ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ព័ត៌មានសំខាន់ៗ

WHO ព្រមាន​ថា ពិភពលោក​អាច​ប្រឈម​នឹង​កង្វះ​ស៊ីរ៉ាំង និង​វ៉ាក់សាំង​

2021/11/10 09:28:59 am        355
​WHO៖ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ពិភពលោក​មិន​ត្រឹមតែ​ប្រឈម​នឹង​កង្វះ​វ៉ាក់សាំង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​នឹង​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ចន្លោះ​ពី ១ ទៅ ២​ពាន់​លាន​ស៊ីរ៉ាំង​ដែល​ត្រូវការ​សម្រាប់​ចាក់។​លោកស្រី Lisa Hedman ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោក ស្ដីពី​ការ​ទទួល​បាន​ផលិតផល​សុខភាពបាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា កង្វះ​ស៊ីរ៉ាំងគឺជា​អកុសល គឺជា​លទ្ធភាព​ពិតប្រាកដ។​ ​លោកស្រីបាន​និយាយ​ថា ស្រប​ពេល​ដែល​សមត្ថភាព​ផលិត​សកល​ប្រហែល ៦​ពាន់​លាន​ស៊ីរ៉ាំង​ក្នុង​មួយ​ឆ្នាំ វា​ច្បាស់​ណាស់​ថា​ ការ​ខ្វះ​ខាត​ជាង ១ពាន់​លាន​ស៊ីរ៉ាំង​នៅ​ឆ្នាំ២០២២ អាច​កើតឡើង ប្រសិន​បើ​យើង​បន្ត​ធ្វើតាម​ធម្មតា​ដូច​បច្ចុប្បន្ន ដោយ​លោកស្រី​ពន្យល់​ថា ប្រសិនបើ​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ចំនួន​នៃ​កង្វះខាត​អាច​មាន​ត្រឹម ២លាន​ប៉ុណ្ណោះ។​​លោកស្រី Hedman បាន​បន្ថែម​ថា នៅ​ឆ្នាំនេះមាន​ចំនួន​ជិត ២​ដង​នៃ​ចំនួន​ការ​វ៉ាក់សាំង​ធម្មតាដែល​ត្រូវ​បាន​ចែកចាយ​ជា​រៀង​រាល់​ឆ្នាំ ដែល​​មានន័យថា ចំនួន​ស៊ីរ៉ាំង​ប្រើ​សម្រាប់​ចាក់​វ៉ាក់សាំង​កើន​ឡើង​ខ្ពស់​ទ្វេដង​។ លោកស្រី​បាន​និយាយ​ថា ​មាន​ប្រភេទ​ស៊ីរ៉ាំង​ផ្សេងទៀតដែល​លើស​ពី​សមត្ថភាព​ផលិត​នោះ ប៉ុន្តែ​ប្រសិនបើ​យើង​ផ្លាស់ប្ដូរ​សមត្ថភាព​ពី​ប្រភេទ​ស៊ីរ៉ាំង​មួយ​ទៅ​ប្រភេទ​មួយទៀត ឬ​ព្យាយាម​បង្កើន​សមត្ថភាព​ផលិត​សម្រាប់​ស៊ីរ៉ាំង​ចាក់​ថ្នាំ​បង្ការ​ឯកទេស វា​ត្រូវការ​ពេលវេលា និង​ការ​វិនិយោគ​៕អត្ថបទ៖ សុខមាន

កម្ពុជា-ស្លូវេនី ប្ដេជ្ញាធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបទទួលជោគជ័យ

2021/11/09 08:35:58 pm        126
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី៩វិច្ឆិកានេះបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ជេណេស ចេនហ្សា នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋស្លូវេនីនិងជាប្រធានប្ដូរវេនសហភាពអឺរ៉ុប ក៏ដូចជាអ្នកសម្រួលរវាងអាស៊ីអឺរ៉ុប ហៅកាត់អាសឹមនិងអាស៊ានផងដែរ។​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់ដល់ក្រុមអ្នកព័ត៌មានថា ក្នុងក្របខ័ណ្ខទ្វេភាគី សម្តេចតេជោនិងឯកឧត្តម ជេណេស ចេនហ្សា បានឯកភាពគ្នាជម្រុញពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ រួមមានវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរផង ដើម្បីជំរុញការងារនេះឲ្យទទួលបានជោគជ័យ។សម្ដេចតេជោនិងឯកឧត្តម ចេន ហ្សា បានឯកភាពគ្នាប្រគល់ការងារជូនក្រសួងការបរទេសទាំងពីរ ដើម្បីពិនិត្យនិងសហការគ្នាធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការសម្រាប់អ្នកការទូតនិងសម្រាប់អ្នកធ្វើដំណើរផ្លូវការរវាងប្រទេសទាំងពីរ។ក្នុងក្របខណ្ឌពហុភាគីក្នុងនាមជាប្រធានអាស៊ាននិងប្រធានប្ដូរវេននៃសហភាពអឺរ៉ុបសម្ដេចតេជោនិងឯកឧត្តម ចេន ហ្សា បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ជំរុញកិច្ចចរចារពាណិជ្ជកម្មសេរីរវាងអាស៊ាននិងអឺរ៉ុបនិងសហការធ្វើយ៉ាងណាឲ្យដំណើរការកិច្ចប្រជុំកំពូ លអាស៊ីអឺរ៉ុបនាពេលខាងមុខទទួលបានជោគជ័យ។ឯកឧត្តម ចេន ហ្សា បានគោរពអញ្ជើញសម្តេចតេជោដើម្បីទៅធ្វើការទស្សនាកិច្ចនៅប្រទេសស្លូវេនី ហើយសម្ដេចក៏បានទទួលយកនូវការអញ្ជើញនេះ ហើយសម្តេចបានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីស្លូវេនីថា សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសស្លូវេនីនៅដើមឆ្នាំក្រោយ៕ អត្ថបទ ៖ មុត សុទ្ធ

ប្រធាន​ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​របស់​អង្គការសហប្រជាជាតិ​និយាយ​ថា មី​យ៉ាន់​ម៉ា​កាន់តែ​យ៉ាប់យ៉ឺន​

2021/11/09 10:19:08 am        356
​មី​យ៉ាន់​ម៉ា៖ ប្រធាន​ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​របស់​អង្គការសហប្រជាជាតិលោក Martin Griffiths បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែ​វិច្ឆិកា​ថា ស្ថានភាព​មនុស្សធម៌​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​កាន់តែ​យ៉ាប់​យ៉ឺន ខណៈ​មនុស្ស​ជាង ៣​លាន​នាក់​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ​ជីវិតដោយ​សារ​ជម្លោះ​ដែល​ចេះតែ​កើន​ឡើង និង​សេដ្ឋកិច្ច​បរាជ័យ​។​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក៏បាន​ជួប​ប្រជុំ​គ្នា​ដោយ​បិទទ្វារ​កាលពី​ថ្ងៃ​ចន្ទ​ផង​ដែរ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ចំ​ថ្ងៃ​ខួប​លើកទីមួយ នៃ​ការ​ជាប់​ឆ្នោត​ឡើងវិញ​របស់​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ត្រូវ​បានយោធា​ទម្លាក់​ចេញពី​តំណែង​ដោយ​រដ្ឋប្រហារកាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ​។ ​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិលោក Stephane Dujarric បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​ស្ទង់មតិ​ទាំងនោះ​ត្រូវ​បាន​ចាត់ទុកថា ​សេរី និង​យុត្តិធម៌ ដោយ​ក្រុម​អ្នកសង្កេតការណ៍​ក្នុងស្រុក និង​អន្តរជាតិ​។​ អង្គការសហប្រជាជាតិ​អំពាវនាវ​ជាថ្មី​ដល់​យោធាឱ្យ​គោរព​ឆន្ទៈ​របស់​ប្រជាជន និង​ទាញ​ប្រទេស​ឱ្យ​ដើរ​លើ​គន្លង​ឆ្ពោះ​ទៅ​កាន់​ការ​ផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ​ឡើងវិញ​។​ ​ឯកអគ្គរដ្ឋទូត​រង​អង្គការ​សហប្រជាជាតិ​របស់​ចក្រភព​អង់គ្លេសលោក James Kariuki បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ចក្រភព​អង់គ្លេស​បាន​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នេះ ព្រោះ​យើង​មានការ​ព្រួយ​បារម្ភ​ជាពិសេស​អំពី​ការ​បង្កើន​សកម្មភាព​យោធា​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស ហើយ​យើង​មានការ​ព្រួយបារម្ភ​ថា ទង្វើ​នេះ​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​ដែល​យើង​បាន​ឃើញ​កាលពី ៤​ឆ្នាំមុន មុន​ពេល​អំពើ​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន លើ​ជនជាតិភាគតិចរ៉ូ​ហ៊ីង​យ៉ា​។​សហភាព​មី​យ៉ាន់​ម៉ា​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​ប្រល័យពូជសាសន៍​ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជុំវិញ​ការ​បង្ក្រាប​ដោយ​យោធា​ឆ្នាំ​កាលពី​ឆ្នាំ២០១៧ លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​បង្ខំ​មនុស្ស​ជាង ៧៣០,០០០​នាក់​ឱ្យ​ភៀសខ្លួន​ចូល​ទៅ​ក្នុង​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស​។ មី​យ៉ាន់​ម៉ា​បាន​បដិសេធ​ការប្រព្រឹត្តិ​អំពើ​ប្រល័យពូជសាសន៍ ហើយ​និយាយ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួនបាន​ដាក់​គោលដៅ​ដោយ​ស្របច្បាប់​ លើ​ពួក​សកម្ម​ប្រយុទ្ធ​ដែល​បាន​វាយប្រហារ​លើ​ប៉ុស្តិ៍​នគរបាល​៕អត្ថបទ៖ សុខមាន

WHO៖ សហរដ្ឋអាមេរិក​គួរតែ​ទទួល​យក​ការ​ព្រមាន​ពី​ការ​ផ្ទុះ​ឡើងវិញ​នៃ​ករណី​ឆ្លង​វីរុស COVID-19 នៅ​អឺរ៉ុប​

2021/11/09 09:54:23 am        309
​អាមេរិក៖ ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​បាន​នឹង​កំពុង​ហក់​ឡើងវិញ​នៅ​ទូទាំង​អឺរ៉ុប រួម​ទាំង​កន្លែង​ខ្លះ​ដែល​គេ​គិត​ថា​អាច​គ្រប់គ្រង​បាន​ល្អ​។ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សុខភាព​ពិភពលោក​ម្នាក់​បាន​ប្រាប់​ទូរទស្សន៍ CBS News ថា​ ទំនោរ​បង្ហាញ​ថា​ជោគជ័យ​ថ្ងៃនេះ មិន​មានន័យថា​ជោគជ័យ​នៅ​ថ្ងៃស្អែក​នោះ​ទេ ហើយ​សហរដ្ឋអាមេរិក​គួរតែ​យកចិត្តទុកដាក់​ឲ្យ​មែនទែន​។​​ទ្វីប​អឺរ៉ុប​បាន​មើល​ឃើញ​ការ​កើន​ឡើង​ជាង ៥០% នៃ​ករណី​ឆ្លង​ថ្មី​ក្នុង​រយៈពេល​ ១ខែ​ចុងក្រោយ​នេះ ហើយ​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ​ទ្វីប​នេះ​អាច​នឹង​មាន​អ្នក​ស្លាប់​កន្លះ​លាន​នាក់​ទៀត​នៅ​ខែ​កុម្ភៈ​។ ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស​ជាន់ខ្ពស់​របស់​ទូរទស្សន៍ CBS News លោក Charlie D'Agata បាន​និយាយ​ថា មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ និង​បាន​ប្រាប់​លោក​ថា​មាន "​ក្តី​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​" ខណៈ​ដែល​អឺរ៉ុប​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្របដណ្ដប់​ជា​ថ្មី​ទៀត​ដោយសារ​វីរុស COVID-19។​ លោក​វេជ្ជបណ្ឌិត Hans Kluge នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ទ្វីប​អឺរ៉ុប​បាន​ប្រាប់ CBS News ថា ប្រសិនបើ​អ្នក​ក្រឡេក​មើល​រយៈពេល ៤​សប្ដាហ៍​ចុងក្រោយ​នេះការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​កើន​ឡើង​ទ្វេដង។​លោក​បាន​និយាយ​ថា ការ​ចាក់​វ៉ាក់សាំង​បង្ការ​បាន​ឡើង​ខ្ពស់​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ទ្វីប​អឺរ៉ុប ហើយក្នុង​ពេល​ជាមួយគ្នា​នោះ​ដែរមានការ​បន្ធូរបន្ថយ​វិធានការ​សុខភាព​សាធារណៈ និង​សង្គម ដែល​ជា​កត្តា​ជំរុញ​ឲ្យ​យើង​មើល​ឃើញ​ថា​នឹង​មាន​រលក​ទី៤​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប​ចំនួន ៤៧,៤១៣,៣៥១​នាក់​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣៩,២៤៥​នាក់​បន្ថែម​ទៀត ខណៈ​អ្នក​ស្លាប់​មាន​ចំនួន ៧៧៥​,៩១៦​នាក់​បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ៣២០នាក់​៕អត្ថបទ៖ សុខមាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់អំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់ជិត ៣ពាន់គ្រួសារ

2021/11/08 02:43:15 pm        369
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី0៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់អំណោយជាស្បៀងជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុតសរុបចំនួន ២.៧៨៦គ្រួសារ (ក្នុងនោះ ខេត្តរតនគិរី ១.៣៦៧គ្រួសារ, ខេត្តកំពង់ធំ ៧៧៧គ្រួសារ, ខេត្តបាត់ដំបង ៦៤២គ្រួសារ) ដោយក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស និងត្រីខ ១០កំប៉ុង។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះនាំយកអំណោយទាំងនេះចែកជូនប្រជាពលរដ្ឋទាំងអស់ទៅតាមកាលបរិច្ឆេទសមស្របឆាប់ៗនេះ៕

កងកម្លាំង​សន្តិសុខ​ស៊ូដង់​ចាប់ខ្លួន​មនុស្ស​រាប់​សិប​នាក់​ ខណៈ​កូដកម្ម​ប្រឆាំង​រដ្ឋប្រហារ​ចាប់ផ្ដើម​

2021/11/08 02:11:42 pm        420
​ស៊ូដង់៖ កងកម្លាំង​សន្តិសុខ​ស៊ូដង់​បាន​ឃុំខ្លួន​បាតុករ​រាប់​សិប​នាក់ និង​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​នៅ​ឯ​ការ​ប្រមូល​ផ្តុំ​ប្រឆាំង​រដ្ឋប្រហារ​ជាច្រើន ខណៈ​ដែល​បាតុករ​នៅ​ក្នុង​ទីក្រុង​ជាច្រើន​ បាន​ចូលរួម​ការ​អំពាវនាវ​ឲ្យ​មាន​ចលនា​បះបោរ​ស៊ីវិល​រយៈពេល​ពីរ​ថ្ងៃ និង​យុទ្ធនាការ​កូដកម្ម​ប្រឆាំង​នឹង​ការ​កាន់កាប់​អំណាច​ពី​សំណាក់​យោធា​កាលពី​ខែ​មុន​។​​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​រដ្ឋធានី Khartoum ក៏ដូចជា​នៅក្នុង​ទីក្រុង​ភ្លោះ​របស់ខ្លួន Omdurman និង​ទីក្រុង Wad Madani រហូតដល់​ភាគខាងត្បូង និង​ទីក្រុង Atbara ភាគ​ខាងជើង​។​ ​យោធា​ស៊ូដង់​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ Abdel Fattah al-Burhan បាន​ដណ្តើម​អំណាច​នៅ​ថ្ងៃទី២៥ ខែតុលា រំលាយ​រដ្ឋបាល​អន្តរ​កាល និង​ចាប់ខ្លួន​មន្ត្រី​រដ្ឋាភិបាល និង​អ្នកនយោបាយ​រាប់សិប​នាក់​។​ ​ចាប់តាំងពី​ពេលនោះ​មក សហគមន៍​អន្តរជាតិ​បាន​ព​ន្លឿ​ន​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល ​ដើម្បី​ស្វែង​រក​ច្រក​ចាក​ចេញពី​វិបត្តិដែល​គំរាមកំហែង​ដល់​អស្ថិរភាព​បន្ថែមទៀត​នៅក្នុង​តំបន់ Horn នៃ​ទ្វីបអាហ្វ្រិក​។​​មេទ័ព​ស៊ូដង់លោកឧ​ត្ត​ម​សេនីយ Abdel Fattah al-Burhan បាន​និយាយថា លោក​នឹងមិន​ចូលរួម​ក្នុង​រដ្ឋាភិបាល​ណាមួយ ដែល​កើតឡើងក្រោយ​រយៈពេល​អន្តរកាល ហើយ​បាន​បដិសេធថា កងទ័ព​មិន​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់​បាតុករ​ ដែល​ប្រមូល​ផ្តុំគ្នា​ប្រឆាំងនឹង​ការកាន់កាប់​ដោយ​យោធា​នោះទេ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ៖ «កុំខ្វល់ពីរឿងការរិះគន់ចំពោះការអភិវឌ្ឍ […] ក្រុមអ្នករិះគន់គឺជាពួកច្រណែនប៉ុណ្ណោះ យើងត្រូវបន្តអភិវឌ្ឍបន្ថែមទៀត​»

2021/11/08 02:47:27 am        371
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​មានប្រសាសន៍បញ្ជាក់ថា ពេលនេះកុំខ្វល់អំពីរឿងការរិះគន់ចំពោះការអភិវឌ្ឍ ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញតែម្តង ខណៈក្រុមអ្នកដែលរិះគន់នោះគឺជាពួកច្រណែនតែប៉ុណ្ណោះ ដូច្នេះយើងនាំ គ្នាបន្តអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីភាពរីកចំរើនរបស់ជាតិនោះ។សម្ដេចតេជោ​ បានថ្លែងបែបនេះ​ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដែរថា​ អគារក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនេះកុំខ្វល់អំពីរឿងការរិះគន់ចំពោះការអភិវឌ្ឍ ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញតែម្តង ខណៈក្រុមអ្នកដែលរិះគន់នោះ គឺជាពួកច្រណែនតែប៉ុណ្ណោះ ដូច្នេះយើងនាំ គ្នាបន្តអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីភាពរីកចំរើនរបស់ជាតិនោះ។

ករណី​ឆ្លង​សកល​នៃ​វីរុស COVID-19 កើន​ឡើង​ដល់​ជាង​ ២៥០​លាន​នាក់ ខណៈ​កំណើន​វីរុស Delta ចាប់ផ្ដើម​ធ្លាក់​ចុះ

2021/11/08 09:34:21 am        368
​ពិភពលោក៖ ករណី​ឆ្លង COVID-19 នៅ​ទូទាំង​ពិភពលោកបាន​ឈាន​ដល់​ជាង ២៥០​លាន​នាក់​កាលពី​ថ្ងៃអាទិត្យ ខណៈ​ការ​កើន​ឡើង​ពីករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta បាន​ធូរស្រាល ហើយ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជា​ធម្មតា​បាន​ចាប់ផ្ដើម​ឡើងវិញ ទោះបីជា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ខាងកើត​កំពុង​ជួបប្រទះ​ការ​ផ្ទុះ​ឡើង​ ដោយមាន​ករណី​ឆ្លង​ខ្ពស់​បំផុត​ក៏ដោយ​។​ក្នុង​រយៈពេល​ ៣ខែ​ចុងក្រោយ​នេះចំនួន​ករណី​ឆ្លង​ជា​មធ្យម​ប្រចាំថ្ងៃ​បាន​ធ្លាក់​ចុះ ៣៦% នេះ​បើ​យោង​តាម​ការវិភាគ​របស់​សារព័ត៌មាន Reuters។ ​ការវិភាគ​បាន​បង្ហាញ​ថា ទោះបីជា​ការ​រីក​រាលដាល​បាន​ថយ​ចុះ​ក៏ដោយ ក៏​វីរុស​នេះ​នៅតែ​កំពុង​ឆ្លង​ដល់​មនុស្ស ៥០​លាន​នាក់​រៀងរាល់ ៩០​ថ្ងៃ​ដោយសារ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​មាន​សមត្ថ​ឆ្លង​រហ័ស​។ វីរុស COVID-19 បាន​ឆ្លង​រាលដាល​ដល់​មនុស្សជាង ៥០លាន​នាក់​ជា​លើកដំបូង​ក្នុង​រយៈ​ពេល​ជិត​ ១​ឆ្នាំ​។ ​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​មាន​សុទិដ្ឋិនិយម​ថា ប្រទេស​ជាច្រើនលែង​សូវ​អើពើ​នឹង​ជំងឺ​រាតត្បាត​សកល​ដ៏​អាក្រក់​បំផុតដោយសារ​សំអាង​លើ​វ៉ាក់សាំង និង​ការ​ប៉ះពាល់​ដោយ​ធម្មជាតិ ទោះបីជា​ពួកគេ​ព្រមាន​ថា​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​ការ​ជួបជុំ​ថ្ងៃ​ឈប់សម្រាក​នា​ពេល​ខាង​មុខ​អាច​បង្ក​ឲ្យ​ករណី​ឆ្លង​ហក់​ឡើង​ក៏ដោយ​។​លោកស្រី Maria Van Kerkhove អ្នកឯកទេស​ខាង​ជំងឺ​រាតត្បាត​សកល​ឈានមុខ ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​សារព័ត៌មាន Reuters ថា យើង​គិត​ថា​ចន្លោះ​ពេលនេះ​ដល់​ដំណាច់​ឆ្នាំ២០២២ គឺជា​ចំណុច​ដែល​យើង​អាច​គ្រប់គ្រង​លើ​វីរុស​នេះ​បាន ​ជាទី​ដែល​យើង​អាច​កាត់បន្ថយ​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​ស្លាប់​បាន​យ៉ាង​ច្រើន​។​ ​យោង​តាម​ការ​វិភាគ​របស់​សារ​ព័ត៌មាន Reuters ការ​ឆ្លង​នៅតែ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន ៥៥ ក្នុងចំណោម ២៤០​ប្រទេស​ដោយ​ក្នុង​នោះ​មាន​ប្រទេស​រុស្ស៊ី អ៊ុយ​ក្រែ​ន និង​ក្រិ​ក​នៅ ឬ​ជិត​កម្រិត​កំណត់ត្រា​ខ្ពស់​បំផុត​នៃ​ករណី​ឆ្លង​ ដែល​បាន​រាយការណ៍​ចាប់​តាំង​ពី​ជំងឺ​រាតត្បាត​បាន​ចាប់ផ្ដើម​កា​ល​ពី ២​ឆ្នាំមុន​៕អត្ថបទ៖ សុខមាន

អង្គការ​សហប្រជាជាតិ​ថ្កោល​ទោស​ការ​ប្រើ​ប្រាស់​កម្លាំង​ហួស​ហេតុ​នៅ​ប្រទេស​ស៊ូដង់

2021/11/06 10:44:56 am        402
​ស៊ូដង់៖ មន្ត្រី​សិទ្ធិមនុស្ស​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រ​បាន​ថ្កោលទោសចំពោះ​សកម្មភាព​របស់​មេដឹកនាំ​យោធានៅ​ក្នុង​ប្រទេស​ស៊ូដង់ បន្ទាប់ពី​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែ​មុន​។ ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្សលោកស្រី Michelle Bachelet បាន​និយាយ​ថា ការប្រើប្រាស់​កម្លាំង​ហួសហេតុ​ដោយ​កងកម្លាំង​សន្តិសុខ បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ១៣​នាក់​ស្លាប់ និង​ជាង ៣០០​នាក់​រង​របួស​។លោកស្រីបាន​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​។ លោកស្រី Bachelet បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន និង​ការ​បាត់​ខ្លួន​ជាច្រើន​នាក់​នៃ​អង្គការ​សង្គម​ស៊ីវិល និង​មេដឹកនាំ​ការ​តវ៉ា អ្នកសារព័ត៌មាន និង​សកម្មជន​។ ការ​ជជែក​ដេញដោល​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្សបាន​ធ្វើឡើង​ ស្រប​ពេលដែលអង្គការសហប្រជាជាតិ​នៅតែ​ទទួលស្គាល់​ឯកអគ្គរដ្ឋទូត​មកពី​រដ្ឋាភិបាល​ស៊ូដង់ ដែល​ត្រូវ​បានបណ្ដេញ​ចេញពី​តំណែង​ជា​អ្នកតំណាង​ផ្លូវការ ​របស់​ប្រទេស​នៅ​ទីក្រុង​ហ្សឺ​ណែវ​។​ ​លោកស្រី Bachelet បាន​និយាយ​ដោយ​យោង​ទៅលើ​ការគ្រប់គ្រង​រយៈពេល ៣០​ឆ្នាំរបស់ប្រទេស​ស៊ូដង់​ដោយ​អតីត​មេដឹកនាំ​ផ្ដាច់ការ​លោក​ Omar al-Bashir ថា ព្រឹត្តិការណ៍​ចាប់​តាំង​ពី​រដ្ឋប្រហារ​បាន​រំលឹក​ឡើងវិញ​ នូវ​ទំព័រ​ដ៏​សោកសៅមួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស នៅ​ពេល​ដែល​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​រារាំង ហើយ​សិទ្ធិមនុស្ស​ត្រូវ​បាន​គាបសង្កត់៕​អត្ថបទ៖ ប៊ុនថន

អង្គការសហប្រជាជាតិ​ដាក់​សម្ពាធ​ស៊ើបអង្កេត​លើ​សហភាព​មី​យ៉ាន់​ម៉ា​

2021/11/06 10:15:51 am        363
​មី​យ៉ាន់​ម៉ា៖ ប្រធាន​អង្គការ​យន្តការ​ស៊ើបអង្កេត​ឯករាជ្យ​សហភាព​មី​យ៉ាន់​ម៉ាលោក Nichols Koumjian បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការពិត​បង្ហាញ​ពី​ការវាយប្រហារ​យ៉ាង​ទូលំទូលាយ និង​ជា​ប្រព័ន្ធ​ទៅលើ​ប្រជាជន​ស៊ីវិល ដែល​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ប្រព្រឹត្ត​ដោយ​កងកម្លាំងសន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា បន្ទាប់ពី​រដ្ឋប្រហារ​កា​ល​ពី​ខែ​កុម្ភៈ​។លោក Koumjian បាន​និយាយ​ថា យើង​នឹង​បន្ត​ប្រមូល​ភស្តុតាង​ហើយ​វិភាគ​វាដើម្បី​បំពេញ​កាតព្វកិច្ច​របស់​យើង ដូច្នេះ​នៅ​ថ្ងៃ​ណាមួយអ្នកទទួលខុសត្រូវ​សម្រាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​ នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ានឹង​ត្រូវ​យក​មក​កាត់​ទោស។ លោក​បាន​ពន្យល់​ថា នៅ​ក្នុង​ខែ​ដំបូង ឬ​បន្តបន្ទាប់​នេះ កងកម្លាំង​សន្តិសុខ​បាន​អនុវត្ត​ការ​ឆ្លើយ​តប​តាម​វិធានការ ​សំដៅ​ទៅ​រក​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​។ ទោះជា​យ៉ាង​ណា ក្រោយ​រដ្ឋប្រហារ​យើង​បាន​ឃើញ​ការ​កើន​ឡើង​អំពើ​ហិង្សា​ និង​វិធីសាស្ត្រ​ហិង្សា​ជាច្រើនទៀត​ដែល​បាន​ប្រើ​ដើម្បីបង្ក្រាប​ក្រុម​បាតុករ ហើយ​ការ​បង្ក្រាប​បាន​កើតឡើង​នៅ​កន្លែង​ផ្សេងៗ​គ្នាក្នុង​ពេល​តែមួយ ដែល​ក្រុម​ស៊ើបអង្កេត​របស់​យើងបាន​មើល​ឃើញ​ថា ក្រុម​ពិសេសត្រូវ​បាន​កំណត់​គោលដៅជាពិសេស​ការ​ចាប់​ខ្លួន និង​ការ​ឃុំខ្លួន​ដែល​ហាក់​មិន​មាន​ដំណើរការ​ត្រឹមត្រូវ​តាមច្បាប់​។​អ្នក​ដែល​ត្រូវ​ឃុំខ្លួន​ទាំងនេះ រួមមាន​ទាំងអ្នកសារព័ត៌មាន បុគ្គលិក​ពេទ្យ និង​អ្នកប្រឆាំង​នយោបាយ​។ ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែកញ្ញា ឆ្នាំ២០១៨ ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​យន្តការស៊ើបអង្កេត​ឯករាជ្យ ​សម្រាប់​សហភាព​មី​យ៉ាន់​ម៉ាមាន​កាតព្វកិច្ច​ក្នុង​ការ​បង្រួបបង្រួម អភិរក្ស និង​វិភាគ​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​បំផុត និង​ការ​បំពានច្បាប់​អន្តរជាតិ ដែល​បានប្រព្រឹត្ត​នៅ​ក្នុង​សហ​ភាព​មី​យ៉ាន់​ម៉ា​ចាប់​តាំង​ពី​ឆ្នាំ២០១១ និង​ដើម្បី​រៀបចំ​ឯកសារ​ជួយ​ដល់​ដំណើរការឧក្រិដ្ឋកម្ម​ឯករាជ្យ​ណាមួយ​ ស្រប​តាម​ស្តង់ដារ​ច្បាប់អន្តរជាតិ​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្វីសទម្លាក់អាល់ហ្សេរី ២-០ ជាជ័យជម្នះវគ្គចាញ់ធ្លាក់នៅ World Cup លើកដំបូងក្នុងរយៈពេល ៨៨ ឆ្នាំ
07/04/2026 09:07 AM
សពលោក Khamenei ត្រូវបានដាក់តម្កល់នៅរដ្ឋធានីតេអេរ៉ង់ ខណៈអ៊ីរ៉ង់ចាប់ផ្តើមពិធីបុណ្យ ១សប្តាហ៍
07/04/2026 09:07 AM
មន្ត្រី ក.ប.ប វិភាគឃើញសាច់បង្កក ៤៨គំរូ ដែលសមត្ថកិច្ចចម្រុះពិនិត្យ​ប៉ុន្មានថ្ងៃមុន មាន​កត្តា​ហានិភ័យ​ប៉ះពាល់​សុខភាព
07/04/2026 08:07 AM
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
07/03/2026 09:07 PM
កាកបាទក្រហមកម្ពុជា បណ្តុះបណ្តាលយុវជន ជាង១០០នាក់ លើច្បាប់មនុស្សធម៌ និងការកសាងសន្តិភាព ​
07/03/2026 09:07 PM
ផ្ទាំងទឹកនៅប្រទេសស្វីស ឆ្ពោះទៅរកការបំបែកកំណត់ត្រាមួយទៀត ក្រោយរលកកម្តៅខែមិថុនា
07/03/2026 08:07 PM
លោក Merz បញ្ជាក់​ថា អាល្លឺម៉ង់អាចការពារការជំរុញការចំណាយ​យោធា ជាការ​ឆ្លើយតបទៅនឹងលោក Trump
07/03/2026 08:07 PM
បុគ្គលិកសន្តិសុខស៊ីរី ៣រូប​រងរបួស ដោយសារ​វាយប្រហារនៅជិតក្រុងដាម៉ាស ខណៈ​អ្នក​ប្រព្រឹត្តិ​​ស្លាប់​
07/03/2026 08:07 PM
ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ដណ្តើមក្តីស្រមៃជនប៉ាឡេស្ទីនក្នុងការមានផ្ទះសម្បែងនឹងគេនៅតំបន់វ៉េសប៊ែង
07/03/2026 08:07 PM
EU «ថ្កោលទោសយ៉ាង​ខ្លាំង» ចំពោះការវាយប្រហារបណ្ដាល​ឲ្យមាន​អ្នកស្លាប់​ច្រើន នៅទីក្រុងដាម៉ាស
07/03/2026 08:07 PM