សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋបាលខណ្ឌទួលគោក ផ្អាកដំណើរការផ្សារដេប៉ូ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ

2021/04/27 09:59:58 am        405
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌទួលគោក សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ពិសេសអាជីវករទាំងអស់ឲ្យបានជ្រាបថា អាស្រ័យដោយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករ និងប្រជាពលរដ្ឋ បានឆ្លងកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១ ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។រដ្ឋបាលខណ្ឌទួលគោក សូមផ្អាកដំណើរការ ជាបណ្តោះអាសន្ននូវមូលដ្ឋានផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ទៅដល់បងប្អូនអាជីវក អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ។អាជ្ញាធរខណ្ឌទួលគោក សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើ ការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារខាងលើ គិតចាប់ពីថ្ងៃ ទី០៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១. បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយ មានការសង្ស័យថាឆ្លងវិរុសកូវីដ-១៩. សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់ បរិវេណ ទីរួមផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ព្រមទាំងអនុវត្តន៍វិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួង សុខាភិបាល ឲ្យបានត្រឹមត្រូវបំផុត។រដ្ឋបាលខណ្ឌទួលគោកសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករទាំងអស់ ដែលកំពុងប្រកប អាជីវកម្មក្នុងមូលដ្ឋានផ្សារដេប៉ូ មានការ​យោគយល់ និងចូលរួមអនុវត្តន៍សេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាព៕

អាជ្ញាធខេត្តតាកែវ សម្រេចបិតខ្ទប់ភូមិមួយ នៅក្នុងស្រុកបាទី បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់

2021/04/27 09:59:58 am        234
តាកែវ ¶៖ អាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ៣០២១នេះ បានចេញលិខិតមួយដោយសម្រេចបិទខ្ទប់ភូមិសាស្រ្ត ភូមិជ្រោងស្ដៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ជាបណ្ដោះអាសន្ន រហូតដល់មានសេចក្ដីសម្រេចសារជាថ្មី ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ បើយោងតាមលិខិតរបស់រដ្ឋបាលខេត្តតាកែវ ដែលចុះហត្ថលេខាដោយលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានសម្រេចបិតខ្ទប់ភូមិជ្រោងស្ដៅ ឃុំក្រាំងធ្នង់ ស្រុកបាទី គឺបន្ទាប់ពីមន្រ្តីជំនាញសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់ នៅក្នុងភូមិខាងលើកាលពីម្សិលមិញនេះ។

អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទមិនឲ្យឆ្លងកាត់ចេញ-ចូល រយៈពេល៨ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩

2021/04/27 09:59:58 am        294
បាត់ដំបង ៖ នៅថ្ងៃទី២០ ខែមេសា នេះ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទ និងហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ជាបណ្តោះអាសន្ន រយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីបង្ការ និងទប់ស្កាត់ការរីកដាលដាលនូវមេរោគកូវីដ១៩ ប៉ុន្តែចំពោះការដឹកជញ្ជូន ទំនិញគ្រប់ប្រភេទត្រូវបានដំណើរការជាធម្មតា និងករណីមួយចាំបាច់មួយចំនួនទៀតជាដើម។យោងតាមលិខិតមួយរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបានផ្ញើជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងរដ្ឋបាលស្រុកទាំង១៤ នៃខេត្តនេះ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការបិទការធ្វើដំណើរជាបណ្តោះអាសន្ន រយៈពេល៨ថ្ងៃ ដោយចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយប្រសិនបើបុគ្គលណាបំពាននូវបំរាម ហាមឃាត់នេះ ត្រូវចាត់វិធានការជាធរមានផងដែរ។ លិខិតដដែលបានបញ្ជាក់បន្ថែមទៀតថា«ចំពោះវិធានការរដ្ឋបាល ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលល្មើស ដែលប្រើប្រាស់មធ្យោបាយផ្សេងៗ ធ្វើដំណើរតាមផ្លូវជនបទ ផ្លូវលំនានាតាមភូមិ ឃុំ ស្រុក ដើម្បីបង្វែងដានអាជ្ញាធរសមត្ថកិច្ច ហើយទៅសំងំខ្លួននៅក្នុងសហគមន៍ ភូមិ ឃុំ និងសង្កាត់ ដែលអាចនាំមកនូវការរីករាលដាលជំងឺកូវីដ១៩»។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការហាមឃាត់ការធ្វើដំណើរនេះ ត្រូវបានលើកលែងផងដែរ ដូចជាការដឹកជញ្ជួនទំនិញគ្រប់ប្រភេទទាំងផ្លូវគោក ទឹក និងអាកាស.ការធ្វើដំណើររបស់មន្រ្តីរាជកាសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ច ត្រួតពិនិត្យប័ណ្ណសម្គាល់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។ ចំពោះការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជួនពលករ ដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលក្នុងកម្ពុជាទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើច័ត្តាឡីស័ក រថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន រថយន្តពន្លត់អគ្គិភ័យ និងរថយន្តបម្រើសេវាកម្មដឹកជញ្ជួនសំរាម និងកាកសំណល់ក៏ត្រូវបានលើកលែងផងដែរ។ ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ឲ្យមានការលើកលែង ការដឹកជញ្ជួនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាត ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុតដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឲ្យលើសពី៤នាក់ សម្រាប់ករណីនីមួយៗនោះឡើយ ហើយនិងការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាដើមនោះ៕អត្ថបទ ៖ បាន ចក់

មេបញ្ជាការកងទ័ពជើងគោក បញ្ជូនកម្លាំងចូលរួមក្នុងការដឹកជញ្ជូនស្បៀង ជូនប្រជាពរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់

2021/04/27 09:59:58 am        688
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជូនកម្លាំងទ័ព និងរថយន្តដឹកជញ្ជូន ចូលអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបនបិទខ្ទប់ ដោយសហការជាមួយសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះទៅ។ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្លាំងដែលបញ្ជូនជំហានដំបូង ប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ចំនួន២០០នាក់ និងកងពលតូចដឹកជញ្ជូនលេខ៩០ ប្រើប្រាស់រថយន្ត២០គ្រឿង។សូមរំលឹកជូនថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ពប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩។ ការចេញសេចក្តីសម្រេចនេះ ដោយសារស្ថានភាពជំងឺកវីដ-១៩ នៅកម្ពុជា មានភាពកាន់តែធ្ងន់ធ្ងរ។ជាមួយនឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល កងទ័ពបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពទប់ស្កាត់ការីករាលដាល់នៃជំងឺកូវីដ១៩នេះតាំងពីដំបូងមក។ ការចូលរួមដូចជា ការពារទប់ស្កាត់លំហូរពលករមកពីប្រទេសថៃ ការដឹកជញ្ជូនពលករ និងប្រជាពលរដ្ឋ ត្រឡប់ពីប្រទេសថៃ ទៅកាន់ខេត្តគោលដៅ ចូលរួមការពារនៅបរិវេណមណ្ឌលចត្តាឡីស័ក ការចូលរួមក្នុងការចាក់វ៉ាក់សាំង ការចូលរួមរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ការចូលរួមបាញ់ថ្នាំសម្លាប់មេរោគនៅទីសារធារណៈនិងឯកជន និងចូលរួមការពារតំបន់បិទខ្ទប់ផងដែរ៕

សម្ដេច​តេជោ ហ៊ុន សែន និង​ភរិយា​ ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​ពីរ​នៅ​ព្រឹក​នេះ​ នៅ​គេហដ្ឋាន​របស់​សម្ដេច​ផ្ទាល់​

2021/04/27 09:59:58 am        54
ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា និង​ភរិយា​របស់​លោក​ គឺ​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ទទួល​ដូស​ទី​២​នៃ​វ៉ាក់សាំង AstraZeneca នៅ​ថ្ងៃ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​ចាក់​វ៉ាក់សាំង​ AstraZeneca ដូស​ទី​២​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ។បើ​តាម​ទំព័រ​ហ្វេសប៊ុក​លោក សម្ដេច​តេជោ ហ៊ុន សែន និង​ភិរយា​របស់​លោក​ បាន​ទទួល​វ៉ាក់សាំង​ដូស​ទី​២​នេះ​នៅ​ឯ​គេហដ្ឋាន​របស់​សម្ដេច​តែ​ម្ដង ដោយ​ចាក់​វ៉ាក់សាំង​នៅ​លើ​ដៃ​ខាង​ឆ្វេង​ដដែល។សម្ដេច​តេជោ ហ៊ុន សែន ឱ្យ​ដឹង​ផង​ដែរ​ថា កូន​ស្រី​ពៅ​របស់​សម្ដេច ក៏​ទទួល​ការ​ចាក់​វ៉ាក់សាំង​​ស៊ីណូវ៉ាក់​ដូស​ទី​២​ផង​ដែរ​នៅ​ថ្ងៃ​នេះ។សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី២​នេះ សម្ដេច​តេជោ ហ៊ុន សែន លើក​ឡើង​ថា «ខ្ញុំ​នៅ​បន្ត​ចាក់​ដៃ​ឆ្វេង​ដដែល ដើម្បី​ទុក​ដៃ​ស្ដាំ​បន្ត​កិច្ចការ​ត​ទៅ​ទៀត។ រឿងដែល​បារម្ភ​ តើ​ខ្ញុំ​ងងុយ​ដេក​ដូច​កាល​ចាក់​ដូស​ទី​មួយ​ឬ​ទេ? បើ​ងងុយ​ដេក​ ឯកសារ​ច្បាស់​ជា​នៅ​លើ​តុ និង​មិន​បាន​ហាត់​ប្រាណ​ផង​ដែរ»។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា សម្ដេចចាក់​វ៉ាក់សាំង​ដូស​ទី​២​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​​អាច​ចេញ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា​នេះ។សម្ដេច​តេជោ ហ៊ុន សែន បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ AstraZeneca ដូស​ទី​១ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា​កន្លង​មក​នេះ ដែល​ការ​ចាក់​លើក​ទី​១​នោះ ធ្វើ​ឡើង​នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ៕ 

សម្តេចតេជោ ហ៊ុន សែន ស្នើសុំមិនឲ្យប្រតិជូនដំណើរ និងទទួល​សម្តេចពេលទៅមកប្រទេសឥណ្ឌូនេស៊ី

2021/04/27 09:59:58 am        49
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បានស្នើដល់ប្រតិភូនៃរាជរដ្ឋាភិបាលទាំងអស់ មិនចាំបាច់ជូនដំណើរ និងទៅទទួលសម្តេច ពេលដែលសម្តេចអញ្ជើញទៅ ចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ​ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩។យោងតាមសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ការចេញដំណើររបស់សម្តេច នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះទៅប្រទេសឥណ្ដូនេស៊ី ដើម្បីទៅចូលរួមកិច្ចប្រជុំអាស៊ានពេលនេះ គឺមិនចាំបាច់ជូនដំណើរ ហើយពេលដែលសម្តេចវិលត្រឡប់មកវិញក៏មិនចាំបាច់ទៅទទួលផងដែរ ខណៈដែលប្រទេសកម្ពុជាយើង ជាពិសេសនៅក្នុងរាជធានីភ្នំពេញនេះតែម្តង បានកំពុងតែធ្វើការបិទខ្ទប់ដើម្បើទប់ស្កាត់ និងបង្ការនៃការរីករាលដាលនូវមេរោគកូវីដ១៩នោះ។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អមដោយគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៤ ខែមេសា ២០២១ខាងមុខនេះ នឹងចេញដំណើរទៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន។ បើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់កាលពីកន្លងទៅថា មុនពេលសម្តេចចេញដំណើរទៅសម្តេច ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី ហើយពេលពេលសម្តេចទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត ខណៈពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃ ឬយប់សម្តេចត្រូវត្រឡប់មកវិញ ហើយពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចត្រូវយកសំណាកពិនិត្យម្តងទៀតផងដែរ។ មកដល់ផ្ទះសម្តេចត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។សម្តេច បានបន្ថែមទៀតថា«ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ សម្តេចត្រូវអោយភរិយា នាំកូន និងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ ដោយឡែកសមាជិកប្រតិភូដែលធ្វើដំណើរជាមួយសម្តេច ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា ជាមួយនឹងសម្តេចយ៉ាងដូច្នេះដែរ។សូមរំលឹកផងដែរថា ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១នេះ នៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ីនោះ សម្តេចតេជោ ត្រូវបានប្តូរថ្ងៃចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសានេះ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។នៅថ្ងៃទី២០ ខែមេសានេះ សម្តេចតេជោ ត្រូវចាក់វ៉ាក់សាំងដូសទី២ បានរួចជាស្ថាពរហើយ ប៉ុន្តែការចាក់របស់សម្តេចគឺមិនបានចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយា និងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ សម្តចបានបញ្ជាក់ថា សម្តេច និងភរិយារបស់សម្តេចគឺបានទទួលវ៉ាក់សាំង Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac៕អត្ថបទ ៖ បាន ចក់ 

សាធារណៈរដ្ឋកូរ៉េ ផ្តល់​សម្ភារៈបរិក្ខាពេទ្យ​ដល់​ក្រសួងសុខាភិបាល តាមរយៈកម្មវិធី​​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ19

2021/04/27 09:59:58 am        401
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ មេសា នេះ រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ បាន​ផ្តល់សម្ភារៈបរិក្ខាពេទ្យ ដល់​ក្រសួងសុខាភិបាល តាមរយៈកម្មវិធីប្រយុទ្ធប្រឆាំង​ជំងឺកូវីដ19។ការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងគោលបំណងដើម្បីជួយក្រសួង​សុខាភិបាលក្នុងការ​ប្រយុទ្ធប្រឆាំង​​ជំងឺកូវីដ19នៅក្នុងប្រទេសកម្ពុជា។សម្ភារៈបរិក្ខាពេទ្យដែលផ្តល់ឲ្យនៅពេលនេះរួមមាន RNA ExtractionKits ចំនួន18,750 SD Biosensor ចំនួន14,400 សំលីដើម្បីធ្វើការប្រមូល​យក​សំណាក​ (swap) ចំនួន42,000 និងសំភារៈមួយចំនួនទៀត​ដើម្បីចាំបាច់សម្រាប់​ប្រើប្រាស់​ក្នុងបន្ទប់ពិសោធន៍​ ដើម្បីពិនិត្យរកមេរោគកូវីដ19 ដែលមានទឹកប្រាក់​សរុប​ប្រមាណជា350,000ដុល្លារអាមេរិក។ សម្ភារៈបរិក្ខាពេទ្យទាំងនេះ នឹងត្រូវបានប្រើប្រាស់​ដោយមន្ទីពិសោធន៍ជាតិ​នៃវិទ្យាស្ថានជាតិសុខភាព​សាធារណៈ ដើម្បីពិនិត្យរកមេរោគកូវីដ19។

អភិបាលរាជធានីភ្នំពេញ ៖ មានការអាណិតអាសូរ ការឆ្លងមេរោគកូវីដ១៩នៅតែបន្តមាន

2021/04/27 09:59:58 am        479
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បាន​ប្រាប់​ដល់សមត្ថកិច្ចទាំងអស់ មិនឲ្យមានការធូរលុង និងមេត្តាគ្មានហេតុផល​បន្ត​ទៀតនោះឡើយ ហើយថា ​​ប្រសិនបើយើងមានការអាណិត​អាសូរដល់ពួកគាត់​ទៀត ការឆ្លងរីករាលដាលមេរោគកូវីដ១៩ នៅតែបន្ត ជាពិសេសនៅក្នុងតំបន់​រោងចក្រ ដែលកំពុងតែផ្ទុះឡើងខ្លាំងនេះតែម្តង។នៅក្នុងចុះត្រួតពិនិត្យគោលដៅ និងសំណេះសំណាល​ជាមួយកងកម្លាំងប្រដាប់​អាវុធ​ចម្រុះ ដើម្បីត្រៀមល្បាត និងដាក់តាមគោលដៅនានា ក្នុងអំឡុងបិទខ្ទប់​រាជធានីភ្នំពេញ និងក្រុងតាខ្មៅជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាល​ដាល​នូវមេរោគកូវីដ១៩ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា បើទោះជានៅ​ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលបានធ្វើការបិទខ្ទប់រាជធានីភ្នំពេញ មិនឲ្យឆ្លង​កាត់ជា​បណ្តោះអាសន្ន រយៈពេលពីរសប្តាហ៍ ដើម្បីបង្ការទប់ស្កាត់​ការ​​រីករាលដាល​បន្ថែមនូវមេរោគកូវីដ១៩ ក៏ដោយ ក៏មានបងប្អូនមួយចំនួនតូច​ពួកគាត់​នៅតែបន្តដើរ ដោយគ្មានការភ័យខ្លាចដដែល ដូច្នេះចាប់ពីពេលនេះ តទៅគឺគ្មានការលើកលែងបន្តទៀតនោះឡើយ ហើយការចាប់ ការរឹតបន្តឹង​របស់យើងពេលនេះ គឺមិនមែនជាការបិទសិទ្ធិ សេរីភាពរបស់​ពួកគាត់ទេ គឺជាការជួយពួកគាត់ឲ្យរួចផុតពីការឆ្លងនូវមេរោគកូវីដ១៩ដ៏កាចសាហាវនេះ។ឯកឧត្តមអភិបាល បានសង្កត់ធ្ងន់ថា«កងកម្លាំងទាំងអស់ ដែលបានមកពី​អគ្គស្នង​ការនគរបាលជាតិ ស្នងការរាជាធានីភ្នំពេញ កងរាជអាវុធហត្ថលើផ្ទៃ​ប្រទេស​ត្រូវសហការគ្នាដោយម៉ឺងម៉ាត់​បំផុតដើរល្បាត​នូវក្នុងតំបន់ភូមិ​សាស្រ្តសំខានៗ ជាពិសេសនៅក្នុងតំបន់រោងចក្រនេះតែម្តង ប្រសិនបើឃើញ​បងប្អូនប្រជាពលរដ្ឋណានៅតែដើរប្រសេចប្រសាចទៀត ត្រូវធ្វើការចាប់​ពួកគាត់​ឲ្យ​ទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយការធ្វើបែបនេះ​របស់យើង​នាពេលនេះគឺមិនមែនជាការរឹតបន្តឹងសិទ្ធិអ្វីនោះទេ គឺធ្វើឡើងដើម្បីសេចក្តីសុខ និង​អាយុជីវិតរបស់ពួកគាត់តែប៉ុណ្ណោះ ហើយប្រសិនបើយើងនៅតែអាណិត​អាសូរដល់ពួកគាត់ អ្នកឆ្លងនូវមេរោគកូវ១៩នៅតែបន្តមាន ហើយធ្វើយ៉ាងណា​ហាមឃាត់​ពួកគាត់ ឲ្យនៅផ្ទះរយៈពេល១៤ថ្ងៃនេះឲ្យបាន»។ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ក៏បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ​ដែលឈរ​ជើង​នៅគោលដៅនានាទាំងអស់ ត្រូវតែធ្វើការហាមឃាត់ និងចាប់​ភ្លាមៗ ចំពោះបុគ្គលណាដឹកនូវគ្រឿងស្រវឹង ហើយនាំបុគ្គលនោះទៅ​ធ្វើការ​អប់រំ ឬ តាមនីតិវិធីច្បាប់ជាធរមាន ដូចអ្វីដែលស្របទៅតាមសេចក្តីសម្រេច​របស់រាជ​រដ្ឋាភិបាល។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ។ ហើយមកពីបណ្តាខេត្តចូលមកភ្នំពេញត្រូវហាមឃាត់មិនឲ្យចូលភ្នំពេញវិញរយៈពេល១៤ និងហាមចេញពីភ្នំពេញទៅតាមបណ្តាខេត្តវិញរយៈពេល១៤ថ្ងៃផងដែរ ដែលការហាមនេះគឺមិនឲ្យមានការរីករាលដាលនូវមេរោគនេះកាន់តែខ្លាំងឡើងថែមទៀតនោះ៕អត្ថបទ បាន ចក់

សមាគមយុវជនក្រុម៨ បានឧបត្ថម្ភថវិកា និងសម្ភារៈជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

2021/04/27 09:59:58 am        46
ភ្នំពេញ៖ សមាគមយុវជនក្រុម៨ បានឧបត្ថម្ភថវិកាចំនួន១៨៨,៨៨៨,០០០រៀល និងសម្ភារៈមួយចំនួនរួមមានសាប៊ូលាងដៃ១០០៨៨ដប និងម៉ាសចំនួន១៨៨,៨០០ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ការចូលរួមនេះគឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕

បុរសខ្មែរម្នាក់ទៀតអាយុ៦៧ឆ្នាំស្លាប់ ដោយសារជំងឺកូវីដ១៩នៅខេត្តព្រះសីហនុ

2021/04/27 09:59:58 am        55
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា បុរសជនជាតិខ្មែរម្នាក់ទៀតអាយុ ៦៧ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩កាលពីល្ងាចថ្ងៃម្សិលមិញនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមមួយនេះ កើនឡើងដល់ ៣៩នាក់ហើយ។ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសវ័យ ៦៧ឆ្នាំដែលរស់នៅខេត្តព្រះសីហនុ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តនេះកាលពីល្ងាចថ្ងៃទី១៤ ខែមេសា ជាមួយស្ថានភាពក្ដៅខ្លួន និងហត់ដង្ហក់ខ្លាំង។បើតាមក្រសួងសុខាភិបាល លទ្ធផលពិនិត្យសំណាករបស់បុរសនេះដែលចេញនៅថ្ងៃ១៤ ខែមេសានោះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩។ក្រសួងបញ្ជាក់ថា បុរសខ្មែររូបនេះ បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមដែលបណ្ដាលមកពីការរលាកសួតដែលបង្កឡើងដោយមេរោគកូវីដ១៩។គិតមកដល់ថ្ងៃនេះ តួលេខផ្លូវការនៃអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ៣៩នាក់ហើយគិតចាប់តាំងពីពេលដែលកម្ពុជាបានប្រកាសករណីស្លាប់លើកដំបូងដោយសារកូវីដ១៩នេះកាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុង RIYADH ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ដែលបណ្តាលឲ្យមនុស្សស្លាប់
09/03/2026 03:09 PM
រដ្ឋាភិបាលតាលីបង់ការពារការហាមឃាត់ការតវ៉ា ដោយលើកឡើងពីច្បាប់អ៊ិស្លាម
09/03/2026 03:09 PM
កម្ពុជា-ចិន បើកកិច្ចសន្ទនាលើកទី២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
09/03/2026 03:09 PM
WFP៖ រថយន្តដឹកជំនួយរបស់UN ចំនួន ២គ្រឿង ត្រូវបានបំផ្លាញ ក្នុងការវាយប្រហារនៅស៊ូដង់
09/03/2026 03:09 PM
រុស្ស៊ីវាយប្រហារបង្កឲ្យជនស៊ីវិលអ៊ុយក្រែន ៨នាក់ រងរបួស ខណៈក្រុងមូស្គូនិងក្រុងគីវគំរាមបង្កើនភាពតានតឹង
09/03/2026 03:09 PM
គណៈប្រតិភូរដ្ឋសភាកម្ពុជា លើកកម្ពស់តួនាទីសភាក្នុងការឆ្លើយតបបម្រែបម្រួលប្រជាសាស្ត្រ នៅលើវេទិកាសន្និសីទប្រចាំឆ្នាំ AFPPD នៅប្រទេសម៉ាឡេស៊ី
09/03/2026 03:09 PM
Premier League បំបែកកំណត់ត្រាចំណាយលើការផ្ទេរកីឡាកររដូវក្តៅ ២ឆ្នាំជាប់គ្នា
09/03/2026 03:09 PM
ករណីបងប្អូនរត់កង់បី៖ ក្រសួងបានដោះស្រាយចំនួន ១០លើកដោយយកចិត្តទុកដាក់ ខណៈបញ្ហានៅសេសសល់ ត្រូវបានបញ្ជូនទៅអន្តរក្រសួងដែលមានសមត្ថកិច្ច​ ដើម្បីដោះស្រាយបន្ត
09/03/2026 02:09 PM
បេក្ខជនពិការភាពប្រឡងជាប់បាក់ឌុបសម្លឹងជំនាញ ITសម្រាប់ជាអាជីពទៅថ្ងៃអនាគត
09/03/2026 02:09 PM
ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារនគរបាលសេដ្ឋកិច្ចខេត្តស្វាយរៀងចំនួន ២រូប និង​ចាប់​ខ្លួន​បុគ្គល​ម្នាក់​ពាក់​ព័ន្ធ​យក​ប្រាក់​ពី​ពាណិជ្ជករ ៩ពាន់ដុល្លារ
09/03/2026 02:09 PM