សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

រោងចក្រ​ធំ​ជាងគេ​នៅ​ស្រុក​កណ្ដាលស្ទឹង ​បាន​បើក​ដំណើរការ​ជាថ្មី ក្រោយ​ផ្អាក​ដំណើរការ​ជាង​១០​ថ្ងៃ

2021/05/19 08:50:41 pm        507
កណ្ដាល ៖ រោងចក្រ​ស្បែកជើង សាន់​បូ ជា​រោងចក្រ​ធំជាងគេ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ​បាន​បើក​ដំណើរការ​ជាថ្មី ក្រោយ​ផ្អាក​ដំណើរការ​អស់​រយៈពេល​ជាង​១០​ថ្ងៃ ​ដោយសារ​មានការ​ឆ្លង​ជំងឺ កូ​វីដ​-១៩​។ ​ការបើក​ដំណើរការ​ជាថ្មី​នាពេលនេះ ​គឺ​ពុំ​ទាន់​ដំណើរការ​ទាំងស្រុង​នោះទេ ​ដោយមាន​កម្មករ​កម្ម​ការិនី​ប្រមាណ​ជាង​ ២០០០​នាក់​ប៉ុណ្ណោះ​ចូល​បំពេញការងារ ខណៈពេលដែល​បុគ្គលិក​សរុប​មាន​រហូតដល់​ជាង ​៨០០០​ពាន់​នាក់​។ជា​ទិដ្ឋភាព​រួម​នៃ​ការ​ចាប់ផ្ដើម​ដំណើរការ​ជាថ្មី​នៃ​រោងចក្រ​ស្បែកជើង សាន់​បូ ​នាពេលនេះ គឺមាន​វត្តមាន​ខាង​រោងចក្រ និង​សន្តិសុខ​ជាច្រើន​នៅ​រង់ចាំ​ត្រង់​ចំណុច​ច្រកចូល ​ដើម្បី​ត្រួតពិនិត្យ​ការពាក់​ម៉ាស​របស់​កម្មករ ​កម្មការិនី​គ្រប់រូប​។ រាល់​កម្មករ​កម្មការិនី ដែល​ពុំមាន​ពាក់​ម៉ាស​ការពារ គឺ មិនមាន​សិទ្ធិ​ចូល​ទៅក្នុង​បរិវេណ​រោងចក្រ​នោះទេ​។សម្រាប់​ការ​បើក​ដំណើរការ​ជាថ្មី​នេះ កញ្ញា មុនី ផល ជា​ប្រធាន​រដ្ឋបាល​នៃ​រោងចក្រ​ លើកឡើងថា រោងចក្រ​បើក​ដំណើរការ​ត្រឹម​ផ្នែក​មួយ​ចំនួន ​មិនទាន់​បើក​ដំណើរការ​ទាំងស្រុង​នោះទេ​ ។​ ចំពោះ​ការ​បើក​ដំណើរការ​ជាថ្មី​នេះ គឺ​មាន​កម្មករ​ប្រមាណ​ជាង ២០០០​នាក់​នៃ​ចំនួន​កម្មករ​សរុប​ជាង​ ៨០០០​នាក់ ហើយ​ភាគី​រោងចក្រ ​បាន​ដាក់​ចេញ​គោលការណ៍​តឹង រឹង​ដោយ​តម្រូវ​ឱ្យ ​កម្មករ​កម្មការិនី ដែល​មាន​ការ​ពាក់ព័ន្ធ​កូ​វីដ​-១៩ ត្រូវ​មាន​លិខិត ​បញ្ជាក់ថា​ បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ត្រឹមត្រូវ ទើប​ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ​ចូល​បំពេញការងារ​។ ​ប្រធាន​រដ្ឋបាល​រោងចក្រ​ បាន​បន្តថា ​ដំណាក់កាល​នេះ គឺ​រោងចក្រ​នៅតែ​អនុវត្ត​វិធាន​ការពារ ​ទាំង​ការ​ពាក់​ម៉ាស​ការពារ ការ​បាញ់​អាល់កុល វាស់​កម្ដៅ ​ហើយ​រោងចក្រ​ក៏​គ្រោង​បំពាក់​ម៉ាស៊ីន​បាញ់​អាល់កុល ​និង​វាស់​កម្ដៅ​ស្វ័យប្រវត្តិ និង​រៀបចំ​ឃាំង​ដាច់ៗ​សម្រាប់​កន្លែង​ពិសារ​អាហារ​ ផងដែរ​។ ចំពោះ​ការ​បើក​ដំណើរការ​ទាំងស្រុង​ ភាគី​រោងចក្រ​ពុំ​ទាន់​អាច​បញ្ជាក់បាន​នោះទេ​ ដោយ​កិច្ចការ​នេះ​ត្រូវ​មាន​ការសិក្សា និង​មានការ​ឯកភាព​ពី​មន្ត្រី​ជំនាញ រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​។សម្រាប់​កម្មករ​មួយរូប​ឈ្មោះ ចរិយា ដែល​លោក​បាន​មក​បំពេញ​ការងា​រ​ជាថ្មី​នៅថ្ងៃនេះ លើក​ឡើងថា លោក​សប្បាយចិត្ត​ពេល​ដែល​រោងចក្រ​អាច​បើក​ដំណើរការ​ជាថ្មី​បែបនេះ​។ ​លោក​ថាបើ​រោងចក្រ​បន្ត​បិទ វា​នឹង​អាច​ប៉ះពាល់​ដល់​ចំណូល​សម្រាប់​ជីវភាព​របស់​គាត់ ​ហើយ​លោក​ក៏​ពេញចិត្ត​ដែល​រោងចក្រ​ទាមទារ​លិខិត​បញ្ចប់​ច​ត្តា​ឡី​ស័ក​ ពី​កម្មករ​ដែល​ពាក់ព័ន្ធ ដើម្បី​សុវត្ថិភាព​គ្រប់គ្នា​ផងដែរ​។សម្រាប់​រោងចក្រ​ស្បែកជើង សាន់​បូ ក្នុងកំឡុងពេល​ផ្អាក​ដំណើរការ​មួយរយៈ​មកនេះ ក៏បាន​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ចំនួន ៣​ដង ​ក្រោម​ការ​ត្រួតពិនិត្យ​ពី​អាជ្ញាធរ​ផងដែរ ​។ សម្រាប់​ភូមិសាស្ត្រ​ស្រុក​កណ្ដាលស្ទឹង ​តាម​ការ​លើកឡើង​រប​ស់​លោក ​អភិបាលស្រុក កាលពី​សប្ដាហ៍​មុន​បញ្ជាក់ថា ស្រុក​កណ្ដាលស្ទឹង ​មាន​រោងចក្រ​សហគ្រាស​សរុប​ចំនួន ១៩ ​ដោយមាន​កម្មករ​កម្ម​ការិនី​សរុប​ជាង ៣​ម៉ឺន​នាក់​។ ​ក្នុងនោះ​រោងចក្រ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​ មាន​ចំនួន​ពីរ​រោងចក្រ​ រាប់​បញ្ជូន​ទាំង​រោងចក្រ​ស្បែកជើង​ សាន់​បូ ​ដែល​បើក​ដំណើរការ​វិញ​នាពេលនេះ​៕​អត្ថបទ​ ៖​ គឹម​ហុក  

ស​.​ស​.​យ​.​ក ស្នើ​យុវជន​រួបរួមគ្នា ដើម្បី​ផលប្រយោជន៍​ជាតិ​ជា​ចម្បង​

2021/05/18 08:08:57 pm        212
ភ្នំពេញ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​) បាន​បើក​កិច្ចប្រជុំ​ស្ដីពី “​លទ្ធផល​ការចូលរួម​នៃ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​កា​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ការសម្របសម្រួល​ការ​ចាក់​វ៉ាក់សាំង និង​ការផ្ដល់​ជំនួយ​សង្គម​បន្ទាន់​ជូន​ជន​ងាយ​រងគ្រោះ នៅ​រាជធានី​ភ្នំពេញ​” ។​​កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នេះ ក្រោម​វត្តមាន​ឯកឧត្ដម ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក​. និង​ដោយមាន​ការចូលរួម​ពី​ឯកឧត្ដម សាយ សំ​អាល់ អនុប្រធាន និង​ជា​ប្រធាន ស​.​ស​.​យ​.​ក​. រាជធានី​ភ្នំពេញ​រួម​ទាំង​សមាជិក ស .​ស​.​យ​.​ក​.​វិស័យ និង​នៅតាម​បណ្ដា​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ​។​​ឯកឧត្តម សាយ សំ​អាល់ ប្រធាន ស.ស.យ.ក រាជធានី​ភ្នំពេញ​បាន​លើក​ឡើងថា ជំនួយ​របស់ ស​.​ស​.​យ​.​ក​. ត្រូវ​បាន​បែងចែក​ទៅដល់​បងប្អូន​គ្រប់​មជ្ឈដ្ឋាន​រួមមាន សមាជិក​របស់​យើង ប្រជាពលរដ្ឋ​ជួប​ការលំបាក អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ផងដែរ​។ទន្ទឹមនឹងនោះ ​វត្តមាន​របស់​សមាជិក ស​.​ស​.​យ​.​ក​. នៅតាម​បណ្តា​ទីតាំង​នានា ដូចជា​កន្លែង​ចាក់​វ៉ាក់សាំង ទីតាំង​យក​សំណាក​ជាដើម ត្រូវបាន​ទទួលស្គាល់​ពី​សមត្ថភាព និង​ភាពម្ចាស់ការ​ដោយ​អាជ្ញាធរ​ដែល​បំពេញការងារ​នៅ​ទីនោះ​”​។ ហើយ​រាល់​ការចូលរួម​គឺ ស​.​ស​.​យ​.​ក​. បាន​គិតគូរ​យ៉ាងខ្លាំង​ដល់​សុវត្ថិ​ភាពជា​ចម្បង​ចំពោះ​សមាជិក​របស់ខ្លួន ដែល​ត្រូវ​ចុះ​ផ្ទាល់​នៅតាម​ទីតាំង​ដែលមាន​ហានិភ័យ​។ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ថ្លែង​កោតសរសើរ​ដល់​សមាជិក ស​.​ស​.​យ​.​ក​.​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ តាំងពី​ចាប់ផ្តើម​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ និង​ជាពិសេស​សមាជិក​រាជធានី​ភ្នំពេញ និង​វិស័យ ដែល​បាន​ខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​ឡើង ​ក្នុងដំណាក់កាល​ចុងក្រោយ​ដែល​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​ត្រូវបាន​បិទ​ខ្ទប់​។ជាមួយនឹង​ជោគជ័យ​ដ៏​ធំធេង​នេះ ឯកឧត្តម ហ៊ុន មា​នី ក៏បាន​ក្រើនរំលឹក​ដល់​សមាជិក​ឲ្យ​បន្ត​ថែរក្សា​ស្មារតី ២ ធ្នូ ដែលជា​ការដាក់​ផលប្រយោជន៍​ខ្លួនឯង និង​ក្រុម​ដោយឡែក ហើយ​រួបរួមគ្នា​ដាក់​ផលប្រយោជន៍​ប្រទេសជាតិ​ជា​ចំបង​។ម្យ៉ាងទៀតក្នុងដំណាក់កាល​ដ៏​លំបាក​នេះ ការបន្ត​ចូលរួម​ប្រកបដោយ​ស្មារតី និង​ឆន្ទៈ​ពី​សំណាក់​បងប្អូន ស​.​ស​.​យ​.​ក​. គឺជា​កត្តា​គួបផ្សំ​ដ៏​មាន​សារៈសំខាន់​ក្នុងការ​ឈានទៅ​យកឈ្នះ​លើ​ជំងឺ​កូ​វីដ ១៩ និង​ការបិទ​បញ្ចប់​ព្រឹត្តិការ ណ៍​សហគមន៍ ២០ កុម្ភៈ​ជា​ស្ថាពរ​។​​សូមបញ្ជាក់ថា នៅ​ដំណាក់កាល​ចុងក្រោយ​នេះ ការឆ្លង​រាលដាល​ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​មានការ​ឆ្លង​លឿន​នេះ យុវជន​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងនោះ​សមាជិក​របស់ ស​.​ស​.​យ​.​ក​. មិនបាន​រាថយ​នោះឡើយ ដោយបាន​ខិតខំ​ប្រឹងប្រែង​ជំនះ​ភាពភ័យខ្លាច​ទាំងឡាយ​បាន​ដោយ​ជោគ ជ័យ សហការ​ជាមួយ​អាជ្ញាធរ ចូលរួម​កិច្ចការ​ផ្សេងៗ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការឆ្លង​រាលដាល និង​កាត់ផ្តាច់​ឬ​សគល់​នៃ​មេរោគ​កូ​វីដ​១៩ ក្នុង​សហគមន៍​កម្ពុជា​៕​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ក្រើនរំឭក​ឱ្យ​មន្ត្រី​ជំនាញ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការវិភាគ​រក​មេរោគ​កូ​វីដ​-១៩

2021/05/18 09:59:50 pm        588
ព្រះសីហនុ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ អមដំណើរ​ដោយ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ​និង​សមត្ថកិច្ច​ ស្ថាប័ន​ពាក់ព័ន្ធ បាន​អញ្ជើញ​ត្រួតពិនិត្យ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​រក​មេរោគ​កូ​វីដ​-១៩ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ​ដែលមាន​ទីតាំង ​នៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ដ ​ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ដ​ព្រះសីហនុ អង្គារ ​៧​កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​។នៅក្នុង​ឱកាស​នោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ណែនាំ​ដល់​ក្រុមគ្រូពេទ្យ​ផ្នែក​មន្ទីរពិសោធន៍ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី ដែលមាន​ហានិភ័យ​ខ្ពស់ និង​ត្រូវតែ​មានការ ប្រុងប្រយ័ត្ន ដោយ​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ កុំ​ធ្វេសប្រហែស​នាំ​ឱ្យមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ មក​ខ្លួនឯង​។ ជាមួយគ្នា​នោះ លោក​វេជ្ជបណ្ឌិត ផេង សេ​ច័ន្ទ​គ្រឹះ​ស្នា អ្នក​សម្របសម្រួល​រួម នៃ​មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ ប្រាប់ថា ​មន្ទីរពិសោធន៍ ​មាន​បុគ្គលិក​ចំនួន ១០​នាក់ ដើម្បី​បំរើ​សេវា​ពិសោធន៍​ជំងឺ​ទូទៅ ពិសេស​ជំងឺ​កូ​វីដ​-១៩ ​ប្រសិនបើ​មាន​សម្ភារៈ ​គ្រប់គ្រាន់ គឺ​ក្រុម ការងារ អាច​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ចន្លោះ​ពី ៣០០ ​ទៅ ៤០០​នាក់ ក្នុង​មួយថ្ងៃ​។ នេះ ជា​ការ​បញ្ជាក់​ប្រាប់​ឱ្យដឹង​ពី​លោក ​ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលា​ខេត្ដ​ព្រះសីហនុ ​នា​រសៀល​ថ្ងៃទី​១៨ ខែឧសភា​នេះ​។លោក បន្ដថា ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ជួរមុខ ជួរ​ក្រោយ និង​ក្រុម គ្រូពេទ្យ​ផ្នែក​មន្ទីរពិសោធន៍ ​ដែល​បាន​ខិតខំ​បំពេញការងារ​មិន​ខ្លាច​នឿយហត់​ទាំង​ថ្ងៃទាំងយប់ មិន​ថា​ភ្លៀង ឬ​ថ្ងៃ​ក្តៅ ​ដោយ មិនបាន​សម្រាក​គ្រប់គ្រាន់​ក្នុង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ សូម​បន្ដ​រួមគ្នា​កាត់ផ្តាច់​ប្រភព​ចម្លង​ជំងឺ​កូ​វីដ​-១៩​ នៅក្នុង​សហគមន៍ ឱ្យ​បាន​ជោគជ័យ​។ មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​នេះ បើក​ដំណើរការ​ដំបូង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ម៉ាស៊ីន​ពិសោធន៍ និង​សម្ភារៈ​ពិសោធន៍​សម្រាប់​ពិសោធន៍ ២.០០០​សំណាក តែប៉ុណ្ណោះ​។ ខេត្ត​ព្រះសីហនុ មានការ​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ​-១៩ ទំហំ​ធំ តម្រូវការ​សម្ភារៈ​វិភា​គ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ចំនួន​ច្រើន ​បានធ្វើ ឱ្យ​មន្ទីរ​ពិសោធន៍ មានការ​ខ្វះខាត​សម្ភារៈ វិភា​គនេះ ទើប​រដ្ឋបាល​ខេត្ដ ​បាន​និងកំពុង​បញ្ជា​ទិញ​សម្ភារៈ​បន្ថែម​។ ទន្ទឹមនឹងនោះ​ ក្រសួងសុខាភិបាល បាន​ជួយឧបត្ថម្ភ​នូវ​សម្ភារៈ​ធ្វើ​តេស្ដ​លឿន (Rapid Test) និង​ការ​បញ្ជាទិញ​របស់​រដ្ឋ​បាល​ខេត្ត ដើម្បី ពន្លឿន​ការ​យក​សំណាក​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់ (​តំបន់​ក្រហម​) ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃទី​១៣ ​ខែឧសភា ឆ្នាំ​២០២១ កន្លងមក ​បានធ្វើឱ្យ​អត្រា​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មានការ​ថយចុះ​។ លោក បញ្ជាក់​បន្ថែមថា ​បើតាម​ការណែនាំ​របស់ អង្គការ​សុខភាព​ពិភពលោក​ ត្រូវ​តាមដាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ ចំនួន ២១​ថ្ងៃ ម្យ៉ាងទៀត ការព្យា​បាល​អ្នកជំងឺ​កូ​វីដ​-១៩ ​កម្រិតធ្ងន់​ ត្រូវ​តេស្ត​ម៉ាស៊ីន​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ (PCR) ​ដោយ​ទទួល លទ្ធផល​អវិជ្ជមាន​ពីរដង ​ទើប​ឱ្យ​ចេញពី​មន្ទីរពេទ្យ និង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ​១៤​ថ្ងៃ​បន្តទៀត​។ ​ដោយឡែក អ្នកជំងឺ​កូ​វីដ​-១៩​ កម្រិត​ស្រាល ត្រូវ​ធ្វើ​តេស្ត​ម៉ាស៊ីន​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ (PCR) ទទួល​លទ្ធផល​អវិជ្ជមាន​មួយដង អាច​ឱ្យ​ចេញពី​មន្ទីរ ពេទ្យ​បាន ប៉ុន្តែ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ​រយៈពេល១៤​ថ្ងៃ​បន្តទៀត​ដូចគ្នា​ដែរ​៕អត្ថបទ ​៖ គង់ ប៊ុន​ថា

អំណោយ​ និង​សម្ភារៈ​មួយ​ចំនួន​របស់​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ត្រូវ​បាន​ប្រគល់ជូន​មន្ទីរពេទ្យ​ហ្លួង​ម៉ែ

2021/05/18 02:00:08 pm        664
ភ្នំពេញ ៖ ​ឯកឧត្តម ប៉េង ពោធិ៍នា ​តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ​និងអធិការកិច្ច និង​ជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បាន​នាំ​យកថវិកា និងសម្ភារៈមួយចំនួន ប្រគល់ជូនដល់ លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ នាយកមន្ទីរពេទ្យហ្លួងម៉ែ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម ប៉េង ពោធិ៍​នា ក៏បាន​ពាំនាំ​ការ​ផ្តាំផ្ញើសាកសួរ​សុខទុក្ខ​ពី​សំណាក់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ជូន​ដល់​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ និង​បងប្អូន​ទាំងអស់​នៅ​មន្ទីរពេទ្យ​នេះ ​ដោយ​ក្តី​នឹករលឹក ​និង​ការ​គិតគូរ​អំពី​សុខុមាលភាព​។ ដូច្នេះ​ដើម្បី​រួមចំណែក​នៅ​ក្នុង​ស្ថានការណ៍​ការ​លំបាក​ជាមួយ​រាជរដ្ឋាភិបាល ​និង​ការ​លំបាក​របស់​ក្រុម​គ្រួ​ពេទ្យ​ជួរមុខ​របស់​សម្តេច​តេ​ជោ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​ក៏បាន​ចាត់​តំណាង​នាំយក ​នូវ​ស្បៀង អាហារ​ទំនុកបម្រុង​ និង​សម្ភារៈ​វេជ្ជសាស្ត្រ ​មួយ​ចំនួនទៀត​ជា​បន្តបន្ទាប់ ​ដែល​បម្រើ​ឱ្យ​សកម្មភាព​យុទ្ធនាការ បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​មន្ទី​រពេទ្យ​នាពេលនេះ ។លោក​ឧ​ត្ត​ម​សេនី​យ៍ទោ វេជ្ជបណ្ឌិត សោម សោ​ភណ្ឌ ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ព្រមទាំង​ក្រុមការងារ​ទាំងអស់ ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​ក្នុង​ការ​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​។ ​សកម្មភាព​ទាំងនេះ ​បាន​បង្ហាញ​អំពី​ការចូលរួម​របស់​សប្បុរសជន​ ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុង​ការ​យកចិត្តទុកដាក់ រួម​ដៃគ្នា​ជាមួយ​វិស័យ​សុខាភិបាល​ ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​សកម្មភាព ​ប្រយុទ្ធ​បង្ការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​១៩​ នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​សស្រាក់សស្រាំ​។ឯកឧត្តម ប៉េង ពោធិ៍​នា ក៏បាន​ផ្ដាំផ្ញើ​ដល់​គ្រូពេទ្យ សូម​បន្ត​ការ​ខិតខំ​យកចិត្តទុកដាក់​ បន្ថែមទៀត ដើម្បី​ធ្វើយ៉ាង​ណា​រួមគ្នា ទប់ស្កាត់​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​សូម​ជម្រាប​ផង​ដែរ​ថា ​អំណោយ​ដែល​នាំមក​នៅពេលនេះ​ រួមមាន ៖ ១.​ម៉ាស់​ពេទ្យ ៤៥.០០០​ម៉ាស់ ២.​អង្ករ ៥០០​គីឡូក្រាម ៣.​ទឹក​សុទ្ធ ២០​កេស ៤.​មី ២០​កេស​តូច ៥.​ទឹកស៊ីអ៊ីវ ​២៤០​ដប ៦.​ទឹកត្រី ២៤០​ដប ៧.​អាល់កុល ៥​កាន និង​ថវិកា​មួយ​ចំនួន​ផងដែរ​៕

អាជ្ញាធរខណ្ឌទួលគោក​ អនុញ្ញាត​បើក​ទីតាំង​ធ្វើចត្តាឡីស័ក ​ឲ្យ​ដំណើរការឡើងវិញចំនួន ៣ទីតាំង

2021/05/18 08:32:04 pm        146
ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពី លោក ឯក ឃុនដឿន អភិបាល ​នៃគណៈអភិបាល ខណ្ឌទួលគោក​ បានណែនាំអោយ រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ដឹកនាំ​ដោយលោក ជា ឃាង ចៅសង្កាត់ ​ចុះធ្វើកំណត់ហេតុ ​អនុញ្ញាត​បើកទីតាំងធ្វើចត្តាឡីស័ក ​អោយដំណើរការឡើងវិញចំនួន ៣ទីតាំង ​នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។យោង​តាមរបាយការណ៍ របស់រដ្ឋសង្កាត់ទឹកល្អក់ទី៣ ​ បានបញ្ជាក់ថា ​ទីតាំង១.ផ្ទះលេខ១៣៥B ផ្លូវលេខ១៩២ ភូមិ៩ ។ ទីតាំងទី២.ផ្ទះលេខ៣៥KB ផ្លូវលេខ២៦៥ ភូមិ១៣។ និង​ទីតាំងទី៣.ផ្ទះលេខ១M ផ្លូវលេខ២៦៥ ភូមិ១៣ ​បានអនុវត្តវិធាន​ របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំ​របស់រដ្ឋាភិបាល ​បានត្រឹមត្រូវផងដែរ។ក្នុងឱកាសនោះ លោក ជា ឃាង ចៅសង្កាត់ទឹកល្អក់ទី៣​ បានណែនាំអោយម្ចាស់ផ្ទះអនុវត្ត តាម​វិធានការណ៍​របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងបន្តធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល១៤ថ្ងៃទៀត អនុវត្តតាមការ ​ណែនាំរបស់ក្រសួងសុខាភិបាល ​ដាក់ខ្លួនដាច់​ដោយឡែក ចំពោះអ្នក​ដែល​បាន​ជា​សះស្បើយពីជំងឺ៕អត្ថបទ ៖ កុម្ភះ

កម្លាំងអាវុធហត្ថរាជធានី ដែលចូលរួមអនុវត្តវិធានការបិទខ្ទប់​ ១,៤៤៧នាក់ ​ទទួល​បាន​អំណោយ ពីសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

2021/05/18 06:19:02 pm        432
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែឧសភា​ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បានផ្តល់នូវអំណោយ​ ជូនដល់ កម្លាំង​អាវុធ​ហត្ថ​រាជធានីភ្នំពេញ ​ដែល​បាន​ចូលរួមអនុវត្តវិធានការបិទខ្ទប់ ក្នុងរយៈកាលកន្លងមក ចំនួន​១,៤៤៧នាក់​ ទុក​ជាការលើកទឹកចិត្ត ​និងបំ​ពេញបន្ថែម​តម្រូវ​ការប្រើប្រាស់​​ក្នុង​ក្រុម​គ្រួសាររៀងៗខ្លួន។ ក្នុងឱកាសបែងចែកអំណោយនេះផងដែរ ​លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់នាយ​​ទាហាន​ ដែលជាតំណាង ​តាមបណ្តាអង្គភាពចំណុះ ​កងរាជអាវុធហត្ថ ​រាជធានីភ្នំពេញ ឲ្យក្រើន​រំលឹក​​ដល់សមាជិករបស់ខ្លួនគ្រប់រូប ​បន្តរួមចំណែកអនុវត្ត ​បេសកកម្ម ប្រយុទ្ធប្រឆាំងការ​រីក​រាលដាល​ នៃជំងឺកូវីដ-១៩ តទៅមុខទៀត ដោយឥតរុញរា ​ក្នុងស្មារតីទទួលខុសត្រូវ និងប្តេជ្ញាខ្ពស់ ស្របតាមបទបញ្ជាថ្នាក់លើ​ ក៏ដូចជាការណែនាំនានា ​របស់ក្រសួងសុខាភិបាល ​និង អនុវត្តឲ្យបាន​ម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

គ្រូពេទ្យ​ស្នើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​មក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ​តាម​ការកំណត់​

2021/05/17 10:06:14 pm        37
ភ្នំពេញ ៖ ដើម្បី​ប្រសិទ្ធភាព នៃ​វ៉ាក់សាំង អាច​ប្រឆាំង​ការ​វាយលុក​ពី​ជំងឺ​កូ​វីដ​-១៩​បាន គ្រូពេទ្យ​ចាក់​វ៉ាក់សាំង ​បានស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យជួយ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ​ឱ្យមក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​គ្រប់ៗ​គ្នា តាម ការកំណត់​។លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យឹម សាវុធ ប្រធាន​ក្រុមការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ប្រចាំការ នៅ​សាលាបឋមសិក្សា​ចាក់អង្រែលើ ​បាន​ប្រាប់​BTV នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែឧសភា​នេះ​ថា សម្រាប់​ដូ​ស​ទី​១ នៅ​តាំង​នេះ ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​១៣​ ខែឧសភា​នេះ ​ដោយមាន​ពលរដ្ឋ​ជាង​២​ម៉ឺន នាក់ ​បានមក​ចាក់ គឺ​លើស​ផែនការ​ចំនួន​ជាង​៣​ពាន់​នាក់ ​ដែល​មាន​ទាំង​កម្មករ កម្មការិនី និង​ជនបរទេស ផងដែរ​។ សម្រាប់​ដូ​ស​ទី​២ ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១៦ ខែឧសភា​នេះ​តទៅ​។ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ គឺជា​មធ្យោបាយ​មួយ ក្នុងចំណោម​វិធានការ​សុខាភិបាល​ចាំបាច់​ដទៃ ទៀត ដែល​នឹង​បង្ការ​ការ​រាតត្បាត ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ និង​កាត់បន្ថយ​ផល​ប៉ះពាល់ នៃ​ជំងឺ​កូ​វីដ​-១៩ ទៅ លើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​។គិត​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដូ​ស​ទី​១ បាន​ជាង​២​លាន​នាក់ និង​ដូ​ស​ទី​២ ​បាន​ចំនួន ជាង​១​លាន ១​សែន​នាក់​។បច្ចុប្បន្ន កម្ពុជា មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន​ជាង​៥​លាន​ដូ​ស​ហើយ ដែល​បាន​នឹង កំពុង​ប្រើប្រាស់ ក្នុងនោះ ១​លាន ៧០​ម៉ឺន​ដូ​ស ប្រភេទ Sinopham ​ជា​ជំនួយ​របស់​ចិន ៣២​ម៉ឺន​៤​ពាន់​ដូ​ស ប្រភេទ COVI-Shield ជា​ជំនួយ​តាមរយៈ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ ក្រោម​កិច្ច​សម្របសម្រួល​ពី​អង្គការ​សុខភាព ពិភពលោក និង​វ៉ាក់សាំង​ប្រភេទ Sinovac ​ចំនួន​៣​លាន​ដូ​ស ជា​ការ​បញ្ជាទិញ​របស់​រដ្ឋាភិបាល​កម្ពុជា ពី ប្រទេស​ចិន​៕​អត្ថបទ​៖ ទូច សោភ័ណ

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ​ថវិកា ជូនទៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ​និងវៀតណាម ចំនួន២២ខេត្ត

2021/05/17 09:24:54 pm        380
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​ឧបត្ថម្ភថវិកា​បន្ថែមចំនួន ២៤៩០លានរៀល (២,៤៩០,០០០,០០០រៀល) ​ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និង​វៀតណាម ចំនួន២២ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ​ចាប់ពីថ្ងៃទី១៦ ​រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ បើយោងតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង​សុខាភិបាល​ និង​ជាប្រធាន​ក្រុមការងារប្រតិបត្តិការបច្ចេកទេស និង​ផ្គត់ផ្គង់​នៃគណៈកម្មការ​អន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ប្រាប់BTV ព័ត៌មាននារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា ​ ដោយ​ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និង​ទទួល​បាន​ការឧ​បត្ថម្ភថវិកាបន្ថែម ជូនបណ្តាខេត្តចំនួន២២​ ដូចខាងក្រោម១.ខេត្តបាត់ដំបង ទទួលបានថវិកា២៨០លានរៀល២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា២៧០លានរៀល៣.ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៥០លានរៀល៤.ខេត្តប៉ៃលិន ទទួលបានថវិកា ៥០លានរៀល៥.ខេត្តកោះកុង ទទួលបានថវិកា ១០លានរៀល៦.ខេត្តពោធិ៍សាត់ ទទួលបានថវិកា ៣៥០លានរៀល៧.ខេត្តព្រះវិហារ ទទួលបានថវិកា ៣០លានរៀល៨.ខេត្តកណ្តាល ទទួលបានថវិកា ១៨០លានរៀល៩.ខេត្តស្វាយរៀង ទទួលបានថវិកា ៥០លានរៀល១០.ខេត្តព្រៃវែង ទទួលបានថវិកា ១៥០លានរៀល១១.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ៦០លានរៀល១២.ខេត្តក្រចេះ ទទួលបានថវិកា ១០លានរៀល១៣.ខេត្តរតនគិរី ទទួលបានថវិកា ៣០លានរៀល១៤.ខេត្តតាកែវ ទទួលបានថវិកា ៨០លានរៀល១៥.ខេត្តកំពង់ចាម ទទួលបានថវិកា ១៥០លានរៀល១៦.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ១៣០លានរៀល១៧.ខេត្តកែប ទទួលបានថវិកា ១០លានរៀល១៨.ខេត្តកំពង់ស្ពឺ ទទួលបានថវិកា ២៧០លានរៀល១៩.ខេត្តកំពង់ធំ ទទួលបានថវិកា ១០០លានរៀល២០.ខេត្តស្ទឹងត្រែង ទទួលបានថវិកា ១០លានរៀល២១.ខេត្តព្រះសីហនុ ទទួលបានថវិកា ១០០លានរៀល២២.ខេត្តសៀមរាប ទទួលបានថវិកា ១២០លានរៀល។ ដោយឡែកសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-វៀតណាម ទាំង២២ខេត្តនេះ មានអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួនសរុប ៦៦៨៨៨នាក់៕អត្ថបទ ៖ អត្ថបទ រដ្ឋា

តំបន់​ក្រហម​នៅ​ភ្នំពេញ​ នឹង​រួម​តូច​បន្ថែមទៀត ​មក​ត្រឹម​បិទ​ខ្នង​ផ្ទះ ឬ​អគារ​

2021/05/17 01:49:49 pm        522
ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ នឹង​បង្រួម​តំបន់​ក្រហម​ឱ្យ​កាន់តែ​នៅ​តូច​បន្ថែមទៀត​ រហូត​តាម​ខ្នង​ផ្ទះ តាម​អគារ ​ឬ​នៅតាម​ខុន​ដូរ នៅ​ថ្ងៃ​១៩​ ខែឧសភា​នេះ ដើម្បី​ផ្តាច់​ ឬសគល់​នៃ​ជំងឺ​កូ​វីដ​-១៩​។អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​បង្រួម​តំបន់​ក្រហម​ ដែល​ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ មក​នៅ​ទំហំ​តូច​ជាង​មុន​ រហូតដល់​តាម​ខ្នង​ផ្ទះ​ អគារ ​ឬ​នៅ​តាម​ខុន​ដូរ ​ហើយ​ការងារ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​១៩​ ខែឧសភា ខាងមុខនេះ ​ដើម្បី​ផ្តាច់​ឬ​សគល់​កូ​វីដ​-១៩ ។ ទោះបីជា​យ៉ាង​ណាក្តី​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​ ពិសេស​ការអនុវត្ត​៣​កុំ និង​៣​ការពារ ត្រូវតែ​បន្ត​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។ នេះ​បើ​តាម​ការបញ្ជាក់​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ តាមរយៈ video conference ជាមួយ​អភិបាលខណ្ឌ​ទាំង​១៤ នា​ព្រឹក​ថ្ងៃទី​១៧​ ខែឧសភា ឆ្នាំ​២០២១ ​ដើម្បី​ពិនិត្យ ពិភាក្សា ​និង​កំណត់​ទីតាំង​ឱ្យ​បាន​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ការ​បង្រួម​តំបន់​ក្រហម​ឱ្យនៅ​តូច​រហូត​នៅត្រឹម​តាម​ខ្នង​ផ្ទះ តាម​អគារ ឬ​នៅតាម​ខុន​ដូរ ក្រោយ​ការអនុវត្ត​សេចក្ដីសម្រេច​នៅ​ថ្ងៃ​១៩ ខែឧសភា​ខាងមុខនេះ​។ឯកឧត្ដម ឃួ​ង ស្រេង មានប្រសាសន៍ថា ​ទីតាំង​តំបន់​ក្រហម ម្ចាស់​មូលដ្ឋាន​ត្រូវតែ​ទទួលខុសត្រូវ អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ជៀសវាង​ការ​នាំ​ជំងឺ​កូ​វីដ​-១៩​ពី​តំបន់​ក្រហម​នេះ ​ទៅ​ទីតាំង​គេ​ផ្សេងទៀត សុខចិត្ត​ឈឺចាប់​នៅ​ក្នុង​មូលដ្ឋាន​របស់​យើង ​កុំឱ្យ​បន្ត​ការឈឺចាប់​ទៅ​មូលដ្ឋាន​គេ​ផ្សេង​។ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ ចំពោះ​ទីតាំង​ដែល​បិទ​ខ្ទប់ អាជ្ញាធរ​ខណ្ឌ​ត្រូវ​មើល​ការខុសត្រូវ​ឱ្យ​បាន​ម៉ត់ចត់​បំផុត ទាំង​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ​ និង​ស្បៀងអាហារ ព្រោះថា​ស្បៀង​មាន​គ្រប់គ្រាន់ មិន​ខ្វះ​ចែក​ជូន​ប្រជាពលរដ្ឋ​នោះទេ​។ ​ចំពោះ​ការងារ​ដែល​ត្រូវអនុវត្ត​នៅ​ថ្ងៃទី​១៩ ខែឧសភា​ ខាងមុខ គឺ​ការ​បង្រួម​តំបន់​ក្រហម​មក​នៅ​តូច​ជាង​មុន មក​នៅ​ត្រឹម​តាម​ខ្នង​ផ្ទះ តាម​អគារ ឬ​នៅ​តាម​ខុន​ដូ ដូច្នេះ​សូម​តាម​មូលដ្ឋាន​ធ្វើការ​ណែនាំ និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់​នូវ​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល ​ពិសេស​គឺ​ការអនុវត្ត​ ៣​កុំ និង​៣​ការពារ​៕​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​​

សម្តេច សាយ ឈុំ​ ផ្ដល់​អំណោយ​ដល់​សមាគម​ចលនា​វប្បធម៌​​ជាតិ​ដើម្បី​កុមារ​កំព្រា​កុមារក្រីក្រ​ក្នុង​វិបត្តិកូវីដ

2021/05/17 07:32:06 pm        131
ភ្នំពេញ ៖ អំណោយជាថវិកា និង​ស្បៀងអាហារ​មួយចំនួន​របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាសភា​ និងលោកជំទាវ ​បាន​ប្រគល់ជូនសមាគមចលនាវប្បធម៌ជាតិ ដើម្បី​កុមារ​កំព្រា​ កុមារក្រីក្រ ​ដើម្បី​ជួយ​សម្រួល​ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងអំឡុងពេល​នៃ​វិបត្តិការ​រាតត្បាត​​ជំងឺកូវីដ១៩ ។ពិធី​ប្រគល់​ និង​ទទួល​ នាព្រឹកថ្ងៃទី១៧ខែឧសភានេះ នៅវិមានព្រឹទ្ធសភា​ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បាន​នាំ​មក​នូវ​ប្រសាសន៍​ផ្ញើផ្សាំ​ការ​សួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ​និងសមាជិក ​សមាជិកាព្រឹទ្ធសភា ​ផ្ញើជូនបងប្អូន និងក្មួយរស់នៅក្នុង​សមាគម​ចលនាវប្បធម៌ជាតិ ​ដើម្បីកុមារកំព្រា ​កុមារក្រីក្រ ប្រកបដោយក្តីនឹករលឹក។ឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន​មិនគួរធ្វេសប្រហែសឡើយ ​ពីព្រោះថា​ជំងឺកូវីដ-១៩ នៅតែបង្ក​ហានិភ័យខ្ពស់​ដដែល​នៅ​កម្ពុជា​ក៏ដូចជាពិភពលោកទំាងមូល បើទោះបី​ជាពេលនេះ រាជរដ្ឋាភិបាល​បាន​បញ្ចប់​វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ​ខេត្តកណ្តាល យ៉ាងណាក្តី។ ដូច្នេះ ត្រូវប្រកាន់​ខ្ជាប់​នូវវិធាន ៣ការពារ ៣កុំ និង២ចូលរួម ​ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ”។ អំណោយដែលផ្តល់ជូននាឱកាសនោះរួមមាន ៖ មី២០កេស ត្រីខកំប៉ុង​ ០២កេសធំ ទឹកត្រី១០យូរ ​ទឹកស៊ីអ៊ីវ១០យូរ អង្ករ៥០០គីឡូក្រាម និងថវិកា​មួយលានរៀល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​មន្ត្រី៖ មាន​ឱកាសខ្ពស់​ ដែល​កម្មករជាប់ក្នុងរោងចក្រវារីអគ្គិសនីរបស់​នេប៉ាល់ នៅមានជីវិត
09/02/2026 07:09 PM
អេស្តូនីជ្រើសរើសមន្ត្រី​ទទួលពាក្យ​បណ្ដឹង​ពលរដ្ឋ​ លោកស្រី​ Madise ជាប្រធានាធិបតីបន្ទាប់របស់ប្រទេស​
09/02/2026 06:09 PM
លោក Tusk ព្រមានថា ប៉ុន្មនាន​ខែខាងមុខ អាចសម្រេចអនាគតរបស់អ៊ុយក្រែន និងសន្តិសុខរបស់អឺរ៉ុប
09/02/2026 06:09 PM
មនុស្ស ១០នាក់បាត់ខ្លួន ខណៈនាវាដឹកទំនិញទួរគីលិច បន្ទាប់ពីបុកគ្នានៅឆ្នេរសមុទ្រក្បែរទីក្រុងអ៊ីស្តង់ ប៊ុល
09/02/2026 06:09 PM
រដ្ឋមន្ត្រីការបរទេស៖ ក្រសួងការបរទេសអាល្លឺម៉ង់កោះអញ្ជើញបេសកជនរុស្ស៊ីជុំវិញឧប្បត្តិហេតុដ្រូននៅទីក្រុង Leipzig
09/02/2026 06:09 PM
សារព័ត៌មាន៖ អ៊ីស្រាអែលនឹងវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់បង្កើនភាពតានតឹង
09/02/2026 06:09 PM
លោក Putin បញ្ជាក់​ថា រុស្ស៊ីកំពុងជោគជ័យ​​ នៅសមរភូមិ ហើយ​នឹងមិនចរចាជាមួយ «ភេរវករ» ទេ
09/02/2026 06:09 PM
របាយការណ៍៖ ការរីកចម្រើនមីស៊ីលរបស់អ៊ីរ៉ង់ធ្វើឲ្យមូលដ្ឋានទ័ពអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង
09/02/2026 06:09 PM
លោក Trump បញ្ជាក់​ថា មិនបង្ខំអ៊ីរ៉ង់ឱ្យចូលតុចរចា និង​​អំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ «ក្រោក​តស៊ូ​»
09/02/2026 06:09 PM
ក្រសួងអធិការកិច្ច បង្ហាញសមិទ្ធផលក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ដោយបានចុះធ្វើអធិការកិច្ច ២,៨០៧ អង្គភាព និងដោះស្រាយបណ្តឹងបញ្ចប់ ១៨៨ ករណី ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈកម្មការទី១ នៃរដ្ឋសភា
09/02/2026 05:09 PM