ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

ទាហានរបស់​យោធា​មី​យ៉ាន់​ម៉ា​ដុត​កម្ទេច​ភូមិ​អ្នកស្រុក​ក្នុង​អំពើ​ហិង្សា​ដែល​កំពុង​រីក​ធំ​

2021/06/17 05:08:02 am        109
​​មី​យ៉ាន់​ម៉ា៖ ប្រជាពលរដ្ឋ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ដែល​បញ្ជាក់​សេចក្ដីរាយការណ៍​ដោយសារព័ត៌មាន​ឯករាជ និង​បណ្ដាញ​សង្គម​នានា​ថា រដ្ឋាភិបាល​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​បាន​ដុត​បំផ្លាញ​ភូមិ​មួយ​ស្ទើរតែ​ទាំងស្រុង ​នៅ​ក្នុង​ដែនដី​ភាគ​កណ្ដាល​របស់​ប្រទេស​នេះ។​​សកម្មភាព​នេះទំនងជា​ការប៉ុនប៉ង​ក្នុង​ការ​បង្ក្រាប ​ការ​តស៊ូ​ប្រឆាំង​នឹង​យោធា​ដែល​កំពុង​កាន់អំណាច​។​ ការវាយប្រហារ​នេះ​គឺជា​ឧទាហរណ៍​ចុងក្រោយ ​នៃ​របៀប​ដែល​អំពើ​ហិង្សា​បាន​រាល​ដាល​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ នៅ​ពេល​ដែល​របប​យោធា​ព្យាយាម​បង្ក្រាប​ការបះបោរ​នៅ​ទូទាំង​ប្រទេស​។ រូបភាព​ និង​វីដេអូនៃ​ភាព​ហិនហោច​ក្នុង​ភូមិ Kinma ក្នុង​តំបន់ Magway ដែល​ត្រូវ​បាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​ នៅ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ពុធ បង្ហាញ​ពី​ផ្នែក​ភាគច្រើន​នៃ​ភូមិ​មួយ​នេះត្រូវ​បាន​ឆេះ​រាប​ដល់​ដី និងសាកសព​សត្វ​ងាប់​ក្នុង​កសិដ្ឋាន​។ មាន​អ្នកភូមិ​ម្នាក់​ត្រូវ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ដោយ​និយាយ​ថា ​មាន​លំនៅឋាន​តែ ​១០​ខ្នងប៉ុណ្ណោះក្នុងចំណោម​ ២៣៧​ខ្នង​មិន​ត្រូវ​បាន​បំផ្លិចបំផ្លាញ​៕អត្ថបទ៖ សុខមាន

លោក Biden និងលោក Putin សរសើរ​កិច្ច​ពិភាក្សា​កំពូល​នៅ​ទីក្រុង​ហ្សឺ​ណែវ ​ប៉ុន្តែ​នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​

2021/06/17 02:33:13 am        98
​ស្វីស៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ និង​រុស្ស៊ី​បាន​កោតសរសើរ​ ចំពោះ​កិច្ចចរចា​របស់​ពួកគេ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ ប៉ុន្តែ​មាន​ភាព​ជឿនលឿន​តិចតួច​នៅ​ក្នុង​កិច្ចប្រជុំ​លើកដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០១៨ មក​។​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក Joe Biden បាន​និយាយ​ថា ​ការ​ខ្វែង​គំនិត​គ្នា​ត្រូវ​បាន​បញ្ជាក់ ​ប៉ុន្តែ​មិន​មាន​លក្ខណៈ​ហួសហេតុ​ទេ​ ហើយ​លោក​បាន​និយាយ​ថា ​ប្រទេស​រុស្ស៊ី​មិន​ចង់​បាន​សង្គ្រាម​ត្រជាក់​ថ្មី​ទៀត​ដែរ​។​ ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​និយាយ​ថា ​លោក Biden គឺជា​រដ្ឋ​បុរស​ពោរពេញ​ដោយ​បទពិសោធន៍​ ហើយ​មេដឹកនាំ​ទាំងពីរ​បាន​និយាយ​ភាសា​ដូចគ្នា​។ ​កិច្ចពិភាក្សា​មាន​រយៈពេល​ប្រហែល ៣​ម៉ោង​តិច​ជាង​ពេលវេលា​ដែល​បាន​គ្រោង​ទុក​។ ​លោក Biden បាន​និយាយ​ថា ​ពួក​លោក​មិន​ចាំ​បាច់​ចំណាយ​ពេល​និយាយ​ច្រើន​ទេ ​ហើយ​ឥឡូវនេះ​មាន​ទស្សន​វិស័យ​ពិតប្រាកដ​មួយ​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​។​​ជា​អំណោយ​ដល់​មេដឹកនាំ​រុស្ស៊ី​ លោក Biden បាន​បញ្ជាក់​ពី​ទឹកចិត្ត​ដោយ​ជូនវ៉ែនតា​ការពារ​ខ្យល់​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ ជា​ស្ទីល​ដែល​ប្រធានាធិបតី​អាមេរិក​ចូលចិត្ត​។ គេ​មិនទាន់​ច្បាស់​ថា​ តើ​លោក Putin បាន​ជូន​អំណោយ​ដល់​លោក Biden ដែរ ​ឬ​អត់​នោះ​ទេ​។ កាលពី​ឆ្នាំ​២០១៨ មេដឹកនាំ​រុស្ស៊ី​រូប​នេះ​បាន​ជូន​បាល់​ដល់​អតីត​ប្រធានាធិបតី លោក Donald Trump បន្ទាប់ពី​ជំនួប​នៅ​ទីក្រុង​ហែល​ស៊ីន​គី​ប្រទេស​ហ្វាំ​ង​ឡង់​៕អត្ថបទ៖ សុខមាន

គេ​រំពឹង​ថា ​ជំនួប​រវាង​លោក Biden និង​លោក​ Putin​ អាច​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង ​១រ​សៀ​ល និង​មាន​រយៈ​ពេល​ ៥​ម៉ោង​

2021/06/16 04:14:32 am        122
​ស្វីស៖ ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស​កាល​ពី​ថ្ងៃ​អង្គារ ​សម្រាប់​ជំនួប​ដំបូង​របស់​លោក​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជា​ជំនួប​ដែល​ខាង​សេត​វិមាន​សង្ឃឹម​ថា ​នឹង​គូសបន្ទាត់​ក្រហម​ឲ្យ​បាន​ច្បាស់​លាស់​ ទប់ស្កាត់​កុំ​ឲ្យ​ទំនាក់ទំនង​ដ៏​ផុយ​ស្រួយ​រវាង​សហរដ្ឋអាមេរិក​ និង​រុស្ស៊ី​ធ្លាក់​ចុះ​ដុនដាប​កាន់​តែ​ខ្លាំង​ថែមទៀត​។​នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ថា​ តើ​លោក​ត្រៀមខ្លួន​សម្រាប់​ការ​ប្រឈម​ដ៏​តានតឹង​នោះ​ហើយ ​ឬ​នៅ? ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ ដោយ​ទឹកមុខ​ញញឹម​ថា​ “ខ្ញុំ​ត្រៀមខ្លួន​ជានិច្ច​”​។​ លោក Biden និង​លោក Putin នឹង​ពិភាក្សា​គ្នា​ជាច្រើន​ម៉ោង​នៅ​ថ្ងៃ​ពុធ​នេះ ​នៅ​វីឡា​មាត់បឹង​ដ៏​ប្រណីត​មួយ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ ដែល​ជា​ការ​រំលឹក​ពី​កិច្ចប្រជុំ​កំពូល​សង្គ្រាមត្រជាក់​រវាង​ប្រធានាធិបតី​អាមេរិក Ronald Reagan និង​មេដឹកនាំ​សូវៀត​ លោក Mikhail Gorbachev នៅ​ទីក្រុង​ស្វីស​កាលពី​ឆ្នាំ១៩៨៥។​ កិច្ចពិភាក្សា​នៅ​វីឡា La Grange ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចាប់ផ្ដើម​នៅ​ម៉ោង​ប្រហែល ១​រសៀល​ម៉ោង​នៅ​​ស្វីស និង​មាន​រយៈពេល​រហូតដល់ ៥​ម៉ោង​៕អត្ថបទ៖ សុខមាន

មនុស្ស ​៤​នាក់​ស្លាប់​ និង​ ៤​នាក់​រង​របួស​ក្នុង​ការ​បាញ់​ប្រហារ​នៅ​តំបន់ South Side ​ទីក្រុង Chicago

2021/06/16 10:40:56 am        93
​អាមេរិក៖ នគរបាល​និយាយ​ថា ជម្លោះ​នៅ​ក្នុង​លំនៅឋាន​មួយ​ខ្នង​នៅ​តំបន់ South Side របស់​ទីក្រុង Chicago សហរដ្ឋអាមេរិក បាន​បង្ក​ឲ្យ​មានការ​ផ្ទុះ​អាវុធ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ បណ្ដាល​ឲ្យ​មនុស្ស​ ៤​នាក់​ស្លាប់ និង ​៤​នាក់​ផ្សេងទៀត​រង​របួស​។​​នគរបាល​​និយាយ​ថា ​ការ​បាញ់​ប្រហារ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ៥ និង ៤៥​នាទី​ព្រឹក​នៅ​ក្នុង​សង្កាត់ Englewood។ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ទេ ​ហើយ​នគរបាល​បាន​ផ្តល់​ព័ត៌មាន​តិចតួច​អំពី​ការ​បាញ់​ប្រហារ​នេះ​។ គ្មាន​ជនរងគ្រោះ​ណា​ម្នាក់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​អនីតិជន​ទេ​។​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​អង្គារ ស្នងការ​នគរបាល​លោក David Brown បាន​និយាយ​ថា ​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​ ៤​នាក់​ដែល​បាន​ស្លាប់​គឺ​មាន​ស្រី ​៣​នាក់ និង​ប្រុស​ម្នាក់​។ ស្នងការ​នគរបាល​បាន​រាយការណ៍​ដំបូង​ថា ​ពួកគេ​ទាំង ៤​នាក់​ជា​ស្ត្រី​។​​ក្រុម​អាជ្ញាធរ​ពុំបាន​បញ្ចេញ​ឈ្មោះ និង​អាយុ​របស់​ស្ត្រី ​៣​នាក់ និង​បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នោះ​ទេ​។​ អ្នកនាំពាក្យ​នគរបាល​ លោក Tom Ahern បាន​និយាយ​ថា​ ក្រុម​អ្នកស៊ើប​អង្កេត​កំពុង​ព្យាយាម​កំណត់​ថា​ តើ​មាន​អ្នក​បាញ់​លើស​ពី​ម្នាក់​ទេ​។ លោក​បាន​និយាយ​ថា ​ក្មេង​អាយុ ២​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​យក​ចេញ​ពី​ផ្ទះ​ដោយ​សុវត្ថិភាព ​ហើយ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​កន្លែង​ដែល​មាន​ការ​ការពារ​សុវត្ថិភាព​យ៉ាង​ល្អ​។​ គួរ​រម្លឹក​ថា មាន​ករណី​ឃាតកម្ម​ចំនួន​ ២៨២​លើកនៅ​ក្នុង​ទីក្រុង Chicago គិត​ត្រឹម​ថ្ងៃ​ទី​១៣ ​ខែ​មិថុនា ធៀប​ទៅ​នឹង​ចំនួន ​២៦៩ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕អត្ថបទ៖ សុខមាន

លោកស្រី Suu Kyi ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​អំពី​ការ​បះបោរ​នៅ​ថ្ងៃ​ទី​២ នៃ​ការ​ជំនុំ​ជម្រះ​ក្តី​

2021/06/16 10:18:49 am        140
​មី​យ៉ាន់​ម៉ា៖ ការ​កាត់ក្ដី​លើ​មេដឹកនាំ​ដែល​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ របស់​សហភាព​មី​យ៉ាន់​ម៉ា លោកស្រី Aung San Suu Kyi បាន​ឈាន​ចូល​ថ្ងៃ​ទី​២ កាលពី​ថ្ងៃ​អង្គារ ​ទី១៥ ខែ​មិថុនា ដោយ​តុលាការ​បាន​បង្ហាញ​អំណះអំណាង​ដែល​ថា ​លោកស្រី​បាន​ញុះញង់​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​ជា​សាធារណៈ និង​បាន​បដិសេធ​វិធានការ​រឹតត្បិត​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ COVID-19 ជា​ផ្នែក​មួយ​នៃ​ការចោទប្រកាន់​ដោយ​របប​យោធា​កំពុង​កាន់​អំណាច ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​លេស​ដើម្បី​ទម្លាក់​កិត្តិយស​របស់​លោក​ស្រី និង​ពង្រឹង​ការគ្រប់គ្រង​របស់​ខ្លួន​។​​លោកស្រី Aung San Suu Kyi និង​សមាជិក​ដទៃ​ទៀត​នៃ​រដ្ឋាភិបាល ​និង​គណបក្ស​របស់​លោក​ស្រី​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​យោធា​ បន្ទាប់ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ដោយ​ការចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ឥស្សរជន​កំពូលៗមួយ​ចំនួន ​ដែល​ទាំង​អ្នកគាំទ្រ​ និង​អ្នកសង្កេតការ​ណ៍​ឯករាជ្យ​និយាយ​ថា​ ជា​រឿង​មិន​ពិត​។​ ​រដ្ឋប្រហារ​បាន​ផ្លាស់ប្ដូរ​កំណែទម្រង់​ ប្រជាធិបតេយ្យ​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ បន្ទាប់ពី​ការគ្រប់គ្រង​ដោយ​របប​សឹក​ជាច្រើន​ទសវត្ស និង​បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​រីក​រាលដាល ​និង​ការ​ថ្កោលទោស​អន្តរជាតិ​។​​លោកស្រី Suu Kyi និង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) របស់​លោក​ស្រី​គ្រោង​នឹង​ចាប់ផ្ដើម​អាណត្តិ​ទី​២ ​មាន​រយៈពេល​ ៥​ឆ្នាំ​បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ដ៏​ច្រើន​លើស​លុប ​នៅ​ក្នុង​ការបោះឆ្នោត​សកល​កាលពី​ខែ​វិច្ឆិកា​។​ ​លោកស្រី Suu Kyi មិន​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​សាធារណៈ​ទេ ចាប់​តាំង​ពី​មានការ​ចាប់ខ្លួន​លោកស្រី​ ហើយ​មេធាវី​របស់​លោក​ស្រី​និយាយ​ថា ​ពួកគេ​មិន​ដឹង​ច្បាស់​ថា ​លោកស្រី​ត្រូវ​បាន​គេ​ឃុំឃាំង​នៅ​ទី​ណា​ទេ​។ លោកស្រី​ក៏​មាន​ពេលវេលា​កំណត់​ ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​មេធាវី​របស់​ខ្លួន​ដែរ​៕អត្ថបទ៖ សុខមាន

សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​ថា ស្ត្រី​មេ​ម៉ាយ​ម្នាក់​​គឺ​ជា​បុគ្គល​ទទួល​វ៉ាក់សាំង​​​លំដាប់​ទី​៣​លាន នឹងទទួល​បាន​ប្រាក់​ឧបត្ថម្ភ​១០​លាន​រៀល​

2021/06/15 10:11:29 am        626
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា ស្ត្រី​មេ​ម៉ាយ​ម្នាក់​អាយុ ៤៨​ឆ្នាំ គឺ​ជា​បុគ្គល​ទី​៣​លាន ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ហើយ​នឹង​ត្រូវ​ទទួល​បាន​ទឹក​ប្រាក់​ឧបត្ថម្ភ​ចំនួន ១០​លាន​រៀល។សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ដឹង​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​​របស់​សម្ដេច​កាល​ពី​យប់​មិញ​នេះ។សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ទៀត​ថា ស្ត្រី​លំដាប់​ទី​៣​លាន​រូប​នេះ គឺ​ជា​ស្ត្រី​មេម៉ាយ​ដែល​រស់នៅ​ក្នុង​មន្ទីរ​ពេទ្យ​ជ័យ​ជំនះខេត្ត​កណ្ដាល។សម្ដេច​តេជោ​បញ្ជាក់​ថា ដូច​ទៅ​នឹង​បុគ្គល​ទី​១​លាន និង​បុគ្គល​ទី​២​លាន​ដែរ អ្នកស្រី ស៊ុំ សំអឿន នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ១០​លាន​រៀល ដែល​នឹង​ផ្ដល់​ជូន​ដោយ​លោក​ជំទាវ ឱ វណ្ណឌីន នៅ​ថ្ងៃ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ ចំនួន​ពលរដ្ឋចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​លើស​ពី ៣​លាន​នាក់​ហើយ​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​រយៈ​ពេល​ជាង ៤​ខែ​កន្លង​មក​នេះ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​សម្រេច​បាន​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន ៣០​ភាគរយ​ហើយ បើ​ធៀប​នឹង​ចំនួន​ពលរដ្ឋ ១០​លាន​នាក់ ដែល​រាជ​រដ្ឋាភិបាល​កំណត់​សម្រាប់​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ឆ្នាំនេះ៕

មេដឹកនាំ​ពិភពលោក​បង្ហាញ​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​ថ្មី​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​

2021/06/14 03:44:43 pm        78
​ពិភពលោក៖ បណ្ដា​មេដឹកនាំ​ពិភពលោក​ បាន​ស្វាគមន៍​រដ្ឋាភិបាល​ថ្មី​របស់​អ៊ីស្រាអែល ប៉ុន្តែ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅតែ​មិនទាន់​អស់ចិត្ត​ នូវ​អ្វី​ដែល​ពួកគេ​យល់ថា ​ជា​ការ​បន្ត​នៃ​រដ្ឋបាល​ចាស់​។​ ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​នៅ​តែ​ធ្វើ​ចំពោះ​សន្តិសុខ​របស់​ប្រទេស​អ៊ីស្រាអែល ហើយ​នឹង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី។នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ប្រធានាធិបតី​អាមេរិករូប​នេះ​បាន​ស្វាគមន៍​ រដ្ឋាភិបាលចម្រុះ​ថ្មី ដឹកនាំ​ដោយ​អ្នក​ជាតិនិយម​ប្រកាន់​ស្ដាំ លោក Naftali Bennett និង​បាន​ព្យាយាម​បញ្ជាក់​ជាថ្មី​ពី​ទំនាក់ទំនង​អាមេរិក​-អ៊ីស្រាអែល​។ ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel បាន​និយាយ​ថា លោកស្រី​កំពុង​ទន្ទឹង​រង់ចាំ​រក​ការ​ធ្វើ​ការ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​អ៊ីស្រាអែល។​ចំណែក​ការិយាល័យ​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន លោក Mahmoud Abbas បាន​និយាយ​ថា ​ការ​ផ្លាស់ប្ដូរ​ក្នុង​រដ្ឋាភិបាល​នៅតែ​ជា​បញ្ហា​របស់​អ៊ីស្រាអែល ហើយ​ការ​ទាមទារ​របស់​ប៉ា​ឡេ​ស្ទី​ន​នៅតែ​ដដែល​។ ​រីឯ​អ្នកនាំពាក្យ​ក្រុម​ហា​ម៉ាស់​វិញគឺ​លោក Fawzi Barhoum បាន​ទទូច​ថា មិន​ថា ​ពណ៌​សម្បុរ​នៃ​រដ្ឋាភិបាល​នោះ​យ៉ាង​ណា​ទេ អ៊ីស្រាអែល​នៅតែ​ស្ថិត​តែ​ក្រោម​អាណា​និគម​ដដែល។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​មេដឹកនាំ​ជាច្រើន​ទៀត​ផង​ដែរ​ ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​អបអរ​សារ​ទរ ​និង​ប្ដេជ្ញា​ធ្វើការ​ជាមួយគ្នា​៕​អត្ថបទ៖ សុខមាន

ការ​ព្រមាន​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ខណៈ​បណ្ដា​មេដឹកនាំ G7 ប្ដេជ្ញា​បញ្ឈប់​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ

2021/06/14 02:50:28 pm        99
​អឺរ៉ុប៖ ក្រុម​អ្នកការទូត​មកពី​ខាងក្រៅ​ប្លុក​សហភាព​អឺរ៉ុប​ បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា​ ការចរចា​ជាមួយ​អ៊ីរ៉ង់​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ នៅតែ​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត ខណៈ​ដែល​មេដឹកនាំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ទាំង​៧ ឬ G7 បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ជាថ្មីក្នុង​ការ​បញ្ឈប់​ សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​ពី​ការផលិត​អាវុធ​នុយក្លេអ៊ែរ។​ក្រុម​ប្រេសិត​អ៊ីរ៉ង់​បាន​ជួប​ចរចា​ជុំ​មួយ​ផ្សេងទៀត ជាមួយ​ក្រុម​គណៈប្រតិភូក្នុង​ទីក្រុង​វី​យែ​ន ​មួយថ្ងៃ​បន្ទាប់ពី​ក្រុម​អ្នក​សម្រប​សម្រួល​សហភាព​អឺរ៉ុបបាន​លើក​ឡើង​ថា ​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​កិច្ច​ព្រម​ព្រៀង​ឆ្នាំ២០១៥ ដែល​ជា​ការ​ដាក់​កម្រិត​សកម្មភាព​នុយក្លេអ៊ែរ​ឲ្យ​កាន់តែ​តិច​។ ប៉ុន្តែ​អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Abbas Araghchi បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ថា លោក​គិត​ថា ​កិច្ច​ព្រម​ព្រៀង​មួយ​ទំនងជា​មិន​លេចចេញ​ជា​រូបរាង ​នៅ​សប្ដាហ៍​ខាងមុខនេះ​ទេ​។​ អ្នកការទូត​មួយ​រូប​មកពី​ប្រទេស​រុស្ស៊ីក៏បាន​និយាយ​ផង​ដែរ​ថា គេ​ត្រូវការ​ពេលវេលា​ច្រើន​ថែមទៀត ដើម្បី​ធ្វើការ​ឲ្យ​បាន​លម្អិតលើ​ការងារ​នេះ។ជំនួប​នៅ​ទីក្រុង​វី​យែ​ន​ប្រទេស​អូទ្រីស​ ក្នុង​គោលបំណង​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ​ដែល​មាន​ស្រាប់​នោះ​ឡើងវិញ​រវាង​អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច​សំខាន់ៗ ដែល​រដ្ឋបាល​លោក Trump បាន​ដក​សហរដ្ឋអាមេរិក​ចេញ​កាលពី​ឆ្នាំ២០១៨៕អត្ថបទ៖ សុខមាន

បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G7 រិះគន់​ប្រទេស​ចិន និង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រក​ប្រភព​វីរុស COVID-19

2021/06/14 04:31:49 am        90
​អង់គ្លេស៖ កាលពី​ថ្ងៃអាទិត្យ​បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ G7 បាន​ស្តី​បន្ទោស​ប្រទេស​ចិន​ អំពី​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង ​ដោយ​បាន​អំពាវនាវ​ឱ្យ​ហុងកុង​រក្សា​ស្វ័យភាព​ខ្ពស់​ និង​ទាមទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ពេញលេញ​ និង​ហ្មត់ចត់​អំពី​ប្រភព​ដើម​នៃ​វីរុស​កូ​រ៉ូ​ណានៅ​ក្នុង​ប្រទេស​ចិន​។បន្ទាប់ពី​បាន​ពិភាក្សា​អំពី​វិធី​ដើម្បី​បង្កើត​ជំហរ​រួម​ទល់នឹង​ប្រទេស​ចិន មេដឹកនាំ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចុងក្រោយ​ដ៏​សំខាន់​មួយ​ ដែល​បាន​ឯកភាព​គ្នា​នូវ​អ្វី​ដែល​មាន​សម្រាប់​ប្រទេស​ចិន ​ទាក់​ទង​នឹង​បញ្ហា​រសើប​បំផុត​រួម​ទាំង​កោះ​តៃវ៉ាន់​ផង​ដែរ​។ ការ​កើន​ឡើង​ឥទ្ធិពល​ជាថ្មី​របស់​ប្រទេស​ចិន ​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក​ឈានមុខ​គេ​ ត្រូវ​បាន​គេ​ចាត់ទុកថា ​ជា​ព្រឹត្តិការណ៍​ភូមិសាស្ត្រ​នយោបាយ​សំខាន់​បំផុត​មួយ ​នៃ​ព្រឹត្តិការណ៍​ថ្មីៗ​រួម​ជាមួយ​ការ​ដួល​រលំ​នៃ​សហភាពសូវៀត​ឆ្នាំ​១៩៩១ ដែល​បាន​បញ្ចប់​សង្គ្រាមត្រជាក់​។​ការ​កើន​ឡើង​របស់​ប្រទេស​ចិន​ ក៏បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​មិន​ពេញចិត្ត​ដែរ ដោយ​លោកប្រធានា​ធិបតី Joe Biden បាន​ចាត់​ទុក​ប្រទេស​ចិន​ជា​គូប្រជែង​ខាង​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ​ហើយ​បាន​ប្ដេជ្ញា​តទល់​នឹង ​“ការ​រំលោភ​បំពាន​សេដ្ឋកិច្ច​” របស់​ចិន និង​ជំរុញ​ឱ្យ​មាន​ការ​ប្រឆាំង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​៕អត្ថបទ៖ សុខមាន

លោក Netanyahu ត្រូវ​ចាកចេញ ខណៈ​រដ្ឋាភិបាល​ថ្មី​អ៊ីស្រាអែល​ត្រូវ​បាន​អនុម័ត​

2021/06/14 02:17:46 am        152
អ៊ីស្រាអែល៖ លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu បាន​បាត់បង់​អំណាច​ដែល​បាន​កាន់​រយៈពេល​ ១២​ឆ្នាំ​របស់​លោក​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល បន្ទាប់ពី​សភា​របស់​ប្រទេស​នេះ​បាន​បោះឆ្នោត​អនុម័ត​រដ្ឋាភិបាលចម្រុះ​ថ្មី​មួយ​។​អ្នក​ជាតិនិយម​ប្រកាន់​ស្ដាំ ​លោក Naftali Bennett បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​រួចរាល់​ហើយ ដែល​នឹង​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​នេះ​។ លោក​នឹង​ដឹកនាំ​សម្ព័ន្ធ​គណបក្ស​មិន​ធ្លាប់មាន​ពីមុន ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​ស្ដួចស្ដើង ៦០​ទល់នឹង​៥៩សំឡេង​។ លោក Bennett នឹង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០២៣ តាម​កិច្ចព្រមព្រៀង​ចែករំលែក​អំណាច​។​បន្ទាប់មក​លោក​នឹង​ផ្ទេរ​អំណាច​ជូន​ លោក Yair Lapid មេដឹកនាំ​បក្ស​និយម​កណ្ដាល Yesh Atid សម្រាប់​ការ​កាន់អំណាច ​២​ឆ្នាំ​បន្ថែម​ទៀត។ លោក Netanyahu ជា​មេដឹកនាំ​កាន់អំណាច​យូរ​ជាងគេ​បំផុត​របស់​អ៊ីស្រាអែល ដែល​បាន​ឈ្នះ​ការបោះឆ្នោត​សំឡេង​ច្រើន​លើស​លុបរយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ នឹង​នៅតែ​ដឹកនាំ​គណបក្ស​ស្ដាំនិយម Likud​ ដដែល និង​ក្លាយ​ជា​មេដឹកនាំ​គណបក្សប្រឆាំង​វិញ​ម្ដង​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM
UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់
07/07/2026 08:07 PM
នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei
07/07/2026 08:07 PM
រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
07/07/2026 08:07 PM
ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី
07/07/2026 08:07 PM
អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara
07/07/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei
07/07/2026 08:07 PM
វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ
07/07/2026 08:07 PM
មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា
07/07/2026 08:07 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ
07/07/2026 08:07 PM