សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​១១​គ្រួសារ នៅ​ស្រុក​មុខកំពូល ​ទទួលបាន​អំណោយ​ពី​កាក​បាទក្រហម

2021/05/10 09:52:39 pm        102
កណ្ដាល ៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន​១១​គ្រួសារ ​នៅក្នុង​ស្រុក​មុខកំពូល បាន​ទទួល​អំណោយ​មនុស្សធម៌​ របស់​សាខា​កាកបាទក្រហម​ ខេត្តកណ្ដាល​។ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទក្រហមកម្ពុជា ខេត្តកណ្ដាល កាលពី​ម្សិលមិញ បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ប្រគល់ជូន​ ប្រជាពលរដ្ឋ​១១​គ្រួសារ ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ ក្នុងនោះ​គ្រួសារ​រលំ​ផ្ទះ​ទាំងស្រុង ​ចំនួន​៣​គ្រួ សារ របើក​ដំបូល​ធ្ងន់ធ្ងរ ចំនួន​៦​គ្រួសារ និង​របើក​ដំបូល​ដោយ​អន្លើ ចំនួន​២​គ្រួសារ ក្នុងស្រុក​មុខកំពូល​។ឯកឧត្ដម បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន និង​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ដោយ​ក្ដី​នឹករលឹក ​និង​អាណិតអាសូរ​ពន់ពេក​។ឯកឧត្តម ​បន្តថា កាក​បាទក្រហមកម្ពុជា ​ ដែលមាន ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ​សម្ដេច​តែង​គិតគូរ​ជានិច្ច អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ ​នៅ​គ្រប់ពេលវេលា​ ពិសេស​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​ដ៏​កាច​សាហាវ (​កូ​វីដ​-១៩)​។ សម្ដេច ​ថែមទាំង​បាន​ណែនាំ​ជាប្រចាំ​ដល់​មន្ត្រី​កាកបាទក្រហម​នៅ​ថ្នាក់​មូលដ្ឋាន​ទាំងអស់ ត្រូវ​ពិនិត្យមើល​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចុះ​សួរសុខទុក្ខ​ដល់​ចាស់ជរា​ឥត​ទីពឹង ជន​ទីទ័លក្រ ស្រី្ត​មេម៉ាយ​កូន​ច្រើន​ក្រីក្រ អ្នក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ​អ្នកជំងឺ​អេដស៍ អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​មាន​ជីវភាព​ទីទ័លក្រ កុមារកំព្រា ស្រី្ត​ឆ្លងទន្លេ ​និង​អ្នករងគ្រោះ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ប្រពៃណី ឬ​និន្នាការ​នយោបាយ​ឡើយ ​គឺ​ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​សម្រាល​នូវ​ការ​លំបាក​ចំពោះមុខ​ឱ្យបាន​ទាន់ពេលវេលា ​និង​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ការ​ដាច់​ស្បៀងអាហារ​ឡើយ​។ឯកឧត្តម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យចូល​រួម​រក្សា​អនាម័យ​ឱ្យបាន​ល្អ ពិសេស​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាងនេះទៀត​ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩​ របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ រួមមាន ​៖ ៣​ការពារ ៣​កុំ​។​​អំណោយ​ដែល​សាខា​កាកបាទក្រហម​ផ្ដល់​ជូន រួមមាន​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន ​ព្រមទាំង​ថវិកា​១០​ម៉ឺន​រៀល ចំពោះ​អ្នក​របើក​ដំបូល​ដោយ​អន្លើ ​ដោយឡែក​អ្នក​របើក​ដំបូល​ធ្ងន់ធ្ងរ ថវិកា​២០​ម៉ឺន​រៀល និង​រលំ​ផ្ទះ​ទាំងស្រុង ទទួល​បាន​បន្ថែម​នូវ តង់​កៅស៊ូ​មួយ និង​ថវិកា​៥០ ម៉ឺន​រៀល​ផងដែរ​៕​អត្ថបទ​៖ សៅ យ៉ា​ម៉​ង់ ​

សម្តេច​ប្រធានរដ្ឋសភា​ និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន​ អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ​ដូ​ស​ទី​២ នៅ​វិមាន​រដ្ឋសភា

2021/05/10 09:35:13 pm        41
ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន ​បាន​អញ្ជើញ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​២ “COVIDSHIELD” AstraZeneca ​នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា​ឆ្នាំ​២០២១​។សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​ខិតខំ​កៀរគរ​គ្រប់​មធ្យោបាយ​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​មក​ចាក់​ជូន​ប្រជាពលរដ្ឋ ដែល​តាម​គម្រោង​ឱ្យ​បាន​ប្រមាណ​១០​លាន​នាក់​ ដើម្បី​បង្កើត​ភាព ស៊ាំ​សហគមន៍​ ឈាន​ទៅ​គ្រប់គ្រង​បាន​លើ​វីរុស​កូ​រ៉ូ​ណា​(​កូ​វីដ​-១៩) ​ សំដៅ​ស្តារ​សេដ្ឋកិច្ច​និង​សង្គមជាតិ​ឡើងវិញ ​ចេញពី​វិបត្តិ​ជា​សកល​នេះ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ឆ្លៀតឱកាស​នោះ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ក៏បាន​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​ ពិសេស​សាធារណរដ្ឋ​ប្រមា​និ​ត​ចិន​ និង​ដៃគូរ​អភិវឌ្ឍន៍​ជាច្រើន​ទៀត​ដូចជា​អង្គការ​សុខភាព​ពិភពលោក ​និង​យន្តការ​កូ​វ៉ា​ក់​ (COVAX) ជាដើម រួមទាំង​សប្បុរសជន​ទាំងអស់ ​ដែល​បាន​ជួយ​ឧបត្ថម្ភ​វ៉ាក់សាំង​និង​ផ្តល់​ជំនួយ​បច្ចេកទេស សម្ភារៈ​វិទ្យាសាស្ត្រ​ជាច្រើន​ដល់​កម្ពុជា​នៅក្នុង​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នាពេល​កន្លងមក​។សម្តេច​ បាន​អំពាវ​និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ សូម​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ​ដើម្បី​ការពារ​អាយុជីវិត ក្រុម​គ្រួសារ​ និង​សហគមន៍​របស់ខ្លួន​។​ជាមួយគ្នានេះ​សម្តេច​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​វិធាន​សុខាភិបាល «៣​ការពារ ៣​កុំ​»​ឱ្យបាន​ខ្ជាប់ខ្ជូន​គ្រប់ៗ​គ្នា​ទោះជា​បាន​ទទួល​វ៉ាក់សាំង​ការពារ​រួចហើយ​ក្តី​។ សម្តេច​ប្រធានរដ្ឋសភា ​បាន​គូសបញ្ជាក់ថា​ជំងឺ​កូ​វីដ​-១៩​នៅតែ​បន្ត​គំរាមកំហែង​ពិភពលោក​ក៏ដូចជា​កម្ពុជា ក្នុង​សភាព​ខ្លាំងក្លា​នៅឡើយ​។ ​ដូច្នេះ​ដើម្បី​ការពារ​ទប់ស្កាត់​ជំងឺ​នេះ​កុំ​ឱ្យ​ឆ្លង​រាលដាល​កាន់​តែខ្លាំង​ឡើង កត្តា​សំខាន់​បំផុត​គឺ​ការចូលរួម​និង​ការ​ប្ដេជ្ញា​ចិត្ត​ពី​បុគ្គល​ម្នាក់ៗ​ ទើប​សង្គមជាតិ​អាច​គេច​ផុតពី​ជំងឺ​រាតត្បាត​នេះ​បាន​៕​

រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ សម្រេច​មិន​យក​ថ្លៃ​ប្រើ​ប្រាស់​ទឹក​ស្អាត​​០៣ខែ​​ សម្រាប់​កម្មករ​កម្មការិនី និង​សិស្ស​និស្សិត

2021/05/10 09:18:04 pm        123
​ភ្នំពេញ​​៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ​​​ប្រកាស​ថា ​ជួយ​សម្រួល​បន្ទុក​ដោយ​ជួយ​បង់​ថ្លៃ​ប្រើ​ប្រាស់​ទឹក​ស្អាត​រយៈពេល​០៣ខែ​ គឺ​ចាប់​ពីខែមីនា ​ដល់​ខែ​ឧសភា​សម្រាប់​កម្មករ​កម្មការិនី និង​សិស្ស​និស្សិត។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានរបស់​ខ្លួន ​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​​ បាន​រៀបរាប់​ថា យោង​តាម​ប្រសាសន៍​អំពាវនា​វ​របស់​សម្ដេច​​តេជោ​ នាយករដ្ឋ​មន្ត្រី ហ៊ុន​ សែន រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ​សម្រេច​ជួយ​សម្រួល​ដល់​ការ​ចំណាយ​លើ​​ថ្លៃ​ប្រើ​ប្រាស់​ទឹកស្អាតរយៈពេល០៣ខែ ​គឺ​ខែ​មីនា​ មេសា​ និង​ឧសភា ក្នុង​អំឡុង​ពេល​បិទខ្ទប់​​។ តាម​សេចក្ដី​ប្រកាស​ដដែល​នេះ​ ការ​ជួយ​សម្រួល​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញនេះ​​​ សម្រាប់​តែ​ផ្ទះ​ជួល​ កម្ម​ករ​​ កម្មការិនី សិស្ស​ និស្សិត​ ដែល​ស្ថិត​នៅក្នុង​ ៨៧០ទីតាំង​ដែល​បាន​ចុះ​បញ្ជី​ជាមួយ​ខ្លួន​ប៉ុណ្ណោះ​ និង​ស្ថិត​នៅក្នុង​តំបន់​ក្រហម​​​នៅ​ក្នុង​​រាជ​ធានីភ្នំពេញ ​និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដាល៕

អគ្គលេខាធិការ​ព្រឹទ្ធសភា ​អំពាវនាវ​ដល់​ពលរដ្ឋ​រស់នៅ​ខណ្ឌ​ជ្រោយចង្វា​ឲ្យ​មានការ​អត់ធ្មត់​ខ្ពស់​

2021/05/10 08:57:42 pm        138
ភ្នំពេញ ៖ ​​អគ្គលេខាធិការ​ព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សា​រឹទ្ធ បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ជ្រោយចង្វា​ទាំងអស់ ​ដែល​កំពុង​ជួប​វិបត្តិ​កូ​វីដ​១៩ ​ឱ្យ​អត់ធ្មត់​ខ្ពស់ ​និង​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​គ្រប់​ពេល ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​បន្ថែមទៀត​។ក្នុងឱកាស​នាំយក​អំណោយ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​លោកជំទាវ ប្រគល់​ជូន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​៥០០​គ្រួសារ កាលពី​ម្សិលមិញ ឯកឧត្តម អ៊ុំ សា​រឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​លើកឡើងថា ​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា និង​ដើម្បី​ចូលរួម​សម្រួល​ដល់​ការលំបាក ​របស់​ប្រជាពលរដ្ឋ​ក្នុងកំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នោះ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តល់​ជូន​នៅ​គ្រឿង​ឧបភោគ​បរិភោគ​ជូន​ដល់​ពលរដ្ឋ សម្រាប់​ដោះស្រាយ​ជា​បណ្តោះអាសន្ន​។យ៉ាងណាក៏ដោយ ឯកឧត្តម បាន​សំណូមពរ​ដល់​អាជ្ញាធរ ឱ្យ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឱ្យ​មាន​ការ​អត់ធ្មត់ កុំ​បំពាន កុំ​ប្រមាថ និង​កុំ​ធ្វេសប្រហែស​ឱ្យសោះ ​ទោះបីជា​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ត្រូវបាន​បិទ​បញ្ចប់​ក៏ពិតមែន​។ ប៉ុន្តែ​សម្រាប់​តំបន់ ដែល​ប្រឈម​ខ្លាំង និង​តំបន់​ក្រហម អាជ្ញាធរ ​នៅតែ​បន្ត​បិទ​ខ្ទប់​ដដែល ហើយ​ការសម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​នេះ មិនមែន​មានន័យថា ជំងឺ​កូវ​វីដ​១៩ លែង​មាន​នោះទេ​។ ដូច្នេះ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩​គឺ ៣​ការពារ ៣​កុំ និង​២​ចូលរួម​ ព្រមទាំង​អនុវត្ត​ឱ្យ​បាន​តាម​វិធានការ​នានា​របស់​អាជ្ញាធរ​។​អំណោយ ដែល​សម្ដេច សាយ ឈុំ ប្រគល់ជូន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា រួមមាន​៖ អង្ករ​ចំនួន​១០​តោន ទឹក​សុទ្ធ​៥០០​កេស និង​ឃី​ត​ចំនួន​៥០០ ដែល​ក្នុង​ឃី​ត​នោះ មាន​គ្រឿង​ឧបភោគបរិភោគ និង​របស់របរ​ប្រើប្រាស់​ផង​៕​អត្ថបទ​៖ បាន ចក់

នគរបាល​វៀតណាម​ផ្តល់​សម្ភារៈ និង​ថវិកា​មួយ​ចំនួន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​១៩​ ដល់​នគរបាល​កម្ពុជា

2021/05/10 08:40:35 pm        209
ភ្នំពេញ ៖ ​នគរបាល​ក្រុង​ហូជីមិញ និង​ខេត្ត​ឡុង អាង​ ប្រទេស​វៀតណាម បាន​ឧបត្ថម្ភ​សម្ភារៈ​សុខាភិបាល ​និង​ថវិកា ​មួយ​ចំនួន​ជូន​នគរបាល​រាជធានី​ភ្នំពេញ នគរបាល​ខេត្តស្វាយរៀង​ និង​ខេត្តព្រៃវែង ​សម្រាប់​ប្រើប្រាស់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ​ខណៈ​សម្ភារៈ​ទាំងនេះ​បាន​បង្ហាញ​នៅ​កិច្ច​សហប្រតិបត្តិការ​រ​វាង​នគរបាល​ប្រទេស​ទាំងពីរ​ កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។ពិធី​ប្រគល់ និង​ទទួល​សម្ភារៈ​សុខាភិបាល ដែល​ជា​ជំនួយ​របស់​នគរបាល​វៀតណាម​នេះ ​គឺ​បាន​ធ្វើឡើង​ នៅ​ថ្ងៃទី​៩​ ខែឧសភា​នេះ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វលិ៍​ល ​ខេត្តស្វាយរៀង ​និង​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៊ិន ហៀ​ប ខេត្ត​ឡុង​អាង​ ដោយ​គណៈប្រតិភូ​នគរបាល​រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង ​និង​ខេត្តព្រៃវែង ​ដឹកនាំ​ដោយ​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ លី ​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​តំណាង​ឧ​ត្ត​ម​សេនីយ៍​ឯក ​ស ថេត អគ្គ​ស្នង​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ចំណែក​ភាគី​នគរបាល​ក្រុង​ហូជីមិញ ​និង​នគរបាល​ខេត្ត ឡុង អាង ​ ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ​ កៅ ដាំង​ហឹ​ក ស្នង​ការរង​នគរបាល​ក្រុង​ហូជីមិញ​។ថ្លែង​នៅក្នុង​ពិធី​ប្រគល់ និង​ទទួល​នោះ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី កៅ ដាំង​ហឹ​ក ​ស្នងការរង​នគរបាល​ក្រុង​ហូជីមិញ បាន​លើក​ឡើងថា ​ការឧបត្ថម្ភ​នូវ​គ្រឿង​សម្ភារៈ​សុខាភិបាល ​និង​ថវិកា​ នៅពេលនេះ គឺជា​ការ​បង្ហាញ​នូវ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​រឹតចំណង​មិត្តភាព ​សាម​គ្គី​ភាព រវាង​នគរបាល​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ និង​ការ​ចែករំលែក​បទពិសោធន៍​សម្រាប់​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែល​ជំងឺ​កូ​វីដ​១៩​ កំពុង​ប្រឈម​ចំពោះមុខ ​នៃ​ការ​រាតត្បាត នៅក្នុង​ប្រទេស​ទាំងពីរ​។លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ក៏បាន​លើកឡើង​ទៀតថា ​នគរបាល​កម្ពុជា និង​នគរបាល ​វៀតណាម កន្លងមក​ បាន​សហកា​រ​គ្នា​យ៉ាង​ល្អ​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ ​មិន​ឱ្យ​ឆ្លង​ចូល​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​នោះឡើយ ​ហើយ​ជាង​នេះ​ថែមទៀត ​លោក ក៏បាន​ជម្រាប​ជូន​កម្ពុជា​ឱ្យដឹង​អំពី​សភាពការណ៍​ជំងឺឆ្លង​កូ​វីដ​១៩ ​នៅក្នុង​ប្រទេស​វៀតណាម​បច្ចុប្បន្ននេះ ​នៅតែមាន​កត្តា​ស្មុគស្មាញ​ច្រើន​ ហើយ​ការឆ្លង​ចូល​ក្នុង​សហគមន៍ អាច​ផ្ទុះឡើង​គ្រប់​ពេល​និង​គ្រប់​ទីកន្លែង ហើយ​កម្លាំង​នគរបាល​ប្រទេស​វៀតណាម​ទាំងមូល​បាន​នៅ​ឈរ​ជួរមុខ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​នេះ​។ថ្លែង​នៅក្នុង​ពិធី​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ លី ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​ចំពោះ​នគរបាល​ប្រទេស​វៀតណាម ​ដែល​បាន​បរិច្ចាគ​នូវ​សម្ភារៈ​សុខាភិបាល និង​ថវិកា មួយ​ចំនួន ជូន​ដល់​នគរបាល រាជធានី​ភ្នំពេញ និង នគរបាល​ខេត្ត​ទាំង​២ ស្វាយរៀង ព្រៃវែង​ ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​សម្រាប់​កងកម្លាំង​នគរបាល​កម្ពុជា ប្រើប្រាស់​បង្ការ​កូ​វីដ​១៩ ​ទន្ទឹម​ដែល​នគរបាល​រាជធានី​ភ្នំពេញ ​នគរបាល​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩ នៅក្នុង​សហគមន៍​នេះ​។​សូមបញ្ជាក់ថា​ សម្ភារៈ​សុខាភិបាល​ដែល​នគរបាល​ក្រុង​ហូជីមិញ សហការ​ជាមួយ​នគរបាល​ខេត្ត​ឡុង អាង ឧបត្ថម្ភ​ជូន​នោះ​រួមមាន ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​បាន​ម៉ាស់​ចំនួន​១២​កេស​ធំ ស្មើនឹង​៣​ម៉ឺន​ម៉ាស់​ ថ្នាំ​សម្លាប់​មេរោគ​ចំនួន​៣០​ធុង ​ថវិកា​ចំនួន​២០០​លាន​ដុង​ និង​ឯកសណ្ឋាន​មួយ​ចំនួន​។ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ​និង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ​ក្នុង​មួយ​ខេត្ត ​ទទួល​បាន​ម៉ាស់​៤​កេស​ធំ​, ថ្នាំ​សម្លាប់​មេរោគ​២០​ធុង និង​ថវិកា​១០០​លាន​ដុង វៀតណាម​៕​អត្ថបទ​៖ បាន ចក់

រដ្ឋបាល​រាជធានី​ភ្នំពេញ ​កំពុង​ពិចារណា​បង្រួម​តំបន់​ក្រហម​ពី​កម្រិត​ភូមិ​ទៅតាម​ខ្នង​ផ្ទះ​នីមួយៗ​នៃ​ភូមិ

2021/05/10 08:14:19 pm        40
ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ​កំពុង​សិក្សា ដើម្បី​បង្រួម​តំបន់​ក្រហម ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​តូច​បន្ថែមទៀត ​ខណៈដែល​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ​១៩ ប្រចាំថ្ងៃ នៅ​ភ្នំពេញ​បាន​ថយចុះ​។ ក្នុងពេល​ចុះ​ពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្រហម​ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង​ នៃ​ខណ្ឌទួលគោក កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​ បាន​ថ្លែងថា នៅពេលនេះ ក្រុម​អ្នកបច្ចេកទេស​ដែល​ពាក់ព័ន្ធ កំពុង​ធ្វើការ​ពិចារណា ដើម្បី​បង្រួម​ការគ្រប់គ្រង​ និង​បិទ​ខ្ទប់​តំបន់​ក្រហម​ពី​សង្កាត់​ មក​ត្រឹម​ភូមិ​ និង​ពី​កម្រិត​ភូមិ មក​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​។ ឯកឧត្តម ​បាន​បញ្ជាក់ថា ការពិចារណា​បង្រួម​នេះ ដោយសារ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​វាយតម្លៃ​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ថយចុះ​ពី​ចន្លោះ​៥០០​នាក់ ​មក​ត្រឹម​២០០​នាក់ កាលពី​ថ្ងៃទី​០៩ ​ខែឧសភា ឆ្នាំ​២០២១​៕អត្ថបទ​ ៖ ជា ធី​រិ​ទ្ធ

ទេយ្យវត្ថុ​របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍ​នា ប៊ុន ស៊ា​ង​លី​ ប្រគេន​ជូន​វត្ត​ទាំង​២៤​ក្នុងស្រុក​៨​ នៃ​ខេត្តកំពង់ឆ្នាំង

2021/05/10 07:48:48 pm        726
កំពង់ឆ្នាំង៖ ឯកឧត្តម ឌី វី​ជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ​បានអនុញ្ញាត​អោយ​ក្រុមការងារ​ដឹកនាំ​ដោយ​លោក ជិន ប៊ុនធឿន បាន​នាំ​យក​ទេយ្យវត្ថុ​របស់​អ្នកឧកញ៉ា​ ព្រឹទ្ធ​មហា​ឧបា​សិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី មួយ​ចំនួនធំ​មាន​ជា​ស្បៀងអាហារ ​គ្រឿង​ឧបភោគ​-​បរិភោគ​ជាច្រើន​មុខ​យក​ទៅ​ប្រគេន​បណ្តា​វត្ត​ចំនួន ២៤ ក្នុងស្រុក​ចំនួន ​០៨​នៃ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី ០៨ និង​ទី​០៩ ខែឧសភា ឆ្នាំ​២០២១​នេះ ។លោក ជិន ប៊ុនធឿន បាន​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ឌី វី​ជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ដល់​ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ទាំងអស់​ដែល​កំពុង​ទទួលរង​ផល​ប៉ះពាល់​នូវ​ការ​រីក​រាលដាល​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ ជា​សាកល​នាពេលនេះ​។ ព្រោះ​ក្នុង​ដំណាក់កាល​នេះ​ព្រះសង្ឃ​ មិនអាច​បិណ្ឌ​បាត្រ​ចង្ហាន់​បាន​ និង​ប្រជា​ពុទ្ធបរិស័ទ​ក៏​មិន​អាច​យក​ចង្ហាន់​មក​ប្រគេន​ដល់​ព្រះសង្ឃ​ដូច​ពេលមុន​បានដែរ ​ទើប​ឯកឧត្តម និង​លោកជំទាវ​បាន​គិតគូរ​អំពី​ទុក្ខ​លំបាក​របស់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​តាម​ទី​អារាម​នានា ​ក្នុងប្រទេស​កម្ពុជា​។ ​ហើយ​ការ​នាំយក​ទេយ្យវត្ថុ​មក​ប្រគេន​ជូន​នៅពេលនេះ​ អាច​ជួយ​សម្រាល​នូវ​ការ​លំបាក​របស់​ព្រះសង្ឃ​គ្រប់​អង្គ​បាន​មួយ​រយៈ​ផងដែរ ។ ម្យ៉ាងវិញទៀត លោក ​បាន​បន្ថែមថា ដើម្បី​ផ្តាច់ ​ឬសគល់​នៃ​ការចម្លង​នៃ​ជំងឺ​កូ​វីដ​-១៩​ចូលក្នុង​សហគមន៍ ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល របស់​រាជ​រដ្ឋាភិបាល ជាពិសេស​រួម​អនុវត្ត «៣​ការពារ និង​៣​កុំ​» ដើម្បី​ការពារ​ខ្លួន​យើង​ គ្រួសារ​យើង​ សង្គមជាតិ​យើង​ និង​ប្រជាជន​យើង​ ។ក្នុងឱកាស​នោះដែរ លោក ជិន ប៊ុនធឿន និង​ក្រុមការងារ​បាន​ចែក​ជូន​លោកយាយ ​លោកតា​ដែល បាន​អញ្ជើញ​ចូលរួម​ក្នុង​ថ្ងៃនេះ​ដោយ​ម្នាក់ៗ​ទទួល​ឃី​ដ ​មួយកញ្ចប់ ក្នុងនោះ​មានដូចជា ​៖១-​ថ្នាំដុះធ្មេញ ០១​ប្រអប់ និង​ច្រាស់​ដុះធ្មេញ ០១​ដើម​២-​ជែ​លលា​ង ០១ កំប៉ុង​៣-​ខោអាវ ០១ សម្រាប់​៤-​ថ្នាំ​វីតាមីន​សេ ០១​ដប​៥-​សាប៊ូ ០១​ដុំ​តូច​ ​និង​ព្រះសង្ឃ សាមណេ ចំនួន​៤៩០​អង្គ​ក៏​ទទួល​បាន ស្លា​ដក ០១ ក្នុង​មួយអង្គ​ផងដែរ ។​​​ទេយ្យវត្ថុ​ក្នុង​វត្ត​នីមួយៗ​ទទួលបាន​រួមមាន​ ៖ ១-​អង្ករ​ចំនួន ០១​តោន​២-​ត្រីខ ១​កេស មាន ១០០ កំប៉ុង​៣-​មី​ចំនួន ១៨​កេស​តូច​៤- ទឹក​ផ្លែឈើ​គ្រប់មុខ​ចំនួន ១០​កេស​៥-​ទឹកដោះគោ​ខាប់​ចំនួន ០២​កេស​ធំ មាន ៩៦​កំប៉ុង​៦-​កាហ្វេ​ចំនួន ០៥​កញ្ចប់​ធំ មាន ២៥០​កញ្ចប់​៧-​តែ​ចំនួន ០២​គីឡូក្រាម​៨-​ស្ករស​ចំនួន ០១​បេ​(​មាន ២៥ គីឡូក្រាម​)៩-​អំបិល​ចំនួន ០១​បេ​(​មាន​១០​គីឡូក្រាម​)១០-​ទឹកត្រី​ចំនួន ០៥​យួរ មាន​៣០​ដប​១១-​ទឹកស៊ីអ៊ីវ​ចំនួន ០៥​យួរ មាន​៣០​ដប​១២-​ប៊ីចេង​ចំនួន ០១​បេ​(​មាន​២៥​គីឡូក្រាម​)១៣-​ម៉ាស់ ២០​ប្រអប់​១៤-​សាប៊ូ ៣០​ដុំ​១៥-​ថ្នាំពេទ្យ ១​កេស មាន ៨០​ប្រអប់​១៦-​ថវិកា ២​លាន​រៀល ​ដោយ​ក្នុងស្រុក​នីមួយៗ​មាន​វត្ត​ចំនួន​៖១-​ស្រុ​កំពង់ត្រឡាច​មាន​វត្ត​ចំនួន ០៣២-​ស្រុក​រលាប្អៀរ​មាន​វត្ត​ចំនួន ០៣៣-​សាមគ្គី​មានជ័យ​មាន​វត្ត​ចំនួន ០៣៥-​ស្រុក​ជល់​គី​រី​មាន​វត្ត​ចំនួន ០៣៦-​ស្រុក​បរិបូរណ៍​មាន​វត្ត​ចំនួន ០៣៧-​ស្រុក​កំពង់​លែង​មាន​វត្ត​ចំនួន ០៣៨-​ស្រុក​ទឹកផុស​មាន​វត្ត​ចំនួន ០៣ ៕​

ឯកឧត្តម ​ហ៊ុន ម៉ា​ណែ​ត ទទួល​អំណោយម៉ាស់​សុខាភិបាល ​ពី​សមាគម​​ចំនួន​បី​ សម្រាប់​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

2021/05/10 06:24:51 pm        44
ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ​បាន​ទទួល​អំណោយ​ម៉ាស់​សុខាភិបាល​ពី​សមាគម​ខ្មែរ​-​ចិន ​នៅ​កម្ពុជា សមាគម​ត្រកូល​ លីម និង​សមាគម​សហព័ន្ធ​ប្រជាជន​ចិន​នៅ​ទីក្រុង ហ៊ូ​ចូ​វ ​តាមរយៈនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ​ទទួលបន្ទុក​បេសកកម្ម​ពិសេស​របស់​រាជរដ្ឋាភិបាល​ លើ​កិច្ចការ​មីន យុទ្ធភណ្ឌ​ មិនទាន់​ផ្ទុះ​ និង​វិស្វកម្ម នៃ​កង​យោធពល​ខេមរភូមិន្ទ​។ពិធី​ប្រគល់ និង​ទទួល​បាន​ធ្វើឡើង​នៅ​ស្នាក់​ការ​សមាគម​ត្រកូល ​លីម មាន​ទីតាំង​ខាងកើត​ស្ពាន​ជ្រោយចង្វារ​។​ អំណោយ​រួមមាន ៖ ​ម៉ាស់​ធម្មតា​ចំនួន ២៥០, ០០០​ម៉ាស់ , ម៉ាស N95 ចំនួន ១០ ,០០០​ម៉ាស់ និង​នំ​សា​កឺ​រា​ចំនួន ៦០​កេស​។ក្នុងនាម​កងទ័ពជើងគោក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ឧ​ត្ត​ម​សេនីយ៍ មាស សុភា បាន​ថ្លែង​អំណរគុណ​ចំពោះ​សមាគម ​ទាំង​០៣ រួមមាន ​សមាគម ​ខ្មែរ​-​ចិន នៅ​កម្ពុជា ​សមាគម​ត្រកូល លីម និង​សមាគម ​សហព័ន្ធ​ប្រជាជន​ចិន​នៅ​ទីក្រុង ហ៊ូ​ចូ​វ​។ ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា ​អំណោយ​ដ៏​ថ្លៃថ្លា​នេះ ​ជា​ការ​ចែករំលែក​ដ៏​មាន​សារៈសំខាន់ ​ដើម្បី​ចូលរួម​គាំទ្រ​ដល់​កងទ័ព ក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩ ៕

សម្តេចពញាចក្រី ហេង សំរិន ផ្តល់ស្បៀង និងថវិកា ដល់រាជធានីភ្នំពេញ ​សម្រាប់ចែកជូន​ពលរដ្ឋ​កំពុង​អនុវត្តវិធានការ​ទប់ស្កាត់ជំងឺកូវីដ-១៩

2021/05/08 06:35:15 pm        228
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​បានផ្តល់អំណោយ​ជា​ស្បៀងអាហារ មានអង្ករ គ្រឿងឧបភោគបរិភោគ រួមនិងថវិកា ដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាត នៅក្នុងពេលកំពុងអនុវត្តវិធានការការពារ​ទប់ស្កាត់ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។អំណោយសម្តេចដែលបានផ្តល់ជូនថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ មាន​ថវិកា​២០លាន​រៀល អង្ករចំនួន ១១,២៤០គីឡូក្រាម រួមនឹងគ្រឿងឧបភោគបរិភោគ​ជាច្រើនទៀត​ដូចជា ត្រីខកំប៉ុង មី រួមនិងសម្ភារៈអនាម័យ មានអាល់កុល សាប៊ូ ថ្នាំដុសធ្នេញជាដើម។ក្នុងឱសកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយ​និងចូលរួមមរណទុក្ខ​ចំពោះ​ក្រុមគ្រួសារដែលមានសមាជិកបានស្លាប់បាត់បង់អាយុជីវិត ដោយសារជំងឺកូវីដ-១៩ និងបានជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ និង​មណ្ឌលព្យាបាល​ ទំាងអស់បានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ ហើយបានវិលត្រឡប់​ទៅជួប​ជុំក្រុមគ្រួសារវិញ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធាន​ការរដ្ឋបាល​ និងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនមិនគួរធ្វេសប្រហែសឡើយ ព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ ដដែលនៅកម្ពុជា ក៏ដូចជាពិភពលោកទំាងមូល បើទោះបី ពេលនេះ រាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។សម្តេច បានលើកទឹកចិត្តដល់ពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីការពារខ្លួន​និងបង្កើតភាពស៊ាំ​ក្នុង​សហគមន៍ ជាការការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់​តែ​ធ្ងន់ធ្ងរឡើង។ សម្តេច បានលើកឡើងថា ប្រទេសជាច្រើននៅលើពិភពលោកបានកំពុងជំរុញ​ការ​ចាក់វ៉ាក់សំាងដល់ប្រជាពលរដ្ឋរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និង​ដើម្បី​ឆាប់​បានស្តារ​សង្គម​ និងសេដ្ឋកិច្ចប្រទេសជាតិពីវិបត្តិជំងឺរាតត្បាតនេះឡើងវិញ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធររាជធានីខេត្តទូទំាងប្រទេស កងកម្លំាងប្រដាប់អាវុធ ជាពិសេសក្រុមក្រុមគ្រូពេទ្យ​ជួរមុខទំាង​អស់ ដែលបានដាក់ចេញវិធានការបន្តបន្ទាប់ ហើយបានខិតខំទប់ស្កាត់ការពារ គ្រប់មធ្យោបាយបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសុខុមាលភាពប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលានិងការនឿយហត់នោះឡើយ។ សម្តេចបានបានកោតសរសើរផងដែរ ដល់សកម្មភាពមនុស្សធម៌នានា ដែលបានកើតឡើង​យ៉ាងផុលផុស​នៅគ្រប់កន្លែង គ្រប់តំបន់ ដើម្បីជួយគ្នាទៅវិញទៅមកនៅគ្រាលំបាកនេះ ដែលជាវប្បធម៌និងប្រពៃណីដ៏ថ្លៃថ្នា ក្នុងសង្គមកម្ពុជាតំាងពីដើមមក។ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំ​គណៈប្រតិភូរដ្ឋ​បាល​រាជធានីភ្នំពេញ ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេច និងសម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលជានិច្ចកាលសម្តេចទំាងទ្វេបានយកចិត្តទុកដាក់​ដល់​សុខទុក្ខ​និងជីវភាព​ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈនិងតំាងពីដើមមក។ឯកឧត្តមអភិបាល បានបញ្ជាក់ថា អំណោយទាំងអស់នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង​យកទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេល នៃការផ្ទុះ​រាលដាល​ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ "សហគមន៍ ២០កុម្ភៈ" នៅរាជធានីភ្នំពេញ៕

សម្ដេចតេជោ សំណូមពរជាថ្មីដល់ម្ចាស់ផ្ទះជួល អគ្គិសនី និងរដ្ឋករទឹក ផ្អាកយកថ្លៃឈ្នួល និងតម្លៃ​ទឹកភ្លើងពីកម្មករ កម្មការិនី ក្នុងតំបន់បិទខ្ទប់

2021/05/08 05:52:40 pm        234
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវ​ជាថ្មី​ដល់ម្ចាស់ផ្ទះជួល​ទាំងឡាយ​សូម​បញ្ចេញកាយ​វិកា​មនុស្សធម៌ ​សម្រាប់កម្មករ កម្មការិនី​នៅតំបន់ក្រហម​ និងតំបន់បិទខ្ទប់ អំពីតម្លៃឈ្នួលផ្ទះ  ខណៈថៅកែរោងចក្រមិនទាន់បើក​លុយអោយផង។ សម្ដេច ក៏បានអំពាវនាវអោយរដ្ឋករទឹក​ស្វយ័ត និងអគ្គិសនីកម្ពុជា​ បញ្ចេញនូវកាយវិកា​មនុស្សធម៌​ចំពោះកម្មករ កម្មការិនី​ដែលបានប្រើប្រាស់ទឹកភ្លើង​នៅក្នុងតំបន់បិទខ្ទប់ និង​តំបន់ក្រហម។ជាមួយនេះ សម្កេច ក៏សូមម្ចាស់​រោងចក្រ​កុំបំភ័យ​កម្មករដែលថា​មិនទាន់​បានចាក់វ៉ាក់សាំង​ មិន​អោយចូលធ្វើការនោះ ពេលវេលានេះ មិនមែនជាពេលវេលា​ដែលត្រូវយកវ៉ាក់សាំង​មក​ធ្វើសមភាព សមធម៌ ហើយធ្វើជាលក្ខខណ្ឌ ដើម្បីដោះស្រាយការងារធ្វើនោះទេ រង់ចាំ​ទីក្រុង​ភ្នំពេញ និងខេត្តកណ្ដាល ឬប្រទេសទាំងមូល បានចាក់វ៉ាក់សាំងរួចរាល់ហើយ អ្នកដែល​បដិសេធមិនចាក់វ៉ាក់សាំង​ អ្នកនោះច្បាស់ណាស់ នឹងអស់ការងារធ្វើ ​ឬរកការងារធ្វើមិនបាន​ ដោយសារតែការជឿការឃោសនា​អកុសលពីមនុស្សមួយចំនួន ​​ដែលថា​ចាក់វ៉ាក់សាំងហើយស្លាប់ ឬកើតជំងឺនេះ ឬជម្ងឺនោះ ។ដូច្នេះសម្តេច​ ​បានអំពាវនាវ​ចំពោះបងប្អូន​​ទាំងអស់មេត្តា​យោគយល់ចំពោះសភាពការណ៍​ទាំងឡាយ​ ហើយអ្នក​ដែលមាន​លទ្ធភាពហើយ សូមកុំមកដណ្ដើមយកជំនួយ​ដែលអ្នកត្រូវការជួយកំពុង​តែ​ទាមទារឲ្យជួយ​ក្នុងពេលដែលយើងមានជំនួយ មិនគ្រប់គ្រាន់ហើយបែរជាមានការទាមទារសមធម៌ ដែលនេះ ជាការគួរឲ្យខ្មាស់អៀនសម្រាប់អ្នកដែលមាន លទ្ធភាព។ទោះជាកន្លងទៅ មានម្ចាស់ផ្ទះជួលមួយចំនួនសម្រេចមិនយកថ្លៃជួលផ្ទះពីកម្មករ កម្មការិនី ក្នុងរយៈពេលមួយ ឬក៏បានបញ្ចុះ ថ្លៃនិងមានមួយចំនួនទៀតឱ្យប្រើប្រាស់​រហូតដល់រយៈពេល​វែង​ដែល​សម្ដេច បានធ្វើលិខិត ថ្លែងអំណរគុណរួចហើយនោះ ប៉ុន្តែក៏នៅមានសេសសល់បងប្អូនមួយចំនួន ដែលខ្វះការយោគយល់​និងបង្កើតឲ្យមានបញ្ហា​ឡើង​ដែលម្សិលមិញ​បាន​ប្រញាប់ប្រញាល់​​ធ្វើការ​ដោះស្រាយ​នៅទីកន្លែងនោះ។ដូច្នេះ សម្តេច បានសំណូមពរជាថ្មី សូមអោយម្ចាស់ផ្ទះជួលមានការ​យោគយល់​អោយផ្អាកមួយរយៈសិន​ ឬ​បញ្ចុះថ្លៃ ឬលើកលែង រយ:ពេលខ្លះ សម្រាប់កម្មករកម្មការិនី នៅតំបន់បិទខ្ទប់ ឬតំបន់ក្រហម ពិតណាស់ម្ចាស់ផ្ទះជួល ឬ ផ្ទះសំណាក់ខ្លះ មានការលំបាកដូចគ្នា​ដោយខ្ចីលុយពីធនាគារ​មក​សាងសង់ ប៉ុន្តែសង្ឃឹមថា ម្ចាស់ផ្ទះជួលទាំងអស់ នឹងអាចយល់បាននូវការលំបាករបស់កម្មករ កម្មការិនី ហើយស្ថានភាពនេះ មិនមែនគ្រាន់តែនៅទីក្រុងភ្នំពេញទេ បើអាចធ្វើបានសុំធ្វើ​នៅ​គ្រប់ទីកន្លែងទាំងអស់៕អត្ថបទ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​មន្ត្រី៖ មាន​ឱកាសខ្ពស់​ ដែល​កម្មករជាប់ក្នុងរោងចក្រវារីអគ្គិសនីរបស់​នេប៉ាល់ នៅមានជីវិត
09/02/2026 07:09 PM
អេស្តូនីជ្រើសរើសមន្ត្រី​ទទួលពាក្យ​បណ្ដឹង​ពលរដ្ឋ​ លោកស្រី​ Madise ជាប្រធានាធិបតីបន្ទាប់របស់ប្រទេស​
09/02/2026 06:09 PM
លោក Tusk ព្រមានថា ប៉ុន្មនាន​ខែខាងមុខ អាចសម្រេចអនាគតរបស់អ៊ុយក្រែន និងសន្តិសុខរបស់អឺរ៉ុប
09/02/2026 06:09 PM
មនុស្ស ១០នាក់បាត់ខ្លួន ខណៈនាវាដឹកទំនិញទួរគីលិច បន្ទាប់ពីបុកគ្នានៅឆ្នេរសមុទ្រក្បែរទីក្រុងអ៊ីស្តង់ ប៊ុល
09/02/2026 06:09 PM
រដ្ឋមន្ត្រីការបរទេស៖ ក្រសួងការបរទេសអាល្លឺម៉ង់កោះអញ្ជើញបេសកជនរុស្ស៊ីជុំវិញឧប្បត្តិហេតុដ្រូននៅទីក្រុង Leipzig
09/02/2026 06:09 PM
សារព័ត៌មាន៖ អ៊ីស្រាអែលនឹងវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់បង្កើនភាពតានតឹង
09/02/2026 06:09 PM
លោក Putin បញ្ជាក់​ថា រុស្ស៊ីកំពុងជោគជ័យ​​ នៅសមរភូមិ ហើយ​នឹងមិនចរចាជាមួយ «ភេរវករ» ទេ
09/02/2026 06:09 PM
របាយការណ៍៖ ការរីកចម្រើនមីស៊ីលរបស់អ៊ីរ៉ង់ធ្វើឲ្យមូលដ្ឋានទ័ពអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង
09/02/2026 06:09 PM
លោក Trump បញ្ជាក់​ថា មិនបង្ខំអ៊ីរ៉ង់ឱ្យចូលតុចរចា និង​​អំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ «ក្រោក​តស៊ូ​»
09/02/2026 06:09 PM
ក្រសួងអធិការកិច្ច បង្ហាញសមិទ្ធផលក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ដោយបានចុះធ្វើអធិការកិច្ច ២,៨០៧ អង្គភាព និងដោះស្រាយបណ្តឹងបញ្ចប់ ១៨៨ ករណី ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈកម្មការទី១ នៃរដ្ឋសភា
09/02/2026 05:09 PM