សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្មវិធី​ពង្រឹង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ដែល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ បាន​ចាប់ផ្ដើម​ដំណើរការ​

2021/04/27 09:59:58 am        40
​ភ្នំពេញ៖ កម្មវិធី​អប់រំ​ដើម្បី​ពង្រឹង​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ដែល​រង​ការប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ បាន​ចាប់ផ្ដើម​ដំណើរការ ដោយ​ទទួល​ជំនួយ​ពី​មូលនិធិ​ទឹកប្រាក់​ចំនួន 1 លាន​ដុល្លារ របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​ប្រឆាំង​កូ​វីដ​១៩​។​​កម្មវិធី​អប់រំ​នេះ ជា​កម្មវិធីសិក្សា​អន​ឡាញ ដែលមាន​គោលបំណង​ជួយ ដល់​សហគ្រិន​នៅ​កម្ពុជា ដើម្បី​ជម្នះ​បញ្ហា ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩​។ កម្មវិធី​នេះ​បង្កើត​ឡើង ជាពិសេស​សម្រាប់​អ្នកដឹកនាំ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ដែល​ត្រូវការ​ដំណោះស្រាយ ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​ប្រសើរ​ឡើង និង​បង្កើត​ក្រុមហ៊ុន​ដែល​ធន់​នឹង​គ្រោះមហន្តរាយ​ផ្សេងៗ​។​​អំឡុង​ពេល​នៃ​កម្មវិធីសិក្សា អ្នកចូលរួម​នឹង​រៀន​សូត្រ​អំពី​របៀប​វាយតម្លៃ​នៃ​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​នាពេល​បច្ចុប្បន្ន​របស់​ពួកគេ ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ការផ្លាស់ប្តូរ​នៃ​កាលៈទេសៈ ដោយ​រៀបចំ​គម្រោង និង​អនុវត្ត​ផែនការ​ថ្មី​។តាមរយៈ​កម្មវិធី​នេះ សហគ្រិន​ក៏​នឹង​រៀន​អំពី​វិធី​ផ្សេងៗ ​ដើម្បី​ទទួលបាន​មូលនិធិ​ជំនួយ​បន្ថែម ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន និង​វិធី​កែលម្អ​ផែនការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​ឡើងវិញ​ឲ្យ​សាក​សម​នឹង​ទីផ្សារ​បច្ចុប្បន្ន​។ ថ្នាក់រៀន​តាម​អន​ឡាញ នឹងមាន​នៅលើ​គេហទំព័រ​របស់ Impact Hub ហើយ​សហគ្រិន​អាច​ចូល​មើល​ខ្លឹមសារ​មេរៀន​បាន​គ្រប់ពេល​ដោយ​ឲ្យ​គិតថ្លៃ​។​កញ្ញា អូ​លី​វា ហូ​ក (Olivia Hough) នាយក​គ្រប់គ្រង​របស់ Impact Hub Phnom Penh មានប្រសាសន៍ថា​៖ «​គោលដៅ​នៃ​កម្ម​វ​វិធី​ពង្រឹង អាជីវកម្ម សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​គឺ ដើម្បី​នាំយក​ចំណេះដឹង​ដល់​សហគ្រិន​នៅ​ទូទាំងប្រទេស​កម្ពុជា និង​ជួយ​ពួកគេ​បង្កើត​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព និង​ភាព​ធន់ ដែល​អាច​ជម្នះ​វិ​ប​តិ្ត ដូចជា​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩​។​»​សម្រាប់​ការចូលរួម​ជួយឧបត្ថម្ភ​លើ​កម្មវិធី​អប់រំ​នេះ លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​​ « យើង​មាន​មោទនភាព​ណាស់​ដែល​បាន​គាំទ្រ​ដល់​កម្មវិធី​ពង្រឹង​អាជីវកម្ម របស់ Impact Hub​។ការជោគជ័យ​របស់​អា​ជីវ​កម្ម​ទើប​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម គឺ​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​កសាង​សេដ្ឋកិច្ច​ឲ្យ​រឹងមាំ ជាពិសេស​ក្នុង​អំឡុង​ពេលដែល​អាជីវកម្ម​កំពុង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ ដូចជា ការផ្លាស់​ផ្ដូ​រ​ក្នុង​ទីផ្សារ ការបាត់បង់​អតិថិជន និង​បញ្ចូល​សកម្មភាព​ទៅ​អន​ឡាញ​។​» រហូតមកដល់​ពេលនេះ ក្រុមហ៊ុន Smart បាន​ផ្តល់​ជំនួយ​មូលនិធិ​ដល់​គម្រោង​ចំនួន ១១ ផ្សេងៗ​គ្នា តាមរយៈ មូលនិធិ​ប្រឆាំង​វីរុស​កូ​វីដ ១៩ ដែល​ក្នុងចំណោម​គម្រោង​នោះ ​គឺ​ផ្តោតលើ​សកម្មភាព​ផ្សេងៗ​ដូចជា ការអប់រំ​ពី​ចម្ងាយ ការរក្សា​អនាម័យ​ផ្ទាល់ខ្លួន បរិក្ខារ​ការពារ​ខ្លួន​សម្រាប់​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​៕ ​អត្ថបទ​៖ គឹម​ហុក ​

កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ យល់ព្រម​ឈប់​ធ្វើ​កូដកម្ម​នឹង​ចេញ​ប្រមូល​សំរាម​ឡើងវិញ​

2021/04/27 09:59:58 am        41
​ភ្នំពេញ៖ កម្មករ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ចំនួន​ជាង​ ២០០០​នាក់ ដែល​បាន​ធ្វើ​កូដកម្ម តវ៉ា​មិន​ព្រម​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ទៅកាន់​ទីលាន​ចាក់សំរាម អស់​រយៈពេល​ ៥​ថ្ងៃ​កន្លង​មកនេះ ពួកគាត់​បាន​ឯកភាព​ឈប់​ធ្វើ​កូដកម្ម និង​សន្យា​ថា​នឹង​ចូល​បម្រើ​ការងារ​វិញ​នៅ​ល្ងាច​ថ្ងៃទី​០៧ ខែតុលា​នេះ​។​​កម្មករ​និយោជក​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ឯកភាព និង​បញ្ឈប់​នូវ​រាល់​ការធ្វើ​កូដកម្ម​ហើយ​នៅ​រសៀល ថ្ងៃទី​៧ ខែតុលា​នេះ បន្ទាប់ពី ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដោះស្រាយ​ផ្ទាល់​ដល់ទី​តាំង​ក្រុមហ៊ុន ស៊ិន​ទ្រី ដែល​ស្ថិតនៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ នៅ​ថ្ងៃត្រង់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។​​​​ជា​លទ្ធផល នៃ​ការ​ចរចារ​ភាគី​ទាំងអស់​បាន​ព្រមព្រៀងគ្នា​៣​ចំណុច គឺ​ទី​១ ចំពោះ​សំណើ​របស់​កម្មករ​និយោជិត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា ក្រុមហ៊ុន​ទទួល​ដោះស្រាយ​តាមច្បាប់​ស្ដីពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានា​ខុសត្រូវ​។ទី​២ ចំពោះ​ការងារ​របស់​កម្មករ​និយោជិត​ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ ធានា​មិន​បាត់បង់​ឡើយ ទោះបី​ក្រុមហ៊ុន​ស៊ីន​ទ្រី ដេញថ្លៃ​ជាប់ ឬ​មិន​ជាប់​ក៏ដោយ និង​ទី​៣ សូម​ឲ្យ​កម្មករនិយោជិត​ទាំងអស់​នាំគ្នា​ចូលធ្វើ​ការងារ​ជា​ធម្មតា​វិញ ចាប់ពី​រសៀល​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ​តទៅ​។​​​​ក្រុមកម្មករ​ក្រុមហ៊ុន ស៊ិន​ទ្រី បាន​ឲ្យ​ដឹងថា ពួកគាត់​មួយចំនួនធំ​បាន​ឯកភាព​ធ្វើការ​វិញ នៅ​កម្មករ​មួយចំនួន​តូច​ហាក់​នៅ​មិនទាន់​យល់​ពី​ការ​ព្រមព្រៀងគ្នា​ក្នុង​កិច្ចប្រជុំ ប៉ុន្តែ​តំណាង​ពាក់ព័ន្ធ​បាន​យល់​ព្រម​គ្នា​ហើយ ដូច្នេះ​តំណាង​ផ្នែក​ពាក់ព័ន្ធ​នឹង​បន្ត​ពន្យល់​ផ្សព្វផ្សាយ​ដល់​ក្រុមកម្មករ​បន្ថែមទៀត​។​​​មន្ដ្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ដោះស្រាយ​របស់​អភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការណែនាំ​ពី​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទើប​ដោះស្រាយ​បានបញ្ចប់​។ ទោះជា​យ៉ាងណា ក្នុង​អន្ដរកាល​នេះ អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ និង​ដាក់​ផែនការ​ឲ្យ​អភិបាលខណ្ឌ​ទាំង​១៤ រួមទាំង​មន្ដ្រី​ពាក់ព័ន្ធ បន្ត​ចុះ​ប្រមូល​សំរាម​ជា​បណ្ដោះអាសន្ន ក្នុង​ពេលនេះ​ផងដែរ ហើយ​ក្នុងឱកាស​នោះដែរ ឯកឧត្ដម ឃួ​ង ស្រេង បានផ្ដល់​នូវ​អង្ករ​ចំនួន ២៥​គីឡូក្រាម ក្នុង​ម្នាក់ៗ​ដល់​កម្មករ​ទាំងអស់​។​​​​សូមបញ្ជាក់ថា ការធ្វើ​កូដកម្ម​របស់​កម្មករ​ក្រុម​ស​ហ៊ុន​ស៊ិន​ទ្រី គឺ​ចាប់តាំងពី​ល្ងាច​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ព្រឹក​ថ្ងៃ​០៧ ខែតុលា ដែល​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​នេះ​មិន​ចេញ​ប្រមូល​សំរាម ដែល​ធ្វើ​ឲ្យ​មាន​សំរាម​កកស្ទះ​នៅតាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

គ​.​ជ​.​ប​ ព្រមាន​ភ្នាក់ងារ​បក្ស​នយោបាយ​អង្កេតការណ៍​ ដែល​សួរ​ព័ត៌មាន​លម្អិត​ពី​ពលរដ្ឋ​ហួស​តួនាទី

2021/04/27 09:59:58 am        40
ភ្នំពេញ ៖ ​ឯកឧត្តម សោម សូ​រី​ដា អគ្គ​លេខា​ធិការរង​នៃ​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​ចុះឈ្មោះ​បោះឆ្នោត ​ ហៅ​កាត់​ថា គជប​ បាន​ព្រមាន​ភ្នាក់ងារ​បក្ស​នយោបាយ​អង្កេតការណ៍ ​ដែល​សួរ​ព័ត៌មាន​លម្អិត​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ​ហួស​តួនាទី​នោះឡើយ​។ការព្រមាន​របស់​មន្ត្រី​ជាន់ខ្ពស់ ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​ ហៅ​កាត់​ថា ​គជប ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ​និង​បញ្ហា​ប្រឈម​ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​-​សង្កាត់ ​នៅ​ថ្ងៃទី​៩ ​ខែតុលា​នេះ​។ឯកឧត្តម សោម សូ​រី​ដា ​អគ្គលេខាធិការរងរ​បស់ ​គជប ​បាន​មានប្រសាសន៍ថា ​ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល​មួយ​សប្តាហ៍​កន្លង​ទៅនេះ​ មាន​ពាក្យ​បណ្តឹង​ដែល​ប្តឹង​ដោយ​គណបក្ស​នយោបាយ​ចំនួន ៨ បណ្តឹង​ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ភារកិច្ច​របស់​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត ​ ដោយ គជប ​នឹង​ធ្វើ​ការពិនិត្យ​ណែនាំ​ ក៏ដូចជា​ដោះស្រាយ​ទៅតាម​នីតិវិធី ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ជាដើម​។ជាមួយគ្នានេះ ឆ្លើយតប​នឹង​តំណាង​ភា្នក់​ងារ​គណបក្សនយោបាយ ​ ដែល​រិះគន់​ពី​ការ​រឹតត្បិត​ចូលរួម​ពិនិត្យ​ការ​ចុះឈ្មោះ​បោះឆ្នោត ឯកឧត្តម ​សោម សូ​រី​ដា ​បាន​បញ្ជាក់ថា ​ ក្នុងនាម​ជា​ភ្នាក់ងារ​គណបក្ស​ន​យោបាយ​ចូលរួម​អង្កេត​ការណ៍​ចុះឈ្មោះ​បោះឆ្នោត​មិន​មាន​សិទ្ធិ​ប្រមូល​ទិន្នន័យ​លម្អិត​ពី​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​ឡើយ ដោយសារតែ​ទិន្នន័យ​ទាំងអស់នេះ​ មាន​សិទ្ធិ​គ្រប់គ្រង​បាន​ដោយ គជប ​ តែប៉ុណ្ណោះ​។ ឯកឧត្តម ​បាន​ព្រមាន​ដល់​ភា្ន​ក់​ងារ​តំណាង​គណបក្សន​យោបាយ​ទាំងអស់​មិនត្រូវ​អនុវត្ត​ហួស​ពី​តួនាទី​ឡើយ ​ដោយសារតែ​ការ​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នេះ ​អាច​បង្ក​ជា​ចារកម្ម និង​បាត់​នូវ​សុវត្ថិភាព​បុគ្គល​គ្រប់​ពេល​ពេលវេលា​ផងដែរ​។សូមបញ្ជាក់ថា គិត​ត្រឹម​រយៈពេល​មួយ​សប្តាហ៍ នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត នៅ​ទូទាំង​ប្រទេស​មាន​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន ១០៤,៦៩១ ​នាក់ ខណៈ​តាម​ការ​ប៉ាន់ស្មាន​សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​របស់ ​គជប ​ចំនួន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ​ ៣០​ម៉ឺន​នាក់ ដោយ​ការចុះ​បោះឆ្នោត​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១​ រហូតដល់​ថ្ងៃទី​១៩​ ខែតុលា ឆ្នាំ​២០២០​នេះ​៕​អត្ថបទ​ ៖ សេក ឧ​ត្ត​ម

ជំនន់​ទឹកភ្លៀង​ទឹកហូរ​បុកខ្លាំង​​ បណ្ដាល​ឲ្យ​ប្រេះ​សរសរ​ស្ពាន​អូរផ្លាយ ​ឆ្ពោះទៅ​រមណីយដ្ឋាន​ប៊ូស្រា

2021/04/27 09:59:58 am        38
មណ្ឌលគិរី ៖ អភិបាលរងស្រុកពេជ្រាដា ​លោក វណ្ណា ម៉ាប់ ​បានឲ្យដឹងនៅថ្ងៃទី០៨​តុលានេះថា ស្ពានអូរផ្លាយ ​ស្ថិតក្នុងឃុំស្រែអំពូម ​ស្រុកពេជ្រាដា ​ជាស្ពានតភ្ជាប់​ពី​ក្រុងសែនមនោរម្យ ទៅទឹកជ្រោះប៊ូស្រា ​បានរងការខូចខាតបង្គោលស្ពាន​ផ្នែកកណ្តាល ​ដោយ​កំលាំង​ជំនន់ទឹកភ្លៀង ចំណែកផ្នែកក្បាលស្ពានសងខាងមានលក្ខណៈប្រេះបែក ដោយអន្លើរផងដែរ តែមិនបានកាត់ផ្ដាច់​ចរាចរណ៍​របស់​អ្នកទេសចរនោះទេ ។លោក បន្តថា ស្ពានអូរផ្លាយត្រូវទឹកហូរបុកខ្លាំងរហូតប្រេះ​សរសរ​ស្ពាន​ កាលពីល្ងាចថ្ងៃទី០៦តុលា ប៉ុន្តែ​រថយន្តធុនតូច​ទេសចរណ៍​ នៅអាចបើកឆ្លងកាត់បាន​ ហាមឃាត់​តែ​រថយន្តដឹកទំនិញធុន​ធំ​ប៉ុណ្ណោះ ​ដែល​តម្រូវឲ្យបើកតាមផ្លូវវៀង ​។​ ក្នុងករណីនេះ មន្ត្រីជំនាញ​​សាធារណៈការ​​ក៏បាន​ចុះមកពិនិត្យរួចហើយដែរ ​រងចាំ​ជួសជុល​នៅ​ពេលស្ថានភាពទឹកស្រកចុះបន្តិច ៕

ត្រីមាស​ទី​៣​នេះ ​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​ កម្រិត​កំណត់​ជាង​១៣​ម៉ឺន​គ្រឿង

2021/04/27 09:59:58 am        37
ភ្នំពេញ ​៖ នៅ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២០​នេះ ​ក្រុមការងារ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ បាន​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ​រហូតដល់​ជាង១៣​ម៉ឺន​គ្រឿង​ និង​ពិន័យ​ប្រាក់​ បាន​ជាង​មួយ​ប៊ី​លាន​រៀល (៦៣២លាន ១៨២ពាន់រៀល​ )។ឯកឧត្ដម ឯក រត្ន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​បាន​ឱ្យដឹងថា​ ក្នុង​រយៈពេល​ត្រីមាស​ទី​៣ ឆ្នាំ​២០២០​នេះ ​ក្រុមការងារ​ក្រសួង​សាធារណការ​បាន​ត្រួតពិនិត្យ​យានយន្ត​សរុប ៤៤៨ ០៤៧ គ្រឿង ក្នុង​នោះ​ បាន​រក​ឃើញ​ការ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ​១៣៤ ៦៧៣ គ្រឿង​។ ឯកឧត្ដម ឯក រត្ន បាន​បន្ថែមថា ​យានយន្ត​ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ជាង​១៣​ម៉ឺន​គ្រឿង​នេះ ​គឺ​រកឃើញ​លើ​ទម្ងន់​ក្រោម ៥% មាន​ចំនួន ១៣៣ ៨៧៥ គ្រឿង និង​ដឹក​លើសពី ៥% ដល់​២០% សរុប ៧៩៨ គ្រឿង​។ ​បើ​គិត​ជា​ប្រាក់​ផាក​ពិន័យ​ក្នុង​ត្រីមាស​ទី​៣​នេះ ​មាន​ចំនួន មួយ​ប៊ី​លាន ៦៣២​លាន ១៨២​ពាន់​រៀល​​។របាយការណ៍​ពី​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ឯណេះ​វិញ​ ក៏បាន​បង្ហាញ​ឱ្យ​ដឹ​ង​ដែរ​ថា ​រយៈពេល ៩​ខែ ឆ្នាំ​២០២០ ​កន្លងទៅនេះ ​ក្រុមការងារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បាន​បើក​ប្រតិបត្តិ​ការ​ចាប់​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​នៅ​ទូទាំង​ប្រទេស​ បាន​ចំនួន ៤១៥ ៩១៧ គ្រឿង ។ ក្នុងចំណោម​រថយន្ត​ដែល​រកឃើញ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​នោះ រួមមាន រថយន្ត​ផ្ទុក​លើស​ទម្ងន់​ក្រោម ៥% មាន​ចំនួន ៤១៣ ​៣៥៣​គ្រឿង​។ រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ៥%​ទៅ​១០% ​មាន​ចំនួន ៦២​គ្រឿង​។ រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ១០% ទៅ ២០% មាន​ចំនួន ​១ ៦៥៣​គ្រឿង​និង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​លើសពី ២០% មាន​ចំនួន ៨៤៩​គ្រឿង​។កន្លងមក ​ឯក​ឧត្ដម សេង ឈួន រដ្ឋលេខាធិការ ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ បាន​ជំរុញ​មន្ត្រី​ទាំងអស់​ឱ្យ​ខិតខំ​យកចិត្តទុកដាក់​ បន្ត​អនុវត្ត​ការងារ​រឹត​បន្តឹង​បទល្មើស​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ឱ្យ​កាន់តែ​ប្រសើរឡើង​។​ ជាពិសេស គឺ​យុទ្ធសាស្ត្រ​ក្រុមការងារ​ចល័ត​ ការសាងសង់ ​និង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នៅ​តាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​មួយ​ចំនួន គឺ​មន្ត្រី​តាម​ស្ថានីយ ត្រូវ​ពង្រឹង​ការអនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​ការងារ ​និង​សហការ​ល្អជា​មួយ​ដៃគូ​ពាក់ព័ន្ធ​៕​អត្ថបទ​៖ ប្រាក់ វ៉ាន់ដា

អនុព័ន្ធយោធា​ហ្វីលីពីន​ ស្នើដល់ CMAC ​ចែករំលែក​បទ​ពិសោធន៍​ដោះមីន ​នៅ​កម្ពុជា

2021/04/27 09:59:58 am        44
ភ្នំពេញ ៖ ដោយ​សារកម្ពុជា ​មាន​បទពិសោធន៍​ក្នុង​សកម្មភាព​ដោះ​មីន ​អនុ​ព័ន្ធយោធា​ហ្វីលីពីន ​ស្នើ​ដល់​កម្ពុជា​ចែករំលែក​បទពិសោធន៍​ដោះមីន ​។ឯកឧត្តម ហេង រតនា ​ប្រតិភូ​រាជរដ្ឋាភិបាល ​ទទួលបន្ទុក​ ជា​អគ្គនាយក​ស៊ីម៉ាក់ ​នៅ​ល្ងាច​ថ្ងៃទី​០៧ ខែតុលា ម្សិលមិញ បាន​ជួបពិភាក្សា​ជាមួយ​លោក​វរ​សេនីយ៍ឯក ហ្សា​លី​ម៉ា ​អ៊ី​ម​ភើ​រី​យ៉ា​ល (Shalima R. Imperial) ​អនុព័ន្ធ យោធា ​ហ្វីលីពីន ​នៃ​សាធារណៈរដ្ឋ​ហ្វីលីពីន​ថ្មី​ ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ពិភាក្សា​ការងារ​ស្តីពី​ ៖ ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ ​លើ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។នៅក្នុង​ឱកាស​នោះ​លោក​អនុព័ន្ធយោធា​ហ្វីលីពីន​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ ចំពោះ​ភាព​ជោគជ័យ របស់​អង្គភាព​ដោះមីន​ស៊ីម៉ាក់ ​ក្នុង​សកម្មភាព​បោសសំអាត​មីន ​និង​សំណល់​ជាតិ​ផ្ទុះ ដោយសារ​សង្គ្រាម​ក្នុង​រយៈពេល​ជាង​២​ ទសវត្ស​មកនេះ​។ ហើយ​ព្រមទាំង​ស្នើដល់ ​CMAC ចែករំលែក​បទ​ពិសោធ​ន៍​ដោះមីន​ នៅ​កម្ពុជា​ ក្នុងពេល​ណាមួយ​ផងដែរ​។ជា​ការ​ឆ្លើយតប​ ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​ បាន​បង្ហាញ​ការ​យល់ព្រម​ក្នុង​ចែក​រំលែក​បទ​ពិសោធន៍​ទាំងអស់នេះ​ ទៅដល់​ប្រទេស​ភី​លី​ពី​ន​។ ​ឯកឧត្តម​ បន្តថា កម្ពុជា​មាន​ប្រវត្តិ​ជូរចត់​ដោយសារតែ​សង្គ្រាមស៊ីវិល​ជាច្រើន​ឆ្នាំ​ ដោយ​បាន​សម្លាប់​ជន​ស៊ីវិល​ជាច្រើន​នាក់​។ ​ធ្ងន់ធ្ងរ​ជាង​នេះទៅទៀត ​ក្រោយ​សង្គ្រាម​បាន​បញ្ចប់ ​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​នាក់​ទៀត ​បាន​បន្ត​រងគ្រោះ​ដោយ​សារ​គ្រាប់មីន ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ។​ ពលរដ្ឋ​មួយ​ចំនួន​ បាន​ធ្លាក់ខ្លួន​ពិការ ​និង​ក្លាយ​ជា​បន្ទុក​ដ៏​ធំធេង ​សម្រាប់​សង្គមជាតិ ​និង​សេដ្ឋកិច្ច​។​ទោះ​យ៉ាង​នេះ​ក្តី ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ខិតខំ​ប្រឹងប្រែង​បោសសំអាត​ផ្ទៃដី​ដែល​មាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ​និង​បានផ្តល់​ដី​កសិកម្ម​ជូន​ពលរដ្ឋ​ដើម្បី​ធ្វើ​កសិកម្ម​។ជាការ​កត់សំគាល់ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ​ ហ៊ុន​ សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ​នៅ​២០២៥ ​«​កម្ពុជា គឺជា​ប្រទេស​ដែល​គ្មាន​មីន ​ហើយ​ការ​គំរាម​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ត្រូវ​បាន​កាត់បន្ថយ​ឱ្យ​នៅ​កម្រិត​អប្បបរមា​ និង​មានការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ប្រព្រឹត្ត​ទៅ​ដោយ​សុវត្ថិភាព​»៕អត្ថបទ ​៖​ ឡឹ​ក សុផាន់​ណា

អ្នកដំណើរ​ជិត៤០​នាក់​ បាន​ស្លាប់ ​ដោយ​បញ្ហា​ចរាចរណ៍​ នៅ​ក្នុង​ខេត្តតាកែវ​

2021/04/27 09:59:58 am        37
តាកែវ ៖​ គ្រោះថ្នាក់​ចរាចរណ៍​​ រយៈពេល​៩​ខែ ​ឆ្នាំ​២០២០​ មានការ​ធ្លាក់​ចុះ​ ចំនួន​៣៨​ភាគរយ​ បើ​ប្រៀបធៀប​និង​រយៈពេល​ដូចគ្នា​ នឹង​ឆ្នាំ​២០១៩​ កន្លងមក​ បាន​ឆក់​យក​អាយុជីវិត មនុស្ស​អស់​ចំនួន​៣៦​នាក់​។ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​រយៈពេល​៩​ខែ​ឆ្នាំ​២០២០ ​នៅ​ថ្ងៃទី​៧​ ខែតុលា​ លោក​ ណុប នី ​ប្រធាន​លេខាធិការដ្ឋាន​​ នៃ​អនុគណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ខេត្តតាកែវ ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០២០​នេះ ​គ្រោះថ្នាក់​ចរាចរណ៍​ នៅក្នុង​ខេត្តតាកែវ​ បាន​កើត​ឡើង​៥៣​លើ ​៨១​លើក​ក្នុង​ឆ្នាំ​២០១៩ ​ថយ​ចុះ​ស្មើ​និង​៣៤,៥៦% ​បណ្តាល​អោយ​មនុស្ស​រង​គ្រោះ ១០១ នាក់ ​ស្លាប់​ចំនួន ៣៦​នាក់​ លើ ៥០​នាក់​ ថយចុះ​២៨% ​និង​ខូចខាត​មធ្យោបាយ​សរុប១០៣ គ្រឿង​។ថ្លែង​នៅក្នុង​ឱកាស​នោះដែរ​ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ ​បាន​ណែនាំ ​និង​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​ក្រុង​ស្រុក​ទាំងអស់ ត្រូវតែ​ចូលរួម​ផ្សព្វផ្សាយ ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ឲ្យ​​ខ្លាំងក្លា​​បន្ថែមទៀត នៅពេល​ចុះ​តាម​មូលដ្ឋាន ​ដើម្បី​អោយ​ពលរដ្ឋ​បាន​យល់ដឹង​កាន់​តែច្រើន​ពី​ច្បាប់​ចរាចរណ៍​ដើម្បី​ជា​ការ​រួមចំណែក​មួយ ​ក្នុងការ​កាត់បន្ថយ​បញ្ហា​គ្រោះ​ចរាចរណ៍​នៅ​កម្រិត​ទាប​ បំផុត​នៅ​ខេត្ត​របស់​យើង​។ឯកឧត្តម​ បន្តថា ​មានតែ​ការចូលរួម​ផ្សព្វផ្សាយ​នៅ​តាម​មូលដ្ឋាន ​និង​នៅ​តាម​សាលារៀន ​ពី​សំណាក់​អាជ្ញាធរ​របស់​យើង​នៅ​គ្រប់​បណ្តា​ក្រុង​ស្រុង​នោះទេ ​ទើប​ជា​ការ​ល្អ ​ព្រោះ​ការ​ធ្លាក់ចុះ ​នៃ​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ កន្លងមក ​គឺ​បណ្ដាលមកពី​ការអនុវត្ត ​ច្បាប់​និង​ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​នៅ​ទូទាំង​ខេត្តតាកែវ​៕

និវត្តន៍​ជន​ សប្បាយចិត្ត​ដែល​នឹង​ទទួល​បាន​ការដំឡើង​ប្រាក់​សោធន​និវត្តន៍​ នៅ​ឆ្នាំ​២០២១

2021/04/27 09:59:58 am        37
ភ្នំពេញ ​៖ អតីត​យុទ្ធជន​ចូលនិវត្តន៍​មុន ​បានបង្ហាញ​ពី​ភាព​ត្រេកអរ ​នៅពេលដែល​ប្រមុខ​រាជ​រដ្ឋាភិបាល ​សម្រេច​នឹង​បន្ត​ដំឡើង​ប្រាក់​ចូលនិវត្តន៍​ឱ្យ​ខ្លួន​សម្រាប់​ឆ្នាំ ២​០២១ ​ដើម្បីឱ្យ​កាំ​ប្រាក់​ចូលនិវត្តន៍ ​មាន​ភាព​ប្រហាក់ប្រហែល​ ទៅ​នឹង​អ្នក​ដែល​ទើប​ចូលនិវត្តន៍​ថ្មីៗ​។ជុំវិញ​ការសម្រេច​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​បន្ត​ដំឡើង​ប្រាក់​ចូលនិវត្តន៍​សម្រាប់​អតីត​យុទ្ធជន​ និង​អ្នក​ចូលនិវត្តន៍​មុនៗ ​ក្នុង​ឆ្នាំ ២០២១​ ខាងមុខ ​អតីត​យុទ្ធជន​រស់នៅ​តាម​រាជធានី ​ខេត្ត ​បាន​បង្ហាញ​ភាព​ត្រេកអរ​ជា​ខ្លាំង​ចំពោះ​ការ​​យក​ចិត្តទុកដាក់របស់​រាជរដ្ឋាភិបាល​ គ្រប់​កាលៈទេសៈ​ ទោះបីជា​សព្វថ្ងៃ​កម្ពុជា ​កំពុង​ជួប​វិបត្តិ​ ជំងឺ​កូ​វីដ ១៩ ​យ៉ាងណាក្ដី​ ។ ក្នុងនាម​ជា​អ្នកតស៊ូ​ក្នុង​ភ្លើង​សង្គ្រាម​ជំនាន់​មុន​ដើម្បី​សុខ​សន្តិភាព​ នាពេល​បច្ចុប្បន្ន ​ពួកគាត់​ពិតជា​សប្បាយ​ចិត្ត ​ដែល​មើល​ឃើញ​ប្រទេសជាតិ មាន​សុខ​សន្តិភាព​ពេញលេញ ​និង​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ពួកគាត់​ពី​សំណាក់​រាជ​រដ្ឋាភិបាល ​និង​មិនដែល​ភ្លេច​ពួកគាត់​ឡើយ​។ ពួកគាត់ ​ថា ​ការ​បន្ត​ដំឡើង​ប្រាក់​ចូលនិវត្តន៍​នេះ នឹង​ធ្វើ​ឱ្យ​កម្រិតជីវភាព​របស់​ពួកគាត់​កាន់តែ​ល្អប្រសើរ​។ការ​បញ្ជាក់​ពី​ការ​បន្ត​ដំឡើង​នេះ ​ប្រាក់​ចូលនិវត្តន៍​សម្រាប់​អតីត​យុទ្ធជន និង​អ្នក​ចូលនិវត្តន៍​មុនៗ គឺ​បញ្ជាក់​ដោយ​ផ្ទាល់​ដោយ​សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ​៧​តុលា​ម្សិល​ម៉ិ​ញ ​នេះ ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​កម្សាន្ត ​ព្រី​នស៍ ម៉ា​ណ័​រ​ នៅ​ឃុំ​ដីឥដ្ឋ ស្រុកកៀនស្វាយ ​ខេត្តកណ្តាល ។ សម្ដេច​តេ​ជោ ​បញ្ជាក់ថា ​ការដំឡើង​ប្រាក់​ចូលនិវត្តន៍​សម្រាប់​អតីត​យុទ្ធជន​ គឺ​ដើម្បី​ឱ្យ​កាំ​ប្រាក់​ចូលនិវត្តន៍ ​មាន​ភាព​ប្រហាក់ប្រហែល​នឹង​អ្នក​ចូលនិវត្តន៍​ថ្មីៗ​។ តែ​យ៉ាងណា​ម៉ិ​ញ ​រាជរដ្ឋាភិបាល​បានសម្រេច​ផ្អាក​ការដំឡើង​ប្រាក់​បៀវត្ស​សម្រាប់​មន្ត្រីរាជការ ​ក្នុង​ឆ្នាំ​២០២១ ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ ដែល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ ១៩​។សម្រាប់​ការសម្រេច​រក្សា​ប្រាក់​បៀវត្ស​នៅ​ដដែល សម្រាប់​មន្ត្រីរាជការ​បម្រើ​ការងារ​សព្វថ្ងៃ​វិញ ​លោក រស់ ហ៊​ន ​ជា​ប៉ូលិស​ចរាចរណ៍​មួយរូប ​ប្រចាំការ​លើផ្លូវ​ជាតិ​លេខ១ ក្នុង​ខណ្ឌ​ច្បារអំពៅ ​បញ្ជាក់ថា​លោក​មិន​មានការ​អាក់អន់ស្រពន់ចិត្ត​នោះទេ ​ព្រោះនេះ ​ជា​បញ្ហា​របស់​ជាតិ​ដែល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ១៩​។ ​លោ​កថា ​នឹង​នៅ​បន្ត​ព្យាយាម​បំពេញការងារ រួមគ្នា ​ដើម្បី​ការ​រីក​ចំរើន​របស់​ជាតិ​ទៅមុខទៀត​។បច្ចុប្បន្នភាព​នេះ ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ចំណាយ​ថវិកា​ជាច្រើន ជាពិសេស​សម្រាប់​ការ​ជួយ​សម្រួល​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​។ ​ជាក់ស្ដែង​រាជរដ្ឋាភិបាល​កំពុង​បន្ត​ផ្ដល់​សាច់ប្រាក់ ​៤០​ដុល្លារ​ក្នុង​មួយខែ ​សម្រាប់​កម្មករ ​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ ​និង​អ្នក​បំពេញ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ​ដែល​បាត់បង់​ការងារ​ក្នុង​កំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩​នេះ​ ហើយ​រាជរដ្ឋាភិបាល​ក៏​កំពុង​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ ​ជិត ៦៩​ម៉ឺន​គ្រួសារ​ស្មើនឹង​ចំនួន​ប្រជាជន​ជាង ​២​លាន ៧​សែន​នាក់​ផងដែរ​៕​​អត្ថបទ ​៖ គឹម​ហុក

ADB នឹង​ផ្ដល់​កម្ចី​ឥណទាន​សម្រាប់​អភិវឌ្ឍន៍​ទឹកស្អាត ​និង​អនាម័យ​ទីក្រុង​ក្នុង​ខេត្ត​ចំនួន​បី​

2021/04/27 09:59:58 am        37
បាត់ដំបង ​៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ហៅ​កាត់​ថា ADB នឹង​ផ្ដល់​ប្រាក់កម្ចី​ឥណទាន ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ ​ទឹកស្អាត ​និង​បញ្ហា​អនាម័យ​ទីក្រុង ​នៅ​ខេត្ត​ចំនួន៣ ​ក្នុងនោះ​ មាន​ខេត្តបាត់ដំបង ​ខេត្តសៀមរាប​ និង​ខេត្តកំពង់ចាម ។ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ ដោះស្រាយ​ផល​ប៉ះពាល់​ នៃ​ការអនុវត្ត​គម្រោង​ទឹកស្អាត ​និង​អនាម័យ​ក្រុង​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ​នៅ​ថ្ងៃទី​៧ ​ខែតុលា ឆ្នាំ​២០២០ លោក​ សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង ​មានប្រសាសន៍ថា ​ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍ​លើ​វិស័យ​ទាំងពីរ​នេះ ​គឺ​នឹង​មាន​ការសាងសង់​ប្រព័ន្ធ​លូ ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ និង​ទីលាន​ចាក់សំរាម​ជាដើម ​ហើយ​ដើម្បី​ឈាន​ដល់​ការសាងសង់​ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​អស់នោះ ​នឹង​មាន​ការសិក្សា​វាយតម្លៃ​ពី​ផល​ប៉ះពាល់​នានា របស់​ក្រុមការងារ​ជំនាញ​របស់​អន្តរក្រសួង ។លោក​អភិបាលរង បាន​បន្ថែមថា ​នៅក្នុង​កិច្ចប្រជុំ​នេះ​ គឺ​មាន​ការ​ប្រាប់​ទៅ​អាជ្ញាធរ​មូលដ្ឋាន ​ដើម្បី​ផ្សព្វផ្សាយ​ពី​គម្រោង​នេះ ​និង​ពន្យល់​ទៅដល់​មូលដ្ឋាន ដែល​នឹង​ត្រូវ​អនុវត្ត​គម្រោង ​និង​ឲ្យ​មូលដ្ឋាន​បាន​ស្វែងយល់​ ចូលរួម​គាំទ្រ​អំពី​ការអនុវត្ត​គម្រោង​តាមរយៈ​គំនូស​ប្លង់​បច្ចេកទេស ​និង​ធ្វើ​ឲ្យ​ថ្នាក់​មូលដ្ឋាន ​កាន់តែ​យល់ដឹង ​អំពី​គោលនយោបាយ​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ​យល់ដឹង​ពី​គោលការណ៍ ​និង​ពី​នីតិវិធី ​នឹង​ចាប់​ដំណើរការ​វាស់វែង​លម្អិត ។បើ​យោង​តាម​មន្ត្រី​តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ​ការសិក្សា​វាយតម្លៃ​ពី​ផល​ប៉ះពាល់​នោះ គឺ​ផ្ដោត​ទៅលើ​ការប៉ះពាល់​សំណង់​នានា ផ្ទះសម្បែង ​ដីធ្លី ដំណាំ​ឈើ​ហូប​ផ្លែ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​របស់​ពលរដ្ឋ ​ដែល​ស្ថិត​នៅ​ជាប់​នឹង​គម្រោង​នេះ ។គួរ​បញ្ជាក់ថា ​ក្នុង​កិច្ចប្រជុំ​នេះ មិន​ទាន់បាន​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី គ្រោង​នឹង​ផ្ដល់​ប្រាក់​កម្ចី​ឥណទាន​ដល់​កម្ពុជា​ប៉ុន្មាន​នោះទេ​ ហើយ​ទីតាំង​អភិវឌ្ឍន៍​ ​ក៏​នៅ​មិនទាន់​លម្អិត​ពី​តំបន់​ណាមួយ​ ក្នុង​ក្រុង​បាត់ដំបង​នោះដែរ ៕

ពលរដ្ឋ​ក្នុងស្រុក​សៀម​ប៉ាង​ ទទូច​ឱ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​លុប​អាជ្ញា​ប័ណ្ណ​សេវា​ករ​អគ្គិសនី​ស្រុក​នេះ

2021/04/27 09:59:58 am        35
ស្ទឹងត្រែង ៖ អ្នកប្រើប្រាស់​បណ្ដាញ​អគ្គិសនី ​សេវករ ហ៊ុយ ចេង ក្នុងស្រុក​សៀម​ប៉ាង ​ខេត្តស្ទឹងត្រែង បាន​សំដែង ​ការ​ខកចិត្ត​ទៅលើ​ក្រុមការងារ​បច្ចេកទេស​អគ្គិសនី ​ដែល​បាន​រក​ឃើញ​កំហុស​របស់​សេវករ​នេះ ​រហូតដល់ ១៥​ចំណុច​ តែ​នៅតែ​ឱ្យ​សិទ្ធិ​បន្ដ​រយៈពេល​៦​ខែ​ទៀត ។ប្រជាពលរដ្ឋនៅក្នុង​ស្រុក​សៀម​ប៉ាង ​ខេត្តស្ទឹងត្រែង ​ជិត​៥០០​គ្រួសារ បាន​នឹង​កំពុង​ធ្វើការ​តវ៉ា ទៅលើ​ភាព​មិនប្រក្រតី​នៃ​ការ​ចែកចាយ​បណ្ដាញ​អគ្គិសនី របស់​សេវករ​ ហ៊ុយ ចេង ​តែ​មិន​ទាន់មាន​ដំណោះស្រាយ​ល្អ​ សម្រាប់​ពលរដ្ឋ​ឡើយ ​ចំណែក​តម្លៃ​ប្រើប្រាស់​ភ្លើង​ កាន់​ឡើង​ខ្ពស់​ទៅៗ ពី​១​ខែ ទៅ​១​ខែ​។លោក ផាន់ យុ​ត អភិបាលស្រុក​សៀម​ប៉ាង បាន​បញ្ជាក់ថា ​បញ្ហា​ដែល​បង្ក​ឱ្យ​ផ្ទុះ​ការ​តវ៉ា​ពី​សំណាក់ ប្រជាពលរដ្ឋ​នេះ ​គឺ​បង្កឡើង​ដោយ​បញ្ហា​មិន​ប្រក្រតី​១៥​ចំណុច​ ដែល​ត្រូវ​បាន​រកឃើញ ​ពិសេស​គឺ​តម្លៃ​ប្រើប្រាស់​អគ្គិសនី​។លោក​អភិបាលស្រុក​សៀម​ប៉ាង បាន​​បន្ថែមថា ​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​អគ្គិសនី​ ស្នើឱ្យ ​លុប​អាជ្ញាប័ណ្ណ​សេវករ ហ៊ុយ ចេង ​ហើយ​ភ្ជាប់​ប្រព័ន្ធ​អគ្គិសនី​របស់​រដ្ឋ​វិញ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ ដឹកនាំគណៈប្រតិភូទៅអូស្ត្រាលីដែលជាធ្វើទស្សនកិច្ចផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
09/05/2026 08:09 PM
ប្រទេសអឺរ៉ុបចំនួនប្រាំស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ជូនជនអន្តោប្រវេសន៍ចេញពីសហភាពអឺរ៉ុប
09/05/2026 06:09 PM
ជនជាតិចិនម្នាក់ត្រូវបានជួយសង្គ្រោះទាំងនៅមានជីវិតពីផ្លូវរូងក្រោមដីវារីអគ្គិសនីនេប៉ាល់ខណៈអ្នកស្លាប់ឡើងដល់ ១.៣៤២នាក់
09/05/2026 05:09 PM
ទីក្រុងស៊ីដនី របស់អូស្ត្រាលីញាំញីដោយរលកកម្ដៅខ្លាំងក្នុងនិទាឃរដូវ ខណៈប្រឈមនឹងហានិភ័យភ្លើងឆេះព្រៃធ្ងន់ធ្ងរ
09/05/2026 04:09 PM
វិមានក្រឹមឡាំង ទាត់ចោលការព្រមានរបស់អ៊ុយក្រែនលើសុវត្ថិភាពដែនអាកាសរុស្ស៊ី
09/05/2026 04:09 PM
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖បេសកជនលោក Trump គឺលោក Witkoff និងលោក Kushner បានទៅដល់ទីក្រុងមូស្គូហើយ
09/05/2026 04:09 PM
មនុស្សជិត៦០ម៉ឺននាក់ ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុង Saudel នៅចិនភាគខាងកើត
09/05/2026 04:09 PM
ប្រទេសម៉ាឡេស៊ីប្រកាសស្ថានភាពគ្រាអាសន្ននៅរដ្ឋសារ៉ាវ៉ាក់ ខណៈផ្សែងអ័ព្ទពីឥណ្ឌូនេស៊ីកាន់តែធ្ងន់ធ្ងរ
09/05/2026 04:09 PM
រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
09/05/2026 02:09 PM
ប្រភព៖ប្រធានាធិបតីចិនសម្លឹងរកការនាំក្រុមគណៈប្រតិភូដ៏ច្រើនអមដំណើរលោកទៅទស្សនកិច្ចអាមេរិក
09/05/2026 02:09 PM