អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម

សន្តិសុខ និង សង្គម

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យុទ្ធជនហាម៉ាសរាប់ពាន់នាក់ នៅតែបន្តនៅតំបន់ហ្កាហ្សា

2024/01/03 06:18:38 pm        77
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant)បានប៉ាន់ប្រមាណកាលពីថ្ងៃអង្គារថា ក្រុមភេរវករប៉ាឡេស្ទីនហាម៉ាស នៅតែមានប្រយុទ្ធជនជាច្រើនពាន់នាក់ទៀតនៅសេសសល់នៅតំបន់ហ្កាហ្សាស្ទ្រីប ចន្លោះពី១៥.០០០ ទៅ ១៨.០០០នាក់ បន្ទាប់ពីចាប់ផ្តើមសង្រ្គាមនេះ។ លោក ហ្គាឡែនធ៍ ដែលបានថ្លែងក្នុងអំឡុងពេលធ្វើដំណើរទៅសួរសុខទុក្ខកងទ័ព នៅក្នុងតំបន់ហ្កាហ្សា ក៏បាននិយាយផងដែរថា វានឹងជាកំហុសមួយ ក្នុងការគិតថា អ៊ីស្រាអែលកំពុងរៀបចំផែនការបញ្ឈប់ សង្គ្រាម នេះបើយោងតាមសារព័ត៌មានAP។លោកបានបន្តថា៖«ការជឿថា យើងនឹងឈប់នៅពេលឆាប់ៗនេះ គឺមិនត្រឹមត្រូវទេ។ «បើគ្មានជ័យជម្នះច្បាស់លាស់ទេ យើងនឹងមិនអាចរស់នៅមជ្ឈិមបូព៌ាបានទេ»។លោកបាននិយាយថា អ៊ីស្រាអែល បានបំផ្លាញកងវរសេនាតូចហាម៉ាសចំនួន ១២ នៅភាគខាងជើងនៃតំបន់ហ្កាហ្សា ហើយទោះបីជានេះមិនមានន័យថា ក្រុមហាម៉ាស ត្រូវបានកម្ចាត់ទាំងស្រុងក៏ដោយ ក៏សមត្ថភាពរបស់អង្គការភេរវកម្មនេះ ក៏មិនពេញលេញដែរ។សារព័ត៌មាន AP បានរាយការណ៍ថា នៅតំបន់ហ្កាហ្សាភាគខាងត្បូង លោក ហ្គាឡែនធ៍ បាននិយាយថា «ការពិត គឺខុសគ្នា» ហើយអ៊ីស្រាអែល នៅតែបន្តប្រយុទ្ធនឹងសមរភូមិដ៏តឹងរ៉ឹងជាងនេះ។

អ្នកស្រុកក្នុងប្រទេសជប៉ុន ដែលមានអារម្មណ៍តក់ស្លុតដោយសារគ្រោះរញ្ជួយដី ទៅជ្រកកោនក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួនបណ្តោះអាសន្ន

2024/01/03 06:14:04 pm        121
ក្រុមអ្នកស្រុកដែលជ្រកកោនបណ្ដោះអាសន្ន នៅក្នុងមជ្ឈមណ្ឌលជម្លៀសមួយ បាននិយាយកាលពីថ្ងៃអង្គារថ្ងៃទី ២ ខែមករា ថាពួកគេមានការរន្ធត់ចិត្តដោយសារការរញ្ជួយដីដែលបានវាយប្រហារទីក្រុងរបស់ពួកគេ កាលពីមួយថ្ងៃមុន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅក្នុងខេត្ត អ៊ីហ្ស៊ីកាវ៉ា (Ishikawa) ។លោក មីតស៊ូរូ គីដា (Mitsuru Kida)ប្រតិបត្តិករនៃមជ្ឈមណ្ឌលសហគមន៍ក្នុងទីក្រុង វ៉ាចាម៉ា (Wajima) ដែលត្រូវបានកែប្រែទៅជាមជ្ឈមណ្ឌលជម្លៀស បាននិយាយថា មនុស្សដែលស្នាក់នៅទីនោះមិនអាចគេងលក់បានទេ ដោយសាររបួសនៅពេលដែលពួកគេជួបប្រទះនឹងរលករញ្ជួយដីជាបន្តបន្ទាប់។លោក សយជី កូបាយ៉ាស៊ី ( Shoichi Kobayashi) អ្នកស្រុកក្នុងតំបន់ម្នាក់ បាននិយាយថានេះជាលើកទីមួយហើយ ខណៈ លោកពិនិត្យមើលការខូចខាតក្នុងផ្ទះរបស់លោក។ នៅទីនេះយើងបានជួបប្រទះ កម្រិតរញ្ជួយដីខ្លាំង កម្រិត២ ឬ ៣ ឬនៅធំបំផុត ប្រហែលជាទាបជាង ៥ ។ នេះជាលើកទី១ហើយ។ការរញ្ជួយដីកាលពីថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី ១ ខែមករា) គឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០១៦មក នៅពេលដែលការរញ្ជួយដីកម្រិត ៧,៣ រ៉ិចទ័របានវាយប្រហារនៅទីក្រុង គូម៉ាម៉ូតុ (Kumamoto) លើកោះភាគខាងត្បូងនៃប្រទេសជប៉ុន ដោយបានសម្លាប់មនុស្សជាង ២២០ នាក់៕

ក្ដីបារម្ភពីសុវត្ថិភាពផ្លូវរត់ ជាចំណុចសំខាន់ ខណៈជប៉ុនស៊ើបអង្កេតឧបទ្ទវហេតុយន្តហោះក្នុងទីក្រុងតូក្យូ

2024/01/03 03:46:10 pm        246
ក្រុមអ្នកស៊ើបអង្កេតជប៉ុនកំពុងរៀបចំស៊ើបអង្កេតការប៉ះទង្គិចគ្នានៃយន្តហោះពីរគ្រឿងនៅឯអាកាសយានដ្ឋាន ហាណេដា(Haneda) ទីក្រុងតូក្យូ ប៉ុន្មានសប្តាហ៍បន្ទាប់ពីឧស្សាហកម្មអាកាសចរណ៍ពិភពលោកបានឮការព្រមានថ្មីៗអំពីសុវត្ថិភាពផ្លូវរត់។ មនុស្ស ចំនួន ៣៧៩ នាក់នៅលើយន្តហោះ Airbus A350 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានគេចខ្លួនផុតពីគ្រោះថ្នាក់ បន្ទាប់ពីការបុកគ្នាជាមួយ យន្តហោះកងល្បាតឆ្នេរ ដឺហាវីលែន ដាស-៨ (De Havilland Dash-8 ) ដែលបានសម្លាប់អាកាសយានិកចំនួន៥នាក់ ក្នុងចំណោមសមាជិក ៦ នាក់នៅលើយន្តហោះខ្នាតតូចនោះ។ក្រុមមនុស្សដែលបានដឹងការស៊ើបអង្កេតនេះ បាននិយាយថា ក្រុមប្រឹក្សាដឹកជញ្ជូនសុវត្ថិភាពរបស់ប្រទេសជប៉ុន (JTSB) នឹងដឹកនាំការស៊ើបអង្កេតដោយមានការចូលរួមពីភ្នាក់ងារនានានៅក្នុងប្រទេសបារាំង ជាទីដែលយន្តហោះនេះត្រូវបានផលិតឡើង និងចក្រភពអង់គ្លេសជាទីដែលបានផលិតម៉ាស៊ីន រ៉ូល រ៉ស(Rolls-Royce) ចំនួនពីរ។ ក្រុមអ្នកជំនាញបានព្រមានថា ហាក់ដូចជាលឿនពេកក្នុងការកំណត់មូលហេតុ និងសង្កត់ធ្ងន់ពី គ្រោះថ្នាក់ភាគច្រើន គឺបណ្តាលមកពីកត្តាសារធាតុចំហេះផ្សេងៗ។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងស្វែងយល់ពីការណែនាំដែលត្រូវបានផ្តល់ដោយអ្នកបញ្ជាដល់យន្តហោះទាំងពីរ រួមជាមួយនឹងការពិនិត្យលម្អិតអំពីប្រព័ន្ធយន្តហោះ និងអាកាសយានដ្ឋាន។មន្ត្រីក្រសួងដឹកជញ្ជូនបានប្រាប់អ្នកសារព័ត៌មានក្នុងប្រទេសជប៉ុនកាលពីថ្ងៃអង្គារទី ២ ខែមករា ថា យន្តហោះ A350 កំពុងព្យាយាមចុះចតជាធម្មតានៅពេលដែលយន្តហោះបានបុកជាមួយយន្តហោះឆ្មាំល្បាតឆ្នេរ ដែលត្រូវបានគេស្គាល់ថាជាបុមបាឌីយ័រ ដាស -៨ ( Bombardier Dash-8)៕

ក្រុមហាម៉ាស ផ្អាកការចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែល បន្ទាប់ពីមេដឹកនាំរងត្រូវបានសម្លាប់នៅលីបង់

2024/01/03 03:37:01 pm        141
ប្រភពពីប៉ាឡេស្ទីនបានប្រាប់សារព័ត៌មានស៊ីនហួ ថាក្រុមហាម៉ាស បានប្រកាសពីការផ្អាកការចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែល បន្ទាប់ពីមេដឹកនាំរងរបស់ខ្លួនម្នាក់គឺលោក សាឡេស អាល់អារួរី (Saleh al-Arouri) ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃអង្គារ (០២ មករា) នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរ៉ូត ប្រទេសលីបង់។ប្រភពពីក្រុមហាម៉ាសបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «យើងបានជូនដំណឹងដល់បងប្អូននៅកាតា និងអេហ្ស៊ីបអំពីការផ្អាកការចរចា»។ ប្រទេសកាតា និងអេហ្ស៊ីប បាននិងកំពុងសម្រុះសម្រួលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ប្រភពនោះបានបន្ថែមថា ក្រុមហាម៉ាស ដែលកំពុងប្រយុទ្ធនៅក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល បានបដិសេធរាល់ការពិភាក្សាអំពីការឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប ស្របពេលមានការឈ្លានពានរបស់អ៊ីស្រាអែលកាន់តែកើនឡើង និង «គម្រោងធ្វើឃាត» ប្រឆាំងនឹងបណ្ដាមេដឹកនាំប៉ាឡេស្ទីន។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស បានបញ្ជាក់ថាសមាជិករបស់ខ្លួនចំនួនប្រាំពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដោយបានថ្កោលទោសថាវាជាអំពើភេរវកម្ម «ដ៏ព្រៃផ្សៃ និងឃោរឃៅ» ហើយរំលោភលើអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងថ្កោលទោសការពង្រីកការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន និងប្រជាជនប៉ាឡេស្ទីន។មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលលើឧបទ្ទវហេតុនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ដែលដកស្រង់សម្តីក្រុមមន្ត្រីជាន់ខ្ពស់ បាននិយាយថា ប្រទេសនេះកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹង «ការសងសឹកយ៉ាងសំខាន់» ដោយក្រុមហាម៉ាស ឬសម្ព័ន្ធមិត្តដែលគាំទ្រដោយអ៊ីរ៉ង់ គឺក្រុមហេសបូឡា រួមទាំងការបាញ់បង្ហោះអាវុធកំណត់គោលដៅទីក្រុងនានារបស់អ៊ីស្រាអែល៕

មនុស្ស៥៧នាក់ស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបន្តបន្ទាប់ពីមានរលករញ្ជួយ

2024/01/03 03:30:46 pm        157
មនុស្សយ៉ាងហោចណាស់ ៥៧ នាក់បានស្លាប់នៅក្នុងការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារឧបទ្វីប ណូតូ (Noto) និងតំបន់ជុំវិញភាគកណ្តាលប្រទេសជប៉ុននៅថ្ងៃចូលឆ្នាំសកល ស្របពេលមានរបាយការណ៍អំពីការខូចខាតកាន់តែច្រើន ហើយក្រុមអ្នកជួយសង្គ្រោះបានប្រឹងប្រែងឥតសម្រាកក្នុងការស្វែងរកអ្នករស់រានមានជីវិត ខណៈមានរលករញ្ជួយជាបន្តបន្ទាប់កាលពីថ្ងៃអង្គារ។ ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័របានបំផ្លិចបំផ្លាញលំនៅឋាននៅទីក្រុង ស៊ូស៊ុយ (Suzu)នៅចុងឧបទ្វីប និងបណ្តាលឱ្យមានអគ្គិភ័យនៅក្នុងទីក្រុង វ៉ា ជីម៉ា (Wajima) ក្នុងខេត្ត អ៊ីហ្ស៊ីកាវ៉ា (Ishikawa) ។ ប៉ុន្តែទំហំនៃការខូចខាតទាំងស្រុងនៅមិនទាន់ដឹងនៅឡើយទេ ដោយគ្របដណ្ដប់ទៅដោយកម្ទេចថ្ម ហើយផ្លូវនានារងការខូចខាតធ្ងន់ធ្ងររំខានដល់ការផ្គត់ផ្គង់ជំនួយ និងប្រតិបត្តិការជួយសង្គ្រោះ។អភិបាលក្រុងស៊ូស៊ុយ (Suzu) លោក ម៉ាស៊ូហ៊ីរ៉ូ អ៊ីហ្ស៊ូមីយ៉ា (Masuhiro Izumiya) បាននិយាយនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលប្រចាំខេត្តថា ស្ថានភាពធ្ងន់ធ្ងរណាស់ ស្របពេលលំនៅឋាន ប្រហែល៩០% ភាគរយត្រូវបានបំផ្លាញទាំងស្រុង ឬស្ទើរតែទាំងស្រុង។ យោងតាមរបាយការណ៍ខេត្ត ជនរងគ្រោះទាំង ៥៧ រួមមាន ២៤ នាក់ដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុង វ៉ាជីម៉ា (Wajima) ២០ នាក់នៅ ទីក្រុងស៊ូស៊ុយ (Suzu)និង៥ នាក់នៅទីក្រុង ណាណាវ(Nanao) ក្នុងចំណោមអ្នកផ្សេងទៀត ។ ការព្រមានអំពីរលកយក្សស៊ូណាមិដែលគ្របដណ្តប់តំបន់យ៉ាងធំតាមបណ្តោយសមុទ្រជប៉ុនត្រូវបានដកចេញកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីរលកខ្ពស់បំផុតយ៉ាងហោចណាស់១,២ម៉ែត្របានទៅដល់កំពង់ផែវ៉ាជីម៉ា កាលពីថ្ងៃចន្ទបន្ទាប់ពីការរញ្ជួយនៅម៉ោង ៤:១០ រសៀល។ គ្រោះរញ្ជួយដីនេះក៏បានបណ្តាលឱ្យមានរបួស និងការខូចខាតរចនាសម្ព័ន្ធនៅក្នុងខេត្តនីហ្គាតា( Niigata) ខេត្តតូយ៉ាម៉ា (Toyama) ខេត្ត ហ្វ៊ូគូ(Fukui) និង ខេត្ត គីហ្វ៊ូ (Gifu) ផងដែរ។មន្ត្រីរដ្ឋបាលខេត្តអ៊ីហ្ស៊ីកាវ៉ា(Ishikawa)បាននិយាយថា អគ្គិភ័យបានឆាបឆេះកម្ទេចអគារជាង ២០០កន្លែង នៅក្នុងតំបន់ វ៉ាជីម៉ា ភាគកណ្តាល ប៉ុន្តែត្រូវបានពន្លត់ដោយជោគជ័យដោយអាជ្ញាធរខេត្ត អ៊ីហ្ស៊ីកាវ៉ា៕

[UPDATE] ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន បានកើនឡើងដល់ ៣០នាក់

2024/01/02 08:35:32 pm        463
ការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារកណ្តាលប្រទេសជប៉ុននៅថ្ងៃចូលឆ្នាំសកលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣០ នាក់ នៅក្នុងខេត្តអ៊ីហ្ស៊ីកាវ៉ា (Ishikawa) ស្របពេលនគរបាល និងក្រុមអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃអង្គារ ២ ខែមករានេះ បានរាយការណ៍ថាសាកសពមួយចំនួនត្រូវបានទាញចេញពីគំនរបាក់បែកនៃអគារដែលដួលរលំ។ ការរញ្ជួយដីកម្រិត៧,៦រ៉ិចទ័របានវាយប្រហារកាលពីពាក់កណ្តាលរសៀលថ្ងៃចន្ទ ដោយបានបំផ្លាញអគារនានា កាត់ផ្ដាច់ចរន្តអគ្គិសនីពីលំនៅឋានរាប់ម៉ឺនខ្នង និងបានជំរុញឱ្យអ្នកស្រុកនៅតំបន់ឆ្នេរមួយចំនួនភៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព។ រញ្ជួយដីនេះក៏បានបង្កឲ្យមានរលកកម្ពស់ប្រហែល ១ម៉ែត្រ តាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចដ៏វែងរបស់ប្រទេសជប៉ុន ក៏ដូចជានៅប្រទេសជិតខាងកូរ៉េខាងត្បូងផងដែរ។ បុគ្គលិកកងទ័ពត្រូវបានបញ្ជូនទៅជួយក្នុងប្រតិបត្តិការសង្គ្រោះ ខណៈអាកាសយានដ្ឋានក្នុងស្រុកមួយត្រូវបានបិទ បន្ទាប់ពីគ្រោះរញ្ជួយដី បានបណ្ដាលឲ្យប្រេះនៅលើផ្លូវរត់។ ទំហំនៃការខូចខាត នៅតែមិនច្បាស់លាស់មួយថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ ដោយផ្លូវសំខាន់ៗទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ទូរទស្សន៍ NHK បានរាយការណ៍ថា ក្រុមគ្រូពេទ្យមិនអាចទៅដល់មន្ទីរពេទ្យក្នុងទីក្រុង ស៊ូស៊ុយ (Suzu) ដែលរងគ្រោះខ្លាំងនោះទេ។ប្រភពដដែលនេះ បាននិយាយថា មន្ទីរពេទ្យនោះ កំពុងពឹងផ្អែកលើម៉ាស៊ីនភ្លើងបម្រុងដោយសារតែដាច់ភ្លើង។ ទីភ្នាក់ងារនគរបាលជាតិ ក៏ដូចជា សារព័ត៌មាន NHK បានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្ស៣០នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់រហូតមកដល់ពេលនេះ៕

មេដឹកនាំកោះតៃវ៉ាន់ និងអាមេរិក ផ្ញើសារចំពោះការរញ្ជួយដីនៅប្រទេសជប៉ុន

2024/01/02 08:23:56 pm        429
មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបង្ហោះសារតាមប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំង បានវាយប្រហារប្រទេសជប៉ុនភាគកណ្តាលកាលពីថ្ងៃចន្ទ។ នៅក្នុងសាររបស់លោកស្រី ដែលបានបង្ហោះប៉ុន្មានម៉ោងបន្ទាប់ពីការរញ្ជួយដី លោកស្រី Tsai បានសរសេរជាភាសាជប៉ុនថា លោកស្រីបួងសុំសុវត្ថិភាពដល់ប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់ ហើយលោកស្រីសង្ឃឹមថា ជីវិតរបស់ពួកគេនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។ លោកស្រី Tsai បាននិយាយថា លោកស្រី បានណែនាំក្រសួងការបរទេសឱ្យជូនដំណឹងដល់ប្រទេសជប៉ុន ថា កោះតៃវ៉ាន់ត្រៀមខ្លួនក្នុងការផ្តល់ជំនួយចាំបាច់ណាមួយ។ មេដឹកនាំទី២ លោក Lai Ching-te ក៏បានបង្ហោះសារតាមអ៊ីនធឺណិតថា កោះតៃវ៉ាន់ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការជាអតិបរមា។ មេដឹកនាំគណបក្សប្រឆាំងធំបំផុត គូមីនតាំង(Kuomintang) លោក Eric Chu ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមដោយនិយាយថា បេះដូងរបស់ប្រជាជនកោះតៃវ៉ាន់ គឺនៅជាមួយប្រជាជនជប៉ុន។ជាមួយគ្នានេះ សេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris ត្រូវបានក្រុមសន្តិសុខជាតិ ផ្តល់ព័ត៌មានសង្ខេបអំពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសជប៉ុន។ ក្រោយមក លោក Biden បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយថា លោក និងស្ត្រីទី១ បានសុំបួងសួងដល់ប្រជាជនជប៉ុន ដែលទទួលរងផលប៉ះពាល់ដោយការរញ្ជួយដីដ៏អាក្រក់នេះ។ លោក និយាយថា ប្រទេសរបស់លោក ត្រៀមជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់ណាមួយសម្រាប់ប្រជាជនជប៉ុន។លោកប្រធានាធិបតី បាននិយាយបន្ថែមថា សហរដ្ឋអាមេរិក និងប្រទេសជប៉ុន ជាសម្ព័ន្ធមិត្តជិតស្និទ្ធ មានចំណងមិត្តភាពដ៏ជ្រាលជ្រៅ ដែលបង្រួបបង្រួមប្រជាជនរបស់ប្រទេសទាំងពីរ។ លោកបានបញ្ជាក់ថា ការគិតរបស់ប្រជាជនអាមេរិក គឺនៅជាមួយប្រជាជនជប៉ុន ក្នុងអំឡុងពេលដ៏លំបាកនេះ។

រថភ្លើងល្បឿនលឿន៤គ្រឿង ទៅដល់ស្ថានីយបន្ទាប់ពីជាប់គាំង ១១ ម៉ោង ដោយសាររញ្ជួយដី

2024/01/02 08:14:05 pm        414
រថភ្លើងល្បឿនលឿនឬរថភ្លើងក្បាលគ្រាប់កាំភ្លើង របស់ក្រុមហ៊ុន ហូគូរីគុ ហ្សិនកានសេន (Hokuriku Shinkansen)ចំនួន៤គ្រឿង បានទៅដល់ស្ថានីយ៍ បន្ទាប់ពីជាប់គាំងដំណើររយៈពេលប្រហែល ១១ ម៉ោង ដោយសារតែការរញ្ជួយដីដ៏ខ្លាំង វាយប្រហារប្រទេសជប៉ុនភាគកណ្តាល។សេវារថភ្លើង ត្រូវបានផ្អាកបន្ទាប់ពីរញ្ជួយដីបានវាយប្រហារនៅម៉ោង៤និង១០នាទីរសៀល កាលពីថ្ងៃចន្ទ ដោយបានធ្វើឲ្យជាប់គាំងអ្នកដំណើរប្រហែល ១៤០០នាក់។ រថភ្លើង បានទៅដល់ទាំងស្ថានីយ៍ Toyama និងស្ថានីយ៍ Kanazawa នៅម៉ោង ៤ ព្រឹក នៅថ្ងៃអង្គារ៏នេះ។ អ្នកដំណើរជាច្រើន អាចបន្តជិះនៅលើរថភ្លើង ដើម្បីសម្រាករហូតដល់ប្រតិបត្តិការធម្មតាបន្តឡើងវិញ។ប្រតិបត្តិករក្រុមហ៊ុនរថភ្លើង បាននិយាយថា រថភ្លើងទាំងអស់នៅរក្សាថាមពល ម៉ាស៊ីនត្រជាក់នៅដំណើរការ ហើយបុគ្គលិកបានផ្តល់អាហារដល់អ្នកដំណើរ។ ក្រុមហ៊ុននិយាយថា ខ្លួនមានផែនការបន្តការផ្អាកសេវាកម្ម រវាងស្ថានីយ Nagano និងស្ថានីយ៍ Kanazawa រហូតដល់ប្រហែលពេលថ្ងៃត្រង់នៅថ្ងៃអង្គារនេះ។

នៅដើមឆ្នាំ២០២៤ រដ្ឋតិចសាស់បង្កើនភាពតានតឹង ដោយដឹកជញ្ជូនជនអន្តោប្រវេសន៍រាប់រយនាក់តាមយន្តហោះទៅរដ្ឋ Illinois

2024/01/02 08:10:59 pm        439
ជនអន្តោប្រវេសន៍រាប់រយនាក់ ត្រូវបានដឹកជញ្ជូនតាមយន្តហោះពីរដ្ឋតិចសាស់ មកចុះចតនៅ ទីក្រុង Rockford រដ្ឋ Illinois កាលពីព្រឹកថ្ងៃចូលឆ្នាំថ្មី ទី ១ ខែមករា ឆ្នាំ ២០២៤ ខណៈរដ្ឋនេះ បានបន្តគោលនយោបាយរបស់ខ្លួន ក្នុងការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ទីក្រុងដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យន្តហោះ Boeing 777 បានចុះចតនៅម៉ោងប្រហែល ១ ព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិ Chicago Rockford ដោយដឹកជនអន្តោប្រវេសន៍ចំនួន ៣៥៥ នាក់ ដែលបន្ទាប់មកបានឡើងជិះលើរថយន្តក្រុង។លោក Greg Abbott អភិបាលរដ្ឋតិចសាស់ បានធ្វើយុទ្ធនាការមួយដើម្បីបញ្ជូនជនអន្តោប្រវេសន៍ រាប់ពាន់នាក់ទៅកាន់ទីក្រុងនានាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យនៅភាគខាងជើងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមទីក្រុងជាប់ព្រំដែនរបស់ខ្លួន និងដើម្បីដាក់សម្ពាធលើគណបក្សប្រជាធិបតេយ្យ។រដ្ឋតិចសាស់ បាននិយាយថា ខ្លួនកំពុងកំណត់គោលដៅទីក្រុងឈីកាហ្គោ(Chicago) ជា«ទីក្រុងផ្តល់ទីជម្រក» ដែលកំណត់កិច្ចសហប្រតិបត្តិការជាមួយការអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធ។ ការដឹកជញ្ចូន តាមយន្តហោះ កាលពីថ្ងៃច័ន្ទ គឺជាការឆ្លើយតបជាក់ស្តែងចំពោះបទបញ្ជារបស់ទីក្រុង Chicago ដែលបានពិន័យក្រុមហ៊ុនរថយន្តក្រុង ពីការទម្លាក់ជនអន្តោប្រវេសន៍ចុះ ដោយពុំមានការជូនដំណឹងជាមុន។

អ៊ីស្រាអែលនិយាយថា សហគមន៍មួយចំនួននៅក្បែរតំបន់ហ្កាហ្សា អាចត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ

2024/01/02 07:51:33 pm        261
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយកាលពីថ្ងៃចន្ទ (០១ មករា) ថាសហគមន៍អ៊ីស្រាអែលមួយចំនួននៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានជម្លៀសចេញបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដោយក្រុមហាម៉ាស នឹងអាចត្រលប់ទៅផ្ទះរបស់ពួកគេវិញក្នុងពេលដ៏ខ្លីខាងមុខ នៅពេលដែលប្រតិបត្តិការយោធាមានការរីកចម្រើន។លោក ហ្កាឡាន់ បាននិយាយថា សហគមន៍ដែលត្រូវបានជម្លៀសចេញមួយចំនួននៅក្នុងតំបន់ក្នុងចន្លោះពី ៤គីឡូម៉ែត្រទៅ ៧គីឡូម៉ែត្រ ភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធនោះនឹងអាចត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ នេះបើយោងតាមការលើកឡើងដែលបានចេញផ្សាយពីសន្និសីទសារព័ត៌មានមួយ។សហគមន៍អ៊ីស្រាអែលដែលនៅជិតតំបន់ហ្កាហ្សា បានជម្លៀសខ្លួនចេញពីតំបន់នោះ ខណៈក្រុមគ្រួសារប៉ាឡេស្ទីនរាប់ម៉ឺននាក់បានរត់ភៀសខ្លួនគេចចេញការវាយលុកដ៏សន្ធាប់កាន់តែខ្លាំងរបស់អ៊ីស្រាអែល ទៅកាន់តំបន់ដែលនៅសេសសល់តិចតួចនៅហ្កាហ្សានោះ ដែលពេញណែនដោយជនភៀសខ្លួនដ៏ច្រើន ខណៈយោធាបានបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅទូទាំងភាគកណ្តាល និងភាគខាងត្បូងនៃដែនដីរងការបំផ្លិចបំផ្លាញមួយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត
09/26/2026 05:09 PM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
09/26/2026 05:09 PM
សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
09/26/2026 05:09 PM
ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង
09/26/2026 05:09 PM
ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
09/26/2026 05:09 PM
ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៤ ទីតាំងបន្ថែមទៀត ក្នុងស្រុកអង្គរជ័យ ខេត្តកំពត
09/26/2026 05:09 PM
ប្រមុខ UN ទទួលបន្ទុកជនភៀសខ្លួន ព្រមានពីស្ថានភាព «កាន់តែធ្ងន់ធ្ងរឡើង» នៅតំបន់ Sahara ខាងលិច
09/26/2026 04:09 PM
មនុស្ស​រាប់លាននាក់នៅភាគឦសានរបស់​សហរដ្ឋអាមេរិក ត្រៀមប្រឈម​នឹង​ព្យុះដ៏ខ្លាំងក្លា
09/26/2026 04:09 PM
កុមារនៅភាគខាងត្បូងលីបង់ ត្រឡប់ទៅសាលារៀនដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល
09/26/2026 04:09 PM
UN បន្ថែមក្រុមហ៊ុន ៦១ទៀតក្នុងបញ្ជីពាក់ព័ន្ធនឹងការតាំងទីលំនៅអ៊ីស្រាអែលធ្វើឲ្យចំនួនសរុបកើនដល់ ២១៤
09/26/2026 04:09 PM