TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបឯកឧត្តម អាគីបា តាខេអូ (Akiba Takeo)ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន

2024/12/20 01:42:24 pm        171
នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្តម អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Akiba Takeo និង ប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោបានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងកាន់តែមានការរីកចម្រើន ហើយឈានទៅដល់ការយោគយល់គ្នាកាន់តែច្រើនឡើង តាមរយៈទស្សនកិច្ច និងការពិភាក្សាគ្នានាពេលនេះ។ នៅក្នុងឱកាសជំនួបនេះ ឯកឧត្តម Akiba Takeo បានសម្តែងនូវក្តីសោមនស្សរីករាយ និងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូ ចូលជួបពិភាក្សាការងារ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង បន្ទាប់ពីកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្រ្តសោកដនាកម្មដ៏ជូរចត់កាលពីអតីតកាល។ ឯកឧត្តម បានលើកបន្តដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទំនាក់ទំនងរបស់កម្ពុជា បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោ អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះក៏នឹងផ្តោតទៅលើកការពង្រឹងកិច្ចសន្ទនាស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ដូចជាប្រទេសចិនជាដើម។ នៅក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ថា បើគ្មានកិច្ចសន្ទនា និងកិច្ចសហការរវាងគ្នា ជាពិសេសជាមួយប្រទេសចិននោះទេ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនានា ក៏នឹងមិនអាចសម្រេចបានដែរ។ នៅក្នុងបរិបទនេះ ឯកឧត្តម បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តម Akiba Takeo ចំពោះការវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ជាពិសេសនៅក្នុងការបង្រួបបង្រួមជាតិ និងការកសាងនិងរក្សាសន្តិភាព ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជាកន្លងមក។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានា និងក្នុងន័យនេះ សម្តេចតេជោ បានសម្តែងនូវក្តីអំណរគុណចំពោះជប៉ុន ក្នុងការគាំទ្រ និងការរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីពេលកម្ពុជាទទួលបានឯករាជ្យ និងពេលបច្ចុប្បន្ន មិនថាជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុជាដើម។ ជាមួយនឹងការលើកឡើងនេះ សម្តេចតេជោ បានគូសបញ្ជាក់អំពីតម្លៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការសម្រេច និងការបន្តការអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោបានលើកឡើងបន្តដោយគូសបញ្ជាក់ថា ការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ក៏មិនខុសគ្នាអំពីទស្សនទានរបស់កម្ពុជាដែរ ពោលគឺប្រទេសទាំងពីរបានបំណងប្រាថ្នាពង្រឹងសន្តិភាពដូចគ្នា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងការអភិវឌ្ឍនោះឡើយ។ នៅក្នុងកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខវិញ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះជប៉ុន ដែលបានបញ្ជូនកងស្វ័យការពារជប៉ុន (JSDF) ចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) អង្គការសហប្រជាជាតិ នៅកម្ពុជានៅឆ្នាំ១៩៩២ ដែលកាលនោះ សម្តេចតេជោ បានចេញមុខគាំទ្រ ទោះបីជាទទួលរងនូវការទិតៀនពីមជ្ឈដ្ឋាន និងពីប្រទេសមួយចំនួននៅក្នុងតំបន់ក៏ដោយ។ សម្តេចតេជោ បានលើកបន្តថា ទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ទាំងជើងទឹក និងជើងគោក ក៏មានភាពកាន់តែល្អប្រសើរឡើង ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងថា កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ហើយ។ បន្ថែមពីលើនេះ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជប៉ុននៅក្នុងតំបន់ ដោយសង្កេតឃើញថា ប្រទេសក្នុងតំបន់បានចាត់ទុកជប៉ុនជាដៃគូល្អ និងបានគិតគូរអំពីផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់ រួមទាំងការគោរពនូវមជ្ឈភាពអាស៊ាន។ នៅក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងអំពីការគំាទ្ររបស់កម្ពុជាចំពោះយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន។ ដោយសង្កេតឃើញថា មានប្រទេសជាច្រើនបានដាក់ចេញនូវយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមផ្សេងៗ មកក្នុងតំបន់នោះ សម្តេចតេជោ បានបញ្ជាក់ឡើងវិញថា កម្ពុជានឹងគាំទ្រនូវរាល់យុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមនានា ឱ្យតែយុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមទាំងនោះ ផ្អែកទៅលើគោលការណ៍៣ នោះគឺ៖ (១) បម្រើឱ្យសន្តិភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ មិនបម្រើឱ្យការច្បាំងគ្នា (២) មិនក្លាយជាឧបករណ៍ប្រឆាំងនឹងប្រទេសណាមួយ និង (៣) ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ នៅក្នុងស្មារតីនេះ សម្តេចបានបន្ថែមថា កម្ពុជាមានឯករាជ្យភាពក្នុងការសម្រេចចិត្តនយោបាយនៅក្នុងទំនាក់ទំនងអន្តរជាតិ។ ពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ដែលកាន់តែមានភាពតានតឹងនោះ សម្តេចតេជោ បានធ្វើការវាយតម្លៃថា ឫសគល់នៃបញ្ហាគឺកើតឡើងមកពីការមិនជឿទុកចិត្តគ្នារវាងប្រទេសធំៗ និងការលូកដៃជ្រុលរបស់ប្រទេសខាងក្រៅទៅក្នុងកិច្ចការតំបន់។ ការណ៍នេះបានធ្វើឱ្យប្រទេសនីមួយៗ ខិតខំពង្រឹងសមត្ថភាពយោធាខ្លួន ដែលបណ្តាលឱ្យមានការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់។ នៅក្នុងបរិបទនេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យមានការសន្ទានាឱ្យបានច្រើនរវាងជប៉ុន និងចិន ដើម្បីបង្កើននូវការជឿទុកចិត្តគ្នាទៅវិញទៅមក។ សម្តេចតេជោ និងឯកឧត្តម អាគីបា តាខេអូ ក៏បានពិភាក្សា និងចែករំលែកទស្សនៈគ្នាអំពីបញ្ហាអន្តរជាតិផ្សេងៗ ដូចជាករណីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនផងដែរ។ នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរឯកឧត្តម និងគណៈប្រតិភូ ទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន

2024/12/19 09:51:25 am        134
នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។អញ្ជើញអមថ្វាយព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃព្រះបរមរាជវាំង ជាច្រើនទៀតផងដែរ។ សូមជម្រាបថា ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងព្រះរាជទានព្រះរាជសវនាការដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំខេត្តហៃណាន នៃសាសាធារណរដ្ឋប្រជាមានិតចិន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ ផងដែរ។ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្ត ហៃណាន សាធារណរដ្ឋប្រជាមានិតចិននៅពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ៕

ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅខេត្តហៃណាន ប្រទេសចិន ចំនួនបីថ្ងៃ

2024/12/19 09:08:18 am        304
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ព្រះអង្គយាងបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃ​សាធារណរដ្ឋ ប្រជាមានិតចិន រយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤​នេះ ដោយដំណើរយាង ទស្សនកិច្ចនេះដើម្បីលើក​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​ភាព​ជាដៃ​គូ​យុទ្ធ​សាស្រ្ត​គ្រប់​ជ្រុងជ្រោយបន្ថែមទៀត រវាងកម្ពុជា និងចិន។ការអញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រម​ទាំង​មន្រ្តី​ជាន់​ខ្ពស់​នៃ​ព្រះបរមរាជ​វាំង​មួយចំនួនទៀត។បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ឲ្យដឹង​ថា ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងព្រះរាជ​ទាន​រាជ​សវនការ ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុ សិស្សកម្ពុជា ដែលកំពុង​សិក្សា​នៅ​សាលា​ពុទ្ធិក​សិក្សា​ណាន​ហៃ​ផង​ដែរ​។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដដែល បានបញ្ជាក់បន្ថែមទៀតថា ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្តហៃណាន និងពង្រឹង​បន្ថែម​ទៀត​នូវ​ចំណង​មិត្តភាព ដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងលើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ភាព​ជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ។សូមបញ្ជាក់ថា ការអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាង​ទៅ​បំពេញ​ព្រះរាជ​ទស្សន​កិច្ច នៅខេត្តហៃណាន ប្រទេសចិននេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីនៃកម្ពុជា សម្តេចប្រធានរដ្ឋសភា សែរាជវង្សានុវង្ស សម្តេច​ទ្រង់ ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលជាច្រើនទៀត៕ អត្ថបទ៖ បាន ចក់ 

ការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលចំពោះឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និង ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ

2024/12/18 07:52:25 pm        204
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពនៃ​​ឧស្សាហកម្ម​ស៊ីម៉ង់ត៍ ដែលបច្ចុប្បន្ននេះ​ បណ្តា​ក្រុមហ៊ុន​ដែល​ជា​សមាជិកសមាគមបាននិងកំពុងបោះទុនវិនិយោគសរុបប្រមាណជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២ ៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១ ៩០០នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។ សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ជាមួយគ្នានេះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ, វិធានការ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យ,​ បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់បណ្ដាក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ផងដែរ។ ​តប​តាម​សំណូមពរ​របស់​សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា, សម្តេច​បវរធិបតី​នាយករដ្ឋមន្ត្រី​បាន​សម្រេច​បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​សុីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សាលើវិធានការមួយចំនួនបន្ថែមទៀត ដើម្បីលើកយោបល់សុំការសម្រេចពីសម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងការរីកចម្រើននៃឧស្សាហកម្មស៊ីម៉ង់ត៍ ក្នុង​ការផលិត​សុីម៉ង់ត៍ក្នុងស្រុកដែល​មាន​គុណភាព​ខ្ពស់​ និង​តម្លៃ​សមសមរម្យ ដើម្បីជួយជា​ប្រយោជន៍បន្ថែមដល់ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ប្រេីប្រាស់។

កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ

2024/12/18 07:08:04 pm        143
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកមេបញ្ជាការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា។ លោកមេបញ្ជាការបានគោរពជម្រាបជូនសម្តេចបវរធិបតីថាដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការបន្តកិច្ចប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិបន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ជាមួយគ្នានោះ លោកមេបញ្ជាការបានសម្ដែងនូវការពេញចិត្តដែលនាវា USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលនេះជាការចូលចតលើកទី១ ក្រោយពីការខកខានការចូលចតអស់រយៈពេល ៨ឆ្នាំ។ លេីសពីនេះលោកមេបញ្ជាការបានប្តេជាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែសុីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និងឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។ បន្ថែមពីនេះលោកមេបញ្ជាការបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិកដែលបានបាត់ខ្លួន ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៌។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-អាមេរិក ព្រមទាំងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងការចូលចតរបស់នាវា USS Savannah នេះ សម្ដេចបវរធិបតីជឿជាក់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តសហការជាមួយសហរដ្ឋអាមេរិកក្នុងការស្វែងកិច្ចសហការរុករកអដ្ឋិធាតុទាហានដែលបានបាត់ខ្លួននៅកម្ពុជា។សម្ដេចបវរធិបតី និងលោកមេបញ្ជាការក៏បានពិភាក្សាអំពីលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិការលើសកម្មភាពមួយចំនួនរួមមាន៖ ការបណ្ដុះបណ្ដាល, កិច្ចសហប្រតិបត្តិការលើការរក្សាសន្ដិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន ជាដើម។

អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ

2024/12/18 04:18:07 pm        1013
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅ​ថ្ងៃ​នេះ បានអញ្ជើញចូលរួមបើកកិច្ចប្រជុំគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្រប​សម្រួល​ដោះ​ស្រាយ​ការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់​កាល​ទី​មួយ ខណៈគ្រោងបើកឲ្យដំណើរការជាផ្លូវក្នុងកំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ។នៅក្រោយចប់កិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សយ សុខាន់ រដ្ឋ​លេខា​ធិការ នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា កិច្ច​ប្រជុំ​ថ្ងៃ​នេះ មានការចូលរួមរបស់ក្រុមការងារបច្ចេកទេសចំនួន៣ រួមមាន ១.មកពីរដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិល ២.ប្រតិបត្តិករអាកាសយានដ្ឋាន (CAIC) និង៣.មកពី​គ្រប់គ្រង​ចរាចរណ៍​ដែន​អាកាស ក្នុងគោលបំណង​ ដើម្បី​ចុះ​ពិនិត្យ និង​ពិភាក្សា​លើ​វឌ្ឍនភាព​គម្រោង​សាង​សង់​អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ និងការកំណត់យកខែកក្កដា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទ​បើក​ដំណើរ​ការអាកាសយានដ្ឋានអន្តរជាតិតេជោផ្លូវការ។ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា គិតចាប់ពីបើកដំណើរការសាងសង់ក្នុងឆ្នាំ២០២០ រហូត​មក​ដល់​ចុង​ឆ្នាំ២០២៤នេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចបាន​ការ​សាង​សង់​ប្រមាណ​ ៩២% នៃគម្រោងសាងសង់ទាំងមូល។ ឯកឧត្តមបានបន្ថែមថា ចំពោះការងារ​ដែល​នៅ​សល់​ ៨%ថែមទៀត ក្រុមការងារពាក់ព័ន្ធបានកំពុងខិតខំប្រឹងប្រែង ដើម្បីឲ្យគម្រោង​នេះ​សម្រេច​រួច​រាល់​ត្រឹម​ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៥។ឯកឧត្តម សយ សុខាន់ បានឲ្យដឹងទៀតថា ចំពោះ​ការងារ​របស់​ការ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​នេះ​ដែរ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបន្ត​បើក​កិច្ច​ប្រជុំ​ថែម​ទៀត ដើម្បីធ្វើការបូកសរុបការងារ និងការកំណត់​កាល​បរិច្ឆេទ​របស់​បណ្តា​ក្រុម​ហ៊ុន​អាកាស​ចរណ៍ និងក្រុមហ៊ុនដទៃផ្សេងៗទៀតក្នុងការដាក់តាំងបង្ហាញលក់ ក៏ដូចជា​សេវា​កម្ម​នៅ​ក្នុង​ព្រលាន​ថ្មី​មួយនេះ ធ្វើយ៉ាងណាឲ្យគម្រោងទាំងមូល បានបញ្ចប់ព្រមៗ​គ្នា​តាម​ការ​កំណត់​ក្នុង​ពេ​ល​វេលា​ខាង​លើ។លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក បាន​បញ្ជាក់​ថា នៅពេលដែលព្រលានយន្តហោះតាខ្មៅសាងសង់រួចរាល់ នឹងជួយលើក​មុខ​មាត់​ប្រទេស​កម្ពុជា​ ទាំងវិស័យអាកាសចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ជាពិសេសរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ អាកាស​យានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នេះ សាងសង់លើផ្ទៃដី ២,៦០០ហិកតា ស្ថិត​នៅ​ចម្ងាយ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ នឹងអាចស្រូបយក និងទទួល​បាន​ការ​ហោះ​ហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្ត​ហោះ ​Boeing 747-800 ចុះចតបាន៕ អត្ថបទ ឈិត បូរ៉ាវី 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា

2024/12/18 10:38:08 am        94
នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពី អនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ថ្នាក់ដឹកនាំ និង សមាជិក សមាជិកាគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈចលនានីមួយៗអគ្គលេខាធិការដ្ឋាន ក្រុមការងារប្រមូលព័ត៌មាន វាយតម្លៃ និងឆ្លើយតបសតិអារម្មណ៍មហាជន គណៈចលនាមហាជន គ្រប់ថ្នាក់ គ្រប់ផ្នែក អង្គការ សមាគម និងសមាជិក សមាជិកាគណបក្សសរុបប្រមាណជាង ២០០០ នាក់។អង្គសន្និបាតគណៈចលនាមហាជន បានចាប់ផ្ដើមដំណើរការ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលពិធីបើកប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។ តាមរយៈអង្គសន្និបាតនេះបានបង្ហាញពីវឌ្ឍនភាពការងារ ការរៀបចំរចនាសម្ព័ន្ធ សមិទ្ធផលនានា ក៏ ដូចជាបញ្ហាប្រឈម សំណូមពរ និងទិសដៅការងាររួមផងដែរ។ក្រោយពីបានស្តាប់នូវរបាយការណ៍លទ្ធផលការងាររបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជនរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈចលនាមហាជន ក្នុងការអនុវត្តការងារកន្លងទៅប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់។ សម្តេចបានមានប្រសាសន៍បន្តថា តាមរយៈការរួមចំណែកដ៏សំខាន់របស់គណៈចលនាគណចលនាមហាជន ក្នុងការនាំមកនូវជ័យជំនះជូនគណបក្ស គណៈចលនាមហាជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ និងជាសេនាធិការជូនគណៈកម្មាធិការគណបក្សគ្រប់កម្រិត ក្នុងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ ដែលជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះ របស់គណបក្សក្នុងគ្រប់ការបោះឆ្នោត ជាពិសេសការប្រមូលផ្តុំកម្លាំងគណបក្សក្នុងចំណោមមហាជនទូទៅផងដែរ។ជាទិសដៅអនុវត្តបន្ត សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់អង្គការចាត់តាំងរបស់គណបក្សពិសេសគណៈចលនាមហាជនគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់លើការងារមួយចំនួន ដូចខាងក្រោម៖-ត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាព នៅកម្ពុជា ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលយើងសម្រេចបានដោយលំបាកបំផុត និងបន្តកសាងសមិទ្ធផលថ្មីៗ សម្រាប់ជាតិ និងប្រជាជន ដោយ សម្ដេចតេជោ បានបញ្ជាក់ថា សមាជិក ទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នារក្សាអោយបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវខិតខំរក្សាអោយបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សាស្ថិរភាពនយោបាយ និង រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។-បន្តពង្រឹង និងពង្រីកអង្គការចាត់តាំង, ពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់គណៈចលនាមហាជនគ្រប់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ពិសេសត្រូវរៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីបក្ស លើការងារមហាជន ទាំងគ្រូបង្គោល និងជនបង្គោលរបស់គណបក្ស រាជធានីខេត្ត ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ។-នៅចំពោះមុខសភាពការណ៍ជាតិ និងអន្តរជាតិ ដែលមានការវិវត្តកាន់តែស្មុគស្មាញនោះ ត្រូវតាមដានវាយតម្លៃអោយបានជាប់លើមតិ ការយល់ឃើញរបស់មហាជន ទាំងលើប្រព័ន្ធបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្ស។-បង្កើនការងារបណ្តុះស្មារតីសាមគ្គីភាពសង្គម យុទ្ធនាការបណ្តុះគំនិតវិជ្ជមានដល់ប្រជាជន និងការបង្កើនភាពកក់ក្ដៅរវាងមន្ត្រីបក្ស និងប្រជាជន ដោយត្រូវជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងក្រសួង ស្ថាប័ន អង្គភាពរដ្ឋ នៅគ្រប់កម្រិត ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ, និងពង្រឹងការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទាំងតាមបែបប្រពៃជា និងបែបឌីជីថលឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ពិសេសជម្រុញការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការផ្សាយរបស់ ប្រព័ន្ធអនឡាញ ជាពិសេសគឺការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត ខ្វះសីលធម៌ ត្រូវមានវិធានការជាបន្ទាន់។-បន្តការកំណែទម្រង់ ទាំងក្នុងបក្ស និងរដ្ឋ ដោយការធ្វើកំណែទម្រង់រដ្ឋ និងការធ្វើកំណទម្រង់ក្នុងបក្សត្រូវតែដើរទន្ទឹមគ្នាទើបការកែទម្រង់ទទួលបានជោគជ័យ។ បន្តជំរុញការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ពិសេសត្រូវពន្លឿនការដោះស្រាយវិស័យសេដ្ឋកិច្ចសង្គម ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីលើកម្ពស់សេដ្ឋកិច្ចគ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។-បន្តចូលរួមពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការទូតសន្តិភាព មិត្តភាពជាមួយចលនាមហាជន ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន យុវជន និងយុវជន នៃបណ្តាប្រទេសជិតខាង និងប្រទេសជាមិត្តនានា ដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក។ក្នុងឱកាសនេះនេះដែរ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរដល់ការប្រមូលចំណូល និង បានជម្រុញការយកចិត្តទុកដាក់ប្រមូលចំណូលអោយអស់លទ្ធភាពបន្ថែមទឿត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលថ្មីៗនេះបាន ប្រកាសអោយការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមប្រព័ន្ធឌីជីថល ដែលនេះគឺកាន់តែផ្ដល់ភាពងាយស្រួល និងកក់ក្ដៅដល់បងប្អូនអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជម្រុញអោយយកចិត្តទុកដាក់សេដ្ឋកិច្ចក្រៅប្រព័ន្ធអោយបានខ្លាំង។សម្ដេចតេជោ បានកោតសរសើរចំពោះល្បឿននៃការដោះស្រាយបញ្ហាដីធ្លី និងជម្រុញបន្ថែមទៀតនៃដោះស្រាយបញ្ហាដីធ្លី និងការផ្ដល់ដីធ្លីដល់ប្រជាជនអោយចំគោលដៅ។ ក្នុងនោះដែរ សម្ដេចតេជោ ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលបានរៀបចំគណកម្មាធិការដោះស្រាយក្រៅប្រព័ន្ធតុលាការផងដែរ។ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទសន្និបាតបូកសរុបសមិទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រសិទ្ធពរជ័យ ជូន សម្តេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា អង្គសន្និបាតទាំងមូល សូមទទួលបាននូវពុទ្ធពរទាំង ០៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្តេចតេជោ ហ៊ុន សែន៖វត្តមាននាវាចម្បាំងអាមេរិកនៅកម្ពុជាបង្ហាញពីទំនាក់ទំនងល្អនៅក្នុងវិស័យការពារជាតិប្រទេសទាំងពីរ

2024/12/17 06:39:10 pm        128
ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោកជំទាវ ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវក្តីរីករាយជួប លោកជំទាវ Bridgette L. Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការីនាពេលនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា បន្ទាប់ពីកាន់កាប់មុខតំណែងនៅក្នុងអំណាចនីតិប្រតិបត្តិ អស់រយៈពេល ៤៥ឆ្នាំ បច្ចុប្បន្នក្នុងតំណែងជាប្រធានព្រឹទ្ធសភា សម្តេចតេជោ បានដាក់ចេញអាទិភាពពីរគឺ ការទូតសភា ដែលសំដៅរួមចំណែកកសាងមិត្តជាមួយនឹងរាជរដ្ឋាភិបាល និងគណនេយ្យភាពនៃព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។ នាឱកាសនោះ លោកជំទាវ Bridgette L. Walker បានសម្តែងនូវអំណរអរគុណចំពោះសម្តេចតេជោ នៅក្នុងតំណែងថ្មីជាប្រធានព្រឹទ្ធសភា ដែលបានផ្តល់ឱកាសឱ្យលោកជំទាវ និងសហការី បានចូលជួបសម្តែងការគួរសម។ លោកជំទាវ បានចូលរួមរំលែកមរណទុក្ខ ចំពោះការបាត់បង់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ដែលបានសហការយ៉ាងជិតស្និតជាមួយនឹងកិច្ចសហប្រតិបត្តិការអាមេរិកនៅកម្ពុជា នាពេលកន្លងមក។ លោកជំទាវ បានជម្រាបជូន សម្តេចតេជោ ថា ក្រោយដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិកនៅកម្ពុជា វត្តមាននៃនាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH លើកដំបូងនៅកម្ពុជាម្សិលមិញ នៅក្នុងរយៈពេល៨ឆ្នាំ ចុងក្រោយនេះ សបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសយើងទាំងពីរ លើវិស័យយោធា ក៏ដូចជានៅក្នុងវិស័យនានាផ្សេងៗទៀត រួមមាន សុខាភិបាល អប់រំ ការដោះមីន ជាដើម។ ជាមួយនឹងវត្តមានរបស់លោកស្រីនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)ប្រចាំកម្ពុជានាពេលជំនួបនេះ លោកជំទាវ សង្ឃឹមនិងចង់ឃើញទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានភាពខ្ពង់ខ្ពស់ ដូចដែលបានលើកឡើងនៅក្នុងសារអបអរសាទររបស់ សម្តេចតេជោ ផ្ញើជូនឯកឧត្តម ដូណាល់ ត្រាំ។ទន្ទឹមនឹងគ្នានេះដែរលោកជំទាវ ក៏បានចែករំលែកនូវការព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ ដែលជះឥទ្ធិពលមិនល្អដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ច នៅកម្ពុជា និងនៅក្នុងតំបន់។ ដោយកម្ពុជាជាប្រទេសសម្របសម្រួលនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-អាមេរិក ចាប់ពីឆ្នាំនេះទៅ លោកជំទាវ សង្ឃឹម សហរដ្ឋអាមេរិក និងកម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើប្រធានបទកិច្ចសហប្រតិបត្តិការសំខាន់ ដូចជាបញ្ញាសិប្បនិម្មិត (AI) សន្តិសុខអ៊ីនធឺណែត (Cyber Security) ថាមពលស្អាត (Clean energy) … ដើម្បីទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេសពាក់ព័ន្ធទាំងអស់។លោកជំទាវក៏បាន ស្នើសុំសម្តេចតេជោ ចែករំលែកបទពិសោធកម្ពុជាក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ក្នុងខណៈដែលសង្រ្គាមកំពុងឆាបឆេះនៅតំបន់នានាលើពិភពលោក ។ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះពាក្យពេចន៍ដ៏ល្អរបស់លោកជំទាវ Bridgette L. Walker និងបានគូសបញ្ជាក់ថា សម្តេច ពិតជាទទួលស្គាល់ថា ប្រទេសទាំងពីរ មានទំនាក់ទំនងយូរអង្វែង ដោយសហរដ្ឋអាមេរិកបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យពេញលេញទៅទៀត ។សម្តេចតេជោ បានបន្ត ថា វត្តមាន នាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH នៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អ នៅក្នុងវិស័យការពារជាតិ និងកងទ័ព បន្ទាប់ពីមេបញ្ជាការកងទ័ពកម្ពុជាបានទៅប្រជុំនៅរដ្ឋហាវ៉ែ ហើយជាការបង្កើនទំនុកចិត្ត បន្ថែមលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលមានស្រាប់ និងតាមរយៈសកម្មភាពនានារបស់ USAID ផងដែរ។ ជាមួយនឹងការវិលត្រលប់នៃរដ្ឋបាលឯកឧត្តម ដូណាល់ ត្រាំ នាពេលខាងមុខ សម្តេចតេជោ បានថ្លែងនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។ សម្តេចតេជោ បានលើកឡើងថា រឿងចាស់គឺជាបទពិសោធ ក្នុងការរៀបចំឥរិយាបថសម្រាប់ទំនាក់ទំនងនៃអនាគតរបស់ប្រទេសទាំងពីរជាពិសេស ក្នុងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ និងការពិនិត្យចំណុចអាទិភាពនៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមទាំងវិស័យសេដ្ឋកិច្ចនិងការវិនិយោគផងដែរ។សម្តេចតេជោបន្តថា បទល្មើសអនឡាញមានទម្រង់និងលក្ខណៈស្មុគស្មាញ និងបំលាស់ទីពីប្រទេសមួយទៅប្រទេសមួយ ដែលនេះ ទាមទារការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីទប់ស្កាត់បទល្មើសនេះ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានពង្រីកការយកចិត្តទុកដាក់ វិសាលភាព និងពង្រឹងយន្តការទប់ស្កាត់បន្ថែមលើបទល្មើសអនឡាញនេះ។ក្នុងឋានៈជាប្រទេសសម្របសម្រួលកិច្ចសហប្រតិបត្តិការ អាស៊ាន-អាមេរិក សម្តេចតេជោ បានចែករំលែកបទពិសោធជាច្រើនរបស់កម្ពុជា នៅក្នុងអាស៊ាន និងជាមួយដៃគូសន្ទនារបស់អាស៊ាន និង បានសម្តែងនូវក្តីសង្ឃឹមថា ថ្នាក់ដឹកនាំអាមេរិក នឹងចូលរួមដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូ អាស៊ាន-អាមេរិក។សម្តេចតេជោក៏បានចែករំលែកបទពិសោធដែលជាធាតុចូលសំខាន់ក្នុងការដោះស្រាយវិវាទតំបន់ដែលកំពុងកើតឡើង ដោយ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាតែងតែអនុវត្តគោលការណ៍ច្បាប់អន្តរជាតិ និង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។លោកជំទាវ Bridgette L. Walker បានសម្តែងនូវការគាំទ្រប្រសាសន៍សម្តេចតេជោ និងប្តេជ្ញារៀនសូត្រអំពីបទពិសោធន៍នាពេលកន្លងមក។ លោកជំទាវបានសម្តែងនូវក្តីសង្ឃឹមថា កិច្ចសហការដោយស្មោះត្រង់រវាងគ្នា និងបើកចំហដល់ការស្វែងរកផ្លូវថ្មីៗបន្ថែមទៀតដើម្បីបង្កើនវឌ្ឍនភាពសេដ្ឋកិច្ច។ លោកជំទាវ បានសម្តែងនូវសេចក្តីសង្ឃឹមខ្ពស់ផងដែរដោយចង់ឃើញទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែល្អប្រសើរ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលជួបប្រទះម្តងម្កាល និងការគ្រប់គ្រងសមរភូមិថ្មី តាមរយៈការសន្ទនាគ្នា ដែលនេះគឺមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការទ្វេភាគី៕

IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ​ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

2024/12/17 05:30:19 pm        132
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកនាយកតំបន់ បានវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវវកំណើនសេដ្ឋកិច្ចខ្ពស់​ របស់កម្ពុជាប្រកបដោយភាពធន់។ លោកនាយកតំបន់ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយនឹងក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ​ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ស្ថាប័ន IMF ក្នុងការគាំទ្រ​ និងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF នៅក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយន្តការ និងការកែទម្រង់ចាំបាច់នានា​ សំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធានាបរិយាកាសប្រកួតប្រជែង, ភាពធន់នៃខ្សែច្រវាក់ផ្តត់ផ្គង់ក្នុងស្រុក, ការបណ្ដុះបណ្ដាលកម្លាំងពលកម្មប្រកបដោយជំនាញវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យា, យានយន្ត និងបច្ចេកទេសខ្ពស់ ក្នុងន័យតម្រង់ទិសដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុង និងក្រៅប្រទេស។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ, វិធានការ និងកញ្ចប់លើកទឹកចិត្តចាំបាច់ ដើម្បីធានាក្នុងការផ្ដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា តាមរយៈការធានាឱ្យបាននូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងខ្ពស់។ សម្ដេចបវរធិបតី និងលោកនាយកតំបន់ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពទូទៅនៃសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ចំពោះមុខនៃស្ថានភាពដែលសកលលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា​ នាពេលបច្ចុប្បន្ន​ និង​អនាគត។

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ ប្រៃហ្គេត អែល វ៉កឃឺរ ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ចូលជួបសម្ដែងការគួរសម

2024/12/17 04:44:48 pm        229
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោកជំទាវ ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវក្តីរីករាយជួប លោកជំទាវ Bridgette L. Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការីនាពេលនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា បន្ទាប់ពីកាន់កាប់មុខតំណែងនៅក្នុងអំណាចនីតិប្រតិបត្តិ អស់រយៈពេល ៤៥ឆ្នាំ បច្ចុប្បន្នក្នុងតំណែងជាប្រធានព្រឹទ្ធសភា សម្តេចតេជោ បានដាក់ចេញអាទិភាពពីរគឺ ការទូតសភា ដែលសំដៅរួមចំណែកកសាងមិត្តជាមួយនឹងរាជរដ្ឋាភិបាល និងគណនេយ្យភាពនៃព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។ នាឱកាសនោះ លោកជំទាវ Bridgette L. Walker បានសម្តែងនូវអំណរអរគុណចំពោះសម្តេចតេជោ នៅក្នុងតំណែងថ្មីជាប្រធានព្រឹទ្ធសភា ដែលបានផ្តល់ឱកាសឱ្យលោកជំទាវ និងសហការី បានចូលជួបសម្តែងការគួរសម។ លោកជំទាវ បានចូលរួមរំលែកមរណទុក្ខ ចំពោះការបាត់បង់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ដែលបានសហការយ៉ាងជិតស្និតជាមួយនឹងកិច្ចសហប្រតិបត្តិការអាមេរិកនៅកម្ពុជា នាពេលកន្លងមក។  លោកជំទាវ បានជម្រាបជូន សម្តេចតេជោ ថា ក្រោយដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិកនៅកម្ពុជា វត្តមាននៃនាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH លើកដំបូងនៅកម្ពុជាម្សិលមិញ នៅក្នុងរយៈពេល៨ឆ្នាំ ចុងក្រោយនេះ សបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងយូរអង្វែង និង កិច្ចសហ ប្រតិបត្តិការល្អ រវាងប្រទេសយើងទាំងពីរ លើវិស័យយោធា ក៏ដូចជានៅក្នុងវិស័យនានាផ្សេងៗទៀត រួមមាន សុខាភិបាល អប់រំ ការដោះមីន ជាដើម។ ជាមួយនឹងវត្តមានរបស់លោកស្រីនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)ប្រចាំកម្ពុជានាពេលជំនួបនេះ លោកជំទាវ សង្ឃឹមនិងចង់ឃើញទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែមានភាពខ្ពង់ខ្ពស់ ដូចដែលបានលើកឡើងនៅក្នុងសារអបអរសាទររបស់ សម្តេចតេជោ ផ្ញើជូនឯកឧត្តម ដូណាល់ ត្រាំ។ទន្ទឹមនឹងគ្នានេះដែរ លោកជំទាវ ក៏បានចែករំលែកនូវការព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ ដែលជះឥទ្ធិពលមិនល្អដល់បរិយាកាសវិនិយោគ និង សេដ្ឋកិច្ច នៅកម្ពុជា និង នៅក្នុងតំបន់។ ដោយកម្ពុជាជាប្រទេសសម្របសម្រួល នៃកិច្ចសហប្រតិបត្តិការ អាស៊ាន-អាមេរិក ចាប់ពីឆ្នាំនេះទៅ លោកជំទាវ សង្ឃឹម សហរដ្ឋអាមេរិក និងកម្ពុជា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើប្រធានបទកិច្ចសហប្រតិបត្តិការសំខាន់ ដូចជា បញ្ញាសិប្បនិម្មិត (AI) សន្តិសុខអ៊ីនធឺណែត (Cyber Security) ថាមពលស្អាត (Clean energy) … ដើម្បីទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេសពាក់ព័ន្ធទាំងអស់។លោកជំទាវក៏បាន ស្នើសុំសម្តេចតេជោ ចែករំលែកបទពិសោធកម្ពុជាក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ក្នុងខណៈដែលសង្រ្គាមកំពុងឆាបឆេះនៅតំបន់នានាលើពិភពលោក ។ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះពាក្យពេចន៍ដ៏ល្អរបស់លោកជំទាវ Bridgette L. Walker និងបានគូសបញ្ជាក់ថា សម្តេច ពិតជាទទួលស្គាល់ថា ប្រទេសយើងទាំងពីរ មានទំនាក់ទំនងយូរអង្វែង ដោយសហរដ្ឋអាមេរិកបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យពេញលេញទៅទៀត ។សម្តេចតេជោ បានបន្ត ថា វត្តមាន នាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH នៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អ នៅក្នុងវិស័យការពារជាតិ និងកងទ័ព បន្ទាប់ពីមេបញ្ជាការកងទ័ពកម្ពុជាបានទៅប្រជុំនៅរដ្ឋហាវ៉ែ ហើយជាការបង្កើនទំនុកចិត្ត បន្ថែមលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលមានស្រាប់ និងតាមរយៈសកម្មភាពនានារបស់ USAID ផងដែរ។ ជាមួយនឹងការវិលត្រលប់នៃរដ្ឋបាលឯកឧត្តម ដូណាល់ ត្រាំ នាពេលខាងមុខ សម្តេចតេជោ បានថ្លែងនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។ សម្តេចតេជោ បានលើកឡើងថា រឿងចាស់គឺជាបទពិសោធ ក្នុងការរៀបចំឥរិយាបថសម្រាប់ទំនាក់ទំនងនៃអនាគតរបស់ប្រទេសយើងទាំងពីរជាពិសេស ក្នុងការកសាងទំនុកចិត្តរវាងប្រទេសយើងទាំងពីរ និងការពិនិត្យចំណុចអាទិភាពនៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមទាំងវិស័យសេដ្ឋកិច្ចនិងការវិនិយោគផងដែរ។សម្តេចតេជោ បានបន្តថា បទល្មើសអនឡាញមានទម្រង់និងលក្ខណៈស្មុគស្មាញ និងបំលាស់ទីពីប្រទេសមួយទៅប្រទេសមួយ ដែលនេះ ទាមទារការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីទប់ស្កាត់បទល្មើសនេះ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានពង្រីកការយកចិត្តទុកដាក់ វិសាលភាព និងពង្រឹងយន្តការទប់ស្កាត់បន្ថែមលើបទល្មើសអនឡាញនេះ។ក្នុងឋានៈជាប្រទេសសម្របសម្រួលកិច្ចសហប្រតិបត្តិការ អាស៊ាន-អាមេរិក សម្តេចតេជោ បានចែករំលែកបទពិសោធជាច្រើនរបស់កម្ពុជា នៅក្នុងអាស៊ាន និងជាមួយដៃគូសន្ទនារបស់អាស៊ាន និង បានសម្តែងនូវក្តីសង្ឃឹមថា ថ្នាក់ដឹកនាំអាមេរិក នឹងចូលរួមដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូ អាស៊ាន-អាមេរិក។សម្តេចតេជោក៏បានចែករំលែកបទពិសោធដែលជាធាតុចូលសំខាន់ក្នុងការដោះស្រាយវិវាទតំបន់ដែលកំពុងកើតឡើង ដោយ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាតែងតែអនុវត្តគោលការណ៍ច្បាប់អន្តរជាតិ និង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។លោកជំទាវ Bridgette L. Walker បានសម្តែងនូវការគាំទ្រប្រសាសន៍សម្តេចតេជោ និងប្តេជ្ញារៀនសូត្រអំពីបទពិសោធន៍នាពេលកន្លងមក។លោកជំទាវ បានសម្តែងនូវក្តីសង្ឃឹមថា កិច្ចសហការដោយស្មោះត្រង់រវាងគ្នា និងបើកចំហដល់ការស្វែងរកផ្លូវថ្មីៗបន្ថែមទៀត ដើម្បីបង្កើនវឌ្ឍនភាពសេដ្ឋកិច្ច។ លោកជំទាវ បានសម្តែងនូវសេចក្តីសង្ឃឹមខ្ពស់ផងដែរ ដោយចង់ឃើញទំនាក់ទំនងនៃប្រទេសយើងទាំងពីរកាន់តែល្អប្រសើរ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលជួបប្រទះម្តងម្កាល និងការគ្រប់គ្រងសមរភូមិថ្មី តាមរយៈការសន្ទនាគ្នា ដែលនេះ គឺមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នៅចុងបញ្ចប់ សម្តេចតេជោ ជូនពរលោកជំទាវ Bridgette L. Walker និងសហការី ទទួលបានជោគជ័យក្នុងភារកិច្ច និងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការល្អនៃប្រទេសយើងទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋាភិបាលឥណ្ឌូនេស៊ី មានផែនការផ្តល់ប្រាក់ឧបត្ថម្ភរស់នៅប្រចាំថ្ងៃដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នៅកោះស៊ូម៉ាត្រា
12/19/2025 09:12 PM
ឪពុកម្តាយនៅឥណ្ឌា ខកចិត្តពេលដែលកូនៗរបស់ពួកគេមានជំងឺគ្រាប់ឈាមក្រហមធ្វើតេស្តមានវីរុសហ៊ីវ
12/19/2025 09:12 PM
ពលរដ្ឋស៊ីរីមានសង្ឃឹមឡើងវិញ ក្រោយសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មច្បាប់ Caesar
12/19/2025 08:12 PM
លោក Macron៖ អឺរ៉ុបនឹងត្រូវមានទំនាក់ទំនងជាមួយលោក Putin បើការចរចាសន្តិភាពរបស់អាមេរិកបរាជ័យ
12/19/2025 08:12 PM
ចក្រភពអង់គ្លេសស្វាគមន៍កិច្ចព្រមព្រៀងផ្តល់មូលនិធិរបស់ EU សម្រាប់អ៊ុយក្រែន
12/19/2025 08:12 PM
យានដ្រូនរកឃើញវីរុសដែលអាចបណ្តាលឲ្យត្រីងាប់នៅក្នុងដង្ហើមរបស់ត្រីបាឡែនអាក់ទិក
12/19/2025 08:12 PM
BREAKING NEWS | ក្រសួងការពារជាតិប្រកាសថានៅម៉ោង៦កន្លះល្ងាចថ្ងៃនេះទាហានឈ្លានពានថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
12/19/2025 08:12 PM
ចិនគំរាមចាត់វិធានការខ្លាំងក្លា ពាក់ព័ន្ធនឹងកញ្ចប់លក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់
12/19/2025 08:12 PM
ឆ្មាំល្បាតឆ្នេរក្រិកសង្រ្គោះជនអន្តោប្រវេសន៍ ៥៤៥នាក់ នៅជិតកោះ Crete
12/19/2025 08:12 PM
អាមេរិកដាក់ពង្រាយយន្តហោះយោធាទំនើបទៅកាន់ព័រតូរីកូ ខណៈភាពតានតឹងជាមួយវេណេស៊ុយអេឡាកើនឡើង
12/19/2025 07:12 PM