សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រោម​ម្លប់​សន្តិភាព ពលរដ្ឋ​រស់នៅ​ស្រុក​លើកដែក ខេត្តកណ្តាល រស់នៅ​មាន​ក្តី​សុខ និង​ជីវភាព​ធូរធារ​

2021/04/27 09:59:58 am        42
​កណ្ដាល៖ ប្រពល​រដ្ឋ​រស់នៅ​ស្រុក​លើកដែក ខេត្ត​កណ្តាល បាន​អះអាង​ថា ក្រោម​ម្លប់​សន្តិភាព អ្នក​រស់នៅ​ក្នុងស្រុក​នេះ មាន​ជីវភាព​ធូរធារ​ជាង​មុន និង​រស់​នៅ​មាន​សេចក្តីសុខ មិន​ដូច​សម័យ​សង្គ្រាម​នោះទេ​។​​សមិទ្ធផល​សន្តិភាព​ដែល​មាននៅ​សព្វថ្ងៃ បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​លើកដែក ខេត្ត​កណ្តាល មាន​សេចក្តីសុខ និង​មាន​ជីវភាព​ធូរធារ​ជាង​មុន​។ ​ពួកគាត់​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន​ នាយ​រដ្ឋមន្ត្រី​កម្ពុជា បច្ចុប្បន្ន​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញ​បរិបូរណ៍ ប្រជាពលរដ្ឋ​អាច​ដើរហើរ​បាន​គ្រប់​ទីកន្លែង មិន​ដូច​សម័យ​សង្គ្រាម​នោះទេ​។​ក្រៅ​ពីនេះ ពួកគាត់​បាន​កោត​សរសើ​រ​ចំពោះ ក្រុមការងារ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​ឯកឧត្ដម ​ហេង រតនា​ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ស្រុក​លើកដែក និង​ថ្នាក់ដឹកនាំ​ជា​ច្រើនរូប​ទៀត ដែល​តែងតែ​បាន​ចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ កសាង​ផ្លូវ សាលារៀន វត្ត​អារាម និង​ឧបត្ថម្ភ​ថវិកា​ជាដើម​។​​ជា​មួយគ្នានេះ ​ឯកឧត្ដម ​ហេង រតនា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​លើកដែក បាន​ប្រាប់​BTV ក្រោយ​បញ្ចា​ប់​កិច្ចប្រជុំ​បូកសរុប​ល​ទ្ឋ​ផល​ការងារ​០៩​ខែ​ឆ្នាំនេះ និង​លើក​ទិសដៅ​បន្ត នា​ថ្ងៃទី​០៨​ខែតុលា​នេះ​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយ​រដ្ឋមន្ត្រី​កម្ពុជា តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​មិន​ខ្លាច​នឿយហត់​នោះ​។​លើសពីនេះ ​ឯកឧត្តម​បានបង្ហាញ​សម្មតិ​ផល​ជាច្រើន​ ដែល​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​លើក​ដែល ក្រោម​ការ​ច​ង្អុ​បង្ហាញ​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្រេចបាន​ល​ទ្ឋ​ផល​ជាច្រើន​រួមមាន​៖​កសាង​ផ្លូវ​បេតុង​ក្នុង​មូលដ្ឋាន​ជាច្រើន​ខ្សែរ ស្តារ​ព្រែក​ប្រឡាយ​ជូន​ប្រជាពលរដ្ឋ ដាក់​បង្គោល​សូ​ឡា​នៅតាម​ដងផ្លូវ និង​ដោះស្រាយ​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ​ជាដើម​។​គួរ​បញ្ជាក់​ដែរថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយ​រដ្ឋមន្ត្រី​កម្ពុជា បាន​រំដោះ​ប្រទេសជាតិ​ពី​ភ្នក់ភ្លើងសង្គ្រាម រហូត​បច្ចុប្បន្ន មានការ​អភិវឌ្ឍន៍​រីកចំរើន​គ្រប់​វិស័យ និង​ជាពិសេស​ប្រជាពលរដ្ឋ​រស់​នៅក្នុង​ភាព​សុខសាន្ត ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញ​បរិបូរណ៍​៕អត្ថបទ​៖​ ទូច សោភ័ណ​

ឯកឧត្ដម លេង ផា​លី​៖ អំពាវនាវ​ពលរដ្ឋ​រស់នៅ​ស្រុក​សណ្ដាន់ ​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ សូម​ពិនិត្យមើល​ឈ្មោះ​បោះឆ្នោត​

2021/04/27 09:59:58 am        39
​ភ្នំពេញ៖ ឯកឧត្ដម លេង ផា​លី រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ បាន​អំពាវនាវ​ពលរដ្ឋ​រស់នៅ​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ សូម​ពិនិត្យមើល​ឈ្មោះ​បោះឆ្នោត​។​​ការ​ថ្លែង​របស់​ឯកឧត្តម លេង ផា​លី យ៉ាង​ដូច្នេះ ក្នុងឱកាស​បើក​វេទិកា​សាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជំរុញ​សកម្មភាព​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​–១៩ នៅ​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ព្រឹក​ថ្ងៃទី​០៨ តុលា ២០២០​នេះ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ពាង ផា​រ័ត្ន​ ឯកឧត្តម គិ​ន ប៊ុនលី និង​ឯកឧត្តម សាន វណ្ណ​នេ​ត លោកជំទាវ អស់លោក អ្នកស្រី​ជា​ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក អាជ្ញាធរ​ឃុំ​ទាំង​០៩ តំណាង​មន្ទីរ កងកម្លាំងប្រដាប់អាវុធ ប្រមាណ​៥៩​នាក់​។​​​​មានប្រសាសន៍​ក្នុង​ពិធី​បើក​វេទិកា ឯកឧត្តម លេង ផា​លី បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំងអស់ ដែល​គ្រប់​អាយុ អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ចាប់ពី​ថ្ងៃទី​០១ តុលា រហូតដល់​ថ្ងៃទី​១៩ តុលា ២០២០ និង​ពិនិត្យមើល​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត តាម ឃុំ សង្កាត់ របស់​ខ្លួន​រៀងៗ​ខ្លួន ឱ្យបាន​គ្រប់គ្នា ដើម្បី​ធានា​ដល់​សិទ្ធិ​ ក្នុងការ​បោះឆ្នោត ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ល្អ នៅ​ក្នុង​សង្គម​។ព្រោះថា​ ការ​ចុះឈ្មោះ​បោះឆ្នោត និង​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​ពេលនេះ​វា​ពិតជា​មាន សារៈសំខាន់​ណាស់ ព្រោះ​នៅ​ក្នុង​សង្គម​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ប្រទេស​ជា​ម្ចាស់​សិទ្ធិ​អំណាច​ជា​អ្នកបោះឆ្នោត ជ្រើសរើស អ្នកដឹកនាំ ប្រទេស​តាម​ការពេញចិត្ត និង​សំដែង​នូវ​ឆន្ទៈ​របស់​ខ្លួន​។ ជាការ​ពិត វីរុស​កូ​វីដ​–១៩ គឺជា​ជំងឺ​ដ៏​កាច​សាហាវ ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​របស់​មនុស្សជាតិ​។ មកដល់ពេលនេះ មាន​មនុស្ស​ជាច្រើន​លាន​នាក់ ហើយ​នៅលើ​ពិភពលោក​ទាំងមូល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​។នេះ​គឺជា​សោកនាដកម្ម​ដ៏​អាក្រក់​មួយ ដែល​យើង​គ្រប់គ្នា​មិន​ចង់​ជួប និង​មិន​ចង់ឃើញ​កើតឡើង​នោះទេ​។ បច្ចុប្បន្ន ពិភពលោក​នៅ​មិនទាន់​រកឃើញ​នូវ​ថ្នាំ និង​វ៉ាក់សាំង​សម្រាប់​ព្យាបាល និង​ការពារ​ជំងឺ​កូ​វីដ​–១៩ នេះ​នៅឡើយ​ទេ​។សម្រាប់​កម្ពុជា ទោះបីជា​យើង​អាច​គ្រប់គ្រង​សភាពការណ៍​​បានល្អ​ប្រសើរ ក្នុងការ​ទប់ស្កាត់​ការឆ្លង​ក្នុងប្រទេស និង​ការ​នាំចូល​ជំងឺ​ពី​ក្រៅប្រទេស តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ម៉ត់ចត់ និង​តឹងរ៉ឹង របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​–១៩ ទទួលបាន​លទ្ធផល​ល្អប្រសើរ​គួរ​ជាទី​មោទនៈ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ថា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេសមួយ​ចំនួន​តូច ដែល​អាច​គ្រប់គ្រង​ជំងឺ​កូ​វីដ​–១៩ បានល្អ​ប្រសើរ រហូតមកដល់​ពេលនេះ​មិន​ទាន់មាន​ការ​ចម្លង​ចូលក្នុង​សហគមន៍​នៅឡើយ​ទេ​។​​ ​បន្ទាប់មក លោក អភិបាលស្រុក​សណ្តាន់ ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​តំបន់​នេះ​ទាំងមូល ប្អូនៗ​បងៗ​ពលករ ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ បាន​ត្រឡប់​មកកាន់​ស្រុកកំណើត​វិញ​មាន​ចំនួន​២៨៩​នាក់ ពេល​ពួកគាត់​មកដល់​ស្រុកកំណើត​វិញ យើង​បាន​ឲ្យ​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​សុខភាព​មានជ័យ មុននឹង​អាជ្ញាធរ​ស្រុក បញ្ជូន​គាត់​មកកាន់​លំនៅដ្ឋាន​វិញ​។ទន្ទឹមនឹងនោះ​ចំពោះ​ការអប់រំ ផ្សព្វផ្សាយ អាជ្ញាធរ​បាន​ចុះ​តាម​លំនៅដ្ឋាន​របស់​បងប្អូន នៅតាម​ខ្នង​ផ្ទះ​ទាំងមូល អំពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ​។ ក៏​សូម​អរគុណ​ដល់​ឯកឧត្តម លេង ផា​លី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​សណ្តាន់ និង​ឯកឧត្តម លោកជំទាវ ដែល​បាន​ឧបត្ថម្ភ​ម៉ាស់ អាល់កុល ថ្នាំពេទ្យ ដោយ​អាជ្ញាធរ​ថ្នាក់ស្រុក​យកទៅ​ប្រើប្រាស់​នៅ​កម្រិត​មូលដ្ឋាន​។ ទន្ទឹមនឹងនោះ ឯកឧត្តម លេង ផា​លី បាន​ជូន​វេទិកា​ទៅ​អ្នកចូលរួម​ឱ្យ​ឡើង​មាន​យោបល់ ឬ​លើក​ជា​សំណូមពរ​។ក្នុងនោះ​មានការ​លើកឡើង​ពី​សំណើ​របស់​ប្រជាពលរដ្ឋ បាន​សុំ​ដី​សង់ផ្ទះ​រស់នៅ សុំ​ជួសជុល​ផ្លូវលំ​ចំនួន​០៥​គីឡូម៉ែត្រ សុំ​ឲ្យ​មាន​ភ្លើង​រដ្ឋ​ប្រើប្រាស់​ក្នុងភូមិ និង​សុំ​ធ្វើ​អត្តសញ្ញាណ​ប័​ណ្ឌ​ថ្មី​។ មុននឹង​ឆ្លើយតប​ដោះស្រាយ​ជូន​ប្រជាជន ឯកឧត្តម​បានស្នើ លោក​អភិបាលស្រុក ប្រធាន​ក្រុមការងារ​ឃុំ នាយក​រដ្ឋបាល​ស្រុក និង​តំណាង​ការិយាល័យ​ជំនាញ​ឡើង​ឆ្លើយបំភ្លឺ​ជា​បន្តបន្ទាប់​។ បន្ទាប់ពី​បាន​ស្តាប់​ការបកស្រាយ​រួចមក ឯកឧត្តម លេង ផា​លី បាន​ដោះស្រាយ​នូវ​បញ្ហា​ចំពោះ​របស់​ប្រជាពលរដ្ឋ ជោគជ័យ​ទាំងស្រុង​។​​ជាមួយគ្នា​នោះដែរ​ប្រជាពលរដ្ឋ​០២​រូប ក្នុងចំណោម​ប្រជាពលរដ្ឋ​៤០​រូប ដែល​ចូលរួម​ក្នុង​វេទិកាសាធារណៈ ទទួលបាន​ការដោះស្រាយ​ពី​ក្រុមការងារ​ភ្លាមៗ ទិញ​ដី និង​សង់ផ្ទះ​ជូន និង​ពលរដ្ឋ ទទួលបាន​ការពិនិត្យ​ព្យាបាល​និង​ថ្នាំពេទ្យ បង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា​។​​ជា​ចុងក្រោយ ឯកឧត្តម លេង ផា​លី រួម​នឹង​ក្រុមការងារ​បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​មាន​រិ​ទ្ធ ចំនួន​៤០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​សែន​ក្រអូប​១០០%, ១​កា​រ៉ុង​, មី​១​កេស​, ទឹកស៊ីអ៊ីវ ១​យួរ​, ទឹកត្រី​១​យួរ​, ប៊ីចេង ១​កញ្ចប់​, សាប៊ូ​២​ដុំ​, ពូជ​សំរាប់​ដាំ​ដំណាំ​ចំនួន​៥​មុខ (​ត្រឡាច​,​ត្រសក់ស្រូវ​, ននោង​, ស្ពៃ និង ល្ហុង​) ថវិកា​ចំនួន​២​ម៉ឺន​រៀល ចែក​ថ្នាំពេទ្យ​ផ្នែក​ជំងឺផ្លូវចិត្ត​ចំនួន​១៥០​នាក់ សរុប​ថវិកា​អស់​ចំនួន​៣០​លាន​រៀល​។ ត​មក​ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​ការជួសជុល​ផ្លូវលំ​ប្រវែង​២៣​គីឡូម៉ែត្រ ពី​ឃុំ​ទំរីង មក​ឃុំ​សុចិត្រ តាម​សំណូមពរ​ពី​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន សរុប​ថវិកា​បណ្តោះអាសន្ន​អស់​ចំនួន​២៦​លាន​រៀល​៕ ​អត្ថបទ៖ រដ្ឋា​

បច្ចុប្បន្ន ACU កំពុង​ដំណើរការ​រឿង​ក្តី​ពុករលួយ​មួយ​ចំនួន ​ដែល​ជា​ប់​ពាក់ព័ន្ធ​ទំហំ​ថវិកា​រាប់​លាន​ដុល្លារ

2021/04/27 09:59:58 am        46
ភ្នំពេញ៖ នៅ​ថ្ងៃទី​០៨ ខែតុលា​នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពុក​រលួយ​ACU និង​អង្គភាព​ចំនួន​១៩​ស្ថាប័នរដ្ឋ​ផ្សេងទៀត បាន​បើក​សិក្ខាសាលា ​ស្តីពី ការគ្រប់គ្រង ការចាត់ចែង​និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​។ ថ្លែង​បើក​អង្គការ​សិក្ខាសាលា ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ថា គ្រប់​សំណុំរឿង​ពាក់ព័ន្ធ​ពុករលួយ ភាគច្រើន​គឺ​បាន​ចាត់ការ​បញ្ជូន​តុលាការ​លឿន ហើយ​ភាគច្រើន​គឺមាន​ជាប់​ពាក់ព័ន្ធ​ថវិកា​រាប់លាន​ដុល្លារ​អា​មេ​រិក​។​​ឯកឧត្ដម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បាន​ថ្លែងថា ​ចាប់ពី​ដើម​ឆ្នាំ​២០២០​មកដល់​បច្ចុប្បន្ន ករណី​បទល្មើស​សំអាត​ប្រាក់ និង​ហិរញ្ញប្បទាន​ដែល​ក្រុមនគរបាល​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត​ គឺ​មាន​ប្រមាណ​ជាង​១៤០​ករណី​ ក្នុង​សំណុំរឿង នៅក្នុង​ផ្នែក​ពុករលួយ​មាន​ប្រមាណ​១០​ករណី ហើយ​គ្រប់​សំណុំរឿង​ទាំងអស់ ​គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ថវិកា​រាប់​លាន​ដុល្លារ តែ​ទោះ​យ៉ាង​យ៉ាងណា​សម្រាប់ ទំហំ​ថវិកា​ជាក់ស្តែង​ដែល​បាន​ពី​ផល​នៃ​បទល្មើស គឺ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​អ្នក​វាយ​តំលៃ​ដាក់​ចូល​ថវិកា​រដ្ឋ​។​​ឯកឧត្ដម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បន្តថា ទោះ​យ៉ាងណា នៅ​ក្នុង​ចំណោម​សំណុំរឿង​ដែល​ACU​ទទួល និង​បាន​យក​មក​ដោះស្រាយ​ចំនួន​ជាង​១០០ គឺ​ACU​បាន​ចាត់ការ​លឿន មាន​ភស្តុតាង​ច្បាស់ និង​មិន​មាន​សំណុំរឿង​ណា​ធ្វើ​អោយ​យើង​បរាជ័យ​នៅ​ក្នុង​តុលាការ​នោះទេ​។​​ឯកឧត្តម បន្តថា ជាក់ស្តែង​ការរៀបចំ​សិក្ខាសាលា​ការគ្រប់គ្រង ការចាត់ចែង​និង​ការ​រឹបអូស​ផល​នៃ​បទល្មើស គឺធ្វើឡើង​ដើម្បី​ពង្រឹងសមត្ថភាព​ជំនាញ​ក្នុងការ​ប្រឆាំង​បទល្មើស​សំអាត​ប្រាក់ ហិរញ្ញប្បទាន​ភេ​វរ​កម្ម ការកំណត់​អត្តសញ្ញាណ​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​បទល្មើស ការចាប់យក​ការឃាត់ទុក ការ​បង្កក ការគ្រប់គ្រង​ចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស ដែលជា​អនុសាសន៍​ចំណុច​ទី​៨ ចំណោម​អនុសាសន៍​១៤​ចំណុច ដែល​អង្គការ​ក្រុម​អាស៊ី​ប៉ា​ស៊ិ​ភិ​ច APG និង​ក្រុមការងារ​ហិរញ្ញវត្ថុ FATF ដែល​ស្ថាប័ន​ដ៏​ធំ​របស់​អន្តរជាតិ​តម្រូវអោយ​អនុវត្ត​។​​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បាន​បញ្ជាក់ថា សម្រាប់​បទល្មើស​សំអាត​ប្រាក់ និង​ហិរញ្ញប្បទាន​ដែល​កម្ពុជា ត្រូវ​ចាត់ការ​បង្ក្រាប​អោយខាងតែបាន​នោះ​គឺមាន​ដូចជា បទល្មើស​ឆបោក ព្រៃឈើ សត្វព្រៃ ការជួញដូរ​មនុស្ស គ្រឿងញៀន អំពើ​រត់ពន្ធ និង​អំពើពុករលួយ និង​បទល្មើស​ពាក់ព័ន្ធ​នានា​ជាច្រើន​ទៀត ស្ថិតក្នុង​វិស័យ​ធនាគារ វិស័យ​ផ្ទេរប្រាក់ កាស៊ីណូ និង​វិស័យ​អចល​ទ្រព្យ​ជាដើម ហើយ​តាមរយៈ​ការ​មាន​ចំណាត់​ការ​នេះ បានធ្វើអោយ​អង្គការ APG វាយតំ​លៃ​កម្ពុជា​ស្ថិត​ក្នុង​ពណ៌​ប្រផេះ​ឈាន​ទៅរក​ពណ៌​ស ដែល​ជា​ចំណុច​វិជ្ជមាន​មួយ​ក្នុងការ​ជម្រុញ​ប្រទេស​កម្ពុជា មាន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​៕ ​​អត្ថបទ៖ ស៊ុម សុខ​ជា​

សម្តេច​តេ​ជោ លើកទឹកចិត្ត​ឱ្យ​ប្រទេស​ទាំងអស់​រៀបចំ​បញ្ចប់ ​និង​ដាក់​ជូន​របាយការណ៍​រួមចំណែក របស់​ជាតិ​ខ្លួន ដើម្បី​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​

2021/04/27 09:59:58 am        44
ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅវេលា​ម៉ោង ៨​យប់​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​ថ្នាក់ដឹកនាំ នៃ​វេទិកា​ភាព​ងាយ​រងគ្រោះ​នៃ​អាកាសធាតុ ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​នៅ​វិមាន​សន្តិភាព​។ នៅក្នុង​វេទិកា​ដ៏​មាន​សារៈសំខាន់​នោះ សម្តេច​បាន​លើកទឹកចិត្ត​ឱ្យ​ប្រទេស​ទាំងអស់​រៀបចំ​បញ្ចប់ និង​ដាក់ជូន​នូវ​របាយការណ៍ រួមចំណែក​របស់​ជាតិ​ខ្លួន ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​។​​​​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​សុន្ទរកថា ដោយ​គូសបញ្ជាក់ថា​៖​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​ដ៏​លំបាក​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ដោយសារ​កូ​វីដ​១៩ ហើយ​បន្ថែម​លើ​នេះ​ការប្រែប្រួល​អាកាសធាតុ ក៏​ជា​បញ្ហា​ដ៏​គួរឱ្យ​បារម្ភ។​ក្នុង​បញ្ហា​នេះ សម្តេច​បញ្ជាក់ថា ទោះបី​កម្ពុជា​ជា​ប្រទេស​តូច ប៉ុន្តែ​បាន​បំពេញ​កាតព្វកិច្ច ប្រកាន់យក​ការ​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុង​គោលនយោបាយ​អភិវឌ្ឍ​ជាតិ ហើយ​សម្តេច​ក៏បាន លើកទឹកចិត្ត​ឱ្យ​ប្រទេស​ទាំងអស់​រៀបចំ​បញ្ចប់​និង​ដាក់ជូន​របាយការណ៍​រួមចំណែក របស់​ជាតិ​ខ្លួន ដើម្បី​ដោះស្រាយ​ការ ប្រែប្រួល​អាកាសធាតុ​ប្រកបដោយ​មហិច្ឆតា ហើយ​សម្តេច​ថា​កម្ពុជា​ក៏បាន​ប្រឹងប្រែង​ចូលរួម​យ៉ាងសកម្ម​ផងដែរ​ដើម្បី​ឆ្លើយតប ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក​។​​សូមបញ្ជាក់​ថា​វេទិកា​ភាព​ងាយ​រងគ្រោះ​នៃ​អាកាសធាតុ​នេះ គឺធ្វើឡើង​តាម​ការអញ្ជើញ​របស់លោក​ស្រី សេក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត បង់​ក្លា​ដែ​ស និង​ជា​ប្រធាន​វេទិកា​ភាព​ងាយ រងគ្រោះ អាកាសធាតុ​។ក្នុងនាម​ជា​វេទិកា​ពិភពលោក​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​ងាយ​រងគ្រោះ​ដោយ​ការប្រែប្រួល​អាកាសធាតុ ព្រឹត្តិការណ៍​ថ្នាក់ដឹកនាំ​របស់​វេទិកា​ភាព​ងាយ​រងគ្រោះ​នៃ​អាកាសធាតុ មានការ​ចូលរួម​ពី​សំណាក់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ប្រមុខរ​រដ្ឋ និង​រដ្ឋាភិបាល ក៏ដូចជា​ដៃគូ​សំខាន់ៗ​ផងដែរ​។ ព្រឹត្តិការណ៍​ថ្នាក់ដឹកនាំ​នេះ គូសបញ្ជាក់​ពី​ភាព​បន្ទាន់​នៃ​ការធ្វើសកម្មភាព និង​តម្រូវការ​ឲ្យ​ប្រទេស​ទាំងអស់ ធ្វើ​បច្ចុប្បន្នភាព​អំពី​ការចូលរួមចំណែក​រប​ស់​ជាតិ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​​វេទិកា​នេះ ក៏​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ចាំបាច់​ក្នុង​ពង្រឹង​កិច្ចប្រឹងប្រែង​កសាង​ភាព​ធន់​នឹង​អាកាសធាតុ ព្រម​គ្នា​នឹង​ការ​ការឆ្លើយតប​ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​–១៩ និង​ការស្ដារ​ឡើងវិញ​ក្រោយពី​វិបត្តិ​នេះ ដើម្បី​រក្សា​កម្លាំង​សន្ទុះ​នៃ​ការងារ​ពង្រឹង​ភាព​សាំ និង​កាត់បន្ថយ​ការខូចខាត និង​ការ​បម្លាស់ទី​ជម្រក​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​៕ ​អត្ថបទ​៖ មុត សុទ្ធ

អាល្លឺម៉ង់ ​រាយការណ៍​ការ​ហក់​ឡើង​ខ្ពស់ ​នូវ​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19

2021/04/27 09:59:58 am        34
​អន្ដរជាតិ៖ អាល្លឺម៉ង់ បាន​រាយការណ៍​ការ​ហាក់​ឡើង​ខ្ពស់​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19 ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ថា ការរីក​រាលដាល​ឆ្លង​សកល នឹង​កើតឡើង​ម្តងទៀត​នៅក្នុង​ប្រទេស​នេះ​។​​វិទ្យាស្ថាន Robert Koch ដែលជា​ទីភ្នាក់ងារ​គ្រប់គ្រង​ជំងឺ​ជាតិ បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី ៤.០៥៨​នាក់ និង​ករណី​ស្លាប់ ១៦​នាក់ ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​​ករណី​ឆ្លង​ថ្មី​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ករណី​ឆ្លង​នៅ​អាល្លឺម៉ង់​កើនឡើង​ដល់ ៣១០.១៤៤​នាក់ និង​ករណី​ស្លាប់ ៩.៥៧៨​នាក់។​​លោក​ឡូ​ថា វី​លឺ គឺជា​ប្រធាន​វិទ្យាស្ថាន Robert Koch បាន​និយាយ​ថា មាននូវ​ការរីក​រាល​ឆ្លងតាម​ផ្ទះ​មនុស្ស​ចាស់ មណ្ឌល​ថែទាំ​មនុស្ស​ចាស់ និង​តាម​មន្ទីរពេទ្យ ដែល​នេះ​មានន័យថា នឹងមាន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ច្រើនជាង​មុន ។​​លោក​បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​អំឡុង​សន្និសីទកាសែត​នា​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ​ថា មនុស្ស​វ័យក្មេង បាន​ឆ្លង​ច្រើនជាង​កាលពី​ប៉ុន្មាន​ខែ​មុន។​​ខណៈពេល​នោះដែរ ក្រុម​អាជ្ញាធរ បាន​ជំរុញ​ពលរដ្ឋ​មិន​ឲ្យ​ធ្វើដំណើរ​ចេញពី​តំបន់ ឬ​ទៅកាន់​តំបន់​ដែលមាន​ករណី​ឆ្លង​ថ្មី ៥០​នាក់​។​​ដោយឡែក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អាល្លឺម៉ង់ លោក​ហ្ស​ង់ ស្ប៉ា​ញ បានកើត​សរសើរ​ផងដែរ ដល់​ពលរដ្ឋ​អាល្លឺម៉ង់ ដែល​អាច​បន្ត​គ្រប់គ្រង​កា​រីក​រាលដាល​ឆ្លង​ជំងឺ​ដ៏​កាច​សហាវ​មួយ​នេះ​បាន ៕ អត្ថបទ៖ សារ៉ាត់

ក្រុម​សិទ្ធិមនុស្ស​ចោទប្រកាន់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ថា​បាន​បង្ខាំង​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​ជំរំ​កខ្វក់​

2021/04/27 09:59:58 am        37
​ថៃ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​គាំទ្រ​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ចោទប្រកាន់​សហភាព​មី​យ៉ាន់​ម៉ា ថា​បាន​ឃាត់ខ្លួន​សមាជិក​ជនជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា ១៣​ម៉ឺន​នាក់ នៅក្នុង​ជំរំ​ភៀសខ្លួន​កខ្វក់ ហើយ​សហគមន៍​អន្តរជាតិ គួរតែ​ដាក់​សំពាធ​មកលើ​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី ឲ្យ​ស្តា​ឡើងវិញ​នូវ​សេរីភាព និង​សេចក្តី​ថ្លែ​ថ្នូ របស់​ជន​មូ​ល្លីម​ភាគតិច​មួយ​នេះ។​​នៅ​ក្នុង​របាយការណ៍​ចំនួន ១៦៩​ទំព័រ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​និយាយថា ស្ថានភាព​អមនុស្សធម៌​ នៅក្នុង​ជំរំ​ជនភៀសខ្លួន​ដែល​មាន​ការ​រឹតត្បិត​ខ្លាំង ២៤​កន្លែង និង​តំបន់​សហគមន៍​បិទ​សិទ្ធិ នៅ​រដ្ឋ​ភាគ​ខាងលិច​រ៉ា​ឃី​ន បាន​គំរាមកំហែង​ដល់​សិទ្ធិ​រស់រាន និង​សិទ្ធិ​ដទៃ​ទៀត​របស់​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​ប្រឈម​នឹង​ការរើសអើង​ជាតិ​សាសន៍​ជា​យូរ​មកហើយ​។​​របាយការណ៍​ដែលមាន​ឈ្មោះថា “​គុក​ឥត​ជញ្ជាំង​ដោយ​គ្មាន​ទីបញ្ចប់​” បាន​សរសេរ​រៀបរាប់​ពី​ការ​រឹត​ត្បឹ​ត​ខ្លាំង​លើ​ការរស់នៅ​ប្រចាំថ្ងៃ ការធ្វើដំណើរ ការអប់រំ ការថែទាំង​សុខភាព ទីជម្រក និង​ចំណីអាហារ​មិន​គ្រប់គ្រាន់​។​​ដោយសារតែ​ការ​រឹតត្បិត​ទាំងអស់នេះ បានធ្វើ​ឲ្យ​អ្នករស់នៅ​ក្នុង​ជំរំ ប្រឈម​នឹង​អត្រា​ខ្ពស់​នៃ​កង្វះ​អាហារូបត្ថម្ភ ជំងឺ​អាសន្នរោគ ហើយ​អត្រា​មរណភាព​មាតា និង​ទារក ខ្ពស់ជាង​តំបន់​ជិតខាង​ក្នុង​រដ្ឋ​រ៉ា​ឃី​ន​។​​សូម​បញ្ជាក់ថា ជំរំ​ជនភៀសខ្លួន​ទាំងអស់នេះ ត្រូវបាន​កសាងឡើង​សម្រាប់​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដែល​បាន​រត់គេច​ចេញពី​អំពើ​ហិង្សា​កាលពី​ឆ្នាំ ២០១២ រវាង​ជន​មូស្លីម និង​ពុទ្ធសាសនិក​នៅ​រដ្ឋ​រ៉ា​ឃី​ន ៕ អត្ថបទ៖ សារ៉ាត់

មន្ត្រី​ជំនាញ ​បញ្ជាក់ថា​ ប្រាង្គ​ប្រាសាទ​ក្នុង​តំបន់​អង្គរ​ មិន​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក ​សម្រាប់​ទ្រទ្រង់​ប្រាសាទ ​នោះទេ

2021/04/27 09:59:58 am        60
សៀមរាប ៖ ​មន្ដ្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​នឹង​កំពុង​នឹង​មមាញឹក​ក្នុង​ការ​បង្វែរ​ទឹក​ចេញពី​តំបន់​អង្គរ ​ទៅតាម​បណ្ដោយ​ផ្លូវទឹក​បុរាណ​នានា ​ឆ្ពោះទៅកាន់​ស្ទឹង​ស្រុក​ពួក និង​ស្ទឹង​ស្រុក​ប្រាសាទ​បាគង ដើម្បី​បង្ហូរ​ទៅក្នុង​បឹង​ទន្លេសាប​ ខណៈដែល​ក្នុង​តំបន់​អង្គរ​បាន​បង្ហូរ​ចូល​គ្រប់គ្រាន់​។លោក ភឿន សុ​ឃីម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​បានឱ្យដឹង​កាលពី​ថ្ងៃទី​០៧ ខែតុលា​ថា ​ស្ថានភាព​ទឹកភ្លៀង​នៅ​រដូវវស្សា​ឆ្នាំនេះ​ធ្លាក់​យឺត​ជាង​ឆ្នាំមុន ​ប៉ុន្តែ​បរិមាណ​ទឹក​ច្រើនជាង​ឆ្នាំមុន ​ដោយសារ​មាន​ទឹកភ្លៀង​ហូរ​ធ្លាក់​ពី​តំបន់​ខាងជើង​នៃ​បឹង​ទន្លេសាប​ ជាពិសេស​ធ្លាក់លើ​ភ្នំ​គូ​លេន​។ លោក​ បន្ដថា មន្ត្រី​ជំនាញ​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាត់ចែង ​និង​ប្រមូល​ទឹកភ្លៀង​ទាំងនោះ​តាម​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ ដើម្បី​បញ្ជូន​ទឹក​ទៅ​រក្សាទុក​ក្នុង​ក្នុង​ឧទ្យាន​អង្គរ រួមមាន​បារាយណ៍​ខាងជើង​ បារាយណ៍​លលៃ​ ក​សិន្ធុ​អង្គរវត្ត​ ក​សិន្ធុ​ក្រុង​អង្គរធំ​ បារាយណ៍​ខាងលិច ក​សិន្ធុ​ប្រាសាទ​ចៅស្រីវិបុល ​និង​អាង​ស្តុក​ផ្សេងៗ​ទៀត​ស្ទើរ​គ្រប់​តម្រូវការ​ហើយ​។លោក​ បន្ថែមថា នៅពេលដែល​ពេល​ទឹក​បញ្ចូល​គ្រប់គ្រាន់​តាម​ត្រូវការ​ក្នុង​តំបន់​អង្គ​រហើយ​នោះ ​មន្ត្រី​ជំនាញ​បាន​នឹង​កំពុង​បញ្ចៀស​ទឹក​តាម​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ផ្សេងៗ ​ដើម្បី​​ទម្លាក់​ទៅ​បឹង​ទន្លេសាប​តាម​ស្ទឹង​ពួក ស្ទឹង​ព្រះ​ស្រុក និ​ង​ស្ទឹង​សៀមរាប ​ស្ទឹង​នៅ​ស្រុក​ប្រាសាទបាគង ​ដើម្បី​កុំ​មាន​ផល​ប៉ះពាល់​លិច​ក្រុង​សៀមរាប ​ខណៈដែល​ស្ថានភាព​ទឹកធំ​ដូច​កាលពី​ឆ្នាំ​២០១១ ​ក៏ដោយ​។លោក ភឿន សុ​ឃីម បាន​បញ្ជាក់ថា តាំងពី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្តារ​ប្រព័ន្ធ​ផ្លូវទឹក បុរាណ​ចាប់​តាំងពី​ឆ្នាំ​២០១២​មក តំបន់​អង្គរ និង​ក្រុង​សៀមរាប​មិនដែល​លិចលង់​ដោយ​ សារ​ទឹកជំនន់​នោះទេ ដែល​នេះ​ បង្ហាញថា​ ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ពិតជា​មាន​ប្រសិទ្ធភាព​បញ្ចៀស​ទឹកជំនន់​ចេញពី​ក្រុង​សៀមរាប​បាន​ល្អ​ណាស់​។ លោក​ បាន​បន្ថែមថា​ ការ​បញ្ចូល​ទឹក​នៅក្នុង​តំបន់​អង្គរ​បណ្ដោះអាសន្ន​នេះ​ជិត​គ្រប់​តម្រូវការ​ ប៉ុន្ដែ​បើសិន​ទឹក​ស្រក​ខុស​ពី​បរិមាណ​តម្រូវការ​ទៅវិញ​នឹង​មាន​ការ​បញ្ចូល​បន្ថែម​ទៀត​នៅ​ខែ​ខាងមុខ​ទៀត​។លោក ​បាន​បន្តថា សម្រាប់​ស្ថានភាព​ទឹក​នៅ​រដូវវស្សា​ឆ្នាំនេះ មាន​ផល​ល្អ​ដោយ​មន្ដ្រី​ជំនាញ​ ក៏​ដូចជា​អាជ្ញាធរ​ជាតិ​អប្សរា​មិន​ព្រួយបារម្ភ​ពី​កង្វះ​ទឹក​នៅក្នុង​តំបន់​អង្គរ​នោះទេ​។​ មន្ដ្រី​ជំនាញ​រូបនោះ ​បាន​បន្ដថា ​នៅក្នុង​តំបន់​អង្គរ​ដែល​មាន​ត្រូវការ​ទឹក​ដល់​ទៅ​ជាង​១​រយ​លាន​ម៉ែត្រគុប ​សម្រាប់​ទ្រទ្រង់​ប្រាសាទ ​និង​ការងារ​អភិរក្ស​នៅ​រដូវប្រាំង​៕អត្ថបទ ៖ ឈិ​ត សា​វី

សម្តេច​តេ​ជោ បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ទាំងអស់​ត្រៀម​ដោះស្រាយ​ឆ្លើយតប​គ្រោះ​ជំនន់​ទឹកភ្លៀង

2021/04/27 09:59:58 am        35
ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​បាន​ដាក់​បញ្ជា​ទៅ​កាន់​អភិបាលខេត្ត​ទាំងអស់ ​ជាពិសេស​ខេត្តបាត់ដំបង​ ត្រូវ​ត្រៀម​ដោះស្រាយ​ឆ្លើយតប​នឹង​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង ​ខណៈដែល​ប្រទេស​កម្ពុជា​ បាន​នឹង​កំពុង​រង​ឥទ្ធិពល​បម្រែបម្រួល​អាកាសធាតុ​។ខណៈពេល​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ថ្ងៃទី​០៩ ​ខែតុលា នេះ ​សម្តេច​តេ​ជោ ​ហ៊ុន ​សែន នាយករដ្ឋមន្ត្រី ​បាន​ដាក់​បញ្ជា​ឱ្យ​អភិបាលខេត្ត​ទាំងអស់ ​ពិសេស​ខេត្តបាត់ដំបង ​ត្រៀម​គ្រប់​លក្ខណៈ ឱ្យ​បាន​ល្អប្រសើរ​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ​ខណៈ​ខេត្តបាត់ដំបង ​និង​ខេត្ត​មួយ​ចំនួនទៀត ​កំពុង​រង​ការ លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​។មកដល់ពេលនេះ ជំនន់​ទឹកភ្លៀង បាន​នឹង​កំពុងតែ​ជន់​លិច​តំបន់​ខ្លះ ​នៃ​រាជធានី​-​ខេត្ត​មួយ​ចំនួន ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ចុងរដូវ​វស្សា ​ពិសេស គឺ​ខេត្តបាត់ដំបង​ ដែល​បានធ្វើឱ្យ​ប៉ះពាល់​ស្រូវ ​បង្កើន​រដូវ នៅ​ស្រុក​ប​វេ​ល ​ចំនួន​ជាង​ពីរពាន់​ហិកតា​។​ ទន្ទឹមនឹង​ការ​លិចលង់​នេះ មន្ត្រី​ជំនាញ​ក៏បាន​បង្ហាញ ​នូវ​ការ​ព្រួយបារម្ភ​អំពី​ការខ្វះខាត​ទឹក ​ដែល​អាច​នឹង​កើតឡើង​នៅ​អំឡុង​ខែវិច្ឆិកា ​ដោយបាន​អំពាវនាវ​ដល់​ កសិករ​ឱ្យ​នាំគ្នា​ប្រើប្រាស់​ទឹក​ដោយ​ប្រុងប្រយ័ត្ន​ កុំ​ខ្ជីខ្ជា​។បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធន​ធានទឹក ​និង​ឧតុនិយម​ជា​បន្តបន្ទាប់ ​បាន​ឱ្យដឹងថា សម្រាប់​ខែតុលា​នេះ ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ ​ហើយ​ក្រសួង ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ពី​បា​តុ​ភូ​ផ្សេងៗ​៕​អត្ថបទ​ ៖ មុត សុទ្ធ

អាជ្ញាធរ​ខណ្ឌ​៧​មករា ​បន្តសកម្មភាព​ប្រមូល​សំរាម ​ខណៈ​កម្មករ​ស៊ីន​ទ្រី​ នៅ​បន្តធ្វើ​កូដកម្ម

2021/04/27 09:59:58 am        37
ភ្នំពេញ ៖ ​ខណៈ​កម្មករ​ប្រមូល​សំរាម​នៅ​បន្តធ្វើ​កូដកម្ម​ផ្អាក​ប្រមូល​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ​អស់​ជាច្រើន​ថ្ងៃ​ហើយ​នោះ ​អាជ្ញាធរ​ខណ្ឌ​៧​មករា ​នៅតែ​បន្តសកម្មភាព​ប្រមូល​សំរាម​ជំនួស​កម្មករ​ទាំងនេះ ​ក្នុង​បំណង​ធ្វើ​អោយ​ទីក្រុង​មាន​សោភ័ណភាព​ស្រស់ ស្អាត​។មាន​ប្រសាសន៍ប្រាប់​BTV នៅ​ថ្ងៃទី​១០ ខែតុលា​នេះ​លោក​ ហៀក ចាន់​លាង ​អភិបាលរងខណ្ឌ​៧​មករា ​បាន​ឲ្យ​ដឹងថា ​ខណៈ​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី ​ធ្វើ​កូដកម្ម​ផ្អាក​ប្រមូល​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ ​អស់​ជាច្រើន​ថ្ងៃ​ហើយ​នោះ ​អាជ្ញាធរ​ខណ្ឌ​៧​មករា​ នៅតែ​បន្ត​សកម្មភាព​ប្រមូល​សំរាម​ជំនួស​កម្មករ​ទាំងនេះ​ ក្នុង​បំណង​ធ្វើអោយ​ទីក្រុង​មាន​សោភ័ណភាព​ស្រស់ស្អាត ​និង​មិនមាន​ការ​រំខាន់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​។​លោក​ ថា គិត​មកដល់ពេលនេះ ​សំរាម​ដែល​កក​ស្ទុះ​នៅ​ក្នុង​ខណ្ឌ​គឺ​អាជ្ញាធរ​បាន​ដោះស្រាយ​រួចរាល់​ហើយ ​ក្នុងការ​ប្រមូល​សំរាម​យក​ទៅ​ចាក់ចោល និង​សល់​សំរាម​ដែល​ប្រជាពលរដ្ឋ​យកមក​ដាក់​ថ្មី​ប៉ុណ្ណោះ​។ជាមួយគ្នានេះ ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌ​៧​មករា ​បានលើកឡើង​ដែរ​ថា​ បន្ទាប់ពី​កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ ផ្អាក​ប្រមូល​សំរាម​ក្នុង​ទីក្រុង ​បានធ្វើអោយ​សំរាម​កក​ស្ទុះ​ជាច្រើន​កន្លែង​មាន​ក្លិនស្អុយ​ ពិបាក​រស់នៅ ​ប៉ុន្តែ​នៅពេល​អាជ្ញាធរ​ខណ្ឌ​ដើរ​ប្រមូល​បែបនេះ ​មាន​ភាពល្អ​ជាង​មុន​។​ លើសពីនេះ​ ពួកគាត់​បាន​អំពាវនាវ​ដល់​អ្នក​ពាក់​ព័ន្ធ​ និង​កម្មករ​ស៊ិន​ទ្រី ឆាប់​ត្រូវរ៉ូវ​គ្នា​វិញ ដើម្បី​ឲ្យ​ការ​ប្រមូល​សំរាម​ដំណើរការ​ជាធម្មតា​វិញ​។មុន​និង​មាន​ដំណោះស្រាយ​រួមជាមួយ​កម្មករ​ប្រមូល​សំរាម​ ខណៈ​នេះ​រដ្ឋបាល​រាជធានី​បាន​កំពុង​ដោះស្រាយ​បញ្ហា​សំរាម​ ដោយបាន​ដាក់​ចេញ​វិធានការ​សំខាន់ៗ​ដូចជា​ ៖​ សម្របសម្រួល​ជាមួយ​អ្នក​កំពុង​ធ្វើ​កូដកម្ម ​ចុះ​អន្តរាគមន៍​បឋម​ប្រើ​យន្តការ​កម្លាំង​ប្រជា​ការពារ​សង្កាត់ ​ខណ្ឌ ប្រមូល​សំរាម​សិន បន្ថែម​មធ្យោបាយ​បច្ចុប្បន្ន ​ដែលមាន​ឡាន ​៧០​គ្រឿង ​និង​កំពុង​បន្ថែមទៀត ​ ព្រមទាំង​រៀបចំ​យន្តការ​ដោះស្រាយ​យូរអង្វែង​ គឺ​ជ្រើសរើស​ក្រុមហ៊ុន ​៣ ​ធ្វើ​ប្រតិបត្តិការ​ ៣​តំបន់​ផ្សេងៗ​គ្នា​ក្នុង​ទីក្រុង​ភ្នំពេញ​៕​អត្ថបទ​៖​ទូច សោភ័ណ

ការ​ប៉ះទង្គិច​គ្នា​ បាន​ផ្ទុះឡើង​អំឡុង​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ការងារ​ថ្មី​នៅ​ឥណ្ឌូនេស៊ី​

2021/04/27 09:59:58 am        41
​ឥណ្ឌូនេស៊ី៖ ក្រុមបាតុករ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុមនគរបាល ក្នុង​ទីក្រុង​ហ្សា​កាតា ខណៈពេលដែល​ក្រុមសិស្ស​សាលា និស្សិត និង​ក្រុមកម្មករ​រាប់ម៉ឺន​នាក់ បាននាំគ្នា​ដង្ហែរ​ក្បួន​នៅ​ទូទាំងប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​តវ៉ា​ប្រឆាំងនឹង​ច្បាប់​ការងារ​ថ្មី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ពលកម្ម និង​បរិស្ថាន។​​ច្បាប់​បង្កើត​ការងារ​ដែល​អនុម័ត​ឡើង​ដោយ​សភា​កាលពី​ថ្ងៃ​ចន្ទ នឹងធ្វើ​ឲ្យ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ការងារ និង​ការគ្រប់គ្រង​ធនធានធម្មជាតិ​។​វា​បានធ្វើ​កំណែរ​ទម្រង់​ច្បាប់​ចាស់​ចំនួន ៧៩​ច្បាប់ និង​មាន​គោលដៅ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​ការិយាល័យ​ធិបតេយ្យ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ដើម្បី​ទាក់ទាញ់​ការវិនិយោគទុន​បន្ថែម​ទៀត​មកកាន់​ប្រទេស​របស់លោក ។​​ក្រុមបាតុករ បាន​និយាយថា ច្បាប់​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់ក​ម្មករ តាមរយៈ​ការកាត់បន្ថយ​ប្រាក់​បំណាច់ ដកចេញ​ការ​រឹតត្បិត​ពលកម្ម​ដោយ​ដៃ​ជំនួស​ដោយ​កម្ម​ករបរ​ទេស បង្កើន​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ខាងក្រៅ និង​កែប្រែ​ប្រាក់ខែ​មកជា​ប្រាក់​ម៉ោង​វិញ ។​​ខណៈពេល​នោះដែរ ក្រុមនគរបាល បាន​រារាំង​ក្រុមកម្មករ​ពី​ការ​ដង្ហែរ​ក្បួន​ទ្រង់ទ្រាយ​ធំ​នៅមុខ​សភា ហើយ​ពួកគេ បាន​ឃាត់ខ្លួន​សិស្ស​វិទ្យាល័យ​យ៉ាងហោច ២០០​នាក់ ដែល​ព្យាយាម​សម្រុកចូល​ទៅក្នុង​បរិវេន​សភា៕ អត្ថបទ៖ សារ៉ាត់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ ដឹកនាំគណៈប្រតិភូទៅអូស្ត្រាលីដែលជាធ្វើទស្សនកិច្ចផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
09/05/2026 08:09 PM
ប្រទេសអឺរ៉ុបចំនួនប្រាំស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ជូនជនអន្តោប្រវេសន៍ចេញពីសហភាពអឺរ៉ុប
09/05/2026 06:09 PM
ជនជាតិចិនម្នាក់ត្រូវបានជួយសង្គ្រោះទាំងនៅមានជីវិតពីផ្លូវរូងក្រោមដីវារីអគ្គិសនីនេប៉ាល់ខណៈអ្នកស្លាប់ឡើងដល់ ១.៣៤២នាក់
09/05/2026 05:09 PM
ទីក្រុងស៊ីដនី របស់អូស្ត្រាលីញាំញីដោយរលកកម្ដៅខ្លាំងក្នុងនិទាឃរដូវ ខណៈប្រឈមនឹងហានិភ័យភ្លើងឆេះព្រៃធ្ងន់ធ្ងរ
09/05/2026 04:09 PM
វិមានក្រឹមឡាំង ទាត់ចោលការព្រមានរបស់អ៊ុយក្រែនលើសុវត្ថិភាពដែនអាកាសរុស្ស៊ី
09/05/2026 04:09 PM
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖បេសកជនលោក Trump គឺលោក Witkoff និងលោក Kushner បានទៅដល់ទីក្រុងមូស្គូហើយ
09/05/2026 04:09 PM
មនុស្សជិត៦០ម៉ឺននាក់ ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុង Saudel នៅចិនភាគខាងកើត
09/05/2026 04:09 PM
ប្រទេសម៉ាឡេស៊ីប្រកាសស្ថានភាពគ្រាអាសន្ននៅរដ្ឋសារ៉ាវ៉ាក់ ខណៈផ្សែងអ័ព្ទពីឥណ្ឌូនេស៊ីកាន់តែធ្ងន់ធ្ងរ
09/05/2026 04:09 PM
រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
09/05/2026 02:09 PM
ប្រភព៖ប្រធានាធិបតីចិនសម្លឹងរកការនាំក្រុមគណៈប្រតិភូដ៏ច្រើនអមដំណើរលោកទៅទស្សនកិច្ចអាមេរិក
09/05/2026 02:09 PM