សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ចាត់​ឲ្យ​តំណាង​នាំ​យក​​អំណោយ​មនុស្ស​ធម៌​ជូន​កុមារ​កំព្រា ​ក្នុង​មណ្ឌលមែកឈើ​

2021/07/01 10:22:22 pm        621
ភ្នំពេញ ៖ ដោយទទួលដំណឹងតាមរយៈបណ្តាញសង្គមពីការលំបាករបស់មណ្ឌលមែកឈើ ស្ថិតនៅ​ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ាណា បាន​ចាត់ឲ្យ​លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌​នាំយក​អំណោយ​មួយចំនួនធំទៅប្រគល់ជូនមណ្ឌលមួយនេះ ​ដើម្បីជួយសម្រាលការលំបាក​បាន​មួយ​រយៈផងដែរ ។នាឱកាសនោះលោក ជិន ប៊ុនធឿន បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម និង​លោកជំទាវ ​ដែលជានិច្ចកាលលោកតែងតែគិតគូរពីការលំបាករបស់កូនៗ ក្មួយៗ​ដែលរស់​នៅ​តាមអង្គការ សមាគម និងមណ្ឌលនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសក្មួយៗ​ក្នុង​មណ្ឌលមែកឈើ ដែលកំពុងប្រឈមនឹងបញ្ហាជីវភាពក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩នេះ ។ សូមបញ្ជាក់ផងដែរថា ​លោក​ ផន​ ផល្លា​ ជា​អតីត​ក្មេងធ្លាប់រស់នៅក្នុងមណ្ឌល ត្រូវបាន​ឲ្យ​​កាន់​តួនាទីបន្តជាប្រធានថ្មីតាំងពីដើមឆ្នាំ២០២០ មកម្ល៉េះ​ ដើម្បីដឹកនាំ​និងស្វែងរកជំនួយពី សប្បុរសជន​នានា​ក្នុងស្រុក និងក្រៅស្រុកនាពេលកន្លងមក ។ ​តែបច្ចុប្បន្នលោក​មានផ្ទុកជំងឺកូវីដ-១៩ ក្នុង​ស្ថានភាពធ្ងន់ធ្ងរ កំពុងទទួលការព្យាបាល ​។ ចំណែកឯកុមារចំនួន​១០នាក់ផ្សេង ទៀត​ក៏បាន​ឆ្លងហើយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ។ ទើបធ្វើឲ្យ​មណ្ឌលនេះ​ប្រឈម​នឹងការ​ខ្វះខាត​ដើម្បីបន្តចិញ្ចឹមកុមារក្នុងមណ្ឌល ។ សម្រាប់​អំណោយរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលត្ររូវ​​ផ្តល់ជូន មណ្ឌលកុមារកំព្រាមែកឈើរួមមាន ៖ ១-អង្ករចំនួន ១០ បេ ២- ត្រីខចំនួន ៥ កេស ៣-មីចំនួន ១០ កេសធំ៤-ត្រីងៀតចំនួន ១០ គីឡូ៥-សាច់ក្រកចំនួន ១០ គីឡូ៦-សាច់ជ្រូកផាត់ចំនួន ១០ គីឡូ៧-ទឹកដោះគោខាប់ចំនួន ៤ កេស ៨-អូវ៉ាន់ទីនចំនួន ៥ កញ្ចប់ធំ ៩-ស្ករសចំនួន ១ បេ១០-អំបិលចំនួន ១ បេ ១១-ទឹកត្រីចំនួន ៥ យួរ១២-ទឹកស៊ីអីវចំនួន ៥ យួរ១៣-ប៊ីចេងចំនួន ១ បេ១៤-ប្រេងឆាចំនួន ៥ ដបធំ ១៥-សាប៊ូដុំចំនួន ១០០ ដុំ១៦-វីតាមីនសេចំនួន ៣០ ១៧-ប្រេងក្រឡាចំនួន ៥ ដុំ១៨-ប្រេងខ្យល់ចំនួន ៥ ដុំ ១៩-ម៉ាសចំនួន ៦០ ប្រអប់។ សម្រាប់​បុគ្គលិកចំនួន២០នាក់​ចូល​រួមក្នុងកម្មវិធី ក្នុងម្នាក់ៗទទួលបានឃីដ០១មួយកញ្ចប់​ ។ ដោយឡែក​កុមារ​ចំនួន៨០នាក់ ក្នុងម្នាក់ៗ​ទទួលបាន​សម្ភារៈ​សិក្សា​១​ឈុត និង​ប្រដាប់ប្រដា​អនាម័យ​មួយ​ចំនួនផងដែរ ៕

កម្ពុជា​ចាត់ទុក​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​​ ធ្វើការ​ងារ​កាត់​បន្ថយ​ហានិភ័យ ​គ្រោះ​មហន្តរាយ​នៅ​​កម្ពុជា​បានច្រើន

2021/07/01 08:45:59 pm        443
ភ្នំពេញ ៖ ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាសម្តេចតេជោ ​នាយករដ្ឋមន្ត្រី ​និង​តំណាង​ដ៏ខ្ពស់ខ្ពង់​ឯកឧត្តម ​នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ បានមានប្រសាសន៍​ថា ​ភាពជាដៃគូ ស្ថាប័នសំខាន់ៗ ​និងកិច្ចសហប្រតិបត្តិការ រួមមាន​ស្ថាប័ន​រាជរដ្ឋាភិបាល ​និងអង្គការ​ដៃគូអភិវឌ្ឍន៍​នានា បានធ្វើការងារ​កាត់​បន្ថយហានីភ័យ គ្រោះ​មហន្តរាយ​នៅកម្ពុជា។ ការលើកឡើងបែបនេះ​ ធ្វើឡើងក្នុងពិធីបើក​ កិច្ចប្រជុំសម្របសម្រួល​រវាង គ.ជ.គ.ម. និងអង្គការ​ដៃគូ​អភិវឌ្ឍន៍​កម្ពុជា​ សហការ​ជាមួយ​ក្រុមការងារ អស់លោក​ជាសហប្រធាន ​HRF និង JAG -តំណាងភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការ PPC ដែលបានខិតខំប្រឹងប្រែងក្នុងការ រៀបចំឱ្យកិច្ចប្រជុំនាពេលនេះ​ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ​នៅកម្ពុជា​ នាព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១នេះ ។ក្នុងឱកាសបើក​កិច្ចប្រជុំនេះ ឯកឧត្តម ហង្ស សាមឿន ធ្វើការវាយតម្លៃខ្ពស់ចំ ពោះក្រុមការងារ បច្ចេកទេស​របស់ គ.ជ.គ.ម. ដែលដឹកនាំដោយ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និង​ជានាយកគម្រោង​ ដែលសហការជាមួយ​ក្រុមការងារ HRF JAG និង PPC ដែលបាន​ខិតខំ​ប្រឹងប្រែង​លើការងារគ្រប់គ្រង​គ្រោះមហន្តរាយ នាពេលនេះ​ គឺជាការសមស្របបំផុត ដែលបម្រើជាគុណ​ប្រយោជន៍​ ក្នុង​ការលើក​កម្ពស់​កិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត រវាងគណៈកម្មាធិការជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ និងអង្គការដៃគូ ក្នុងគោលបំណងកាត់បន្ថយ ផលប៉ះពាល់ ដល់សង្គម-សេដ្ឋកិច្ច នឹង បរិស្ថានដែលបង្កឡើង​ដោយមុខសញ្ញាគ្រោះថ្នាក់​ដោយធម្មជាតិ និង ដោយ​មនុស្ស​ ហើយក៏ជាការប្រយុទ្ធ​នឹង​ហានិភ័យ​ គ្រោះមហន្តរាយ។ឯកឧត្តម បន្តថា តាមរយៈប្រព័ន្ធអនឡាញ ​ដើម្បីជួបប្រជុំពិគ្រោះយោបល់ ​ក៏ដូចជាការអនុវត្តនូវ សកម្មភាព​ការងារចាំបាច់ផ្សេងៗ ។​ នៅអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​ប្រទេសកម្ពុជាមានការ អភិវឌ្ឍន៍ គួរឲ្យ​កត់​សម្គាល់ ​មិនត្រឹមតែក្នុង​ទិដ្ឋភាព​សន្តិសុខ និងនយោបាយ ​ថែមទាំងសេដ្ឋកិច្ច និង​សង្គ្រាមផងដែរ។ក្នុងឆ្នាំ២០២០កម្ពុជា​យើងបាន ​នៅពេលទឹកជំនន់ ​កំពុងវាយប្រហារខ្លាំង គណៈកម្មាធិការជាតិ ​គ្រោះ​មហន្តរាយ ​ដោយសហការជាមួយ HRF និង JAG ​ចុះ​ទៅកាន់​ខេត្តគោល​​ដៅ ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ ដើម្បី​ធ្វើការ​ប៉ាន់ប្រមាណ​អំពី​ ផល់​ប៉ះពាល់​ និង​តម្រូវ​ការ​របស់​ប្រជាជន។ ទទួលរង​គ្រោះមហន្តរាយ ​​ដោយ​​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​ប៉ះពាល់​២៥រាជធានី-ខេត្ត ​ជាពិសេស ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង និងរាជធានីភ្នំពេញ។ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានបង្កើតឡើងជាសេនាធិការឱ្យ រាជរដ្ឋាភិបាល ដើម្បីដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារគ្រប់គ្រងគ្រោះ មហន្តរាយនៅកម្ពុជា៕អត្ថបទ បាន ចក់

សម្តេចតេជោ​ ដាក់​ចេញ​យុទ្ធសាស្ត្រថ្មី​បិទ​ការ​​នាំចូល​តាម​ព្រំដែន​ទាំងអស់​ដើម្បី​ទប់ស្កាត់​មេរោគ​បំប្លែង​ខ្លួនថ្មី

2021/07/01 12:17:34 pm        533
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការជាតិ​ប្រយុទ្ធ​ប្រឆាំងកូវីដ១៩ ​បាន​​ដាក់​ចេញ​នូវ​វិធានការ​យុទ្ធសាស្ត្រថ្មី​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ការ​នាំចូល​មេរោគបំប្លែងខ្លួនថ្មី ​ជាពិសេស​ត្រូវពង្រឹងការ​គ្រប់គ្រង​ការចេញចូលតាមព្រំដែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។តាមរយៈសារពិសេសថ្លែងចេញពីភូមិគ្រឹះក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១កក្កដា​ក្នុងកិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំងកូវីដ១៩ ​សម្តេចតេជោ​ បាន​ដាក់ចេញ​នូវវិធានការ​យុទ្ធសាស្ត្រ​ថ្មីៗ​ ជាពិសេស ការ​ទប់ស្កាត់​ការនាំចូល​នៅតាមព្រំដែនទាំងអស់​ត្រូវពង្រឹងការ​ចេញ​ចូលតាមព្រំដែន​ទាំងអស់​ទាំង​ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេសសម្តេចមិនស្តីបន្ទោសទេ​នៅក្នុងពេលវេលានេះ ។ ​ប៉ុន្តែ​សម្តេច​ត្រូវតែមានការណែនាំនៅលើចំណុច​ខ្វះខាត​របស់​មន្ត្រី​សុខាភិបាល​ ដូចជាការ​ផ្តល់​សម្ភារៈ​វេជ្ជសាស្ត្រ​ការធ្វើតេស្តរហ័ស​ និង​សម្ភារៈ​ប្រើប្រាស់​ដទៃទៀត​មិន​បាន​ឆ្លើយ​តប​តាមការ​ស្នើសុំ​របស់​ខេត្ត​ ដែលបាននិងកំពុងមាន​ហានិភ័យ​ឆ្លងរាលដាល ​បាន​តាមសំណើរជាដើមនោះ។សម្ដេច បានបន្ថែមថា ទាក់ទង​ឧបករណ៍​​តេស្តរហ័សនេះ ​នៅ​សល់មិនខ្វះនោះឡើយ ដូច្នេះគ្មានរឿង​អីដែល​ត្រូវ​​​និយាយ​ពី​បញ្ហា​នោះ។សម្តេច បានបន្តថា ការធ្វើរបៀបនេះ វាមិនខុសពីការដែលហៅថា កងទ័ព​ទៅច្បាំងខ្វះគ្រាប់​ខ្វះ​អាវុធនោះ ​ ។ដូច្នេះសម្តេច បានណែនាំ​សូម​យកចិត្តទុកដាក់ឲ្យច្បាស់ ​ជាពិសេសប្រដាប់​ធ្វើ​តេស្តេរហ័ស ​មិនត្រូវ​ទុក​តែ​ក្នុង​ឃ្លាំងនោះទេ​ រាប់ទាំងសម្ភារៈ​ផ្សេងៗទៀត ដែលពេលវេលានេះ​មិនមែន​ជាពេលវេលាត្រូវស្តីបន្ទោសនោះទេ​ តែជាពេលវេលាត្រូវកែតម្រូវ ៕អត្ថបទ ៖ មុត សុត 

សម្តេចតេជោ បញ្ជាឱ្យ​ព្យាបាលអ្នកឆ្លងមេរោគបំប្លែង​ខ្លួនថ្មី​នៅដាច់​ដោយ​ឡែក​ពី​គេ

2021/07/01 12:46:43 pm        484
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល​ដាក់ការព្យាបាលនៅដាច់ ដោយឡែកពីគេ​ចំពោះ​អ្នកឆ្លងកូវីដ១៩ ប្រភេទបំប្លែង​​ខ្លួនថ្មី។ក្នុងឱកាសដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ចេញពីក្រុងតាខ្មៅ​នៃកិច្ចប្រជុំ​គណៈកម្មការជាតិប្រយុទ្ធ ប្រឆាំងកូវីដ១៩ សម្តេច​បានមានប្រសាសន៍ថា វិធានការទី៤​ នៅក្នុងយុទ្ធសាស្ត្រទី១ គឺដាក់​ឲ្យ​ព្យាបាល​នៅដាច់ដោយឡែក​​សម្រាប់អ្នកវិជ្ជមានកូវីដបំប្លែងខ្លួនថ្មី​ ហើយការធ្វើចត្តាឡីស័ក​ក៏ត្រូវ​ធ្វើ​រហូត​ដល់ម្ភៃមួយថ្ងៃ។ទាក់ទង​នឹងការឆ្លងមេរោគកូវីដ១៩ ជាពិសេសមេរោគបម្លែង​ខ្លួនថ្មី សម្តេចក៏បានអំពាវនាវ​ទៅកាន់​បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសថៃ ​សូមកុំមានការ​ព្រួយបារម្ភពេក ព្រោះកម្ពុជា​បានសហការ​ជាមួយ​​ភាគីថៃរួចហើយ ខាងភាគីថៃឯកអគ្គរាជទូតថៃ បានធ្វើការជាមួយក្រសួង​ការបរទេស​កម្ពុជា ព្រោះអ្នកដែលមានការងារធ្វើស្របច្បាប់ គឺអត់មានការភ័យខ្លាចទេ​ ប៉ុន្តែ បើ​ទៅធ្វើការ​មិន​ស្របច្បាប់ ទាំងថៅកែ​ និងកម្មករគឺសុទ្ធតែភ័យ ប៉ុន្តែ​ ភាគីថៃ​គេបានបញ្ជាក់ហើយថា នៅពេលដែល​គេរកឃើញគឺគេមិនដាក់ទោសទណ្ឌទេ​ ផ្ទុយទៅវិញគេចុះឈ្មោះឲ្យធ្វើការស្របច្បាប់តែម្តង៕

រដ្ឋបាលខេត្តស្វាយរៀង​ ហាមឃាត់​ការ​លក់​ចែកចាយ​គ្រឿង​ស្រវឹង​ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ-១៩

2021/07/01 12:18:04 am        644
ស្វាយរៀង ៖ គ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបានរដ្ឋបាលខេត្តស្វាយរៀង​ធ្វើការ​ហាមឃាត់​ការ​លក់​ចែកចាយ ដើម្បី​បញ្ចៀស​ការជួបជុំ​ សេពគ្រឿងស្រវឹង​ទប់ស្កាត់​ចម្លងជំងឺកូវីដ-១៩​ ។នៅថ្ងៃទី៣០ ខែមិថុនានេះ រដ្ឋបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សហការជាមួយ នឹងផ្នែកពាក់ព័ន្ធ ដឹកនាំដោយលោក ហែម សារិទ្ធ បានចុះផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៩ / ២១ សណន របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពី ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ​ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២១ ​នៅតាមទីប្រជុំជនផ្សារសំខាន់ៗទាំង៣ និង ឃុំទាំង១៦ របស់ស្រុក។លោក ហែម សារិទ្ធ អភិបាលស្រុក ​បានអំពាវនាវដល់ពលរដ្ឋ និងអាជីវករ ត្រូវចូលរួមអនុវត្តសេចក្តី​ណែនាំ​​របស់រដ្ឋបាលខេត្ត​ឲ្យបាន​ខ្ជាប់ខ្ជួន​សំដៅធ្វើការ​បញ្ជៀស​ការចែកចាយ និងការ​ប្រើប្រាស់​គ្រឿង​ស្រវឹង នៅតាមសហគមន៍​ ខណៈដែលខេត្តបាននិងកំពុង​ប្រឈម​ជំងឺកូវីដ-១៩ ឆ្លងចូល សហគមន៍ ពីព្រោះកន្លងមកការចម្លងជំងឺកូវីដ១៩​ ត្រូវបានរដ្ឋបាលខេត្ត ពិសេសក្រុមការងារ​បាន​ចុះស្រាវជ្រាវ វិជ្ជមានជំងឺកូវីដ១៩ ​នៅតាមសហគមន៍​ បានរកឃើញ អ្នកសេពគ្រឿងស្រវឹង​មួយ​ចំនួនមាន ​វិជ្ជមានជំងឺកូវី១៩​ផងដែរ។ផ្សារភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយនេះដែរ លោក ហែម សារិទ្ធ អភិបាលស្រុក បានអំពាវនាវដល់​ពលរដ្ឋ​នៅ​ក្នុងស្រុកបន្តអនុវត្តវិធានរបស់​ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំ​របស់​សម្ដេច​អគ្គ​មហា​សេនាបតីជោ ហ៊ុន សែន៣កុំ​ ៣ការពារ ​ទៅតាមការណែនាំ ដើម្បីបញ្ចៀសជំងឺ ឆ្លង​ចូល​សហគមន៍ ខណៈដែលខេត្តស្វាយរៀង​ពិសេសភូមិឃុំរបស់​ស្រុកស្វាយជ្រំ​ទាំងមូល​បាន​រង​វិជ្ជមានជំងឺ covid-១៩ លើពលរដ្ឋមួយចំនួនគួរឱ្យបារម្ភ ។តាមរបាយការណ៍បឋមរបស់រដ្ឋបាលខេត្ត គិតមកដល់ត្រឹមថ្ងៃទី២៩ ខែមិថុនាឆ្នាំ ២០២១ នៅទូទាំងខេត្តស្វាយរៀង​ មានពលរដ្ឋដែលមាន -វិជ្ជមានជំងឺកូវីដ១៩ ចំនួន២ពាន់៤១៣នាក់ ក្នុងនោះរដ្ឋបាលខេត្ត​ បានធ្វើការព្យាបាលអោយជាសះស្បើយចំនួន ១ពាន់ ៣៨៦នាក់ អ្នកជំងឺចំនួន ២០នាក់ បានស្លាប់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន១ពាន់ ០០២នាក់ ៕អត្ថបទ ៖ សារិទ្ធ 

មន្រ្តីជំនាញ ៖ កិច្ចសហប្រតិបត្តិការផ្នែកធនធានទឹកមេគង្គ-ឡានឆាង​មានការ​រីកចំរើន​ក្នុង​វិស័យ​ជាច្រើន

2021/06/30 11:10:15 pm        733
ភ្នំពេញ ៖ មន្រ្តីជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ខែមិថុនានេះ បានលើក​ឡើង​ថា កិច្ចសហប្រតិបត្តិការផ្នែកធនធានទឹកមេគង្គ-ឡានឆាង ​ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មាន​ការរីកចំរើនច្រើន គួរឱ្យកត់សំគាល់ ក្នុងនោះ មានដូចជា ៖ វិស័យថាមពលអគ្គីសនី ប្រព័ន្ធធារាសាស្រ្ត និងជលផលជាដើម។មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប និងសមាគមពាណិជ្ជកម្មមិត្តភាពកម្ពុជា-ចិន នៅ​ថ្ងៃទី៣០ខែមិថុនានេះ បានរៀបចំកិច្ចពិភាក្សាស្តីពី ៖ ការអភិវឌ្ឍ​ប្រកបដោយ​ស្ថេរភាព​ក្រោមគំនិត​ផ្តួចផ្តើម​ខ្សែរក្រវាត់ ​និងផ្លូវរបស់ប្រទេសចិន នៅប្រទេសតាមដងទន្លេមេង្គ-ឡានឆាង ក្រោម​អធិបតីភាព​ឯកឧត្តមបណ្ឌិត វ៉ាន់ ផល ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានទីប្រឹក្សា​នយោបាយជាន់ខ្ពស់ នៃសមាគមន៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ធ្វើឡើង​នៅសណ្ឋគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មការជាតិទន្លេមេគង្គកម្ពុជា បានឱ្យដឹងថា ក្នុងកិច្ច​សហប្រតិបត្តិការផ្នែកធនធានទឹកមេគង្គ-ឡានឆាង ​មានភាពរីកចម្រើនគួរឲ្យកត់សំគាល់ បើ​ប្រៀបធៀប​ជាមួយយន្តការ ​កិច្ចសហប្រតិបត្តិការថ្នាក់តំបន់មេគង្គផ្សេងៗទៀត។ឯកឧត្តម បន្តថា ទន្លេមេគង្គ-ឡានឆាង​ ផ្ដល់នូវឱកាស និងកិច្ច​សហប្រតិបត្តិការ​សម្រាប់​វិស័យ​ថាមពលវារីអគ្គិសនី​ ប្រព័ន្ធធារាសាស្រ្ត ជលផល នាវាចរ ការគ្រប់គ្រងទឹកជំនន់​ និងគ្រោះរាំងស្ងួត ទេសចរណ៍ជាដើម។ជាមួយគ្នាននេះ លោកឧកញ៉ា លីវ យ៉ាង ប្រធាសមាគមពាណិជ្ជកម្មកម្ពុជា-ចិន បាន​មាន​ប្រសាសន៍​ដែរថា ប្រភពនៃទន្លេមេគង្គ-ឡានឆាង គឺជាផ្នែកដ៏សំខាន់មួយ​នៃកិច្ច​សហប្រតិបត្តិការ​រវាងចិន និង​អាស៊ាន ទោះបីការ អភិវឌ្ឍន៍​សេដ្ឋកិច្ចក្នុងតំបន់នេះ មានភាពយឺតយ៉ាវបន្តិចក្ដី ប៉ុន្តែទំនាក់ទំនង​កម្ពុជា-ចិន ទាំងប្រពៃណី ​និងទំនៀមទំលាប់នៅតែស្អិតរមួត។ លើសពីនេះ លោក បញ្ជាក់ថា ក្រោយ​យុគសម័យនៃការ រីករាលដាលនៃជំងឺកូវីដ ប្រទេសកម្ពុជា​ច្បាស់​ជា​មាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង​ជាលំដាប់ ព្រោះកម្ពុជាមានលក្ខណៈពិសេសជាច្រើន។ជាការកត់សំគាល់ ឆ្នាំនេះគឺជាខួប ៥ឆ្នាំ នៃការបង្កើតកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបាន​ផ្តួចផ្តើម​ដោយថ្នាក់ដឹកនាំប្រទេសចិន ​និងបណ្តាប្រទេសតាមដងទន្លេមេង្គ៕អត្ថបទ៖ទូច សោភ័ណ 

មេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា បន្តថយចុះជាលំដាប់ចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០២០

2021/06/30 10:36:16 pm        791
ភ្នំពេញ ៖ រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា អត្រា​នៃការឆ្លងមេរោគអេដស៍ ជំងឺអេដស៍​នៅ​កម្ពុជា បន្តថយចុះជាលំដាប់ពី១.៨% នៅឆ្នាំ១៩៩៨, ១.២% នៅឆ្នាំ២០០៥, ០.៦% នៅឆ្នាំ២០១៧ និង០.៥%នៅឆ្នាំ២០២០។ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុង​ឱកាសអនុញ្ញាតឲ្យលោកស្រីវេជ្ជបណ្ឌិត Vladanka Andreeva នាយិកាប្រចាំប្រទេសរបស់​ការិយា​ល័យ​អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) ក្នុងប្រទេសកម្ពុជា ចូលជួប​សម្តែង​ការគួរសម និងជម្រាបលា នាទីសី្តការក្រសួងព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។ឯកឧត្តម រដ្ឋមន្រី្ត បានបន្តថា UNAIDS គឺជាដៃគូដ៏យូរអង្វែង ដែលបានចូលមកប្រទេសកម្ពុជា តាំងពីការចាប់ផ្តើមរាលដាលនៃមេរោគអេដស៍ និងការឆ្លើយតបលើកដំបូងក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០ ដោយបានជួយគាំទ្រផ្នែកបច្ចេកទេសលើការរៀបចំផែនការយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាន់ពេលវេលា និងត្រូវទិសដៅ ផ្អែកលើភស្តុតាងវិទ្យាសាស្រ្ត និងអេពីដេមីសាស្រ្ត រហូតបានទទួលជោគជ័យជាបន្តបន្ទាប់។ជាការឆ្លើយតបលោកស្រីវេជ្ជបណ្ឌិត Vladanka Andreeva បានជម្រាបជូនឯកឧត្តម រដ្ឋមន្រី្តថា អង្គការ​សហប្រជាជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានសហការគាំទ្រមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹង​ជំងឺអេដស៍ សើស្បែក និងកាមេរោគ ​ជាពិសេសរយៈពេល៤ឆ្នាំ នៃអាណតិ្តរបស់លោកស្រី UNAIDS បានជួយលើការងារដឹកនាំរៀបចំផែនការយុទ្ធសាស្រ្ត ការអនុវត្តផែនការ ការតាមដាន និងវាយតម្លៃ ការកៀរ​គរធនធាន ​ការរៀបចំលើកគម្រោងថវិកាសម្រាប់ជាជំនួយឥតសំណង ពីមូលនិធិសកល​សម្រាប់​ប្រទេសកម្ពុជា ឆ្នាំ២០២១-២០២៣ ក្នុងការគាំទ្រ ការឆ្លើយតប​ការរីករាលដាល នៃមេ​រោគអេដស៍ និងជំងឺអេដស៍ និងជួយផ្តល់ការប្រឹក្សារៀបចំផែនការយុទ្ធសាស្រ្តសម្រាប់បង្ការ និង​ថែទាំ​ជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២១-២០២៥។ឆ្លៀតក្នុងឱកាសនោះឯកឧត្តម រដ្ឋមន្រី្តក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ចំពោះអង្គការសហប្រជាជាតិប្រយុទ្ធ នឹងជំងឺអេដស៍​ ដែលតែងតែគាំទ្រកម្មវិធីជាតិប្រយុទ្ធ នឹង​ជំងឺអេដស៍ ទាំងបច្ចេកទេស ​ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការកៀរគរ​ធនធានថវិកាគាំទ្រ​ឲ្យការងារទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍៕អត្ថបទ រដ្ឋា

ក្រសួងបរិស្ថាន និងក្រុមហ៊ុនចែកចាយ​រថយន្តក្នុងស្រុក​ ចុះ MOU ស្ដីពីកិច្ច​សហប្រតិបត្តិការ​គាំពារ​បរិស្ថាន

2021/06/30 10:19:04 pm        658
ភ្នំពេញ ៖ ក្រសួងបរិស្ថាន និងក្រុមហ៊ុនចែកចាយរថយន្តក្នុងស្រុក អិលវីអិមស៊ី ហូលឌីង បាន​ចុះ​អនុស្សរណៈយោគយល់ជាមួយគ្នា ស្ដីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថាន ហើយក៏ភ្ជាប់​ជាមួយ​ការ​ប្រគល់រថយន្តដឹកសំរាមជូនក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ២៩ខែ មិថុនានេះផងដែរ។នារសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងបរិស្ថាន ។ក្នុងឱកាសដដែលនេះ ក៏មានការប្រគល់រថយន្តដឹកសំរាមចំនួន ៣គ្រឿងដំបូងជូន​ក្រសួង​បរិស្ថាន​ផងដែរ។សម្រាប់ពិធីចុះអនុស្សរណៈនេះ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង​ឱ្យឯកឧត្តមរដ្ឋមន្រ្តី ​បានលើកឡើងថា នេះជាលើកដំបូងហើយ ដែលក្រសួង​បាន​ចុះអនុស្សរណៈ​ជាមួយក្រុមហ៊ុនដំឡើងរថយន្តក្នុងស្រុក។ ឯកឧត្តម បន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីបង្កើតសហប្រតិបត្តិការរវាង​ភាគីទាំង​ពីរ​លើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន​ ក្នុងការបញ្ជាទិញ និងផ្គត់ផ្គង់​រថយន្ដ​ដឹកសំរាម ​រវាងភាគីទាំងពីរ ​ដើម្បីធ្វើការរួមគ្នាក្នុងការលើកកម្ពស់​អនាម័យ សោភ័ណភាព បរិស្ថាន ចូលរួមលើកកម្ពស់ផលិតផល ​ដែលផលិតក្នុងស្រុក ជំរុញលើកទឹកចិត្តដល់ប្រជាជនកម្ពុជា​អោយ​មាន​ការស្នេហាជាតិ។ ឯកឧត្តម មានប្រសាសន៍ថា នេះការប្រើប្រាស់ផលិតផលក្នុងស្រុក ក៏ជាការកាតបន្ថយការ​ចំណាយ​ច្រើនផងដែរ ស្របពេលដែលផលិតផលក្នុងស្រុកមានគុណភាពល្អប្រសើរដូចគ្នា ទៅនឹងផលិតផល​នាំចូល។ ក្នុងឱកាសដដែលនេះ លោកស្រី ម៉ៅ គន្ធា ដែលជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនអិលវីអិមស៊ី ហូលឌីង បានឱ្យដឹងថា ក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង ជាតំណាងចែកចាយផ្តាច់មុខរថយន្ត​ម៉ាកSsangYong ដែលជារថយន្តសេរីទំនើបមានដូចជា ​រថយន្តSUV, Compact SUV,រថយន្ត PickUp ដែលពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងចែកចាយផ្គត់ផ្គង់រថយន្តដឹកសំរាម​ដែល​តម្លើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ទេរបច្ចេកវិទ្យា ព្រមទាំងជំនាញក្នុងការតម្លើងរថយន្ដ និង​ទទួល​ខុសត្រូវក្នុងការ​ផ្គត់ផ្គង់​គ្រឿងបន្លាស់ ការធានា និងសេវាកម្មជួសជុល៕អត្ថបទ ៖ គឹមហុក 

ឯកឧត្តម លី ធុជ ថ្លែង​អំណរ​គុណ​ចំពោះ​ម្ចាស់​ជំនួយ​រយៈពេល៦ឆ្នាំ សរុប​ថវិកា​ប្រមាណ​២០លាន​ដុល្លារ​ ដោយ​ផ្តោត​ទៅ​លើ​សកម្មភាព​ចំនួនបី

2021/06/30 03:05:01 pm        406
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានវាយ​តម្លៃថា «សហគមន៍​ផ្តល់​ជំនួយ​បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើវិស័យសកម្មភាពមីន តាម​រយៈគម្រោង​បោស​សម្អាត​មីន ដើម្បីលទ្ធផលក្នុងគោលដៅ បញ្ចប់ការគំរាមកំហែងដោយសារមីននៅត្រឹមឆ្នាំ២០២៥»។ការលើកឡើងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំក្រុម​ប្រឹក្សា​ភិបាល​គម្រោង​​បោស​សម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ តាមរយៈប្រព័ន្ធវីដេអូ។កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើលទ្ធផលសម្រេចបានក្នុងឆមាសទី១ និងផែនការ​សកម្មភាពការងារក្នុងឆមាសទី២ឆ្នាំ២០២១ នៃការអនុវត្តគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដំណាក់កាលទី៤។ប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោង​បោស​សម្អាតមីនដើម្បីលទ្ធផល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស របស់ប្រជាជននិងរដ្ឋាភិបាលនៃ​ប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សឺ ឡង់ និង អង្គការ UNDP ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសម្អាតមីន​ដើម្បី​​លទ្ធផលដំណាក់កាលទី៤ រយៈពេល៦ឆ្នាំចាប់ពីឆ្នាំ២០២០-២០២៥ សរុបថវិកាប្រមាណ ២០ លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតទៅលើសកម្មភាពចំនួនបី ទី១-ការ បោសសម្អាតមីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាម ទី២-គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹង អំពី​គ្រោះថ្នាក់​ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ និងទី៣-ពង្រឹងសមត្ថភាពថ្នាក់ជាតិ។ឯកឧត្តម ក៏​បានបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ សកម្មភាពមីន​ ២០១៨-២០២៥ (NMAS) ដើម្បីសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាគ្មានមីននៅឆ្នាំ២០២៥» ​និង​ស្របតាម​សំណើសុំពន្យាពេលបោសសម្អាតមីន លើកទី២របស់កម្ពុជា ព្រមទាំងការបញ្ចប់​ការអនុវត្ត​ផែនការ បីឆ្នាំរបស់ NMAS ដំបូង២០១៨ -២០២០ប្រកបដោយជោគជ័យ ដែលបានផ្តល់​ផល​ប្រយោជន៍ដល់ប្រជាជនចំនួន១.១២០.៤៩៧ នាក់ ។លោក Nick Beresford តំណាងអង្គការUNDP ប្រចាំកម្ពុជា បានសម្តែងអបអរសាទរ​ចំពោះ​អាជ្ញាធរ​មីន ​ដែលបានអនុវត្តដោយជោគជ័យនូវគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដោយបាន​សហការ​យ៉ាង​ជិតស្និទ ជាមួយ UNDP ក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមក ដើម្បី រួមគ្នាបន្តដំណើរ​ជួយ​​​សង្គ្រោះជីវិត ​និងរំដោះដីសុវត្ថិភាពជូនប្រជាពលរដ្ឋ ​ហើយអង្គការ UNDP នៅតែបន្តតាំងចិត្ត​យ៉ាងមុតមាំ និងឈរជាមួយរាជរដ្ឋា ភិបាលកម្ពុជា ក្នុងការសម្រេចឲ្យបាននៅកម្ពុជា​គ្មាន​មីនឆ្នាំ២០២៥។ឆ្លៀតក្នុងឱកាសនោះ លោក Nick Beresford ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជ​រដ្ឋា​ភិបាល​កម្ពុជា ដែលខិតខំយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងនូវការរីករាលដាលជំងឺ​ឆ្លងកូវីដ-១៩៕

សម្តេចតេជោ ៖ ការឆ្លងធ្ងន់ធ្ងរកូវីដ-១៩ កើតឡើងក្នុងពេលដ៏លំបាកមួយ​ នៃការកើតឡើងនៃ​​និន្នាការ​ឯកតោនិយម

2021/06/29 08:15:21 pm        646
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការឆ្លងរីករាលដាលដ៏ធ្ងន់ធ្ងរនៃមេរោគ​កូវីដ-១៩ បានកើតឡើងក្នុងអំឡុង​ពេលដ៏លំបាកមួយ​ដែលពិភព​លោក​កំពុងតែស្ថិតនៅក្រោមការ​គំរាមកំហែង​ពីសំណាក់នៃការកើនឡើងនិន្នាការឯកតោនិយម និង​ប្រជានិយមជាដើម។តាមរយៈកិច្ចពិភាក្សាតុមូលជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយនៃបណ្ដាប្រទេសអាស៊ាន-រុស្ស៊ីតាមប្រព័ន្ធវីដេអូ​ពីភូមិ​គ្រឹះក្រុងតាខ្មៅ នៅល្ងាចថ្ងៃទី ២៩ខែមិថុនានេះ សម្ដេចតេជោ​មានប្រសាសន៍ថា បើទោះបីពេលនេះ សម្តេច​កំពុងជាប់ធ្វើ​ចត្តាឡីស័ក​ដែលមានរយៈពេល១០ថ្ងៃរួចមកហើយ នៅសល់ ៤ថ្ងៃទៀត ប៉ុន្ តែដើម្បីបានជួប​ជាមួយ​កិច្ចពិភាក្សាជំនួបកំពូលតុមូលនេះ សម្តេចបានខិតខំម្ខាងដើម្បីដោះស្រាយ​ជាមួយនឹងវិស័យ​សុខាភិបាលជាមួយបញ្ហាចត្តាឡីស័ក ដែលពុំមានអ្នកអមដំណើរក្នុងការប្រជុំ​ ហើយសូម្បីតែអ្នកថត​ទាំងអស់ក៏ស្ថិតក្នុងឯកសណ្ឋានពេទ្យទាំងអស់ផងដែរ​នៅក្នុងដំណាក់កាលកូវីដ ដែលវាមិនស្គាល់​នាយករដ្ឋមន្ត្រី ឬប្រធានគណបក្ស នោះទេ។ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះគណបក្សរួបរួមរុស្ស៊ី ដែលបានរៀបចំ​កិច្ច​ពិភាក្សា​តុមូលនេះ​ ក្រោមប្រធានបទ តួនាទីនៃការទទួលខុសត្រូវនៃកម្លាំងគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងស្ថាបន្យកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ​នៅក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិច សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចែករំលែកទស្សនៈមួយចំនួនជូន​កិច្ច​ពិភាក្សាតុមូលជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយនៃ ប្រទេសអាស៊ាន រុស្ស៊ី ដោយវាយតម្លៃថា វេទិកាតុមូលនេះ មានសារៈសំខាន់ណាស់នៅក្នុងបរិបទនៃកូវីដ១៩។សម្តេច បានបន្តថា ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋកំពុងត្រូវបានកំណត់​ដោយការបែងចែកភូមិសាស្ត្រ​នយោបាយ ភាពមិនប្រាកដប្រជានៃខ្សែបន្ទាត់ភូមិសាស្ត្រ​នយោបាយនេះ បានជំរុញឲ្យមានការដាក់​គំលាបលើខ្លួនឯងពីសំណាក់រដ្ឋមួយចំនួននៅពេលដែលពួកគេព្យាយាម លើកកំពស់​ការធ្វើពិពិធកម្ម​និងកិច្ចសហប្រតិបត្តិការពហុទិស។សម្ពាធនេះ បានរារាំងសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិក្នុងការជ្រើសរើសផ្លូវឆ្ពោះទៅកាន់ការអភិវឌ្ឍដែលសមស្របនិងបរិបទនៃប្រទេសនោះ។សម្ដេចបានបន្តថា ក្នុងស្ថានការណ៍នេះ សន្និសីទមួយនេះ ពិតជាត្រូវរៀបចំឡើងទាន់ពេលវេលា​ក្នុងការបញ្ជ្រាបតួរនាទីយ៉ាងសំខាន់របស់គណបក្សនយោបាយ ក្នុងការថែរក្សាសណ្ដាប់ធ្នាប់​ពិភពលោក​ដែលអោយតម្លៃទៅលើកិច្ចសហប្រតិបត្តិការអន្តរជាតិ មានការប្រឈមមុខដាក់គ្នា​សាមគ្គីភាព ជៀសវាងការបែកបាក់ និងការអភិវឌ្ឍ ចៀសវាងការបំផ្លិចបំផ្លាញ។សន្និសីទមួយនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់ឲ្យយើងទាំងអស់គ្នារួបរួមគ្នានឹងបង្ហាញនូវសារមួយយ៉ាងម៉ឺងម៉ាត់ក្នុងការទាត់ចោលនូវស្មារតីសង្គ្រាមត្រជាក់ថ្មី និងកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើត​លំហសម្រាប់​កិច្ចសហប្រតិបត្តិការដែលមានវិសាលភាពធំជាងការបែងចែកនៃភូមិសាស្ត្រនយោបាយ៕អត្ថបទ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចាប់ពីពេលនេះតទៅ អ្នកល្មើសច្បាប់ចរាចរណ៍តម្រូវឱ្យបង់ប្រាក់ពិន័យតាមរយៈធនាគារ កាណាឌីយ៉ា
08/31/2026 08:08 PM
រដ្ឋមន្រ្តីក្រសួងវប្បធម៌ ជួបពិភាក្សាការងារជាមួយអនុប្រធានបេសកកម្មស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា
08/31/2026 08:08 PM
អង្គភាពប្រឆាំងអំពើពុករលួយធ្វើការសម្រេចលើពាក្យបណ្តឹងចំនួន៣៣ ក្នុងខែសីហា ឆ្នាំ២០២៦
08/31/2026 07:08 PM
លោក Trump៖ អ៊ីរ៉ង់បច្ចុប្បន្នគឺជាប្រទេសបរាជ័យ ហើយការបិទច្រក គឺជារឿងមិនគួរឲ្យជឿទាល់តែសោះ
08/31/2026 07:08 PM
នាយករដ្ឋមន្ត្រីបែលហ្ស៊ិក៖ អឺរ៉ុបកំពុង​ដើរយឺត​ជាង​អាមេរិក និងចិន ក្នុងវិស័យនវានុវត្តន៍ និងផលិតភាព
08/31/2026 07:08 PM
ការវាយប្រហាររបស់អ៊ីរ៉ង់លើអេមីរ៉ាតអារ៉ាប់រួម និងហ្ស៊កដានី ត្រូវបានថ្កោលទោសយ៉ាងដាច់អហង្ការ
08/31/2026 07:08 PM
ក្រុមគ្រូពេទ្យនិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ២នាក់ នៅតំបន់ហ្កាហ្សា
08/31/2026 06:08 PM
ប្រធានាធិបតីលីបង់ ជំរុញឱ្យ​អនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌយ៉ាង​ពេញលេញ និងមិនលម្អៀង​ ជាមួយអ៊ីស្រាអែល
08/31/2026 06:08 PM
ទួរគី អារ៉ាប៊ីសាអ៊ូឌីត និងប៉ាគីស្ថាន រៀបចំជំនួបគណៈកម្មាធិការកិច្ចព្រមព្រៀងការពារជាតិលើកដំបូង
08/31/2026 06:08 PM
យានដ្រូន​របស់រុស្ស៊ី ស្រោច​សន្ធាប់​លើ​ទីក្រុងគីវ ជា​ថ្ងៃទី៥ ដោយ​រំខានដល់ជីវិតប្រចាំថ្ងៃ នៅទូទាំងរដ្ឋធានី
08/31/2026 06:08 PM