ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

WHO ដាក់​ឈ្មោះ​ថ្មី​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នៅ​អង់គ្លេស និង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ផ្សេង​ទៀត​ជា​អក្សរ​ក្រិ​ក

2021/06/01 11:16:55 am        132
​WHO៖ អង្គការ​សុខភាព​ពិភពលោក​ បាន​ប្រកាសពី​ប្រព័ន្ធ​ដាក់ឈ្មោះ​ថ្មី​សម្រាប់​វីរុស​ប​ម្លែ​ង​ខ្លួន Covid-19​។​ ពី​ពេលនេះ​ទៅ​អង្គការ​សុខភាព​ពិភពលោក នឹង​ប្រើ​អក្សរ​ក្រិ​ក​សំដៅ​លើ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ដែល​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា ចក្រភព​អង់គ្លេស អាហ្វ្រិក​ខាងត្បូង និង​ឥណ្ឌា​។​ជា​ឧទាហរណ៍​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នៅ​ចក្រភព​អង់គ្លេស ត្រូវ​បាន​ដាក់ឈ្មោះ​ថ្មី​ថា​ ជា​វីរុស Alpha វីរុស​ប​ម្លែ​ង​ថ្មី​នៅ​អាហ្វ្រិក​ខាងត្បូង​ដាក់​ឈ្មោះ​ថា វីរុស Beta និង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នៅ​ឥណ្ឌា​មាន​ឈ្មោះថា វីរុស Delta​។ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ការ​ដាក់​ឈ្មោះ​នេះ​គឺជា​ការ​ពិភាក្សា​ដ៏​សាមញ្ញ ប៉ុន្តែ​វា​ក៏បាន​ជួយ​លុបបំបាត់​ទស្សនៈ​អវិជ្ជមាន ​ខ្លះ​ពី​ឈ្មោះ​ទាំង​នោះ​ដែរ​។ កាលពី​ដើមខែ​នេះ រដ្ឋាភិបាល​ឥណ្ឌា​បាន​រិះគន់​ការ​ដាក់​ឈ្មោះ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី B.1.617.2 ដែល​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​នេះ ​កាលពី​ខែ​តុលា​ឆ្នាំមុនថា ​ជា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​របស់​ឥណ្ឌា ទោះ​បីជា​អង្គការ​សុខភាព​ពិភពលោក មិនបាន​ដាក់ឈ្មោះ​វីរុស​នេះ​ជា​ផ្លូវការ​បែបនេះ​ក៏ដោយ​៕អត្ថបទ៖ សុខមាន

ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​៖ កុមារ​ជាង​ ៨.២០០០នាក់​នៅ​ម៉ាឡេស៊ី​ធ្វើ​តេស្ត​វិជ្ជមាន​ COVID-19

2021/06/01 03:18:00 am        158
​​ម៉ាឡេស៊ី៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោក Adham Baba បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ ទី​៣១​ ខែ​ឧសភា​ថា សព្វថ្ងៃ​ទារក ​និង​កុមារ​សរុប​ចំនួន​ ៨២,៣៤១​នាក់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ COVID-19។​​លោក​វេជ្ជបណ្ឌិត Adham បាន​និយាយ​ថា​ ករណី​ឆ្លង​ចំនួន ១៩,៨៥១​នាក់​ជា​កុមារ​អាយុ​ក្រោម ​៤​ឆ្នាំ និង​ករណី​ឆ្លង​ចំនួន ៨,២៣៧​នាក់​ទៀត​គឺ​កុមារ​មាន​អាយុ​ចាប់ពី​ ៥ឆ្នាំ​ទៅ​ ៦​ឆ្នាំ។​ ករណី​ឆ្លង​សរុប​ចំនួន ២៦,៨៥១​នាក់​ជា​កុមារ​អាយុ​ចន្លោះ​ពី ​៧​ឆ្នាំ​ដល់ ​១២​ឆ្នាំ ចំណែក​ឯ​ករណី​ឆ្លង​ចំនួន ២៧,៤០២​នាក់​ទៀត​គឺ​មនុស្ស​អាយុ ​១៣​ឆ្នាំ​ដល់ ​១៧​ឆ្នាំ​។​ លោក​បាន​បន្ថែម​ថា ​ពុំ​មាន​កុមារ​ណា​ម្នាក់​ចូល​សម្រាក​ព្យាបាល​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ទេ​។​ កាលពី​ថ្ងៃ​ចន្ទ ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19 ​ចំនួន ៦,៨២៤​នាក់ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់ ៥៧២,៣៥៧​នាក់ និង​ស្លាប់​ចំនួន ២,៧៩៦​នាក់​៕អត្ថបទ៖ សុខមាន

វៀតណាម​ចាប់ផ្ដើម​ធ្វើ​តេស្តរ​កវី​រុស ​COVID-19 ទ្រង់ទ្រាយ​ធំ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ហក់​ឡើង​ខ្ពស់​

2021/06/01 09:51:20 am        221
​វៀតណាម​៖ ប្រទេស​វៀតណាម​សង្ឃឹម​ថា ​នឹង​ទប់​ស្កាត់​បាន​នូវ​ការ​ផ្ទុះ​រាលដាល​ថ្មី​នៃ​ជំងឺ ​COVID-19 ដោយ​ការ​ចាប់ផ្ដើម​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ ​ទៅលើ​ក្រុម​មនុស្ស​មានការ​ប្រឈម​ខ្លាំង​នៅ​ក្នុង​ទីក្រុង Ho Chi Minh និង​បាន​ដាក់​ចេញ​នូវ​វិធានការ​គម្លាត​សុវត្ថិភាព​ថ្មី​បន្ថែម​ទៀត​។​​កិច្ច​ខិត​ខំ​ប្រឹងប្រែង​នេះ​ធ្វើឡើង ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ឆ្លង​ជា​ក្រុម​ថ្មី ​ទាក់ទង​នឹង​ពិធី​កម្ម​ខាង​សាសនា។ ប្រទេស​វៀតណាម​ធ្លាប់​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាល​ដាល​វីរុស​នេះ ប៉ុន្តែ​ករណី​ឆ្លង​ជាច្រើន​បាន​កំពុង​ហក់​ឡើង​ខ្ពស់​ជាថ្មី ​កាលពី​សប្ដាហ៍​កន្លងទៅ​។ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រុម​មន្ត្រី​បាន​ព្រមាន​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដ៏​គ្រោះថ្នាក់ ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​នេះ​។ រដ្ឋាភិបាល​និយាយ​ថា ​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​លាយ​បញ្ចូល​គ្នា​នៃ​ហ្សែ​ន ​របស់​វីរុស​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ចក្រភព​អង់គ្លេសគឺ​ងាយ​ឆ្លងតាម​ខ្យល់​។​​សរុប​មក ប្រទេស​នេះ​ទើបតែ​បាន​កត់ត្រា​ករណី​ឆ្លង​ជាង ៧ពាន់​នាក់ និងស្លាប់​ ៤៧​នាក់ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​ឆ្លង​កើន​ឡើង​ចុងក្រោយ​មាន​ច្រើនជាង​ពាក់កណ្ដាល​ នៃ​ចំនួន​ករណី​ឆ្លង​សរុប​។ ​​ការ​ផ្ទុះ​រាលដាល​ចុងក្រោយ​បំផុតនៅ​ក្នុង​ទីក្រុង Ho Chi Minh គឺ​ដោយសារតែ​ពិធី​កម្ម​សាសនា​គ្រិស្ត ដែល​គេ​បាន​មើល​ឃើញ​មាន​ករណី​វិជ្ជមាន​យ៉ាងហោចណាស់​ ១២៥​នាក់ជា​ចំនួន​ច្រើន​បំផុត​នៃការ​ឆ្លង​នៅ​ក្នុង​ទីក្រុង​នេះ​។ បច្ចុប្បន្ន​ក្រុម​មន្ត្រី​គ្រោង​នឹង​ធ្វើ​តេស្ត​រក​វីរុស​នេះ​ចំនួន ១សែន​នាក់​ក្នុង ១ថ្ងៃ ដោយ​ផ្ដោត​លើ​ក្រុម​មនុស្ស​ដែល​ត្រូវ​គេ​គិត​ថា ​មានការ​ប្រឈម​នៃ​ការ​ឆ្លង​ខ្ពស់​៕អត្ថបទ៖ សុខមាន

ក្រុម​អ្នក​ជំនាញ​៖ ​វីរុស ​COVID-19​ ប​ម្លែ​ង​ខ្លួន​ថ្មី B1617 កំពុង​ឆ្លង​រាលដាល​ពាសពេញ​ពិភព​លោក​

2021/05/31 12:03:09 pm        126
​​ពិភព​លោក៖ ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ក្នុង​ការ​វាយតម្លៃ​ចុងក្រោយ​បំផុត ​នៃ​ស្ថានភាព​របស់​វីរុស​ថា ជំងឺ​ COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មីប្រភេទ B1617 កំពុង​ក្លាយ​ជា​វីរុស​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំង​ពាស​ពេញ​ពិភពលោក និង​អាច​ធ្វើ​ឲ្យ​ជំងឺ​រាតត្បាត​សកល​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ ជាពិសេស​នៅ​ក្នុង​បណ្ដា​ប្រទេស​ ដែល​មាន​អត្រា​ការ​ចាក់​វ៉ាក់សាំង​កម្រិត​ទាប។​​ក្រុម​អ្នក​ជំនាញ​បាន​បន្ថែម​ថា ​នេះ​មិន​មែន​ជា​លើក​ចុង​ទេ​ដែល​វីរុស​នេះ​ប​ម្លែ​ង​ខ្លួន​។​ លោក​សាស្ត្រាចារ្យ Teo Yik Ying ដែល​ជា​ព្រឹទ្ធបុរស​សាលា​សុខភាព​សាធារណៈ​ Saw Swee Hock នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (NUS)​ បាន​ប្រាប់​សារព័ត៌មាន Straits Times កាលពី​ថ្ងៃ​សៅរ៍​ថា អ្វី​ដែល​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​គឺ​ល្បឿន​ នៃ​ការ​ឆ្លង​របស់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​អាច​ឆ្លង​រាលដាល ​និង​រាតត្បាត​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​សហគមន៍ ដែល​ជា​រឿយៗ​វា​មាន​សមត្ថភាព​ឆ្លង​ហួស​ពី​សមត្ថភាព​របស់​អង្គភាព​ទំនាក់ទំនង - តាមដាន​ និង​កាត់ផ្ដាច់​ការ​ប្រាស្រ័យ​ទាក់​ទំ​ង​ ដែល​បាន​ប៉ះពាល់​ដើម្បី​បញ្ឈប់​ការ​ឆ្លង​ជា​ប្រព័ន្ធ​។​​វីរុស​ប​ម្លែ​ង​ខ្លួន​ដែល​បាន​ឆ្លង​រាលដាល​ដំបូង​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ខែ​តុលា ឆ្នាំ​២០២០ ពេល​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​គ្រប់​ទីកន្លែង​ពាសពេញ​ពិភពលោក​។ ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី Soumya Swaminathan បាន​និយាយ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន B1617 មាន​សមត្ថភាព​ចម្លង​ចាប់ពី ​១,៥ ដល់​ ២​ដង​ខ្លាំង​ជាង​វីរុស​ដែល​បាន​ផ្ទុះ​ដំបូង ​នៅ​ក្នុង​ទីក្រុង​អ៊ូ​ហាន​កាលពី​ ​១៨​ខែ​មុន​៕អត្ថបទ៖ សុខមាន

នគរបាល​អាមេរិក៖ ​មនុស្ស​ ២​នាក់​ស្លាប់ និង ​២២​នាក់​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​នៅ​ក្លឹប​កម្សាន្ត​មួយ​ក្នុងរដ្ឋ Florida

2021/05/31 03:47:21 am        131
​អាមេរិក៖ ស្នងការ​នគរបាល​ទីក្រុង Miami លោក Alfredo Ramirez III ​បាន​និយាយ​ថា នគរបាល​កំពុង​ស្នើ​ដល់​សាធារណជន ​ជួយ​ស្វែងរក​ជន​ដែល​បាន​បាញ់​ប្រហារ​នៅ​ក្លឹប​កម្សាន្ត​ក្នុង​រដ្ឋ Florida សហរដ្ឋ​អាមេរិក​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ​ដោយ​បាន​សម្លាប់​មនុស្ស​ ២​នាក់ និង​យ៉ាង​ហោច​ណាស់​ ២២​នាក់​រង​របួស។​លោក Ramirez បាន​និយាយ​ថា មិនយូរប៉ុន្មាន​បន្ទាប់​ពី​យប់​រំលង​អធ្រាត្រ មាន​រថយន្ត​ពណ៌​ស​ម៉ាកឈ្មោះ Nissan Pathfinder ត្រូវ​បាន​បើក​សំដៅ​ទៅ​កាន់​សាល​ពិធីជប់លៀង El Mula Banquet Hall ​ជិត​ឧទ្យាន​ Hialeah និង​មនុស្ស ​៣​នាក់​បាន​ចេញពី​រថយន្ត​ប្រដាប់​ដោយ​អាវុធ​វែង ខ្លី ហើយក៏​ចាប់ផ្ដើម​បាញ់រះ​ទាំង​កម្រោល​ទៅលើ​ហ្វូង​មនុស្ស​តែម្ដង​។ លោក​ថា​ ហេតុការ​ណ៍​បាញ់​បោះ​សេរី​នេះបណ្ដាល​ឲ្យ​ជនរងគ្រោះ​ចន្លោះ​ពី​ ២០នាក់​ទៅ ​២៥​នាក់​រង​របួស​ដោយ​សារ​គ្រាប់កាំភ្លើង និង ​២​នាក់​ទៀត​ស្លាប់​នៅ​នឹង​កន្លែង​៕អត្ថបទ៖ សុខមាន

កម្ពុជា​រក​ឃើញ​មនុស្ស​៥៨៨​​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​​ជំងឺ​៧​នាក់​ទៀត​បាន​ស្លាប់

2021/05/29 11:47:56 am        378
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ ៥៨៨​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៤១៥នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៥៦៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ ២០​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​​សរុប ២៨ ៨២៥​​នាក់​ហើយ ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០២០​កន្លង​មក។ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស ៧​នាក់​បន្ថែម​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិតដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២០៣​​នាក់​ហើយ​គិត​ចាប់​តាំង​ពី​ពេល​កម្ពុជា​បាន​ប្រកាស​ពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ជាលើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ២១ ៣១៥​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ ៤១៥​នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

មនុស្ស​ ៨​នាក់ និង​ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​លើ​ហ្វូង​មនុស្ស​ក្នុង​ទីក្រុង San Jose រដ្ឋ​ Califonia

2021/05/27 09:52:09 am        179
​អាមេរិក៖ យោង​តាម​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា មនុស្ស​ ៩​នាក់​រួម​ទាំង​ជនសង្ស័យ​ត្រូវ​បាន​ស្លាប់ និង​យ៉ាង​ហោច​ណាស់​មនុស្សម្នាក់​បាន​រង​របួស​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ បន្ទាប់ពី​ការ​បាញ់​ប្រហារ​នៅ​បរិវេណ​សេវា​ដឹកជញ្ជូន​សាធារណៈ​ហៅ​កាត់​ថា VTA (Valley Transportation Authority) នៅ​ភាគ​ខាងជើង​ទីក្រុង​ San Jose រដ្ឋ California​។​ការិយាល័យ​ស្នងការ​នគរបាល​ប្រចាំ​តំបន់ Santa Clara បាន​បញ្ជាក់​ថា មនុស្ស ​៨​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​មនុស្ស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ប៉ុន្តែ​ពុំ​មាន​ការ​បញ្ជាក់​ពី​ស្ថានភាព​យ៉ាងណា​នោះ​ទេ​។ ខ្មាន់កាំភ្លើង​ក៏បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ផង​ដែរ​។ ក្រុម​មន្ត្រី​អនុវត្ត​ច្បាប់​បាន​បញ្ជាក់​ថា ​ខ្មាន់កាំភ្លើង​ឈ្មោះ Samuel Cassidy វ័យ​ ៥៧​ឆ្នាំ​ជា​បុគ្គលិក​ផ្នែក​ថែទាំ ​ហើយ​គេ​មិនទាន់​ដឹង​នៅឡើយ​ទេ ពី​មូលហេតុ​ឈាន​ដល់​ការ​បាញ់​ប្រហារ​នេះ​។​ ​ការិយាល័យ​ស្នងការ​នគរបាល​តំបន់ និង​ក្រុម​មន្ត្រី​សេវា​ដឹកជញ្ជូន​ខាងលើ​បាន​បញ្ជាក់​ថា ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​វិថី 101 Younger Avenue ហើយ​ជនរងគ្រោះ​មួយ​ចំនួន​ជា​បុគ្គលិក​សេវា​ដឹកជញ្ជូន VTA​។​នៅ​ម៉ោង​ប្រហែល ៦:៣៥នាទី​ព្រឹក នគរបាល​ទីក្រុង​ San Jose បាន​ទទួល​ទូរស័ព្ទ​បន្ទាន់ 911 រាយការណ៍​អំពី​ហេតុការណ៍​ផ្ទុះ​អាវុធ​នៅ​ទីតាំង​ខាងលើ ហើយ​ក្រុម​អង្គភាព​មួយចំនួន​បាន​ទៅកាន់​កន្លែង​កើត​ហេតុ​ភ្លាមៗ​។ ខ្មាន់កាំភ្លើង​ត្រូវ​បាន​បញ្ជាក់​ថាបាន​ស្លាប់​នៅ​ម៉ោង​ប្រហែល ​៨​:១០​នាទី​ព្រឹក​៕អត្ថបទ៖ សុខមាន

វៀតណាម​បង្កើន​វិធាន​ការ​បិទ​ខ្ទប់​ដោយសារ​ជំងឺ​ COVID-19 ខណៈ​ការ​ឆ្លង​ហក់​ឡើង​ខ្ពស់​

2021/05/26 10:04:39 am        167
​វៀតណាម៖ ប្រទេស​វៀតណាម​បាន​បន្ថែម​ពេល​វេលា​ន ​នៃ​ការ​អនុវត្តន៍​វិធាន​ការ​បិទ​ខ្ទប់​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​ភាគ​ខាងជើងកាលពី​ថ្ងៃ​អង្គារ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​រាលដាល​ជំងឺ COVID-19 ​ដ៏​ធ្ងន់ធ្ងរ​បំផុត ខណៈ​ដែល​ក្រុម​អាជ្ញាធរ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី ​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ដែល​ជា​ចំនួន​កើន​ឡើង​ខ្ពស់​ទ្វេដង​។​​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា ​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 ចំនួន ៤៥៧នាក់​កាល​ពី​ថ្ងៃ​អង្គារដែល​ជា​ការ​ហក់​ឡើង​ខ្ពស់​បំផុត ​ចាប់​តាំង​ពី​មាន​ករណី​ឆ្លង​ចំនួន ១៩០​នាក់​កាលពី​ថ្ងៃ​ទី​៦​ ខែ​ឧសភា ដែល​ជា​ការ​ឆ្លង​រាលដាល​ជា​ក្រុម​នៅ​ក្នុង​រោងចក្រ​ចំនួន​២ ​នៅ​ខេត្ត​ភាគ​ខាងជើង​។​ ​សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា ខេត្ត Bac Ninh ដែល​ជា​តំបន់​ផលិតកម្ម​នៃ​គ្រឿង​អេឡិចត្រូនិក​ផលិតផល Samsung បាន​ចាប់ផ្ដើម​អនុវត្តន៍​បម្រាម​គោចរ និង​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ផ្សេងទៀត​ចាប់​ពី​ថ្ងៃ​អង្គារ​តទៅ​។ បច្ចុប្បន្ន​ប្រទេស​វៀតណាម​មាន​ករណី​ឆ្លង​ចំនួន ៥,៧៧៣នាក់ និង​ស្លាប់​ចំនួន ​៤៤​នាក់​៕អត្ថបទ៖ សុខមាន

លោកស្រី Aung San Suu Kyi បង្ហាញខ្លួន​ដោយ​ផ្ទាល់​ជា​លើកដំបូង​នៅ​តុលាការ​

2021/05/25 02:50:30 pm        145
មីយ៉ាន់ម៉ា៖ មេដឹកនាំ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​អំណាច លោកស្រី Aung San Suu Kyi បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ដោយ​ផ្ទាល់ជា​លើកដំបូង ​ចាប់​តាំង​ពី​យោធាបាន​ចាប់ខ្លួន​លោកស្រី នៅ​ពេល​ដណ្ដើម​អំណាចកាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​។​មេធាវី​របស់​លោក​ស្រី​ម្នាក់ លោក Min Min Soe និយាយ​ថា លោកស្រី Suu Kyi អាច​ជួប​ជា​មួយ​ក្រុម​អ្នកការពារ​ក្តី​របស់​លោកស្រី​ប្រហែល​ ៣០​នាទី មុន​សវនាការ​ចាប់ផ្ដើមនៅ​តុលាការ​ពិសេស​មួយ ដែល​បង្កើតដោយ​ក្រុមប្រឹក្សា​ទីក្រុង​ក្នុង​រដ្ឋធានី​ណៃពីដោ។ ក្រុម​មេធាវី​បាន​ជួប​ជាមួយ​លោក Win Myint ដែល​ជា​ប្រធានាធិបតីរបស់​រដ្ឋាភិបាលលោកស្រី Suu Kyi ខណៈ​ទីប្រឹក្សា​រដ្ឋ និង​លោកប្រឈមមុខ​បទចោទប្រកាន់​ដូចគ្នា​។ ការ​បង្ហាញ​ខ្លួនរបស់​លោកស្រី Suu Kyi កាលពី​លើក​មុនធ្វើឡើង​តាមរយៈ​បណ្ដាញ​វីដេអូ ហើយ​លោកស្រីមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​មេធាវីរបស់​លោក​ស្រីណា​ម្នាក់​ឡើយ​។ ​លោក Min Min Soe និយាយ​ថា លោក​ស្រី Suu Kyi ចង់​ប្រាប់​ទៅកាន់​ប្រជាជន​មី​យ៉ាន់​ម៉ា​ថា គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យរបស់​លោក​ស្រី នឹង​ឈរ​នៅ​ជាមួយ​ពួកគេ​។លោក Min Min Soe និយាយ​បន្ទាប់ពី​សវនាការ​ថា លោកស្រី​និយាយ​ថា ចាប់​តាំង​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ត្រូវ​បាន​បង្កើតសំរាប់​ប្រជាជន គណបក្ស​នេះ​នឹង​នៅ​តែ​មាន ដរាបណា​មាន​ប្រជា​ជន​។ លោកស្រី​បាន​បង្ហាញ​ខ្លួន​ដោយ​សំដៅ​ទៅលើ ការ​គំរាម​របស់​របប​យោធាក្នុង​ការ​រំលាយ​គណបក្ស​។ ​សវនាការ​របស់​លោក​ស្រីពាក់ព័ន្ធ​ទៅនឹង​បទ​ចោទ​ប្រកាន់​ចំនួន ​៦ រួមមាន​មានការ​រំលោភ​លើ​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ, ការ​ចោទ​ប្រកាន់​បំពាន​ការ​រឹតត្បិត​ការ​ឆ្លង​រាលដាលជំងឺ​កូ​វិត​-19 អំឡុង​យុទ្ធនា​ការបោះឆ្នោតឆ្នាំ​២០២០, ការ​នាំ​ចូល​ដោយ​ខុសច្បាប់​វិទ្យុ​ទាក់ទង​សំរាប់​អង្គរក្ស​របស់​លោក​ស្រី, ការប្រើប្រាស់​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​វិទ្យុ​ទាក់ទង និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មានដែល​អាច​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ជា​សាធារណៈ​​៕អត្ថបទ៖ ប៊ុនថន

អង្គការសហប្រជាជាតិ​និយាយ​ថា បទ​ឈប់​បាញ់​កើតមាន ប៉ុន្តែ​ជំនួយ​ជាប់​គាំង​នៅ​ព្រំដែន​ឆ្លង​កាត់​

2021/05/25 07:30:11 am        149
UN៖ អង្គការ​សហប្រជាជាតិ​និយាយ​ថា ​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្គា​ហ្សា​កើតមាន​ហើយ​។ អ្នក​នាំ​ពាក្យ​អង្គការ​សហ​ប្រជាជាតិ ​លោក Stephane Dujarric និយាយ​ថា ជីវិត​ប្រចាំថ្ងៃ​កំពុង​ស្តារ​ឡើង​វិញ​ទូទាំង​តំបន់​ហ្គា​ហ្សា​។​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ស្ថាប័ន​ទទួលបន្ទុក​ឆ្លងកាត់​ព្រំដែនរបស់​ក្រសួងការពារជាតិ​ ប្រទេស​អ៊ីស្រាអែលជាមួយ​តំបន់​ហ្គា​ហ្សា​និយាយ​ថា ​ស្ថាប័ន​នេះ​នឹង​អនុញ្ញាត​ឲ្យ​ជំនួយ​មនុស្សធម៌ ចូល​​ទៅ​ក្នុង​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​ថ្ងៃ​អង្គារ​នេះ​។ ទោះ​ជា​យ៉ាងណា​អ្នក​នាំ​ពាក្យ លោក Dujarric និយាយ​ថា ​វា​ហាក់​ដូច​ជា​មាន​កង្វះ​ភាព​ច្បាស់លាស់​លើ​ប្រភេទ​ទំនិញ ដែល​អាច​ឆ្លងកាត់​ចំណុច​នេះ​បាន​។ ​បទ​ឈប់​បាញ់បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ ដែល​បាន​បញ្ឈប់​ការ​បាញ់​គ្រាប់​រ៉ុក្កែត​រាប់​រយ​គ្រាប់ ជា​សង្គ្រាម​រយៈពេល ​១១​ថ្ងៃពី​តំបន់​ហ្គា​ហ្សា និង​ការវាយប្រហារ​តាម​អាកាស​របស់​​អ៊ីស្រាអែល ដែល​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ជាង​ ២៥០​នាក់​ត្រូវ​បាន​សម្លាប់​ភាគច្រើន​ជា​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM
UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់
07/07/2026 08:07 PM
នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei
07/07/2026 08:07 PM
រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
07/07/2026 08:07 PM
ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី
07/07/2026 08:07 PM
អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara
07/07/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei
07/07/2026 08:07 PM
វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ
07/07/2026 08:07 PM
មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា
07/07/2026 08:07 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ
07/07/2026 08:07 PM