TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមជួបសម្តែងការគួរសម និងជម្រាបលា

2024/12/25 11:10:01 am        115
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួបសម្តែងការគួរសម និងជម្រាបលានៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋជាង ១ពាន់ គ្រួសារ​នៅក្រុងរុនតាឯក

2024/12/25 11:03:12 am        197
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដ​ល់​ប្រជា​ពលរដ្ឋ​ងាយ​រងគ្រោះចំនួន ១,៤០៩គ្រួសារ ដែលនៅរស់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្ត​សៀមរាប។ពិធី​សំណេះសំណាលដ៏កក់ក្ដៅខាងលើនេះ បានធ្វើឡើងនៅក្នុងបរិវេណផ្សារធម្មជាតិរុនតាឯក ក្នុង​ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។មុនចាប់​ផ្ដើម​អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំសហការីបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្ដធម្មជាតិរុនតាមឯកតេជោសែន ដើម្បីជា​ផ្នែក​មួយ​ជួយ​សម្រាលនូវភាពខ្វះខាតរបស់ព្រះសង្ឃផងដែរ។ វត្ដអារាមខាងលើនេះ គឺស្ថិតនៅក្បែរ​ទីតាំង​សំណេះ​សំណាល និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះទាំងជាង១ពាន់គ្រួសារនេះ។ការគោរពប្រតិបត្ដិការយ៉ាងខ្ជាប់ខ្ជួន នៅក្នុងវិស័យព្រះពុទ្ធសាសនានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មិន​ដែលរំលងនោះឡើយ ទោះអញ្ជើញទៅកាន់ទីតាំង ឬតំបន់ណាក៏ដោយ សម្ដេច​តែង​តែ​ដឹក​នាំ​កូនចៅ សហការីទាំងអស់ រួមទាំងប្រតិភូអមដំណើរគ្រប់លំដាប់ថ្នាក់ ចូលគោរពប្រតិបត្ដិជាប់និច្ច ដែលសកម្មភាពដ៏បវររបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានជាគំរូដ៏ល្អៗតដល់កូនចៅគ្រប់ៗរូប និងគ្រប់ជំនាន់តរៀងទៅ។ក្នុងឱកាសដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី រួមទាំងប្រតិភូ បូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ រួច​ហើយ អ្នកម្ដាយមនុស្សធម៌ក៏មិនភ្លេចធ្វើទានផងដែរ ដោយបានជូននូវក្រណាត់ស និង​ថវិកា​មួយ​ចំនួន ដល់តាអាចារ្យ លោកតា លោកយាយជី ក្នុងវត្ដអារាមនេះ។បន្ទាប់​មកសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានធ្វើដំណើរអញ្ជើញ​មក​សំណេះសំ​ណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះជាង ១ពាន់គ្រួសារ​ដែល​ក្នុង​មួយគ្រួសារៗទទួលបាន អង្ករ ៣០ គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ប្រេង​ឆា ១ដប, ស្ករស ២គីឡូក្រាម, ម្សៅសាប៊ូ ១ថង់, ភេសជ្ជៈបាកាស ១ថង់, ឃីតមួយដែ​ល​មាន​សារុង ក្រមា មុង ភួយ រួមទាំងថវិកា ចំនួន ២ម៉ឺនរៀល។ក្នុងនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានផ្ដល់អំណោយសម្រាលការលំបាក ជូនដល់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន រួមទាំងផ្ដល់នូវសៀវភៅសម្រាប់សិក្សា ប៊ិច និងថវិកាចំនួន ១ម៉ឺនរៀលដល់សិស្សានុសិស្ស ៧៥៦១ នាក់ ដែលកំពុង​សិក្សា​នៅ​សាលា​ទាំង​ពីរ​ខាងលើនេះ។ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានពាំ​នាំ​ព្រះរាជ​បណ្ដាំ​សួរសុខទុក្ខ និងក្ដីស្រឡាញ់នឹករលឹករបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវីររាជមាតាជាតិខ្មែរ ដល់ប្រជានុរាស្ដ្ររបស់ព្រះវីររាជមាតាជាតិខ្មែរផងដែរ។សូមជម្រាបថា បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិង ប៊ុន រ៉ានី ហ៊ុនសែន បានបន្ដដំណើរជួបសំណេះសំណាល និងនាំយកអំណោយចែកជូនអ្នកជំងឺចំនួន ២៥ នាក់ដែលបានមកទទួលសេវាថែទាំ ពិនិត្យព្យាបាល នៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯកផងដែរ៕ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបូជាទៀនធូប និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ ៥អង្គ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន

2024/12/25 10:05:52 am        175
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទាន សីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ ៥អង្គ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន ដែលស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានសទ្ធាជ្រះថ្លាវេរប្រគេនចំពោះវត្តធម្មជាតិរុនតាឯកតេជោសែន នូវអង្ករចំនួន ១០០គីឡូក្រាម, មី១០កេសតូច, ត្រីខ ២កេសធំ, សាច់ក្រក/ត្រីងៀត ១០គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ទឹកដោះគោខាប់ ១កេស, អូរវ៉ាន់ទីន ១កេស, តែ ៥គីឡូក្រាម, ទឹកក្រូច ៥កេស, ភេសជ្ជៈបាកាស ៥កេស, ទឹកបរិសុទ្ធអរុណា ១០កេស និងបច្ច័យចំនួន ៥លានរៀល។ ប្រគេនចំពោះព្រះសង្ឃ ៥អង្គ ក្នុង១អង្គៗប្រគេន សាដក១ និងបច្ច័យ ៤សែនរៀល។ ជូនលោកតាអាចារ្យធ្វើកិច្ច ៣នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ២សែនរៀល។ ជូនតាជីយាយជី ១០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ៥ម៉ឺនរៀល៕  

សម្ដេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDRI ក្នុងការចូលរួម​ចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

2024/12/24 04:15:24 pm        232
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកា​ប្រតិបត្តិ​នៃវិ​ទ្យាសា្ថន​បណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគណៈគ្រប់គ្រង ចូលជួបសម្ដែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាព និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI។ក្នុងឱកាសនៃជំនួប, លោកស្រី អេវ៉ា មីស្លីវីក បានគោរពរាយការណ៍ជូន​សម្ដេចបវរធិបតី​អំពី​វឌ្ឍនភាព នៃ​បេសកកម្មរបស់ CDRI ដែលផ្តោតលើការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ទៅ​លើ​វិស័យ​ជា​ច្រើន​ពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ធាតុចូល​ផ្នែក​គោល​នយោបាយ​ដល់រាជរដ្ឋាភិបាល ដើម្បីអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និង​ភាពស័ក្ដិសិទ្ធិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ទន្ទឹម​នឹងនោះ, លោកស្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីទិសដៅអនាគតរបស់ CDRI និង​ផែន​ការយុទ្ធសាស្ត្រថ្មីរបស់ CDRI ដែលផ្តោតលើ៖ ការប្រមូល និងវិភាគទិន្នន័យ, ការបោះពុម្ព​ផ្សាយ​ឯក​សារស្រាវជ្រាវ, ការលើកកម្ពស់ការសិក្សា និងកិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ស្រាវ​ជ្រាវ​ក្នុង​តំបន់ និងការផ្តល់ការបណ្តុះបណ្តាល និងវិញ្ញាបនកម្មអំពីការស្រាវជ្រាវ និងការវិភាគ ជា​ដើម។សម្ដេចបវរធិបតីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDRI ជាង៣ទសវត្សរ៍កន្លងមកនេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។សម្តេចបវរធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងនៅតែបន្តការគាំទ្រដល់សកម្មភាព និងបេសកកម្មរបស់ CDRI និងលើកទឹកចិត្តឱ្យ CDRI បន្តចូលរួមសហការជាមួយ ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងស្ថាប័នស្រាវជ្រាវនានា ដើម្បីលើកស្ទួយវិស័យស្រាវជ្រាវនៅកម្ពុជាឱ្យមានការចូលរួមកាន់តែផុសផុល និងរីកលូតលាស់បន្ថែមទៀត។

ឯកអគ្គរដ្ឋទូតឥណ្ឌាចប់អាណត្តិបង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា

2024/12/23 05:31:51 pm        138
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកជំទាវ និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យបេសកកម្មការទូតរបស់លោកជំទាវទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ តាមរយៈភាពរីកចម្រើននៃទំនាក់ទំនងល្អប្រសើរនេះ លោកជំទាវបណ្ឌិតបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសំខាន់របស់លោកជំទាវបណ្ឌិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ប្រកបដោយផ្លែផ្កា។ សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិតបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្ដានុពលជាច្រើន មានជាអាទិ៍ ការផ្លាស់ប្តូរដំណេីរទស្សនកិច្ចថ្នាក់នាំគ្រប់កម្រិត វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សន្ដិសុខនិងការពារជាតិ ឌីជីថល ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌និងសាសនា ទេសចរណ៍ និងការភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ព្រមទាំងទំនាក់ទំនងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ៕

ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងនិវត្តពីបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន

2024/12/21 02:42:32 pm        187
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងនិវត្តពីបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីស្ដេចយាងបំពេញព្រះរាជទស្សកិច្ចកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។​ក្នុងឱកាសយាងដល់មាតុប្រទេសវិញរបស់ព្រះករុណាព្រះមហាក្សត្រ ក៏មានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា បានអញ្ញើញទទួលដំណើរ ក្នុងនោះមានវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណចក្រកម្ពុជា រួមនឹងថ្នាក់ដឹកនាំជាន់ខ្ពស់តាមបណ្ដាក្រសួង ស្ថាប័នជាច្រើនរូបទៀត។ សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជទានព្រះរាជសវនាការដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំខេត្តហៃណាន នៃសាសាធារណរដ្ឋប្រជាមានិតចិន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ។ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្ត ហៃណាន សាធារណរដ្ឋប្រជាមានិតចិននៅពេលនេះ បានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ៕

សម្តេចធិបតី៖រាជរដ្ឋាភិបាលបានកំពុងធ្វើការជាមួយថៃស្របតាមយន្តការច្បាប់ដោយសន្តិវិធីទាក់ទងនឹងបញ្ហាកោះគុត

2024/12/21 12:00:23 pm        149
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកំពុងធ្វើការជាមួយភាគីថៃ តាមយន្តការច្បាប់ដែលមានស្រាប់ដោយសន្តិវិធីទាក់ទងនឹងបញ្ហា«កោះគុត» មិនដូចការលើកឡើងរបស់ក្រុមប្រឆាំងជាពិសេសអ្នកនយោបាយចាស់វស្សា ដើរតែញុះញង់ពលរដ្ឋឲ្យមាន ការយល់ច្រឡំលើបញ្ហានេះឡើយ។ ផ្ញើសារចេញពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់អះអាងថា រាជរដ្ឋាភិបាលធានាថានឹងមិនឱ្យបាត់ដីខ្មែរមួយមីលីម៉ែត្រណាឡើយ ហើយទាក់ទងនឹងបញ្ហា«កោះគុត»នេះគឺរាជរដ្ឋាភិបាលបានកំពុងធ្វើការ យ៉ាងយកចិត្តទុកដាក់បំផុតជាមួយរដ្ឋាភិបាលថៃ ដោយមិនបានប្រងើយកន្តើយដូចការអុចអាលរបស់ក្រុម អគតិមួយក្តាប់តូចដែលកំពុងរត់ចោលស្រុកនោះទេ។​ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានផ្ដាំទៅកាន់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានជនក្បត់ជាតិបីជំនាន់នៅពីក្រោយខ្នងនោះផងដែរថា គប្បីបញ្ឈប់ការញុះញង់អុចអាល បងប្អូនប្រជាពលរដ្ឋឱ្យប្រព្រឹត្តសកម្មភាពផ្ទុយពីច្បាប់ដើម្បីតែបម្រើមហិច្ឆិតាខ្លួន ហើយឲ្យបងបងប្អូនជាប់គុកជំនួសពួកផងខ្លួននោះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសសូមកុំធ្វើតាមការញុះញង់ពីសំណាក់ពួកអគតិទាំងនោះឲ្យសោះ ដែលវានឹងបង្កឲ្យមានអសន្តិសុខក្នុងសង្គម ខណៈបញ្ហា«កោះគុត»នេះរាជរដ្ឋាភិបាលបានកំពុងធ្វើការដោយសន្តិវិធីទៅតាមច្បាប់ជាមួយ និងភាគីថៃនោះ៕អត្ថបទ ៖ បាន ចក់

សម្តេចធិបតីជំរុញឲ្យក្រសួងមហាផ្ទៃបង្កើនការទប់ស្កាត់បទល្មើសបច្ចេកវិទ្យាឲ្យបានខ្លាំងក្លាបន្ថែមទៀត

2024/12/21 11:52:32 am        114
កំពង់ចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវក្តីបារម្ភចំពោះបញ្ហាបទល្មើសតាមប្រ ព័ន្ធអនឡាញ ដោយករណីនេះសម្តេចធិបតីបានជុំរុញឲ្យក្រសួងមហាផ្ទៃ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទប់ស្កាត់ និងនូវបទល្មើសតាមអនឡាញនេះឲ្យបានសកម្មបន្ថែមទៀតដើម្បីផ្តល់ភាពសុខសាន្តជូនបងប្អូនប្រជាពលរដ្ឋនោះ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានថ្លែងថា បច្ចុប្បន្នបញ្ហាឆបោកតាមប្រព័ន្ធអនឡាញបានកំពុងកើត ឡើងគួរឲ្យព្រួយបារម្ភទាំងក្នុងតំបន់ និងពិភពលោក ដូច្នេះយើងត្រូវមានវិធានការទប់ស្កាត់បន្ថែមទៀត ជៀសវាងកុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងរងគ្រោះបន្ត ដោយសារតែបទល្មើសបច្ចេកវិទ្យានេះ។​យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្តខ្ពស់បន្ថែមទៀតចំពោះជនខិលខូចមួយចំនួនដែលដើរបោកប្រាស់គេតាមប្រព័ន្ធអនឡាញនេះផងដែរ ខណៈការឆបោកតាមអនឡាញបានរៀបចំឡើងជាប្រព័ន្ធហើយក៏មានបង ប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួនបានរងគ្រោះផងដែរនោះ។ សម្តេចបានលើកឡើងទៀតថា ការឆបោក តាមអនឡាញនេះមិនមែនតែកើតនៅស្រុកខ្មែរយើងប៉ុណ្ណោះទេ សូម្បីតែប្រទេសមហាអំណាចដូចជាជប៉ុន អាមេរិកក៏បានកំពុងកើតមានឡើងផងដែរ ដូច្នេះយើងត្រូវរួមគ្នារកវិធានការបទស្កាត់នូវបញ្ហានេះបន្ថែមទៀតដើម្បីភាពសុខសប្បាយរបស់ប្រជាពលរដ្ឋ៕អត្ថបទ ៖ បាន ចក់

ប្រធានាធិបតីបារាំង អញ្ជើញសម្ដេចធិបតីចូលរួមសន្និសីទរបស់ UN ដែលរៀបចំធ្វើនៅប្រទេសបារាំង

2024/12/20 07:21:26 pm        179
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែធ្នូ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលជួបពិ ភាក្សាការងារជាមួយឯកឧត្តម Olivier POIVRE D'ARVOR ប្រេសិតពិសេសរបស់ឯកឧត្ដមប្រធានាធិ បតីបារាំង ទទួលបន្ទុកសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់ មហាសមុទ្រ និងតំបន់ប៉ូល។.................................. ក្នុងជំនួបនេះ, ឯកឧត្តមប្រេសិតពិសេសបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកច ម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើនផ្សេងទៀត។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំន ង និងកិច្ចសហប្រតិបត្តិការរវាងបារាំង-កម្ពុជា ហើយឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវលើកកម្ពស់ជាលំដាប់ទៅថ្ងៃអនាគត។ ក្នុងជំនួបនោះដែរ, ឯកឧត្តមក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង សូមអញ្ជើញសម្ដេចបវរធិបតី ចូលរួមក្នុងសន្នីសីទអង្គការសហប្រ ជាជាតិ ស្ដីពីមហាសមុទ្រលើកទី៣ ដែលនឹងប្រារព្ធធ្វើនៅទីក្រុងនីស សាធារណរដ្ឋបារាំងនាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។សម្ដេចបវរធិបតីបានបង្ហាញនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងកា ររួមចំណែករបស់ប្រទេសបារាំងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនង និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងចូលរួមចំណែកកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងការព ង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលមិនត្រឹមតែរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងវិស័យឯកជន និងវិស័យឯកជនផងដែរ។ សម្តេចបវរធិបតី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីបារាំង ដែលបានអញ្ជើញសម្តេចទៅចូលរួមសន្និសីទអង្គការសហប្រជាជាតិ ដែលនឹងរៀបចំធ្វើនៅប្រទេសបារាំងនាពេលឆាប់ៗខាងមុខ។ សម្តេចបវរធិបតី នឹងពិចារណាដោយយកចិត្តទុកដាក់ចំពោះការអញ្ជើញនេះ។សម្ដេចបវរធិបតី និងឯកឧត្តមប្រេសិតពិសេស ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាមួយចំនួនលើប ញ្ហាការប្រែប្រួលអាកាសធាតុជាសកល ក៏ដូចជាផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិក ដែលរួមចំ ណែកទៅដល់ការការពារបរិស្ថាន និងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាសកលផងដែរ៕​ដោយ៖ គង់ ឌិន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

2024/12/20 06:14:56 pm        160
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម AKIBA Takeo ទីប្រឹក្សាសន្តិសុខជាតិជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមទីប្រឹក្សា បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាជាដៃគូដ៏មានសារៈសំខាន់របស់ជប៉ុន ទាំងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា រាជរដ្ឋាភិបាលជប៉ុននឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ស្របតាមស្មារតីនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជប៉ុន-កម្ពុជា ។ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ជប៉ុនដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសុខសន្ដិភាពនៅកម្ពុជា,​ការស្ដារ និងកសាងប្រទេសឡើងវិញ​ ព្រមទាំង​ការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អ​ និងរីកចម្រើនលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ពិសេសភាពរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខ។ សម្ដេចបវរធិបតី និងឯកឧត្តមទីប្រឹក្សាក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ​មួយចំនួន​ ដែលមាន​សារៈសំខាន់​ដល់សន្តិភាព, ស្ថេរភាព​ និងវិបុលភាព នៅក្នុងតំបន់​ និង​ពិភពលោក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋាភិបាលឥណ្ឌូនេស៊ី មានផែនការផ្តល់ប្រាក់ឧបត្ថម្ភរស់នៅប្រចាំថ្ងៃដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នៅកោះស៊ូម៉ាត្រា
12/19/2025 09:12 PM
ឪពុកម្តាយនៅឥណ្ឌា ខកចិត្តពេលដែលកូនៗរបស់ពួកគេមានជំងឺគ្រាប់ឈាមក្រហមធ្វើតេស្តមានវីរុសហ៊ីវ
12/19/2025 09:12 PM
ពលរដ្ឋស៊ីរីមានសង្ឃឹមឡើងវិញ ក្រោយសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មច្បាប់ Caesar
12/19/2025 08:12 PM
លោក Macron៖ អឺរ៉ុបនឹងត្រូវមានទំនាក់ទំនងជាមួយលោក Putin បើការចរចាសន្តិភាពរបស់អាមេរិកបរាជ័យ
12/19/2025 08:12 PM
ចក្រភពអង់គ្លេសស្វាគមន៍កិច្ចព្រមព្រៀងផ្តល់មូលនិធិរបស់ EU សម្រាប់អ៊ុយក្រែន
12/19/2025 08:12 PM
យានដ្រូនរកឃើញវីរុសដែលអាចបណ្តាលឲ្យត្រីងាប់នៅក្នុងដង្ហើមរបស់ត្រីបាឡែនអាក់ទិក
12/19/2025 08:12 PM
BREAKING NEWS | ក្រសួងការពារជាតិប្រកាសថានៅម៉ោង៦កន្លះល្ងាចថ្ងៃនេះទាហានឈ្លានពានថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
12/19/2025 08:12 PM
ចិនគំរាមចាត់វិធានការខ្លាំងក្លា ពាក់ព័ន្ធនឹងកញ្ចប់លក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់
12/19/2025 08:12 PM
ឆ្មាំល្បាតឆ្នេរក្រិកសង្រ្គោះជនអន្តោប្រវេសន៍ ៥៤៥នាក់ នៅជិតកោះ Crete
12/19/2025 08:12 PM
អាមេរិកដាក់ពង្រាយយន្តហោះយោធាទំនើបទៅកាន់ព័រតូរីកូ ខណៈភាពតានតឹងជាមួយវេណេស៊ុយអេឡាកើនឡើង
12/19/2025 07:12 PM