សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខ​រាជ​រដ្ឋាភិបាល​ អំពាវ​នាវ​ឱ្យ​ចូលរួម​ការពារ​សន្តិភាព​កុំ​ឱ្យ​របប​ប្រល័យ​ពូជ​សាសន៍​វិល​ត្រឡប់​មក​វិញ

2021/05/20 12:06:34 pm        460
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ​ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​រួមគ្នា​ការពារ​សន្តិភាព ​ដើម្បី​កុំ​ឱ្យ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ពត វិល​ត្រឡប់មក​វិញ។សម្ដេច​តេជោ ហ៊ុន សែន បាន​អំពាវ​នាវ​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​នៅ​ថ្ងៃ​នេះ ចំ​ថ្ងៃ​ដែល​កម្ពុជា​ប្រារព្ធ​ទិវា​ចង​ចាំ ២០​ឧសភា ដែល​ការ​ប្រារព្ធ​ពិធី​នៅ​ឆ្នាំ​នេះ ​ធ្វើ​ឡើង​តាម​បែប​បទ​ថ្មី​ទៅ​តាម​វិធានការ​សុខាភិបាល ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​រៀបរាប់​លើ​ទំព័រ​ហ្វេសប៊ុក​ថា៖ «ដើម្បី​កុំ​ឱ្យ​របប​នេះ​វិល​ត្រឡប់​មក​វិញ ចូល​រួម​ថែ​រក្សា​ការពារ​សន្តិភាព​ឱ្យ​បាន​គង់​វង្ស ​ពីព្រោះ​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់​យ៉ាង​ក្នុង​ការ​កសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ ឱ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត»។ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​ ២០​ឧសភា គឺ​ជា​ការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ជាង ​៣​លាន​នាក់​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ រហូត​ដល់​មុន​ថ្ងៃ​ជ័យ​ជម្នះ ៧​មករា ១៩៧៩។សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​លើស​លប់​បាន​ដឹង ​និង​បាន​យល់​ច្បាស់​អំពី​រឿង​រ៉ាវ​សោក​នាដកម្ម​ដ៏​ជូរ​ចត់​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ឆ្លង​កាត់​ជិត​ ៣​ទសវត្សរ៍​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម និង​ទឹក​ភ្នែក​ ការ​កាប់​សម្លាប់ ការ​បំផ្លិច​បំផ្លាញ​ ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន​របស់​ខ្លួន​ដោយ​បង្ខំ និង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ដូច​សត្វ​ធាតុ​ជា​ដើម។សម្ដេច​តេជោ ហ៊ុន សែន បាន​រំលឹក​ឡើង​វិញ​ទៀត​ថា ​ប្រជា​ពលរដ្ឋ​កម្ពុជា​ក៏​ត្រូវ​ស្លាប់​ដោយ​គ្មាន​ថ្នាំ​សង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ គ្មាន​សិទ្ធិ​សេរីភាព ​និង​គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ឡើយ។សម្ដេច​តេជោ ហ៊ុន សែន សង្កត់​ធ្ងន់​ថា៖ «សូម្បី​តែ​សិទ្ធិ​រស់​រាន​មានជីវិត​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ»។ របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម បាន​ឡើង​គ្រប់​គ្រង​ និង​ដឹក​នាំ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ រហូត​ដល់​របប​នេះ​បាន​ដួល​រលំ​នៅ​ត្រឹម​ថ្ងៃ ៧ មករា ១៩៧៩៕

កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង​២.១៦​លាន​នាក់​ហើយ ស្មើ​នឹង​២១.៦៨​ភាគរយ​នៃ​គោលដៅ​រាជ​រដ្ឋាភិបាល

2021/05/20 05:01:13 am        136
ភ្នំពេញ៖ របាយការណ៍​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បង្ហាញ​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​សម្រេច​បាន​ជិត ២២​ភាគរយ​ហើយ​មក​ដល់​ត្រឹម​ថ្ងៃ​នេះ។​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​បង្ហាញ​របាយការណ៍​ថា ប្រជាពលរដ្ឋ​ដល់​ទៅជាង ២​លាន ១៦​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល ៩៩​ថ្ងៃ​កន្លង​មក​នេះ ដែល​តួលេខ​នេះ​ស្មើ​នឹង ២១.៦៨​ភាគរយ​នៃ​តួលេខ​ប្រជាពលរដ្ឋ ១០​លាន​នាក់ ដែល​រាជ​រដ្ឋាភិបាល​កំណត់​ឱ្យ​ចាក់​វ៉ាក់សាំង​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ។បើ​តាម​របាយការណ៍​ដដែល​នេះ ប្រជា​ពលរដ្ឋ​ដល់​ទៅជាង ១​លាន ១៣​ម៉ឺន​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​ទាំង ២​ដូស​រួច​រាល់។របាយការណ៍​នេះ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មាន​ពលរដ្ឋ​ដល់​ទៅ​ជាង ២​លាន ២៣​ម៉ឺន​នាក់ បាន​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាកសាំង ប៉ុន្តែ ពលរដ្ឋ​ដល់​ទៅ​ជិត ៧​ម៉ឺន​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នោះ​ឡើយ ដោយសារ​បញ្ហា​សុខភាព​របស់​ពួកគាត់។យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​រាជ​រដ្ឋាភិបាល បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មកតែ ៣​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូហ្វាម​ជា​លើក​ដំបូង៕

សាលា​រាជ​ធានី​ភ្នំពេញ​ ប្រកាស​រឹត​បន្តឹង​វិធានការ​ទណ្ឌកម្ម​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​ដាល​នៃ​កូវីដ-១៩

2021/05/20 04:52:02 am        215
ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ បាន​ប្រកាស​រឹត​បន្តឹង​ការ​អនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់​ទៅ​លើ​បុគ្គល​ដែល​ត្រូវ​បាន​រក​ឃើញ​ថា បាន​ល្មើស​នឹង​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​កត់​សម្គាល់​ឃើញ​ថា មាន​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ចូលរួម​អនុវត្ត​តាម​វិធានការ​សុខាភិបាល ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។សាលា​រាជ​ធានី​ភ្នំពេញ បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាំ​បាច់​ត្រូវ​ជំរុញ​ការ​អនុវត្ត​វិធានការ​នានា​ឱ្យ​មាន​ប្រសិទ្ធភាព​តាម​រយៈ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់៕

រដ្ឋមន្ត្រី​យុត្តិធម៌​ព្រមាន​បណ្តេញ​ចៅក្រម ​និង​ព្រះរាជអាជ្ញា​ចេញពី​ក្របខណ្ឌ​ បើ​មិន​គោរព​វិន័យ​

2021/05/20 01:48:28 am        130
​ភ្នំពេញ៖ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ព្រមាន​ដក​ចៅក្រម និង​ព្រះរាជអាជ្ញា​ណា​ដែល​មិន​គោរព​វិន័យ​ក្រមសីលធម៌ ដោយ​បាន​បញ្ជា​ទៅខាង​អធិការកិច្ច និង​រដ្ឋបាល​តុលាការ ផ្ទៀងផ្ទាត់​ពី​បញ្ជី​ឈ្មោះ​វត្តមាន​ចៅក្រម និង​ព្រះរាជអាជ្ញា​ឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ដាក់ពិន័យ ឬ​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា​ទាំង​ឡាយណា ដែល​អវត្តមាន​ដោយ​មិន​មាន​ការអនុញ្ញាត​។​​ការព្រមាន​ខាងលើ​រប​ស់​ឯកឧត្តម កើត រិ​ទ្ធ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ចូលកាន់​មុខតំណែង​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ប្រធាន​សាលាដំបូង ខេត្តព្រៃវែង និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១ ក្នុង​ទីស្តីការ​ក្រសួងយុត្តិធម៌​។ ឯកឧត្ដម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍ថា តាមរយៈ​សេចក្ដី​រាយការណ៍​ជុំវិញ​ចៅក្រម និង​ព្រះរាជអាជ្ញា​មួយ​ចំនួន ឈប់​លើសពី​២-៣​ខែ ដោយ​គ្មាន​ការអនុញ្ញាត ឯកឧត្តម កើត រិ​ទ្ធ បាន​បញ្ជាក់​ថា ការឈប់​ដោយ​ខុសច្បាប់​បែបនេះ បើ​យោង​តាម​មាត្រា​៥២ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ត្រូវ​ប្រឈម​នឹង​ការ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​។​​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ ឯកឧត្ដម កើត រិ​ទ្ធ បាន​ដាក់​បទបញ្ជា​ឲ្យ​ខាង​អធិការកិច្ច រួមទាំង​រដ្ឋបាល​តុលាការ​ផ្ទៀងផ្ទាត់​ឡើងវិញ ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា​ណា ដែល​អនុ​វត្តមាន​ខុសច្បាប់ ដោយ​ទី​១ តម្រូវ​ឲ្យ​មាន​បញ្ជី​វត្តមាន​មួយ​ត្រឹមត្រូវ ទី​២​ត្រួតពិនិត្យ​និង​អនុវត្ត​តាម​មាត្រា​៥២​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ ចៅក្រម និង​ព្រះរាជអាជ្ញា​។ ឯកឧត្តម កើត រិ​ទ្ធ បាន​សង្កត់ធ្ងន់ថា ចំពោះ​ចៅក្រម​រូប​ណា មិនបាន​បំពេញការងារ​លើសពី​១៥​ថ្ងៃ​ត្រូវ​កាត់​ប្រាក់​បៀរ​វត្ស​ន៍ ហើយ​ប្រសិន​បន្ត​អវត្តមាន​លើស​១៥​ថ្ងៃ ត្រូវ​ចាត់ទុកថា បោះបង់​ការងារ ពិន័យ ឬ​បណ្តេញ​ចេញពី​ក្របខណ្ឌ​។​​ជា​មួយគ្នានេះ ឯកឧត្តម កើត រិ​ទ្ធ បាន​គូស​បញ្ជាក់ទៀតថា ការ​អវត្តមាន​របស់​មន្ត្រី​ក្នុង​វិស័យ​យុត្តិធម៌​នេះ​ធ្វើ​ឲ្យ​សំណុំរឿង​ជាច្រើន​ត្រូវ​កកស្ទះ និង​បង្ក​ជា​ឧបសគ្គ​ដល់​ការស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។ បន្ថែម​លើស​ពីនេះ ឯកឧត្តម កើត រិ​ទ្ធ បានចាត់ទុក​ការមិន​បំពេញការងារ ហើយ​បើក​តែ​ប្រាក់​បៀវត្សរ៍​នោះ គឺ​ផ្ទុយ​នឹង​មនសិការ​ទាំងស្រុង​។​​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​រូបនេះ បាន​ណែនាំ​ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​កាន់​ភ្ជាប់​នូវ​អភិក្រម​ទាំង​៥ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ត្រូវ​ប្រកាន់ខ្ជាប់​ភាព​ម៉ឺងម៉ាត់​របស់​ខ្លួន​ក្នុងការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​។ ឯកឧត្ដម បន្តថា មន្ត្រី​ទាំងអស់​ត្រូវ​ចូលរួម​លើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​អង្គចៅក្រម ដោយ​ប្រកាន់ខ្ជាប់​នូវ​វិន័យ​ក្រមសីលធម៌ វិជ្ជាជីវៈ​ចៅក្រម​ទាំង​ពេល​បំពេញការងារ និង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដើម្បី​ចូលរួម​ប្រកបដោយ​ឆន្ទៈ​ក្នុង​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់​ក្នុងការ​អនុវត្ត​យុទ្ធនាការ​ការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ប្រកបដោយ​ភាពត្រឹមត្រូវ លឿន និង​មិន​ពុករលួយ​។ ​ក្នុងឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ រម្លឹកថា ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​កាន់​ភ្ជាប់​នូវ​អភិក្រម​ទាំង​៥ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ ដោយ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​របស់ខ្លួន ក្នុងការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​៕ ​អត្ថបទ៖ ​សេក ឧ​ត្ត​ម​

អាជ្ញាធរ​រាជធានី​នឹង​ចាត់​វិធាន​យ៉ាង​ម៉ឺងម៉ាត់​ ចំពោះ​អ្នក​បំពាន​បម្រាម​គោចរ ហើយ​ផ្សា​រទាំង ​២៥​នៅតែ​បន្ត​បិទ​

2021/05/20 01:06:47 am        468
​ភ្នំពេញ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​ធ្ងន់​ជាង​មុន ក្នុង​រយៈពេល​១​សប្តាហ៍​ទៀត​នេះ ពោល គឺ​មិន​លើកលែង​ចំពោះ​អ្នក​ដែល​ល្មើស​នឹង​បម្រាម​គោចរ អ្នក​ដែល​លួច​ចេញពី​តំបន់​លឿងទុំ ដែល​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ជ​ដើម គឺ​ត្រូវ​ឃាត់ខ្លួន ផាកពិន័យ និង​ទទួល​ទោសទណ្ឌ​ថែមទៀត ហើយ​ផ្សា​រទាំង​២៥​នៅតែ​បន្ត​បិទ​។​​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ video conference នា​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​ធ្ងន់​ជាង​មុន ក្នុង​រយៈពេល​១​សប្តាហ៍​ទៀត​នេះ ពោល គឺ​មិន​លើកលែង​ចំពោះ​អ្នក​ដែល​ល្មើស​នឹង​បម្រាម​គោចរ និង​អ្នក​ដែល​លួច​ចេញពី​តំបន់​លឿងទុំ ដែល​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ឡើយ ដោយ​អ្នក​រត់ចេញ​ គឺ​ត្រូវ​បាន​ឃាត់ខ្លួន ផាកពិន័យ និង​ទទួល​ទោសទណ្ឌ​ថែមទៀត​។​​ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ​ពិភាក្សា​រក​ចំណុច​ល្អ និង​ចំណុច​ខ្វះខាត យកមកអនុវត្ត​បន្ត​ក្នុងការ​អនុវត្ត​ការងារ​បន្ត​នៃ​ការ​​បិទ​ខ្ទប់​តំបន់​លឿងទុំ​តាម​ខ្នង​ផ្ទះ តាម​អគារ ឬ​នៅតាម​ខុន​ដូ​ចាប់ពី​ថ្ងៃទី​២០​ឧសភា រហូតដល់​ថ្ងៃទី​២៧​ឧសភា​ខាងមុខនេះ ដើម្បី​ផ្តាច់​ឬ​សគល់​ជម្ងឺ​កូ​វីដ​-១៩ ។​​ឯកឧត្ដម ឃួ​ង ស្រេង បាន​បន្ថែមទៀតថា ១​សប្តាហ​ទៀត​នេះ គឺជា​ពេលដែល​ត្រូវអនុវត្ត​ទឹក​ចុងក្រោយ​ហើយ​អាជ្ញាធរ កម្លាំង​មាន​សមត្ថកិច្ច​ត្រូវតែ​ម៉ឺងម៉ាត់ បើ​គ្រប់គ្រង​មិនបាន ការឆ្លង​រាលដាល គឺ​នឹង​វិល​មករក​ចំណុចដើម​វិញ​។ ចំពោះ​វិធាន​ការបន្ត គឺ​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​បំរាម​គោចរ​ត្រូវ​ឃាត់​យានយន្ត​ដែល​ធ្វើ​ចរាចរណ៍​ល្មើស ចាប់ពី​៨​យប់​ដល់​ម៉ោង​៥​ភ្លឺ ទាំងអស់​មក​រក្សាទុក និង​ធ្វើការ​ផាកពិន័យ ដោយ​មិនមាន​ការអប់រំ​ទៀត​ទេ​។ ការផាកពិន័យ​នេះ​រដ្ឋបាល​រាជធានី​គ្មាន​ចេតនា​ណាមួយ ចង់បាន​ប្រាក់​ពិន័យ​ពី​ការ​ផាក​នោះទេ រដ្ឋបាល​រាជធានី​ភ្នំពេញ មានបំណង​តែមួយគត់ គឺ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​​អាជ្ញាធរ និង​ក្រសួងសុខាភិបាល ដើម្បី​យើង​អាច​កាត់ផ្តាច់​បាន​ជំងឺ​កូវីដ​-១៩ ក្នុង​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។​​ចំពោះ​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ឯកឧត្ដម ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ទៅតាម​ការណែនាំ​របស់​អាជ្ញាធរ និង​ក្រសួងសុខាភិបាល​នៅឡើយ​ទេ ដូច្នេះ​យើង​គ្មាន​មធ្យោបាយ ដើម្បី​នឹង​បើក​ផ្សារ​រដ្ឋ​ទាំង​២៥​នេះ​ឱ្យ​ដំណើរការ​ឡើងវិញ​នោះទេ ក្នុង​១​សប្តាហ៍​ទៀត​នេះ​។ ដូច​នេះ​អាជ្ញាធរ និង​កម្លាំង​ទាំងអស់​បន្ត​ការផ្សព្វផ្សាយ​ពី​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល ពិសេស​ការអនុវត្ត​៣​កុំ និង​៣​ការពារ ត្រូវតែ​បន្ត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ព្រោះ​ថាបើ​យើង​ភ្លេចខ្លួន​តែ​បន្តិច​វា​នឹងមាន​បញ្ហា​ឡើងវិញ​៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​

ខេត្ត​ត្បូងឃ្មុំ​រក​ឃើញ​មនុស្ស​ ០៥​នាក់​ទៀត ​ឆ្លង​កូ​វីដ​-១៩ ក្នុងនោះ ​មាន​កុមារ​ ០២​នាក់​ផងដែរ​

2021/05/20 12:49:17 am        116
​ត្បូងឃ្មុំ​៖ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​ពី​ការរកឃើញ​មនុស្ស ៥​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ក្នុងនោះ ​កុមារ ២​នាក់​ផងដែរ​។​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា ពលរដ្ឋ ០៥​នាក់ ក្នុងនោះ​មាន​កុមារី​ម្នាក់​ផងដែរ ត្រូវបាន​ធ្វើតេស្ត និង​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩​។​​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន បុរស​ម្នាក់​អាយុ ៣៥​ឆ្នាំ ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩ បន្ទាប់ពី​គាត់​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​កាលពី​ថ្ងៃ​អង្គារ​កន្លងមកនេះ​។​​ចំណែកឯ​កុមារី​ម្នាក់​អាយុ ១៣​ឆ្នាំ រដ្ឋបាលខេត្ត​នេះ​បញ្ជាក់ថា បានធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​ពី​ភ្នំពេញ​កាលពី​សប្ដាហ៍​មុន​។​​រីឯ​ស្រី​ម្នាក់​អាយុ ៣៩​ឆ្នាំ និង​កូនប្រុស​អាយុ​ទើប ១០​ឆ្នាំ ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​នេះ​នៅក្នុង​លទ្ធផល​តេស្ត​លើក​ទី​៣ ក្រោយពី​ប្ដី​គាត់​ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩​កាលពី​ថ្ងៃទី​០១ ខែឧសភា​។​​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បានឱ្យដឹង​ទៀតថា បុរស​ម្នាក់ទៀត​អាយុ ៤១​ឆ្នាំ ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​ផងដែរ ក្រោយពី​បុរស​រូបនេះ​បាន​វិលត្រឡប់​ទៅ​ពី​រាជធានី​ភ្នំពេញ​។​​បើ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ អ្នក​ឆ្លង​មេរោគ​កូ​វីដ​-១៩​ទាំង ៥​នាក់​នេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​មេមត់ មន្ទីរពេទ្យបង្អែក​ពា​ញា​ក្រែក និង​មន្ទីរពេទ្យបង្អែក​ព្រះ​ន​រោ​ត្ដម សីហនុ ត្បូងឃ្មុំ​។​​អាជ្ញាធរខេត្ត​នេះ​ក៏​កំពុង​ស្វែងរក​មនុស្ស​ដទៃទៀត​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​នឹង​មនុ​ស្សទាំង ៥​នាក់​ខាងលើនេះ​ផងដែរ ដើម្បី​ធ្វើតេស្ត និង​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ដើម្បី​តាមដាន​សុខភាព​៕​ អត្ថបទ៖ សុធី

ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ លែង​មាន​«​តំបន់​ក្រហម​»​ហើយ នៅសល់​ត្រឹម​«​តំបន់​លឿងទុំ​» និង​«​តំបន់​លឿង​»

2021/05/19 05:15:57 pm        124
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ បានសម្រេច​ដកចេញ​«​តំបន់​ក្រហម​»​ពី​ផែនទី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ហើយ​នៅ​ថ្ងៃនេះ ដោយ​ភូមិសាស្ត្រ​មួយ​នេះ ត្រូវ​បាន​កែសម្រួល​មក​នៅ​ត្រឹម​«​តំបន់​លឿងទុំ​» និង​«​តំបន់​លឿង​»​វិញ​។​​ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​ថ្ងៃនេះ សាលា​រាជធានី​ភ្នំពេញ បាន​បែងចែក​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជា ២​តំបន់ គឺ​«​តំបន់​លឿងទុំ​» ដែល​សំដៅ​ដល់​ភូមិសាស្ត្រ​មានការ​ឆ្លង​រាលដាល​កម្រិត​មធ្យម​នៃ​មេរោគ​កូ​វីដ​-១៩ និង​«​តំបន់​លឿង​» ដែល​សំដៅ​ដល់​ភូមិសាស្ត្រ​មានការ​ឆ្លង​រីក​រាលដាល​កម្រិត​ស្រាល​នៃ​មេរោគ​កូ​វីដ​-១៩​នេះ​។​​បើតាម​សេចក្ដីសម្រេច​នេះ ភូមិសាស្ត្រ​ដែល​ស្ថិត​នៅក្នុង​«​តំបន់​លឿងទុំ​» មាន​ផ្នែក​ខ្លះ​នៃ​ភូមិ​ដើម​ចាន ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ ភូមិ​២៣ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ នៃ​ខណ្ឌទួលគោក ភូមិ​ត្រពាំង​ថ្លឹង​១ ភូមិ​ត្រពាំង​ថ្លឹង​២ ភូមិ​ត្រពាំង​ថ្លឹង​៤ និង​ភូមិ​ទួល​ពង្រ ស្ថិតក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។នៅ​ក្នុង​ខណ្ឌឫស្សីកែវ​ឯណោះ​វិញ សាលា​រាជធានី​ភ្នំពេញ បាន​កំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​ចុង​ខ្សាច់ និង​ផ្នែក​ខ្លះទៀត​នៃ​ភូមិ​បាក់​ទូក ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ឱ្យមក​នៅត្រឹម​«​តំបន់​លឿងទុំ​»​ផងដែរ​។​​សម្រាប់​ខណ្ឌមានជ័យ ដែល​ធ្លាប់ជា​«​តំបន់​ក្រហម​» ឬ​ផ្ទុះ​ការឆ្លង​ច្រើន​នោះ ក៏​លែង​ជា​«​តំបន់​ក្រហម​»​ទៀតហើយ​ដែរ ដោយ​ចុះមក​នៅត្រឹម​«​តំបន់​លឿងទុំ​» ដូចជា​ផ្នែក​ខ្លះ​នៃ​ភូមិ​៥ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ផ្នែក​ខ្លះទៀត​នៃ​ភូមិ​ដំណាក់​ធំ​២ ផ្នែក​ខ្លះទៀត​នៃ​ភូមិ​ដំណាក់​ធំ​៣ និង​ផ្នែក​ខ្លះទៀត​នៃ​ភូមិ​ទ្រា​៤ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​។​​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ក្នុង​សេចក្ដីសម្រេច​ថា «​តំបន់​លឿងទុំ​» បន្ត​ស្ថិតក្រោម​វិធាន​ការបិទ​ខ្ទប់​រយៈពេល ១​សប្ដាហ៍​ទៀត ចាប់ពី​ថ្ងៃស្អែក​នេះ រហូតដល់​ថ្ងៃទី​២៦ ខែឧសភា​។​​ក្រៅពី​ភូមិសាស្ត្រ​ដែល​ត្រូវបាន​ចាត់​ចូលក្នុង​«​តំបន់​លឿងទុំ​»​ខាងលើ ភូមិសាស្ត្រ​ដទៃទៀត​នៃ​រាជធានី​ភ្នំពេញ ត្រូវបាន​កែសម្រួល​ទៅជា​«​តំបន់​លឿង​»​។​​សម្រាប់​«​តំបន់​លឿង​»​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​ដាក់ចេញ​វិធានការ​រដ្ឋបាល​រយៈពេល ២​សប្ដាហ៍​ទៀត ចាប់ពី​ថ្ងៃស្អែក​នេះ​រហូតដល់​ថ្ងៃទី​០២ ខែមិថុនា​ខាងមុខនេះ​។​​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវបាន​កែសម្រួល​ជា​បន្តបន្ទាប់ បន្ទាប់ពី​បាន​មើលឃើញ​ការធ្លាក់ចុះ​ចំនួន​ករណី​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅក្នុង​រយៈពេល ២​សប្ដាហ៍​ចុងក្រោយ​មកនេះ​៕ អត្ថបទ៖ សុធី

ពលរដ្ឋ​ទាំងចាស់ទាំងក្មេង​ បង្ហាញ​សុឆន្ទៈ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដើម្បី​សង្គមជាតិ

2021/05/19 11:01:48 pm        90
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមាន​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​រស់នៅក្នុង​ខណ្ឌ​បឹង​កេង​នៅ​ថ្ងៃទី​១៩ ខែឧសភា​នេះ បន្តនាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង ​Sinovac ដូ​ស​ទី​១ដើម្បី​បង្ការ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ចាប់ពី​ថ្ងៃទី​១៨រហូតដល់​ថ្ងៃទី​៣១ ខែឧសភា​នេះ​ក្រសួង​សុខាភិបាលសហការ​ជាមួយ​រដ្ឋបាល រាជធានី​ភ្នំពេញ​ បាន​រៀបចំ​យុទ្ធនាការ​ចាក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១ជូន​ដល់​ពលរដ្ឋ​មានវ័យចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​ ស្ថិតនៅក្នុង​ខណ្ឌ​បឹង​កេងកងនិង​ខណ្ឌ​សែន​សុខ​។ពលរដ្ឋដែល​បាន​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​សាលាបឋមសិក្សា​វត្ត​មហាមន្ត្រី​ ក្នុង​សង្កាត់ អូឡាំពិក ខណ្ឌ​បឹង​កេងកង បាន​ប្រាប់​BTV​ថា​ ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំងដើម្បី​អាចការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ខ្លួនឯង និង​ទប់ស្កាត់​ការ​ឆ្លង​ចូលក្នុង​ផ្ទះព្រមទាំង​កាត់បន្ថយ​ផល​ប៉ះពាល់សង្គម​ផងដែរ​។លោក ពា ហន ចៅសង្កាត់​អូ​ឡាំពិ​ក បានឱ្យដឹងថា​ ពលរដ្ឋដែលមាន​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើង​នៅក្នុង​សង្កាត់​អូឡាំពិក ប្រមាណ​បី​ពាន់​នាក់ត្រូវបាន​ជូនដំណឹង​រួចរាល់​អំពី​ការចាក់​វ៉ាក់សាំង​និង​បានកំណត់ កាលបរិច្ឆេទ​ច្បាស់លាស់ ដែល​ក្នុង​១​ថ្ងៃកំណត់​ចាក់​ជូន​ចំនួន​៤០០​នាក់​។ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ គឺជា​មធ្យោបាយ​មួយ ក្នុងចំណោម​វិធានការ​សុខាភិបាល​ចាំបាច់​ដទៃ ទៀត ដែល​នឹង​បង្ការ​ការ​រាតត្បាត ការចម្លង​ជំងឺ​កូ​វីដ​-១៩​ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅ លើ​វិស័យសេដ្ឋកិច្ច និង​សង្គម​។មកដល់​បច្ចុប្បន្ន កម្ពុជាមាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន​ជាង​៥​លាន​ដូ​ស​រួចហើយ ដែលបាន​នឹង​កំពុង​ប្រើប្រាស់​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង រួមមាន ១​លាន៧០​ម៉ឺន​ដូ​ស ប្រភេទ​ស៊ី​ណូ​ហ្វា​ម ជា​ជំនួយ​របស់​មិត្ត​ចិន ៣២​ម៉ឺន៤​ពាន់​ដូ​ស ប្រភេទ​កូ​វី​ស៊ៀ​ល ជា​ជំនួយ​តាមរយៈ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ ក្រោម​កិច្ច ​សម្របសម្រួល​ពី​អង្គការ​សុខភាព​ពិភពលោក​ និង​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ចំនួន​បី​លាន​ដូ​ស ដែលជាការបញ្ជាទិញ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ពី​ប្រទេស​ចិន​។ តាម​ការគ្រោងទុក​វ៉ាក់សាំង​Sinovac ប្រមាណ​១លាន​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា​ នៅ​ថ្ងៃទី​២៣ខែឧសភា​នេះ ​ដែលជា​ការ​បញ្ជាទិញ របស់​រាជរដ្ឋាភិបាល ​កម្ពុជា​ពី​មិត្ត​ចិន​ផងដែរ​៕​អត្ថបទ​៖ ទូច សោភ័ណ ​

​កម្ពុជា​ នឹង​ទទួល​បាន​វ៉ាក់សាំង​ ១លាន​ដូ​ស​ពី​អាមេរិក​ នៅ​ខែឧសភា​នេះ​ តាមរយៈCOVAX

2021/05/19 02:45:40 pm        191
ភ្នំពេញ ៖ ​នៅត្រឹម​ដំណាច់​ខែឧសភា ឆ្នាំ ២០២១ នេះ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង ១ ​លាន ១ សែន​ដូ​ស​ ពី​រដ្ឋាភិបាល​អាមេរិក ​តាមរយៈ​យន្តការ​កូ​វ៉ា​ក់​ ។ នេះ​បើ​តាម​ការ​លើកឡើង​រប​ស់​លោក Patrick Murphy​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ក្នុងពេលដែល​លោក​ជួបពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម ប្រាក់ សុខុន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី ១៧ខែឧសភា ឆ្នាំ ២០២១​។ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​បាន​ស្រង់​ប្រសាសន៍​លោក​ Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​ដែល​ បាន​លើកឡើងថា ​សហរដ្ឋអាមេរិក​គឺជា​ដៃគូ​រឹងមាំ​ជាប់ លាប់​មួយ​របស់​ប្រទេស​កម្ពុជា ​នៅក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​មេរោគ ​ដោយ​បាន​ផ្ដល់​ថវិកា​ជាង ​១១ លាន​ដុល្លារ​ ជា​ជំនួយ​ផ្តល់​ឲ្យ​ដោយ​ផ្ទាល់ ​ទាក់ទង​នឹង​ជំងឺ​កូ​វីដ១៩ ​និង​ជំនួយ​បច្ចេកទេស​មួយ​ចំនួនទៀត​ ។ បន្ថែម​លើ​នេះ ​លោក​ថា អាមេរិក​ក៏​បានផ្តល់​ថវិកា​ចំនួន​ជាង​ ៤ ពាន់​លាន​ដុល្លារ ​ដែល​ជា​ចំនួន​ផ្ដល់​ឲ្យ​ដល់​នានា ​តាម​យន្តការ​កូ​វ៉ា​ក របស់​អង្គការ​សុខភាព​ពិភពលោក ដែល​តាមរយៈ​កម្មវិធី​នេះ ​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ចំនួន ១​ លាន ១ សែន​ដូ​ស នៅ​ត្រឹម​ដំណាច់​ខែឧសភា​នេះ ​ហើយ​នឹង​មាន​មក​ថែមទៀត​នៅពេល​ក្រោយ ។ជាការ​ឆ្លើយតប​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ជំនួយ​របស់​សហរដ្ឋអាមេរិក​ទាំង​ក្របខណ្ឌ​ទ្វេភាគី​ចំពោះ​កម្ពុជា ​និង​ក្រប​ខណ្ឌ​អន្តរជាតិ​។ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ​ក៏បាន​គូស​បញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​សហរដ្ឋអាមេរិក (USCDC) និង​ក្រសួងសុខាភិបាល​កម្ពុជា នា​រយៈពេល​កន្លងមក​។សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​ នៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១ នេះ បាន​ឲ្យដឹងថា ​ក្នុងជំនួប​នោះ​ ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ​និង​ឯកអគ្គរដ្ឋទូត បាន​កត់សម្គាល់​រួម លើ​ចំណុច​វិជ្ជមាន​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​ទាំងពីរ ​ដូចជា ​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ដែល​នៅតែ​មានការ​កើន​ខ្លាំង​ឡើង​នៅ​ឆ្នាំ ​២០២០ បើទោះបី​ជា​មាន​បញ្ហា​កូ​វីដ​-១៩ យ៉ាងណាក៏ដោយ​។ ​ក្រៅពីនេះ ទោះបីជា​មានការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​មួយ​ចំនួន​ក្ដី ​ភាគី​ទាំងពីរ​នៅតែ​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត​ខិតខំ​ដោះស្រាយ​រួមគ្នា​ និង​មិន​ធ្វើឱ្យ​បញ្ហា​ទាំងនោះ​ក្លាយ​ជា​ឧបសគ្គ​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ​នោះទេ​។ជាមួយគ្នានេះ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​របស់​កម្ពុ​ជា​ ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​នៅ​ឆ្នាំ ២០២២ ​និង​បាន​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក ដែល​បាន​បង្ហាញ​សមានចិត្ត​គាំទ្រ​ជួយ​ទ្រទ្រង់​កម្ពុជា ​ក្នុង​ការ​បំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន​ទទួល​ បាន​ជោគជ័យ​នៅ​ឆ្នាំក្រោយ​៕​អត្ថបទ ៖ ជា ធី​រិ​ទ្ធ 

ពលរដ្ឋ​ជាង​៦០​គ្រួសារ​ទៀត​ នៅសង្កាត់​ផ្សារ​ដើម​គរ​ ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺកូ​វីដ​-១៩​ អាជ្ញាធរ​ខណ្ឌ​បន្ត​ចែក​ជូន​ស្បៀងអាហារ

2021/05/19 09:23:23 pm        175
ភ្នំពេញ ​៖ ស្បៀងអាហារ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌទួលគោក​ បន្តយកទៅ​ចែកជូន ប្រជាពលរដ្ឋ ​ចំនួន​ជាង​៦០​គ្រួសារ​ទៀត​ រស់នៅក្នុង​សង្កាត់​ផ្សារ​ដើម​គរ ​ខណ្ឌទួលគោក​ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វីដ​-១៩ ។ជាក់ស្ដែង​នៅ​ព្រឹក ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ ២០២១​នេះ លោក ឯក ឃុន​ដឿ​ន ​អភិបាលខណ្ឌ​ទួលគោក​ បាន​ប្រគល់​អំណោយ ដល់​បងប្អូន​ប្រជាពលរដ្ឋ ​មាន​ចំនួន​៤​ភូមិ គឺ​ភូមិ​៨ , ៩ ,១៣​និង​ភូមិ​១៤ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ​ខណ្ឌទួលគោក ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​, ទឹកស៊ីអ៊ីវ​មួយ​យួរ និង​ត្រីខ​១​យួរ ​ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​តាមរយៈ​ឯកឧត្តម ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។ក្នុង​ពិធី​ចែក​អំណោយ ​លោក ឯក ឃុន​ដឿ​ន ក៏បាន​ណែនាំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ទាំងអស់គ្នា ​ដោយ​ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធាន​របស់​ក្រសួងសុខាភិបាល​ និង​អនុវត្តន៍​៣​កុំ​ និង​៣​ការពារ ​ដោយហេតុថា​ យើង​មិនបាន​ដឹងថា​ នរណាម្នាក់​មាន​ជំងឺ​កូ​វីដ​-១៩ ​នោះទេ ​ដូច្នេះ​យើង​ត្រូវ​ចូលរួម​ទប់ស្កាត់​ទាំង​អស់គ្នា ​ដើម្បី​កាត់​ផ្តាច់​អោយបាន​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ​ ឲ្យ​បាន​ជោគជ័យ​៕អត្ថបទ​ ៖ កុ​ម្ភះ​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​មន្ត្រី៖ មាន​ឱកាសខ្ពស់​ ដែល​កម្មករជាប់ក្នុងរោងចក្រវារីអគ្គិសនីរបស់​នេប៉ាល់ នៅមានជីវិត
09/02/2026 07:09 PM
អេស្តូនីជ្រើសរើសមន្ត្រី​ទទួលពាក្យ​បណ្ដឹង​ពលរដ្ឋ​ លោកស្រី​ Madise ជាប្រធានាធិបតីបន្ទាប់របស់ប្រទេស​
09/02/2026 06:09 PM
លោក Tusk ព្រមានថា ប៉ុន្មនាន​ខែខាងមុខ អាចសម្រេចអនាគតរបស់អ៊ុយក្រែន និងសន្តិសុខរបស់អឺរ៉ុប
09/02/2026 06:09 PM
មនុស្ស ១០នាក់បាត់ខ្លួន ខណៈនាវាដឹកទំនិញទួរគីលិច បន្ទាប់ពីបុកគ្នានៅឆ្នេរសមុទ្រក្បែរទីក្រុងអ៊ីស្តង់ ប៊ុល
09/02/2026 06:09 PM
រដ្ឋមន្ត្រីការបរទេស៖ ក្រសួងការបរទេសអាល្លឺម៉ង់កោះអញ្ជើញបេសកជនរុស្ស៊ីជុំវិញឧប្បត្តិហេតុដ្រូននៅទីក្រុង Leipzig
09/02/2026 06:09 PM
សារព័ត៌មាន៖ អ៊ីស្រាអែលនឹងវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់បង្កើនភាពតានតឹង
09/02/2026 06:09 PM
លោក Putin បញ្ជាក់​ថា រុស្ស៊ីកំពុងជោគជ័យ​​ នៅសមរភូមិ ហើយ​នឹងមិនចរចាជាមួយ «ភេរវករ» ទេ
09/02/2026 06:09 PM
របាយការណ៍៖ ការរីកចម្រើនមីស៊ីលរបស់អ៊ីរ៉ង់ធ្វើឲ្យមូលដ្ឋានទ័ពអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង
09/02/2026 06:09 PM
លោក Trump បញ្ជាក់​ថា មិនបង្ខំអ៊ីរ៉ង់ឱ្យចូលតុចរចា និង​​អំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ «ក្រោក​តស៊ូ​»
09/02/2026 06:09 PM
ក្រសួងអធិការកិច្ច បង្ហាញសមិទ្ធផលក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ដោយបានចុះធ្វើអធិការកិច្ច ២,៨០៧ អង្គភាព និងដោះស្រាយបណ្តឹងបញ្ចប់ ១៨៨ ករណី ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈកម្មការទី១ នៃរដ្ឋសភា
09/02/2026 05:09 PM