សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋចំនួន៥០គ្រួសារ នៅក្នុងឃុំសាមឃួយ និងឃំកំភុន បាន​ទ​ទួលអំណោយពីព្រះសង្ឃ ​និងអាជ្ញាធរស្រុកសេសាន

2021/04/27 09:59:58 am        118
ស្ទឹងត្រែង ៖ ព្រះសង្ឃ និង​អាជ្ញាធរស្រុកសេសាន ចុះចែក​អំណោយ ជូនដល់​​ប្រជាពលរដ្ឋ ជាចាស់ ទីទាល់ក្រចំនួន ៥០គ្រួសារ កាលពីថ្ងៃទី២២ខែមេសា ម្សិលមិញនេះ ។សូមបញ្ជាក់ថា ​លោកតា លោកយាយ ដែលមានជីវភាពលំបាក ទីទាល់​ក្រ​នៅឃុំសាមឃួយ និងកំភុន ចំនួន៥០គ្រួសារ ត្រូវបានព្រះសង្ឃនិមន្តមកពីតាមបណ្ដាលវត្ត ដូចជា វត្តកំភុន វត្តបាដើម វត្តញើន និងវត្តសេសាន បានប្រមូលបច្ច័យសរុបរួម មានអង្ករ ១តោន ១២៥ គក មី ៥០ កេះ ប្រាក់ចំនួន១,៥០០,០០០ រៀលបានផ្ដល់តាមគ្រួសារនីមួយដល់ខ្នងផ្ទះ។លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានឲ្យដឹងថា នៅក្នុងភូមិសាស្ត្រមួយចំនួន មានពលរដ្ឋខ្លះមានជីវភាពក្រលំបាកទីទាល់ក្រ អាជ្ញាធរស្រុកក៏បានគៀងគរដោយមានការចូលរួមពីព្រះសង្ឃតាមបណ្ដាលវត្តមួយចំនួន បានចូលរួមជាអង្ករ មី បច្ច័យ និងសម្ភារៈផ្សេងៗ យកផ្ដល់ជូន គ្រួសារលោកតា លោកយាយ ចំនួន៥០គ្រួសារដល់លំនៅឋាន។លោកអភិបាលស្រុក បន្ដថា ការផ្ដល់អំណោយជូនដល់គ្រួសារជួបការលំបាកនេះ ដោយទានទាំងអស់នេះ បានចែកជូនដល់គ្រួសារនីមួយ ទទួលបានអង្ករ២០គីឡូក្រាម មី១កេះ និងថវិកាគ្រួសារខ្លះទទួលបាន២០០០០រៀល និងខ្លះ៣០០០០រៀល។ក្នុងឱកាសនោះ ព្រះអង្ឃ និង​អាជ្ញាធរ ក៏បានផ្ដាំផ្ញើ​ប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាអនាម័យ និងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងគោរពតាមអនុសាសន៍​ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ​គឺ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន៕អត្ថបទ ៖ មាស ផល្លា

មន្រ្តីជំនាញមន្ទីរធនធានទឹក ជំរុញឲ្យការសាងសង់អាងទំនប់បង្ហៀរទឹករំចេក ធ្វើយ៉ាងណាឲ្យមានគុណភាពរឹងមាំ ឆាប់រួចក្នុងឆ្នាំ២០២១

2021/04/27 09:59:58 am        136
ឧត្តរមានជ័យ ៖ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក នឹងឧតុនិយមខេត្តឧត្តរមានជ័យ បានជំរុញដល់មន្រ្តី​ក្រោមឱវាទទាំងអស់ នៃមន្ទីរធនធានទឹក នឹងឧតុនិយមខេត្ត ដែលកំពុងធ្វើ សាងសង់ អាងទំនប់បង្ហៀរទឹករំចេក មានទីតាំងស្ថិតនៅភូមិរំចេក ខាងលិច ឃុំអន្លង់វែង ខេត្តឧត្តរមានជ័យ ធ្វើយ៉ាងណាត្រូវពន្លឿនការសាងសង់អាងទំនប់បង្ហៀរទឹកមួយនេះ ឲ្យបានឆាប់រហ័ស នឹងមានគុណភាពរឹងមាំល្អ ដើម្បីជាប្រយោជន៍​ជួយដល់ពលរដ្ឋដែលរស់នៅតំបន់នេះបានប្រភពទឹកប្រើប្រាស់ទាំងប្រាំង នឹងវស្សាសំរាប់ធ្វើការស្រោចស្រោព​ផលដំណាំកសិកម្មផងដែរ។លោកញឹន កួន បានបន្តឲ្យដឹងថា ​អាងទំនប់បង្ហៀរទឹករំចេក មានទទឹង៦ម៉ែត្របណ្តោយ ៦០ម៉ែត្រ អាចជួយផ្តល់ប្រភពទឹកដល់ពលរដ្ឋធ្វើកសិកម្មក្នុងភូមិរំចេកខាងលិចបានចំនួនជាង៤០០គ្រួសារ​ ក្នុងឃុំអន្លង់វែង ដោយកន្លងមកទំបន់នេះ នៅរដូវប្រាំងក៏ដូចជារដូវវស្សាប្រជាកសិកររស់នៅតំបន់នេះ មានការលំបាកខ្វះខាតប្រភពទឹកសំរាប់ធ្វើកសិកម្ម នឹងប្រើប្រាស់ស្រោចស្រោពផលដំណាំផ្សេងៗ។លោកបន្តថា មើលឃើញពីការលំបាកខ្វះខាតដូច្នេះហើយ ទើបឯកឧត្តមទេសរដ្ឋមន្រ្តី លឹមគានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក នឹងឧតុនិយម បានឲ្យក្រុមការងារ ជំនាញពិនិត្យធ្វើការសិក្សាដើម្បីធ្វើការសាងសងអាងទំនប់ទឹករំចេកនេះឡើងវិញ ដើម្បីជាប្រយោជន៍ជួយសម្រួលរាល់ការលំបាកផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ បានមានប្រភពទឹកសំរាប់ប្រកបការងារកសិកម្មប្រចាំថ្ងៃផងដែរ។កត្ដាទាំងអស់នេះហើយ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំក្រសួង ក្នុងការជួយសម្រាលដល់ការលំបាកនានារបស់ប្រជាពលរដ្ឋ នៅតំបនដាច់ស្រយាល ដើម្បីបានធ្វើកសិកម្មដោយមានប្រភពទឹកប្រើប្រាស់ស្រោចស្រោពគ្រប់គ្រាន់ក្នុងការធ្វើស្រែចំការ ដាំដំណាំ ក្នុងការលើកម្ពស់ជីវភាពកសិករនៅតំបន់នោះឲ្យមានភាពល្អប្រសើរឡើងផងដែរ៕អត្ថបទ ៖ ឃិនសារិទ្ធ

អគ្គនាយកនៃបុរីហ្គោលដិនផាក ឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ ជូនដល់ក្រុមគ្រូពេទ្យ (TYDA) ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

2021/04/27 09:59:58 am        587
ភ្នំពេញ ៖ លោកឧកញ៉ា តេង ហឿង ប្រធានអគ្គនាយកនៃបុរីហ្គោលដិនផាក និងលោកជំទាវ លឹម ឡាន ឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ (TYDA) ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ការចូលរួមនេះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩  ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេច​តេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជៈ អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក ៕

កងពលតូចលេខ៧០ ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនគ្រួសារយោធិន

2021/04/27 09:59:58 am        634
​ ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ កងពលតូចលេខ៧០ បានចាប់ផ្តើមចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ (ស៊ីណូហ្វាម)ដូសទី២ ជូនគ្រួសារយោធិននៅតាមបណ្តាខណ្ឌនៅក្នុងរាជធានីភ្នំពេញ។ក្នុងឱកាសនោះ ​ឃើញមានវត្ដមាន​ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជើញ​ចុះត្រួត​ពិនិត្យ​ទីតាំង​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីត-១៩ នៅតាមបណ្តាខណ្ឌ ដូចជា ៖១,ទីបញ្ជាការកងពលតូចលេខ៧០(ចោមចៅ) ២,ខណ្ឌចំការមន សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពួងទី២ ៣, ខណ្ឌ៧មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជា ៤, ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក ៥, ខណ្ឌបឹងកេងកង វិទ្យាល័យជាស៊ីមបឹងកេងកង ៦, ខណ្ឌឬស្សីកែវ សាលបឋមសិក្សាច្រាំងចម្រេះ និង៧, ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE ផ្លូវជាតិលេខ២ ។សូមជម្រាបថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩(ដូសទី២) ជូនគ្រួសារយោធិននេះ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង ០៧ទីតាំងខាងលើនេះ ក្នុងគ្រា ដែល ប្រទេស កម្ពុជាបានបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល៕

អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ បញ្ជាក់​ថា ​ផ្សារ​ចំនួន​១៥​ហើយ ​ត្រូវ​បាន​ផ្អាក​ដំណើរការ​ជា​បណ្ដោះ​អាសន្ន​រហូត​ដល់​ថ្ងៃនេះ

2021/04/27 09:59:58 am        282
ភ្នំពេញ៖ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​នេះ ផ្សារ​ចំនួន ១៥​ហើយ​នៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ជា​បន្ត​បន្ទាប់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគកូវីដ​១៩។អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​រូប​នេះ បាន​បញ្ជាក់​ដូច្នេះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​រសៀល​ថ្ងៃ​នេះ។បើ​តាម​លោក ម៉េត មាសភក្ដី ផ្សារ​ទាំង ១៥​នោះ ត្រូវ​បាន​បិទ​ផ្អាក​ដំណើរការ​​ជា​បណ្ដោះ​អាសន្ន​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​អំឡុង​ពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​មួយ​នេះ។ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ដំណើរការ​ផ្សារ​ទាំង​អស់​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩ បាន​ផ្ទុះ​ឡើង​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​សប្ដាហ៍​ចុង​ក្រោយ​មក​នេះ៕ 

អាជ្ញាធរស្រុកគិរីសាគរ ហាមប្រាមដល់អ្នកនេសាទ១៤នាក់ ឡើងលើគោកដាច់ខាត

2021/04/27 09:59:58 am        398
កោះកុង ៖ អាជ្ញាធរ មន្រ្តីសុខាភិបាល និងកម្លាំងសមត្ថកិច្ចស្រុកគិរីសាគរ ខេត្តកោះកុង បានហាមប្រាមដាច់ខាតចំពោះក្រុមអ្នកនេសាទចំនួន១៤នាក់ ឡើងលើភូមិកោះស្តេច គ្រាពួកគេត្រូវបានដាក់ការសង្ស័យទើបតែមកពីប្រទេសថៃ។ទូកចំនួន២គ្រឿង និងអ្នកនេសាទចំនួន១៤នាក់ កំពុងដាក់សង្ស័យថា ពួកគេបានធ្វើដំណើរតាមព្រំដែនផ្លូវទឹកមកពីប្រទេសថៃ កាលពីម៉ោង៧ព្រឹកថ្ងៃទី២១ មេសានេះ ទោះបីជាជាពលរដ្ឋរស់នៅក្នុងភូមិស្តេចកោះក៏ដោយ ប៉ុន្តែអាជ្ញាធរសមត្ថកិច្ចតម្រូវអនុវត្តសុខាភិបាលទប់ស្កាត់ជំងឺកូវីដឆ្លងចូលសហគមន៍។លោក ចេង មុនីរិទ្ធិ អភិបាលស្រុកគិរីសាគរ បានឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមេសា ២០២១ នេះថា មកទល់ម៉ោងនេះ អាជ្ញាធររបស់លោកដឹកនាំដោយលោក ទួន ឪទី អភិបាលរងស្រុកបញ្ជាប្រាប់ពួកគេចតទូកមុខកោះស្តេចបណ្តោះអាសន្ន មិនឱ្យចូលចំណតកំពុងផែឡើងលើគោកដាច់ខាត។ ពោលគឺរង់ចាំថ្ងៃស្អែក មានក្រុមការងារខេត្តចុះមកយកសំណាកធ្វើតេស្តរកវីរុសកូវីឌ១៩៕

អាជ្ញាធរជាតិអប្សរា​ សហការជាមួយប្រទេស​អាល្លឺម៉ង់ ជួសជុល ​និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្ត

2021/04/27 09:59:58 am        215
សៀមរាប ៖ អាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន GARCP (German Apsara Restoration Conservation Project) ប្រទេសអាល្លឺម៉ង់ ជួសជុល អភិរក្សក្បាច់ចម្លាក់នៅជ្រុងខាងជើងឈៀងខាងកើត រួតទី២នៃកំពូលប្រាសាទអង្គរវត្ត និងសង្គ្រោះបន្ទាន់នូវផ្នែកមួយចំនួនទៀតរបស់ប្រាសាទនេះ។ការជួសជុលអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០១៩ មកដល់ពេលបច្ចប្បន្ន អនុវត្តបានប្រមាណ៤០ភាគរយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ៕

មិត្តចិន​ ផ្ដល់​វ៉ាក់សាំង​ការពារជំងឺអុតក្ដាមគោក្របីចំនួន​១០​ ម៉ឺនកម្រិត​ ដល់កម្ពុជា

2021/04/27 09:59:58 am        255
ភ្នំពេញ ៖ ​ប្រទេសចិន កាលពីថ្ងៃទី​២១ ខែមេសា ម្សិលមិញនេះ បាន​ផ្ដល់​វ៉ាក់សាំង​ អុតក្ដាមចំនួន 10 ម៉ឺនកម្រិត​ដល់កម្ពុជា​ដើម្បីការពារការឆ្លង​ រាលដាល​នៃជម្ងឺអុតក្ដាម​លើគោក្របីនៅកម្ពុជា ។​វ៉ាក់សាំងនេះ​ បានដឹកជញ្ជូនតាមជើង​យន្ត​ហោះ​ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិឡានស៊ូ ស៊ុងចួន ប្រទេសចិន​មកដល់អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ​ នៅថ្ងៃដដែលនេះ​ ​យក​មក​រក្សាទុក​នៅ​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។វ៉ាក់សាំងនេះ បានផលិតដោយក្រុមហ៊ុនចិន​ឈ្មោះ​ក្រុមហ៊ុន​បច្ចេកវិទ្យាកសិកម្ម​និងបសុជីវវិទ្យា​ មានទីតាំងនៅឡានស៊ូ ចាប់ផ្ដើមផលិតវ៉ាក់សាំងនេះ​ ចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២១ មក។​អាជ្ញាធរចិនបានធ្វើតេស្ត​និងធានា​អំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងនេះរួចហើយ។សូមបញ្ជាក់ផងដែរថា ការ​ផ្ដល់វ៉ាក់សាំងអុតក្ដាមនេះ គឺផ្នែកមួយនៃកម្មវិធី ផ្ដល់​វ៉ាក់សាំងជាជំនួយឥតសំណង របស់ភាគីមិត្តចិន ក្នុងបរិមាណសរុបមក 20 ម៉ឺនកម្រិត កាលពីថ្ងៃទី 12 ខែមករា ឆ្នាំ២០២១កន្លងមក កម្ពុជាបានទទួល​វ៉ាក់សាំង​សារទឹក សម្រាប់ចាក់ការពារជំងឺសារទឹកគោក្របី ចំនួន​១០ម៉ឺន​កម្រិតដែរ។លទ្ធផលខាងលើជាការឆ្លើយតប ទៅនឹង​សំណើរ​សុំការ​គាំទ្រ​ពី​ក្រសួង​កសិកម្មរុក្ខាប្រមាញ់ និងនេសាទ​កម្ពុជា កាលពី​​ខែ​ធ្នូ ​ឆ្នាំ ២០២០ កន្លងមក​។ ការគាំទ្រ​របស់​ភាគី​មិត្ដចិន ឆ្លុះបញ្ចាំង​អំពី​មិត្តភាព​និងការ​គាំទ្រ​យូរអង្វែងរវាង​កម្ពុជា និងប្រទេសចិន ​ដែល​មាន​កន្លងមក​ និងឆ្ចុះបញ្ចាំងអំពី​ការយកចិត្ត​ទុកដាក់​របស់​ឯកឧត្តម វេន សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និងនេសាទ ដែល​តែងតែ​យកចិត្តទុកដាក់​ប្រឹងប្រែង​ និងគាំទ្រ​ វិស័យ​ចិញ្ចឹមសត្វ និង​ទប់ស្ដាត់​ ការឆ្លងរាលដាល​​ជំងឺ​សត្វកន្លងមក។ វ៉ាក់សាំងទាំងនេះ និង​ចូលរួម​ចំណែកក្នុង​ការ​កាត់បន្ថយការឆ្លងរាលដាលជំងឺ​សត្វគោក្របី​របស់កសិករ ជាពិសេស​នៅក្នុង​រដូវវស្សាខាងមុខនេះ ៕

ក្រសួងអប់រំ គ្រោងស្នើវ៉ាក់សាំងកូវីដ-១៩បន្ថែម ចាក់ជូនបុគ្គលិកអប់រំរដ្ឋ និងឯកជន ជំហានទី២

2021/04/27 09:59:58 am        406
ភ្នំពេញ ៖ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ​ថ្លែង​តាមរយៈ BTV ព័ត៌មាន នាព្រឹកថ្ងៃទី២១ មេសា ២០២១នេះថា ក្រសួងអប់រំ គ្រោងស្នើសុំវ៉ាក់សាំងកូវីដ-១៩បន្ថែមពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រសួងសុខាភិបាល សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ នៅជំហ៊ានទី២ ក្នុងបរិមាណប្រមាណ៥៥០០០នាក់ បន្ថែមទៀត ជូនបុគ្គលិកអប់រំ សាធារណៈ និងឯកជន។ឯកឧត្តម រស់ សុវាចា បន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី២ ជំហ៊ានទី១ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ជូនដល់បុគ្គលិកអប់រំសាធារណៈ និងឯកជន ទៅតាមការគ្រោងទុក ដែលបានចាប់ផ្តើមពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ហើយសម្រាប់ការត្រៀមខ្លួន ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ជូនដល់បុគ្គលិកអប់រំសាធារណៈ និងឯកជននេះ គឺបានប្រព្រឹតិ្តទៅដោយមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ខាងក្រុមការងារគ្រូពេទ្យស.ស.យ.ក ក្រុមគ្រូពេទ្យធីតា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ហើយនិងគណៈគ្រប់គ្រងមនី្ទរអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា។ ដោយឡែកនៅទីតាំងរាជធានីភ្នំពេញ មានទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន១៥មណ្ឌល ដើម្បីផ្តល់សេវាជាបន្តទៀតជូនបុគ្គលិកអប់រំសាធារណៈ និងឯកជន ហើយនៅកម្រិតទូទាំងប្រទេស ក៏មានការរៀបចំនៅតាម២៥ខេត្ត-រាជធានី ដើម្បីផ្តល់ជូនការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី២ ជូនទៅដល់បុគ្គលិកអប់រំរដ្ឋ និងឯកជនផងដែរ។ជាចុងក្រោយឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី១រួចហើយ នៅក្នុងជំហ៊ានទី១នេះ សូមបន្តរួសរាន់មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី២ នៅក្នុងជំហ៊ានទី១ នៅតាមបណ្តាខណ្ឌដែលខ្លួនរស់នៅ ដោយមិនអនុញ្ញាតឲ្យឆ្លងខណ្ឌនោះទេ៕អត្ថបទ រដ្ឋា 

ឯកឧត្តម​ ហ៊ុន ម៉ាណែត អំពាវនាវ​ឲ្យគោរពគោលការណ៍បិទខ្ទប់រយៈពេលខ្លី ដើម្បីឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ ឲ្យបានឆាប់រហ័ស

2021/04/27 09:59:58 am        269
ភ្នំពេញ ៖ ឯកឧត្តម​ ហ៊ុន ម៉ាណែត បានអំពាវនាវជាថ្មី ដល់ពលរដ្ឋនោទូទាំងប្រទេស ឲ្យចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ក៏ដូចជាការទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ ឲ្យបានឆាប់រហ័ស។តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម​ ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានកូសបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាលនៅកោះពេជ្រជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលកោះពេជ្រដល់ប្រមាណជិត២៦០០គ្រែ ក្រុមការងារបានបន្តទៅរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ មួយកន្លែងទៀតនៅក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងករណីមានតម្រូវការចាំបាច់។ ឯកឧត្តម​ បានមានប្រសាសន៍ទៀតថា រូបលោកផ្ទាល់ និងក្រុមការងារសង្ឃឹមថា ការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ១៩ នឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់គ្រប់មុខ ហើយទីតាំងដែលយើងរៀបចំទាំងនេះ នឹងមិនមានតម្រូវការប្រើប្រាស់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ក៏យើងនឹងខិតខំប្រឹងប្រែងរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ ទាំងនេះ ឲ្យបានឆាប់រហ័ស និងបានល្អ ក្នុងករណីមានតម្រូវការចាំបាច់ក្នុងការទទួលព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩។បន្ថែមបីលើនេះ ឯកឧត្តម​ ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្តន៍ក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បេក្ខជនពិការភាពប្រឡងជាប់បាក់ឌុបសម្លឹងជំនាញ ITសម្រាប់ជាអាជីពទៅថ្ងៃអនាគត
09/03/2026 02:09 PM
ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារនគរបាលសេដ្ឋកិច្ចខេត្តស្វាយរៀងចំនួន ២រូប និង​ចាប់​ខ្លួន​បុគ្គល​ម្នាក់​ពាក់​ព័ន្ធ​យក​ប្រាក់​ពី​ពាណិជ្ជករ ៩ពាន់ដុល្លារ
09/03/2026 02:09 PM
កាកបាទក្រហមកម្ពុជាជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតអាហារូបករណ៍១៩រូប មុនចេញទៅសិក្សានៅបរទេស
09/03/2026 02:09 PM
ក្រសួងការពារជាតិកម្ពុជា ធ្វើបទបង្ហាញ​ជូនអ​នុព័ន្ធ​យោធា​បរទេស​ពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ
09/03/2026 01:09 PM
តស់! ចប់បាក់ឌុប​ហើយបន្តរៀនអ្វី? វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរបើកទ្វារ ៧​ជំនាញ ​សម្រាប់​យុវជន​ជ្រើសរើស​
09/03/2026 01:09 PM
អតីតសិស្សធ្លាក់បាក់ឌុប ប្រែក្លាយការខកចិត្ត និងការឈឺចាប់ថៃឈ្លានពាន ខំសិក្សាប្រឡងជាប់និទ្ទេសA
09/03/2026 01:09 PM
និស្សិតបច្ចេកទេស ធីវ៉េត រួមគ្នាបង្កើតស្នាដៃលំដាប់ស្តង់ដារ ដើម្បី​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​ការងារ​កម្រិត​ខ្ពស់
09/03/2026 01:09 PM
ក្រសួងកិច្ចការនារី គាំទ្រកម្ម​វិធី​បណ្តុះ​បណ្តាល​ផ្នែក​សំអាង​កាយ​ក្នុង​ការ​បើក​ឱកាស​សេដ្ឋកិច្ច​ដល់​យុវនារី
09/03/2026 01:09 PM
ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកវេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» បង្ហាញពីវឌ្ឍនភាពនៃការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា AI នៅកម្ពុជា
09/03/2026 12:09 PM
ក្រសួងសាធារណការ ដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវការ​សេវា​ស្នើ​សុំពិនិត្យ​ឆៀក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឌីជីថល​
09/03/2026 12:09 PM