អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទទួលយកទារកបោះបង់មករក្សាការពារ និងថែទាំបណ្តោះអាសន្ន ក្រោយឪពុកម្តាយដែលបានបោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាក់ទងនឹងបទល្មើសបោះបង់កូនរបស់ខ្លួន
សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន

សន្តិសុខ និង សង្គម

ទាហានអ៊ីស្រាអែល បានរកឃើញច្រកចូលផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស នៅក្នុងទីក្រុងរ៉ាហ្វា

2024/06/07 08:59:46 pm        188
ទាហានអ៊ីស្រាអែល បានរកឃើញច្រកចូលផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស នៅក្នុងបន្ទប់គេងរបស់កុមារក្នុងទីក្រុងរ៉ាហ្វា កាលពីថ្ងៃព្រហស្បតិ៍។កងកម្លាំងការពារអ៊ីស្រាអែល (IDF) និយាយថា ខ្លួនបានរកឃើញឃ្លាំងអាវុធ និងគ្រឿងផ្ទុះពីផ្លូវរូងក្រោមដីនោះ។ ប្រតិបត្តិការនេះ គឺចុងក្រោយបង្អស់នៃអ្វីដែលអ៊ីស្រាអែលហៅថា ជា «ប្រតិបត្តិការកំណត់គោលដៅជាក់លាក់ដែលលើផ្អែកលើព័ត៌មានចារកម្ម នៅខាងក្នុងទីក្រុងរ៉ាហ្វា។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្នុងសប្តាហ៍នេះ កងទ័ព បានរកឃើញកំណាត់ផ្លូវរូងក្រោមដីមួយ នៅខាងក្នុងបន្ទប់គេងរបស់កុមារ និងកាំបិតរបស់អ្នកកាប់សម្លាប់ នៅជាប់នឹងវា។ លើសពីនេះទៅទៀតនោះ កងទ័ពបានកំណត់អត្តសញ្ញាណភេរវករចំនួន ៦នាក់នៅជិតសាលារៀនមួយ នៅក្នុងតំបន់របស់កងទ័ព។ ក្រុមភេរវករ ត្រូវបានសម្លាប់ដោយយានអាកាសគ្មាននុស្សបើក (UAV) និងរថក្រោះ។ រូបភាពដែលចេញផ្សាយដោយ IDF បង្ហាញពីកងទ័ពដែលកំពុងប្រតិបត្តិការ នៅក្នុងបរិវេណទីក្រុងទីក្រុង រ៉ាហ្វាដែលមានរស់នៅយ៉ាងច្រើន។ រូបភាពជាច្រើនក៏បង្ហាញពីឃ្លាំងផ្ទុកអាវុធ គ្រឿងផ្ទុះ និងគ្រឿងបរិក្ខារផ្សេងទៀត ដែលទាហានបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការ។ព័ត៌មាននៃប្រតិបត្តិការនេះ កើតមានក្នុងថ្ងៃតែមួយ ដែលការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ ភេរវករហាម៉ាស និងជីហាដឥស្លាម ដែលលាក់ខ្លួននៅសាលារៀនរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅកណ្តាលតំបន់ហ្កាហ្សា។ មន្ត្រីមូលដ្ឋាននិយាយថា ការវាយប្រហារនោះ បានសម្លាប់មនុស្សជាង ៣០នាក់ ក្នុងនោះមានស្ត្រី និងកុមារ ២៣នាក់។

ការវិភាគ៖ចំនួនការស្លាប់ស្ត្រី និងកុមារនៅហ្កាហ្សា បានធ្លាក់ចុះ ខណៈចំនួនអ្នកស្លាប់សរុបបន្តកើនឡើង

2024/06/07 08:51:11 pm        193
សមាមាត្រនៃតួលេខស្ត្រី និងកុមារប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ហាកដូចជាបានធ្លាក់ចុះយ៉ាងខ្លាំង នេះបើតាមការវិភាគរបស់សារព័ត៌មាន AP លើទិន្នន័យរបស់ក្រសួងសុខាភិបាលហ្កាហ្សា ដែលការរកឃើញនេះស្របគ្នានឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រសមរភូមិរបស់អ៊ីស្រាអែល ប៉ុន្តែផ្ទុយនឹងសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ក្រសួងសុខាភិបាលដែលកាន់កាប់ដោយក្រុមហាម៉ាស។ ការរកឃើញនេះមានសារៈសំខាន់ណាស់ ដោយសារអត្រាមរណភាពរបស់ស្ត្រី និងកុមារ គឺជាតួលេខតំណាងដែលអាចប្រើបានដ៏ល្អបំផុតសម្រាប់ជនរងគ្រោះស៊ីវិលនៅក្នុងជម្លោះដ៏បំផ្លិចបំផ្លាញបំផុតមួយក្នុងសតវត្សទី២១។ កាលពីខែតុលា នៅពេលដែលសង្រ្គាមបានចាប់ផ្តើម តួលេខការស្លាប់ស្រី្ត និងកុមារលើសពី ៦០ ភាគរយ ខណៈនៅខែមេសា មានទាបជាង ៤០ ភាគរយប៉ុណ្ណោះ ប៉ុន្តែការផ្លាស់ប្តូរនេះមិនត្រូវបានគេកត់សម្គាល់ឡើយអស់រយៈពេលជាច្រើនខែ ដោយអង្គការសហប្រជាជាតិ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន ព្រមទាំងក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស មិនបានប្រឹងប្រែងបញ្ជាក់កំណត់ត្រាឱ្យច្បាស់នោះទេ។អ៊ីស្រាអែល ប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិជុំវិញកម្រិតនៃការស្លាប់ជនស៊ីវិលដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ហ្កាហ្សា និងសំណួរអំពីថា តើប្រទេសនេះបានធ្វើគ្រប់គ្រាន់ឬទេ ដើម្បីការពារជនស៊ីវិលនៅក្នុងសង្គ្រាមរយៈពេល ៨ ខែ ដែលគ្មានសញ្ញាបញ្ចប់ ខណៈការវាយប្រហារផ្លូវអាកាសថ្មីៗចំនួនពីរលើកនៅហ្កាហ្សា បានសម្លាប់ជនស៊ីវិលរាប់សិបនាក់បន្ថែមទៀត។ដោយភាពតានតឹងនៃការប្រយុទ្ធគ្នាបានថយចុះខ្លះ ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង ប៉ុន្តែក្នុងអត្រាយឺតជាងមុន ហើយមានជនស៊ីវិលស្លាប់តិចជាងមុន។ ទិន្នន័យថ្មីបំផុតរបស់ក្រសួងសុខាភិបាលហ្កាហ្សា បង្ហាញថា នៅក្នុងខែមេសា ស្ត្រី និងកុមារមានចំនួន ៣៨ ភាគរយនៃការស្លាប់ថ្មី ហើយត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់៕

មនុស្សជាង ១០០ នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំង RSF នៅភាគកណ្តាលស៊ូដង់

2024/06/07 04:08:41 pm        135
ក្រុមអ្នកស្រុកក្នុងតំបន់ដែលមានឈ្មោះ «គណៈកម្មាធិការតស៊ូ» បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ថា មនុស្សជាង ១០០ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) លើភូមិមួយនៅភាគកណ្តាលរដ្ឋ ហ្កេហ្ស៊ីរ៉ា (Gezira) នៃប្រទេសស៊ូដង់។កងទ័ពស៊ូដង់ (SAF) ប្តេជ្ញាថានឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះការវាយប្រហាររបស់កងកម្លាំង RSF នេះ ដែលធំបំផុតក្នុងចំណោមការវាយប្រហាររាប់សិបលើកដោយទាហាន RSF លើភូមិតូចៗនៅទូទាំងរដ្ឋកសិកម្មមួយនេះ បន្ទាប់ពីខ្លួនបានកាន់កាប់រដ្ឋធានី វ៉ាដ ម៉ាដានី (Wad Madani) របស់រដ្ឋនេះ ក្នុងខែធ្នូ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន ឌូចារីស (Stephane Dujarric) បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេត។ គណៈកម្មាធិការតស៊ូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់អាចកើនឡើង «ដោយសារមានអ្នករបួសជាច្រើន ដោយខ្លះទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ» នៅក្នុងការវាយប្រហារដែលបានកើតឡើងនៅក្នុងភូមិ វ៉ាដ អាល់-នួរ៉ា (Wad Al-Noura)។ប្រទេសស៊ូដង់ បាននិងកំពុងមើលឃើញការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមរវាងកងទ័ពស៊ូដង់ SAF និងកងកម្លាំងគាំទ្ររហ័ស RSF នៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ ការប៉ះទង្គិចគ្នាទាំងនេះបានឆក់យកជីវិតមនុស្សជាង ១៥.៥០០នាក់ និងមនុស្សជាង ៨,៨ លាននាក់បានផ្លាស់ទីលំនៅនៅទូទាំងប្រទេស នេះបើយោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលនៃ កិច្ចការមនុស្សធម៌ (UNOCHA) ដោយមិនរាប់បញ្ជូលការវាយប្រហារថ្មីនេះ៕

យោធា៖ អ៊ុយក្រែន បានបាញ់ទម្លាក់ ២២គ្រឿងក្នុងចំណោមយានដ្រូនចំនួន ២៧គ្រឿងរបស់រុស្ស៊ី

2024/06/06 07:08:23 pm        122
កងកម្លាំងអាកាសអ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនប្រភេទ Shahed ចំនួន ២២ គ្រឿងក្នុងចំណោមយានដ្រូន ២៧គ្រឿង ដែលបានបាញ់បង្ហោះពីលើតំបន់ចំនួន ៥របស់អ៊ុយក្រែន ក្នុងការវាយប្រហារ នៅពេលយប់របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ។អភិបាលតំបន់លោក Filip Pronin បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ការវាយប្រហារនេះបានបំផ្លាញរោងចក្រឧស្សាហកម្មមួយ និងធ្វើឲ្យមនុស្សម្នាក់ រងរបួស នៅក្នុងតំបន់Poltava។ លោកបាននិយាយថា យោធាអ៊ុយក្រែន បានកម្ទេចយានដ្រូន ចំនួន៦គ្រឿង ពីខាងលើតំបន់ភាគខាងត្បូងនៃក្រុង Mykolaiv។ លោកបានបន្ថែមថា បំណែករបស់យានដ្រូនមួយគ្រឿង បានបំផ្លាញផ្ទះឯកជនមួយខ្នង និងបានបណ្តាលឲ្យខូចខាតផ្ទះប្រហែល ១០ខ្នងផ្សេងទៀត ប៉ុន្តែមិនមានអ្នករងរបួសណាម្នាក់ ត្រូវបានគេរាយការណ៍ឡើយ។អភិបាលតំបន់ បាននិយាយថា យានដ្រូនចំនួន ៤គ្រឿង ត្រូវបានគេបាញ់ទម្លាក់ នៅពីខាងលើតំបន់ (Kherson) ភាគខាងត្បូង និង ៤គ្រឿងទៀត នៅកណ្តាលតំបន់ Dnipropetrovsk។ការវាយប្រហារនោះ ក៏បានកំណត់គោលដៅទៅលើតំបន់Sumyភាគខាងជើង ដោយមិនមានព័ត៌មានលម្អិតអំពីការខូចខាតដែលត្រូវបានរាយការណ៍ដោយអាជ្ញាធរក្នុងតំបន់នោះទេ។

ក្រុមហេសបូឡា និយាយថា ត្រៀមជាស្រេចសម្រាប់សង្រ្គាមពេញលេញជាមួយអ៊ីស្រាអែល

2024/06/05 08:57:45 pm        421
គេហទំព័រព័ត៌មានក្នុងស្រុក អែលណាស្រា(Elnashra) បានរាយការណ៍ថា អគ្គលេខាធិការរងរបស់ក្រុមហេសបូឡា លោក ស្សេក ណៃ ហ្កាសេម(Sheikh Naim Qassem) បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមប្រដាប់អាវុធលីបង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខទៅនឹងសង្រ្គាមពេញលេញជាមួយអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែលពង្រីកការវាយប្រហាររបស់ខ្លួន មកលើប្រទេសលីបង់។លោក Qassem បាននិយាយថា ប្រសិនបើអ៊ីស្រាអែល មានបំណងធ្វើសង្រ្គាមពេញលេញ យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមនោះ ហើយរាល់ការពង្រីកសង្រ្គាមរបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ នឹងត្រូវជួបការបំផ្លាញ មហន្តរាយ និងការជម្លៀសប្រជាជននៅអ៊ីស្រាអែល។លោកនិយាយថា ការទប់ទល់គឺបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រយុទ្ធ ហើយនឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែល ទទួលបានជ័យជំនះណាមួយឡើយ ហើយការសម្រេចចិត្តរបស់យើង គឺពុំមែនដើម្បីពង្រីកសង្រ្គាមនោះទេ ប៉ុន្តែយើងនឹងប្រយុទ្ធ ប្រសិនបើវាត្រូវធ្លាក់មកលើយើង។ មន្ត្រីរបស់ក្រុមហេសបូឡា និយាយថា ការនិយាយអំពីការដកកងកម្លាំង Radwan ដែលជាអង្គភាពកងកម្លាំងប្រតិបត្តិការពិសេសរបស់ក្រុមហេសបូឡា ពីព្រំដែនប្រទេសលីបង់ជាមួយអ៊ីស្រាអែល គឺមិនពិតនោះទេ ហើយក្រុមនេះបានប្រើតែផ្នែកតូចមួយនៃសមត្ថភាពរបស់ពួកគេប៉ុណ្ណោះ ក្នុងអំឡុងពេលប៉ះទង្គិចនៅព្រំដែន ជាមួយអ៊ីស្រាអែល។ភាពតានតឹងនៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហេសបូឡា បានបាញ់រាំងគ្រាប់រ៉ុក្កែត ធ្លាក់ចូលទៅប្រទេសអ៊ីស្រាអែល ក្នុងសាមគ្គីភាពជាមួយការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើអ៊ីស្រាអែល។ ក្រោយមក អ៊ីស្រាអែលបានសងសឹកវិញ ដោយការបាញ់កាំភ្លើងធំយ៉ាងខ្លាំង ចូលទៅភាគអាគ្នេយ៍ប្រទេសលីបង់។

អ្នកបើករថយន្តដឹកទំនិញ នៅបូលីវី បិទផ្លូវ ជុំវិញបញ្ហាកង្វះប្រេងឥន្ធនៈ

2024/06/05 08:54:07 pm        500
អ្នកបើកបររថយន្តដឹកទំនិញនៅប្រទេសបូលីវី បានបិទផ្លូវហាយវ៉េ El Alto ដើម្បីតវ៉ាពីបញ្ហាកង្វះប្រាក់ដុល្លារ និងកង្វះប្រេងឥន្ធនៈ បណ្តាលឱ្យរថយន្តដឹកទំនិញរាប់រយគ្រឿង បានជាប់គាំង។រូបភាពពីយានដ្រូន បានបង្ហាញពីជួររថយន្តដឹកទំនិញដែលជាប់គាំងដំណើរនៅលើដងផ្លូវមួយកន្លែងខណៈអ្នកបើកបរកំពុងតវ៉ា បានបង្កើតរបាំងមានដុតភ្លើងដើម្បីរាំងផ្លូវ។ នគរបាល បានធ្វើអន្តរាគមន៍ដោយបាញ់គ្រាប់កាំភ្លើងជ័រ និងសម្អាតការរាំងផ្លូវ ដោយធ្វើឲ្យក្រុមបាតុករបំបែកគ្នា និងបានគប់ដុំថ្មទៅលើរថយន្តដឹកទំនិញដែលកំពុងឆ្លងកាត់។កាលពីថ្ងៃអង្គារ ជួររថយន្តដ៏វែង ត្រូវបានគេមើលឃើញនៅស្ថានីយ៍ប្រេងឥន្ធនៈក្នុងទីក្រុង La Paz រដ្ឋធានីរបស់ប្រទេសបូលីវី ហើយអ្នកប្រើប្រាស់ជាច្រើន បានត្អូញត្អែរអំពីកង្វះប្រេងម៉ាស៊ូត។ ក្រុមអ្នកបើកបររថយន្តនៅប្រទេសបូលីវី បានប្រកាសពីការបិទផ្លូវរយៈពេល៤៨ ម៉ោង ដោយទាមទារការផ្គត់ផ្គង់ប្រេងម៉ាស៊ូតឲ្យបានជាប់លាប់ និងលំហូរនៃប្រាក់ដុល្លារជាប្រចាំ។រដ្ឋាភិបាលប្រទេសបូលីវី បានច្រានចោលការតវ៉ានេះថាពុំមែនជាភាពចាំបាច់ និងបានព្រមានពីការខាតបង់ប្រាក់រាប់លាន។ ប្រទេសបូលីវី បានទទួលរងពីកង្វះសាច់ប្រាក់ដុល្លារ ចាប់តាំងពីដើមឆ្នាំ ២០២៣មក។

រុស្ស៊ី បានបំផ្លាញរោងចក្រផលិតថាមពលដែលមានសមត្ថភាពជាង ៩ជីហ្គាវ៉ាត់ នៅអ៊ុយក្រែន

2024/06/05 08:27:54 pm        417
អ៊ុយក្រែន បានអះអាងថា ចុងក្រោយនេះ ខ្លួនបានបាត់បង់រោងចក្រថាមពលដែលមានសមត្ថភាពជាង ៩ជីហ្គាវ៉ាត់ នៅទូទាំងប្រទេស ដោយសារការវាយប្រហារដោយមីស៊ីល និងយានដ្រូន បន្ទាប់ពីការលុកលុយពេញទំហឹងរបស់រុស្ស៊ី ក្នុងឆ្នាំ ២០២២។នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីថ្ងៃអង្គារថា៖«ស្ថានភាព គឺធ្ងន់ធ្ងរណាស់»។ ប្រតិបត្តិករបណ្តាញអគ្គិសនី Ukrenergo ត្រូវបានបង្ខំឲ្យអនុវត្តការដាច់ចរន្តអគ្គិសនីតាមកាលវិភាគ ដោយសារកង្វះថាមពល។នៅទីក្រុងគីវ អគ្គិសនីត្រូវបានបិទនៅតាមបណ្តាក្រុងមួយចំនួន នៅពេលរសៀល ដោយសារការប្រើប្រាស់អតិបរមាដែលអាចអនុញ្ញាតបានលើស។លោក Shmyhal បានបញ្ជាក់ថា ភារកិច្ចចម្បងរបស់រដ្ឋាភិបាលនៅពេលនេះ គឺការការពារដែនអាកាស និងការងារជួសជុលកាន់តែប្រសើរឡើងលើរោងចក្រដែលរងការខូចខាត។ លោកបានបន្ថែមថា ប្រព័ន្ធថាមពល ត្រូវតែរៀបចំឡើងវិញ និងធ្វើឲ្យការប្រើប្រាស់ថាមពល កាន់តែមានប្រសិទ្ធភាព។ លោកនាយករដ្ឋមន្រ្តី បាននិយាយទៀតថា៖«គោលដៅរបស់យើង គឺដើម្បីសន្សំនៅគ្រប់កម្រិត ពីក្រុមហ៊ុនធំទៅផ្ទះតូច និងផ្ទះល្វែង» ។ការនាំចូលម៉ាស៊ីនភ្លើង បន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ និងរោងចក្រថាមពលតូចៗ ត្រូវបានឧបត្ថម្ភ ធន។ ទីក្រុងគីវ ក៏កំពុងពឹងផ្អែកលើជំនួយកាន់តែច្រើនពីដៃគូអន្តរជាតិ។ លោក Shmyhal បាននិយាយថា៖« យើងកំពុងធ្វើការលើការពង្រីកការនាំចូលពីអឺរ៉ុបដល់ ២,២ជីហ្គាវ៉ាត់»។

មនុស្ស៤នាក់ ត្រូវចាប់ខ្លួននៅក្រុងហុងកុង ក្នុងខួបទី៣៥ នៃការបង្ក្រាបនៅទីលានធានអានមឹន

2024/06/05 06:38:21 pm        213
អាជ្ញាធរក្នុងទីក្រុងហុងកុង បានចាប់ខ្លួនមនុស្សបួននាក់នៅក្នុងខួបលើកទី៣៥នៃការបង្ក្រាបដ៏បង្ហូរឈាមលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានកើតឡើងនៅទីលានធានអានមឹន( Tiananmen) ទីក្រុងប៉េកាំង ប្រទេសចិន។ការចាប់ខ្លួន ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ។ សន្តិសុខត្រូវបានរឹតបន្តឹង នៅទីកន្លែងជុំវិញសួនឧទ្យានមួយកន្លែង ដែលប្រជាជននៅទីក្រុងហុងកុង ធ្លាប់ប្រមូលផ្តុំគ្នាដើម្បីបន់ស្រន់ប្រចាំឆ្នាំកាលពីថ្ងៃទី ៤ ខែមិថុនា។ ព្រឹត្តិការណ៍នេះ ពុំត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ ២០១៩ ដោយសារតែការបង្ក្រាបរបស់រដ្ឋាភិបាល។មន្រ្តីនគរបាលនៅទីក្រុងហុងកុង បាននិយាយថាពួកគេបានចាប់ខ្លួនមនុស្សបួននាក់ ដែលមានអាយុចន្លោះពី ២៣ ទៅ៦៩ ឆ្នាំ។ ពួកគេនិយាយថា ស្ត្រីអាយុ ៦៨ ឆ្នាំម្នាក់ ត្រូវបានឃុំខ្លួនដោយសង្ស័យថាបានបំពានលើច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង ដែលបានចូលជាធរមានកាលពីខែមីនា។ពួកគេនិយាយថា ស្ត្រីរូបនេះ បានស្រែកពាក្យស្លោកនៅតាមផ្លូវក្នុងគោលបំណងញុះញង់ឱ្យមានការស្អប់ខ្ពើម មកលើអាជ្ញាធរ រួមទាំងរដ្ឋាភិបាលចិនផងដែរ។អាជ្ញាធរ បានបញ្ជូនមនុស្ស៥នាក់ផ្សេងទៀត ក្នុងនោះមានបុរសជនជាតិជប៉ុនម្នាក់ ទៅកាន់នាយកដ្ឋាននគរបាល។ ប៉ុន្តែតាមសេចក្តីរាយការណ៍ថាត្រូវបានបានដោះលែងមនុស្សទាំងនោះ នៅពេលក្រោយមក។

ប៉ាពួ នូវ៉ែលហ្គីណេ បញ្ចប់កិច្ចប្រឹងប្រែងស្វែងរកសាកសពនៅទីតាំងបំណាក់ដី

2024/06/05 06:16:40 pm        205
អាជ្ញាធរប៉ាពួ នូវ៉ែលហ្គីណេ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីស្វែងរកសាកសពត្រូវបានបញ្ចប់ដោយសារតែគ្រោះថ្នាក់នៃបំណាក់ដីដែលនឹងមានបន្ថែមទៀត ។ លោក Joe Aku មន្ត្រីយោធាឈានមុខគេមួយរូប ទទួលខុសត្រូវលើទីតាំងនោះ បានប្រកាសតំបន់ខ្ពង់រាបនេះ ថាជា "តំបន់គ្មានការធ្វើដំណើរ" ដែលនឹងត្រូវបិទសហគមន៍នេះ រហូតដល់មានការជូនដំណឹងបន្ថែមពីក្រុមអាជ្ញាធរ។ លោកបាននិយាយថា វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់នៅទីនេះអំឡុងដំណាក់កាលនេះ។ នេះគឺជាបំណាក់ដីដ៏ធំ និងធ្ងន់ធ្ងរបំផុត មិនដែលជួបប្រទះ។ ប្រទេសនៅទ្វីប អូសេអានី មួយនេះ ជាតំបន់មួយស្ថិតក្នុងចំណោមតំបន់ជាច្រើន ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយបំផុតរបស់ពិភពលោក ហើយបំណាក់ដីគឺជារឿងធម្មតាបំផុតហើយនៅក្នុងតំបន់ខ្ពង់រាបរបស់ប្រទេសនេះ។ការប៉ាន់ប្រមាណដំបូងរបស់រដ្ឋាភិបាលប៉ាពួ នូវ៉ែលហ្គីណេ បាននិយាយថាមនុស្សរហូតដល់ ២.០០០នាក់អាចត្រូវបានកប់នៅក្នុងបំណាក់ដីកាលពីថ្ងៃទី ២៤ ខែឧសភា ទោះបីជា លោក Aku បាននិយាយថាចំនួននេះអាចជិតដល់ ៦៥០នាក់ ក៏ដោយ ខណៈមានរបាយការណ៍ស្ដីពីមនុស្សបានស្លាប់ចំនួន៦៧០នាក់។ ក្រុមអាជ្ញាធរក្នុងតំបន់ប៉ាន់ប្រមាណថាមនុស្សចំនួន៧.៨៤៩នាក់រស់នៅក្នុងតំបន់ពីរដែលរងគ្រោះដោយគ្រោះមហន្តរាយនេះ។ លោក Aku បាននិយាយថា ភាគច្រើននៃមនុស្សទាំងនេះ ត្រូវបានជម្លៀសចេញ ហើយកំពុងពឹងផ្អែកលើជំនួយពីភ្នាក់ងារផ្ដល់ជំនួយ ឬប្រទេសដៃគូដើម្បីរស់៕

ជនអន្តោប្រវេសន៍វេណេស៊ុយអេឡានៅម៉ិកស៊ិក ដាក់ក្តីសង្ឃឹមលើប្រធានាធិបតីជាប់ឆ្នោតថ្មីលោកស្រី Sheinbaum

2024/06/05 06:00:29 pm        200
ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ដែលជាប់គាំងដំណើរនៅក្នុងប្រទេសម៉ិកស៊ិក មានក្តីសង្ឃឹម ដែល ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ ស្សេមបូម(Claudia Sheinbaum) នឹងផ្តល់នូវវិធីសាស្រ្តប្រកបដោយក្តីមេត្តាចំពោះជីវិត និងផ្លាស់ប្តូរស្ថានភាពដ៏អាក្រក់របស់ពួកគេ។លោកស្រី Sheinbaum បានជាប់ឆ្នោតជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសម៉ិកស៊ិក ក្នុងជ័យជម្នះភ្លូកទឹកភ្លូកដី កាលពីថ្ងៃអាទិត្យ ហើយនឹងចូលកាន់តំណែងនៅថ្ងៃទី ១ ខែតុលា។ សម្រាប់ជនអន្តោប្រវេសន៍វេណេហ្ស៊ុយអេឡាជាច្រើននាក់ ដែលរស់នៅក្នុងជំរំបណ្ដោះអាសន្ននៅភាគខាងជើងទីក្រុង Mexico City ជ័យជំនះរបស់លោកស្រី Sheinbaum បង្ហាញក្តីសង្ឃឹមក្នុងពេលពួកគេជួបស្ថានភាពធ្ងន់ធ្ងរ។លោកស្រី Kimberly Yepez ជាម្តាយជនជាតិវ៉េណេស៊ុយអេឡា ដែលធ្វើដំណើរជាមួយកូនពីរនាក់របស់នាង សង្ឃឹមថារដ្ឋបាលរបស់លោកស្រី Sheinbaum នឹងអនុញ្ញាតឱ្យជនអន្តោប្រវេសន៍បន្តការធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិក ដើម្បីបានទៅដល់សហរដ្ឋអាមេរិក។ ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា លោក Yasmin Salcedo ជឿជាក់ថា នៅពេលដែល លោកស្រី Sheinbaum ក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេរបស់ប្រទេសម៉ិកស៊ិក លោកស្រីនឹងកាន់តែមានចិត្តមេត្តា និងភាពអត់ធ្មត់ចំពោះជនអន្តោប្រវេសន៍។ចំនួនជនអន្តោរប្រវេសន៍ជាច្រើន បានធ្វើដំណើរឆ្លងកាត់ប្រទេសអាមេរិកកណ្តាល និងម៉ិកស៊ិក ក្នុងឆ្នាំ ២០២៣ ក្នុងគោលបំណងទៅកាន់សហរដ្ឋអាមេរិក ដោយគេចចេញពីភាពក្រីក្រ អំពើហិង្សា បម្រែបម្រួលអាកាសធាតុ និងជម្លោះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ
09/15/2026 06:09 PM
កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
09/15/2026 06:09 PM
អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
09/15/2026 06:09 PM
នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
09/15/2026 06:09 PM
ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
09/15/2026 06:09 PM
ឯកអគ្គរដ្ឋទូតអាមេរិកទៅទស្សនកិច្ច «តំបន់សាកល្បង» ដែលកងទ័ពលីបង់គ្រប់គ្រង នៅក្បែរអ៊ីស្រាអែល
09/15/2026 06:09 PM
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
09/15/2026 06:09 PM
អ៊ីរ៉ង់​បដិសេធ​មិន​មាន​ការចរចាណាមួយ​ជាមួយអាមេរិក ក្រោយការលើកឡើងរបស់លោក Trump
09/15/2026 06:09 PM
អេហ្ស៊ីប និងក្រិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅសមុទ្រមេឌីទែរ៉ាណេ
09/15/2026 06:09 PM
ក្រុមសង្រ្គោះរកឃើញសាកសព ខណៈឥណ្ឌូនេស៊ីបង្កើនប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ១២៩នាក់ ក្រោយនាវាលិច
09/15/2026 06:09 PM