វាយប្រហារនៅជិតក្រុងដាម៉ាស ខណៈ​អ្នក​ប្រព្រឹត្តិ​​ស្លាប់​
07/03/2026 08:07 PM
ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ដណ្តើមក្តីស្រមៃជនប៉ាឡេស្ទីនក្នុងការមានផ្ទះសម្បែងនឹងគេនៅតំបន់វ៉េសប៊ែង
07/03/2026 08:07 PM
EU «ថ្កោលទោសយ៉ាង​ខ្លាំង» ចំពោះការវាយប្រហារបណ្ដាល​ឲ្យមាន​អ្នកស្លាប់​ច្រើន នៅទីក្រុងដាម៉ាស
07/03/2026 08:07 PM
កងទ័ពជើងទឹកអង់គ្លេស សាកល្បងយានដ្រូនមានសមត្ថភាពវាយប្រហារចេញពីនាវា
07/03/2026 08:07 PM
មន្រ្តីជាន់ខ្ពស់រួមទាំងប្រធានាធិបតីអ៊ីរ៉ង់ ចូលរួមពិធីលាគ្នាចុងក្រោយ សម្រាប់អតីតមេដឹកនាំកំពូល Khamenei
07/03/2026 08:07 PM
អង្គការសហប្រជាជាតិ ព្រមានអំពីការ​មាន​បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា
07/03/2026 07:07 PM
នាយករដ្ឋមន្រ្តីប៉ូឡូញនិយាយថា អ៊ុយក្រែនចង់បន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងវ៉ាសូវី
07/03/2026 07:07 PM