សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួង​អប់រំ និង​JICA គាំទ្រ​ក្រុមហ៊ុន​ជាតិ​អន្តរជាតិ​ចំនួន​២​បង្កើន​ថ្នាក់ Think!Think!​បង្រៀន​កុមារ​តូច​នៅ​កម្ពុជា​

2021/04/27 09:59:58 am        43
​ភ្នំពេញ៖ បន្ទាប់ពី​ការអនុវត្ត​កម្មវិធី Think! Think! បង្រៀន​កុមារ​តូចៗ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក តាម​បណ្តា​សាលារៀន​ចំនួន​៨ ទទួល​បាន​ជោគជ័យ នៅពេលនេះ ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​ចៃ​កា​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ជំរុញ​ក្រុមហ៊ុន​Wonder Lab ប្រទេស​ជប៉ុន និង​ក្រុមហ៊ុន Koompi របស់​កូន​ខែ្មរ បង្កើន​ការ​បង្កើត​ថ្នាក់ Think! Think! នៅ​តាម​បណ្តា​សាលារៀន​កម្រិត​ថ្នាក់​បឋមសិក្សា​នានា​ទៀត ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​កម្រិត​មូលដ្ឋាន​អោយ​មាន​គុណភាព​។​​នៅ​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ និង​ចុះហត្ថលេខា​ភាព​ដៃគូ​ផ្លូវការ​រវាង Koompi និង Think! Think! ថ្ងៃទី​២៩ ​ខែកញ្ញា​នេះ លោក សុខ ថា ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែងថា បន្ទាប់ពី​អនុវត្ត​សាកល្បង​បាន​ជោគជ័យ នូវ​ការផ្តល់​បង្កើត​ថ្នាក់​Think! Think! សម្រាប់​បង្ហាត់បង្រៀន​គណិតវិទ្យា និង​មេរៀន​នានា​ទៀត​ជូន​សិស្សានុសិស្ស​នៅ​កម្រិត​បឋមសិក្សា​ទទួល​បាន​ជោគជ័យ នៅ​ពេលនេះ ក្រសួង​អប់រំ​ក៏​មាន​គម្រោង​បង្កើត​ថ្នាក់​Think! Think!​នេះ​ អោយ​ច្រើន​កន្លែង​ថែមទៀត ដើម្បី​ជម្រុញ​បង្កើត​ភាព​ទាក់ទាញ និង​ការបង្ហាត់បង្រៀន​សិស្សានុសិស្ស​អោយ​មាន​គុណភាព​ល្អ​។​​បើតាម​លោកស្រី ណៅ​កូ អ៊ី​ដិ តំណាង​អង្គការ​ចៃ​កា​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា នៅក្នុង​គម្រោង​បង្កើត​ថ្នាក់​Think! Think ក្រោម​ជំនួយ​ថវិកា​រដ្ឋាភិបាល​ជប៉ុន​ប្រមាណ​ជាង​១​លាន​ដុល្លារ​អា​មេ​រិក​នេះ គឺ​យើង​នឹង​បញ្ចូល​កម្មវិធីសិក្សា​Think! Think! នៅក្នុង​សាលារៀន​ដែលមាន​បន្ទប់​ថ្នាក់រៀន​ដែល​មាន​កុំព្យូទ័រ​ស្រាប់ និង​ផ្តល់​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​សម្រាប់​បង្រៀន​សិស្ស​ផងដែរ​។​​លោកស្រី Naoko Ide បន្តថា តាមរយៈ​គម្រោង​នេះ​អាច​ជំរុញ​លើកទឹកចិត្ត​សិស្ស​អោយ​សិក្សា​នៅផ្ទះ​ក្នុងកំឡុងពេល​មាន​ជំងឺ​រាតត្បាត​COVID-19 ហើយ​JICA​នឹង​សហការ​ជាមួយ​ក្រសួង​អប់រំ បន្ត​ផ្តល់​ជូន​មេរៀន​Think!Think! តាម​អ៊ិន​ធឺរ​ណែ​ត​ហ្វេ​ស​ប៊ុ​ក ផេ​ក​ផ្លូវការ​ក្រសួង​អប់រំ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​លេខ​ពីរ​ផងដែរ​។​​បើតាម​ការបញ្ជាក់​ពី​លោក Diaki Watanabe នាយក​ក្រុមហ៊ុន Wonder Lab បាន​ថ្លែងថា បច្ចុប្បន្ន​Think! Think! ដាក់​អនុវត្ត​ផ្តល់​ការបង្រៀន​សិស្ស​ប្រព័ន្ធ​កុំព្យូទ័រ និង​Tablet បាន​ចំនួន​៨​សាលា រួមមាន​៖ ខេត្តសៀមរាប មាន​២​សាលា កំពង់ចាម​២​សាលា កណ្តាល​១​សាលា ភ្នំពេញ​១​សាលា ស្វាយរៀង​១​សាលា និង​ខេត្ត​ព្រៃវែង​១​សាលា និង​បណ្តា​សាលារៀន​ឯកជន​ជាច្រើន​ទៀត និង​មាន​សិស្សានុសិស្ស​កម្រិត​បឋម​ប្រមាណ​ជាង​២​ម៉ឺន​នាក់ បានទទួល​ការរៀនសូត្រ​៕ ​​​អត្ថបទ៖ ស៊ុម សុខ​ជា​

ប្រតិភូ​អាកាសចរ​ស៊ីវិល​៖ ​ព្រលាន​យន្តហោះ​លំដាប់​អន្តរជាតិ​ធ្វើ​ដោយ​កូន​ខ្មែរ នឹង​លើក​កិត្តិយស​ជាតិ​ជា​ប្រវត្តិសាស្ត្រ​

2021/04/27 09:59:58 am        38
​ភ្នំពេញ៖ គណៈប្រតិភូ​រដ្ឋ​លេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ដឹកនាំ​ដោយ ឯកឧត្ដម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល បាន​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការ​សាង​សង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមាន​ការ​ទទួល​ស្វាគមន៍​ពី​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន CAIC ។​​ក្នុង​អំឡុង​ពេលធ្វើ​គារវកិច្ច​ចំពោះ​វត្តមាន​របស់​ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន CAIC ដែល​ទទួលបាន​សិទ្ធិ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ បាន​ថ្លែងថា ដំណើរការ​នៃ​ការសាងសង់ បាននិងកំពុង​ប្រព្រឹត្ត​ទៅដោយ​រលូន ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ដំណាក់កាល​ទី​១ នៅ​ឆ្នាំ ២០២២ មុន​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២៣​។លោក​មហាសេដ្ឋី​ផ្នែក​សាងសង់​ដ៏​ល្បី​នៅ​កម្ពុជា​រូបនេះ បន្ថែមថា ការសាងសង់​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​មួយ​នេះ ធ្វើឡើង​ដោយ​ក្រុមការងារ​បច្ចេកទេស ដែល​សុទ្ធ​តែមាន​ជំនាញ​ច្បាស់លាស់ ដោយមាន​អ្នកខ្លះ​ធ្លាប់​ធ្វើការ​នៅ​ប្រទេស​សិង្ហបុរី និង​អ្នក​ជំនាញ​ខ្លះទៀត បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ជប៉ុន កូរ៉េ ចិន និង​វៀតណាម ជាដើម​។​ជា​មួយគ្នានេះ​អ្នកឧកញ៉ា ពុង ឃាវ​សែ ក៏បាន​ចាត់ទុក​ដំណើរ​មក​ត្រួតពិនិត្យ​ការសាងសង់ របស់​ប្រតិភូ​រដ្ឋលេខាធិការ​អាកា​សចរ​ស៊ីវិល នៅ​ថ្ងៃទី ៣០ ខែកញ្ញា នេះ​ថា ជាការ​លើកទឹកចិត្ត និង​បាន​បង្កើន​នូវ​ការ​កក់ក្តៅ​បន្ថែមទៀត​សម្រាប់​ក្រុមការងារ​របស់​ក្រុមហ៊ុន ក្នុង​ការកសាង​ព្រលានយន្តហោះ​ប្រវត្តិសាស្ត្រ​មួយ​នេះ ហើយ​អ្នកឧកញ៉ា សង្ឃឹមថា ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ នឹង​ដឹកនាំ​ក្រុមការងារ​មក​ពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ រៀងរាល់ ៦ ខែម្តង​។​នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នោះដែរ ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ បានបង្ហាញ​ការគាំទ្រ​ចំពោះ​ដំណើរការ​សាងសង់​អាកា​ស​យានដ្ឋាន​ថ្មី​នេះ ដោយ​ឯកឧត្តម​លើកឡើងថា ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​ដែល​ធ្វើ​ដោយ​កូន​ខ្មែរ​មួយ​នេះ មិនមែន​ធ្វើឡើង​សម្រាប់​ប្រយោជន៍​តែ​ក្រុមហ៊ុន​មួយ​នោះឡើយ តែ​វា​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរ​ទាំងមូល ដើម្បី​ទុកជា​ប្រវត្តិសាស្ត្រ និង​លើកស្ទួយ​នូវ​កិត្យានុភាព​ជាតិ​ផងដែរ​។​ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ ក៏បាន​ថ្លែង​អណរ​គុណ​ចំពោះ​ការធ្វើ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​ពី​អ្នកឧកញ៉ា ពុង ឃាវ​សែ និង​ក្រុមការងារ​ក្រុមហ៊ុន​។ ឯកឧត្តម បន្តថា ដំណើរ​មក​ត្រួតពិនិត្យ​ដំណើរការ​សាងសង់​ព្រលានយន្តហោះ​ថ្មី​របស់​ក្រុមការងារ​រដ្ឋលេខាធិកា​រ​អាកាសចរ​ស៊ីវិល​នៅពេលនេះ ដើម្បី​ស្វែងយល់​ពី​វឌ្ឍនភាព​នៃ​ការសាងសង់ សម្រាប់​រាយការណ៍​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​សម្តេច​ប្រមុខ​រដ្ឋាភិបាល បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​កាលពី​ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅ​។​​សូមបញ្ជាក់ថា ក្រុមហ៊ុន CAIC ដែល​ទទួលបាន​សិទ្ធិ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ កើតចេញពី​ក្រុមហ៊ុនចម្រុះ​ពីរ គឺ​ក្រុមហ៊ុន OCIC និង​ក្រុមហ៊ុន SSCA ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ អាកាសយានដ្ឋាន​ថ្មី​នេះ មាន​ចម្ងាយ ២០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង ៨ គីឡូម៉ែត្រ ពី​ក្រុង​តាខ្មៅ នៅលើ​ផ្ទៃដី ២៦០០ ហិកតា​។ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​នេះ ចែកចេញជា ៣ ដំណាក់កាល ក្នុងនោះ ដំណាក់កាល​ទី១ ចំណាយ​ទឹកប្រាក់​ប្រមាណ ១៥០០ លាន​ដុល្លារ ដោយ​មិន​រាប់បញ្ចូល​ទាំង​តម្លៃ​ដី ហើយ​គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២៣ ដែល​អាច​ទទួលភ្ញៀវ​ទេសច​រ​ជាង ១៣ លាន​នាក់​ក្នុង​មួយឆ្នាំ​។ចំណែក​ដំណាក់កាល​ទី​២ នឹង​បញ្ចប់​នៅ​ឆ្នាំ ២០៣០ ដោយ​អាច​ទទួល​ភ្ញៀវទេសចរ​បាន ៣០ លាន​នាក់​ក្នុង​មួយឆ្នាំ និង​ដំណាក់កាល​ទី​៣ បញ្ចប់​ការអភិវឌ្ឍ​នៅ​ឆ្នាំ ២០៥០ ហើយ​អាច​ទទួល​ភ្ញៀវទេសចរ​បាន ៥០ លាន​នាក់ ក្នុង​មួយឆ្នាំ​៕​ អត្ថបទ៖ ជា ធី​រិ​ទ្ធ​

មេបញ្ជាការ​បញ្ជា​ការ​ដ្ឋាន​រថក្រោះ​ ៖ ការ​ដាក់​យោធិន​ឱ្យ​ចូល​និវត្តន៍ ​គឺជាការ​​ចូលរួម​​កែទម្រង់​របស់​កង​យោធពល​ខេមរភូមិន្ទ​

2021/04/27 09:59:58 am        38
បាត់ដំបង ៖ មេបញ្ជាការ​បញ្ជា​ការ​ដ្ឋាន​រថក្រោះ​ បាន​លើកឡើង​ថា ​ចំពោះ​ការ​ដាក់​យោធិន​ឱ្យ​ចូល​និវត្តន៍ ​ដែល​ត្រូវ​ផ្ទេរ​ចេញពី​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ ​គឺជា​ការងារ​ចូលរួម​ ក្នុង​ការ​កែទម្រង់​របស់​កង​យោធពល​ខេមរភូមិន្ទ​។ថ្លែង​​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ម្សិលមិញនេះ ​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ីថា ​មេបញ្ជាការរង​កងទ័ព​ជើងគោក ​ និង​ជា​មេបញ្ជាការ ​បញ្ជាការដ្ឋាន​រថក្រោះ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ ឧ​ត្ត​ម​សេនីយ៍​ឯក​ ហ៊ុន ម៉ា​ណែ​ត ​អគ្គ​មេបញ្ជាការរង​ នៃ​កង​យោធពល​ខេមរភូមិន្ទ ​មេបញ្ជាការ​កងទ័ពជើងគោក​ បាន​អញ្ជើញ ​ជា​គណៈអធិបតី​ក្នុង​ពិធី​បំពាក់​ឋានន្តរសក្ដិ និង​គ្រឿង​ឥស្សរិយយស​ជូន​ដល់​បងប្អូន​យោធិន​ចូលនិវត្តន៍ ​ចំនួន​១៥​នាក់ ​ដែល​ត្រូវ​ផ្ទេរ​ចេញពី​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ​ ឆ្នាំ​២០២០​ របស់​បញ្ជាការដ្ឋាន​រ​ថ​ក្រោះ​។ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ីថា ​បាន​បន្ថែមថា​ នៅ​ឆ្នាំ​២០២០​នេះ​ ការ​ដាក់​យោធិន​ឱ្យចូល​និវត្តន៍​ និង​ផ្ទេរ​យោធិន​ពិការ​ចេញពី​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ​ គឺ​អនុវត្តន៍​ទៅតាម​ច្បាប់​សោធន​និវត្តន៍ ​ចំពោះ​យោធិន​អាជីព​ទាំង​ពីរភេទ​ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុវត្តន៍​គោលនយោបាយ​ជាតិ​សំខាន់ៗ ​ដូចជា​ ការយកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​ចំពោះ​យោធិន​ពលី​មរណៈ ពិការ​បាត់បង់​សមត្ថភាព​ការងារ ​យោធិន​ចូលនិវត្តន៍ និង​អតីត​យុទ្ធជន​និង​គ្រួសារ ដែល​នេះ​ជា​ការ​យកចិត្តទុកដាក់​ដោះស្រាយ​ជីវភាព​បងប្អូន​ទាំង​ថវិកា​ សម្ភារៈ​បរិក្ខារ​ជា​បន្តបន្ទាប់​។ក្នុង​ឱកាសនោះ ​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ីថា បាន​លើកឡើងថា ​ក្នុងនាម​លោក​ជំនួសមុខ​ឱ្យ​មេបញ្ជាការ​កង​ទ័ពជើង​គោក​ សូម​សំដែង​នូវ​មនោសញ្ចេតនា​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​នាយទាហាន នាយទាហានរង​ និង​ពលទាហាន​ នៃ​កងយោធពល​ខេមរភូមិន្ទ ​ដែល​រយៈពេល​កន្លងមក​បាន​ចូលរួម​ធើ្វ​ពលិកម្ម​យ៉ាង​ធំធេង​ក្នុង​ចលនា​រំដោះ​ប្រទេសជាតិ​ ពី​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត ​និង​ ទប់ស្កាត់​ការប៉ុនប៉ង​ត្រឡប់មកវិញ​ នៃ​របប​ព្រៃផ្សៃ​យង់ឃ្នង​នេះ​។ ជាពិសេស​បាន​ចូលរួម​យ៉ាង​សកម្ម ​ក្នុង​ចលនា​បង្រួបបង្រួម​ជាតិ​ និង​ជា​កម្លាំង​ស្នូល​ក្នុង​ការ​អនុវត្ត​នយោបាយឈ្នះ ឈ្នះ ដែល​នាំមក​នូវ​សុខ​សន្តិភាព​ពេញលេញ​ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​និង​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ធ្វើ​ឲ្យ​ប្រទេស​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ជា​ប្រវត្តិសាស្ត្រ​។ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ីថា ​ បានបញ្ជាក់​ទៀតថា ​ជាក់ស្តែង ​ពេលនេះ​ នៅទីនេះ​ យើង​កំពុង​បាន​អនុវត្តន៍​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ដែល​យើង​កំពុង​ធ្វើ​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្ដិ គ្រឿង​ឥស្សរិយយស​ បន្ថែម​មួយ​ថ្នាក់​ ជូន​យោធិន​ចូលនិវត្តន៍ ​និង​យោធិន​ពិការ ត្រូវ​ផ្ទេរ​ចេញពី​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ ​របស់​បញ្ជាការ​ដ្ឋានរ​ថ​ក្រោះ​ កង​ទ័ពជើងគោក​ឆ្នាំ​២០២០​នេះ​៕

ជ្រូក​ចិញ្ចឹម​នៅ​ថៃ​ ត្រូវបាន​ដឹក​ឆ្លងកាត់​ខេត្តស្វាយរៀង ​ទៅ​វៀតណាម​ ក្នុង​មួយថ្ងៃ​ពី៦០ ទៅ៧០តោន

2021/04/27 09:59:58 am        40
ស្វាយរៀង ៖ ជ្រូក​រស់​មកពី​ថៃ​ ប្រមាណ​ពី​៦០​ទៅ​៧០​តោន ​ក្នុង​មួយថ្ងៃ ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​ពី​ព្រំដែន​ភាគ​ខាងលិច​ នាំ​យកទៅ​លក់​អោយ​ឈ្មួញ​វៀតណាម​ នៅតាម​ច្រកព្រំដែន​ មួយ​ចំនួន ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តស្វាយរៀង ​ក្រោម​ការ​ឃ្លាំមើល​សុខភាព​សត្វ​ពី​មន្ត្រី​បសុពេទ្យ ​ដែល​ប្រចាំការ​ក្នុង​តំបន់​គោលដៅ ​ក្រោម​ច្បាប់​ធ្វើ​អាជីវកម្ម​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ ។លោក ប៉ែន ច​ន្ធី ប្រធាន​កា​រិ​យា​ល័យ ផលិតកម្ម​បសុព្យាបាល​ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្តស្វាយរៀង ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា​បាន​ប្រាប់ BTV តាម​ទូ​រស័ព្ទថា ​ជា​រៀងរាល់ថ្ងៃ​ក្រុម​ឈ្មួញ ​បាន​ដឹកជញ្ជូន​ជ្រូក​រស់​របស់​ថៃ​ ក្នុង​មួយថ្ងៃ​ប្រមាណ​ពី​៦០​ ទៅ​៧០​តោន​ ឆ្លងកាត់​ខេត្ត​ឆ្ពោះទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា​វៀតណាម ​ដើម្បី​លក់ ​ដោះដូរ​ក្រោម​ច្បាប់​ធ្វើ​អាជីវកម្ម​របស់​ក្រសួង​។ លោក ​បន្តថា ជ្រូក​ដែល​ក្រុម​ឈ្មួញ​កម្ពុជា​ដឹក​ចេញពី​ប្រទេស​ថៃ ឆ្លង​ចូល​កម្ពុជា​ រួច​ដឹក​បន្ត​មកដល់​ខេត្តស្វាយរៀង​ ដើម្បី​លក់​អោយ​ឈ្មួញ​វៀតណាម​ តាម​រថយន្ត​ធុន​ធំៗ​ ក្នុង​មួយថ្ងៃ​ដឹក​ប្រមាណ ពី​៦០០ ​ទៅជិត ១ ពាន់ ៥០០ ក្បាល តាម​ការ​អនុញ្ញាត​ច្បាប់​ពី​ក្រសួង​ ឯកា​រិ​យាល័យ​ផលិតកម្ម​បសុព្យាបាល​ខេត្ត បានត្រឹមតែ​ត្រួត​ពិនិត្យ​ច្បាប់ ​និង​សុខភាព​សត្វ​នៅ​ពេល​ក្រុម​ឈ្មួញ​ដឹក​ឆ្លងកាត់​ខេត្ត ​និង​ចូលរួម​សម្របសម្រួល​ជាមួយ​មន្ត្រី​មាន​សមត្ថកិច្ច​ព្រំដែន ​និង​ធ្វើ​សេចក្តីជូនដំណឹង ទៅ​ក្រុមហ៊ុន​ ឬ​ទៅ​ក្រសួង​វិញ ​បន្ទាប់ពី​មន្ត្រី​ជំនាញ ​ត្រួតពិនិត្យ​ឃើញ​សត្វ​មាន​សុខភាព​មិនល្អ​។របាយ​ការ​ណ៍ រប​ស់កា​រិ​យា​ល័យ​ផលិតកម្ម​បសុព្យាបាល​ខេត្ត ដែល​BTV ​ទទួល​បាន​តាម​សារ​តេ​ឡេ​ក្រាម ​បញ្ជាក់​ឲ្យដឹងថា បន្ទាប់ពី​ជម្ងឺ​ប៉េស្ត​អាហ្វ្រិក​ បង្ក​និង​សម្លាប់​ជ្រូក​នៅ​ក្នុង​ខេត្ត ​បាន​ស្ងប់ រហូត​មកដល់​បច្ចុប្បន្ន ​ក្រោម​ការ​ផ្តល់​ពូជ​ជ្រូក នៅ​តំបន់​ផ្ទុះ​ជំងឺ​ជ្រូក ​ក្នុងស្រុក​ស្វាយជ្រំ ​ពលរដ្ឋ​ខេត្តស្វាយរៀង​ និង​ពលរដ្ឋ​នៅក្នុង​សហគមន៍​ បាន​ចិញ្ចឹម​ជ្រូកឡើងវិញ​ បាន​ប្រមាណ​ជិត​មួយ​សែន​ក្បាល​ គោក្របី​ ជាង​៥​សែន​ក្បាល​ និង​មាន់ ទារ បាន​ជាង​១​លាន​ក្បាល​ ដើម្បី​និរន្តភាព​ជីវភាព​ប្រចាំថ្ងៃ ​និង​បង្កើន​ប្រាក់ចំណូល​គ្រួសារ ៕អត្ថបទ ៖ ភា សារិត

គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ទទួល​ថវិកា​ជំនួយ​សង្គម​ក្នុង​បរិបទ​កូ​វីដ-​១៩ ​រហូតដល់​បំណាច់ ឆ្នាំ​២០២០

2021/04/27 09:59:58 am        35
ភ្នំពេញ ​៖ ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បន្ត​ផ្ដល់​ថវិកា​ជួយ​គ្រួសារ​ក្រីក្រ ​និង​ងាយ​រងគ្រោះ ក្នុង​កំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ប្រឆាំង​ជំងឺ ​ចំនួន​៣​ខែ​បន្តទៀត ​។​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ថវិកា​ជំនួយ​សង្គម​នេះ​ បាន​សំដែង​ក្តី​រីករាយ​ និង​ថ្លែងអំណរគុណ​ចំពោះ​ការ​គិតគូរ​ពី​ជីវភាព​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វីដ​១៩​។ក្នុងកំឡុង​ពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ​១៩ រាជរដ្ឋាភិបាល​កម្ពុជា ​បានសម្រេច​បន្ត​អនុវត្ត​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ចំនួន ​៣​ខែ​បន្តទៀត ​ចាប់ពី​ខែតុលា​រហូតដល់​ខែ ធ្នូ ឆ្នាំ ២០២០​។ ការ​សម្រេច​បន្ត​ថវិកា​នេះ ធ្វើឱ្យ​គ្រួសារ​ក្រីក្រ​រស់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ​ដែល​ទទួល​បាន​ផល​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ ​មាន​ភាព​ត្រេកអរ​ជាខ្លាំង​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ជួយឧបត្ថម្ភ​ថវិកា​ដល់​ពួកគាត់​។ ពួកគាត់​ថា ថវិកា​កន្លងមកនេះ​ បាន​ជួយ​សម្រួល​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ជាច្រើន ​ហើយ​ពួកគាត់​ក៏​ប្ដេជ្ញា​ប្រឹង​ប្រកប​របរ​ចិញ្ចឹមជីវិត​បន្ថែមទៀត ​ដោយ​មិន​ពឹងផ្អែក​ពី​ការ​ជួយ​របស់​រាជរដ្ឋាភិបាល​ទាំងស្រុង​នោះទេ​។ជុំវិញ​ការបន្ត​ជួយ​ពី​សំណាក់​រាជរដ្ឋាភិបាល​នេះ លោក ឈួ​រ សុ​បញ្ញា ជា​ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច ​អតីតយុទ្ធជន ​និង​យុវនីតិសម្បទា ​ ជា​អ្នកធ្វើការ​លើ​ការផ្ទេរ​សាច់ប្រាក់ ​និង​បើក​ជូន​គ្រួសារ​ក្រីក្រ​ដោយផ្ទាល់​ លើកឡើងថា ​ការបន្ត​ជួយ​នេះ​គឺមាន​សារៈប្រយោជន៍​ជា​ខ្លាំង​សម្រាប់​គ្រួសារ​ក្រីក្រ​ទូទាំង​ប្រទេស​។ យ៉ាងណា​ម៉ិ​ញ​ លោក​ក៏​សំណូមពរ​ឱ្យ​គ្រួសារ​ក្រីក្រ​ដែល​ទទួល​ថវិកា​ទាំងអស់​ ត្រូវ​ប្រើប្រាស់​ថវិកា​ទាំងនោះ​ក្នុង​ផ្លូវត្រូវ ​និង​មិនត្រូវ​ពឹង​ផ្អែកលើ​រដ្ឋាភិបាល​ទាំងស្រុង​នោះទេ​។បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​អនុវត្ត​ការឧបត្ថម្ភ​សាច់ប្រាក់ ក្នុង​ជុំ​ទី​២​លើក​ទី​ ២ សម្រាប់​ខែ កញ្ញា ដោយមាន​គ្រួសារ​ក្រីក្រ​សរុប​ចំនួន​ប្រមាណ ​៦៩​ម៉ឺន​គ្រួសារ ​និង​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៣១​លាន​ដុល្លារ ​សម្រាប់​ការអនុវត្ត​ជុំ​នេះ​។​ ចំណែកឯ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នើសុំ​នៅតែ​បន្ត ហើយ​ការ​ដក​ប័ណ្ណ​ក្រីក្រ​ចេញពី​គ្រួសារ​ក្រី​ក្រ​ដែលមាន​ជីវភាព​ល្អប្រសើរ​ឡើងវិញ ក៏​កំពុង​អនុវត្ត​ជា​បន្តបន្ទាប់​ផងដែរ​៕​អត្ថបទ​៖ គឹម​ហុក

អភិបាល​ខេត្តកំពត​ ក្រើនរំឭក​មន្ទីរ​អង្គភាព​មួយ​ចំនួន​ឱ្យ​បង្កើន​ប្រសិទ្ធភាព​ការងារ​

2021/04/27 09:59:58 am        36
កំពត ៖ ​ អភិបាល​ខេត្តកំពត បាន​ក្រើនរំលឹក​ដល់​មន្ទីរ អង្គភាព​ជំនាញ​មួយចំនួន ​ឱ្យ​បន្ត​ខិតខំ​យកចិត្តទុកដាក់ ​អនុវត្ត​កា​ងារ​របស់ខ្លួន​ ឱ្យមាន​ប្រសិទ្ធភាព​បន្ថែមទៀត​។ ​ពិសេស​ពាក់ព័ន្ធ​លើ​វិស័យ​ផលិត​ទឹកស្អាត​ វិស័យ អគ្គិសនី ដីធ្លី អប់រំ ​ទេសចរណ៍ និង​ការងារ​បម្រើ​សេវា​រដ្ឋបាល សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ​តាម​បណ្ដា មូលដ្ឋាន​។នៅក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ​ប្រចាំ​ខែកញ្ញា​ និង​ប្រចាំ​ត្រី មាស​ទី​៣ ឆ្នាំ​២០២០ តាមរយៈ Video Conference ​ពី​បណ្ដា​រដ្ឋបាល​ក្រុង​ស្រុក ​និង​មន្ទីរ​អង្គភាព​ជុំវិញ ខេត្ត ឯកឧត្ដម ជាវ តា​យ អភិបាល​ខេត្តកំពត ​បាន​ណែនាំ​ឲ្យ​ជំនាញ ​សហការ​គ្នា​បំពេញការងារ​ឱ្យ​កាន់តែ មាន​ប្រសិទ្ធភាព​ខ្ពស់​។ ត្រូវ​ថែរក្សា​ប្រភពទឹក ​ដើម្បី​ផ្គត់ផ្គង់​លើ​បណ្ដាញ​ផ​លលិត​ទឹកស្អាត​នៅក្នុង​ខេត្តកំពត ​ទាំង​១៦​មូលដ្ឋាន ​ថែទាំ​បណ្ដាញ​អគ្គិសនី​តាម​បណ្ដា​មូលដ្ឋាន​។ឯកឧត្ដម បាន​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត ​សហការ​ជាមួយ​អង្គភាព​អគ្គិសនី ធ្វើ​អន្តរាគមន៍​សម្រប សម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ​ជៀសវាង ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​។ មន្ទីរអប់រំ ត្រូវ​យក​ចិត្ត​ទុក ដាក់​ណែនាំ​ដល់​សាលា​គ្រប់​កម្រិត អំពី​បញ្ហា​អនាម័យ ដើម្បី​បញ្ចៀស​នូវ​ជំងឺឆ្លង​ផ្សេងៗ​។ ចំពោះ​ការ​ដោះ ស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​វិស័យ​ដីធ្លី ​មន្ទីរជំនាញ ​និង​អាជ្ញាធរ ត្រូវ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ ពិសេស​ត្រូវ​ខិតខំ​ជំរុញ​ការបម្រើ​សេវា​រដ្ឋបាល ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព ​ប្រសិទ្ធភាព និង​ឆាប់រហ័ស​។ឯកឧត្តម ​អភិបាល​ខេត្តកំពត ​បាន​ណែនាំ​ដល់​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​បង្កើន​ស្មារតី ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ រៀបចំ​សោភ័ណភាព ​តាម​បណ្ដា​មូលដ្ឋាន របស់​ខ្លួន​ឱ្យ​បាន​ស្អាត​ល្អ ដើម្បី បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ ​កាន់តែច្រើន​បន្ថែមទៀត​ ព្រោះ​វា​ជា​ប្រភព​ចំណូល​សម្រាប់​ជីវភាព​ប្រជា ពលរដ្ឋ​ក្នុង​ខេត្តកំពត​៕​អត្ថបទ​៖ អន សារឹម

ខេត្ត​កំពង់ធំ បើក​ដំណើរការ​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក គ្រោង​ចំណាយ​ថវិកា​ជាង​ ១២​លាន​ដុល្លារ​

2021/04/27 09:59:58 am        36
​កំពង់ធំ​៖ រដ្ឋ​បាលខេត្ត​កំពង់ធំ ចាប់​ផ្តើម​បើក​ឲ្យ​ដំណើរ​ការសាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ បំពង់​លូ​រំដោះ​ទឹក​ស្អុយ និង​បណ្តាញ​លូបង្ហូរទឹក​ផ្សេងៗ ដែល​ចំណាយ​ថវិកា​ប្រមាណ​ជាង​១២​លាន​ដុល្លារ​របស់​គម្រោង​រាជរដ្ឋាភិបាល ក្រោម​កម្ចី​ឥ​ទាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​។​​នៅ​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០២០ ឯកឧត្តម សុខ លូ អភិបាលខេ្ត​កំពង់ធំ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។ ក្នុង​ពិធី​នោះ​ដែរ ឯកឧត្តម​លើកឡើងថា គម្រោង​ នៃ​ការសាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ បំពង់​លូ​រំដោះ ទឹកស្អុយ និង​បណ្តាញ​លូបង្ហូរទឹក​ផ្សេងៗ ក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ គឺជា​ជំ​ហ៊ាន​ដំបូង​សម្រាប់ ខេត្ត​កំពង់ធំ ដែល​ធ្វើ​ទៅតាម​ស្តង់ដារ​មួយ​ពិតប្រាកដ​។ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​នេះ ពិត​ណាស់​នឹងធ្វើ​ឲ្យ​ក្រុង​ស្ទឹងសែន​ប៉ែក​ខាងត្បូង​លែង​មាន​ទឹក​ដក់​នៅតាម​ផ្លូវ​ក្នុង​ក្រុង ជាពិសេស​នៅ​ជុំវិញ បរិវេណ​ផ្សារ​កំពង់ធំ ដែល​កន្លងមក​រដ្ឋបាល​ខេត្ត និង​រដ្ឋ​ក្រុង​ស្ទឹងសែន បានរៀបចំ​សណ្តាប់ធ្នាប់ សិក្សា​ផលប៉ះពាល់​រួចរាល់​! ហើយ​ដំណើរ​នៃ​ការសាងសង់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​នៅ​ជុំវិញ​ផ្សារ រួមជាមួយ​ការរៀបចំ​ប្រព័ន្ធ​លូ ខ្នែង​ចេញ​ពីផ្ទះ​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលទៅ​កាន់​ប្រព័ន្ធ​លូ​រំដោះ​ទឹកស្អុយ និង​លូ​រំដោះ​ទឹក​ផ្សេងទៀត​ចាប់ផ្តើម ពី​ពេលនេះ​តទៅ​។ឯកឧត្តម​បន្តថា ដំណើរការ​ នៃ​ការ​ចុះកិច្ចសន្យា​សាងសង់​អាង​ប្រព្រឹត្តិកម្ម និង​ប្រព័ន្ធ​លូ រំដោះ​ទឹក​មាន​រយៈពេល​បី​ឆ្នាំ​។ លុះ​ក្រោយពេល​សាងសង់​រួច​ក្តីសង្ឃឹម និង​ភាពជឿជាក់​ទុកចិត្ត​យ៉ាង​មុតមាំ​ថា ក្រុង​ស្ទឹងសែន​នឹង​ក្លាយ​ជា​ទីក្រុង​ស្អាត​គ្មាន​ទឹក​កខ្វក់ រួមជាមួយ​នូវ​សមិទ្ធផល​ថ្មីៗ​រួមមាន វិមានឯករាជ្យ ការ​កសាង​រូបសំណាក​ប្រវត្តិសាស្ត្រ (​រង្វង់​មូល​លោកតា​ក្រហម​ក​, រូបសំណាក​លោកតា​អាចារ្យ​លាក់ និង​ដាវ​ដែក​កំពង់ស្វាយ​) ផងដែរ​។​​ឯកឧត្ដម​បញ្ជាក់​ថា ការសាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​របស់​រាជរដ្ឋាភិបាល ក្រោម​កម្ចី​ឥ​ទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) នៅពេលនេះ ​ស្ថិតនៅក្នុង សង្កាត់​កំពង់ធំ សង្កាត់​កំពង់​រទេះ ដំរី​ជាន់​ខ្លា និង​សង្កាត់​អូរ​គន្ធរ ផ្នែក​ខាងត្បូង​ស្ទឹងសែន​។ នៅសល់​ផ្នែក​ខាងជើង​ស្ទឹងសែន រដ្ឋបាលខេត្ត​កំពង់ធំ និង​មន្ទីរ​សាធារណៈ​ខេត្ត ជា​សេនាធិការ​កំពុង​សិក្សា​បន្ថែម​រួមគ្នា​ធ្វើ​ក្រោម​ថវិកា​របស់ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បន្តទៀត​។​ជា​មួយគ្នានេះដែរ លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ លើកឡើង​ដែរ​ថា ការដ្ឋាន​ដែល​បើក​ឲ្យ​ដំណើរការ​ក្នុង​ពេលនេះ​មាន​ពីរ​អនុ​គម្រោង​គឺ​៖ ទី​១.​ការសាងសង់ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ​ដែល​មាន​សមត្ថភាព​ច្រោះ​ប្រមាណ​២.៥០០​ម៉ែត្រ​គូប​ក្នុង​មួយថ្ងៃ​, ការសាងសង់ បំពង់​លូ​រំដោះ​ទឹក​ស្អុយ​ប្រវែង​ប្រមាណ​៣៩.២​គីឡូ​ម៉ែត្រ​,​បណ្តាញ​លូបង្ហូរទឹក​ប្រវែង​ប្រមាណ​១៧.១​គីឡូម៉ែត្រ​និង​ទី​២. សាងសង់​ទីលាន​ចាក់សំរាម មាន​សមត្ថភាព​ផ្ទុក​កាកសំណល់​ប្រមាណ​៤.៨០០​ម៉ែត្រគូប​។លោក​បន្ត​ក្នុង​ដំណើរការ​សាងសង់​គម្រោង​នេះ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ចុះកិច្ចសន្យា សាងសង់​ជាមួយ​ក្រុមហ៊ុន ឆាយ​ណា ហ្វឺ​ស មែក​ថ​ល​ឡឺ​ជី​កខ​ល​គ្រុប ខូ​អិ​ល​ធី​ឌី (China First Metallurgical Group Ltd.) និង​មាន​ទីប្រឹក្សាបច្ចេកទេស​ដោ​យ រ៉េ​ម​បូល (RAMBOLL) សហការ​ជាមួយ​ក្រុមហ៊ុន អូ​ស៊ី ក្លូ​ប៊​ល ខូ​អិ​ល​ធី​ឌី ( O.C GLOMAL CO.LTD) និង​អែ​ស​ស៊ី​អ៊ី (SCE) សហការ​ជាមួយ​ក្រុមហ៊ុន​តាន់​ខន (​កម្ពុជា​) ខូ​អ៊ិ​ល​ធី​ឌី (TANCONS CAMBODIA CO.LTD) ក្នុងតម្លៃ​ទឹកប្រាក់​ចំនួន USD ១២.៧៦២.០០០​៕ អត្ថបទ៖ សុង​ស៊ីន​

ការ​ដាក់​យោធិន​ឱ្យ​ចូល​និវត្តន៍ គឺជា​ការចូលរួម​កែទម្រង់​ របស់​កងយោធពល​ខេមរភូមិន្ទ​

2021/04/27 09:59:58 am        35
​ភ្នំពេញ៖ មេបញ្ជាការ​បញ្ជា​ការដ្ឋាន​រថក្រោះ បាន​លើក​ឡើង​ថា ចំពោះ​ការ​ដាក់​យោធិន​ឱ្យ​ចូល​និវត្តន៍​ដែល​ត្រូវ​ផ្ទេរ​ចេញពី​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ គឺជា​ការងារ​ចូលរួម​ក្នុង​ការ​កែទម្រង់​របស់​កង​យោធពលខេមរភូមិន្ទ​។​​ថ្លែង​នៅ​ថ្ងៃ​ទី​៣០ កញ្ញា ម្សិលមិញ​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ីថា មេបញ្ជាការ​រង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​រថក្រោះ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បំពាក់​ឋានន្តរសក្ដិ និង​គ្រឿង​ឥស្សរិយយស​ជូន​ដល់​បងប្អូន​យោធិន​ចូលនិវត្តន៍​ចំនួន​ ១៥​នាក់ ដែល​ត្រូវ​ផ្ទេរ​ចេញពី​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ ឆ្នាំ​២០២០ របស់​បញ្ជា​ការដ្ឋានរ​ថ​ក្រោះ​។​​ឧ​ត្ត​មសេនីយ៍ ឯក ពៅ ស៊ីថា បាន​បន្ថែម​ថា នៅ​ឆ្នាំ​២០២០​នេះ ការ​ដាក់​យោធិន​ឱ្យ​ចូល​និវត្តន៍ និង​ផ្ទេរ​យោធិន ពិការ​ចេញពី​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ គឺ​អនុវត្តន៍​ទៅតាម​ច្បាប់​សោធន​និវត្តន៍ ចំពោះ​យោធិន​អាជីព​ទាំង​ពីរ​ភេទ​នៃ​កងយោធពល ខេមរភូមិន្ទ និង ស្របតាម គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តន៍គោលនយោបាយជាតិសំខាន់ៗ ដូចជាការយកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ចំពោះ​យោធិន​ពលី​ មរណៈ​ពិការ​បាត់បង់​សមត្ថ​ភាពការងារ​យោធិន​ចូលនិវត្តន៍ និង​អតីត​យុទ្ធជន និង​គ្រួសារ ដែល​នេះ​ជា​ការ​យក​ចិត្ត​ទុកដាក់​ដោះស្រាយជីវភាពបងប្អូនទាំង​ថវិកា សម្ភារៈ​បរិក្ខារ ជា បន្តបន្ទាប់។​​ក្នុង​ឱកាស​នោះ ឧត្ដមសេនីយ៍ឯក ពៅ ស៊ីថា បាន​លើកឡើង​ថា ​ក្នុង​នាម​លោក​ជំនួស​មុខឱ្យ មេ​បញ្ជា​ការ​កងទ័ព​ជើងគោក ​សូម​សំដែង​នូវ មនោសញ្ចេតនា​ដឹង​គុណយ៉ាងជ្រាលជ្រៅ បំផុត ចំពោះ​នាយ​ទាហាន​នាយទាហានរង​ និង​ពលទាហាន នៃ​កងយោធពលខេមរភូមិន្ទ​ ដែល​រយៈ​ពេល​កន្លងមក បាន​ចូល​រួម​ធើ្វពលិកម្មយ៉ាងធំធេង ក្នុងចលនារំដោះប្រទេសជាតិ ពីរបប ប្រល័យពូជសាសន៍ ​ប៉ុល ពត និង​ទប់ស្កាត់​ការប៉ុនប៉ងត្រឡប់មកវិញ នៃ​របបព្រៃផ្សៃយង់ឃ្នង នេះ។ជាពិសេស បាន​ចូលរួម​យ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមជាតិ និង​ជាកម្លាំង​ស្នូលក្នុងការអនុវត្ត នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំមក​នូវសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ត្រឹមត្រូវ និង ឈ្លាស​វៃ​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យប្រទេស ទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ។​​ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា បាន​បញ្ជាក់ទៀតថា ជាក់ស្តែងពេលនេះនៅទីនេះ យើងកំពុងបាន អនុវត្តន៍គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលយើងកំពុងធ្វើពិធីសំណេះសំណាល បំពាក់ឋានន្តរសក្ដិគ្រឿងឥស្សរិយយសបន្ថែម មួយថ្នាក់ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ របស់បញ្ជាការដ្ឋាន​រថក្រោះ កង​ទ័ពង​គោក ឆ្នាំ ២០២០ នេះ​៕ ​អត្ថ​ប​ទ៖ ចក់​

រុស្សី សន្យា​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ក្នុង​កម្រិត​ណាមួយ​ ដល់​កម្ពុជា​នា​ពេល​ខាងមុខ​នេះ​

2021/04/27 09:59:58 am        40
​ភ្នំពេញ៖ ​រដ្ឋាភិបាល​រុស្សី បាន​សន្យា​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​១៩ ក្នុង​កម្រិត​ណាមួយ ដល់​ប្រទេស​កម្ពុជា​នា​ពេលខាងមុខ​នេះ ខណៈ​វ៉ាក់សាំង​នេះ ​ត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រទេស រុស្ស៊ី​ទើប​ចុះបញ្ជី​នា​ពេល​កន្លងទៅនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ណី សំអុល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អឺរ៉ុប អាមេរិក អាហ្វ្រិក មជ្ឈិមបូព៌ា និង​ជា​អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​ក​ម្ពុ​ជា​។​​​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ជំនួប​រវាង​ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ជាមួយ​លោក Anatoly Borovik ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០១ តុលា​នេះ លោក ណី សំអុល បាន​បញ្ជាក់​ថា នៅក្នុង​កិច្ច​ជំនួប​នោះ​ភាគី​ទាំង​ពីរ បាន​ពិភាក្សា​គ្នា​ជាច្រើន​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​រុស្ស៊ី​។​​លោក ណី សំអុល បាន​បន្ត​ទៀតថា នៅក្នុង​កិច្ច​ជំនួប​នោះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​លើកឡើង​ផងដែរ​ អំពី​បញ្ហា​មេរោគ​កូ​វិដ​១៩ ដែល​ពិភពលោក​កំពុង​រីក​រាលដាល​នា​ពេល​បច្ចុប្បន្ននេះ​។​​បើតាម​លោក ណី សំអុល ដដែល​បាន​បន្ថែមទៀតថា ការផ្តល់​នូវ​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វិដ​១៩​ក្នុង​កម្រិត​ណាមួយ​ពី​សំណាក់​ប្រទេស​រុស្ស៊ី​ដល់​ប្រទេស​កម្ពុជា​នោះ​គឺ​ក្នុង​គោលបំណង​មនុស្សធម៌ និង​មួយផ្នែក​ទៀត គឺ​ពាណិជ្ជកម្ម​តាមរយៈ​ការដោះដូរ​ជាដើម​នោះ​៕ ​អត្ថបទ​៖ បាន ចក់​

ក្រសួងសុខាភិបាល​ ទទួល​បានការ​ជួយឧបត្ថម្ភ​សម្ភារៈ​សុវត្ថិភាព​ពី​វិស័យ​ឯកជន​

2021/04/27 09:59:58 am        39
​ភ្នំពេញ៖ ក្រសួងសុខាភិបាល ​បាន​ទទួល​ការ​ជួយឧបត្ថម្ភ​សម្ភារ​សុវត្ថិភាព រួមមាន​ម៉ាស​ការពារ និង​ជេ​ល​លាងដៃ​ជាច្រើន ពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​។ ​ការផ្ដល់ជូន​នេះ​ គឺ​ដើម្បី​ក្រសួងសុខាភិបាល អាច​ផ្ដល់​ជូន​បន្ត​ដល់​មន្ត្រី​សុខាភិបាល​ដែល​បម្រើការ​ជួរមុខ ក្នុង​រាជធានី​-​ខេត្ត ទូទាំង​ប្រទេស ដែល​ជា​មន្ទីរ​ពេទ្យ​ទទួល​ព្យាបាល​ជំងឺ​កូ​វីដ​–១៩​។​​​ក្រសួងសុខាភិបាល​បាន​ទទួល​ការឧបត្ថម្ភ​សម្ភារៈ​សុវត្ថិភាព​ជាច្រើន​ពី ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​។ សម្ភារ​ទាំងនោះ​រួមមាន ម៉ាស់ 3M N95 ចំនួន ១២៥០០ ម៉ាស់ និង ជេ​ល​លាងដៃ​គុណភាព​ខ្ពស់ ចំនួន​១២០០​ដប ដើម្បី​ជួយ​ការពារ​មន្ត្រី​សុខាភិបាល​ដែល​បម្រើការ​ជួរមុខ ក្នុង​រាជធានី​-​ខេត្ត ទូ​ទាំង​ប្រទេស ដែល​ជា​មន្ទីរ​ពេទ្យ​ទទួល​ព្យាបាល​ជំងឺ​កូ​វីដ​–១៩​។​​​​ក្នុង​ឱកាស​ទទួល​បាន​ការ​ជួយឧបត្ថម្ភ​នេះ ឯកឧត្ដម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា​​ «​វិស័យ​ឯកជន​បាន​ជួយ​បរិច្ចាគ​បរិក្ខារ​ពេទ្យ មធ្យោបាយ​ដឹកជញ្ជូន និង​ថ្នាំ​បាញ់សម្លាប់​មេរោគ​។ នេះ​គឺជា​កាយវិការ​មនុស្សធម៌​ល្អ​មួយ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​–១៩​។​»​ឯកឧត្ដម​បន្ត​ថា ការ​បរិច្ចាគ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​នានា រាប់បញ្ចូល​ទាំង​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា នាពេលនេះ​ផង គឺជា​ការរួមចំណែក​ធំ​នៅក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​–១៩​។ រហូតមក​ទល់នឹង​ពេលនេះ យើង​ទទួលបាន​ជោគជ័យ​ក្នុងការ​ទប់ទល់​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ប៉ុន្តែ​យើង​ត្រូវតែ​បន្ត​ប្រុងប្រយ័ត្ន និង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​ជំងឺឆ្លង​នេះ​តទៅទៀត​”​។​លោក សាន​ចេ ចា​ក្រា​បាទី (Sanjay Chakrabarty ) អគ្គនាយក​ចាត់តាំងរ​បស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា លើកឡើងថា ការជួយឧបត្ថម្ភ​នេះ​ជា​បេសកកម្ម​ចំបង​របស់​យើង គឺ​ជួយ​ការពារ​អតិថិជន និង​សហគមន៍​របស់​យើង​ប្រឆាំងនឹង​ព្រឹត្តិការណ៍​ដែល​មិនបាន​រំពឹងទុក​។ ស្រប​ជាមួយ​បេសកកម្ម​របស់​យើង យើង​ជួយ​ការពារ​មន្ត្រី​សុខាភិបាល​ជួរមុខ តាមរយៈ​ការផ្ដល់​នូវ​សម្ភារ​ការពារ​ខ្លួន​ដែលមាន​គុណភាព​ខ្ពស់​។ការបរិច្ចាគ​នេះ​គឺជា​គំនិត​ផ្ដួចផ្ដើម​មួយ​ក្នុងចំណោម​គំនិត​ផ្ដួចផ្ដើម​ជាច្រើន​ទៀត ដែល​យើង​បាន​ដាក់ចេញ​ក្នុងឆ្នាំនេះ ដើម្បី​ជួយ​ដល់​អ្នកពាក់ព័ន្ធ​របស់​យើង​៕ ​អត្ថបទ​៖ គឹម​ហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍បង្កើនកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍
09/04/2026 07:09 PM
ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
09/04/2026 07:09 PM
វិធានការបែងចែកទឹកចាប់ផ្តើមនៅតំបន់ Medellin របស់កូឡុំប៊ី ខណៈកើតមានផលប៉ះពាល់ពីបាតុភូតអែល នីញ៉ូ
09/04/2026 06:09 PM
ជប៉ុនបញ្ជូនជំនួយ និងក្រុមអ្នកជំនាញទៅកាន់ប្រទេសនេប៉ាល់ ដើម្បីជួយកំណត់អត្តសញ្ញាណជនរងគ្រោះ
09/04/2026 06:09 PM
ក្រុមបរិស្ថានម៉ាឡេស៊ី អំពាវនាវឲ្យមានការទទួលខុសត្រូវចំពោះផ្សែងអ័ព្ទឆ្លងព្រំដែនពីឥណ្ឌូនេស៊ី
09/04/2026 06:09 PM
មេដឹកនាំមីយ៉ាន់ម៉ា បំពេញ​ទស្សនកិច្ចនៅវៀតណាម ជាការ​ធ្វើ​ដំណើរការទូតឡើង​វិញ​
09/04/2026 06:09 PM
មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ ក្រោយព្យុះទីហ្វុង Saudel នាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅតំបន់ឆ្នេរប្រទេសចិន
09/04/2026 06:09 PM
សិស្សសាលាលីបង់រាប់ពាន់នាក់ បន្តជម្លៀសខ្លួន ដោយសារសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា
09/04/2026 06:09 PM
[UPDATE] អាជ្ញាធរ៖ អ្នកស្លាប់ ក្នុង​ទឹកជំនន់នៅនេប៉ាល់ កើនឡើងដល់ជិត ១.៣០០នាក់ និងអ្នកបាត់ខ្លួន លើស ៥.០០០នាក់
09/04/2026 06:09 PM
ឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
09/04/2026 06:09 PM