សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

រយះពេល២៥ថ្ងៃ អាជ្ញាធរសង្កាត់វាលវង់ ចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនពលរដ្ឋចំនួន២០៧៤គ្រួសារ

2021/05/16 01:46:49 pm        48
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ពីការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ជាប់ប្រចាំជានិច្ច ជាពិសេសបន្ថែមទៀតនោះ គឺបងប្អូនពលរដ្ឋដែលរស់នៅតំបន់ក្រហម ជាតំបន់បិទខ្ទប់ និងរីករាលដាលខ្លាំងនៅជំងឺកូវីដ១៩ ត្រូវការជំនួយ និងស្បៀងអាហារ។ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៦ ខែ ឧសភានេះ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលសង្កាត់វាលវង់ ប្រគល់ជូនបងប្អូន​ប្រជាពលរដ្ឋ​ចំនួន១០០គ្រួសារបន្ថែមទៀត ដែលរងការខ្វះខាត ក្នុងមួយគ្រួសារទទួលបាន អង្ករ១បាវ ២៥គីឡូ ត្រីខ ១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ និងទឹកត្រី១យួរ។សូមបញ្ជាក់ផងដែរ ចាប់ពីថ្ងៃទី២១ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះ អាជ្ញាធរមូលដ្ឋានសង្កាត់វាលវង់បានចែក ស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋ ក្រីក្រ ខ្វះខាតជីវភាពក្នុង កំឡុងកូវិត១៩ ចំនួន ២០៧៤គ្រួសារហើយ នៅភូមិ៩+១០+១១ ក្នុងសង្កាត់វាលវង់។ ដោយឡែកចំពោះ ប្រជាពលរដ្ឋនៅ ភូមិ១២(តំបន់បូរីកីឡា) ចាប់ចែក​ពីអគារ A B C D E F G H គឺបានចែកជូនរួចទាំង៨អគារ ប្រជាពលរដ្ឋដែលទទួល បានទាំង៨ អគារមានចំនួនសរុប ១១៧៦គ្រួសារ។ក្នុងឱកាសនេះដែរ អាជ្ញាធរមូលដ្ឋានសង្កាត់វាលវង់ ​បានណែនាំ​ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ នឹងចេះអនាម័យផ្ទាល់ខ្លួន ឱ្យលាងដៃ និងទឹកសាប៊ូ ឬទឹកអាកុលឲ្យបានជាប្រចាំ ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លង​រីករាល​ដាលនូវជំងឺ covid19 នេះ និងអាចឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានជោគជ័យ នាពេលដ៏ខ្លីខាងមុខនេះ៕អត្ថបទ ៖ កុម្ភះ

អាជ្ញាធរដាំស្តារព្រៃឡើងវិញ ក្រោយមានការទន្រ្ទានក្នុងតំបន់ការពារនៅស្រុកថ្មបាំង

2021/05/15 08:31:31 pm        363
កោះកុង ៖ អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធនៅក្នុងខេត្តកោះកុង បាននាំគ្នាដាំស្តារកូនឈើឡើងវិញ លើផ្ទៃដីជិត២ហិកតា បន្ទាប់ពីមានការទន្រ្ទានបំពានយកដីក្នុងតំបន់ការពារធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននៅក្នុងស្រុកថ្មបាំង។លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មានប្រសាសន៍កាលពីថ្ងៃទី១៤ ឧសភាថា ការដាំស្តារកូនព្រៃឈើ២១០ដើមនេះ នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ជាសារមួយផ្ញើដល់ពលរដ្ឋ និងសាធារណជនបញ្ឈប់ការរុករាលយកដីព្រៃការពារធម្មជាតិបន្តទៅទៀត ព្រោះថាព្រៃឈើផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សលោក ហើយក៏ត្រូវឱ្យមនុស្សការពារព្រៃឈើវិញដែរ។លោកជំទាវអភិបាលខេត្ត បញ្ជាក់ទៀតថា រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានវាស់វែងធ្វើទិន្នន័យ ជាក់លាក់រួចរាល់អំពីតំបន់អភិរក្សការពារដែលពលរដ្ឋរស់នៅអាស្រ័យជាក់ស្តែង ដើម្បីកាត់​ឆ្វៀលជូនពលរដ្ឋ ដូច្នេះសុំចិត្តបងប្អូនពលរដ្ឋមួយចំនួនតូចកុំបន្តកាប់ទន្រ្ទានព្រៃឈើខុសច្បាប់។លោក ហ៊ុន ម៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លើកឡើងថា កូនឈើដែលបានដាំស្តារឡើងវិញមានជាប្រភេទកូនឈើក្រញូង ផ្ទឹតឧត្តម កកោះ ដួងថែម និងស្តៅព្រៃ។ កូនឈើទាំងនោះដាំនៅលើផ្ទៃដីជីត២ហិកតា ក្នុងចំណោមទំហំផ្ទៃដីរងផលប៉ះពាល់ជាង២០ហិចតាស្ថិតនៅតំបន់ការពារអភិរក្ស។ក្រោយដាំស្តារព្រៃនៅចំណុចខាងលើ ត្រូវបានលោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង ថ្លែងឱ្យដឹងដែរថា រូបលោក នឹងសហការជាមួយក្រុមមន្រ្តីបរិស្ថាន អង្គការវ៉ាយអេត តាមដានឃ្លាំមើលបន្តការពារកូនឈើដែលបានដាំរួចរាល់ ខ្លាចក្រែងមានពលរដ្ឋខិលខូចលួចដកចេញ។ បើតាមលោកអភិបាលស្រុកថ្មបាំង កន្លងទៅ អាជ្ញាធរស្រុក ព្រមទាំងមន្រ្តីបរិស្ថាន ធ្លាប់ឃាត់ខ្លួនមនុស្សភ្លាមៗ ដោយបញ្ជូន​ទៅតុលាការ ក្រោយពេលធ្វើសកម្មភាពទន្រ្ទានកាប់ព្រៃយកដី​ការពារធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គ្រាបុគ្គលសង្ស័យមានដីធ្លីអាស្រ័យគ្រប់គ្រាន់ហើយ៕អត្តបទ ៖ ឈឹម មករា

យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ មកដល់ពេលនេះ ចាក់បានជាង២លាននាក់ ក្នុងចំណោមប្រជាជនជាង១០លាននាក់

2021/05/15 07:28:18 pm        354
ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-19 បានប្រាប់កាលពីរសៀលថ្ងៃទី១៤ ឧសភា ម្សិលមិញ​ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គិតមកដល់ពេលនេះ ចាក់វ៉ាក់សាំងកូវីដ១៩ ​បានចំនួនជាង២លាននាក់​ (២០%) ក្នុងចំណោមប្រជាជនជាង១០លាននាក់។លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងទៀតថា កម្ពុជា ជាប្រទេសតូចមួយ យើងមានសមត្ថភាពក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។ ទន្ទឹមនឹងនោះសង្ឃឹមថា នៅថ្ងៃខាងមុខទៀត នៅពេលដែលវ៉ាក់សាំងកូវីដ១៩ មកដល់នៅថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០២១ ចំនួន៥០ម៉ឺនដូសនឹងមកដល់ ហើយប្រសិនបើមិនមានប្រែប្រួលនោះទេ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វ៉ាក់សាំងកូវីដ១៩ ចំនួន០១លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជាបន្ថែមទៀត។ ដូច្នេះវ៉ាក់សាំងកូវីដ១៩ ចំនួន៥០ម៉ឺនដូស ដែលមកដល់នៅថ្ងៃទី១៦ ខែឧសភា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដែលទទួលបានការយល់ព្រមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តរួចហើយដែរ គណៈកម្មការ ក៏បានធ្វើការងារជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋចំនួន០២ខណ្ឌបន្ថែមទៀត។ ដោយឡែកក្រុមគ្រូពេទ្យខាងកងទ័ព គឺទទួលខុសត្រូវការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋចំនួន០៦ខណ្ឌ។ ហើយកាលពីថ្ងៃទី១៣ ខែឧសភា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានប្រគល់ជូនវ៉ាក់សាំងកូវីដ១៩ ចំនួនជាង៦០០ពាន់ដូស ដើម្បីបង្រ្គប់ទៅនឹងចំនួនប្រជាពលរដ្ឋដែលមានតម្រូវការ ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន០៦ខណ្ឌ។លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា ក្នុងករណីមានវ៉ាក់សាំងកូវីដ១៩ មកដល់ជាបន្តបន្ទាប់ទៀត គណៈកម្មការនឹងសុំការសម្រេចអនុម័តដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។ ដោយគិតឲ្យបានគ្រប់ជ្រុងជ្រោយទៅលើផែនការយុទ្ធសាស្រ្ត ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដែលបានដាក់ចេញដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រី្ត បានរៀបចំចាត់ចែងដាក់ចេញ ហើយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក៏មានផែនការមេ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស៕ អត្ថបទ រដ្ឋា

អង្គការមូលនិធិកុមារកម្ពុជា (CCF) ឧបត្ថម្ភថវិកា១៥០០០ដុល្លាជូន TYDA ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

2021/05/15 07:08:41 pm        48
ភ្នំពេញ ៖ អង្គការមូលនិធិកុមារកម្ពុជា (CCF) ឧបត្ថម្ភថវិកាចំនួន១៥០០០ដុល្លា ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ  ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌ សម្រាប់ជាតិ និងមាតុភូមិ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន ខណ:ដែមានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជៈអាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕

វ៉ាក់សាំង ស៊ីណូវ៉ាក់ ដែល​កម្ពុជាបញ្ជាទិញពីរដ្ឋាភិបាលចិន ចំនួន៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃស្អែកនេះ

2021/05/15 04:59:53 pm        478
ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះថា វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ នៃសាធារណរដ្ឋប្រជាមានិត ចិន ចំនួន៥០ម៉ឺនដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នាវេលាម៉ោង១០ និង១៥នាទីព្រឹកស្អែកនេះ។

កម្ពុជា​ផ្ដល់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ជាង ២លាន ៤ម៉ឺន​​​នាក់ហើយ​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ថ្ងៃ​នេះ

2021/05/15 06:59:12 am        372
ភ្នំពេញ៖ ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ជាង ២លាន ៤ម៉ឺន​​​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំងយ៉ាង​ហោច​ណាស់​ដូស​ទី​១ ​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​រាជ​រដ្ឋាភិបាល​គិត​ត្រឹម​ថ្ងៃនេះ​​។ក្នុង​របាយការណ៍​របស់​ខ្លួន ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង ២លាន ៤ម៉ឺន​​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​ដែល​ផ្ដល់​ឱ្យ​ដោយ​ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារ​ជាតិ​នៅ​ក្នុង​រយៈ​ពេល ៩៤​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ហើយ​គិត​នៅ​ត្រឹម​ថ្ងៃ​​នេះ យុទ្ធនាការ​នេះ បាន​បន្ត​ដំណើរការ​អស់​រយៈ​ពេលជាង ៩៤​ថ្ងៃ​​មក​ហើយ។បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល សម្រាប់​ដូស​ទី១ ប្រជា​ពលរដ្ឋ​ជាង​ ១លាន ៤ពាន់​នាក់ បាន​ទទួល​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ ហើយ​ប្រជា​ពលរដ្ឋ​ជាង ៨៧​ម៉ឺន​៩ពាន់នាក់ បាន​ទទួល​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ខណៈ​ដែល​វ៉ាក់សាំង​ខូវីហ្ស៊ែល ត្រូវ​បាន​ចាក់​ជូន​ប្រជា​ពលរដ្ឋ​បាន​ជាង ១៥​ម៉ឺន ៧ពាន់​នាក់។ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ទៀត​ថា ប្រជា​ពលរដ្ឋ​ជាង ១​លាន ១៤​ម៉ឺន​នាក់​ហើយ បាន​ទទួលការ​ចាក់​​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​នៅ​ក្នុង​រយៈ​ពេលជាង​ ៣​ខែ​មក​នេះ។បើ​តាម​តួលេខ​កត់ត្រា​ដោយ​ក្រសួង​សុខាភិបាល ប្រជា​ពលរដ្ឋជាង ២​លាន ១០ម៉ឺន​​នាក់​បាន​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ដែល​ផ្ដល់​ជូន​ដោយ​រាជ​រដ្ឋាភិបាល​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​នេះ ប៉ុន្តែ ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ៦​ម៉ឺន ៨​ពាន់​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នោះ​ឡើយ​ដោយសារ​បញ្ហា​សុខភាព៕

ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​កំពុង​រៀបចំ​សណ្ដាប់ធ្នាប់ ​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ត្រៀម​សម្រាប់​ការ​បើក​ជាថ្មី​

2021/05/14 10:27:30 pm        744
ភ្នំពេញ ​៖ ជាការ​ត្រៀម​សម្រាប់​ការបើក​ដំណើរការ​ផ្សារ​ជាថ្មី បណ្ដា​ផ្សារ​នីមួយៗ​ ក្នុង​រាជធានី​ភ្នំពេញ បាន​ចំណាយ​ពេល​ក្នុងកំឡុងពេល​ផ្អាក​ជា​បណ្ដោះអាសន្ន ៣​សប្ដាហ៍​មកនេះ​ ដោយ​រៀបចំ​សណ្ដាប់ធ្នាប់​ទូទៅ​ ការលាង​សម្អាត និង​ជាពិសេស​គឺ​បាញ់ថ្នាំ​សម្លាប់​មេរោគ ​ដើម្បី​ភាព​សុវត្ថិភាព​ពេល​បើក​ឡើង​វិញ​។គិត​មក​ត្រឹម​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​២០២១​នេះ ការបិទ​ផ្អាក​ដំណើរការ​ផ្សារ​ជា​បណ្ដោះអាសន្ន​ក្នុង​រាជធានី​ភ្នំពេញ​ដោយសារ​បញ្ហា​កូ​វីដ​-១៩ ​គឺមាន​រយៈពេល ៣​សប្ដាហ៍​ហើយ​។​ ក្នុងកំឡុងពេល​៣​សប្ដាហ៍​នៃ​ការផ្អាក​នេះ គណៈកម្មការ​ផ្សារ​នីមួយៗ ដូចជា​ផ្សារ​ធំថ្មី ​ផ្សា​របឹង​កេងកង ​ផ្សារ​ច្បារអំពៅ និង​ផ្សារ​ជាច្រើន​ផ្សេងទៀត ​បានធ្វើ​សកម្មភាព​នៅ​ប្រចាំការ ២៤​ម៉ោង ការពារ​ទ្រព្យសម្បត្តិ​ជូន​អាជីវករ រៀបចំ​សណ្ដាប់ធ្នាប់​ទូទៅ​ជាថ្មី ​ការលាង​សម្អាត ជាពិសេស​គឺ​បាញ់ថ្នាំ​សម្លាប់​មេរោគ ទាំង​ក្នុង​និង​បរិវេណ​ជុំវិញ​ផ្សារ​។ជុំវិញ​ការបើក​ដំណើរការ​ផ្សារ​ជាថ្មី​នេះ លោក គួច ចំណាន ជា​ប្រធាន​ផ្សារ​ច្បារអំពៅ ​លើកឡើងថា ផ្សារ​ពិតជា​បានរៀបចំ ​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចហើយ តែ​លោ​កថា​ សកម្មភាព​ទាំងនេះ​គឺ​មិន​មាន​ភាព​ច្បាស់លាស់​អាច​ការពារ​សុវត្ថិភាព​១០០%​នោះទេ​។ ​លោ​កថា​ ការ​បន្ត​បិទ​ផ្អាក​ជា​ជម្រើស​ល្អ ព្រោះ​ការ​បើក​ភ្លាមៗ​នាពេលនេះ ​អាចជា​ហានិភ័យ​។ចំពោះ​ការបិទ​ផ្សារ​នេះ លោកស្រី អ៊ីវ គីម​គ្រី ជា​អាជីវករ​មួយ​រូប​នៅ​ផ្សារ​ច្បារអំពៅ ​លើកឡើងថា គាត់​បាន​ផ្អាក​ទៅ​លក់​ជាង ​១​ខែ​ទៅហើយ​ ការផ្អាក​នេះ​ គឺធ្វើឡើង​ដោយ​ចិត្ត​ឯង​ដោយ​បារម្ភ​ពី​សុវត្ថិភាព ហើយ​ការ​ផ្អាក​ទៅ​លក់​របស់​គាត់​នេះ គឺ​មុន​សាលា​រាជធានី​ភ្នំពេញ​សម្រេច​បិទ​ផ្សារ​ទាំងអស់​។ លោកស្រី​យល់ឃើញថា​ ចំពោះ​ការ​បន្ត​បិទ​ផ្សារ​អាច​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​គាត់​ខ្លះ តែ​លោកស្រី​ក៏​យល់​ឃើញថា វា​អាច​មាន​សុវត្ថិភាព​ផងដែរ ​ព្រោះ​លោកស្រី​ក៏​នៅតែ​បារម្ភ​ថា បើ​បើក​ពេលនេះ ខ្លាច​មានការ​ឆ្លង​កាន់តែច្រើន​។គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី ១២​ខែឧសភា​ឆ្នាំ ២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ​ពុំទាន់​បានចេញ​សេចក្ដី​សម្រេច​ថ្មី ជុំវិញ​ការបន្ត​បិទ​ផ្សារ​នោះទេ​។ តាម​ការ​បញ្ជាក់​ខ្លី​របស់លោក ​មេ​ត មាស​ភក្ដី កាលពី​ថ្ងៃទី ១២ ខែឧសភា ​កន្លងទៅ ​បញ្ជាក់ថា ផ្សារ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ​អាច​បន្ត​បិទ តែ​ពុំទាន់​មានការ​បញ្ជាក់​ច្បាស់លាស់​ពី​រយៈពេល​នោះទេ​។​ គួរ​បញ្ជាក់ថា ​ផ្សារ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ បាន​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​រយៈពេល​៣​សប្ដាហ៍​មកហើយ ​គិត​ត្រឹម​ថ្ងៃទី​ ១៤​ ខែឧសភា​ឆ្នាំ​២០២១​នេះ​។ ថ្ងៃទី ១៤​ឧសភា​នេះ​ ក៏​ជា​ថ្ងៃ​ក្នុង​ការសម្រេច​ថ្មី​លើក​ការ​ផ្អាក​ដំណើរការ​ផ្សារ​ផងដែរ​៕អត្ថបទ​៖ គឺ​ម​ហុក

ប្រជាពលរដ្ឋ​សាទរ ​ថ្ងៃ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​គម្រប់​៦៨ យាង​ចូល​៦៩​ព្រះវស្សា​

2021/05/14 03:10:15 pm        546
ភ្នំពេញ ៖ ​នៅ​ថ្ងៃ​សុក្រ​ទី​១៤​ខែឧសភា​ឆ្នាំ​២០២១​នេះ គឺជា​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះវស្សា ព្រះមហាក្សត្រ នរោត្តម ​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ថ្ងៃនេះ​ដែល​ យើង​ឃើញថា ​ប្រជាពលរដ្ឋកម្ពុជា​ បានបង្ហោះ សារ​ថ្វាយព្រះពរ​ជា​ហូរហែ​រលើ​បណ្ដាញ​សង្គម​។ឱកាស​ប្រកបដោយ​នក្ខត្តឫក្ស​ដ៏​ឧត្ដុង្គឧត្ដម ​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​គម្រប់​៦៨ យាង​ចូល​៦៩​ព្រះវស្សា​របស់ព្រះករុណា ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ទូលព្រះបង្គំជាខ្ញុំ ​និង​ភរិយា ​សូម​ព្រះ​បរម​រាជានុញ្ញាត លំ ឱន​កាយវាចា​ចិត្ត ​ក្រាបបង្គំ​សម្ដែង​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ ​បវរ​សួស្ដី សិរី​វ​ឌ្ឍ​នា​ វិបុល​សុខ មហា​ប្រសើរ​គ្រប់ប្រការ ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់​ជីវិតលើត្បូង សូម​ព្រះអង្គ​មាន​ព្រះ​ព​លា​នុ​ភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ​ព្រះកាយពល​មាំមួន ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ​ដល់​ប្រជារាស្ត្រ ជា​កូនចៅ​របស់​ព្រះអង្គ រស់នៅក្នុង​សេចក្ដី​សុខក្សេមក្សាន្ត ឆ្ពោះទៅកាន់​វឌ្ឍន​ភាពជា​និច្ច​និរន្តរ៍ និង​ចម្រុងចម្រើន ថ្កុំថ្កើង​ទូទាំង​ព្រះ​នគរ​តរៀង​ទៅ​។ នេះ​គឺជា​សារ​ថ្វាយព្រះពរ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្វាយ​ដល់​ព្រះមហាក្សត្រ​។ ក្រៅពីនេះ​ ក៏មាន​ប្រជា​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត​ បាន​បង្ហោះ​សារ​ថ្វាយព្រះពរ​យ៉ាង​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុ​ក ​ថ្វាយព្រះពរ​សព្វ​សារ​ធុ​ការ​ដល់​ព្រះមហាក្សត្រ​ឱ្យ​មាន​ព្រះជន្មាយុ​យឺនយូរ ដើម្បី​គង់​ជា​ម្លប់​នៃ​ប្រជានុរាស្ត្រ​ខ្មែរ​តទៅទៀត​។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ ន​រោ​ត្ដម​-​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះអង្គ ព្រះរាជ សម្ភព នាថ្ងៃទី១៤ខែឧសភា ឆ្នាំ១៩៥៣​។ ទ្រង់​ជា​ព្រះរាជបុត្ររបស់​ព្រះ ករុណា ព្រះបាទសម្ដេចព្រះ ន​រោ​ត្ដម សីហនុ​ និង សម្ដេចព្រះរាជ អគ្គមហេសី នរោត្តម មុនីនាថ សីហនុ​។ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រ​ នៃព្រះរាជាណា​​ចក្រ​កម្ពុជា​ប​ន្តពីព្រះបិតា​ ក្រោយពេលដែលព្រះអង្គ បានដាក់រាជ្យកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០០៤​។ មុន ពេលឡើងគ្រងរាជ្យព្រះបាទ សីហមុនី ល្បីល្បាញ​ដោយស្នាព្រះ​ហ​ស្ថ របស់ទ្រង់ជា​ឯកអគ្គរាជទូត វប្បធម៌​ នៅអង្គការ យូនេស្កូ​ (UNESCO) និង​ជាគ្រូបង្ហាត់របាំ​បុរាណ​ដ៏ចំណាន ៕​អត្ថ​ប​ទ ៖ សុជាតា

អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​បក្ស​ប្រឆាំង​ម្នាក់ បាន​វិល​ត្រលប់​មកដល់​កម្ពុជា​វិញ​ក្រោយ​មានការ​លើកលែងទោស​

2021/05/15 08:39:38 am        2811
លោកស្រី ថាក់ ឡា​នី ដែល​និរទ្ទេស​ខ្លួន​ទៅ​ក្រៅប្រទេស ដង្ហែ​តាម​មេ​ឧទ្ទាម​ក្រៅច្បាប់​ដឹកនាំ​ដោយ​បុគ្គល សម រង្ស៊ី គេច​ពី​សំណាញ់​ច្បាប់​កម្ពុជា​ បាន​វិល​ត្រលប់​មកដល់​មាតុប្រទេស​វិញ នៅ​វេលា​ម៉ោងជាង​១២ នៅ​ថ្ងៃទី​១៤ ខែឧសភា​នេះ​។លោកស្រី ថាក់ ឡា​នី បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ដោយ​ក្តីរំភើប​រីករាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ដែល​បាន​វិល​ត្រលប់​មកកាន់​មាតុភូមិ​វិញ ក្រោម​ការ​សណ្ដោស​ប្រោសប្រណី​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។លោកស្រី ​បញ្ជាក់ថា ចាប់តាំងពី​លោកស្រី​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ស្នាក់នៅ​ប្រទេស​ស៊ុយអែត​តាម​អតីត​មេដឹកនាំ​នៃ​អតីត​បក្សប្រឆាំង ​ លោកស្រី​ បានរស់នៅ​ម្នាក់ឯង កណ្ដោចកណ្ដែង ដូច​ចក​នៅ​កណ្ដាល​លំហ​សមុទ្រ គ្មាន​កោះ​គ្មាន​ត្រើយ​ ហើយ​អតីត​មេដឹកនាំ នៃ​អតីត​បក្សប្រឆាំង​រូបនោះ មិន​ដែល​មក​សួរសុខទុក្ខ​លោកស្រី​ម្ដងណា​ឡើយ​។ នៅពេល​លោកស្រី​មានទុក្ខ​ព្រួយ លោកស្រី​តែង​នឹកឃើញ​មេដឹកនាំ ដែល​លោកស្រី​ជឿទុកចិត្ត​តែ​ម្នាក់​គត់ ដែល​អាច​ជួយ​សង្គ្រោះ​លោកស្រី​បាន គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន​។លោកស្រី និង​ស្វា​មី បាន​គោរព​ថ្លែងអំណរគុណ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ដែល​តែង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ។គួរ​បញ្ជាក់ថា លោកស្រី ថាក់ ឡា​នី ត្រូវបាន​ប្រមុខរដ្ឋស្ដីទី​ចេញ​ព្រះរាជក្រឹត្យ ​លើកលែងទោស កាលពី​ថ្ងៃទី​៣​ ខែមីនា ឆ្នាំ​២០២១​ តាម​ការ​ស្នើសុំ​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​៕​

TVET ឆ្នាំនេះ នឹង​បន្ត​រៀបចំ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​អន​ឡាញ

2021/05/14 08:31:53 pm        201
ភ្នំពេញ ៖ ​ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩​ ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេក​ទេស​ និង​វិជ្ជាជីវៈ (​ហៅ​កាត់​ថា TVET នឹង​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ​ខែមិថុនា​ ខាងមុខ ​ដោយ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​នឹង​បន្ត​រៀបចំ​ផ្សព្វផ្សាយ​តាម​ស្ថានីយវិទ្យុ ទូរទស្សន៍ និង​បណ្តាញ​សង្គម​នានា ​ដូច​ឆ្នាំ​កន្លងទៅ​។ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​មាន​ប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ព្រឹក​ថ្ងៃទី​១៤ ឧសភា ឆ្នាំ​២០២១​នេះ​ថា ​ប្រធានបទ​នៃ​ទិវា​ជាតិ​ឆ្នាំនេះ​គឺ​ “​ធី​វ៉េ​ត​ធ្វើ​ឲ្យ​ជំនាញ​កាន់តែ​ប្រសើរ និង​ប្រាក់ចំណូល​ខ្ពស់​”​។គោលបំណង​រួម​នៃ​ទិវា​នេះ​ ដើម្បី​ផ្សព្វផ្សាយ​សារៈសំខាន់​នៃ​ការអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ឲ្យ​សាធារណៈជន ​ពិសេស​វិស័យ​ឯកជន និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​បាន​ចូលរួម​អភិវឌ្ឍន៍​វិស័យនេះ​កាន់តែ​ឈាន​ទៅ​មុខ​ថែមទៀត ក៏ដូចជា​ជំរុញ​ឲ្យ​សិស្សានុសិស្ស យុវជន​បានដឹង​និង​ចុះឈ្មោះ​ចូលរៀន​។ ​ឯកឧត្តម​បាន​ឲ្យ​ដឹង​ទៀតថា ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ឆ្នាំ​២០២០ ​កន្លងទៅ ក្រោម​ប្រធានបទ “​ធី​វេត ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ​” ដែល​ទាក់ទាញ​អ្នកចូលរួម​ទស្សនា នូវ​ការ​ផលិត​ វីដេអូ និង​ខ្លឹមសារ​ឯកសារ​ផ្សេងៗ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ចំនួន​សរុប​ប្រមាណ​ជាង ៧​ម៉ឺន​នាក់​៕អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​មន្ត្រី៖ មាន​ឱកាសខ្ពស់​ ដែល​កម្មករជាប់ក្នុងរោងចក្រវារីអគ្គិសនីរបស់​នេប៉ាល់ នៅមានជីវិត
09/02/2026 07:09 PM
អេស្តូនីជ្រើសរើសមន្ត្រី​ទទួលពាក្យ​បណ្ដឹង​ពលរដ្ឋ​ លោកស្រី​ Madise ជាប្រធានាធិបតីបន្ទាប់របស់ប្រទេស​
09/02/2026 06:09 PM
លោក Tusk ព្រមានថា ប៉ុន្មនាន​ខែខាងមុខ អាចសម្រេចអនាគតរបស់អ៊ុយក្រែន និងសន្តិសុខរបស់អឺរ៉ុប
09/02/2026 06:09 PM
មនុស្ស ១០នាក់បាត់ខ្លួន ខណៈនាវាដឹកទំនិញទួរគីលិច បន្ទាប់ពីបុកគ្នានៅឆ្នេរសមុទ្រក្បែរទីក្រុងអ៊ីស្តង់ ប៊ុល
09/02/2026 06:09 PM
រដ្ឋមន្ត្រីការបរទេស៖ ក្រសួងការបរទេសអាល្លឺម៉ង់កោះអញ្ជើញបេសកជនរុស្ស៊ីជុំវិញឧប្បត្តិហេតុដ្រូននៅទីក្រុង Leipzig
09/02/2026 06:09 PM
សារព័ត៌មាន៖ អ៊ីស្រាអែលនឹងវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់បង្កើនភាពតានតឹង
09/02/2026 06:09 PM
លោក Putin បញ្ជាក់​ថា រុស្ស៊ីកំពុងជោគជ័យ​​ នៅសមរភូមិ ហើយ​នឹងមិនចរចាជាមួយ «ភេរវករ» ទេ
09/02/2026 06:09 PM
របាយការណ៍៖ ការរីកចម្រើនមីស៊ីលរបស់អ៊ីរ៉ង់ធ្វើឲ្យមូលដ្ឋានទ័ពអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង
09/02/2026 06:09 PM
លោក Trump បញ្ជាក់​ថា មិនបង្ខំអ៊ីរ៉ង់ឱ្យចូលតុចរចា និង​​អំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ «ក្រោក​តស៊ូ​»
09/02/2026 06:09 PM
ក្រសួងអធិការកិច្ច បង្ហាញសមិទ្ធផលក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ដោយបានចុះធ្វើអធិការកិច្ច ២,៨០៧ អង្គភាព និងដោះស្រាយបណ្តឹងបញ្ចប់ ១៨៨ ករណី ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈកម្មការទី១ នៃរដ្ឋសភា
09/02/2026 05:09 PM