សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ស្រុក​កោះធំ​ គ្រោង​អនុញ្ញាត​ពលរដ្ឋ​បើក​លក់ដូរ​ឡើងវិញ ​បើ​គ្មាន​ករណី​ឆ្លង​កូ​វីដ​ថ្មី ​ក្នុង​តំបន់​ជ្រៃ​ធំ

2021/04/27 09:59:58 am        202
កណ្ដាល ​៖ មកដល់​ថ្ងៃទី​២៦ ខែមីនា ស្ថានភាព​ការ​រាតត្បាត​មេរោគ​កូ​វីដ​-១៩ នៅក្នុង​ស្រុក​កោះធំ កំពុង​ឈាន ​ទៅរក​ភាព​ធូរស្រាល ហើយ​នៅពេល​ឆាប់ៗ​ខាងមុខនេះ ​ប្រសិនបើ​ស្ថានភាព​កូ​វីដ​-១៩ បន្ត​ភាព​ធូរស្រាល​ទៀត​នោះ ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​នឹង​អនុញ្ញាត​អោយ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ពាក់ព័ន្ធ​ក្នុង​តំបន់​ជ្រៃ​ធំ​នេះ​ បើក​ដំណើរការ​អាជីវកម្ម និង​ការលក់ដូរ​ឡើងវិញ​។បើតាម​លោក អេង សុវិចិត្រ អភិបាលស្រុក​កោះធំ​ បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​២៦​ ខែមីនា​នេះ​ថា បច្ចុប្បន្ន​ការ​រាតត្បាត​កូ​វីដ​១៩​ យើង​កំពុង​គ្រប់គ្រង​បាន​ទាំងស្រុង ​ពោលគឺ​បច្ចុប្បន្ន​យើង​កំពុង​គ្រប់គ្រង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ តាម​ផ្ទះ​មាន​ចំនួន​ជាង​៥០០០​នាក់ ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ​ក្នុង​មណ្ឌល​នៅសល់​ជាង​១០០​នាក់​ និង​មាន​អ្នក​កំពុង​សំរាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ក្នុង​មណ្ឌល​មាន​ចំនួន ១៧៧​នាក់ ហើយ​ករណី​វិជ្ជមាន​ថ្មី ​នៃ​មេរោគ​កូ​វីដ​១៩ ​គឺ​មិន​មាន​ទៀត​នោះទេ ។លោក អភិបាលស្រុក​កោះធំ បន្តថា ពាក់ព័ន្ធ​ស្ថានភាព​ការ​រាតត្បាត​កូ​វីដ​ ១៩​នៅក្នុង​តំបន់​ជ្រៃ​ធំ ស្រុក​កោះធំ កំពុង​បន្ត​ធូរស្រាល​នេះ អាជ្ញាធរ​ បាន​និងកំពុង​ពិនិត្យ​ពិចារណា​អោយ​ពលរដ្ឋ​នៅក្នុង​ភូមិ​ពាក់ព័ន្ធ​ចំនួន​បី​ រួមមាន ៖ ​ព្រែក​ស្ទឹង ភូមិ​ព្រែក​ស្តី និង​ភូមិ​ជ្រៃ​ធំ ​បើក​ការ​ប្រកបរ​លក់ដូរ​ឡើងវិញ​ជា​បណ្តើរៗ​។បើ​តាម​អ្នក​ប្រកប​របរ​បើក​រថយន្ត​ដឹក​អ្នកដំណើរ​កោះធំ តាខ្មៅ ​បាន​ថ្លែងថា ​មកដល់ពេលនេះ ការ​បើក​រថយន្ត​ដឹក​អ្នកដំណើរ​ចូល​ទៅ​តំបន់​ជ្រៃ​ធំ ​គឺ​បាន​បន្ត​ការ​រឹតបន្តឹង​ជា​ធម្មតា ​នៅពេលនេះ​បើ​ទោះ​ស្ថានភាព​កូ​វីដ​១៩​ នៅ​តំបន់​ជ្រៃ​ធំ​ មាន​ភាព​ធូរស្រាល​ សង្កេតឃើញថា ​បណ្តា​ពលរដ្ឋ​ស្រុក​កោះធំ នៅ​មិនទាន់​ហ៊ាន​ចេញ​ធ្វើដំណើរ​ទៅកាន់​តំបន់​ឆ្ងាយៗ​ពី​ផ្ទះ​នោះទេ​។ទោះយ៉ាងណា​ស្ថានភាព​ការគ្រប់គ្រង​កូ​វីដ​១៩​នៅក្នុង​ស្រុក​កោះធំ​នេះ ​បច្ចុប្បន្ន អាជ្ញាធរ​មូលដ្ឋាន​បាន​និងកំពុង​សហការ​គ្នា បន្ត​គ្រប់គ្រង និង​ស្រាវជ្រាវ​រក​ឃើញ​ពាក់ព័ន្ធ​កូ​វីដ​១៩​ថ្មី​ទៀត ​ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​មូលដ្ឋាន និង​បណ្តា​សហគមន៍​ក្នុងស្រុក​កោះធំ​គ្មាន​ការ​រាតត្បាត​កូ​វីដ​១៩​ជាថ្មី​បន្តទៀត​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

កម្មករ​-​កម្មការិនី​រោងចក្រ ម៉េង តុង អរគុណ​ម្ចាស់​ផ្ទះជួល​មិន​យក​ថ្លៃ​ជួល​៣​ខែ ​ក្នុងអំឡុងពេល​កូ​វីដ

2021/04/27 09:59:58 am        246
កណ្ដាល ​៖ បន្ទាប់ពី​បាន​ដឹងថា ម្ចាស់​ផ្ទះ​ជួល​ឈ្មោះ ឈឿន ប៊ុន​ឆន នៅ​សង្កាត់​ស្វាយ​រលំ ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ​បាន​ប្រកាស មិន​យក​ថ្លៃ​បន្ទប់​ជួល​ជូន​កម្មករ​កម្ម​ការិនី ​រយៈពេល​បី​ខែ​ចាប់ពី​ខែមីនា​ រហូតដល់​ខែឧសភា​ ឆ្នាំ​២០២១​នេះ​មក ​បណ្តា​ក​ម្មករ ​កម្មការិនី​នានា ​បាន​ថ្លែង​ការ​សប្បាយ​ចិត្តជា​ខ្លាំង ​និង​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ផ្ទះជួល​ ហើយ​សូម​សំណូមពរ​ដល់​ម្ចាស់​ជួល​ផ្សេងៗ សូមជួយ​បន្ធូរបន្ថយ​តម្លៃ​ការជួល​បន្ទប់​ស្នាក់ ​ដើម្បី​ជួយ​សម្រាប់​ការ​លំបាក​ពី​ការងារ​នានា​ក្នុងអំឡុងពេល​យើង​កំពុង​ជួប​រាតត្បាត​នៃ​មេរោគ​កូ​វីដ​១៩​។បើ​តាម​បណ្តា​កម្មករ កម្មការិនី​រោងចក្រ ម៉េង តុង ដែល​កំពុង​ជួល​បន្ទប់​ស្នាក់នៅ​ក្នុងផ្ទះ​ឈ្មោះ​ឈឿន ប៊ុន​ឆន ​បាន​ថ្លែងប្រាប់​BTV​ នៅ​ថ្ងៃទី​២៦ ខែមីនា​នេះ​ថា ​ការ​សម្រាប់​បន្ធូរបន្ថយ​មិន​យក​ថ្លៃ​ជួល​ផ្ទះ​រយៈពេល​៣​នេះ​ គឺ​បាន​ធ្វើអោយ​កម្មករ ​កម្ម​ការិនី​ម្នាក់​ បាន​ចំណេញ​ថវិកា ​ប្រមាណ​ជាង​៩០​ដុល្លារ​ ដោយឡែក​សម្រាប់​ប្រើប្រាស់​ទឹក​ភ្លើង​វិញ ​គឺ​កម្មករ ​កម្ម​ការិនី​បន្ត​បង់​ជា​ធម្មតា ​នៅក្នុង​ផ្ទះ​នេះ គឺ​មាន​បន្ទប់​ជួល​ប្រមាណ​ជាង ៦៩​បន្ទប់​។សូមបញ្ជាក់ថា ​តាមរយៈ​ការ ​comment របស់​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ក្នុង​ហ្វេ​ស​ប៊ុ​ក​ ថ្លែង​អរគុណ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​របស់​ម្ចាស់​បន្ទប់​ជួល​ម្នាក់​ មាន​បន្ទប់​ជួល​៦៩​បន្ទប់ ​ភាគច្រើន​ជា​កម្មករ​ជួល​នោះ ដែល​បាន​ប្រកាស​តាមរយៈ​ Facebook ​មិន​យក​ថ្លៃឈ្នួល​ពី​កម្មករ​-​កម្មការិនី​ រយៈពេល ៣​ខែ (​មីនា មេសា ឧសភា​) ដើម្បី​ចូលរួម​ជួយ​សម្រាល​ការ​លំបាក​របស់​កម្មក​រ ​ក្នុង​អំឡុង​វិបត្តិ​កូ​វីដ​-១៩​នេះ ដោយ​សម្តេច​តេ​ជោ ចាត់ទុកថា ​នេះ​ជា​ការ​រួមចំណែក​កាត់បន្ថយ​ការ​លំបាក​របស់​កម្មករ​-កម្ម​ការិនី ដែល​ពេលនេះ​ ជាង​ពេលណាៗ​ទាំងអស់​ដែល​ខ្មែរ​យើង​ត្រូវ​ចេះ​ជួយ​គ្នា​។សម្តេច​តេ​ជោ​ សង្ឃឹមថា នឹង​មាន​បងប្អូន​ដែល​មាន​ផ្ទះជួល​ផ្សេងទៀត​បន្ត​ចូលរួម​ដែល​នឹង​ក្លាយជា​ចលនា​ជាតិ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​នេះ​ តាមរយៈ​មិន​យក​ថ្លៃឈ្នួល​មួយ​រយៈ​ពេល​ ឬ​បន្ធូរ​បន្ថយថ្លៃ​តាមតិច​តាម​ច្រើន​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង ឆ្នាំ​២០២១ ​បាន​បញ្ចប់​ជា​ស្ថាពរ

2021/04/27 09:59:58 am        69
ភ្នំពេញ ​៖ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ បញ្ជាក់ថា ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​ទូទាំង​ប្រទេស ​បាន​បញ្ចប់​ជា​ស្ថាពរ​ ខណៈ​ក្រសួង​ជំរុញ​ដល់​កសិករ​ឲ្យ​ត្រៀមលក្ខណៈ​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវវស្សា​ដែល​នឹង​ចូល​មក​ដល់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។គិត​មក​ត្រឹម​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​នៅ​ទូទាំង​ប្រទេស​សម្រេច​ ធ្វើការ​ស្ទូង និង​ព្រោះ​បាន​ លើ​ផ្ទៃដី​ចំនួន ៦៤៩ ៥៣៩ ហ​.​ត ស្មើនឹង ​១៤២,៤៥% នៃ​ផែនការ ៤៥៩ ២០០ ហ​.​ត លើស​ពី​ឆ្នាំមុន ៥២ ០៣១ ហ​.​ត ។ចំណែក​ការងារ​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០២១ នេះ​សម្រេច​បាន​ចំនួន ៤៨៦ ៦៤៦ ហ​.​ត ស្នើ​នឹង ៧៤,៩២% នៃ​ផ្ទៃដី​អនុវត្ត​បាន​សរុប​ចំនួន ៦៤៩ ៥៣៩ ហ​.​ត ដោយ​ទទួល​បាន​បរិមាណ​ផល​សរុប​ចំនួន ២ ១៧៥ ១៩៧ តោន ក្នុង​នេះ ​ទទួល​បាន​ទិន្នផល​ជា​មធ្យម​ប្រមាណ​ជា ៤,៤៧ តោន​/ ហ​.​ត ។ក្រសួង​បញ្ជាក់ ​បន្ថែមថា ចំពោះ ដំណាំ​សាកវប្បកម្ម ដូចជា​ពោតស​, ដំឡូងជ្វា​, បន្លែ​គ្រប់មុខ​, ម្ទេស​, ឪឡឹក អនុវត្ត​បាន​ចំនួន ​៣៨ ១៧០ ហ​.​ត ស្មើនឹង ១០២,៣០% នៃ​ផែនការ ៣៧ ​៣១២ ហ​.​ត លើស​ឆ្នាំមុន ៥៤៤ ហ​.​ត ។ ​ដំណាំ​ឧស្សាហកម្ម ដូចជា ពោតក្រហម​, ដំឡូង​មី​, សណ្តែកបាយ​, សណ្តែកដី​, សណ្តែកសៀង​, ល្ង​, អំពៅ​, ក្រចៅ​, ថ្នាំជក់ និង​ឈូក អនុវត្ត​បាន​ចំនួន ៨៩ ៨៦៤ ហ​.​ត ស្មើនឹង ១០៥,៥៤% នៃ​ផែនការ ៨៤ ៧៧០ ហ​.​ត លើស​ឆ្នាំមុន ១០ ១៩០ ហ​.​ត ។ជារួម ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវប្រាំង​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ ​នៅ​ទូទាំង​ប្រទេស ។ ទន្ទឹមនឹងនេះ ​ក្រសួង​បាន​បន្ត​ជំរុញ​ដល់​កសិករ​ឲ្យ​ត្រៀមលក្ខណៈ​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវវស្សា​ដែល ​នឹង​ចូល​មក​ដល់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​ ដូច​ជា​ ការ​ពង្រាប​ដីស្រែ ​ការ​ភ្ជួរ​រាស់​ដី និង​ការ​ត្រៀម​ពូជស្រូវ​ជាដើម ៕​អត្ថ​ប​ទ ៖ ឈិ​ត បូរ៉ា​វី

កម្ពុជា​ខាត​ប្រាក់​ប្រមាណ ៦៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​​ លើ​ការប្រើប្រាស់​ថ្នាំជក់​របស់​ប្រជាពលរដ្ឋ

2021/04/27 09:59:58 am        905
ភ្នំពេញ ៖ យោង​តាម​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ​ការ​ប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ប្រមាណ ១​ម៉ឺន ៥​ពាន់​នាក់ ជា​រៀងរាល់ឆ្នាំ ​ដោយ​ក្នុងនោះ​ធ្វើ​កម្ពុជា​ត្រូវ​ខាតបង់​ថវិកា​ប្រមាណ ៦៤៩​លាន​ដុល្លារ ស្មើនឹង ៣% នៃ​ផលិតផល​សរុប​ក្នុងស្រុក​។លោកវេជ្ជបណ្ឌិត ​មុំ គង់ នាយក​ប្រតិបត្តិ នៃ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមីនា ​ឆ្នាំ​២០២១​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា​ ថ្វីត្បិតតែ​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ហើយ​ចំណូល​របស់​ប្រជាជន​នៅមានកម្រិត ក្នុងនោះ​សង្កេតឃើញ​មាន​ពលរដ្ឋ​ជាច្រើន​តែងតែ​ចំណាយ​ប្រាក់​ទៅលើ​ការទិញ​ថ្នាំជក់ ​ឬ ​បារី​ជាប្រចាំ​។ ​លោក​ បាន​បញ្ជាក់ថា ទាក់ទង​នឹង​ចំនួន​អ្នក​ស្លាប់​រហូតដល់​ជាង ​១​ម៉ឺន​នាក់​ ជា​រៀង​រាល់ឆ្នាំ​មកពី​ប្រើប្រាស់​ថ្នាំជក់​នេះ ដោយសារ​ជំងឺ​សំខាន់ៗ​៥ រួមមាន ​៖​ ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​, ស្ទះ​សរសៃ​ឈាម​បេះដូង​, ផ្លូវ​ដង្ហើម​ផ្នែក​ខាងក្រោម​, ត្បៀត​ទងសួត​រាំ រៃ ​និង​ជំងឺ​មហារីក​ទងសួត​ សួត​ និង​បំពង់ខ្យល់​។វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ បាន​លើកឡើងថា ​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​អ្នក​ជក់បារី​មួយ​ចំនួន​កាល​ពីពេល​កន្លងមក បាន​កត់​សម្គាល់ថា ​ការចំណាយ​របស់​អ្នក​ជក់​(​បារី​) ក្នុង​១​ថ្ងៃ​ប្រហាក់ប្រហែល ឬ​ច្រើនជាង​ការ​ចំណាយ​ទៅលើ​បាយ​មួយពេល​។ ​គំហើញ​នេះ​ ស្របទៅនឹង​ទិន្នន័យ​ចំណាយ​សរុប​របស់​ប្រជាជន​កម្ពុជា​លើ​ការទិញ​បារី​ស្មើនឹង​ជាង ​២០០​លាន​ដុល្លារ ​ដែល​តម្លៃ​នេះ​អាច​ទិញ​អង្ករ​គុណភាព​ល្អ​បាន​ប្រមាណ​ជាង ៣០​ម៉ឺន​តោន​។សូម​រម្លឹកថា កាលពីពេល​កន្លងទៅនេះ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​មិន​ឱ្យ​នាំចូល ​ចែកចាយ​ និង​ប្រើប្រាស់​បារី អេឡិចត្រូនិក អេ​ច​ឈ៍ ធី ភី​អេស (HTPs) ដែល​កន្លងមក ត្រូវ​បាន​ឃោសនា​លក់​តាម​បណ្តាញ​សង្គម​យ៉ាង​ផុលផុស ​ថា​ជា​ឧបករណ៍​ផ្តាច់​ការ​ញៀន​បារី ប៉ុន្តែ​ជាក់ស្តែង​ វា​មិនមែនជា​ឧបករណ៍​ផ្តាច់​បារី​ទេ ​គឺ​ធ្វើឱ្យ​អ្នកប្រើប្រាស់​កាន់តែ​ញៀន​ និង​គ្រោះថ្នាក់​ដល់​សុខភាព​លើស​ពី​បារី​ធម្មតា​ទៀតផង​ ហើយ​អង្គការក្រៅរដ្ឋាភិបាល​បាន​ចេញ​មក​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​បែប​នោះ​៕​អត្ថបទ​ ឈិ​ត បូរ៉ា​វី

រាជរដ្ឋាភិបាល​ នឹង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង ​ជូន​ដល់​ពលរដ្ឋ​ ដោយ​កំណត់​ក្នុង​ឆ្នាំនេះ​ ឲ្យ​បាន​១០​លាន​ដូ​ស

2021/04/27 09:59:58 am        569
ភ្នំពេញ ៖ ​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម វ​ង្ស៊ី វិសុទ្ធ ​បាន​ថ្លែងថា រាជរដ្ឋាភិបាល ​នឹងធ្វើ​ការ​ព​ន្លឿ​ន ​និង​ឆ្លើយតប​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​ក្នុង​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩ ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ទូទាំងប្រទេស ​ដោយ​កំណត់​ក្នុង​ឆ្នាំ​២០២១​នេះ​ចាក់​ឲ្យ​បាន​១០​លាន​ដូ​ស​នោះ​។ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី ចូលរួម​ក្នុង​ពិធី​ទទួល​នូវ វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩ (Sinovac)​ ចំនួន​១.៥​លាន​ដូ​ស​ពី​ប្រទេស​ចិន ​នា​ព្រឹក​ថ្ងៃទី​២៦​ ខែមីនា ឆ្នាំ​២០២១​នេះ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឯកឧត្តម វ​ង្ស៊ី វិសុទ្ធ ​បាន​លើកឡើងថា​ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ទិញ​ថ្នាំ​វ៉ាក់សាំង​កូ​វីដ​១៩ ​ពី​ប្រទេស​ចិន​ និង​ប្រទេស​នានា ​ដើម្បី​ចាក់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ ​ខណៈ​ការទិញ​នេះ​ នឹងធ្វើ​ឡើងជា​បន្តបន្ទាប់ ​ដោយ​ជំហ៊ាន​ទី​២​ នឹង​បញ្ជា​ទិញ​ពី​ចិន​ចំនួន​៤​លាន​ដូ​ស​ទៀត​ នូវវ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ​និង​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ ​ក្នុង​ការទិញ​ផងដែរ​។យ៉ាងណាក៏ដោយ ឯកឧត្តម វ​ង្ស៊ី វិសុទ្ធ ក៏បាន​លើកឡើង​ផងដែរ​ថា បើទោះបី​កម្ពុជា​បាន​ទិញ ​និង​បាន​បញ្ជា​ទិញ​នូវ​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩​នេះ​ បន្ថែមទៀត​ជា​បន្ត​បន្ទាប់ពី​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​មួយ​ចំនួនទៀត​ក្តី ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក៏​មិនត្រូវ​ធ្វេសប្រហែស​ក្នុងការ​ចូលរួម​ទប់ស្កាត់​ ការរីក​រាលដាល​នូវ​មេរោគ​កូ​វីដ​១៩​ នោះ​ឡើយ ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត​ចំពោះ​វិធាន​សុខាភិបាល​ជាពិសេស​វិធាន​«៣​ការពារ និង​៣​កុំ​»​នោះ​ ខណៈ​មេរោគ​នេះ​បាន​កំពុង​ផ្ទុះ​ឡើងជា​បន្តបន្ទាប់ ​នៅ​ប្រទេស​កម្ពុជា​យើង ​ដែល​រហូតមកដល់​បច្ចុប្បន្ន​នេះ​ គឺមាន​ជិត​ពីរពាន់​នាក់​ហើយ​ ដែល​បាន​ឆ្លង ​និង​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ រហូតដល់​៨នាក់​​។ថ្លែង​នៅក្នុង​ពិធី​នោះដែរ ​លោក វ៉ាង វេន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ ប្រចាំ​នៅ​កម្ពុជា ​បាន​អះអាង​ផងដែរ​ថា រដ្ឋាភិបាល​ចិន​ និង​ប្រជាជន​ចិន​នៅ​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​ ជានិច្ច​ចំពោះ​វិធានការ​ទប់ស្កាត់​នៃ​មេរោគ​កូ​វីដ​១៩​នេះ​ បើទោះ​ប្រទេស​ចិន​កំពុង​ប្រឈម​យ៉ាងណាក៏ដោយ​នោះ​។​ លោក​ឯកអគ្គរដ្ឋទូត​ បាន​បញ្ជាក់ថា «​ដរាបណា​ប្រទេស​កម្ពុជា​ នៅ​បន្ត​ផ្ទុះ​នៃ​ការ​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ​១៩​នេះ ​ចិន​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា​ ជានិច្ច​ដោយ​គ្មាន​ងាករេ​នោះឡើយ​»៕​អត្ថបទ​ ៖ ​បាន ចក់​

ក្រសួង​អប់រំ ​អនុញ្ញាត​ឲ្យ​សិស្ស​រៀន​តាម​វេទិកា​ឌីជីថល ​របស់​ក្រសួង ​រហូត​មានការ​ជូនដំណឹង​ថ្មី

2021/04/27 09:59:58 am        92
ភ្នំពេញ ៖ ​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា បាន​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​ទូទាំង​ប្រទេស ​ត្រូវ​រៀន​តាម​វេទិកា​ឌីជីថល​ចំនួន​៤ របស់​ក្រសួង​អប់រំ​ ចាប់​ពីពេលនេះ ​តទៅ​ រហូត​មានការ​សម្រេច​ជូនដំណឹង​ជាថ្មី ​ស្រប​បច្ចុប្បន្ន ​កំពុង​កើតមាន​ជំងឺ​កូ​វីដ​-១៩​។​ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា បាន​ឲ្យ​ដឹងថា ​ក្រសួង​អប់រំ​ យុវជន និង​កីឡា ​បាន​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ ​ និង​ឯកជន​គ្រប់​កម្រិត​ជា​បណ្តោះ​អាសន្ន​នៅ​ទូទាំង​ប្រទេស ​ចាប់តាំងពី​ថ្ងៃទី​២០ ​មីនា ២០២១ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ហើយ​ចំពោះមុខ​នេះ​ សិស្សានុសិស្ស​អាច​បន្ត​រៀន​សូត្រ​តាម​ផ្ទះ​រៀងៗ​ខ្លួន​នៅ​ទូទាំង ​២៥ រាជធានី​.​ខេត្ត តាមរយៈ​វេទិកា​ឌីជីថល ​ចំនួន​៤ ​របស់​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ក្នុងនោះ ​រួមមាន​១. មជ្ឈមណ្ឌល​សិក្សា​តាមរយៈអេ​ឡិច​ត្រូ​និ​ច (elearning.moeys.gov.kh )២. បណ្តាញ​Youtube ​ផ្លូវការ (youtube.com/moeyscambodia )៣. ហ្វេ​ស​ប៊ុ​ក ​ផ្លូវការ​( facebook.com/moeys.gov.kh )៤. ការអប់រំ​កុមារ​តូច ​( youtube.com/eccdcambodia )​ ។ អ្នកនាំពាក្យ​រូបនេះ ​បាន​បន្តថា ​ក្រៅពីនេះ​ សិស្សានុសិស្ស ក៏​អាច​រៀន​សូត្រ​តាម​រយៈ ​ប៉ុស្តិ៍​ទូរទស្សន៍​អប់រំ​ថ្មី "​ទ​ទក​២" របស់​ក្រសួង​ព័ត៌មាន រៀន​តាម App ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ រៀន​តាម​ App ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​រៀន​តាម​ App វិស័យ​ឯកជន​នានា ​ ដូចជា E-School Cambodia ជាដើម។គួរ​បញ្ជាក់ថា ក្នុង​សេចក្តីជូនដំណឹង​នេះដែរ ​ក្រសួង​បាន​ផ្តល់​ជូន​ការសិក្សា​តាម​អន​ឡាញ​ដោយ​ឥតគិតថ្លៃ ​តាម​កម្មវិធី​របស់ E-School Cambodia ក្នុង​ឆ្នាំ​សិក្សា ២០២០.២០២១ ​ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន អ៊ី​.​ស្កួ​ល ខេ​ម​បូ​ឌា ដែល​នឹង​ផ្តល់​ជូន​ការសិក្សា​ថ្នាក់​វិញ្ញាសា​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ដល់​សិស្ស​ថ្នាក់​ទី​១២​ ទាំង​គ្រឹះស្ថានសិក្សា​សាធារណៈ ​និង​ឯកជន ដោយ​ឥត​គិត​ថ្លៃ ​ដោយឡែក​សម្រាប់​សិស្សានុសិស្ស​គ្រប់​កម្រិត​ថ្នាក់​ទូទាំង​​ប្រទេស ​ក៏​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​៨៥%​ គ្រប់មុខ​វិជ្ជា​ពេញ​មួយ​ឆ្នាំ​ផងដែរ​៕

តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ នៅ​បាត់ដំបង ចាប់ផ្ដើម​ធូរស្រាល ​ខណៈ​ពលករ​ត្រឡប់​ពី​ថៃ​ថយចុះ​

2021/04/27 09:59:58 am        50
បាត់ដំបង​៖ នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ការ​ត្រឡប់​ពី​ប្រទេស​ថៃ របស់​ពលករ​មាន​ទី​លំនៅ​ក្នុង​ខេត្តបាត់ដំបង មានការ​ថយចុះ​ជា​បន្តបន្ទាប់ ដែល​ស្ថានភាព​បែបនេះ បាន​ធ្វើ​ឲ្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា នៅក្នុង​ខេត្ត​មានការ​ធូរស្បើយ ខណៈ​អាជ្ញាធរខេត្ត​បាត់ដំបង និង​ខេត្ត​ចាន់​បុរី​ បាន​បើក​ដំណើរការ​ឡើងវិញ នូវ​ច្រកព្រំដែន​ថ្នាក់​តំបន់​ចំនួន​២​នោះ ។បើតាម​លោក សុខ ហឿន អភិបាលស្រុក​សង្កែ បាន​ឲ្យ​ដឹងថា ចាប់ពី​ពេល​មាន​ប្រកាស​របស់​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី តម្រូវ​ឲ្យ​ពលករ​ទើប​ត្រឡប់​មកពី​ថៃ អាចធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ស្រុកកំណើត ឬ​ជិត​លំនៅដ្ឋាន​របស់ខ្លួន​នោះ គឺ​ពេល​ភ្លាមៗ មាន​ពលករ​រស់នៅ​ស្រុក​សង្កែ​ត្រូវ​បាន​បញ្ជូន​ពី​ព្រំដែន​មាន​ជិត ២០០​នាក់​ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​បង្កើន​មណ្ឌល​ច​ត្តា​ឡី​ស័ក ​ដល់២​កន្លែង ។លោក​បាន​បន្តថា នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គឺមាន​ភាព​ធូរស្រាល ដោយ​ពលករ​ទើប​មកពី​ថៃ​មាន​តិចតួច និង​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ត្រឡប់ទៅផ្ទះ​វិញ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ក៏​មាន​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​ទើប​ត្រឡប់​មកពី​រាជធានី​ខេត្ត​មួយ​ចំនួន កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅទីនេះ រួមទាំង ​មាន​ជនបរទេស​ផងដែរ ​ដោយ​ពួកគេ​ក៏​ត្រូវ​បាន​យកចិត្តទុកដាក់ ក្នុង​ការ​ពិនិត្យ​សុខភាព យក​សំណាក​រក​ជំងឺ​កូ​វីដ​១៩ ការផ្ដល់​អាហារ និង​ការពារ​សុខ​សុវត្ថិភាព ។យោងតាម​របាយការណ៍​រដ្ឋបាលខេត្ត​បាត់ដំបង បាន​បង្ហាញថា ​បច្ចុប្បន្ន​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​មណ្ឌល​នានា​ក្នុង​ខេត្តបាត់ដំបង​ចំនួន ១ ៨៨១​នាក់ បាន​កំណត់​មុខសញ្ញា​ពាក់ព័ន្ធ​ក្នុង​ង​ព្រឹត្តិការណ៍​២០​កុម្ភៈ ចំនួន​១៧១​នាក់ យក​ចំណាក ១៧១​នាក់ អវិជ្ជា​មាន ១៧០​នាក់ លទ្ធផល​វិជ្ជា​ម្នាក់ ខណៈ​អ្នក​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១ ចំនួន ៦ ២៦១​នាក់ និង​លើក​ទី​២ ចំនួន ២ ៥៦០​នាក់ ៕​បាន សុខ​រិ​ទ្ធ

អាជ្ញាធរខេត្ត ​នៅតែ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ពលករ​ឆ្លងដែន​ ខណៈ​កូ​វីដ​-១៩​ ផ្ទុះឡើង​ខ្លាំង​ក្នុង​សហគមន៍

2021/04/27 09:59:58 am        152
ឧ​ត្ត​រ​មានជ័យ ៖ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រធាន​គ​ណៈកម្ម​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ខេត្ត បាន​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែម​ទៀត​ចំពោះ​ពលករ​ឆ្លងដែន​មកពី​ប្រទេស​ថៃ​ ខ​ណៈដែល​កម្ពុជា​កំពុង​ផ្ទុះឡើង​ខ្លាំង​នូវ​ជំងឺ​កូ​វីដ​-១៩ ​ក្នុង​សហគម​ន៍​ ២០​កុម្ភៈ ​នៅតែ​បន្ត​កើនឡើង​នោះ​ នៅ​ព្រឹក​ថ្ងៃទី​២៥ មីនា​នេះ​។ឯកឧត្តម អភិបាលខេត្ត​បាន​បន្ត ថា​បច្ចុប្បន្ននេះ​ស្ថានភាព​ពលករ​ឆ្លងដែន​មកពី​ប្រទេស​ថៃ​ឆ្លងតាម​ច្រក​អូរ​ស្មាច់​ និង​ច្រក​ជាំ​សា​ងាំ ​ហាក់បីដូច​ជាមាន​សភាព​ធូរស្រាល​ខ្លះៗ​ហើយ​ មិន​មាន​កំណើន​កើនឡើង​ច្រើន​ដូច​កាលពីមុន​នោះទេ ​បញ្ហា​នេះ​ ដោយសារតែ​ពលករ​មួយ​ចំនួន​ដែល​ឆ្លង​មក​កម្ពុជា​តាម​ច្រក​សំខាន់ៗ​ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បានធ្វើការ​សម្រួល​ទៅតាម​ខេត្ត​គោលដៅ​របស់ខ្លួន ​ដើម្បី​ពិនិត្យ​នឹងធ្វើ​ច​ត្តា​ឡី​ស័ក ​បន្ត​នៅ​ខេត្ត​សាមី​របស់ខ្លួន​នោះ​វិញ ​កត្តា​ទាំងអស់នោះ​ហើយ​ធ្វើ​ឲ្យ​ខេត្ត​ជាប់​ព្រំដែន​មាន​សភាព​ធូរស្រាល​ជាង​មុន​។ឯកឧត្តម បាន​បញ្ជាក់ថា ប៉ុន្តែ​ទោះបីជា​ស្ថានភាព​ពលករ​ឆ្លងដែន​បច្ចុប្បន្ន​មាន​សភាព​ធូរស្រាល​ជាង​មុន​យ៉ាងណាក្តី ក៏​អាជ្ញាធរខេត្ត​រួមទាំង​មន្ត្រី​ច​ត្តា​ឡី​ស័ក​ ជួរមុខ​ទាំងអស់​នៅតែ​បន្ត​ធ្វើការ​រិត​បន្តឹង​យ៉ាង​តឹង រឹង​ម៉ត់ចត់​បំផុត​ក្នុង​ការ​ពិនិត្យ​សុខភាព​នឹង​ផ្សព្វផ្សាយ​ព័ត៌​មាន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ​ដល់​ពលករ​គ្រប់ៗ​គ្នា ស្តីពី​វិធានការ ការពារ ៣​កុំ ៣​ការពារ ដល់​ពលករ​ទាំងអស់​គ្រប់រូប គ្រប់ពេលវេលា​មុននឹង​ឲ្យ​ពួកគាត់​ធ្វើដំណើរ​បែងចែក​គ្នា​ទៅតាម​រថយន្ត​កងទ័ព​តាម​ខេត្ត​គោលដៅ​របស់ខ្លួន​វិញ​នោះ​ ដោយ​មិន​មាន​ការ​ធ្វេសប្រហែស​ដោ​យ​ប្រការ​ណាមួយ​នោះឡើយ​។​ដោយឡែក​បច្ចុប្បន្ននេះ​ ពលករ​ដែល​កំពុងស្នាក់នៅ​តាម​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក ​មាន​ចំនួន​តែ​៤៦៩​នាក់​តែ​ប៉ុណ្តោះ​៕​អត្ថបទ ៖ ​ឃិន​សារិទ្ធ 

ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ គាំទ្រ​ការ​ផាកពិន័យ​អ្នក​អត់​ពាក់​ម៉ាស់ ​និង​រក្សា​គម្លាត

2021/04/27 09:59:58 am        127
ភ្នំពេញ ៖ ​មួយថ្ងៃ​បន្ទាប់ពី​ក្រសួងសុខាភិបាល ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ភូមិសាស្ត្រ​ដែល​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-19 ឆ្លង​ចូល​ក្នុង​សហគមន៍​នោះ​។ ប្រជាពលរដ្ឋ​បាន​គាំទ្រ​សេចក្តីប្រកាស​នេះ ​ខណៈ​អាជ្ញាធរ​បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការ​អនុវត្តន៍​វិធានការ​សុខាភិបាល​។ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-19 ឆ្លង​ចូល​ក្នុង​សហគមន៍​កាន់តែ​ច្រើនឡើង​នោះ ក្រសួងសុខាភិបាល​ នៅពេល​ថ្មីៗ​នេះ ​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ភូមិសាស្ត្រ​ដែល​ត្រូវអនុវត្ត​ការ​ព្វ​កិច្ច​ពាក់​ម៉ាស់ និង​ការ​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព ក្នុង​ភូម​សាស្ត្រ រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និង​ខេត្តសៀមរាប​។បន្ទាប់ពី​មាន​សេចក្តីប្រកាស​នេះ​លោក​កែវ សាវឿន ចៅសង្កាត់​ចាក់អង្រែលើ ស្ថិតនៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ប្រាប់ BTV នា​ថ្ងៃទី​២៥ ខែមីនា​នេះ​ថា អាជ្ញាធរ​មូលដ្ឋាន ​នឹង​គោរព​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងសុខាភិបាល ដោយ​ចុះ​ពិនិត្យមើល​ជាប្រចាំ​នៅ​ទី​សាធារណៈ​ជំរុញ​ដល់​ពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព បើ​មិន​គោរព​តាម​ទេ​ នោះអាជ្ញាធរ​នឹង​ចាត់​វិធាន​ការ​តាមផ្លូវ​ច្បាប់​។ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ បានលើកឡើង​ដែរ​ថា នៅពេលនេះ​ ការពាក់​ម៉ាស់ និង​រក្សា​គម្លាត​គឺជា​រឿង​សំខាន់ ​ព្រោះ​អាច​កាត់បន្ថយ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-19 បាន​ហើយ​ពួកគាត់ ​បាន​គាំទ្រ​ចំណាត់​ការបស់​ក្រសួងសុខាភិបាល​លើ​ការ​ផាក​ពិនិត្យ​។​ជាមួយគ្នានេះ ​លោក​ គាត តូ​ ប្រធាន​គណៈកម្ម​ការគ្រប់គ្រង​ផ្សារ​ចាក់អង្រែ ​បានលើកឡើង​ដែរ​ថា​ ស្របតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​គោល​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​ផ្សារ តែង​ចុះ​អប់រំ​ដល់​ពលរដ្ឋ​មក​ផ្សារ និង​អាជីវករ​លក់ដូរ​ ត្រូវ​ពាក់​ម៉ាស់ ​និង​រក្សា​គម្លាត​សុវត្ថិភាព​ ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ​-19​។ ក្នុងករណី​ពលរដ្ឋ​មក​ផ្សារ​មិន​ពា​ក់ គឺ​មិន​អនុញ្ញាត​អោយ​ចូល​នោះទេ​។បើតាម​ក្រសួងសុខាភិបាល​, ចំពោះ​បុគ្គល​ដែលមាន​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ត្រូវ​បាន​កំណត់​ក្នុង​ប្រការ​៣ និង​ប្រការ​៤ នៃ​ប្រកា​សលេខ​០៨១ ស​.​នក​.​ប្រក ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ ​ស្តីពី​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ក្នុង​សហគមន៍​។ នៅ​ទីសាធារណៈ​ មាន​មនុស្ស​ច្រើន ឬ​កន្លែង​ជួបជុំ​ចាប់ពី ២​នាក់​ឡើងទៅ ​គឺ​តម្រូវ​ឱ្យ​បុគ្គល​គ្រប់រូប​ត្រូវតែ​ពាក់​ម៉ាស់​។ ​បើ​មិន​ពាក់​ម៉ាស់​នឹង​រង​ការពិន័យ​ពី​២០​ម៉ឺន​រៀល ទៅ​១​លាន​រៀល​៕​អត្ថបទ​៖​ទូច សោភ័ណ

ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ជូន​កម្មករ​និយោជិត​រោងចក្រ​សហគ្រាស ​នឹង​ធានា​ការនាំចេញ​របស់​កម្ពុជា​នៅតែ​បន្ត

2021/04/27 09:59:58 am        241
ភ្នំពេញ ៖ ​ការនាំចេញ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​ការនាំ​ចេញពី​វិស័យ​ឧស្សាហកម្ម រួមចំណែក​យ៉ាង​ធំ​ នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។ តាមរយៈ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់​កម្មករ​និយោជិត រោងចក្រ សហគ្រាស​របស់​រាជ​រ​ដ្ឋា​ភិ​បាល ត្រូវ​បាន​គេ​មើលឃើញថា​ នឹង​ធានា​ដល់​ការនាំចេញ​របស់​របស់​កម្ពុជា​នៅតែ​បន្ត​។ឯកឧត្តម​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​នេះ បាន​មានប្រសាសន៍ថា​ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​បាន​រួមចំណែក​ប្រមាណ ​៣០ ទៅ ៤០% នៃ​GDP​។ លោក​ បន្តថា​ បើសិនជា​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ​ចូល​ទៅដល់​វិស័យ​កាត់ដេរ​នេះ​ពិតមែន​នោះ រោងចក្រ​កាត់ដេរ​ទាំងអស់​ត្រូវបាន​បិទទ្វារ​ អញ្ចឹង​យើង​មើល​ពី​សង្វាក់​ផលិតកម្ម​របស់​កម្ពុជា មានន័យថា GDP របស់​កម្ពុជា​នឹង​ត្រូវ​អាក់ខាន​ធ្លាក់​មក​នូវត្រឹមតែ​ប្រមាណ ​៤០%​ប៉ុណ្ណោះ​ដែល​នៅ​ដំណើរការ ក្រៅពីនោះ​នឹងត្រូវ​ជាប់គាំង​អស់ ៦០%​។ឯកឧត្តម​ ជឿថា ការចាក់​វ៉ាក់សាំង​នេះ​ ក៏​អាច​នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា ​ស្តារឡើងវិញ​គ្រប់​វិស័យ កាលណា​យើង​ទប់ស្កាត់​ការឆ្លង​ថ្ងៃ ២០​កុម្ភៈ បាន​ជោគជ័យ​ហើយ ​ការ​ចាក់​វ៉ាក់សាំង​នឹង​បាន​ពង្រីក​កាន់តែ​ច្រើនឡើងៗ ​កម្ពុជា​នឹង​ស្តារ​អាច​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងមក​វិញ​បាន​។លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លើកឡើងថា វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ទទួល​បាន​នូវ​វ៉ាក់សាំង​នេះ ព្រោះថា​យើង​មានការ​ព្រួយបារម្ភ​មក​លើ​កម្មករ​និយោជិត​ដែល​គាត់​ធ្វើ​ការងារ​ជា​សហគមន៍ ​ដែលជា​ក្រុម ជា​បក្ស ជា​ពួកគាត់​នឹង​ទៅតាម​ផ្នែក​នីមួយៗ​ ដែល​ពួកគាត់​អាច​នឹង​ប្រឈម​ប្រសិនបើ​មានកម្ម​ករ​ណា​ម្នាក់ ​ឆ្លង​កូ​វីដ​មកពី​ខាងក្រៅ​ចូល​សហគមន៍​។​​លោក ហ្វា សាលី ​សូម​អំពាវនាវ​ដល់​បង​ប្អូន​កម្មករ និយោជិត​យើង​មេត្តា​ចូលរួម​ធ្វើ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ឲ្យ​បាន​គ្រប់ៗ​គ្នា​នាពេល​ខាងមុខនេះ ​ហើយ​កុំ​មានការ​ព្រួយបារម្ភ​ចំពោះ​វ៉ាក់សាំង​នេះ ពីព្រោះ​វ៉ាក់សាំង​នេះ​ផ្តល់​នូវ​សារៈប្រយោជន៍​ជូន​បងប្អូន​ខ្លាំង​ណាស់​អំពី​ការចម្លង ​ឬ​ការឆ្លង​ចូលដល់​ក្នុង​ខ្លួន​របស់​បងប្អូន ដូច្នេះ​ហើយ​សូម​បងប្អូន​ចាក់​ហើយ បន្ទាប់ពី​ការ​ចាក់​សូម​បងប្អូន​ថែរក្សា​សុខភាព​ និង​ប្រកាន់យក​នូវ​គោលការណ៍​អនាម័យ​ទាំង​អស់គ្នា​ដើម្បី​បញ្ចៀស​ពី​ការ​បួងសួង​ទៅ​អ្នកដទៃ ​ដូច្នេះ​សូម​បងប្អូន​មេត្តា​ចាក់​ឲ្យ​បាន​គ្រប់ៗ​គ្នា​ហើយ​កុំ​ជឿ​តាម​ការ​ញុះញង់​រប​ស់​ជន​អគតិ​មួយចំនួន​។សូមបញ្ជាក់ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានស្នើ​GMAC ជួយ​សម្របសម្រួល​ជាមួយ​ម្ចាស់ ឬ​នាយក​គ្រប់គ្រង រៀបចំ​បញ្ជី​ឈ្មោះ​គ្រូពេទ្យ​ប្រចាំ​រោងចក្រ​ចំនួន​១​រូប ​ក្នុង​១​រោងចក្រ ដើម្បី​ចូលរួម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​។ក្រសួង​ការងារ បញ្ជាក់ថា ​ដើម្បី​ការពារ​សុខភាព​ជូន​បងប្អូន​កម្មករ​និយោជិត​ ក៏ដូចជា​ផលប្រយោជន៍​រោងចក្រ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ រាជរដ្ឋាភិបាល​នឹង​រៀបចំ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​បងប្អូន​កម្មករនិយោជិត​រោងចក្រ សហគ្រាស នាពេល​ឆាប់ៗ​ដ៏​ខ្លី​ខាងមុខ​៕​អត្ថ​ប​ទ ៖ ​ឈិ​ត បូរ៉ា​វី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សានុសិស្ស និងនិស្សិត មកពីសាលារដ្ឋនិងឯកជន ស្វែងយល់អំពីឱកាសសិក្សានៅប្រទេសអូស្ត្រាលី
09/03/2026 09:09 PM
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
09/03/2026 07:09 PM
កងទ័ពអ៊ីរ៉ង់អះអាងពីការវាយប្រហារចុងក្រោយបង្អស់​ លើមូលដ្ឋានទ័ពអាមេរិក នៅកូវ៉ែត និងអារ៉ាប់រួម
09/03/2026 06:09 PM
មនុស្ស ៥នាក់ស្លាប់ ​នៅ​ពេល​ទូកដឹកជនអន្តោប្រវេសន៍ ត្រូវបានជួយសង្គ្រោះ នៅ​ម្ដុំប្រជុំ​​កោះ Canary របស់អេស្ប៉ាញ​
09/03/2026 06:09 PM
របាយការណ៍៖ ប៉ូឡូញកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញ «សកម្មភាពឈ្លានពាន»
09/03/2026 06:09 PM
WSJ៖ អឺរ៉ុបនៅសល់ជម្រើសតិចតួចដើម្បីដាក់សម្ពាធលើរុស្ស៊ី
09/03/2026 06:09 PM
ពលរដ្ឋប៉ាឡេស្ទីន៖ កងទ័ពអ៊ីស្រាអែលបានសម្លាប់យុវជនពីរនាក់នៅតំបន់វេសបែង
09/03/2026 06:09 PM
ប្រភព៖ អ៊ីរ៉ង់ប្រាប់​អាមេរិកកុំ​ឱ្យអ៊ីស្រាអែលធ្វើ​ការ​វាយ​ប្រហារ​ នៅ​តំបន់ជួរ​ភ្នំភាគខាងត្បូងលីបង់
09/03/2026 06:09 PM
តៃវ៉ាន់ស្នើបន្ថែម​ថវិកាការពារដែន​កោះ​ ៤,៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦
09/03/2026 06:09 PM
អាល្លឺម៉ង់បាន​កត់​ត្រាអ្នក​ស្លាប់​ខ្ពស់​បំផុត​ចំនួន​ ១៦.៣០០ករណី ទាក់ទងនឹងកម្ដៅ​
09/03/2026 06:09 PM