ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ព័ត៌មានសំខាន់ៗ

អាមេរិក អឺរ៉ុប និង​ប្រទេស ២០ ថ្កោល​ទោស​ពួក​តា​លី​បង់​ចំពោះ​ការ​ប្រហារ​ជីវិត​អតីត​កង​កម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/12/06 09:57:16 am        450
​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ចំនួន ២០ ផ្សេង​ទៀត​បាន​ថ្កោលទោស​ពួក​តា​លី​បង់ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​ បាន​ប្រហារជីវិត​ភ្លាមៗ​ដោយ​គ្មាន​ការ​ជំនុំ​ជម្រះ​ទោសលើ​អតីត​កងកម្លាំង​នគរបាល និង​មន្ត្រី​ចារកម្ម​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ​សេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ធ្វើឡើង​បន្ទាប់ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ចេញ​ផ្សាយ​របាយការ​ណ៍​ដែល​ចងក្រង​ឯកសារ​អំពី​ការ​សម្លាប់ ឬ​ការ​បាត់​ខ្លួន​របស់​សមាជិក​កងក​ម្លាំ​ង​សន្តិសុខ​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាងហោចណាស់ ៤៧​នាក់​។បណ្តា​ប្រទេស​នានា​បាន​និយាយ​ថា ពួកគេ​មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងចំពោះ​ការចោទប្រកាន់​នេះ ហើយ​បាន​គូស​បញ្ជាក់​ថា សកម្ម​ភាព​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ផ្ទុយ​នឹង​ការ​លើក​លែង​ទោស​ដែល​បាន​ប្រកាស​របស់​ពួក​តា​លី​បង់​" សម្រាប់​អតីតមន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ ​ពួកគេ​បាន​អំពាវនាវ​ឱ្យ​ពួក​តា​លី​បង់អនុវត្ត​ការ​លើក​លែង​ទោស​ ឱ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​អតីតសមាជិក​នៃ​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​អតីតមន្ត្រី​រដ្ឋាភិបាល ដើម្បី​ធានា​ថា​វា​ត្រូវ​បាន​រក្សា​ការ​អនុវត្តន៍​នៅ​ទូទាំង​ប្រទេស និង​បន្ត​ការ​ការទទួលខុសត្រូវ ហើយ​បាន​ជំរុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ឆាប់រហ័ស និង​ប្រកបដោយ​តម្លាភាព​លើ​ការ​សម្លាប់​ដែល​បានរាយការណ៍​។​ប្រទេស​ទាំងនោះ​រួមមានអូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន ចក្រភព​អង់គ្លេស និង​អ៊ុយ​ក្រែ​ន​។​ ក្រុម​ប្រដាប់​អាវុធ​ដែល​ចង់​ទទួលបាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​បាន​សន្យា​ថា ​ការគ្រប់គ្រង​របស់​ខ្លួន​នឹង​ខុស​ពី​ពេលមុន​នៅ​ក្នុង​រដ្ឋាភិបាល​កាលពី​ទសវត្សរ៍​ឆ្នាំ១៩៩០ ដែល​រួមមាន​ការ​កាត់​ទោស​ដោយ​ការ​គប់​ដុំ​ថ្ម​ជា​សាធារណៈ ការ​កាត់​អវយវៈ​របស់​ឧក្រិដ្ឋជនដែល​ត្រូវ​បាន​ចោទប្រកាន់ និង​ការ​ហាម​ឃាត់លើ​ការអប់រំ​របស់​ស្ត្រី​ជាដើម៕អត្ថបទ៖ សុខមាន

អង្គការ UNHCR ព្រមាន​ថា អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​កើតមាន​ភាព​អត់​ឃ្លាន​ក្នុង​រដូវរងា

2021/12/04 12:11:30 pm        572
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ (UNHCR) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កម្រិត​នៃ​ភាពអត់ឃ្លានដែល​មិន​ធ្លាប់មាន​ពីមុនមក​ត្រូវបាន​គេ​រំពឹងថា នឹង​កើតមាន​នៅក្នុង​ប្រទេសអា​ហ្វ​ហ្គា​នី​ស្ថាន ខណៈដែល​រដូវរងា​កំពុង​ចូលមក​ដល់​។ ​អ្នកនាំពាក្យ​របស់​អង្គការ UNHCR លោក Babar Baloch បាន​និយាយថា វា​ជា​វិបត្តិ​នៃ​ភាពអត់ឃ្លាន ប្រជាជន​គ្មាន​អាហារ​គ្រប់គ្រាន់ ហើយ​វាអាច​មើលឃើញ​យ៉ាងច្បាស់​។​អង្គការ UNHCR បានចាប់ផ្តើម​យុទ្ធនាការ​រៃអង្គាស​ថវិកា​សម្រាប់រ​ដូ​វរ​ងា ដើម្បី​ជួយ​គ្រួសារដែលផ្លាស់​ទីនៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​កន្លែង​ផ្សេងទៀតដើម្បី​អាច​ទប់ទល់​ក្នុង​ខែ​រដូវរងា។ លោក​បាន​និយាយ​ពី​ទីក្រុង​ហ្សឺ​ណែវ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​កា​ប៊ុល​ថា មនុស្ស​ជិត ២៣​លាន​នាក់ស្មើ​នឹង ៥៥% ​នៃ​ចំនួន​ប្រជាជនកំពុង​ប្រឈមមុខ​ទៅនឹង​កម្រិត​នៃ​ភាពអត់ឃ្លាន​។ ​លោក Baloch និយាយថា មានការ​ខ្វះខាត​ទី​ជម្រក សំលៀកបំពាក់​កក់ក្តៅ ប្រេងឥន្ធនៈមិន​គ្រប់គ្រាន់​សម្រាប់​ដុត​កំដៅ បរិមាណ​អាហារ​មិន​គ្រប់គ្រាន់ និង​ខ្វះ​បរិក្ខារ​ពេទ្យ ដែល​អ្នកជម្លៀស​ខ្លួន​កំពុង​ប្រឈមមុខ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក​បាន​និយាយថា សីតុណ្ហភាព​ត្រូវបាន​គេ​រំពឹងថា​នឹង​ធ្លាក់ចុះ​ដល់​ដក ២៥អង្សា​សេ ហើយ​គ្រួសារដែល​ផ្លាស់​ទី​ជាច្រើន​ខ្វះ​ទីជម្រកត្រឹមត្រូវ​។ អង្គការ UNHCR បាន​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​បន្ថែមទៀតសម្រាប់​ប្រជាជន​ចំនួន ៣.៥លាន​នាក់ដែល​ភៀសខ្លួន​ដោយជម្លោះ​នៅក្នុង​ប្រទេសអា​ហ្វ​ហ្គា​នី​ស្ថាន៕អត្ថបទ៖ ប៊ុនថន

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​វីរុស Omicron រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន ៣៨

2021/12/04 10:46:17 am        600
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នៃ​វីរុស COVID-19 ពេលនេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន​ ៣៨ ជុំវិញ​ពិភពលោក​។ ​អ្នក​ដឹកនាំ​បច្ចេកទេស​របស់​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ជំងឺ​កូ​វីដ​-១៩ លោកស្រី Maria Van Kerkhove បាន​និយាយ​អំពី​ការ​កើន​ឡើង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron រាលដាល​មកពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ថា បាន​រាលដាល​ចូល​ទៅ​ក្នុង​បណ្តា​ប្រទេស​ចំនួន ៣៨។លោកស្រី Van Kerkhove បាន​និយាយ​ថា ​មាន​របាយការណ៍​នៃ​អ្នក​ឆ្លង​វីរុស Omicron ស្ថិត​ក្នុង​ភាព​ធ្ងន់ធ្ងរ​។ លោកស្រី​និយាយ​ថា ករណី​ដំបូង​គឺ​មកពី​ក្រុម​និស្សិត​សាកលវិទ្យាល័យដែល​បង្ហាញ​រោគ​សញ្ញា​ស្រាល​។ លោក​វេជ្ជបណ្ឌិត Michael Ryan ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​នៅ​ពេល​និយាយ​សំដៅ​ ទៅ​លើ​ករណី​ឆ្លង​វីរុស​មាន​ស្ថាន​ភាព​ស្រាល​។ លោក​និយាយ​ថា ការពិត​ដែល​ភាគច្រើន​នៃ​ករណី​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រាលគឺ​បង្ហាញ​ថា​ វា​រាលដាល​ក្នុងចំណោម​មនុស្ស​វ័យក្មេង​ដែល​មាន​សុខភាព​ល្អ​។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ត្រូវ​បាន​រក​ឃើញ​កាលពី​ជាង​មួយ​សប្តាហ៍​មុន​ ដោយ​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​បុ​ត​ស្វា​ណា​។​​ជាមួយ​គ្នា​នេះ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា ការ​បិទ​ព្រំដែន​ដែល​បានអនុម័ត​ដោយ​បណ្តា​ប្រទេស​មួយ​ចំនួន អាច​ចំណាយ​ពេលវេលា​ក្នុង​ការ​ដោះស្រាយ​ជាមួយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ប៉ុន្តែ​វិធាន​ការដែលបាន​ដាក់​ឱ្យ​ដំណើរការ និង​បទពិសោធន៍​ដែល​ទទួល​បាន​ក្នុង​ការ​ដោះស្រាយ​ជាមួយ​វីរុស​ប​ម្លែ​ង​ខ្លួន Delta នៅតែ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វីរុស​ឆ្លង​៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ

2021/12/04 10:00:47 am        1223
តាមរយៈផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ បានបង្ហោះជាសារនិងភ្ជាប់ជាមួយរូបថតសម្តេចនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងរូបមួយទៀតគឺរូប ឯកឧត្តម ហ៊ុន ម៉ាណែត និងភរិយា ដោយសម្តេចបានបញ្ជាក់ខ្លឹមសារទាំងស្រុងថា : «កន្លងមកមានក្មួយៗដែលនិយមលេងរូបថតបានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បងរបស់ខ្ញុំហ៊ុន ម៉ាណែត និងផ្គុំរូបថតខ្ញុំ និងភរិយាជាមួយរូបថត ម៉ាណែត និងភរិយា។ គាត់បានប្រាប់ខ្ញុំថា លោកអុំសង្ហាដូចបងម៉ាណែត និងក្មួយខ្លះនិយាយថា អុំប្រុសអុំស្រីសង្ហា ដូចបងម៉ាណែត និងប្រពន្ធគាត់។ ខ្ញុំបានប្រាប់ទៅក្មួយៗវិញថា តើម៉ាណែតបង្កើតអុំ ឬអុំបង្កើតម៉ាណែត?។ អត្ថបទមួយនេះនឹងធ្វើឱយក្រុមវិភាគយកទៅវិភាគបានហោចណាស់មួយសប្តាហ៍ ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជិវិត ឬសុំសិទ្ធជ្រកកោននៅក្រៅប្រទេស។ថ្ងៃមុនគេវិភាគរឿងចៅទី២១ ស្រក់ទឹកភ្នែកតែមិនយំ។ ល្អហើយខ្ញុំមានចៅ ២២នាក់ និងកូនបង្កើតកូនប្រសារ ១០នាក់ទៀត ដែលខ្ញុំនឹងជួយពួកអ្នកឱយធ្វើការវិភាគតែរឿងគ្រួសារខ្ញុំ ដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។ នេះជាវិធីរុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ» ៕

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​ករណី​វីរុស COVID-19 កើន​លើស​ពី ​២៦៤​លាន​នាក់​

2021/12/03 02:46:05 pm        465
​WHO៖ យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹង​ថា ចំនួន​សរុប​នៃ​ករណី​វីរុស COVID-19 ទូទាំង​ពិភពលោក​បាន​កើន​ឡើង​លើស​ពី ២៦៤​លាន​នាក់​ជាមួយ​នឹង​ករណី​រក​ឃើញ​ថ្មី និង​ការ​រក​ឃើញ​វីរុស​បម្លែងខ្លួន​ថ្មី Omicron ដែល​ប្រែប្រួល​ខ្លាំងត្រូវបាន​រាយការណ៍​នៅ​ជុំវិញ​ពិភពលោក​។​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ថា ​មាន​ករណី​សរុប​ចំនួន ២៦៤,៣៥៩,២៩៨​ករណី​ដែល​បាន​បញ្ជាក់​ពី​វីរុស ​COVID-19 នៅ​ទូទាំង​ពិភពលោក ហើយ​អ្នក​ស្លាប់​មាន​ចំនួន​សរុប ៥,២៤៨,៣០៦ នាក់​។ ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​កើន​ឡើង​ដល់​យ៉ាង​ហោចណាស់​ ៣៧៥​ករណី​នៅ​ក្នុង​ប្រទេស និង​តំបន់​ចំនួន ៣០ នៅ​ទូទាំង​ពិភពលោក​។ វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​រាយការណ៍​ជា​លើក​ដំបូង​មកកាន់​អង្គការសុខភាព​ពិភពលោក​ (WHO) ដោយ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​កាលពី​សប្ដាហ៍​មុន​។ ប្រទេស​ជាង​ ៧០​ប្រទេស​បាន​រឹត​បន្តឹង​វិធានការ​ធ្វើដំណើរ​រួចហើយ ហើយ​ថែមទាំងបានផ្អាកការហោះហើរដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​បម្លែង​ខ្លួន​ថ្មី​នេះ​។​​លោក Maria Van Kerkhove អ្នកដឹកនាំ​បច្ចេកទេស​សម្រាប់​កម្មវិធី​សង្គ្រោះបន្ទាន់ផ្នែកសុខភាព ​របស់​អង្គការ​សុខភាព​ពិភពលោក​បាននិយាយថា ទោះបី​ជាមាន​ភាពមិនច្បាស់លាស់​នាពេលបច្ចុប្បន្ន​អំពី​វីរុស​បម្លែង​ខ្លួន​ថ្មី Omicron ក៏ដោយ ប្រជាជន​គួរតែ​ចាក់​វ៉ាក់សាំង​បង្ការរួមទាំងវ៉ាក់សាំង​ដូ​ស​ជំរុញ​ដើម្បី​សង្គ្រោះ​ជីវិត​។ លោក Kerkhove និយាយថា ឱកាស​របស់​អ្នក​ដែលបាន​ចាក់​វ៉ាក់សាំង​ពេញលេញ ការវិវត្តន៍​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់​ដោយសារ​វីរុស COVID-19 គឺ​ទាប​ជាង​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​៕អត្ថបទ៖ ប៊ុនថន

អឺរ៉ុប​កំពុង​រឹត​បន្តឹង​លើ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង ការ​ផាក​ពិន័យ វិធាន​ការ​បិទ​ខ្ទប់ និង​កាតព្វកិច្ច​វ៉ាក់សាំង

2021/12/02 11:26:44 am        204
​អឺរ៉ុប​៖ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​កំពុង​ចាប់​យក​វិធានការ​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​ឡើង ខណៈ​រដ្ឋាភិបាល​ទូទាំង​ទ្វីប​បាន​ងាក​ទៅ​រក​វិធីសាស្ត្រតឹងរ៉ឹង ចាប់ពី​ការ​អនុវត្តន៍​វិធាន​ការ​បិទ​ខ្ទប់​រហូតដល់​ការ​ផាក​ពិន័យ ដើម្បី​បង្ខំ​ឲ្យ​អ្នក​ដែល​មិន​ព្រម​ចាក់​វ៉ាក់សាំងទៅ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​។​ ​សារ​សំខាន់ៗ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​គឺ៖ ចាក់​វ៉ាក់សាំង ឬ​កុំ​ចូលរួម​ក្នុង​ទី​ប្រមូលផ្ដុំ​ដែល​មាន​មនុស្ស​ច្រើន​។​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា សហភាព​អឺរ៉ុប​គួរតែ​ពិភាក្សា​ថា ​តើ​កាតព្វកិច្ច​វ៉ាក់សាំង​ជា​រឿង​ចាំបាច់​នៅ​ទូទាំង​សហភាព​អឺរ៉ុប​ឬ​អត់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំង​នៃ​វីរុស COVID-19 និង​វីរុសប​ម្លែ​ង​ខ្លួន​ថ្មី Omicron ។ យ៉ាងណា​ការ​ពិភាក្សា​ត្រូវតែ​ធ្វើជា​ចាំបាច់​។​ ​ប្រទេស​ក្រិ​កកំពុង​អនុវត្តន៍​វិធានការ​ប្រចាំខែដោយ​ផាក​ពិន័យជា​ទឹកប្រាក់​ចំនួន 100​អឺរ៉ូ​ស្មើ ($114) លើ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី ​៦០​ឆ្នាំ​ឡើង​ដែល​មិនបាន​ចាក់​វ៉ាក់សាំង ដោយ​ហៅ​ការ​ផាក​ពិន័យ​នេះ​ថា​ជា​ថ្លៃ​សេវា​ថែទាំ​សុខភាព​។ ​នៅ​ប្រទេស​អូទ្រីស​បាន​រឹតត្បិត​លើ​ចលនា​មនុស្ស​ដែល​មិន​ចាក់​វ៉ាក់សាំង នៅ​ក្នុង​តំបន់​រងគ្រោះ​ខ្លាំងបំផុត​ចំនួន​២ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​ចាក​ចេញពី​តំបន់​បិទ​ខ្ទប់ នៅ​ពេល​ការ​រឹតត្បិត​នឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែ​ធ្នូ ឬ​ត្រូវផាក​ពិន័យ​ជា​ទឹកប្រាក់ 3,600អឺរ៉ូ​ស្មើ ($4,000)​។​​ប្រទេស​អាល្លឺម៉ង់កំពុង​ប្រឈម​នឹង​សម្ពាធ​ដោយ​ដើរ​តាម​លំនាំ​របស់​អូទ្រីស​ ខណៈ​កំពុង​ប្រឈម​ករណី​ឆ្លង​រាលដាល​ខ្លាំង​ ដោយ​អធិការបតី​អាល្លឺម៉ង់​ថ្មី​ដែល​ចូលកាន់​តំណែង​ក្នុង​ពេល​ខាងមុខលោក Olaf Scholz គាំទ្រ​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង ដែល​អំពាវនាវ​ឲ្យ​សភាបោះឆ្នោត​គាំទ្រ​គម្រោង​នេះ​។​ ​ប្រទេស​បារាំង​បាន​អនុវត្តន៍​ផែនការ​កាតព្វកិច្ច​វ៉ាក់សាំង​ លើ​បុគ្គលិក​សុខាភិបាល និង​មន្ត្រី​រដ្ឋការត្រូវតែ​ចាក់​វ៉ាក់សាំង​ពេញលេញ​ និង​ព្យួរ​ការ​ងារ​បុគ្គលិក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង និង​ដាក់​កាត​វ៉ាក់សាំង​តាម​ខ្លួន​ដើម្បី​ចូល​កន្លែង​សាធារណៈ​នានា​។ ​នៅ​ប្រទេស​អ៊ីតាលីក៏​មិន​ខុស​ពី​ប្រទេស​បារាំង​ដែរ ដោយ​តម្រូវ​ឲ្យ​បុគ្គលិក​សុខាភិបាល​ទាំងអស់​ចាក់​វ៉ាក់សាំង។ ​ប្រទេស​នេះ​ជាប្រទេស​ដំបូង​គេ​នៅ​អឺរ៉ុប​ដែល​ដាក់​ចេញ​ផែនការ​កាតព្វកិច្ច​វ៉ាក់សាំង ដែល​បុគ្គលិក​ទាំងនោះ​ត្រូវតែបង្ហាញ​ការ​ចាក់​វ៉ាក់សាំង ឬ​ប័ណ្ណបញ្ជាក់​សុខភាព​មុន​ចូល​កន្លែង​ការងារ​៕អត្ថបទ៖ សុខមាន

ប្រមុខ​អង្គការ​សហប្រជាជាតិ​រិះគន់​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដោយសារ​វីរុស COVID-19 ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន

2021/12/02 09:52:23 am        585
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដែល​ត្រូវបាន​ដាក់​ដោយសារ​វីរុស ​COVID-19 ដែល​ដាក់​ប្រទេស ឬ​តំបន់​ណាមួយដាច់ដោយឡែក​គឺ "​មិន​ត្រឹមតែ​អយុត្តិធម៌ និង​ជា​ដាក់ទណ្ឌកម្មយ៉ាង​ធ្ងន់ធ្ង​រ​ប៉ុណ្ណោះ​ទេ ផ្ទុយទៅវិញ​វិធានការ​ទាំងនោះ​ពុំ​មាន​ប្រសិទ្ធភាព​ទេ។​​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ញូវយ៉ក លោក Guterres បាន​និយាយ​ថា ​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃការ​ឆ្លង ខណៈ​អនុញ្ញាត​ឱ្យ​មានការ​ធ្វើ​ដំណើរ និង​ការចូលរួម​ផ្នែក​សេដ្ឋកិច្ច​គឺ​ត្រូវ​សាកល្បង​អ្នក​ធ្វើ​ដំណើរ​ម្តង​ហើយ​ម្តង​ទៀត "​រួម​ជាមួយ​នឹង​វិធានការ​សមស្រប និង​មាន​ប្រសិទ្ធភាព​ដទៃ​ទៀត​។​ ​លោក Guterres បាន​និយាយ​ថា យើង​មាន​ឧបករណ៍​សម្រាប់​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​។ ចូរ​យើង​ប្រើ​ឧបករណ៍​ទាំងនោះដើម្បី​ជៀសវាង​ការ​បែបនេះ អនុញ្ញាត​ឱ្យ​ខ្ញុំ​និយាយ​ថា ​ការ​រឹតត្បិត​ការ​ធ្វើដំណើរ ដែល​ខ្ញុំ​គិតថា​ជា​ទង្វើ​មិនអាច​ទទួលយកបាន​។​ ​វីរុស​ប​ម្លែ​ង​ខ្លួន Omicron ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង ហើយប្រទេស​ជាច្រើនរួមទាំង​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បានប្រកាស​ពី​ការបញ្ឈប់​ការធ្វើដំណើរ និង​ការ​រឹតត្បិត​ផ្សេងទៀត​នៅក្នុងតំបន់​។ ទ្វីបអាហ្វ្រិក​មាន​អត្រា​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ទាប​បំផុត​នៅ​ទូទាំង​ពិភពលោកដោយសារ​កង្វះ​លទ្ធភាព​ទទួលបាន​វ៉ាក់សាំង​។​​លោក Guterres បាន​ព្រមាន​ជា​យូរ​មកហើយ​អំពី​គ្រោះថ្នាក់​ នៃ​វិសមភាព​វ៉ាក់សាំង​នៅ​ជុំវិញ​ពិភពលោក ហើយ​ថា​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ទាប​គឺជា "​មូលដ្ឋាន​បង្កាត់​ពូជ​សម្រាប់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នានា​។ ​ប្រធាន​គណៈកម្មការ​ស​ហ​ភាព​អាហ្វ្រិកលោក Moussa Faki Mahamat បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោក Guterres បន្ទាប់ពី​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រវាង​អង្គការសហប្រជាជាតិ និង​សហភាព​អាហ្វ្រិក​ថា "​ការហាម​ប្រាម​លើ​ការធ្វើដំណើរ​ទាំងនេះ​មិន​សម​ហេតុផល​ទេ។​ ​យោងតាម​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ចរបស់​អង្គការសហប្រជាជាតិ​សម្រាប់​ទ្វីបអាហ្វ្រិក ការហាម​ប្រាម​លើ​ការធ្វើដំណើរ​ដើម្បី​ព្យាយាម​បញ្ឈប់​ ការរីក​រាលដាល​នៃ​វីរុស​ប​ម្លែ​ងខ្លួន​ថ្មី omicron គឺជា "​កំហុស​" និង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សេដ្ឋកិច្ច​នៅ​ទ្វីបអាហ្វ្រិក ជាង​ការគំរាមកំហែង​ពី​វីរុស​ទៅទៀត​៕អត្ថបទ៖ សុខមាន

សិស្សសាលា​ ៣​នាក់​ត្រូវ​បាន​បាញ់សម្លាប់ និង​ ៨​នាក់​រង​របួស​នៅ​វិទ្យាល័យ Oxford ខណៈ​ជន​សង្ស័យ​ត្រូវ​ចាប់ខ្លួន

2021/12/01 11:06:16 am        203
​អាមេរិក៖ នគរបាល​បាន​និយាយ​ថា ក្មេង​ប្រុស​អាយុ ​១៥​ឆ្នាំ​ម្នាក់​បាន​សម្លាប់​សិស្សសាលា​វិទ្យាល័យ​ ៣​នាក់ និង​ ៨​នាក់​រង​របួស បន្ទាប់ពី​បើក​ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើងខ្លី​ពាក់​កណ្ដាល​ស្វ័យប្រវត្តិ​ នៅ​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋ Michigan សហរដ្ឋ​អាមេរិក ហើយ​ភ្លាមៗ​នោះរូបគេ​ត្រូវ​នគរបាល​ចាប់ខ្លួន​។​​ការិយាល័យ​ស្នងការ​នគរបាល​តំបន់ Oakland បាន​និយាយ​ថា ​ម្នាក់​ក្នុងចំណោម​អ្នករបួស​ទាំងនោះគឺជា​គ្រូបង្រៀន និង​អ្នក​ផ្សេង​ពី​នោះគឺជា​សិស្ស​នៅ​វិទ្យាល័យ Oxford ក្នុង​រដ្ឋ Michigan ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៦៥គីឡូម៉ែត្រភាគ​ខាងជើង​ទីក្រុង Detroit ដែល​ជា​ទីក្រុង​ធំ ​និង​មាន​ប្រជាជន​ច្រើន​បំផុត​របស់​រដ្ឋ​នេះ​។​ ​ក្រុម​មន្ត្រី​និយាយ​ថា គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ នៃ​ការប្រព្រឹត្ត​របស់​ជន​វាយប្រហារ​នេះ​នៅ​ឡើយ​ទេ​។ ស្នង​ការ​រង​នគរបាលលោក Michael McCabe បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ថា សិស្ស​ដែល​ត្រូវ​បានបាញ់សម្លាប់​នោះរួមមាន​ក្មេង​ប្រុស​អាយុ ១៦ឆ្នាំ​, ​ក្មេង​ស្រី​អាយុ​ ១៧​ឆ្នាំ និង​ក្មេង​ស្រី​ម្នាក់ទៀត​មាន​អាយុ​ ១៤​ឆ្នាំ​។ ​លោក McCabe បាននិយាយ​ថា សិស្សសាលា ​២​នាក់​ក្នុងចំណោម​អ្នក​រង​របួស​ត្រូវ​បាន​ធ្វើការ​វះ​កាត់ព្យាបាល​របួស និង ​៦​នាក់​ទៀតមាន​ស្ថានភាព​សុខភាពធម្មតា​។​​លោក McCabe បន្ថែម​ថា ​ជនសង្ស័យ​ជា​សិស្ស​ថ្នាក់​វិទ្យាល័យ​នៅ​សាលា​នេះ ត្រូវ​គេ​ជឿ​ថា​បាន​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង​ទេ ហើយ​ត្រូវបាន​ចាប់ខ្លួន​ដោយ​គ្មាន​ការ​តដៃ​ជាមួយ​នគរបាល​ឡើយ បន្ទាប់ពី​ការ​បាញ់​អស់​ប្រមាណ​ ១៥ ទៅ ២០​គ្រាប់​។​ ​កាលពី​ថ្ងៃ​អង្គារ លោក​ប្រធានាធិបតី Joe Biden បាន​សម្ដែង​ភាព​សោកសៅ និង​ការ​អាណិត​អាសូចំពោះ​ហេតុការណ៍​បាញ់​ប្រហារ​នេះ​ ដោយ​និយាយ​ថា លោកសូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​គ្រួសារ​ជនរងគ្រោះ ដែល​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

អង្គការ​សុខភាព​ពិភពលោក​ជំរុញ​ឲ្យ​ចាត់វិធានការ​សមស្រប​ប្រឆាំង​នឹង​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron

2021/12/01 10:30:46 am        201
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សម្ដែង​ការ​ព្រួយបារម្ភ​កាលពី​ថ្ងៃ​អង្គារ ទី៣០ ខែ​វិច្ឆិកា​ថា ​រដ្ឋ​មួយ​ចំនួន​កំពុង​ដាក់ចេញ​វិធាន​ការ​មិន​ច្បាស់លាស់​ក្នុង​ការ​ទប់ទល់​នឹង​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​លោក​បាន​និយាយ​ថា មិន​មាន​ភស្តុតាង​គួរឲ្យ​ជឿជាក់ ឬ​មាន​ប្រសិទ្ធភាព​លើ​ខ្លួនឯង ហើយ​កំពុង​ដាក់ទណ្ឌកម្ម​ទៅលើ​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ភាគ​ខាង​ត្បូង​ ដែល​រាយការណ៍​អំពីការ​ឆ្លង​វីរុស​នេះ​យ៉ាង​លឿន​។​​លោក Tedros Adhanom Ghebreyesus ក្នុង​សុន្ទរកថា​ទៅកាន់​រដ្ឋ​សមាជិក​ចំនួន ១៩៤ របស់អង្គការ​សុខភាព​ពិភពលោកបាន​ជំ​រុញឱ្យរដ្ឋាភិបាល​ទាំងនោះ ​ចាត់វិធានការកាត់បន្ថយ​ហានិភ័យ​តាម​សមាមាត្រឲ្យ​បាន​សមស្រប ​តាម​បទ​ប្បញ្ញត្តិ​សុខភាព​អន្តរជាតិ​ឆ្នាំ២០០៥ របស់​ទីភ្នាក់ងារ​នេះ​។​ ​លោក Tedros បាន​និយាយថា យើង​នៅតែមាន​សំណួរ​ច្រើនជាង​ចម្លើយ​អំពី​ឥទ្ធិពល​របស់​វីរុស​ប​ម្លែ​ង​ខ្លួន Omicron លើ​ការចម្លង ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​ប្រសិទ្ធភាព​នៃ​ការធ្វើ​តេស្ត ការព្យាបាល និង​វ៉ាក់សាំង។ ជា​លើកដំបូង​ដែល​ត្រូវ​បាន​រាយការណ៍​ទៅអង្គការ​សុខភាព​ពិភពលោក​ នៅ​ភាគខាងត្បូង​នៃ​ទ្វីបអាហ្វ្រិក​តិចជាង​មួយ​សប្តាហ៍​មុន វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ពាសពេញ​ទ្វីប ដោយ​ប្រទេស​រាប់សិប​បានប្រកាស​ពី​ការ​រឹតបន្តឹង​ និង​បម្រាម​លើ​ការធ្វើដំណើរ​។​​ទីភ្នាក់ងារ​សុខភាពរ​បស់​អង្គការសហប្រជាជាតិ​ បាន​ព្រមាន​ប្រឆាំងនឹង​ការ​រឹតបន្តឹង​បែបនេះដោយ​បារម្ភ​ថា​ ការបិទ​ការធ្វើដំណើរ​ពី​បណ្ដាប្រទេស ជាទី​ដែល​បាន​រកឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ប្រភេទ​ថ្មី​ដំបូង​អាចជា​រឿង​អយុត្តិធម៌ ទុក​ឲ្យ​ប្រទេស​ទាំងនោះ​នៅឯ​ការ និង​រារាំង​ដល់ដំណើរការ​តាមដាន​វីរុស​នេះ​៕អត្ថបទ៖ សុខមាន

អង្គការ​សុខភាព​ពិភពលោក​បើក​កិច្ចប្រជុំ​ពី​ការ​លេច​ចេញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron

2021/11/30 02:57:40 pm        374
​WHO៖ នៅ​ក្នុង​ការ​បើក​សម័យ​ប្រជុំ​ពិសេស​នៃ​សន្និបាត​សុខភាព​ពិភពលោក ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត Tedros Ghebreyesus បាន​និយាយ​ថា ការ​លេច​ចេញ​នូវ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron មានការ​ប្រែប្រួល​ខ្ពស់គឺជា​ការ​ក្រើនរំលឹក​មួយ​ផ្សេងទៀត ទោះបីជា​យើង​អាច​គិត​ថា យើង​បាន​ធ្វើ​រួចរាល់​ជាមួយ​វីរុស COVID-19 ក៏ដោយ វា​នៅតែ​មិន​ទាន់​បាន​បញ្ចប់​នោះ​ទេ​។​​សន្និបាត​នេះពិភាក្សា​អំពី​អត្ថប្រយោជន៍​ នៃ​ការ​បង្កើត​អនុសញ្ញា​អង្គការ​សុខភាព​ពិភពលោកកិច្ច​ព្រមព្រៀង ឬ​មធ្យោបាយ​អន្តរជាតិ​ផ្សេងទៀតលើ​ការ​ត្រៀម​លក្ខណៈ ​និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺឆ្លង ដោយមាន​ទស្សនៈ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ដំណើរការ​អន្តររដ្ឋាភិបាល ​ដើម្បី​ព្រាង និង​ចរចា​អនុសញ្ញាកិច្ចព្រមព្រៀង ឬ​មធ្យោបាយ​អន្តរជាតិ​ផ្សេងទៀត​លើ​ការ​ត្រៀម​លក្ខណៈ​និង​ឆ្លើយតប​។ ​ដោយ​លើក​យក​មកពិភាក្សាពី​របាយការណ៍​របស់​ក្រុមការងារ​ស្តីពី​ការ​ពង្រឹង​ការ​ត្រៀម​ខ្លួន និង​ការឆ្លើយតប​របស់​អង្គការ​សុខភាពពិភពលោក​ចំពោះ​គ្រាអាសន្ន​ផ្នែក​សុខភាព លោក​វេជ្ជបណ្ឌិត Tedros បាន​និយាយ​ថា យើង​កំពុង​ជួប​ប្រជុំ ខណៈ​រលក​ថ្មី​នៃ​ករណី​ឆ្លង​វីរុស និង​ករណី​ស្លាប់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទ្វីប​អឺរ៉ុប​។ លោក​បាន​និយាយ​ថា មាន​និន្នាការ​ធ្លាក់​ចុះ ឬ​ស្ថិរភាព​នៅ​ក្នុង​តំបន់​ផ្សេងទៀត ប៉ុន្តែ​ប្រសិនបើ​នៅ​តែ​មាន​ករណី​ឆ្លង​នៅតំបន់​ផ្សេងនោះ​គ្មាន​តំបន់ គ្មាន​ប្រទេស គ្មាន​សហគមន៍ និង​គ្មាន​បុគ្គល​ណាមួយមាន​សុវត្ថិភាព​នោះ​ទេ ទាល់តែ​យើង​ទាំង​អស់​គ្នា​មានសុវត្ថិភាព​។​​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ យើង​មិនទាន់​ដឹង​ថា ​តើ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ករណីឆ្លង​កាន់​តែ​ច្រើន ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ហានិភ័យ​នៃ​ការ​ឆ្លង​ឡើងវិញ ឬ​ហានិភ័យ​នៃ​ការ​បង្ការ​ពី​វ៉ាក់សាំង​នៅឡើយ​។ អ្នកវិទ្យាសាស្ត្រ​នៅអង្គការ ​WHO និង​ជុំវិញ​ពិភពលោកកំពុង​ធ្វើការ​បន្ទាន់​ដើម្បី​ឆ្លើយសំណួរ​ទាំងនេះ​។ ប៉ុន្តែ​ការ​លេច​ចេញ​ជា​រូបរាង​របស់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron គឺជា​ការ​ក្រើនរំលឹក​មួយ​ផ្សេងទៀត ទោះបីជា​យើង​ប្រហែលជា​គិត​ថា ​យើង​បាន​រួច​ផុត​ពី​វីរុស​ COVID-19 ក៏ដោយ៕​អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
07/03/2026 09:07 PM
កាកបាទក្រហមកម្ពុជា បណ្តុះបណ្តាលយុវជន ជាង១០០នាក់ លើច្បាប់មនុស្សធម៌ និងការកសាងសន្តិភាព ​
07/03/2026 09:07 PM
ផ្ទាំងទឹកនៅប្រទេសស្វីស ឆ្ពោះទៅរកការបំបែកកំណត់ត្រាមួយទៀត ក្រោយរលកកម្តៅខែមិថុនា
07/03/2026 08:07 PM
លោក Merz បញ្ជាក់​ថា អាល្លឺម៉ង់អាចការពារការជំរុញការចំណាយ​យោធា ជាការ​ឆ្លើយតបទៅនឹងលោក Trump
07/03/2026 08:07 PM
បុគ្គលិកសន្តិសុខស៊ីរី ៣រូប​រងរបួស ដោយសារ​វាយប្រហារនៅជិតក្រុងដាម៉ាស ខណៈ​អ្នក​ប្រព្រឹត្តិ​​ស្លាប់​
07/03/2026 08:07 PM
ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ដណ្តើមក្តីស្រមៃជនប៉ាឡេស្ទីនក្នុងការមានផ្ទះសម្បែងនឹងគេនៅតំបន់វ៉េសប៊ែង
07/03/2026 08:07 PM
EU «ថ្កោលទោសយ៉ាង​ខ្លាំង» ចំពោះការវាយប្រហារបណ្ដាល​ឲ្យមាន​អ្នកស្លាប់​ច្រើន នៅទីក្រុងដាម៉ាស
07/03/2026 08:07 PM
កងទ័ពជើងទឹកអង់គ្លេស សាកល្បងយានដ្រូនមានសមត្ថភាពវាយប្រហារចេញពីនាវា
07/03/2026 08:07 PM
មន្រ្តីជាន់ខ្ពស់រួមទាំងប្រធានាធិបតីអ៊ីរ៉ង់ ចូលរួមពិធីលាគ្នាចុងក្រោយ សម្រាប់អតីតមេដឹកនាំកំពូល Khamenei
07/03/2026 08:07 PM
អង្គការសហប្រជាជាតិ ព្រមានអំពីការ​មាន​បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា
07/03/2026 07:07 PM