ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​សង្កាត់​២​ក្នុង​ខណ្ឌ​មានជ័យ​ក្រោយ​ផ្ទុះ​កូវីដ​១៩​រាប់​រយ​​ករណី

2021/04/27 02:59:58 am        27
ភ្នំពេញ៖ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​សង្កាត់ចំនួន​២​នៅ​ក្នុង​ខណ្ឌ​មានជ័យ​ចាប់​ពី​ម៉ោង​សូន្យ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ​ រហូត​ដល់​ ១៤​ថ្ងៃ​ក្រោយ ដោយ​ថា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​ល្ងាច​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​សម្រេច​បិទ​ខ្ទប់​សង្កាត់​ស្ទឹងមានជ័យ​ទី​១ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ នៃ​ខណ្ឌ​មានជ័យ ចាប់​ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា​នេះ។ក្នុង​សេចក្ដី​សម្រេច​នោះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង ឬ​ទីស្នាក់​អាស្រ័យ​នា​ពេល​បច្ចុប្បន្ន ហាម​ឃាត់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស និង​សកម្មភាព​អាជីវកម្ម ឬ​ការ​ប្រកប​មុខ​របរ​ជាច្រើន។ទោះជាយ៉ាងណា រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​ផ្ដល​់​ការ​​លើក​លែង​ចំពោះ​សកម្មភាព​របស់​មនុស្ស និង​ការ​ប្រកប​អាជីវកម្ម​មួយ​ចំនួន​ផង​ដែរ ដែល​អាជ្ញាធរ​ចាត់​ទុក​ថា «ចាំ​បាច់»​ និង​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត។សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បែប​នេះ បន្ទាប់​ពី​មនុស្ស​រហូត​ដល់​ទៅ ៦៣១​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​​ឆ្លង​មេរោគ​កូវីដ​១៩នៅ​ត្រឹម​យប់​នេះ៕

សាលា​រាជ​ធានី​ភ្នំពេញ​បិទ​ខ្ទប់​ភូមិ​ចំនួន​៧​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ក្រោយ​ផ្ទុះ​កូវីដ​១៩​ច្រើន​ករណី

2021/04/27 02:59:58 am        30
ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​​ចំនួន​៧នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ ចាប់​ពី​ម៉ោង​សូន្យ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ រហូត​ដល់ ១៤​ថ្ងៃ​ក្រោយ។ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​ល្ងាច​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​ត្រពាំងថ្លឹង២ និង​ភូមិ​ទួល​ពង្រ​​ដែល​នៅ​ក្នុង​សង្កាត់​ចោមចៅ​១ ភូមិចំការឪឡឹក​១ ភូមិ​ប៉ប្រក​ខាង​ត្បូង ភូមិ​ប៉ប្រក​ខាង​ជើង និង​ភូមិ​ត្រពាំងល្វា នៃ​សង្កាត់​កាកាប​ទី​១ និង​ភូមិ​ចំការ​ឪឡឹក​១​ស្ថិត​ក្នុង​សង្កាត់​កាកាប​ទី​២។អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ សម្រេច​បិទ​ខ្ទប់​ភូមិ​ទាំង​៧​ខាង​លើ​នេះ​រយៈ​ពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា​នេះ។​សេចក្ដី​សម្រេច​នោះ បាន​ហាម​ឃាត់​មនុស្ស​គ្រប់​រូប​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីស្នាក់​អាស្រ័យ​បច្ចុប្បន្ន​របស់​ខ្លួន និង​ហាម​ឃាត់​រាល់​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ទាំង​អស់។ទោះជាយ៉ាងណា អាជ្ញាធរ​ក៏​ផ្ដល់​ការ​លើក​លែង​មួយ​ចំនួន​ផង​ដែរ​សម្រាប់​ការ​ធ្វើ​ដំណើរ​ និង​សកម្មភាព​ជួប​ជុំ​មួយ​ចំនួន។សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​ទាំង​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ដល់​ទៅ ៥៤៤​នាក់​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ៕

ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​អាយុ​៥៥​ឆ្នាំ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ថ្ងៃ​នេះ អ្នក​ស្លាប់​សរុប​ឡើង​ដល់​២៥​នាក់

2021/04/27 02:59:58 am        34
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​អាយុ ៥៥​ឆ្នាំ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃ​នេះ ១០​ថ្ងៃ​ក្រោយ​ពី​ស្ត្រី​រូប​នេះ​បាន​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​ល្ងាច​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​ដែល​រស់​នៅ​ក្នុង​សង្កាត់​ព្រែកលាប ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ បាន​ស្លាប់​នៅ​ម៉ោង​ខ្ទង់ ៣​រសៀល​ថ្ងៃ​នេះ នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់​ពី​សួត​ទាំង​សង​ខាង​របស់​គាត់​បាន​រលាក​ធ្ងន់​ធ្ងរ​ដោយសារ​ការ​វាយ​លុក​នៃ​វីរុស​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ថែម​ទៀត។បើ​តាម​ក្រសួង​សុខាភិបាល ស្ត្រី​ខ្មែរ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ​១៩​។គិត​មក​ដល់​ថ្ងៃ​នេះ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ដែល​ក្រសួង​សុខាភិបាល​ប្រកាស​ជា​ផ្លូវការ​នោះ បាន​កើន​ដល់ ២៥​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់​១​ខែ​ផង ក្រោយ​ពី​ករណី​ស្លាប់​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕

កម្ពុជា​រក​ឃើញ​មនុស្ស៥៧៦​នាក់​ទៀត​ឆ្លង​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​៧០​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ១៩​

2021/04/27 02:59:58 am        29
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះថា មនុស្ស ៥៧៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈអ្នក​ជំងឺ​កូវីដ​១៩ចំនួន ៧០​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​ប្រកាស​ថា ករណី​ឆ្លង​ថ្មី​ទាំង ៥៧៦​នាក់​នោះ សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។បើ​តា​មក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ដល​់​ទៅ ៥៤៤​នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បន្ទាប់​មក​ខេត្ត​ស្វាយរៀង​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១៦​នាក់ ខេត្ត​ព្រះសីហនុ​រក​ឃើញ​ករណី​ថ្មី ១២​នាក់ ខេត្ត​សៀមរាប​រក​ឃើញ​ថ្មី ២​នាក់ និង​រក​ឃើញ ១​ករណី​ៗ​នៅ​ក្នុង​ខេត្ត​កណ្ដាល និង​កំពង់ចាម។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​ដល់​ទៅ ៣ ៦០៤​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧ ខែ​មករា​ឆ្នាំ​មុន ជា​ថ្ងៃ​ដែល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ​១៩​ជា​លើក​ដំបូង។ក្នុង​ចំណោម​តួលេខ​សរុប មនុស្ស​ដល់​ទៅ ៣ ០៧២​នាក់ ឬ​ស្មើ​នឹង​ជាង ៨២​ភាគរយ បាន​ឆ្លង​មេរោគ​កូវីដ​១៩​​ បន្ទាប់​ពី​ពួកគេ​បាន​ពាក់​ព័ន្ធ​នឹង​​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ។ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ៧០​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ហើយ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ។គិត​មក​ដល់​​ថ្ងៃ​នេះ ចំនួន​អ្នក​ជំងឺ​កូវីដ​១៩​ដែល​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ បាន​កើន​ឡើង​ដល់ ១ ៩៨៤​នាក់​ហើយ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩​ ១ ៥៩១​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

សម្តេច​តេ​ជោ​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ នឹង​អ្នក​ឆ្លង​កូ​វីដ​-១៩ ​ទៅឱ្យ​ពេទ្យ​យក​ចំណាក​ទៅធ្វើ​តេស្ត

2021/04/27 02:59:58 am        394
ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់ ​ដែល​ដឹងថា ​ខ្លួន​មានការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល ​ជាមួយ​អ្នកមាន​ជំងឺ​កូ​វីដ​-១៩ ​ត្រូវតែទៅ​ ឱ្យ​គ្រូពេទ្យ​យក​សំណាក ​ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩​។ តាមរយៈ​ហ្វេស​ប៊ុ​ក​ផ្លូវការ ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមេសា​នេះ សម្តេច​តេ​ជោ ​ប្រមុខ​រាជរដ្ឋាភិបាល ​បាន អំពាវនាវ ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ ឱ្យ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់ ​ចំពោះ​ស្ថានភាព ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នាពេល​បច្ចុប្បន្ននេះ​។ស្ថានភាព​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កើត​ចេញពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ កំពុង​តែ​មាន​វិសាលភាព​ធំ​ឡើង​ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ​គួរឱ្យ​ព្រួយបារម្ភ ដែល​មកដល់ពេលនេះ ​មាន​អ្នក​ឆ្លង ចំនួន​ជាង​បី​ពាន់​នាក់ ក្នុងនេះ​ ព្យាបាល​ជាសះស្បើយ មាន​ចំនួន​ជិត​ពីរពាន់​នាក់ ​និង​ស្លាប់​២៤​នាក់​។​​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​កំពុង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​រាជធានី​-​ខេត្ត ​ចំនួន​៤ ​គឺ​រាជធានី ភ្នំពេញ ខេត្តកណ្តាល ​ខេត្ត​ព្រះសីហនុ និង​ស្វាយរៀង ជាពិសេស​គឺ​នៅ​រាជធានី​ភ្នំពេញ​តែម្តង​ ដែល​បាន​នឹង កំពុង​ឆ្លង​រីក​រាលដាល​យ៉ាង​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ដោយសារ​ហានិភ័យ​នេះ ប្រជាពលរដ្ឋ ត្រូវបាន​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​កម្រិត​ខ្ពស់​ជាទីបំផុត ​បើ​មិន​មាន​ការចាំបាច់​ទេ កុំ​ចេញពីផ្ទះ ​ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ ៣​ការពារ គឺ​ពាក់​ម៉ាស់ ​ឧស្សាហ៍​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​ ជែ​ល ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ​និង​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ​ ឱ្យបាន​គ្រប់ៗ​គ្នា នៅ​គ្រប់​ទីកន្លែង និង​ប្រកាន់ខ្ជាប់​វិធានការ ៣​កុំ គឺ កុំ​ចូលទៅ ​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​ និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល កុំ ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ កុំ​ប៉ះពាល់​គ្នា ចាប់​ដៃគ្នា កុំ​កៀក​ស្មា​គ្នា និង​កុំ​អោប​គ្នា ។​ល​៕​អត្ថបទ ៖ ​មុត សុទ្ធ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ថ្វាយព្រះពរ​ព្រះមហាក្សត្រ ​ក្នុងឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ

2021/04/27 02:59:58 am        113
ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា​នៅ​ថ្ងៃទី​៩​ មេសា​នេះ ​បាន​ថ្វាយ​សារលិខិត​ថ្វាយព្រះពរ​ដល់​អង្គ​ព្រះមហាក្សត្រ ​ក្នុងឱកាស​ឆ្នាំ​ថ្មី​ ប្រពៃណីជាតិ​ដែល​នឹង​ឈាន​មកដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។សារលិខិត​មាន​ខ្លឹមសារ​ថា​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម ​សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​ បពិត្រ ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​ស្ថិតក្នុង​អភិលក្ខិតសម័យ​ដ៏​សិរី​មង្គល​ឧត្តុង្គឧត្តម ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មកដល់​នា ​ពេល​ឆាប់ៗ​ខាងមុខនេះ ក្នុងនាម​ខ្ញុំម្ចាស់ ​និង​សមាជិក សមាជិកា អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា ជាបឋម សូម ព្រះ​បរម​រាជានុញ្ញាត​លំឱនកាយ​បង្គំ​ថ្វាយ​ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្តី ​សិរី​វិវឌ្ឍ នា​ជា​អនេកប្បការ ថ្វាយ ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​សូម​ទ្រង់​ព្រះ​ប្រកប ដោយ​ព្រះរាជ​សុខភាព​ពេញ​បរិបូរណ៍ ​ព្រះ​ពលា​នុ​ភាព​មាំមួន​ក្លៀវក្លា ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា​ត្រចះត្រចង់ ព្រះ​ជន្មា​ទីឃាយុ ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី ព្រះអង្គ គង់​ប្រថាប់​ជា​ម្លប់​អម្រឹត​ដ៏​ត្រជាក់ត្រជំ ប្រទាន​ដល់​ប្រជានុរាស្ត្រ​ជ្រកកោន​ដោយ ក្តី​សុខដុមរមនា​ ជា​ភិយ្យោភាព​តរៀង​ទៅ​។ក្នុង​វរោកាស​ដ៏​វិសេស វិសាល​នេះ ខ្ញុំម្ចាស់ និង​សហការី នៃ​កាក​បាទ​ក្រហម​កម្ពុជា ​សូម​ថ្វាយ​នូវ​ព្រះ​កតញ្ញូ​កតវេទីតាធម៌​ដ៏​ធំធេង​ចំពោះ​ព្រះ​វិសុទ្ធ​គុណ​ដ៏​ខ្ពង់ខ្ពស់​ជា​អតិបរមា ​ដែល​ជា​និច្ចកាល ព្រះករុណា ​ថ្លៃ​វិសេស​ជា​អម្ចាស់​ទ្រង់​ ស្តេច​សព្វព្រះរាជហឫទ័យ លះបង់​ពេលវេលា​ និង​ព្រះកាយ​ពល​ដោយ​ពុំ​គិតពី​ការ នឿយហត់ បំពេញ​នូវ​ព្រះរាជ​បូជនិយ​កិច្ច ដ៏​ឧត្តុង្គឧត្តម ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍ ជាតិ សាសនា និង​មហា​ប្រជានុរាស្ត្រ ជាទី​ស្រឡាញ់​របស់​ព្រះអង្គ ​ប្រកបដោយ​ព្រះ ​ព្រហ្ម​វិហារធម៌ និង​ព្រះរាជ​ទសពិធរាជធម៌​ដ៏​បរិសុទ្ធ​។ ​ទន្ទឹមនេះ​ទៀត ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ​ទ្រង់​ស្ដេច​សព្វ ព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន លើកកម្ពស់​គាំទ្រ ​បរិច្ចាគ​ព្រះរាជ​ទ្រព្យ​ ប្រទាន​កាកបាទ​ក្រហមកម្ពុជា ​ដើម្បី​មានលទ្ធភាព ពង្រឹង​យន្តការ​សង្គ្រោះ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេងៗ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​ព្រះ រាជ​លំ​អាន​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់ ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រមទាំង សម្តេចព្រះ​មហាក្សត្រី ព្រះ​វរ រាជមាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ ​និង​សុភមង្គល​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ជាថ្មី​ម្តងទៀត ខ្ញុំម្ចាស់ ព្រមទាំង​សហការី សូម​លំឱនកាយ​ឧទ្ទិស​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ ​ទាំងអស់​ក្នុង​លោក ដួង ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី​ខ្មែរ​គ្រប់​ជំនាន់ ទេវតា​រក្សា​ព្រះ​មហា​ស្វេតច្ឆត្រ ​ជាពិសេស ព្រះ​បារមី​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ ព្រះ​បរម រតន​កោដ្ឋ ជាទី​សក្ការៈ ព្រមទាំង​ទេវតា​រក្សា​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៤ ព្រះនាម ម​ណ្ឌា​ទេវី សូម​បន្ត​អភិបាល​គ្រង​រក្សា ព្រះករុណា​ជា​អ​ម្ចាស់​ជីវិតលើត្បូង ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះ​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕អត្ថបទ ៖ មុត សុត 

បណ្ដា​ប្រទេស​នៅ​លើ​សកល​លោក​រក​ឃើញ​ករណី​ឆ្លង និង​ស្លាប់​ច្រើន​បំផុត​ដោយសារ​ជំងឺ COVID-19

2021/04/27 02:59:58 am        75
​ពិភព​លោក៖ រថយន្ត​គិលានសង្គ្រោះ​ផ្ទុក​ដោយ​អ្នកជំងឺ​ពិបាក​ដកដង្ហើម បាន​ត្រៀបត្រា​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ស្រប​ពេល​​បណ្ដា​ប្រទេស​នៅ​លើ​សកលលោក រក​ឃើញ​ករណី​ឆ្លង និង​ស្លាប់​ច្រើន​បំផុត​ដោយ​សារ​ជំងឺ COVID-19 កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​​នៅ​សហរដ្ឋអាមេរិក​ក្រុម​មេដឹកនាំ​ទីក្រុង​ដឺ​ទ្រ័​រ រដ្ឋ​មី​ឈី​ហ្គែ​ន បាន​ចាប់ផ្ដើម​ផែន​ការ​ដើរ​គោះទ្វារ​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ ដើម្បី​បញ្ចុះ​បញ្ចូល​ពួកគេ​ឲ្យ​មក​ទទួល​ការ​ចាក់ ​វ៉ាក់សាំង​ជំងឺ​ដ៏​កាច​សហាវ​មួយ​នេះ។​ ​នៅ​ក្នុង​សប្ដាហ៍​នេះ ប្រេ​ស៊ី​ល​បាន​ក្លាយ​ជា​ប្រទេស​ទី​៣ បន្ទាប់ពី​សហរដ្ឋ​អាមេរិក និង​ប៉េ​រូ​រាយ​ការណ៍​ករណី​ស្លាប់​ដោយសារ​ជំងឺ COVID-19​ ច្រើនជាង ៤​ពាន់​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង។ ចំណែក​ឯ​ប្រទេស​ឥណ្ឌា​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជិត ១២៧.០០០​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ ហើយ​អ៊ីរ៉ង់​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19​ ច្រើន​បំផុត​រយៈពេល ​៣​ថ្ងៃ​ជាប់ៗ​គ្នា​ចំនួន​ជិត ២២.៦០០​នាក់។​ ​នៅ​ក្នុង​រដ្ឋ​រី​យ៉ូ ដឺ ចា​ណេ​រ៉ូ សេវាកម្ម​សង្គ្រោះ​បន្ទាន់​មាន​ការងារ​ធ្ងន់​បំផុត ចាប់​តាំង​ពី​ការ​រីក​រាលដាល​ឆ្លង​សកល​ជំងឺ COVID-19 ក្នុង​នោះ​រថយន្ត​គិលានសង្គ្រោះផ្ទុក​ដោយ​អ្នកជំងឺ​គ្រប់​វ័យ បាន​នៅ​ត្រៀប​ត្រា​ពាសពេញ​មន្ទីរពេទ្យដែល​មាន​អ្នកជំងឺ​លើស​ចំណុះ និង​ពិបាក​មើលថែ​ពួកគេ។​​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ៩០% នៃ​គ្រែ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ពេញ​ដោយ​អ្នកជំងឺ COVI​D​-19 ហើយ​ទីក្រុង​ជាច្រើន​បាន​រាយការណ៍​ថា ប្រជាពលរដ្ឋបាន​ស្លាប់​នៅ​តាម​ផ្ទះដោយសារ​កង្វះខាតការ​ព្យាបាល។​ ​លោក អា​ដ្រៀ​ន​ណូ ប៉េ​រ៉េ​រ៉ា ប្រធាន​សេវាកម្ម​សង្គ្រោះ​បន្ទាន់នៅ​ទីក្រុង​ឌូ​ក្វេ ដឺ កា​ហ្សៀ​ស ដែល​ជា​ទីក្រុង​ក្រីក្រនៅ​ក្រៅ​ទីក្រុង​រី​យ៉ូបាន​និយាយ​ថា ពួក​យើង​កំពុង​រស់​ក្នុង​រលក​ទី​៣ ​នៃ​ជំងឺ COVID-19។ ពួក​យើង​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​ចូល​ច្រើនជាង ​៣​ដង បើ​ប្រៀបធៀប​នឹង​រលក​មុន​ៗ។​ ​សូម​បញ្ជាក់​ថា ករណី​ស្លាប់​ដោយសារ​ជំងឺ COVID-19 ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​បាន​កើន​ឡើង​ជាង ៣៤​ម៉ឺន​នាក់ ដែល​ជា​ករណី​ស្លាប់​ខ្ពស់​បំផុត​លំដាប់​លេខ​២ ​នៅ​លើ​ពិភពលោកបន្ទាប់ពី​សហរដ្ឋអាមេរិក ដែល​មាន​មនុស្ស​ស្លាប់​ជិត ៥៦​ម៉ឺន​នាក់៕​អត្ថបទ៖ សារ៉ាត់

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ថ្វាយព្រះពរ​សម្តេចព្រះ​មហាក្សត្រី ​ក្នុងឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ

2021/04/27 02:59:58 am        172
ភ្នំពេញ ៖ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ​នៅ​ថ្ងៃទី​៩​ មេសា​នេះ ​បាន​ថ្វាយ​សារលិខិត​ថ្វាយព្រះពរ​ដល់​អង្គ​សម្តេច​ម៉ែ ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ ​សីហនុ ​ព្រះវររាជ​មាតា​ជាតិខ្មែរ ​ក្នុង​សេរីភាព ​សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ​ព្រះប្រធាន​កិត្តិយស​ កាក​បាទ​ក្រហម​កម្ពុជា​ ក្នុងឱកាស​ឆ្នាំ​ថ្មី​ ដែល​នឹង​ឈាន​មកដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។សារលិខិត ​មាន​ខ្លឹមសារ​ថា​ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព​ សេចក្តីថ្លៃថ្នូរ​ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស ​កាកបាទ​ក្រហម​កម្ពុជា ​ជាទី​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត​។​ បពិត្រ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ក្នុងឱកាស​ ដ៏​មហា​នក្ខត្តឫក្ស​ឧត្ដុង្គឧត្ដម​ នៃ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំឆ្លូវ ត្រី​ស័ក​ព​.​ស​.២៥៦៤ ដែល​នឹង​ឈាន​ចូល​មកដល់​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ​នាង​ខ្ញុំម្ចាស់ ព្រមទាំង​សហការី​គ្រប់​លំដាប់​ថ្នាក់​ នៃ​កាកបាទក្រហម កម្ពុជា ​សូម​ព្រះ​បរម​រាជានុញ្ញាត​លំឱនកាយ​ថ្វាយ​ព្រះ​សព្ទសាធុការពរ​បវរ​សួស្ដី សិរី​វឌ្ឍន​មង្គល​គ្រប់ប្រការ ថ្វាយ​ សម្តេច ​ព្រះមហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ​ជា​អម្ចាស់​ជីវិត ទ្រង់​ស្ដេច​ព្រះ​ប្រកបដោយ​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍​ និង ព្រះ​ពលានុភាព​ខ្លាំងក្លា ​ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ​ត្រចះត្រចង់​វាងវៃ ព្រះ​ជន្មា​ទីឃាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី ហ្លួង​ម៉ែ ជា​អម្ចាស់​ជីវិត​ គង់ប្រថាប់​ជា​ម្លប់​ត្រជាក់ត្រជំ ប្រទាន​ដល់​ប្រជាពលរដ្ឋ​ជា​កូន ជា​ចៅ ចៅទួត​ ចៅលួត ​របស់​ព្រះអង្គ​ជ្រក ​កោន​ដោយ​ក្តី​សុខដុមរមនា​ ជា​ភិយ្យោភាព​អស់កាល​ដ៏​យូរអង្វែង​តរៀង​ទៅ​។ក្នុង​អភិសម័យ​ថ្លៃថ្លា​ឧត្ដុង្គឧត្ដម​នេះ នាង​ខ្ញុំម្ចាស់ និង​សហការី នៃ​កាក​បាទក្រហមកម្ពុជា ​សូម​អភិវន្ទន៍​ថ្វាយ​នូវ​ព្រះ កតញ្ញូ​កតវេទិតា​ធម៌​ដ៏​ជ្រាលជ្រៅ ចំពោះ​ព្រះ​វិសុទ្ធ​គុណ​ដ៏​ខ្ពង់ខ្ពស់​ជា​អតិបរមា សម្តេចព្រះ​មហាក្សត្រី ​ព្រះវររាជ​មាតា ​ជាតិខ្មែរ​ជា​អម្ចាស់ ទ្រង់​ស្ដេច​ស្ថិត​ក្នុង​ព្រះ​មហា​កិត្តិនាម ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា ​ព្រះអង្គ​តែង​យក​ព្រះ ទ័យ​ទុកដាក់​ប្រទាន​ភាព​កក់ក្តៅ​ដល់​ប្រជារាស្ត្រ និង​ក្តី​អភិរម្យ​ត្រជាក់​ត្រជុំ​សម្រាប់​កូន ចៅ ចៅទួត​របស់​ព្រះអង្គ ប្រកប ដោយ​ព្រះព្រហ្ម​វិហារធម៌ និង​ព្រះរាជ​ទសពិធរាជធម៌​ដ៏​បរិសុទ្ធ ​និង​ជាពិសេស​ទៅទៀត ​ហ្លួង​ម៉ែ​ជា​អម្ចាស់​ជីវិត តែង​បាន ប្រោស​ព្រះរាជទាន បរិច្ចាគ​ព្រះរាជ​ទ្រព្យ​យ៉ាង​ទៀងទាត់​ដល់​កាកបាទ​ក្រហមកម្ពុជា សំដៅ​គាំទ្រ​យន្តការ​មនុស្សធម៌ សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ក្នុង​បរិ ការណ៍​នៃ​បេសកកម្ម​ប្រយុទ្ធប្រឆាំង​ការរីក ​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្នុងការ​លើកកម្ពស់​សុខុមាលភាព ​និង​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​ទូទាំង​ព្រះរាជា ​ណា​ចក្រ​កម្ពុជា​។ក្នុង​ឱកាស​ដ៏​សិរី​សួស្ដី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ​ខណៈ​នេះ​នាង​ខ្ញុំម្ចាស់ និង​សហការី សូម​បួងសួង​ដល់​គុណ បុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក ​ព្រះ​បារមី​អតីតព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស ព្រះ​បារមី​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទី​សក្ការៈ និង​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ត្រី​ស័ក ពស​.២៥៦៤ ព្រះនាម មណ្ឌា​ទេវី សូម​អភិបាល​គ្រង​រក្សា ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ​ជាទីគោរព​សក្ការៈ ​សូម​ទ្រង់​ព្រះ​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​៤ ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕អត្ថបទ ៖ មុត សុត 

សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា និងឃីត ដល់បណ្តាខេត្ត សម្រាប់ឧបត្ថម្ភពលរដ្ឋកម្ពុជា ដែលវិលត្រឡប់មកស្រុកកំណើតវិញ

2021/04/27 02:59:58 am        208
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានផ្តល់ថវិកាបន្ថែមសរុបចំនួន១,៧៦០,០០០,០០០រៀល(មួយពាន់ ប្រាំពីររយ ហុកសិបលានរៀល) ដល់បណ្តាខេត្តចំនួន១៩ និងឃីត សរុបចំនួន៣០០០ ជូនដល់បណ្តាខេត្តចំនួន១១ផ្សេងទៀត សម្រាប់ឧបត្ថម្ភដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ មកកាន់ស្រុកកំណើតវិញ ដើម្បីធ្វើចត្តាឡីស័ក។បើតាមលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់BTV ព័ត៌មាននារសៀលនេះថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តបានឲ្យរៀបចំចាត់ចែង ថវិកា និងឃីតបន្ថែម ជូនទៅកាន់បណ្តាខេត្តនានា សម្រាប់ត្រៀមពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ លោកជំទាវ វេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ខេត្ត ដែលទទួលបានថវិកា និងសម្ភារៈឃីតបន្ថែមរបស់សម្តេចតេជោ រួមមាន៖១. ខេត្តបាត់ដំបង ទទួលបានថវិកា១៥០លានរៀល និងឃីត ចំនួន៤០០២. ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា២០០លានរៀល និងឃីត ចំនួន៤០០៣. ខេត្តប៉ៃលិន ទទួលបានថវិកា ៦០លានរៀល ៤. ខេត្តកោះកុង ទទួលបានថវិកា ២០លានរៀល៥. ខេត្តពោធិ៍សាត់ ទទួលបានថវិកា ២០០លានរៀល និងឃីត ចំនួន៥០០៦. ខេត្តព្រះវិហារ ទទួលបានថវិកា៤០លានរៀល និងឃីត ចំនួន២០០៧.ខេត្តកណ្តាល ទទួលបានថវិកា ១៨០លានរៀល ៨.ខេត្តស្វាយរៀង ទទួលបានថវិកា ៦០លានរៀល និងឃីត ចំនួន២០០៩.ខេត្តព្រៃវែង ទទួលបានថវិកា ២២០លានរៀល និងឃីត ចំនួន៣០០១០. ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ៨០លានរៀល១១. ខេត្តក្រចេះ ទទួលបានថវិកា ៧០លានរៀល និងឃីត ចំនួន១០០១២. ខេត្តតាកែវ ទទួលបានថវិកា ២០លានរៀល១៣. ខេត្តកំពង់ចាម ទទួលបានថវិកា ៥០លានរៀល១៤. ខេត្តកែប ទទួលបានឃីត ចំនួន១០០១៥. ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ២០លានរៀល១៦. ខេត្តកំពង់ស្ពឺ ទទួលបានថវិកា ៥០លានរៀល និងឃីត ចំនួន២០០១៧.ខេត្តកំពង់ធំ ទទួលបានថវិកា ៣០លានរៀល និងឃីត ចំនួន៤០០១៨. ខេត្តស្ទឹងត្រែង ទទលបានថវិកា ១០លានរៀល១៩. ខេត្តព្រះសីហនុ ទទួលបានថវិកា ១៥០លានរៀល២០. ខេត្តសៀមរាប ទទួលបានថវិកា ១៥០លានរៀលហើយខេត្តដែលទទួលបានថវិកាទាំង១៩នេះ មានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក សរុបចំនួន១៦២៧៩នាក់ និងខេត្ត ដែលទទួលបានសម្ភារៈឃីត ទាំង១១នេះ មានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក សរុបចំនួន៧៤០៧នាក់៕អត្ថបទ ៖ រដ្ឋា

កង​កម្លាំង​សន្តិសុខ​​មី​យ៉ាន់​ម៉ា​បាញ់​សម្លាប់​បាតុករ ១៥​នាក់ ខណៈ​របប​យោធា​ចោទ​ពួកគេ​ថា​កំពុង​បំផ្លាញ​ប្រទេស​ជាតិ​

2021/04/27 02:59:58 am        177
​មី​យ៉ាន់​ម៉ា​៖ កងកម្លាំង​សន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច ១៥​នាក់ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស ស្រប​ពេល​ដែល​របប​សឹក​យោធា​ចោទប្រកាន់​ពួកគេ​ថា ​កំពុង​បំផ្លាញ​ប្រទេសជាតិ។​​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​លាំង ដែល​ជា​មេដឹកនាំ​ធ្វើ​រដ្ឋប្រហារ​យោធា ផ្តួល​រំលំ​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត​សហភាព​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​កន្លង​ទៅ​បាន​និយាយ​ថា គោល​បំណង​ចលនា​បះបោរ​របស់​ជន​ស៊ីវិល ​គឺ​ដើម្បី​បំផ្លិចបំផ្លាញ​ប្រទេសជាតិ។​ ​ប៉ុន្តែ​ក្រុម​ស្រាវជ្រាវ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស បាន​និយាយ​ថា យោធា​កំពុង​បាត់បង់​ការ​គ្រប់​គ្រង​របស់​ខ្លួន។​ ​មាន​នូវ​ករណី​ផ្ទុះ​ទ្រង់ទ្រាយ​តូច​ផង​ដែរ ​នៅ​ក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម​យ៉ាង​ហ្គោ​ន ហើយ​រោងចក្រ​ចិនរង​ការ​ដុត​បំផ្លាញ។​ យោង​តាម​ការ​អះ​អាងរ​បស់​ក្រុម​សកម្មជន​បាន​ឲ្យ​ដឹង​ថា ជន​ស៊ីវិល​ប្រហែល ៦០០​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ អំឡុង​ភាព​ច្របូកច្របល់​មួយ​នេះចាប់​តាំង​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ។ ការ​ធ្វើ​បាតុកម្ម និង​កូដកម្ម​នៅតែ​បន្ត​ទូទាំង​ប្រទេស ថ្វីត្បិតតែ​មានការ​បង្ហូរ​ឈាម​គ្នា​ក៏ដោយ។​​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ ​(AAPP) បាន​និយាយ​ថា បច្ចុប្បន្ន​យោធា​ផ្តោត​សំខាន់​លើ​វិធានការ​បង្ក្រាប​របស់​ខ្លួន ​នៅ​តាម​តំបន់​ជនបទ។​ នៅ​ទីក្រុង​ភាគ​ពាយព្យកាឡេ កងកម្លាំង​សន្តិសុខបាន​ប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត គ្រាប់បែក និង​កាំភ្លើងយន្តបាញ់​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ ដែល​ទាមទារ​ឲ្យ​ស្តារ​ឡើង​វិញ​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី។ មនុស្ស​យ៉ាង​ហោច ៨​នាក់​បាន​ស្លាប់​នៅ​ទីនោះ៕អត្ថបទ៖ សារ៉ាត់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ូហ្គង់ដា បញ្ជូនក្រុមវេជ្ជសាស្រ្តទៅជួយកុងហ្គោដោះស្រាយការរីករាលដាលឆ្លងជំងឺអេបូឡា
07/08/2026 09:07 PM
ពលរដ្ឋអ៊ីរ៉ង់អំពាវនាវឲ្យបិទច្រកសមុទ្រ Hormuzទាំងស្រុង ក្រោយការវាយប្រហាររបស់អាមេរិក
07/08/2026 08:07 PM
យន្តហោះដឹកទំនិញមានយានិក ៥នាក់នៅលើយន្តហោះ បាត់ការទាក់ទងនៅជិតទីក្រុង Karachi ប្រទេសប៉ាគីស្ថាន
07/08/2026 08:07 PM
លោក Trump៖ សហរដ្ឋអាមេរិកប្រហែលជានឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំង​ក្លា​​ម្ដង​ទៀត យប់ថ្ងៃពុធនេះ
07/08/2026 08:07 PM
ប្រភព៖ លោក Trump បានប្រាប់មេដឹកនាំណាតូថា លោកចង់បន្ត​វត្តមាន​អាមេរិក នៅក្នុងសម្ព័ន្ធភាព
07/08/2026 08:07 PM
មេដឹកនាំទួរគីជំរុញឱ្យសម្ព័ន្ធមិត្តណាតូលុប​ការរឹតបន្តឹងឧស្សាហកម្មការពារជាតិ នៅឯកិច្ចប្រជុំកំពូល
07/08/2026 08:07 PM
សហភាពអឺរ៉ុបជំរុញឱ្យគ្រប់ភាគីគោរពបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ក្នុង​ពេលមានអរិភាពថ្មី
07/08/2026 08:07 PM
រុស្ស៊ីព្យាយាមបង្អាក់ប្រព័ន្ធ Starlink របស់លោក Musk ដើម្បីទប់ទល់យានដ្រូនអ៊ុយក្រែន
07/08/2026 08:07 PM
លោកស្រីនាយករដ្ឋមន្រ្តី Frederiksen ៖ ដាណឺម៉ាកត្រៀមខ្លួនរួចរាល់ក្នុងការការពាររាល់មីលីម៉ែត្រនៃទឹកដីណាតូ
07/08/2026 08:07 PM
មេបញ្ជាការកងកម្លាំងយានដ្រូនអះអាងថា អ៊ុយក្រែនវាយប្រហារនាវាដឹកប្រេងស្រមោល ៩គ្រឿងរបស់រុស្ស៊ី
07/08/2026 07:07 PM