សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ហ៊ុន ម៉ា​នី ​សាក​សួរសុខ​ទុក្ខ ​និង​ជូន​អំណោយ​ដល់​​លោកគ្រូ-​អ្នកគ្រូ​ និង​សិល្បករ​ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​​

2021/05/12 08:10:04 pm        223
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ​​បាន​​ផ្ដាំផ្ញើ​​លោកគ្រូ-​អ្នកគ្រូ​ និង​សិល្បករ សិល្បការិនី​ ទាំងអស់គ្នា​ ឲ្យ​​មាន​ការ​យកចិត្តទុកដាក់​ខ្ពស់​ លើ​ការ​រក្សា​សុវត្ថិភាព​ក្នុង​ដំណាក់កាល​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​ដោយ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន ​តាម​ការណែនាំ​របស់ក្រសួងសុខាភិបាល និង​​រាជ​រដ្ឋាភិបាល​។ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំយុវជន​កីឡា​ធម្មការកិច្ចការ​សាសនាវប្បធម៌​ និង​ទេសចរណ៍​នៃ​រដ្ឋសភា ​រួមជាមួយ​ឯកឧត្តម អនុប្រធាន ឯកឧត្តម​លេខាធិការ ​និង​សហការី​នៃ​គណៈកម្មការ ​ថ្លែងក្នុងឱកាស​​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ ​លោកគ្រូ​អ្នកគ្រូ​ជា​សាស្ត្រាចារ្យ​សិល្បៈ​បុរាណ ​និង​សិល្បករ សិល្បការិនី ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​។ក្នុងនោះ ​ឯកឧត្តម ហ៊ុន ម៉ា​នី ​ក៏​បាន​ថ្លែងអំណរគុណ ​ចំពោះ​ទំហំ​ចិត្ត​នៃ​ការលះបង់​ ខិតខំ​ប្រឹងប្រែង​របស់​លោកគ្រូ អ្នកគ្រូ កន្លងមក​ក្នុង​ការ​បង្ហាត់បង្រៀន និង​កិច្ច​ការរៀបចំ​ចងក្រង​ឯកសារ​សិល្បៈ​បុរាណ​សម្រាប់​ទុកជា​មរតក​ចំណេះ​ជំនាញ​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ ​ជាពិសេស​សិល្បករ សិល្បការី​នី​។ ឯកឧត្តម​ ក៏បាន​បង្ហាញ​នូវ​ការ​សហការ គាំទ្រ របស់​គណៈកម្មការ​ទី​៧ ​ចំពោះ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លើ​ការងារ​ជំរុញ​លើកកម្ពស់​ស្មារតី ឆន្ទៈ និង​ទឹកចិត្ត​យុវជន​ឱ្យមាន​ការ​ស្រលាញ់ ការពារ​សិល្បៈ​វប្បធម៌​ខ្មែរ​ អោយ​គង់វង្ស​ជា​និរន្តរ​តទៅ​។ទន្ទឹម​នឹង​ការសួរសុខទុក្ខ​ ឯកឧត្តម​ប្រធាន​គណៈកម្មការ ក៏បាន​ប្រគល់​កញ្ចប់​អំណោយ​ជា​សម្ភារៈ អនាម័យ គ្រឿង​បរិភោគ ម៉ាស់ និង​ថវិកា ជូន​ដល់​សាស្ត្រាចារ្យ​សិល្បៈ​ សិល្បករ សិល្បការិនី ដែល​មាន​វត្តមាន​ផ្ទាល់​ក្នុង​កម្មវិធី និង​សិល្បករ សិល្បការិនី​ផ្សេងទៀត​សរុប​ចំនួន ៣៦៨ នាក់ ផងដែរ៕

ថាមពល​អគ្គិសនី​ប្រើប្រាស់ ​ដោយ​ការ​ដុត​ធ្យូងថ្ម ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ​​​គ្រោង​នឹង​ដំណើរ​ ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ

2021/05/11 11:51:12 pm        155
ឧ​ត្ត​រ​មានជ័យ​ ៖ រោង​ចក្រ​ផលិត​ ថាមពល​អគ្គិសនី ​ដោយ​ការ ដុតធ្យូងថ្ម ​ដែល​មាន​កម្លាំង​រហូត​ដល់​ទៅ២៦៥ មេ​ហ្គា​វ៉ា​ត់ ​របស់​ក្រុមហ៊ុនHan Seng Coal Mine Co Ltd មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ ​គ្រោង​នឹងដំណើរ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ ​ក្នុងការ​ចែកចាយ​ប្រភព​ចរន្តអគ្គិសនី​ជូន​ដល់​ប្រជាពលរដ្ឋ​ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។លោក ឌី រ៉ា​ដូ អភិបាលរងខេត្តឧ​ត្ត​រ​មានជ័យ​ទទួលបន្ទុក​រ៉ែ​ថាមពល ​បាន​ឲ្យ​ដឹងថា ការ​វិនិយោគលើ​រោងចក្រផលិតថាមពល​អគ្គិសនី​ ដោយ​ការ​ប្រើ​ពី​ការ​ដុត​ធ្យូងថ្ម ដែល​មាន​កម្លាំង​២៦៥ មេ​ហ្គា​វ៉ា​ត់ នៅក្នុងស្រុកត្រពាំងប្រាសាទខេត្តឧ​ត្ត​រ​មានជ័យ ចំណាយ​ថវិកាសាងសង​រហូត​ដល់​ទៅ២៩៤,៣ លាន ដុល្លារ​ គ្រោង​ដំណើរការនៅចុងឆ្នាំ២០២១​ ដោយប្រើប្រាស់​ប្រភេទ​រ៉ែ ធ្យូងថ្ម​ដែលមានប្រភព​នៅក្នុងស្រុកត្រពាំងប្រាសាទខេត្តឧ​ត្ត​រ​មានជ័យ​ស្រាប់​។លោក​ បន្តថា​ គម្រោង​រោងចក្រ​ដុត​ធ្យូងថ្ម​នេះ ​គឺ​បាន​រួម​ចំណែកយ៉ាងសំខាន់​ក្នុងការ​បង្កើន​ការងារ សម្រាប់ប្រជាព​លរដ្ឋ​ក្នុងខេត្តឧ​ត្ត​រ​មានជ័យ​ នឹង​អាច​ជួយដល់​ការផ្គត់ផ្គង់​ប្រភព​ថាមពល ​អគ្គិសនី ចូល​ទៅ​ក្នុង​បណ្តាញជាតិ​ផងដែរ​។​​ កត្តា​ទាំងអស់​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ប្រភព​ថាមពល​អគ្គិសនី​ ដែល​ប្រើប្រាស់​ដោយ​ការ​ដុត​ធ្យូងថ្ម ​អាច​ប្រើប្រាស់​បាន​គ្រប់គ្រាន់​ សម្រាប់​តម្រូវ​ក្នុងស្រុក ​នឹង​អាច​ផ្តល់​ជាប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ ​ក្នុង​ស្រុកលើ​វិស័យ​មួយ​នេះ​បាន​យ៉ាង​ប្រសើរ​ ជៀសវាង​ការ​ចំណាកស្រុក​ផង​ដែរ​៕​អត្ថបទ ៖ ​សារិទ្ធ​​

មន្ត្រី​ជំនាញ​ល្បាត​ ប្រទះឃើញ​ដើម​ភ្លៅនាង មាន​សាច់​សរ​លោង ​ដ៏​ទាក់ទាញ​ ក្នុង​នៅ​ដែន​ជម្រក​សត្វព្រៃ​លំ​ផាត​

2021/05/11 10:12:03 pm        655
មណ្ឌលគិរី ៖ ដើម​ភ្លៅនាង​ ជាច្រើន​ដើម​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ល្បាត​ប្រទះឃើញ​នៅ​ដែន​ជម្រកសត្វព្រៃ​លំ​ផាត​ក្នុងស្រុក​កោះ​ញែក ​ខេត្តមណ្ឌលគិរី ​ដើម​ភ្លៅនាង​មាន​ភាព​ទាក់ទាញ​ជាខ្លាំង​ ព្រោះ​ដើមឈើ​ប្រភេទ​នេះ​ មាន​សាច់​សរ​លោង ​ស្រលូន​ឡើង​ទៅលើ ​ខុសប្លែក​ពី​ប្រភេទ​ដើមឈើ​ដទៃទៀត ។លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ បាន​ឲ្យ​ដឹងថា ​ដើម​ភ្លៅនាង​ជា​ប្រភេទ​រុក្ខជាតិ​ក្នុងព្រៃ​ដែល​ពើប​ប្រទះឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​លំផាត់​ស្ថិតនៅ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ ​ប្រភេទ​ឈើ​នេះ​ មាន​ដុះ​ដោយ​ដុំ​ដោយ​កន្លែង​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​លំផាត់ ​ដែល​កន្លែង​ខ្លះ​ មាន​ប្រហែល​២០​ ឬ​៣០​ដើម ​និង​កន្លែង​ខ្លះ​អាច​មាន​ដល់​៥០​ដើម ។ លោក​ ប្រធាន​មន្ទីរ ​បាន​បន្ថែមថា ​ដើមឈើ​នេះ ​វា​ទាក់ទាញ​អារម្មណ៍​យើង​ត្រង់​ថា វា​រលូន​និង​ស្រលូន​ល្អ​ប្រៀបដូចជា​ភ្លៅ​មនុស្ស ។លោក​ប្រធាន​មន្ទីរ​ បាន​បន្ថែមទៀតថា​ នៅពេលដែល​យើង​ធ្វើដំណើរ​បាន​មក​ដល់​ ឬ​ជួប​ដើម​ភ្លៅនាង​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ហាក់​សប្បាយរីករាយ​ និង​បាត់​ភាព​នឿយហត់​បាន​មួយ​ចំណែក​ផងដែរ​។ ម្នាក់ៗ​តែងតែ​ថតរូប​ដើម​ភ្លៅនាង​ដើម្បី​យក​ទៅ​បង្ហាញ​ឱ្យ​អ្នកផង​បាន​ស្គាល់​ ឬក៏​យកទៅ​ចែករំលែក​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ លោក​ប្រធាន​មន្ទីរ​ បន្ថែមថា ​មនុស្ស​ជាច្រើន​ចង់​ឃើញ​ដោយផ្ទាល់​អំពី​ដើម​ភ្លៅនាង​នេះ​។ ​លោក ​បន្តថា តំបន់​អភិរក្ស​លំផាត់​សំបូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ និង​រុក្ខជាតិ​ច្រើន​ប្រភេទ ​ហើយ​បច្ចុប្បន្ននេះ​ កំពុង​ត្រូវបាន​គាំពារ​និង​ថែរក្សា​ដោយ​មន្ត្រី​ឧទ្យាន​នុ​រក្ស​ នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ។ លោក កែវ សុភ​គ៌ ដែល​តែងតែ​ចំណាយពេល​វេលា​នៅ​ជាមួយ​ធម្មជាតិ​នៃ​តំបន់​ការពារ​លំផាត់ ​បាន​និយាយថា ​ដើម​ភ្លៅនាង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​ទូទៅ​នៅ​ពេលដែល​ឃើញ​សម្រស់​របស់​វា ។ លោក​ថា ស្ថិតនៅក្នុង​តំបន់​អភិរក្ស​លំផាត់​នោះ​ដើម​ភ្លៅនាង​មាន​មិន​ច្រើនពេក​ទេ ។ យ៉ាងណាក៏ដោយ​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មន្ទីរ បរិស្ថាន​ខេត្តមណ្ឌលគិរី​ នឹង​ថែរក្សា​គាំពារ​ដើម​ភ្លៅនាង​នេះ​ឱ្យ​មាន​និរន្តរភាព​ដើម្បី​ជា​ប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឃើញ​នៅពេល​អនាគត​ពោល​គឺ​ហើយ​រំពឹង​ថា​ ដើម​ភ្លៅនាង​មិន​ផុត​ពូជ​នោះឡើយ​៕អ​ត្ថបទ ៖ ភីរុណ

រោងចក្រ​ក្នុង​តំបន់​លឿង ​អនុវត្ត​របៀប​ធ្វើ​ការងារ​តាម​បែប​ថ្មី​បានល្អ ​តាម​ការណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន

2021/05/11 09:57:10 pm        138
កណ្ដាល ៖ បន្ទាប់ពី​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បាន​ប្រកាស​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ មកអាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ប្រកាស​អោយ​គ្រប់​រោងចក្រ ​ទាំងអស់​នៅក្នុង​តំបន់​លឿង​ គឺ​អាច​បើក​ដំណើរការ​ឡើងវិញ​បាន ​ ប៉ុន្តែ​ត្រូវ​អនុវត្តតាម​គោលដៅ​ណែនាំ​ថ្មី ​របស់​រាជរដ្ឋាភិបាល ​ដោយ​ត្រូវ​ប្តូរ​វេន ​កាត់បន្ថយ​កម្មករ​និយោជិក​ចូល​បម្រើ​អោយ​បាន​ពាក់កណ្តាល ​ដើម្បី​ធានា​បាន​ការ​រក្សា​កន្លាត​ទប់ស្កាត់​ការ​ឆ្លង​កូ​វីដ​១៩​។បើតាម​លោកស្រី អ៊ុក លី​ឡា ជំនួយការ​ធនធានមនុស្ស នៅ​រោងចក្រ ​ប្រូ​ពិសិដ្ឋ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ បាន​ថ្លែងថា ​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​មក ​ អាជ្ញាធរ​បាន​អនុវត្ត​អោយ​រោងចក្រ​ចាប់​ផ្តើម​បើក​ដំណើរ​ឡើងវិញ​បាន ​ហើយ​រោងចក្រ​ប្រូ​ពិសិដ្ឋ​នេះ គឺ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​៦ ខែឧសភា ​មកដល់ពេលនេះ​គឺ​បាន​បើក​ដំណើរ​ការបាន​ចំនួន​៥​ថ្ងៃ​ហើយ​។លោកស្រី បន្តថា សម្រាប់​ការងារ​បើក​ដំណើរការ​រោងចក្រ​គឺ​យើង​ត្រូវ​អនុវត្ត​របៀប​ធ្វើ​ការងារ​តាម​បែប​ថ្មី តាម​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន​នេះ ថ្វី​ត្បិត ​តែ​មាន​ការ​ប៉ះពាល់​ ដល់​សង្វាក់​ផលិតកម្ម​រោងចក្រ​បន្តិច​មែន តែ​ការ​ធ្វើការងារ​តាមរបៀប​ថ្មី​នេះ គឺ​អាច​ធានា​បានការ​ទប់ស្កាត់ ការ​រាតត្បាត​មេរោគ​កូ​វីដ​១៩​ ពោល​គឺ​ការប្តូរ​វេន និង​អនុញ្ញាត​អោយ​កម្មករ​និយោជិត​ចូល​បម្រើ​ការងារ​នៅត្រឹម​៥០%​ ចំនួន​២​សប្តាហ៍​ម្តងនេះ គឺ​ បានធ្វើ​អោយ​កន្លែងធ្វើកា​រងារ​មានការ​រក្សា​គន្លាត​ពី​កម្មករ​ទៅ​កម្មករ​ម្នាក់ទៀត ជាដើម​។សម្រាប់​ការ​បើក​ដំណើរការ​រោងចក្រ​ឡើងវិញ​នេះ ​គ្រប់​កម្មករ​កម្ម​ការិនី ទាំងអស់​ហាក់​មាន​យល់ដឹង​ដោយ​ខ្លួនឯង​ច្រើន ​ពោល​គឺ​មានការ​ផ្លាស់ប្តូ​រ​ទំលាប់​ចូល​ធ្វើ​ការងារ​តាមរបៀប​ថ្មី ពោល ​គឺ​កម្មករ​កម្ម​ការិនី​ម្នាក់ៗ​មានការ​ប្រុងប្រយ័ត្ន មាន​ដាក់​ដប​ទឹក​អាកុល​ជែ​ល​ដាក​ជាប់​នៅក្នុង​ខ្លួន មានការ​ពាក់​ម៉ាស់​ត្រឹមត្រូវ មានការ​រក្សា​គ​ន្លាត​គ្នា ​និង​មានការ​វ៉ាស់​កំដៅ​ជាប់​ជាប្រចាំ​ផងដែរ​មុន​ពេល​ចូល​និង​ចេញពី​ធ្វើ​ការងារ​។សូមបញ្ជាក់ថា យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​លេខ​២២/២១​នោះដែរ ​ក៏បាន​បញ្ជាក់ថា ​សម្រាប់​ការ​បើកប្រាក់​ឈ្នួល​របស់​បងប្អូន​កម្មក​រ​និយោជិក​នៅ​តាម​រោងចក្រ ដែល​បាន​បើក​ដំណើរការ​ឡើងវិញ​នេះដែរ ​គឺ​គ្រប់​ម្ចាស់​ឬ​នាយក​រោងចក្រ សហគ្រាស​ត្រូវ​បើកប្រាក់​ឈ្នួល​សម្រាប់​ខែមេសា ​ចំនួន​៥០% និង​ប្រាក់ឧបត្ថម្ភ​នានា​ទៀត​ដែល​បាន​ពន្យា​ពេល​នៅ​ក្នុង​អំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ​ កន្លងទៅ គឺ​ត្រូវ​ចាប់​ផ្តើម​បើក​ជូន​កម្មករ​និយោជិក​មិន​អោយ​ហួស​ថ្ងៃទី​១៤ ខែឧសភា​នេះឡើយ ។ ​ចំពោះ​បងប្អូន​កម្មករ​ដែល​កំពុង​ស្ថិតក្នុង​តំបន់​ក្រហម ឬ ​តំបន់​លឿងទុំ គឺ​សូម​ម្ចាស់ ​ឬ​នាយក​រោងចក្រ ​ពិចារណា​រក​វិធី​បើកប្រាក់​ឈ្នួល និង​ប្រាក់ឧបត្ថម្ភ​នោះ​តាម​ប្រព័ន្ធ​ធនាគារ​ជូន​កម្មករ​និ​យោ​ជិ​ក​ផងដែរ​៕​អត្ថបទ ស៊ុម សុខ​ជា​

កម្ពុជា​ផ្ដល់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ជាង​១លាន​៨២​ម៉ឺន​នាក់ ​នៅ​ទូទាំង​ប្រទេស​ រយៈ​ពេល​៣​ខែ​មក​នេះ

2021/05/11 02:47:41 pm        212
ភ្នំពេញ៖ ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ជាង ​១​លាន ៨​សែន​នាក់​ហើយ​ បាន​ទទួល​វ៉ាក់សាំង​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស ​របស់​រាជ​រដ្ឋាភិបាល។ក្នុង​របាយការណ៍​របស់​ខ្លួនក្រសួង​សុខាភិបាល​ បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង ១​លាន ៨២​ម៉ឺន​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​ដែល​ផ្ដល់​ឱ្យ​ដោយ​ក្រសួង​សុខាភិបាល​ និង​ក្រសួង​ការពារ​ជាតិ​នៅ​ក្នុង​រយៈ​ពេល ៣​ខែ​កន្លង​មក​នេះ។រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​កន្លង​មក​នេះ ហើយ​គិត​នៅ​ត្រឹម​ថ្ងៃ​ទី​១០ ខែ​ឧសភា​ម្សិល​មិញ​នេះ ​យុទ្ធនាការ​នេះ បាន​បន្ត​ដំណើរ​ការ​អស់​រយៈ​ពេល ៩០​ថ្ងៃ ឬ​៣​ខែ​មក​ហើយ។បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល ប្រជា​ពលរដ្ឋ​ជិត ៩០​ម៉ឺន​នាក់ បាន​ទទួល​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ ​ហើយ​ប្រជា​ពលរដ្ឋ​ជាង ៧៧​ម៉ឺន​នាក់ បាន​ទទួល​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ​ខណៈ​ដែល​វ៉ាក់សាំង​ខូវីហ្ស៊ែល ត្រូវ​បាន​ចាក់​ជូន​ប្រជា​ពលរដ្ឋ​បាន​ជាង ​១៥​ម៉ឺន​នាក់។ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ទៀត​ថា ប្រជា​ពលរដ្ឋ​ជាង ១​លាន ១១​ម៉ឺន​នាក់​ហើយ បាន​ទទួលការ​ចាក់​​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៣​ខែ​មក​នេះ។បើ​តាម​តួលេខ​កត់ត្រា​ដោយ​ក្រសួង​សុខាភិបាល ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជិត ២​លាន​នាក់​បាន​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ដែល​ផ្ដល់​ជូន​ដោយ​រាជ​រដ្ឋាភិបាល​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​នេះ ប៉ុន្តែ ​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ៦​ម៉ឺន ៤​ពាន់​នាក់ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នោះ​ឡើយ ​ដោយសារ​មូល​ហេតុ​បញ្ហា​សុខភាព៕

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ប្រជុំ​ពិភាក្សា​ដើម្បី​កំណត់​បង្រួម​ទីតាំង​បិទ​ខ្ទប់​ នា​ថ្ងៃទី​១២​ឧសភា​

2021/05/11 09:07:10 pm        39
ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រជុំ​ដើម្បី​កំណត់​ទីតាំង​ នៃ​ការ​បង្រួម​តំបន់​បិទខ្ទប់ ​ឱ្យ​មក​នៅ​រួមតូច ​ដើម្បី​កាត់បន្ថយ​ការ​លំបាក​ជូន​ប្រជាពលរដ្ឋ ​នៅ​ថ្ងៃ​១២ ឧសភា​ខាងមុខនេះ​។ក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​បន្ត​ផ្ទាល់​នៅ​រសៀល​ថ្ងៃទី​១០​ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​ពិនិត្យ ពិភាក្សា និង​កំណត់​ទីតាំង​ឱ្យ​បាន​ច្បាស់លាស់ មុន​ការសម្រេច​ដាក់​តំបន់​ដែល​ត្រូវ​បង្រួម​ការ​បិទ​ខ្ទប់​ឱ្យ​មាន​ប្រសិទ្ធភាព ​ដែល​អាច​ជឿ​ទុក​ចិត្តបាន នា​ថ្ងៃ​១២ ​ខែឧសភា​ ខាងមុខនេះ​ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បានធ្វើ​ការណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​យកចិត្តទុកដាក់​ឱ្យ​បាន​ម៉ត់ចត់​បំផុត គឺ​មិន​អនុញ្ញាត​ឱ្យ​មាន​ករណី​ប្រជាពលរដ្ឋ​នៅ​តំបន់​លឿង ចូល​ទៅ​តំបន់​លឿងទុំ និង​តំបន់​ក្រហម​ជាដាច់ខាត ​ដើម្បី​កំណត់​ទីតាំង​តំបន់​ប្រឈម​នោះមក ​នៅ​រួម​តូច​ ដូច្នេះ​អាជ្ញាធរ​ត្រូវ​សិក្សា​កំណត់​ឱ្យ​បាន​ច្បាស់ ​មុន​នៃ​ការកំណត់​ពណ៌​តំបន់​នីមួយៗ​ ឱ្យនៅ​រួម​តូច​នេះ​។ក្នុង​កិច្ចប្រជុំ​នោះ គ្រប់​ខណ្ឌ​ទាំង​១៤​ បាន​ឡើង​រាយការណ៍​ពី​ស្ថានភាព​នៃ​ការគ្រប់គ្រង​កូ​វីដ​-១៩​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​រៀងៗ​ខ្លួន​ ដោយ​តំបន់​ខ្លះ​ដែល​ធ្លាប់​ជា​​តំបន់​ក្រហម ​និង តំបន់​លឿងទុំ បាន​ស្នើ​ឱ្យ​ប្រែក្លាយ​មក​ជា​តំបន់​លឿង ​ដោយ​តំបន់​នោះ​មិន​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បន្តទៀត ។​តំបន់​ខ្លះទៀត​សូម​ឱ្យ​នៅ​រក្សា​ជា​តំបន់​ក្រហម ​ឬ​ តំបន់​លឿងទុំ​ដដែល​។​ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណាក្តី ក្នុង​តំបន់​មួយចំ​នួន មិនត្រូវ​បាន​បិទ​ខ្ទប់ ភូមិ សង្កាត់​នោះទេ ​គឺ​គ្រាន់តែ​បិទ​ខ្ទប់​ផ្ទះ ឬ​ទីតាំង​ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩​តែប៉ុណ្ណោះ​៕​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​

អ្នកឧកញ៉ា និង​ឧកញ៉ា​កម្ពុជា ១២៦​នាក់ រួមគ្នា​ឧបត្ថម្ភ​ថវិកា​ និង​សម្ភារៈ ដល់​កងទ័ពជើងគោក និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA)

2021/05/11 08:15:37 pm        195
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែឧសភា ឆ្នាំ​២០២១ ក្រុម​សប្បុរសជន​ដែល​ជា​អ្នកឧកញ៉ា ​និង​ឧកញ៉ា​កម្ពុជា​ ចំនួន ១២៦​នាក់ បាន​រួបរួមគ្នា​បរិច្ចាគ​ជា​ថវិកា​សរុប $1,095,334.00 (​មួយ​លាន​ប្រាំបួន​ម៉ឺន​ប្រាំ​ពាន់​បី​រយ​សាមសិប​បួន​ដុល្លារ​អាមេរិក​) ​និង​សម្ភារៈ ​មួយចំនួនទៀត​រួមមាន​​ ៖ ម៉ាស់ ១០​ម៉ឺន​, អាល់កុល ៣.៦០០​លីត្រ​, សាប៊ូ​លាងដៃ ៦.០០០​លីត្រ​, ត្រីខ ៥០​កេស​, ទឹក​សុទ្ធ ១០.០០០​យួរ​/​កេស និង​ចេក ទុំ​២០​កេស ជូន​ដល់​កងទ័ពជើងគោក​ នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ (TYDA) សម្រាប់​ជា​ការ​រួមចំណែក​ជួយ​គាំទ្រ​ដល់​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​-១៩​។នៅក្នុង​ឱកាស​ទទួល​ថវិកា ​និង​សម្ភារ​ខាងលើនេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ​មេបញ្ជាការ​កងទ័ពជើងគោក ​និង​ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ​ក៏ដូចជា​ជំនួសមុខ​ជូន​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ប្រធាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​សម្តេច​តេ​ជោ ​ប្រឆាំង​កូ​វីដ​-១៩ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​ការ​កោតសរសើរ​ចំពោះ​ការ​ផ្តួចផ្តើម ​និង​សមានចិត្ត​របស់​សប្បុរសជន​ទាំង ១២៦​រូប ​ដែល​បាន​រួបរួមគ្នា​ឧបត្ថម្ភ​គាំទ្រ​ដល់​កងទ័ព ​ក៏ដូចជា​សមាគម​នៅក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ឆ្លង​រីក​រាលដាល​នៅក្នុង​ប្រទេស​។ឯកឧត្តម ក៏បាន​លើកឡើង​ថា ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា គឺជា​កិច្ចការ​រួមមួយ​ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​ចូលរួម​ជាមួយ​ក្រសួងសុខាភិបាល ដែល​ក្នុងនោះ ​កងទ័ព​ក៏បាន​រួមចំណែក​នៅក្នុង​កិច្ចការ​ធំៗ​ជាច្រើន ទាំង​ការអនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​, ការរៀបចំ​មន្ទីរពេទ្យ​-​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​និង​ការ​ចុះ​ចែក​ស្បៀងអាហារ​ជា​បន្តបន្ទាប់​ដល់​ប្រជា​ពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់​។ ក្រៅពីនេះ កងទ័ព​ក៏បាន​ចូលរួម​ក្នុង​យុទ្ធនា​ការចុះ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បាន​ប្រើប្រាស់​កម្លាំង​សរុប ៣.៣០៥​នាក់​មកពី​បណ្តា ២០​អង្គភាព ហើយ​ក្នុងនោះ​កងទ័ពជើងគោក​ក៏បាន​បញ្ចេញ​កម្លាំង​ប្រមាណ​ជាង ៨០០​នាក់ រួម​ជា​មួយ​សម្ភារ និង​មធ្យោបាយ ចុះជួយ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទៅតាម​ផែនការ​ផងដែរ​។​ គិត​មកដល់ពេលនេះ ក្រុមការងារ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​សម្រេច​បាន​ជិត ​៤០​ម៉ឺន​នាក់ ស្មើនឹង ៥០% លើ​ផែន​ការរួម​ប្រមាណ ៨០​ម៉ឺន​នាក់​។ឯកឧត្តម ក៏បាន​ជម្រាប​ជូន​សប្បុរសជន​ផងដែរ​ថា ​នៅក្នុង​ប្រតិបត្តិការ​កន្លង​មកនេះ កងទ័ពជើងគោក ក៏ដូចជា​សមាគម​បាន​ខិតខំ​បំពេញភារកិច្ច​ដោយ​ប្រើប្រាស់​ធនធាន និង​លទ្ធភាព​របស់​ខ្លួន​ដែលមាន​ក្នុង​ដៃ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ផ្ទុះឡើង​ជាក់ស្តែង​ ខណៈ​លទ្ធភាព​ធានា​តាម​ផែនការ​នៅ​មានកម្រិត​។ ដូចនេះ ការរួមចំណែក​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​នេះ នឹង​បាន​ជួយ​សម្រួល ​និង​ផ្តល់​លទ្ធភាព​បន្ថែម​មួយ​កម្រិត​ទៀត​ដល់​ក្រុមការងារ ដើម្បី​បន្ត​បេសកកម្ម​របស់ខ្លួន​។ ចំពោះ​ថវិកា​ដែល​ផ្តល់ជូន​នេះ គឺ​៥០% នឹង​បែក​ចែក​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) និង ៥០% ទៀត រួមជាមួយ​សម្ភារៈ ​នឹង​ផ្តល់​មក​ឲ្យ​ខាង​កងទ័ព ដើម្បី​បន្ត​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។អ្នកឧកញ៉ា លី យ៉ុង ផាត់ និង​អ្នកឧកញ៉ា គិត ម៉េង តំណាងឱ្យ​សប្បុរសជន​ជា​អ្នកឧកញ៉ា និង​ឧកញ៉ា​កម្ពុជា​ទាំង​១២៦ រូប ​បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​ពេញចិត្ត​ និង​គោរព​កោតសរសើរ​ចំពោះ​ការ​លះបង់​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ​និង​ការ​ខិតខំ​ពុះពារ​របស់​ក្រុម​គ្រូពេទ្យ ក៏ដូចជា​កង​កម្លាំងរ​បស់​យើង​ទាំងអស់​នៅក្នុង​ការទប់ស្កាត់​ការ​រាតត្បាត​ នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងពេល​ដ៏​លំបាក​ចំពោះមុខ​នេះ​។ជា​ចុងក្រោយ​តាមរយៈ​អ្នកឧកញ៉ា លី យ៉ុង​ផាត់ និង​តំណាង​សប្បុរសជន​ទាំង ០៩​រូប​ទៀត ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ផ្ដាំផ្ញើ​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​សប្បុរសជន​ជា​អ្នកឧកញ៉ា ​និង​ឧកញ៉ា​កម្ពុជា​ទាំង ១២៦ រូប ​ចំពោះ​ការឧបត្ថម្ភ​គាំទ្រ​ដល់​បេសកកម្ម​ជួយ​ដ៏​មាន​សារៈ​សំខាន់​បំផុត​នេះ​៕

ពលរដ្ឋ​ថ្លែងអំណរគុណ​ និង​ជឿជាក់​លើ​រដ្ឋាភិបាល​ ​ក្នុង​ការខិតខំ​ស្វះស្វែង​ទិញ​វ៉ាក់សាំង​ដើម្បី​ចាក់​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩

2021/05/11 08:02:40 pm        122
ភ្នំពេញ ៖ ខណៈ​ថ្ងៃទី ១១​ខែឧសភា​នេះ វ៉ាក់សាំង Sinovac ចំនួន​៥០​ម៉ឺន​ដូ​ស ដែល​កម្ពុជា ​បាន​បញ្ជា​ទិញ បាន​មកដល់​កម្ពុជា សម្រាប់​ចាក់​ជូន​ពលរដ្ឋ​ជា​បន្តបន្ទាប់​ទៀត​នោះ​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​នៅ​ព្រឹក​នេះ ​បានបង្ហាញ​នូវ​ការ​ថ្លែង​អំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ស្វះ​ស្វែងរក​វ៉ាក់សាំង ​ហើយ​ពួកគាត់​សង្ឃឹមថា ក្រោយពី​ប្រជាពលរដ្ឋ​កាន់​តែច្រើន​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ នោះ​ស្ថានការណ៍​ប្រទេសជាតិ​ការរស់នៅ​ប្រកប​រ​បរ​ចិញ្ចឹម​ជីវិត ​នឹង​វិល​ទៅ​ភាព​ល្អប្រសើរ​វិញ​។បច្ចុប្បន្ននេះ កម្ពុ​ជាមាន​វត្តមាន​វ៉ាក់សាំង​ចំនួន ៣​ប្រភេទ ដែល​បាន​នឹង​កំពុង​ចាក់​ជូន​ប្រជាពលរដ្ឋ​។ វ៉ាក់សាំង​ទាំង ៣ ប្រភេទ​នោះ រួមមាន វ៉ាក់សាំង Sinopharm វ៉ាក់សាំង Sinovac និង​វ៉ាក់សាំង AstraZeneca Covishield​។ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ពន្លឿន​យុទ្ធនាការ​វ៉ាក់សាំង​កូ​វីដ​-១៩ ទូទាំង​ប្រទេស ​ជាពិសេស​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ដែល​មាន​ករណី​ឆ្លង​ច្រើន​។ ​ក្រោម​កិច្ច​ខិតខំ​នេះ តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល ​បង្ហាញថា ​គិត​មក​ត្រឹម​ថ្ងៃទី​១០ ​ខែឧសភា​ឆ្នាំ ២០២១​នេះ ក​ម្ពុជា​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ដល់​ប្រជាពលរដ្ឋ​ចំនួន ១ ៨២៥ ៤៨៨ នាក់ ​ស្រប​ពេល​ដែល​យុទ្ធនាការ​នៅតែ​បន្ត និង​ចំនួន​វ៉ាក់សាំង​បាន​នឹង​កំពុង​មកដល់​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​៕អត្ថបទ ​៖ ​គឹម​ហុក 

សម្ដេច​តេ​ជោ​ បាន​អះអាង​ជាថ្មី​ពី​ការ ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​១០​លាន​នាក់ ​ដើម្បី​បង្កើន​ភាពស៊ាំ​

2021/05/11 01:33:53 pm        517
ភ្នំពេញ ៖ ​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាង​ជាថ្មី អំពី​ការ​ចាក់​វ៉ា​ក់ សាំង​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​១០​លាន​នាក់​ ក្នុងចំណោម​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បី​បង្កើត​ភាពស៊ាំ ទប់​ទល់នឹង​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ខណៈ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា នេះ វ៉ាក់សាំង​កូ​វីដ​១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន​៥០ ម៉ឺន​ដូ​ស​ បន្ថែមទៀត ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​ចិន​ បាន​ដឹក​មកដល់​ប្រទេស កម្ពុជា​នោះ​ សម្ដេច​តេ​ជោ ហ៊ុន សែន តាមរយៈ​ទំព័រ​សង្គម​ហ្វេ​ស​ប៊ុ​ក ​បាន​បញ្ជាក់ថា វ៉ាក់សាំង ​ជា​ផ្នែក​ដ៏​សំ ខាន់​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ និង​ជួយ​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ ពី​ការ​វាយ ប្រហារ​ដោយ​ជំងឺ​នេះ​។សម្ដេច​តេ​ជោ បានបញ្ជាក់​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង ឱ្យបាន​លឿន តាម​ដែល​អាចធ្វើ​ទៅបាន ​ជូន​ដល់​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ស្វះ​ស្វែងរក វ៉ាក់សាំង ហើយ​បាន​នាំមក​ដល់​ជា​បន្តបន្ទាប់ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជាង​១០​លាន​នាក់ ដើម្បី បង្កើត​ភាព​ស៊ាំ និង​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​រាលដាល​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា​ វ៉ាក់សាំង​កូ​វីដ​១៩ ដែល​កំពុង​ទទួល​បាន ហើយ កំពុង​ដំណើរការ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ភាគ​ច្រើនបំផុត​ជា​របស់​ប្រទេស​ចិន​។ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ៥០​ម៉ឺន ដូ​ស ដែល​បាន​ដឹក​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃនេះ គឺជា​វ៉ាក់សាំង​លើក​ទី​៣​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​បញ្ជា​ទិញ ​ខណៈ​ជើង​ទី​១ មាន​ចំនួន​១.៥​លាន​ដូ​ស ​បាន​ដឹក​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២៦​ ខែមីនា និង​ជើង​ទី​២ មាន​ចំនួន​៥០​ម៉ឺន​ដូ​ស ដឹក​មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែមេសា​។មកទល់ពេលនេះ កម្ពុជា ទទួល​បាន​វ៉ាក់សាំង​ជាង​៤​លាន​ដូ​ស​រួចមកហើយ​ រួមមាន ​៖ ស៊ី​ណូ​ហ្វា​ម (Sinopharm) ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ១.៧​លាន​ដូ​ស​, វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ (Sinovac) ទិញ ពី​ចិន ២​លាន​ដូ​ស និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca) ៣២៤,០០០​ដូ​ស ជា​ជំនួយ​របស់​ខូ​វ៉ា​ក់ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក (WHO) ៕​អត្ថបទ​៖ មុត សុទ្ធ 

វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​ ៥​សែន​ដូស​ទៀត ​បាន​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​នេះ

2021/05/11 05:58:33 pm        100
ភ្នំពេញ៖ វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់​ចំនួន ៥​សែន​ដូស​ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​នោះ ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​កាល​ពី​សប្ដាហ៍​មុន​ថា វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដែល​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​នេះ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បី​បង្កើន​ភាព​ស៊ាំ​របស់​ពួកគាត់។សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ៥​សែន​ដូស​ទៀត​ដែល​កម្ពុជា​បញ្ជា​ទិញ​ពី​ចិន​នោះ នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​នេះ​។វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់​ចំនួន ២​លាន​ដូសដែល​កម្ពុជា​បញ្ជា​ទិញ​នា​ពេល​កន្លង​មក ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​រួច​មក​ហើយ ហើយ​ការ​មក​ដល់​នៃ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​នៅ​ថ្ងៃ​នេះ នាំ​ឱ្យ​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់​សរុប​ដល់​ទៅ ២​លាន ៥​សែន​ដូស​រួច​ហើយ។គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ ៣​ប្រភេទ​សរុប ៤ ៧២៤ ០០០​ដូស ក្នុង​នោះ​មាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ២.៥​លាន​ដូស វ៉ាក់ស៊ីណូហ្វាម ១.៧​លាន​ដូស និង​វ៉ាក់សាំង​ Covishield ៣២៤ ០០០​ដូស៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​មន្ត្រី៖ មាន​ឱកាសខ្ពស់​ ដែល​កម្មករជាប់ក្នុងរោងចក្រវារីអគ្គិសនីរបស់​នេប៉ាល់ នៅមានជីវិត
09/02/2026 07:09 PM
អេស្តូនីជ្រើសរើសមន្ត្រី​ទទួលពាក្យ​បណ្ដឹង​ពលរដ្ឋ​ លោកស្រី​ Madise ជាប្រធានាធិបតីបន្ទាប់របស់ប្រទេស​
09/02/2026 06:09 PM
លោក Tusk ព្រមានថា ប៉ុន្មនាន​ខែខាងមុខ អាចសម្រេចអនាគតរបស់អ៊ុយក្រែន និងសន្តិសុខរបស់អឺរ៉ុប
09/02/2026 06:09 PM
មនុស្ស ១០នាក់បាត់ខ្លួន ខណៈនាវាដឹកទំនិញទួរគីលិច បន្ទាប់ពីបុកគ្នានៅឆ្នេរសមុទ្រក្បែរទីក្រុងអ៊ីស្តង់ ប៊ុល
09/02/2026 06:09 PM
រដ្ឋមន្ត្រីការបរទេស៖ ក្រសួងការបរទេសអាល្លឺម៉ង់កោះអញ្ជើញបេសកជនរុស្ស៊ីជុំវិញឧប្បត្តិហេតុដ្រូននៅទីក្រុង Leipzig
09/02/2026 06:09 PM
សារព័ត៌មាន៖ អ៊ីស្រាអែលនឹងវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់បង្កើនភាពតានតឹង
09/02/2026 06:09 PM
លោក Putin បញ្ជាក់​ថា រុស្ស៊ីកំពុងជោគជ័យ​​ នៅសមរភូមិ ហើយ​នឹងមិនចរចាជាមួយ «ភេរវករ» ទេ
09/02/2026 06:09 PM
របាយការណ៍៖ ការរីកចម្រើនមីស៊ីលរបស់អ៊ីរ៉ង់ធ្វើឲ្យមូលដ្ឋានទ័ពអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង
09/02/2026 06:09 PM
លោក Trump បញ្ជាក់​ថា មិនបង្ខំអ៊ីរ៉ង់ឱ្យចូលតុចរចា និង​​អំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ «ក្រោក​តស៊ូ​»
09/02/2026 06:09 PM
ក្រសួងអធិការកិច្ច បង្ហាញសមិទ្ធផលក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ដោយបានចុះធ្វើអធិការកិច្ច ២,៨០៧ អង្គភាព និងដោះស្រាយបណ្តឹងបញ្ចប់ ១៨៨ ករណី ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈកម្មការទី១ នៃរដ្ឋសភា
09/02/2026 05:09 PM