ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

សម្ដេច​តេ​ជោ ហ៊ុន សែន ដាក់​បញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​អនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​ឱ្យ​បាន​ហ្មត់ចត់​

2021/04/27 02:59:58 am        429
​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​បញ្ជា​ផ្ទាល់មាត់​ដាច់ខាត​ទៅ​សាលា​រាជធានី​ភ្នំពេញ និង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ឱ្យ​អនុវត្ត​ឱ្យ​ខាន​តែ​បាន​នូវ​វិធាន​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​។​​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​បញ្ជា​ផ្ទាល់មាត់​បែបនេះ​តាមរយៈ​សារ​ជា​សំឡេង ​ត្រូវ​បាន​បញ្ជូន​ចេញ​តាម​តេ​ឡេ​ក្រាម​ទៅកាន់​ជនរួមជាតិ​នៅ​ល្ងាច​ថ្ងៃនេះ​។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​៖ «​សូម​សាលា​រាជធានី​ភ្នំពេញ​ក៏ដូចជា​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ពិនិត្យ​បញ្ហា​នេះ​ឱ្យបាន​ហ្មត់ចត់ ដើម្បី​ជៀសវាង​ការចម្លង​ចេញ​-​ចូល​ពី​ខេត្ត​មក​ទីក្រុង ហើយពី​ទីក្រុង​ទៅកាន់​ខេត្ត​»​។​ ​ប្រមុខ​រាជរដ្ឋាភិបាល​បានបញ្ជាក់​បន្ថែមថា​៖ «​ឥឡូវ បញ្ជា​ដាច់​ណាត់​ដាច់ខាត​មិន​ឱ្យមាន​មនុស្ស​ចេញពី​ទីក្រុង​ភ្នំពេញ ហើយក៏​មិន​អនុញ្ញាតឱ្យ​មនុស្ស​ដែល​ទៅ​ស្រុក ហើយ​ត្រឡប់មកវិញដើម្បី​ចូល​ទីក្រុង​ភ្នំពេញ​ទេ​»​។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា វិធាន​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈពេល ១៤​ថ្ងៃនេះ គឺ​ដើម្បី​កាត់ផ្ដាច់​ការចម្លង​មេរោគ​កូ​វីដ​១៩ ​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ និង​កាត់ផ្ដាច់​ការចម្លង​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​ខេត្ត និង​ការចម្លង​ពី​ខេត្ត​ចូលមក​រាជធានី​ភ្នំពេញ​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា វិធាន​ការបិទ​ខ្ទប់អាច​នឹង​អូស​បន្លាយពេល​ថែមទៀត ហើយ​ខេត្ត​មួយចំនួន​ក៏​អាច​ដាក់ឱ្យ​ស្ថិតក្រោម​វិធាន​ការបិទ​ខ្ទប់​ផងដែរ ប្រសិនបើ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈពេល ១៤​ថ្ងៃនៅតែ​ពុំ​អាច​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កាន់តែខ្លាំង​នៃ​មេរោគ​កូ​វីដ​១៩​នោះ​។​ ​កាលពី​រាត្រី​ថ្ងៃទី​១៤ ខែមេសា ប្រមុខ​រាជរដ្ឋាភិបាល​បានសម្រេច​ឱ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ទាំងមូល និង​ក្រុង​តាខ្មៅ​របស់​ខេត្តកណ្ដាល​ផងដែរ​រយៈពេល ១៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៥ រហូតដល់​ថ្ងៃទី​២៨ ខែមេសា​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូ​វីដ​១៩ ដែល​គេ​មើលឃើញថា បាន​កើន​ឡើងដល់​ចំនួន ៥.៤៨០​នាក់​ហើយ​មកដល់​ថ្ងៃនេះ​៕​អត្ថបទ៖ សុខធី

សម្ដេច​តេជោ ហ៊ុន សែន ចេញ​បញ្ជា​​បន្ថែម​ទៀត​​ទៅ​អាជ្ញាធរ​ឱ្យ​​អនុវត្ត​វិធានការ​បិទ​ខ្ទប់​​«ពលរដ្ឋ​​នៅ​ផ្ទះ​ណា គឺ​នៅ​ផ្ទះ​នោះ»

2021/04/27 02:59:58 am        41
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ឡើង​វិញ​ពី​ការ​អនុវត្ត​វិធាន​បិទ​ខ្ទប់​ឱ្យ​បាន​តឹង​រឹង ដោយ​សម្ដេច​សង្កត់​ធ្ងន់​​ថា «នៅ​ផ្ទះ​ណា គឺ​នៅ​​ផ្ទះនោះ ហើយ​ហាម​ចេញ និង​ហាម​ចូល​រាជ​ធានី​ភ្នំពេញ»។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ឡើង​វិញ​ពី​ការ​អនុវត្ត​វិធានការ​តឹង​រឹង​បែប​នេះ​ នៅ​ក្នុងសារ​ជា​សំឡេង​ដែល​ត្រូវ​បាន​បញ្ជូន​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​មេសា​នេះ។សម្ដេច​តេជោ​ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ករុណា​ខ្ញុំ​សូម​យក​ឱកាស​នេះ​បញ្ជាក់​ទៅ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ដើម្បី​បញ្ជាក់​សារ​ជា​ថ្មី​ម្ដង​ទៀត​។សម្រាប់​ពលរដ្ឋ​របស់​យើងពេល​នេះ នៅ​ផ្ទះ​ណា គឺ​នៅ​ផ្ទះ​នោះ នៅ​ភូមិ​ណា គឺនៅ​ភូមិ​នោះ នៅ​ស្រុក​ណា គឺ​នៅស្រុក​នោះ នៅ​ទីកន្លែង​ណា គឺ​នៅ​កន្លែង​នោះ​ក្នុង​រយៈ​ពេល ១៤​ថ្ងៃ​»។ប្រមុខ​រាជ​រដ្ឋាភិបាល​ បាន​ដាក់​បញ្ជា​ឱ្យ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ឱ្យ​បាន​តឹង​រឹង​បែប​នេះ បន្ទាប់​ពី​ពលរដ្ឋ​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​ដល់​ខេត្ត​ព្រៃវែង និង​ខេត្ត​ក្រចេះ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ​១៩។រាជ​រដ្ឋាភិបាល​ បាន​សម្រេច​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈ​ពេល ១៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៥​ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មមេរោគកូវីដ​-១៩៕

សម្ដេច​តេជោ ហ៊ុន សែន៖ វិធានការ​បិទ​ខ្ទប់​អាច​នឹង​អូស​បន្លាយ​ពេល ​បើ​ពុំ​អាច​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩

2021/04/27 02:59:58 am        26
ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​សង្កត់​ធ្ងន់​ថា ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ អាច​នឹង​ត្រូវ​ពន្យារ​ពេល​វេលា​បន្ថែម​ទៀត ប្រសិន​បើ​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​ទាំង​ពីរ​នេះ​នា​ពេល​នេះ នៅ​តែ​មិន​អាច​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩។ប្រមុខ​រាជ​រដ្ឋាភិបាល​ បាន​ថ្លែង​សង្កត់​ធ្ងន់​បែប​នេះ​ នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​ត្រូវ​បាន​ផ្ញើ​ចេញ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ល្ងាច​ថ្ងៃ​នេះ ដែល​លោក​បាន​ដាក់​បញ្ជា​ផ្ទាល់​មាត់​បន្ថែម​ទៀត​ទៅ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ឱ្យ​ពង្រឹង​វិធានការ​បិទ​ខ្ទប់។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ព្រះ​ករុណ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា ប្រសិន​បើ​ ១៤​ថ្ងៃ​ហើយ បង​ប្អូន​យើងនៅ​តែ​បំពាន ហើយ​សភាព​ការណ៍​មិន​ថយ​ចុះ ខ្ញុំ​ព្រះក​រុណា​ខ្ញុំនឹង​អូស​បន្លាយ​ពេល​នៃ​ការ​បិទ​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​របស់​ខេត្ត​កណ្ដាល។ អាច​នឹង​បិទ​ខេត្ត​មួយ​ចំនួន​ទៀត​យោង​ទៅ​លើ​ការ​ចាំ​បាច់»។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​នៅ​អំឡុង​ពេល​បិទ​ខ្ទប់​នេះ ទាមទារ​ឱ្យ​មាន​ការ​ចូល​អនុវត្ត​ពី​សំណាក់​ប្រជា​ពលរដ្ឋទូទៅ និង​មាន​ការ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​វិធានការ​នេះ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​នគរបាល និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ។ប្រមុខ​រាជ​រដ្ឋាភិបាល​បញ្ជាក់​ថា ប្រសិនបើ​គ្មាន​ការ​ចូល​ពី​ពលរដ្ឋ​ក្នុង​ការ​ទប់​ស្កាត់ ហើយ​សមត្ថកិច្ច​គ្មាន​ការ​អនុវត្ត​វិធានការ​នេះ​ឱ្យ​បាត់​ម៉ឺង​ម៉ាត់​ទេ ការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​អំឡុង​ពេល ១៤​ថ្ងៃ​នេះ អាច​នឹង​មិន​ទទួល​បាន​ជោគ​ជ័យ​នោះ​ឡើយ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ឱ្យ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​ទាំង​មូល និង​ក្រុង​តាខ្មៅ​របស់​ខេត្ត​កណ្ដាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩ ដែល​មក​ដល់​ថ្ងៃ​នេះ ចំនួន​មនុស្ស​ឆ្លង​មេរោគ​កូវីដ​១៩​បាន​កើន​ឡើង​ដល់​ ៥ ៤៨០​នាក់​ហើយ៕

​​កម្ពុជា​រក​ឃើញ​មនុស្ស ​២៦២​នាក់​ទៀត​ឆ្លង​កូ​វីដ​១៩​ ដែល​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​

2021/04/27 02:59:58 am        29
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ២៦២​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូ​វីដ​១៩ ដែល​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​ទាំងអស់​។​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួងសុខាភិបាល​និយាយ​ថា ករណី​ឆ្លង​ថ្មី​ទាំងនោះ ត្រូវ​បាន​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ​ដល់​ទៅ ២៣២​នាក់, ខេត្ត​ព្រះសីហនុ ១២​នាក់, ខេត្ត​កណ្ដាល ៤​នាក់, ខេត្ត​តាកែវ ២​នាក់, ខេត្ត​សៀមរាប ២​នាក់, ខេត្ត​ពោធិ៍សាត់ ២​នាក់, ខេត្ត​កំពង់ចាម ២​នាក់, ខេត្ត​ព្រៃវែង ២​នាក់, ខេត្ត​ត្បូងឃ្មុំ ១​នាក់, ខេត្ត​ស្វាយរៀង ១​នាក់, ខេត្ត​កំពង់ស្ពឺ ១​នាក់ និង​ខេត្ត​កំពង់​ធំ ១​នាក់​។​ គិត​ត្រឹម​ថ្ងៃនេះ កម្ពុជា​រក​ឃើញ​មនុស្ស​ដល់​ទៅ ៥.៤៨០​នាក់​បាន​ឆ្លង​មេរោគ​កូ​វីដ​១៩ ​នៅ​ទូទាំង​ប្រទេស​ គិត​ចាប់​តាំង​ពី​ពេល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើកដំបូង​កាលពី​ចុងខែ​មករា ​ឆ្នាំ​២០២០​មក​។​ ក្រសួង​សុខាភិបាល​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា អ្នកជំងឺ​កូ​វីដ​១៩ ​ចំនួន ៧៤​នាក់​ទៀត​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ដែល​នាំ​ឱ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប​កើន​ដល់ ២.៣៩៣​នាក់ ខណៈ​អ្នកជំងឺ ៣.០៤៤​នាក់​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត​នៅឡើយ​៕ អត្ថបទ៖ សុខធី​

សម្ដេច​តេ​ជោ​នឹង​ប្ដូរ​ថ្ងៃ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ​ដោយសារ​ជាប់រវល់​កិច្ចប្រជុំ​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី​

2021/04/27 02:59:58 am        33
​ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ប្រកាស​ថា សម្ដេច​នឹង​ដូរ​ថ្ងៃ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ខណៈ​គម្រោង​ចាក់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​នៃ​ដូ​ស​ទី​២ ​នេះនឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ប៉ុន្តែ​ដោយ​ភារកិច្ច​ខានមិនបាន​ក្នុង​ការចូលរួម​កិច្ចប្រជុំ​អាស៊ាននា​ថ្ងៃ​ទី​២៤ ខែ​មេសា​នេះ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នោះ ​សម្ដេច​សម្រេចចិត្ត​ដូរ​មក​ចាក់​នូវ​ថ្ងៃ​ទី​២០ ខែ​មេសា​វិញ​។​​តាមរយៈ​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេចនា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២១​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​ដោយ​ភារកិច្ច​ខានមិនបាន​ក្នុង​ការ​ចូលរួម​ប្រជុំ​អាស៊ាន​នា​ថ្ងៃ​ទី​២៤ មេសា ២០២១ ខាងមុខ​នៅ​រដ្ឋធានី​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី​។ កិច្ច​ការដែល​ខ្ញុំ​ត្រូវ​ធ្វើ​ដើម្បី​ការពារ​ការ​ឆ្លង​កូ​វីដ​-១៩ ស្របតាម​វិធានការ​សុខាភិបាល ដំបូង​ខ្ញុំ​ត្រូវ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​ នៅ​ថ្ងៃ​ទី​២០ មេសា ២០២១ ដែល​មុន​នោះ​គ្រោង​ចាក់​នៅ​ថ្ងៃទី​២៩ មេសា ២០២១​។ ថ្ងៃ​ទី​២៣ មេសា ២០២១ ត្រូវ​យក​សំណាក​ពិនិត្យ​ ដើម្បី​ទទួល​លិខិតបញ្ជាក់​សម្រាប់​ឲ្យ​អាជ្ញាធរ​សុខាភិបាល​ឥណ្ឌូណេស៊ី​»​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ថា ព្រឹក​ថ្ងៃ​ទី​២៤ មេសា ២០២១ ចេញដំណើរ​ទៅ​ហ្សា​កាតា​។ ពេល​ទៅ​ដល់​ត្រូវ​យក​សំណាក​ពិនិត្យ​ម្តង​ទៀត ហើយ​ពេល​រសៀល​ការប្រជុំ​ចាប់ផ្ដើម ពេល​ចប់​មិន​ថា​ថ្ងៃ ​ឬ​យប់​សម្តេច​ត្រូវ​ត្រឡប់មកវិញ ហើយ​ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ សម្តេច​ត្រូវយក​សំណាក​ពិនិត្យ​ម្តងទៀត​។ មកដល់​ផ្ទះ​សម្ដេច​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក ​១៤​ថ្ងៃ​ជាមួយ​នឹង​ការពិនិត្យ​សំណាក​ ២​ ទៅ​ ៣​ដង​ទៀត​នោះ​។​​សម្តេច​បាន​បន្ថែម​ទៀត​ថា​ «​ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ភរិយា កូន និង​ចៅ ខ្ញុំ​ត្រូវ​ឲ្យ​ភរិយា​ខ្ញុំ​នាំ​កូន​ និង​ចៅ​ទៅ​សម្រាក​នៅ​ទីកន្លែង​ផ្សេង​។ សមាជិក​ប្រតិភូ​ដែល​ធ្វើដំណើរ​ជាមួយ​ខ្ញុំ ត្រូវ​យក​សំណាក​ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ១៤​ថ្ងៃ​ដូចគ្នា​។ មាន​អ្នក​ឲ្យ​យោ​បល់​ខ្ញុំ​ថា ​ដោយសារ​ខ្ញុំ​ចាក់​វ៉ាក់សាំង​រួចហើយ ខ្ញុំ​គួរ​ធ្វើ​ច​ត្តា​ឡី​ស័ក ​៧​ថ្ងៃ​បាន​ហើយ តែ​ខ្ញុំ​បាន​ប្រាប់​ទៅ​ពួកគាត់​វិញ​ថា​ ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ខ្ញុំ​មិន​មាន​វិជ្ជមាន​កូ​វីដ​-១៩ នោះ​ទេ​ព្រោះ​ខ្ញុំ​ត្រូវ​ធ្វើការ​ជាមួយ​មនុស្ស​ច្រើន​គ្នា ពិសេស​ចៅ​ៗ​របស់ខ្ញុំ​ទាំង​តូច​ទាំង​ធំ​តែង​មកលេង​ច្របាច់​ជើង​ និង​គេង​លើ​គ្រែ​ព្រមទាំង​រត់​លេង​ក្នុង​បន្ទប់​របស់​ជីតា​»៕​អត្ថបទ៖ ​បាន ចក់

ក្រសួង​សុខាភិបាល​ប្រកាស​ថា បុរស​ជន​ជាតិ​ខ្មែរ​២​រូប​ទៀត​ស្លាប់​ដោយសារ​កូវីដ​១៩​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍

2021/04/27 02:59:58 am        23
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​យប់​ថ្ងៃនេះ​ថា បុរស​ជន​ជាតិ​ខ្មែរ ២​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​កូវីដ​១៩​នៅ​ល្ងាច​ថ្ងៃ​នេះ ដែល​នាំ​ឱ្យ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ កើន​ដល់ ៣៨​នាក់​ហើយ​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ​មេសា ក្រសួង​សុខាភិបាល​និយាយ​ថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៦៥​ឆ្នាំ ដែល​រស់​នៅ​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ម៉ោង ៤​ល្ងាច​ថ្ងៃ​ទី​១៥ ខែមេសា នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។បើ​តាម​ក្រសួង​សុខាភិបាល បុរស​រូប​នេះ ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ព្រឹក​ថ្ងៃ​​ទី​១៥ ខែ​មេសា ជាមួយ​ស្ថានភាព​ហត់​ខ្លាំង ហើយ​លទ្ធផល​តេស្ត​សំណាក​របស់​បុរស​នេះ បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ​១៩។ចំណែក​ឯ​បុរស​ម្នាក់​ទៀត​អាយុ ៧៧​ឆ្នាំ ដែល​មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ដូនពេញ រាជ​ធានីភ្នំពេញ ត្រូវ​បាន​ក្រសួង​បញ្ជាក់​ថា បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ម៉ោង​ជិត ៧​យប់​ថ្ងៃ​ទី​១៥ ខែ​មេសា នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ផង​ដែរ។បើ​តាម​ក្រសួង​សុខាភិបាល បុរស​វ័យ ៧៧​ឆ្នាំ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​កាល​ពី ១០​ថ្ងៃ​មុន ក្រោយ​ពី​គាត់​ត្រូវ​បាន​​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បុរស​ទាំង​ពីរ​រូប​នេះ បាត់​ស្លាប់​បាត់​បង់​ជីវិត ក្រោយ​ពី​សួត​របស់​ពួកគាត់​រលាក​ធ្ងន់​ធ្ងរ​ដោយសារ​ការ​វាយ​ប្រហារ​ពី​មេរោគ​កូវីដ​១៩។កម្ពុជា​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺកូវីដ​១៩​សរុប ៣៨​នាក់​ហើយ​គិត​ចាប់​ពី​ករណី​ស្លាប់​លើក​ដំបូង​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕

កម្ពុជារកឃើញមនុស្ស ៣៤៤នាក់ទៀតឆ្លងកូវីដ១៩ នាំឱ្យចំនួនឆ្លងសរុបកើនឡើងលើស៥ពាន់ករណីនៅថ្ងៃនេះ

2021/04/27 02:59:58 am        207
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្សដល់ទៅ ៣៤៤នាក់ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ដែលនាំឱ្យចំនួនឆ្លងសរុបកើនឡើងលើស ៥ពាន់នាក់ហើយ។ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបាននិយាយថា ករណីឆ្លងថ្មីដល់ទៅ ៣៣៩នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈករណីឆ្លងថ្មី ៥នាក់ទៀត គឺជាករណីនាំចូល ក្នុងនោះមានពលករខ្មែរ ១នាក់វិលត្រឡប់មកពីប្រទេសថៃផងដែរ។ក្រសួងសុខាភិបាល បញ្ជាក់ថា ករណីឆ្លងក្នុងសហគមន៍ថ្មីទាំង ៣៣៩នាក់នេះ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ២៤៣នាក់ ខេត្តស្វាយរៀង ៧១នាក់ ខេត្តកណ្ដាល ៨នាក់ ខេត្តព្រះសីហនុ ៦នាក់ ខេត្តកោះកុង ៥នាក់ ខេត្តតាកែវ ៣នាក់ ខេត្តក្រចេះ ២នាក់ ខេត្តសៀមរាប ១នាក់។គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សដល់ទៅ ៥ ២១៨នាក់ហើយបានឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេសចាប់តាំងពីចុងខែមករាឆ្នាំ២០២០មក ក្នុងនោះមនុស្សដល់ទៅ ៤ ៦៧៦នាក់ បានឆ្លងមេរោគនេះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ទន្ទឹមគ្នានេះ អ្នកជំងឺកូវីដ១៩ដល់ទៅ ២ ៣១៩នាក់ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ក្នុងនោះមានទាំងអ្នកជាសះស្បើយ ២៩នាក់ទៀត ដែលក្រសួងប្រកាសនៅថ្ងៃនេះ ខណៈអ្នកជំងឺ ២ ៨៥៨នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕

សម្ដេចតេជោ​ ហ៊ុន សែន៖ ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាលនៃ​កូវីដ​១៩

2021/04/27 02:59:58 am        37
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ​ ហ៊ុន សែន បាន​ថ្លែង​សារ​ពិសេស​នៅ​យប់​នេះ​បញ្ជាក់​ថា គោល​បំណង​ពិត​នៃ​ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​រយៈ​ពេល ២៨​នាទី ដែល​ត្រូវ​បាន​ផ្ញើ​ចេញ​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​តេឡេក្រាម​នៅ​យប់​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «គោល​បំណង​នៃ​ការ​បិទ គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​កូវីដ​១៩ ហើយ​ការ​បិទ​នេះ​ទៀត​សោត ក៏​មិន​មែន​ជា​ដំណើរការ​ដើម្បី​ធ្វើ​ឱ្យ​ប្រជាជន​ស្លាប់​ ឬ​រង​ទុក្ខ​លំបាក​នោះ​ដែរ»។សម្ដេច​តេជោ ហ៊ុន សែន បាន​ទទួល​ស្គាល់​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ដាក់​ចេញ​វិធានការ​នេះ ប៉ុន្តែ ​សម្ដេច​បញ្ជាក់​ថា «ទោះបី​ថា​ ផល​ប៉ះ​ពាល់​វា​កើត​មាន ក៏​ប៉ុន្តែ យើង​ក៏​បាន​គិត​ទុក​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាជន​យើង​អាច​មាន​ជីវភាព​ជា​ប្រក្រតី ទោះបី​បញ្ហា​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ»។សម្ដេច​តេជោ ហ៊ុន សែន ​បាន​ថ្លែង​សារ​ពិសេស​បែប​នេះ​ភ្លាមៗ​ក្រោយ​ពី​​​លោក​បាន​សម្រេច​ឱ្យ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​ទាំង​មូល និង​ក្រុង​តាខ្មៅ ដែល​ត្រូវ​ចាត់​ទុក​ជា​ភូមិសាស្ត្រ​តែ​មួយ​ជាមួយ​រាជ​ធានី​ភ្នំពេញ។ក្នុង​​សេចក្ដី​សម្រេច​នោះ រាជ​រដ្ឋាភិបាល​បាន​ហាម​ឃាត់​បុគ្គល​គ្រប់​រូប​មិន​ឱ្យ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីសំណាក់​បច្ចុប្បន្ន​របស់​ពួកគាត់​ឡើយ ប្រសិន​បើ​គ្មាន​ការ​ចាំ​បាច់៕

មនុស្ស​ម្នាក់​ស្លាប់ និង​នគរបាល​ម្នាក់​របួស​ក្នុង​ការ​បាញ់​ប្រហារ​នៅ​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង Knoxville

2021/04/27 02:59:58 am        90
​សហរដ្ឋ​អាមេរិក៖ មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់ ​នៅ​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង Knoxville រដ្ឋ Tennessee សហរដ្ឋអាមេរិកកាលពី​ថ្ងៃ​ច័ន្ទ ទី១២ ខែមេសា​ និង​មន្ត្រី​នគរបាល​ម្នាក់​បាន​រង​របួស​ នៅ​ពេល​ដែល​នគរបាល​បាន​ប្រឈម​ជាមួយ​ នឹង​ជនសង្ស័យ​ប្រដាប់​អាវុធ​ម្នាក់​។​​ការ​បាញ់​ប្រហារ​ដែល​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ៣ និង ១៥​នាទី​រសៀល​ម៉ោង​ក្នុងស្រុកនៅ​សាលារៀន​ Austin-East Magnet ភាគ​ខាងកើត​ទីក្រុង Knoxville ជា​អំពើ​ហិង្សា​ប្រដាប់​អាវុធ​ចុង​ក្រោយបង្អស់​នៅ​សហរដ្ឋអាមេរិក ​ចាប់​តាំង​ពី​ពាក់កណ្ដាល​ខែ​មីនា​។​ ​នគរបាល​ទី​ក្រុង Knoxville បាន​និយាយ​ថា​ មន្ត្រី​ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ​កាំភ្លើង ​ត្រូវ​បាន​គេ​រំពឹង​ថា​មិន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​។ ក្រុម​អ្នកស៊ើប​អង្កេត​មិនទាន់​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ ឬ​ជនរងគ្រោះ​ភ្លាមៗ​ទេ ដោយ​គ្រាន់តែ​បាន​បញ្ជាក់​ថា អ្នក​ស្លាប់​ទាំង ​២​នាក់​គឺជា​បុរស​។​ គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា ​តើ​សាលារៀន Austin-East Magnet បាន​បើកទ្វារ​ឡើងវិញ ​ឬ​យ៉ាងណា​៕ អត្ថបទ៖ សុខ​មាន

ប្រមុខ​អង្គការ WHO និយាយ​ថា ជំងឺ​រាតត្បាត​សកល COVID-19 មិន​ងាយ​នឹង​បញ្ចប់​ទេ​

2021/04/27 02:59:58 am        147
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ភាព​ច្របូកច្របល់​ និង​ការ​ភ្លេចខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជំងឺ COVID-19 មានន័យថា​ ជំងឺ​រាតត្បាត​សកល​គឺ​មិន​ងាយ​នឹង​បញ្ចប់​ទេ ប៉ុន្តែ​វា​អាច​ត្រូវ​បាន​គ្រប់គ្រង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ តាមរយៈ​វិធានការ​សុខភាព​សាធារណៈ​ផ្សេងៗ​។​លោក Tedros បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា "​យើង​ក៏​ចង់​ឃើញ​សង្គម ​និង​សេដ្ឋកិច្ច​បើក​ឡើង​វិញ​ដែរ ហើយ​ការ​ធ្វើ​ដំណើរ​ និង​ពាណិជ្ជកម្ម​កំពុង​បន្ត​ឡើងវិញ​"។​ ប៉ុន្តែ​ឥឡូវនេះ​បន្ទប់សង្គ្រោះបន្ទាន់​យ៉ាង​ច្រើន​ នៅ​ក្នុង​ប្រទេស​ជាច្រើន​កំពុង​ដាក់​អ្នកជំងឺ​ពេញ និង​ប្រជាជន​កំពុងតែ​ស្លាប់ ​ហើយ​រឿង​នេះ​ពិតជា​អាច​ចៀស​បាន​។​ ប្រទេស​ឥណ្ឌា​បាន​នាំមុខ​​ប្រេ​ស៊ី​ល ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ឆ្លង​ខ្ពស់​បំផុត​លំដាប់​ទី២ នៅ​លើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​ ស្រប​ពេល​ដែល​ប្រទេស​នេះ​បាន​ប្រយុទ្ធ​នឹង​រលក​ទី២ ​ដ៏​ធំ​ដោយ​បាន​ផ្ដល់​វ៉ាក់សាំង​បង្ការ​ប្រហែល ១០៥​លាន​ដូ​ស​ក្នុង​ចំណោម​ប្រជាជន​ចំនួន ១,៤​ពាន់​លាន​នាក់​៕អត្ថបទ៖ សុខ​មាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកស្រីនាយករដ្ឋមន្រ្តី Frederiksen ៖ ដាណឺម៉ាកត្រៀមខ្លួនរួចរាល់ក្នុងការការពាររាល់មីលីម៉ែត្រនៃទឹកដីណាតូ
07/08/2026 08:07 PM
មេបញ្ជាការកងកម្លាំងយានដ្រូនអះអាងថា អ៊ុយក្រែនវាយប្រហារនាវាដឹកប្រេងស្រមោល ៩គ្រឿងរបស់រុស្ស៊ី
07/08/2026 07:07 PM
ប្រធានាធិបតីលីបង់ រំពឹងថា ទទួល​បាន​លទ្ធផលវិជ្ជមាន ពីកិច្ច​ប្រជុំ​​នាពេលខាង​មុខ​ជាមួយលោក Trump
07/08/2026 07:07 PM
ចិនប្រឈមនឹងការមកដល់របស់ព្យុះ Bavi ដែលជាព្យុះទី ២ ក្នុងរយៈពេល១សប្តាហ៍
07/08/2026 07:07 PM
អាល្លឺម៉ង់បន្ទោសអ៊ីរ៉ង់ ចំពោះការ​បង្កើន​​ភាព​តាន​តឹង​​ជាមួយអាមេរិក និងជំរុញ​ឱ្យមាន​ការទូត
07/08/2026 07:07 PM
យន្តហោះឈ្លបយកការណ៍របស់ណាតូហោះហើរជុំវិញតំបន់ Kaliningrad ពីរថ្ងៃជាប់ៗគ្នា
07/08/2026 07:07 PM
នាយករដ្ឋមន្ត្រី៖ ប៊ុលហ្គារីបានអស់អាវុធសម្រាប់ផ្តល់ឲ្យអ៊ុយក្រែន
07/08/2026 07:07 PM
អេស្ប៉ាញបដិសេធការគំរាមពាណិជ្ជកម្មរបស់លោក Trump និង​​ថា ទំនាក់ទំនងទ្វេភាគី​ជាប្រយោជន៍ប្រទេស​ទាំង២
07/08/2026 07:07 PM
ពលរដ្ឋរស់នៅលើកោះតៃវ៉ាន់ត្រៀមខ្លួនការមកដល់របស់ព្យុះទីហ្វុង Bavi
07/08/2026 07:07 PM
ប្រធាន​ផ្នែក​សមុទ្ររបស់ UN៖ នាវិក​ចំនួន ៦.០០០នាក់ «នៅតែជាប់» ក្នុង​ឈូងសមុទ្រ
07/08/2026 07:07 PM