អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទទួលយកទារកបោះបង់មករក្សាការពារ និងថែទាំបណ្តោះអាសន្ន ក្រោយឪពុកម្តាយដែលបានបោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាក់ទងនឹងបទល្មើសបោះបង់កូនរបស់ខ្លួន
សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន

សន្តិសុខ និង សង្គម

ខ្យល់ព្យុះបោកបក់កាត់ខេត្តតំបន់ឆ្នេររបស់អាហ្វ្រិកខាងត្បូង សម្លាប់មនុស្ស ១១ នាក់

2024/06/05 05:09:14 pm        254
មន្ត្រីក្នុងតំបន់បាននិយាយថា ខ្យល់ព្យុះបានបោកបក់កាត់ខេត្តឆ្នេរសមុទ្រ ក្វាហ្ស៊ូលូ-ណាតាល់ (KwaZulu-Natal) នៃប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃចន្ទ (០៣ មិថុនា) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញជាបន្តបន្ទាប់។ វីដេអូដែលថតដោយយានដ្រូនកាលពីថ្ងៃអង្គារ (០៤ មិថុនា) នៅភូមិ តុងហ្កាត (Tongaat) នៃប្រទេសអាហ្វ្រិកខាងត្បូង បានបង្ហាញអ្នកស្រុកកំពុងរុះរើកំទេចកំទីដែលរាយប៉ាយជុំវិញលំនៅឋានដែលរងការខូចខាត ដោយព្យាយាមរើសយករបស់របរដែលនៅសេសសល់។អ្នកស្រុកម្នាក់នៅក្នុងភូមិនេះ ថតបាននូវសកម្មភាពពពកវិលដ៏ខ្មៅងងឹតដែលស្រដៀងនឹងព្យុះកួច ហើយបាននិយាយថាវាកំពុងរំកិលទៅលើភូមិ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីប្រមុខខេត្ត ក្វាហ្ស៊ូលូ-ណាតាល់ លោក ណូមូសា ឌូបេ-ឃូបេ (Nomusa Dube-Ncube) ដោយនិយាយថាចំនួនអ្នកស្លាប់អាចកើនឡើងបន្តទៀត ហើយមានអ្នកស្លាប់ចំនួន ១១ នាក់ ត្រូវបានរាយការណ៍មកទល់ពេលនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សេវាអាកាសធាតុជាតិបានចេញការព្រមានកម្រិតទី៤ សម្រាប់ភ្លៀងធ្លាក់ខ្លាំង និងលទ្ធភាពនៃទឹកជំនន់។ សេវាសង្គ្រោះបាននិយាយថា បាតុភូតអាកាសធាតុដ៏អាក្រក់នេះបានបណ្តាលឱ្យលំនៅឋានជាច្រើនខ្នងត្រូវបានបំផ្លាញ ហើយមនុស្សម្នាត្រូវផ្លាស់ទៅកន្លែងសុវត្ថិភាព៕

ចំនួនអ្នកស្លាប់ដោយសារអាកាសធាតុធ្ងន់ធ្ងរនៅស្រីលង្កា បានឡើងដល់២៦នាក់

2024/06/05 04:44:44 pm        264
យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ប្រាមីថា បានដារ៉ា តេនណាគុន (Pramitha Bandara Tennakoon) បានឱ្យដឹងថា ចំនួនអ្នកស្លាប់សរុប ដែលត្រូវបានរាយការណ៍ដោយសារតែស្ថានភាពអាកាសធាតុដ៏ធ្ងន់ធ្ងរ នៅទូទាំងប្រទេសកោះនេះ បានកើនឡើងដល់ ២៦ នាក់ហើយ។ ទន្ទឹមនឹងនេះដែរ មនុស្សចំនួន ៤១ នាក់បានរងរបួសដោយសារឧបទ្ទវហេតុផ្សេងៗដែលបង្កឡើងដោយអាកាសធាតុធ្ងន់ធ្ងរ នេះបើតាមរដ្ឋមន្ត្រី ដែលបានប្រាប់សភាកាលពីថ្ងៃអង្គារ ទី៤ឧសភា ។ ជាងនេះទៅទៀត រដ្ឋមន្ដ្រីរូបនេះ បានបង្ហើបឱ្យដឹងថា មនុស្សសរុបចំនួន ១៣០.០២១ នាក់ មកពី ៣៣.៤២២ គ្រួសារក្នុងស្រុកចំនួន ២៣ នៃកោះនេះ ត្រូវបានរងផលប៉ះពាល់ដោយស្ថានភាពគ្រោះមហន្តរាយដែលកំពុងបន្តនៅឡើយ។រដ្ឋមន្រ្ដីប្រចាំរដ្ឋ រូបនេះ បានបញ្ជាក់បន្ថែមទៀតថា មនុស្សចំនួន៩.២៤៨នាក់ ក្នុងចំណោមមនុស្សមកពី២.៣៦៨ គ្រួសារ ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលសង្គ្រោះក្នុងតំបន់ចំនួន ១១៦ ដែលបានបង្កើតឡើងនៅទូទាំងកោះនេះ។ យ៉ាងណា សាលារៀនក្នុងប្រទេសនេះ បានបើកឡើងវិញកាលពីថ្ងៃអង្គារទី៤ខែមិថុនាសប្ដាហ៍នេះ ប៉ុន្តែ សាលារៀនមួយចំនួននៅក្នុងទីក្រុង ហ្គាំផាហា និង ទីក្រុង ម៉ាតារ៉ា ដែលរងគ្រោះខ្លាំងជាងគេ នៅតែបន្តបិទទ្វាររហូតដល់ស្ថានភាពប្រសើរឡើងវិញ៕

ភ្លើងឆេះព្រៃនៅអ៊ីស្រាអែលភាគខាងជើង បន្ទាប់ពីគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ បានបាញ់ចេញពីប្រទេសលីបង់

2024/06/04 09:07:11 pm        165
អាជ្ញាធរអ៊ីស្រាអែល កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏ខ្លាំងក្លា កាលពីថ្ងៃអង្គារ នៅភាគខាងជើងនៃប្រទេស ដែលបានឆាបឆេះឡើងភ្លាមៗ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយានដ្រូនពីប្រទេសជិតខាងលីបង់ ដោយបង្ខំឲ្យមានការជម្លៀសដោយផ្នែកនៃទីក្រុងមួយ។នគរបាលអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អង្គភាពពន្លត់អគ្គិភ័យ ដែលជួយដោយអង្គភាពផ្សេងៗ កំពុងធ្វើការ ដើម្បីពន្លត់ភ្លើង» ដោយបន្ថែមថា ប្រជាជននៅតាមផ្ទះមួយចំនួន នៅក្នុងទីក្រុង Kiryat Shmona ត្រូវបានជម្លៀសចេញ។អ្នកថតរូប AFP ម្នាក់នៅទីប្រជុំជនភាគឦសាន បានឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដែលបានហ៊ុមព័ទ្ធ ផ្នែកខ្លះនៃតំបន់ជាប់ព្រំដែនប្រទេសលីបង់ ជាកន្លែងកើតហេតុនៃការការបាញ់ប្រហារតគ្នាជារៀងរាល់ថ្ងៃរវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្រៅសង្គ្រាមនៅតំបន់ហ្កាហ្សា។កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនបានដាក់ពង្រាយកម្លាំងជំនួយ ដើម្បីគាំទ្រក្រុមអ្នកពន្លត់អគ្គិភ័យក្នុងការពន្លត់ភ្លើងដែលកំពុងឆេះរាលដាលយ៉ាងខ្លាំង។កងទ័ព បានអះអាងថា៖«ទាហានបម្រុងចំនួន៦នាក់របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរងរបួសស្រាល ដោយសារការស្រូបផ្សែង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល»។កងទ័ព បានបន្ថែមទៀតថា៖ «កងកម្លាំង បានគ្រប់គ្រងទីតាំងភ្លើងឆេះនោះ ហើយនៅដំណាក់កាលនេះគ្មានមនុស្សណាម្នាក់ គ្រោះថ្នាក់ដល់ជីវិតឡើយ»។

ប៉ូឡូញបានចាប់ខ្លួនមនុស្ស១៨នាក់ ដោយចោទប្រកាន់ពីបទរៀបចំផែនការអរិភាព ក្នុងនាមរុស្ស៊ី និងបេឡារុស

2024/06/04 09:03:53 pm        122
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញ បានចាប់ខ្លួនមនុស្សចំនួន ១៨នាក់ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ជុំវិញការចោទប្រកាន់ផ្សេងៗគ្នានៃការបន្តសកម្មភាពអរិភាព ឬរៀបចំផែនការបំផ្លិចបំផ្លាញ ក្នុងនាមប្រទេសរុស្ស៊ី និងប្រទេសបេឡារុសដែលនៅជិតខាង ហើយយ៉ាងហោចណាស់មនុស្សម្នាក់ បានជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Tomasz Siemoniak បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនចំនួន ១០នាក់ ចាប់តាំងពីខែធ្នូ គឺជាប់ពាក់ព័ន្ធដោយផ្ទាល់ ក្នុងការរៀបចំផែន ការបំផ្លិចបំផ្លាញជាច្រើន ដូចជាការដុតបំផ្លាញនៅទូទាំងប្រទេសប៉ូឡូញ។ជនជាតិប៉ូឡូញ បេឡារុស និងអ៊ុយក្រែន គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នេះបើយោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង។រដ្ឋអាជ្ញាប៉ូឡូញ បាននិយាយថា បុរសជនជាតិប៉ូឡូញម្នាក់ ត្រូវបានចាប់ខ្លួនកាលពីខែមេសា ជុំវិញការចោទប្រកាន់ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើចារកម្មសម្រាប់ចារកម្មយោធារបស់ប្រទេសរុស្ស៊ី នៅក្នុងផែនការដែលត្រូវបានចោទប្រកាន់ ដើម្បីធ្វើឃាតប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskyy )។ បុរសនោះ ត្រូវបានគេចោទប្រកាន់ថា កំពុងស្វែងរកទំនាក់ទំនងជាមួយជនជាតិរុស្ស៊ី ដែលជាប់ពាក់ព័ន្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយត្រូវបានគេរំពឹងថា នឹងបញ្ជូនព័ត៌មានលម្អិតអំពីអាកាសយានដ្ឋានយុទ្ធសាស្ត្រ Rzeszow-Jasionka នៅជិតព្រំដែនប្រទេសប៉ូឡូញជាមួយអ៊ុយក្រែន។

មេដឹកនាំក្រុងហុងកុង ព្រមានពីការគំរាមកំហែងផ្នែកសន្តិសុខ នៅថ្ងៃខួបនៃការបង្រ្កាបនៅទីលានធានអានមិន

2024/06/04 08:46:00 pm        152
មេដឹកនាំទីក្រុងហុងកុង លោក John Lee បានព្រមានថា ការគំរាមកំហែង នឹងធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិរបស់ខ្លួន «គឺជារឿងពិត» ខណៈទីក្រុង បានបង្កើនការយាមល្បាត នៅថ្ងៃអង្គារនេះ ដែលជាខួបលើកទី៣៥ នៃការបង្ក្រាបនៅទីលានធានអានមិន ថ្ងៃទី ៤ ខែមិថុនា។លោក Lee បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារនេះថា ការគំរាមកំហែងដល់សន្តិសុខជាតិ គឺជារឿងពិតប្រាកដ ហើយសកម្មភាពបែបនេះ អាចកើតមានឡើងភ្លាមៗ ខណៈមនុស្សផ្សេងគ្នា អាចប្រើប្រាស់លេស ដើម្បីលាក់បាំងពីគោលបំណងរបស់ពួកគេ។ លោក បាននិយាយពីភាពចាំបាច់ក្នុងការ «ប្រុងប្រយ័ត្នគ្រប់ពេលវេលាប្រឆាំងទៅនឹងការប៉ុនប៉ងបង្កបញ្ហាណាមួយ»។នៅក្នុងទីក្រុងហុងកុង ដែលគ្រប់គ្រងដោយប្រទេសចិន មន្ត្រីនគរបាល បានរឹតបន្តឹងសន្តិសុខ នៅជុំវិញឧទ្យាន Victoria Park ជាកន្លែងមានការបួងសួងដុតភ្លើងទៀន នៅថ្ងៃទី ៤ ខែមិថុនា ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ មុនពេលច្បាប់សន្តិសុខជាតិថ្មីតឹងរ៉ឹង ចូលជាធរមាន កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។រថក្រោះរបស់ចិន បានបើកចូលទៅក្នុងទីលាន នៅមុនពេលថ្ងៃរះ នៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ១៩៨៩ ដើម្បីបញ្ចប់បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើនសប្តាហ៍ ធ្វើឡើងដោយនិស្សិត និងកម្មករ។

កសិករអេស្ប៉ាញ និងបារាំង ប្រមូលផ្ដុំគ្នាបិទព្រំដែន ប៉ុន្មានថ្ងៃមុនការបោះឆ្នោតសហភាពអឺរ៉ុប

2024/06/04 08:26:39 pm        107
ក្រុមកសិករអេស្ប៉ាញ និងបារាំង បាននាំគ្នាបិទផ្លូវនៅតាមព្រំដែនឆ្លងកាត់ជួរភ្នំ ភីរ៉េនីស (Pyrenees) កាលពីថ្ងៃចន្ទ (០៣ មិថុនា) មុនការបោះឆ្នោតសភាអឺរ៉ុប ដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេនិយាយថាជាការប្រកួតប្រជែងអយុត្តិធម៌ពីខាងក្រៅសហភាពអឺរ៉ុប។កាលពីដើមឆ្នាំនេះ ក្រុមកសិករបាននាំគ្នាតវ៉ាបិទផ្លូវជាច្រើនសប្តាហ៍នៅក្នុងប្រទេសនានាទូទាំងសហភាពអឺរ៉ុប ដោយនិយាយថាពួកគេកំពុងប្រឈមមុខនឹងកំណើនថ្លៃចំណាយ និងពន្ធខ្ពស់ សេវាលុយក្រោមតុ បទប្បញ្ញត្តិបរិស្ថានហួសហេតុ និងការប្រកួតប្រជែងមិនយុត្តិធម៌ពីការនាំចូលអាហារថោក។ជាមួយនឹងការបោះឆ្នោតសហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៩ ខែមិថុនា ក្រុមកសិករបារាំង និងអេស្ប៉ាញ បានប្រើប្រាស់ត្រាក់ទ័ររាប់សិបគ្រឿងដើម្បីបិទព្រំដែនទាំងពីរនៅលើផ្លូវហាយវេ អេភី-៨ (AP-8) នៅក្នុងសហគមន៍ជនជាតិភាគតិច បាស្គ៍ (Basque) និងផ្លូវហាយវេ អេភី-៧ (AP-7) នៅតំបន់ កាតាឡូនី (Catalonia)។ សប្តាហ៍នៃការតវ៉ារបស់កសិករ បានបង្ខំសហភាពអឺរ៉ុប ក្នុងខែឧសភា ឱ្យបន្តការឧបត្ថម្ភធនរយៈពេលប្រាំមួយខែ ដើម្បីគាំទ្រដល់វិស័យកសិកម្មរបស់ប្លុក ២៧ ប្រទេសមួយនេះ។សហភាពអឺរ៉ុប ក៏បានកាត់បន្ថយផ្នែកខ្លះនៃគោលនយោបាយបរិស្ថាន បៃតង (Green Deal) របស់ខ្លួនផងដែរ ដោយដកចេញនូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នកសិកម្មពីផែនទីបង្ហាញផ្លូវអាកាសធាតុឆ្នាំ២០៤០ របស់ខ្លួន។ ការបោះឆ្នោតសភាអឺរ៉ុប នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ប៉ុន្តែប្រទេសភាគច្រើន បានចាប់ផ្ដើមការបោះឆ្នោតមុនពេលតាំងពីថ្ងៃអាទិត្យមក៕

របបសឹកទម្លាក់គ្រាប់បែកលើពិធីមង្គលការនៅមីយ៉ាន់ម៉ា បណ្តាលឱ្យមនុស្ស២៤នាក់ស្លាប់

2024/06/04 08:14:22 pm        105
អ្នកស្រុកបានប្រាប់អ្នកសារព័ត៌មានមួយថា យន្តហោះយោធាយោធាមួយគ្រឿងបានទម្លាក់គ្រាប់បែកទម្ងន់ ៥០០ ផោនលើពិធីមង្គលការមួយ ដោយបានសម្លាប់មនុស្ស ២៤ នាក់ និងប្រហែល ៣០នាក់ទៀតរងរបួសនៅក្នុងតំបន់ សាហ្គេង (Sagaing) របស់សហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទទី៣មិថុនា។អ្នកភូមិម្នាក់ឈ្មោះ យូ តាយ (U Htay)បាននិយាយថា បន្ទាប់ពីការទម្លាក់គ្រាប់បែកនេះ កងទ័ពរដ្ឋាភិបាលបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ចូលទៅក្នុងភូមិ ម៉ា ត (Ma Taw) ក្នុងសង្កាត់ មីនហ្គីន (Mingin) ដោយបង្ខំឱ្យប្រជាជនជាង ២.០០០នាក់ មកពីភូមិនៅក្បែរៗនោះចំនួន៦ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ លោកបានបន្តថា គ្រាប់បែកនោះត្រូវបានទម្លាក់ផ្ទាល់ទៅក្នុងពិធីមង្គលការនៅម៉ោង ៨ និង ១៥ នាទីព្រឹក ថ្ងៃចន្ទ ។ ពេលនោះកូនកំលោះ -កូនក្រមុំ កំពុងធ្វើដំណើរទៅវត្តក្នុងភូមិ ហើយមិនមានរបួសទេ ។លោកបានបន្តថានៅតាមតំបន់ជនបទ កន្លែងចម្អិនអាហារ រោងទទួលទានអាហារ និងកន្លែងផ្ដល់វុត្ថុអានុស្សាវរីយពិធីមង្គលការ គឺនៅក្នុងកន្លែងផ្សេងៗគ្នា។ គ្រាប់បែកបានវាយប្រហារតំបន់ភាគកណ្តាល បណ្តាលឲ្យមនុស្សទាំងអស់នៅទីនោះរងការវាយប្រហារ។ អ្នកស្រុកម្នាក់ទៀត បាននិយាយថា ដោយសារតែអ្នករបួសធ្ងន់ច្រើន ដូច្នេះចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត ។កុមារវ័យ៨ឆ្នាំម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ៕

នគរបាល សាន់ហ្វ្រាន់ស៊ីស្កូ ចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនរាប់សិបនាក់នៅស្ថានកុងស៊ុលអ៊ីស្រាអែល

2024/06/04 05:15:30 pm        123
ក្រុមមន្រ្តីនិយាយថា នគរបាលក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) របស់សហរដ្ឋអាមេរិក បានចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនចំនួន ៧០ នាក់ កាលពីថ្ងៃចន្ទ (០៣ មិថុនា) ពីបទយករបស់ដោយគ្មានការអនុញ្ញាត បន្ទាប់ពីពួកគេបានសម្រុកចូលទៅក្នុងបន្ទប់ទទួលភ្ញៀវនៃអគារស្នាក់នៅស្ថានកុងស៊ុលអ៊ីស្រាអែល ហើយបានបដិសេធមិនព្រមចាកចេញ។នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មន្រ្តីមានមូលហេតុដើម្បីចាប់ខ្លួនជនសង្ស័យចំនួន ៧០ នាក់ដែលបដិសេធមិនព្រមចេញពីអាគារ»។ ពុំមានការរងរបួសត្រូវបានគេរាយការណ៍ទេ ហើយសាក្សីសារព័ត៌មានរ៉យទ័របានឱ្យដឹងថា នគរបាលបាននាំក្រុមអ្នកតវ៉ាចេញពីអគារម្តងម្នាក់ៗ ហើយបញ្ជូនចូលទៅក្នុងរថយន្តនគរបាល ដោយត្រូវបានចងដៃដោយខ្សែរ៉ូត។សារព័ត៌មាន ក្រូនីខល (Chronicle) បានរាយការណ៍ពីទីតាំងតវ៉ានោះថា ក្រុមបាតុករដែលបញ្ចេញសំឡេងប្រឆាំងនឹងការលុកលុយរបស់អ៊ីស្រាអែលទៅកាន់តំបន់ហ្កាហ្សា ទាំងនោះបាននិយាយថា ពួកគេគ្រោងនឹងបន្តនៅក្នុងអគាររហូតដល់ត្រូវបានបណ្ដេញចេញដោយបង្ខំ។ ក្រុមរៀបចំបាតុកម្ម ដែលមានឈ្មោះថា បណ្ដាញជ្វីហ្វអន្តរជាតិ ប្រឆាំងនឹងជ្វីហ្វជ្រុលនិយម (IJAZN) បាននិយាយនៅលើបណ្ដាញអ៊ីនស្តាក្រាម (Instagram) ថាមានមនុស្ស ១០០ នាក់បានចូលរួមក្នុងការតវ៉ានោះ។ស្ថានកុងស៊ុលអ៊ីស្រាអែល បាននិយាយថា ខ្លួនមានការហួសចិត្ត ប៉ុន្តែមិនភ្ញាក់ផ្អើលទេចំពោះក្រុមបាតុករដែលសម្រុកចូលទៅក្នុងបន្ទប់ទទួលភ្ញៀវនៃអគារស្ថានកុងស៊ុលនោះ។ សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល បានហៅក្រុមបាតុករទាំងនោះថាជា «អ្នកបះបោរគាំទ្រក្រុមហាម៉ាស»៕

[UPDATE] អ្នកស្លាប់ដោយសាររលកកម្ដៅនៅឥណ្ឌា ឡើងដល់ជាង២០០នាក់ រួមទាំងបុគ្គលិកបោះឆ្នោតរាប់សិបនាក់

2024/06/04 05:02:38 pm        160
មនុស្សជាង ២០០នាក់ រួមទាំងបុគ្គលិករៀបចំការបោះឆ្នោតរាប់សិបនាក់ដែលកំពុងបំពេញកាតព្វកិច្ចបោះឆ្នោត បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងប្រទេសឥណ្ឌា ខណៈប្រទេសនេះបានបន្តរងគ្រោះពីផលប៉ះពាល់នៃរលកកម្ដៅដ៏ធ្ងន់ធ្ងរ។ មនុស្សស្លាប់ជាង៨០ នាក់ ត្រូវគេរាយការណ៍ក្នុងរយៈពេលត្រឹមតែ ៧២ ម៉ោងចុងក្រោយ ដោយនាំឲ្យចំនួនអ្នកស្លាប់ទាក់ទងនឹងរកលកកម្ដៅខ្លាំង ឡើងដល់ ២១១នាក់ នៅពេលនេះ ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ យ៉ាងហោចណាស់៣៣នាក់ គឺជាបុគ្គលិកបម្រើការក្នុងកាតព្វកិច្ចបោះឆ្នោតដែលបានស្លាប់កាលពីថ្ងៃសៅរ៍នៅពេល ខណៈប្រទេសឥណ្ឌាកំពុងរៀបចំការបោះឆ្នោតដំណាក់កាលទី ៧ និងចុងក្រោយនៃការបោះឆ្នោតសកលរយៈពេល៦សប្តាហ៍របស់ខ្លួន។ មនុស្សទាំងនេះភាគច្រើនធ្វើការជាសន្តិសុខ បុគ្គលិកអនាម័យ និងបុគ្គលិកបោះឆ្នោតផ្សេងទៀត។ខណៈប្រទេសឥណ្ឌា កំពុងព្យាយាមទប់ទល់នឹងការហក់ឡើងស៊ីតុណ្ហភាពក្ដៅខ្លាំង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួននៅក្នុងរដ្ឋធានីដេលី បានឈរតម្រង់ជួរយ៉ាងវែងដើម្បីប្រមូលទឹកពីស៊ីទែន នានា ។ កាតព្វកិច្ចបោះឆ្នោតគឺជាភាពចាំបាច់ត្រូវតែបំពេញនៅក្នុងប្រទេសឥណ្ឌាសម្រាប់បុគ្គលិកផ្នែកសាធារណៈ។ ពួកគេត្រូវបានចាត់តាំងដោយគណៈកម្មការរៀបចំការបោះឆ្នោត មុនពេលការបោះឆ្នោតចាប់ផ្តើម៕

[UPDATE] អ្នកស្លាប់ក្នុងទឹកជំនន់ និងបំណាក់ដីនៅស្រី លង្កា ឡើងដល់១៦នាក់ ខណៈសាលារៀនបន្តបិទទ្វារ

2024/06/04 04:42:25 pm        105
ក្រុមមន្ត្រីបាននិយាយថា ប្រទេសស្រីលង្កា នៅតែបន្តបិទសាលារៀនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងផ្នែកជាច្រើននៃប្រទេសកោះមួយនេះ បានកើនឡើងដល់ ១៦ នាក់។ក្រសួងអប់រំបានប្រកាសថា ការបើកសាលារៀនឡើងវិញគឺអាស្រ័យលើការវិវត្តន៍នៃស្ថានភាពអាកាសធាតុ។ភ្លៀងធ្លាក់ខ្លាំងបានបង្កការបំផ្លិចបំផ្លាញនៅក្នុងតំបន់ជាច្រើនរបស់ប្រទេសនេះ ចាប់តាំងពីថ្ងៃអាទិត្យចុង សប្ដាហ៍មុនមក ដោយបានជន់លិចផ្ទះសម្បែង ស្រែចំការ និងផ្លូវថ្នល់ ហើយបង្ខំឱ្យអាជ្ញាធរកាត់ផ្តាច់ចរន្តអគ្គិសនីជាការប្រុងប្រយ័ត្ន។យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា មនុស្ស ១២ នាក់បានស្លាប់បន្ទាប់ពី ទឹកហូរកួច និងលង់ទឹកនៅជិតរដ្ឋធានីកូឡុំបូ និងតំបន់ដាច់ស្រយាល រ៉ាត់ថាភូរ៉ា (Rathnapura) ស្រុក ម៉ាតារ៉ា (Matara) និងស្រុកហ្គាឡេ (Galle) កាលពីថ្ងៃអាទិត្យ។ បីនាក់ទៀតបានស្លាប់ពេលបំណាក់ដីបាក់សង្កត់លើផ្ទះ ហើយមនុស្សម្នាក់ស្លាប់ពេលដើមឈើបាក់រលំលើ។ មជ្ឈមណ្ឌលដដែលនេះ បាននិយាយថា ដោយឡែកមនុស្ស៥នាក់បានរងរបួសនៅពេលបំណាក់ដីបានវាយប្រហារ និងបំផ្លាញផ្ទះពីរខ្នងនៅតំបន់ រ៉ាត់ណាភូរ៉ា(Ratnapura) ស្ថិតនៅចម្ងាយប្រហែល ៨៦គីឡូម៉ែត្រ ភាគអាគ្នេយ៍ពីរដ្ឋធានីកូឡុំបូ។ មជ្ឈមណ្ឌលខាងលើនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមថ្ងៃចន្ទទី៣ មិថុនា មនុស្សជាង ៦.០០០នាក់ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលជម្លៀស ហើយលំនៅឋានជាង១២.០០០ ខ្នង ត្រូវបានខូចខាត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ
09/15/2026 06:09 PM
កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
09/15/2026 06:09 PM
អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
09/15/2026 06:09 PM
នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
09/15/2026 06:09 PM
ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
09/15/2026 06:09 PM
ឯកអគ្គរដ្ឋទូតអាមេរិកទៅទស្សនកិច្ច «តំបន់សាកល្បង» ដែលកងទ័ពលីបង់គ្រប់គ្រង នៅក្បែរអ៊ីស្រាអែល
09/15/2026 06:09 PM
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
09/15/2026 06:09 PM
អ៊ីរ៉ង់​បដិសេធ​មិន​មាន​ការចរចាណាមួយ​ជាមួយអាមេរិក ក្រោយការលើកឡើងរបស់លោក Trump
09/15/2026 06:09 PM
អេហ្ស៊ីប និងក្រិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅសមុទ្រមេឌីទែរ៉ាណេ
09/15/2026 06:09 PM
ក្រុមសង្រ្គោះរកឃើញសាកសព ខណៈឥណ្ឌូនេស៊ីបង្កើនប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ១២៩នាក់ ក្រោយនាវាលិច
09/15/2026 06:09 PM