អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម

សន្តិសុខ និង សង្គម

ជប៉ុន កំពុងខិតខំប្រឹងប្រែងដោយគ្មានឈប់សម្រាក ដើម្បីសង្គ្រោះអ្នករួចជីវិតពីគ្រោះរញ្ជួយដីក្នុងថ្ងៃចូលឆ្នាំ

2024/01/02 07:17:11 pm        412
ប្រទេសជប៉ុននៅថ្ងៃអង្គារ (០២ មករា) នេះមានការលំបាកក្នុងការវាយតម្លៃពីទំហំនៃការខូចខាតពីការរញ្ជួយដីដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ដោយបានសម្លាប់មនុស្សរាប់សិបនាក់នាក់ បណ្ដាលឲ្យបាក់អគារ និងផ្លូវសំខាន់ៗ ព្រមទាំងបានកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងសីតុណ្ហភាពដ៏ត្រជាក់ក្នុងប្រទេសនេះ ខណៈកំពុងខិតខំប្រឹងប្រែងដោយគ្មានឈប់សម្រាកដើម្បីសង្គ្រោះអ្នករួចរស់ជីវិតពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាក្នុងថ្ងៃចូលឆ្នាំថ្មី។គ្រោះរញ្ជួយដីកម្រិតបឋមត ៧,៦រ៉ិចទ័របានវាយប្រហារនៅពេលពាក់កណ្តាលរសៀលកាលពីថ្ងៃចន្ទ ដោយបានជំរុញឱ្យអ្នកស្រុកនៅតំបន់ឆ្នេរសមុទ្រមួយចំនួនភៀសខ្លួនទៅកាន់ទីទួលខ្ពស់ ខណៈដែលរលកយក្សស៊ូណាមិមានកម្ពស់ប្រហែល ១ម៉ែត្រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសជប៉ុន។បុគ្គលិកយោធា អ្នកពន្លត់អគ្គិភ័យ និងនគរបាលរាប់ពាន់នាក់មកពីទូទាំងប្រទេសត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងឧបទ្វីបណូតូ ដ៏ដាច់ស្រយាលក្នុងខេត្ត អ៊ីស៊ីកាវ៉ា (Ishikawa)។ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយផ្លូវដែលបានខូចខាតយ៉ាងធ្ងន់ធ្ងរ និងការបិទផ្លូវ ហើយអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋានទាំងអស់ក្នុងតំបន់នោះត្រូវបានបង្ខំឱ្យបិទដោយសារតែមានស្នាមប្រេះលើផ្លូវអាកាសចរ ហើយសេវាកម្មផ្លូវដែក សាឡាង និងជើងហោះហើរជាច្រើនចូលទៅក្នុងតំបន់នេះក៏ត្រូវបានផ្អាកផងដែរ៕

កងកម្លាំងការពារអ៊ីស្រាអែល បញ្ជាក់ពីការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស ដែលពាក់ព័ន្ធក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា

2024/01/02 06:57:28 pm        475
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃចន្ទពីការសម្លាប់មេបញ្ជាការក្រុមហាម៉ាស ដែលបានចូលរួមក្នុងការលុកលុយរបស់ក្រុមភេរវកម្មនេះទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលជាការវាយប្រហារដែលក្រុមសកម្មប្រយុទ្ធឆ្លងព្រំដែនពីតំបន់ហ្កាហ្សា និងបានសម្លាប់មនុស្សប្រហែល ១.២០០នាក់។នៅក្នុងការប្រកាសនៅលើបណ្តាញសង្គម X កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់លោក Adil Mismah ដែលជាមេបញ្ជាការកងអនុសេនាធំ Nukhba នៅទីក្រុង Deir al-Balah នៃតំបន់ហ្កាហ្សា។ សារព័ត៌មាន Jerusalem Post បានរាយការណ៍ថា លោក Mismah បានដឹកនាំភេរវករ ចូលទៅក្នុងតំបន់ Kibbutz Kissufim និងបានដឹកនាំក្រុមសកម្មប្រយុទ្ធឲ្យបំផ្លិចបំផ្លាញសហគមន៍ kibbutz នៅក្នុងកន្លែងតាំងទីលំនៅ Nirim និង Be'eri។កងកម្លាំងការពារ បាននិយាយទៀតថា លោក Mismah ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់កងទ័ពអាកាសអ៊ីស្រាអែល ដោយមានជំនួយពីទាហានថ្មើរជើង។នៅក្នុងការបង្ហោះដដែលនោះ កងកម្លាំងការពារ បានបន្តទៀតថា ខ្លួនវាយប្រហារគោលដៅភេរវកម្ម ដែលគ្រប់គ្រងដោយក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម ដែលបានធ្វើសង្គ្រាម។ ក្នុងអំឡុងពេលប្រតិបត្តិការនេះដែរ ទាហានបានរកឃើញអាវុធដ៏ច្រើនសន្ធឹកសន្ធាប់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អគារប្រហែល ១០០ខ្នង ត្រូវបានឆេះនៅកណ្តាលប្រទេសជប៉ុន

2024/01/02 06:49:28 pm        408
យោងតាមការផ្សាយរបស់ទូរទស្សន៍ NHK អគារនិងលំនៅឋានជាង១០០ខ្នងក្នុងទីក្រុងវ៉ាជីម៉ា(Wajima)របស់ខេត្តអ៊ីហ្ស៊ីកាវ៉ា (Ishikawa)ត្រូវបានអគ្គិភ័យដ៏ធំឆេះបំផ្លាញ ដោយសារការរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសជប៉ុនភាគកណ្តាល កាលពីថ្ងៃចន្ទ ១មករា។ នាយកដ្ឋានពន្លត់អគ្គិភ័យក្នុងស្រុក បាននិយាយថា អគារជាង១០០ខ្នងនៅជុំវិញផ្លូវដ៏ល្បីល្បាញអាសៃជី(Asaichi Street)របស់មជ្ឈមណ្ឌលក្រុងនេះ ភាគច្រើនសាងសង់ពីឈើ ត្រូវគេជឿថាបានឆេះ។ អគ្គិភ័យភាគច្រើនត្រូវបានពន្លត់ ប៉ុន្តែអណ្តាតភ្លើង និងផ្សែងពណ៌សនៅតែអាចមើលឃើញកើនឡើងពីតំបន់ជាច្រើននៅព្រឹកថ្ងៃអង្គារ ២ មករានេះ។ទន្ទឹមនឹងនេះដែរ ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះប្រជាជនក្នុងតំបន់ ដែលត្រូវបានគេជឿថាបានជាប់នៅក្រោមអគារ ៧ជាន់ ដែលបានដួលរលំដោយសារការរញ្ជួយដី។បុគ្គលិកយោធា អ្នកពន្លត់អគ្គិភ័យ និងនគរបាលរាប់ពាន់នាក់មកពីទូទាំងប្រទេសត្រូវបានបញ្ជូនទៅកាន់តំបន់ ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងឧបទ្វីបដាច់ស្រយាលណូតូ (Noto) ៕

កូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងទប់ទល់នឹងរលកយក្សស៊ូណាមិ បន្ទាប់ពីរញ្ជួយដីនៅជប៉ុន

2024/01/02 06:45:50 pm        459
ទីភ្នាក់ងារឧតុនិយមរបស់កូរ៉េខាងត្បូងបាននិយាយថា រលកយក្សស៊ូណាមិដែលមានកម្ពស់ក្រោមមួយម៉ែត្រ បានទៅដល់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន បន្ទាប់ពីមានការរញ្ជួយដីដ៏ធំមួយដែលបានវាយប្រហារប្រទេសជប៉ុនកាលពីថ្ងៃចន្ទ ដោយបន្ថែមថាអាចនឹងមានរលកកាន់តែច្រើន និងធំជាងនេះនៅប៉ុន្មានម៉ោងបន្ទាប់ទៀត។ទីភ្នាក់ងារឧតុនិយមបាននិយាយថា រលកយក្សស៊ូណាមិដំបូងដែលឈានដល់ឆ្នេរសមុទ្រកូរ៉េខាងត្បូងគឺមានកម្ពស់ ៦៧សង់ទីម៉ែត្រ ប៉ុន្តែវាអាចកើនឡើងក្នុងទំហំធំជាងនេះបន្ទាប់ពីរលកដំបូង ហើយអាចបន្តលើសពី ២៤ម៉ោង។ដោយឡែក កូរ៉េខាងជើងបានចេញការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់ឆ្នេរសមុទ្ររបស់ខ្លួន ដែលអាចមានរលកលើសពី២ម៉ែត្រ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានរាយការណ៍ដោយដកស្រង់វិទ្យុរដ្ឋកូរ៉េខាងជើង។ ខេត្ត កាងវ៉ុន (Gangwon) របស់កូរ៉េខាងត្បូងបានព្រមានប្រជាជនឱ្យប្រុងប្រយ័ត្ន និងជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ នេះបើយោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាព។ខេត្តឆ្នេរខាងកើតមួយនេះបានប្រាប់អ្នកស្រុកនៅក្នុងសារប្រកាសអាសន្នឱ្យនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រហើយជម្លៀសទៅដីទួលខ្ពស់។ ក្រសួងកូរ៉េខាងត្បូងនេះបានឲ្យដឹងថា ទីក្រុងសំចូក (Samcheok) បានណែនាំឲ្យប្រជាពលរដ្ឋផ្លាស់ទីទៅកាន់តំបន់ដែលខ្ពស់ជាងអគារបីជាន់ដើម្បីសុវត្ថិភាព៕

កងកម្លាំងអ៊ីស្រាអែល បង្ហាញរូបភាពនៃអង្គភាពសុនខនគរបាលឬ K9 ឆែកឆេរផ្ទះសម្បែងនានា នៅហ្កាហ្សា និងរកឃើញអាវុធជាច្រើន

2024/01/02 06:41:59 pm        442
កងកម្លាំងការពារអ៊ីស្រាអែល បានបញ្ចេញវីដេអូនៃអង្គភាពសុនខនគរបាលឬ K9 ដែលកំពុងឆែកឆេរផ្ទះសម្បែង នៅតំបន់ហ្កាហ្សា និងបានរកឃើញឃ្លាំងអាវុធរបស់ក្រុមហាម៉ាស កាលពីថ្ងៃចន្ទ។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរៀបរាប់លម្អិតអំពីករណីចំនួនពីរ ដែលខ្លួននិយាយថា អង្គភាពសុនខនគរបាលឬ K9s របស់ IDF បានស្ទាក់ចាប់ភេរវករហាម៉ាស ដែលកំពុងតែស្ទាក់វាយប្រហារទាហានអ៊ីស្រាអែល។ អ៊ីស្រាអែលនិយាយថា ខ្លួនតែងតែប្រើសត្វសំណក់ជាមួយអង្គភាព Oketz ដើម្បីពង្រីកកិច្ចប្រតិបតិ្តការនៅតាមអគារនានា មុនពេលធ្វើការវាយឆ្មក់កាន់តែធំដោយកងកម្លាំងអ៊ីស្រាអែល។កងកម្លាំងការពារអ៊ីស្រាអែល បានសរសេរថា៖«ក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នាជាមួយកងពលតូចលេខ ៤៦០ នៅក្នុងតំបន់ Jabalia សត្វសំណក់មួយក្បាលឈ្មោះ Patrick បានឆែករុករកទីតាំងនោះ មុនពេលកងកម្លាំង ចូលទៅក្នុងអគារ។ ក្នុងអំឡុងពេលឆែករុករកនោះ Patrick បានរកឃើញភេរវករម្នាក់ ដែលរៀបចំ ដើម្បីស្ទាក់វាយប្រហារលើកងកម្លាំង នៅច្រកចូល និងចាប់ខ្លួនគេតែម្តង ដូច្នេះចាំបាច់ត្រូវបង្កើនការការពារ។ កងកម្លាំងការពារ បានបន្ថែមថា៖«នៅក្នុងប្រតិបត្តិការមួយផ្សេងទៀត នៅក្នុងតំបន់ Rimal ក្នុងអំឡុងពេលឆែករុករក ដោយសត្វសំណក់មួយក្បាលទៀតឈ្មោះ Toy ច្រករបៀងមួយ ត្រូវបានគេរកឃើញតភ្ជាប់ទៅអគារមួយ ដោយទាហានកំពុងស្ថិតនៅទៅអគារមួយផ្សេងទៀតដែលភេរវករម្នាក់ កំពុងពួនស្ទាក់ដើម្បីវាយប្រហារ។ សំណក់ Toy ក៏ចាប់ខ្លួនភេរវករនោះ ដូច្នេះហើយវាបានជួយសង្គ្រោះកម្លាំងពីប្រតិបត្តិការនៅក្នុងអគារដ៏គ្រោះថ្នាក់មួយ។

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន បានកើនឡើងដល់១៦

2024/01/02 06:33:50 pm        371
ការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារកណ្តាលប្រទេសជប៉ុននៅថ្ងៃចូលឆ្នាំសកលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦ នាក់ នៅក្នុងខេត្តអ៊ីហ្ស៊ីកាវ៉ា (Ishikawa) ស្របពេលនគរបាល និងក្រុមអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃអង្គារ ២ ខែមករានេះ បានរាយការណ៍ថាសាកសពមួយចំនួនត្រូវបានទាញចេញពីគំនរបាក់បែកនៃអគារដែលដួលរលំ។ ការរញ្ជួយដីកម្រិត៧,៦រ៉ិចទ័របានវាយប្រហារកាលពីពាក់កណ្តាលរសៀលថ្ងៃចន្ទ ដោយបានបំផ្លាញអគារនានា កាត់ផ្ដាច់ចរន្តអគ្គិសនីពីលំនៅឋានរាប់ម៉ឺនខ្នង និងបានជំរុញឱ្យអ្នកស្រុកនៅតំបន់ឆ្នេរមួយចំនួនភៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព។ រញ្ជួយដីនេះក៏បានបង្កឲ្យមានរលកកម្ពស់ប្រហែល ១ម៉ែត្រ តាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចដ៏វែងរបស់ប្រទេសជប៉ុន ក៏ដូចជានៅប្រទេសជិតខាងកូរ៉េខាងត្បូងផងដែរ។ បុគ្គលិកកងទ័ពត្រូវបានបញ្ជូនទៅជួយក្នុងប្រតិបត្តិការសង្គ្រោះ ខណៈអាកាសយានដ្ឋានក្នុងស្រុកមួយត្រូវបានបិទ បន្ទាប់ពីគ្រោះរញ្ជួយដី បានបណ្ដាលឲ្យប្រេះនៅលើផ្លូវរត់។ ទំហំនៃការខូចខាត នៅតែមិនច្បាស់លាស់មួយថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ ដោយផ្លូវសំខាន់ៗទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ទូរទស្សន៍ NHK បានរាយការណ៍ថា ក្រុមគ្រូពេទ្យមិនអាចទៅដល់មន្ទីរពេទ្យក្នុងទីក្រុង ស៊ូស៊ុយ (Suzu) ដែលរងគ្រោះខ្លាំងនោះទេ។ប្រភពដដែលនេះ បាននិយាយថា មន្ទីរពេទ្យនោះ កំពុងពឹងផ្អែកលើម៉ាស៊ីនភ្លើងបម្រុងដោយសារតែដាច់ភ្លើង។ ទីភ្នាក់ងារនគរបាលជាតិបាននិយាយថា មនុស្ស១៦ នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់រហូតមកដល់ពេលនេះ៕

តុលាការកំពូលរបស់អ៊ីស្រាអែល លុបចោលច្បាប់កំណត់ការត្រួតពិនិត្យប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស

2024/01/02 06:25:20 pm        466
តុលាការកំពូលរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទ (០១ មករា) បានសម្រេចលុបចោលនូវច្បាប់ដ៏ចម្រូងចម្រាសដែលមានវិវាទយ៉ាងខ្លាំង ដែលអនុម័តដោយរដ្ឋាភិបាលស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដើម្បីដកហូតអំណាចមួយចំនួនរបស់តុលាការជាន់ខ្ពស់ ហើយបានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស។ច្បាប់នេះគឺជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធតុលាការដ៏ទូលំទូលាយដែលស្នើឡើងដោយលោក ណេតាន់យ៉ាហ៊ូ និងសម្ព័ន្ធបក្សដៃគូសាសនា និងជាតិនិយមរបស់លោក ដែលបណ្តាលឱ្យមានការប្រេះឆាយ៉ាងជ្រៅនៅក្នុងប្រទេសអ៊ីស្រាអែល និងការព្រួយបារម្ភអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច។ច្បាប់ថ្មីដែលបានបញ្ជូនទៅក្នុងតុលាការនោះបានដកចេញនូវផ្នែកមួយប៉ុណ្ណោះនៃអំណាចដែលតុលាការកំពូលមានសម្រាប់កាត់ផ្តាច់សេចក្តីសម្រេចរបស់រដ្ឋាភិបាលនិងរដ្ឋមន្ត្រី។ ច្បាប់នេះបានដកលទ្ធភាពរបស់តុលាការក្នុងការលុបចោលការសម្រេច ដែលខ្លួនចាត់ទុកថា «មិនសមហេតុផល»។តុលាការបាននិយាយថា ចៅក្រមប្រាំបីនាក់ក្នុងចំណោម ១៥នាក់ បានសម្រេចក្នុងការអនុគ្រោះលើការលុបចោលច្បាប់នេះ។ តុលាការកំពូល នៅក្នុងសេចក្តីសង្ខេបនៃសេចក្តីសម្រេចរបស់ខ្លួន បាននិយាយថា ចៅក្រមភាគច្រើនបានសម្រេចចិត្តលុបចោលច្បាប់នេះ ព្រោះវានឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល៕និងចាប់ខ្លួននៅកន្លែងកើតហេតុ។រូបថតព័ត៌មានដែលបានចេញផ្សាយបង្ហាញថា លោក Lee ដេកលើដីដោយបិទភ្នែក ហើយដៃរបស់មនុស្សផ្សេងទៀតនៅជុំវិញលោក កំពុងកាន់កន្សែងដៃទ្រករបស់លោក។ សារព័ត៌មានយ៉ុនហាប់ ដដែល បាននិយាយថាលោក Lee ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕

រថភ្លើងរាប់សិបគ្រឿងត្រូវបានពន្យារពេល ខណៈអ័ព្ទយ៉ាងក្រាស់បានគ្របដណ្ដប់រដ្ឋមួយចំនួននៅឥណ្ឌា

2024/01/02 06:21:51 pm        367
ក្រុមមន្ត្រីបាននិយាយថា រថភ្លើងជាង២០គ្រឿង ទៅកាន់រដ្ឋធានីឥណ្ឌាត្រូវបានពន្យារពេលកាលពីថ្ងៃច័ន្ទ (០១ មករា) ដោយសារតែការថយចុះនៃកម្រិតការមើលឃើញដោយសារចុះអ័ព្ទយ៉ាងក្រាស់។ រដ្ឋឥណ្ឌាជាច្រើន រួមទាំងរដ្ឋធានីជាតិ បានមើលឃើញអ័ព្ទដ៏ក្រាស់ ស្របពេលមានការធ្លាក់ចុះនៃសីតុណ្ហភាព។យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឲ្យដឹងថា ស្រទាប់អ័ព្ទយ៉ាងក្រាស់បានគ្របដណ្តប់លើផ្នែកខ្លះនៃបណ្ដារដ្ឋភាគខាងជើងនៃប្រទេសឥណ្ឌា។ ក្រុមមន្ត្រីបាននិយាយថា រថភ្លើងចំនួន ២១គ្រឿង ដែលធ្វើដំណើរទៅក្រុងដេលី បានពន្យារពេលដោយសារតែស្ថានភាពអ័ព្ទ ដែលបណ្តាលឱ្យអ្នកដំណើររង់ចាំយ៉ាងអន្ទះសារនៅស្ថានីយ៍។ រថភ្លើងជាច្រើនដែលឆ្លងកាត់ស្ថានីយ ដេលី ត្រូវបានពន្យារពេលរហូតដល់ ៤ម៉ោង។រាជធានីឥណ្ឌាមួយនេះបានទទួលរងអាកាសធាតុត្រជាក់ខ្លាំងនៅថ្ងៃចុងក្រោយនៃឆ្នាំចាស់ ដោយកត់ត្រាសីតុណ្ហភាពអតិបរិមាពេលថ្ងៃគឺ ១៥,៩អង្សាសេ ដែលនោះគឺធ្លាក់កម្រិត ៤អង្សាសេទាបជាងធម្មតា និងទាបបំផុតរហូតមកដល់ពេលនេះក្នុងរដូវកាលនេះ។ យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌាបានឱ្យដឹងថា កាលពីថ្ងៃចន្ទ កម្រិតនៃភាពមើលឃើញបានស្ថិតនៅចម្ងាយ ៧០០ម៉ែត្រនៅតំបន់ សាហ្វដារជុង (Safdarjung) ដែលជាស្ថានីយ៍អាកាសធាតុសំខាន់របស់ទីក្រុងដេលី និងចម្ងាយ ១.២០០ម៉ែត្រនៅតំបន់លំនៅឋាន ផាឡាម (Palam) ក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ៕

អ៊ីស្រាអែល បង្ហាញសញ្ញាការផ្លាស់ប្តូរយុទ្ធសាស្ត្រ ដកកងទ័ពថយ

2024/01/02 05:58:31 pm        297
មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល កំពុងដកកងកម្លាំងមួយចំនួនរបស់ខ្លួនចេញពីតំបន់ហ្កាហ្សា ដើម្បីងាកទៅរកប្រតិបត្តិការដែលមានគោលដៅបន្ថែមទៀតប្រឆាំងក្រុមហាម៉ាស់។ទាហានទាំងនេះ ត្រូវបានគេមើលឃើញកំពុងជួសជុលឧបករណ៍នៅមូលដ្ឋានក្បែរព្រំដែនតំបន់ហ្កាហ្សា។ មេបញ្ជាការមូលដ្ឋានម្នាក់ បាននិយាយថា ពួកគេនឹងត្រឡប់ទៅតំបន់ហ៊ុមព័ទ្ធវិញក្នុងពេលឆាប់ៗនេះ។ការផ្លាស់ប្តូរទៅរកប្រតិបត្តិការ «បោសសម្អាត» បានបង្ហាញសញ្ញាពីដំណាក់កាលថ្មីមួយ នៅក្នុងការវាយលុករបស់អ៊ីស្រាអែល ហើយត្រូវបានគេរំពឹងថានឹងមានរយៈពេលជាច្រើនខែ។ មន្ត្រីម្នាក់ និយាយថា ទាហានមួយចំនួន ដែលបានដកចេញពីតំបន់ហ្កាហ្សា នឹងត្រូវបានត្រៀមសម្រាប់ការប្តូរវេនទៅកាន់ព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់។ ការកាត់បន្ថយនេះ ក៏នឹងអនុញ្ញាតឲ្យទាហានបម្រុងមួយចំនួនត្រឡប់ទៅរកជីវិតជាជនស៊ីវិលវិញ ដោយជួយទប់ទល់សេដ្ឋកិច្ចដែលញាំញីដោយសង្រ្គាមរបស់អ៊ីស្រាអែល។សង្គ្រាមនៅតំបន់ហ្កាហ្សា បានពង្រាបទឹកដីភាគច្រើនឲ្យទៅជាកម្ទេចកម្ទី និងបានបណ្តាលឲ្យប្រជាជនរបស់តំបន់នេះចំនួន ២,៣ លាននាក់ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមនុស្សធម៌។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា សហគមន៍អ៊ីស្រាអែលមួយចំនួននៅភាគខាងជើងតំបន់ហ្កាហ្សា ដែលត្រូវបានជម្លៀសចេញ នឹងអាចវិលត្រឡប់មកវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។

សង្រ្គាមនៅតំបន់ហ្កាហ្សា បានឆក់យកជីវិតជនជាតិប៉ាឡេស្ទីនជិត ២២.០០០នាក់

2024/01/02 05:54:59 pm        250
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទ (០១ មករា) ថាចំនួនអ្នកស្លាប់ខាងប៉ាឡេស្ទីនបានកើនឡើងដល់ ២១.៩៧៨នាក់ និងអ្នករបួសកើនដល់ ៥៦.៦៩៧នាក់ បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលាមក។ អ្នកនាំពាក្យក្រសួង លោក អាស្រាហ្វ អាល់កេដ្រា (Ashraf al-Qedra) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១៥៦នាក់ និងអ្នករបួស ២៤៦នាក់ទៀតនៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។លោក អាល់កេដ្រា បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់បុគ្គលិកពេទ្យចំនួន ៣២៦នាក់ និងបានបង្ខំឱ្យមន្ទីរពេទ្យចំនួន ៣០កន្លែងក្នុងចំណោមមន្ទីរពេទ្យចំនួន ៣៥ទីតាំងនៅតំបន់ហ្កាហ្សាស្ទ្រីប លែងដំណើរការ។ លោកអាល់កេដ្រា បានអំពាវនាវដល់អង្គការអន្តរជាតិឱ្យការពារប្រព័ន្ធថែទាំសុខភាព និងបុគ្គលិកពេទ្យនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ហើយបាននិយាយថា ក្រសួងសុខាភិបាលហ្កាហ្សាកំពុងពិភាក្សាជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិស្តីពីការចាប់ផ្តើមឡើងវិញនៃមណ្ឌលសុខភាពនៅក្នុងទីតាំងផ្សេងៗគ្នានៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ។អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សារូបនេះបានរិះគន់យន្តការដែលដាក់ឱ្យប្រជាជនប៉ាឡេស្ទីនដែលរងរបួសទៅទទួលការព្យាបាលនៅខាងក្រៅតំបន់ហ្កាហ្សាស្ទ្រីប ដោយចង្អុលបង្ហាញថា រហូតមកដល់ពេលនេះមានអ្នករបួសត្រឹមតែ ៦៤៥នាក់ប៉ុណ្ណោះដែលអាចធ្វើបាន គឺស្មើនឹងតួលេខ ១ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុបដែលត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក្នុងឱកាស​អញ្ជើញចូលរួម​កិច្ចពិភាក្សាទូទៅ​នៃមហាសន្និបាត UN
09/27/2026 09:09 AM
ប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
09/27/2026 09:09 AM
ប្រមុខការទូតកម្ពុជា ប្រាប់មហាសន្និបាត UN ថា ការស្តារទំនុកចិត្តឡើងវិញរវាងកម្ពុជា-ថៃ ត្រូវ​ផ្អែក​លើកា​រប្តេជ្ញាចិត្តជាក់ស្តែង និងការអនុវត្តប្រកបដោយ​ប្រសិទ្ធភាព​ពេញ​លេញ​នូវ​រាល់​ការ​ព្រមព្រៀ​ង​ជាមួយគ្នា
09/27/2026 09:09 AM
ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត
09/26/2026 05:09 PM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
09/26/2026 05:09 PM
សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
09/26/2026 05:09 PM
ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង
09/26/2026 05:09 PM
ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
09/26/2026 05:09 PM
ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៤ ទីតាំងបន្ថែមទៀត ក្នុងស្រុកអង្គរជ័យ ខេត្តកំពត
09/26/2026 05:09 PM
ប្រមុខ UN ទទួលបន្ទុកជនភៀសខ្លួន ព្រមានពីស្ថានភាព «កាន់តែធ្ងន់ធ្ងរឡើង» នៅតំបន់ Sahara ខាងលិច
09/26/2026 04:09 PM