សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

ចំនួន​អ្នក​ស្លាប់​ ដោយសារ​លង់ទឹក​​បាន​កើតឡើង​ចំនួន​១៨​នាក់​ហើយ​ ខណៈ​​ពលរដ្ឋ​ជាង​២១​ម៉ឺន​នាក់​រង​ផល​ប៉ះពាល់

2021/04/27 09:59:58 am        36
ភ្នំពេញ ៖ ចំនួន​អ្នក​ស្លាប់​ ដោយសារ​ជំនន់​ទឹកភ្លៀង ​បាន​កើនឡើង​ចំនួន​១៨​នាក់​ហើយ ​ក្នុងនោះ​ក្មេង​ចំនួន​៨​នាក់ ​និង​ប្រជាពលរដ្ឋ​ជាង​២១​ម៉ឺន​នាក់ ​បាន​រងផល​ប៉ះពាល់ ខណៈ​ស្រូវ​រួម​នឹង​ដំណាំ​ផ្សំ​ផ្សេងៗ​ជិត​២សែន​ហិកតា​ បាន​កំពុង​លិចលង់​។លោក ឃុន សុខា អ្នកនាំពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង់​គ្រោះមហន្តរាយ​ ​បាន​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ​ ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ ទី​១៦ ខែតុលា​នេះ ទឹ​កជំនន់​បាន​វាយលុក​ខេត្ត​ចំនួន​១៩ ដូចជា​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន ជ័យ ប៉ៃលិន កំពង់ធំ ព្រះសីហនុ ព្រះវិហារ មណ្ឌលគិរី កំពង់ធំ កំពង់ចាម កំពង់ស្ពឺ ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កណ្តាល ស្ទឹងត្រែង កំពង់ឆ្នាំង កោះកុង ​និង​រាជធានី​ភ្នំពេញ​ជាដើម​។ ខេត្ត ដែល​លិច​ខ្លាំង​ជាងគេ​គឺ​ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ​និង​រាជធានី​ភ្នំពេញ​។អ្នកនាំពាក្យ​រូបនេះ ​បាន​បញ្ជាក់​ទៀត​ថា ​«​ចាប់​តាំងពី​ថ្ងៃទី​០១ ដល់​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ ទឹកជំនន់ ​ដែល​បាន​កើតឡើង​ក្នុង​១៩​រាជធានី​-​ខេត្ត​នេះ ​បាន​សម្លាប់​មនុស្ស​ចំនួន​១៨​នាក់ ​ខណៈ​មនុស្ស​ជាង​២១​ម៉ឺន​នាក់ បាន​រង​ផលប៉ះពាល់ និង​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ ចំនួន​ជាង​២​ម៉ឺន​នាក់​។ ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជាង​ប្រាំ​ម៉ឺន​ខ្នង​ បាន​រង​ការ​ប៉ះពាល់ និង​សាលារៀន​ចំនួន​ជាង​បួន​រយ​អគារ បាន​និងកំពុង​លិចលង់ ផ្លូវជាតិ និង​ផ្លូវលំ​ជិត​២ពាន់​គីឡូម៉ែត្រ​បាន​ប៉ះពាល់​ និង​ស្ពាន​ប្រហែល​៣០​កន្លែង​បាន​លិច​ និង​ខូច​។ ចំណែក​ដំណាំ​ស្រូវ ចំនួន​ជិត​១៤​ម៉ឺន​ហិកតា ​បាន​នឹង​កំពុង​លិចលង់ ​និង​ដំណាំ​រួមផ្សំ ចំនួន​ជិត​ប្រាំមួយ​ម៉ឺន​ហិកតា​ បាន​រង​ផលប៉ះពាល់​»​។ជាមួយគ្នា​នោះដែរ លោក ឃុន សុខា ក៏បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់​នេះ ​ហើយ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​គប្បី​ត្រូវ​ចេះ ​តាមដាន​ការ​ព្យាករណ៍​ពី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ខណៈ មានការ​គំរាមកំហែង​ជា​បន្ត​បន្ទាប់ពី​ព្យុះ​នានា​នោះ​។លោក​ ក៏បាន​បញ្ជាក់​ផងដែរ​ថា ​ខណៈ​ស្ថានភាព​ទឹកជំនន់​កំពុង​បន្ត​លិច​នៅឡើយ​នោះ ក្រុមការងារ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​សហការគ្នាជាមួយ​កាក​បាទក្រហមកម្ពុជា អង្គការ​សង្គម​ស៊ីវិល ​សប្បុរសជន ​និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួនទៀត​ កំពុង​រៀបចំ​ស្បៀង​ចែកជូន​ដល់​ជនរងគ្រោះ ​និង​កងកម្លាំងប្រដាប់អាវុធ​ជាង មួយ​ពាន់​នាក់​ កំពុង​ត្រូវ​បាន​ដាក់​ពង្រាយ ​ដើម្បី​ត្រៀម​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ទូទាំង​ខេត្ត​ ដែល​បាន​ប៉ះពាល់​​៕​អត្ថបទ​ ៖ បាន ចក់

ទេសរដ្ឋមន្រ្តី ​លី​ ធុជ ​​ចុះ​ចែក​គ្រឿង​ឧបភោគ-បរិភោគ ​​ជូន​ដល់​ពលរដ្ឋ ​​រង​គ្រោះ​​ដោយ​ជំនន់​ទឹក​ភ្លៀង​នៅខេត្តពោធិ៍សាត់

2021/04/27 09:59:58 am        45
ពោធិ៍សាត់ ៖ ​ព្រឹកថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០២០ ឯកឧត្តម​ ទេសរដ្ឋមន្រ្តី​ លី ធុជ​ អនុប្រធានទី១ អាជ្ញាធរមីន​ និង​ឯកឧត្តម​ ម៉ៅ ធនិន​ អភិបាលខេត្តពោធិ៍សាត់ ​ បានចុះចែកគ្រឿងឧបភោគ–បរិភោគ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​​ប្រជាពលរដ្ឋ​ចំនួន​១០០គ្រួសារ ស្ថិតក្នុងឃុំលាចស្រុកភ្នំក្រវាញខេត្ត ពោធិ៍សាត់ ។ គ្រឿង​ឧបភោគ–បរិភោគ​ នាថ្ងៃនេះ​ មានការ​ចូលរួម​ចំណែក​ពី​សមាគម​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​កម្ពុជា ​ផងដែរ។ឆ្លៀតក្នុងឱកាសនោះ ​ឯកឧត្តម​ ​ទេសរដ្ឋមន្រ្តី ​បាន​ពាំនាំ​នូវសេចក្ដី​សួរសុខទុក្ខ ការ​អាណិតអាសូរ និង​ការ​សោកស្ដាយ​របស់​សម្តេចតេជោ ​និងសម្តេចកិត្តិព្រឹទ្ធ​ ជូន​ចំពោះបងប្អូន​ប្រជាពលរដ្ឋ​ទូទាំង ខេត្តពោធិ៍សាត់ ​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ភ្នំក្រវាញ ។ លោក ​បន្តទៀតថា សម្តេច​ ទាំង​ទ្វេ​ មិន ដែល​បោះបង់​ បងប្អូន​ជនរួមជាតិណា​ម្នាក់​ឡើយ ។ទន្ទឹម​នឹងនោះ ឯកឧត្តម​​ទេសរដ្ឋមន្រ្តី បាន​អញ្ជើញ​ចូលរួម​ចែក​អំណោយ​ជា​មួយកាក​បាទ​ក្រហម​កម្ពុជា​ដឹកនាំ ​ដោយ​ ឯកឧត្តម អ៊ុយ សំអាត ប្រធាន​នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ នៃ កាកបាទក្រហមកម្ពុជា​​ តំណាងដ៏ខ្ពង់ខ្ពស់​របស់​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុន សែន ប្រធាន កាកបាទ​ក្រហម​កម្ពុជា​ នៅ​ឃុំបាក់ចិញ្ចៀន ស្រុក​ភ្នំក្រវាញ​ផងដែរ៕

ក្រោយ​ទឹក​ជន់​ហូរ​ច្រោះ​ដី ប្រទះឃើញ​គ្រាប់មីន​ជាច្រើន​គ្រាប់ ​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​

2021/04/27 09:59:58 am        38
បាត់ដំបង៖ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នេះ ក្រុមការងារ CMAC បាន​ប្រទះឃើញ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់​នៅ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់​ដំបង​។​ឯកឧត្តម ហេង រតនា នាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា CMAK បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​កថា គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​នេះ មិនមែន​ហូរ​តា ម​ទឹក​ទេ​តែ​ក្រោយ​ទឹក​ហូរ​ច្រោះ​អស់​ដី ចេញ​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ហ្ន​ង​នៅ​តាម​ផ្លូវ​។​ឯកឧត្ដម ​បាន​បន្ត​អំពាវនាវ​ចំពោះ​បងប្អូន​រស់នៅ​តំបន់​ទឹកជំនន់​និង​ជា​តំបន់​គ្រាប់មីន សូម​មេត្តា​ប្រុងប្រយ័ត្ន ! និង​ករណី​មាន​ឃើញ​គ្រាប់មីន​ឬ​គ្រាប់​មិនទាន់​ផ្ទុះ សូម​រាយការណ៍​ជូន​ប៉ូលិស​មូលដ្ឋាន ឬ​កម្លាំង​ស៊ីម៉ាក់​ជាបន្ទាន់៕

មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ បង្កើន​សមាជិកភាព​ ដើម្បី​ជួយ​ការពារ​សិទ្ធ​ផ្លូវច្បាប់​ដល់​ស្ត្រី​ខ្វះ​លទ្ធភាព​

2021/04/27 09:59:58 am        36
​ភ្នំពេញ៖ ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ បាន​បើក​កិច្ចប្រជុំ​ដើម្បី ដាក់បញ្ចូល​សមាជិក​ថ្មី បន្ថែមចំនួន​ ៧១​រូប​បន្ថែម ដែល​ធ្វើ​អោយ​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ សរុប​ឡើងដល់ ១៣៨​រូប​ ដើម្បីបន្ត​ជួយ ដល់​ប្រជាពលរដ្ឋ​ជាពិសេស​ស្ត្រី​ដែល​ខ្វះ​លទ្ធភាព ការពារ​សិទ្ធិ តាមផ្លូវ​ច្បាប់​។​កិច្ចប្រជុំ​នេះ​ រៀបចំឡើង​ក្រោម​វត្តមាន របស់​ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ និង​ដោយមាន​ការចូលរួម​ពី​អនុប្រធាន រួម​នឹង​សមាជិក​ទាំង​១៣៨​រូប នៅ​ទីស្តី​ការគណៈរដ្ឋមន្ត្រី​នៅ​ល្ងាច ថ្ងៃទី​១៥ ខែតុលា ម្សិលមិញ​។​​​ឯកឧត្តម គី តិច បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ ពី​តម្រូវការ​ចាំបាច់​នៃ​សេវា ផ្លូវច្បាប់​ដូចជា ការប្រឹក្សា​យោបល់ ការការពារ​ក្តី ការ​តំណាង​ដោយ​អាណត្តិ ដល់​ស្ត្រី ដែលជា​ជនរងគ្រោះ ហើយ​ខ្វះ​លទ្ធភាព​ជួល​មេធាវី ។ ឯកឧត្តម បន្តថា មេធាវី​ស្ម័គ្រ​ចិត្ត សម្តេច​តេ​ជោ​កន្លងមក បាន​សហការ​ជាមួយ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ​ក៏ដូចជា​ប្រព័ន្ធ តុលាការ ហើយ​ជាពិសេស​នៅតាម​បណ្តា​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស ដើម្បី​ស្នើសុំ​នូវ របាយការណ៍​ហើយក៏​ស្នើសុំ​នូវ​ទិន្នន័យ​ច្បាស់លាស់ តើ​មាន​ករណី​ឃុំ ខ្លួន​លើស​ពី​នីតិវិធី ទេ​? ​តើ​មាន​ករណី​បំពាន​ច្បាប់​ក្នុងការ​បំពេញ​តួនាទី​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះទេ ​ដើម្បី​ជំរុញ​នូវ​នីតិវិធី​ទាំងអស់នោះ ឲ្យ​ពួកគាត់​ទទួលបាន​នូវ​ការការពារ​ស្របច្បាប់ មួយ ឲ្យ​សមស្រប​ទៅតាម​ស្តង់ដារ នៃ​ការសម្រេច​សេច​ក្កី​ដែល​មានការ​គាំពារ ត្រឹម ត្រូវ​តាម ច្បាប់ រួម​នឹង​ការសហការ​ជាមួយ​តុលាការ ដើម្បី​ជំរុញ​នីតិវិធី ប្រសិន បើ​មាន​ការឃុំ ខ្លួន​លើស ស្នើសុំ​ឲ្យ​តុលាការ ធ្វើ​ការ​ជំរុញ​នីតិវិធី​ចំពោះ​ករណី​ឃុំខ្លួន​លើស​។​​​ការ​បន្ថែម​សមាសភាព​សមាជិក​ថ្មី​បន្ថែម​នេះ​ក៏មាន​ការកែសម្រួល​នូវ តួនាទី ភារកិច្ច មួយចំនួន​ដូចជា ការបន្ថែម​តួនាទី​អនុប្រធាន​ឡើងដល់​១០​រូប ដែល​ត្រូវ​ទទួលបន្ទុកតាមរាជធានីខេត្ត រួម​នឹង​ការបែងចែក​អោយ​មាន​ក្រុមការងារ​ស្រាវជ្រាវ​ច្បាប់​ និង​ពិគ្រោះយោបល់ ក្រុម​អន្តរាគមន៍ និង​ក្រុមការងារ​ប្រចាំ​២៥​រាជធានី​ខេត្ត​។​​​​សូម​រំលឹក​ថា ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​សែន ត្រូវ​បាន​បង្កើតឡើង ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៧​ខែ កុម្ភៈ​ឆ្នាំ​២០១៩ ដើម្បី​ជួយ​ការពារ​ក្តី​តាមផ្លូវ​ច្បាប់​ដល់​ជនរងគ្រោះ​ជា​ស្ត្រី ដោយសារ​ការ រំលោភបំពាន​នានា​ជាដើម ដោយ​ពុំ​គិត​កម្រៃ​សេវា​នោះ​ឡើយ​៕​អត្ថបទ​៖ ដាវ​ណ្ណ

កាកបាទ​ក្រហមកម្ពុជា​ទទួល​សវនាការ និង​ទទួល​អំណោយ​មនុស្សធម៌ ពី​សប្បុរសជន

2021/04/27 09:59:58 am        39
​​ភ្នំពេញ៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ តុលា ២០២០​នេះ នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បានទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន​ចំនួន​៣​ក្រុមហ៊ុន រួមមាន​អង្ករ និង​ថវិកា ទី​១ ពី​កញ្ញា មាស ពួយ​ហ្កិ​ច អគ្គនាយិកា​រង​ក្រុមហ៊ុន​ផលិត​បំពង់​ទីប​ជ័រ KAP ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០,០០០,០០០​រៀល (​ដប់​លាន​រៀល​) និង​អង្ករ​ចំនួន​១០​តោន​, ទី​២ ទទួល​ពី​ឧបាសិកា ឌុ​ក នឿន នូវ​ថវិកា​៥០០​ដុល្លារ និង​អង្គរ​១​តោន​, និង​ទី​៣​ទទួល​ពី​ក្រុមហ៊ុន SIGNARE JEWELLRY CO.,LTD នូវ​អង្ករ​៣​តោ​ត សម្រាប់​បម្រើ​ដល់​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ ជាពិសេស​ក្នុងស្ថានភាព​គ្រោះទឹកជំនន់​រហ័ស​នាពេល​បច្ចុប្បន្ននេះ​។​​ក្នុងឱកាស​ជួប​សំណេះសំណាល​នោះដែរ លោកជំទាវ​អគ្គលេខាធិការរង​ទី​១ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់​អំណោយ​ទាំងអស់ ដែល​បាន​នាំយក​អំណោយ​ទាំងនេះ មក​ឧបត្ថម្ភ​ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ជាពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។ឆ្លើយតប​នឹង​គ្រោះទឹកជំនន់ ដែល​កំពុង​យាយី​នាពេល​បច្ចុប្បន្ននេះ លោកជំទាវ​អគ្គលេខាធិការរង​ទី​១ បាន​គូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្នុងនាម​ជា​ជំនួយ​ការឱ្យ​អាជ្ញាធរ​សាធារណៈ រួមជាមួយ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បាននិងកំពុង​ប្រើប្រាស់ នូវ​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​ជួយ សង្គ្រោះ​ប្រជាពលរដ្ឋ ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់ និង​ទៅដល់​ទីទួល​សុវត្ថិភាព​។ក្រៅពី​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដល់ទី​ទួល​សុវត្ថិភាព កាកបាទក្រហមកម្ពុជា ដែលមាន​កម្លាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត បានធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​រស់​នៅមាន​អនាម័យ​ស្អាត បរិភោគ​ទឹក​ឆ្អិន ឬ​អាហារ​ដែល​ចម្អិន​បានល្អ ចៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ។សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​លង់ទឹក ជាពិសេស​កុមារ ៗ ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ និង​សូម​បន្ត​ទប់ស្កាត់​ជំងឺ​កូ​វីដ​–១៩ នៅក្នុង​សហគមន៍ ដោយ​អនុវត្តតាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​ទម្លាប់​រស់នៅ​តាមបែប​គ​ន្ល​ង​ថ្មី សូម​ប្រុងប្រយ័ត្ន និង​ការពារ​កុំឱ្យ​កើតមាន​ជំងឺគ្រុនឈាម និង​គ្រុន​ឈី​ក​។​​ទន្ទឹម​នឹង​នេះដែរ ម្ចាស់​អំណោយ​ទាំង​៣​ខាងលើ បាន​ថ្លែងអំណរគុណ​ចំពោះ​កាកបាទក្រហមកម្ពុជា ដែល​បាន​អនុញ្ញាតឱ្យ​ចូលរួម​ចំណែក​ការងារ​មនុស្សធម៌ និង​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​កាកបាទក្រហមកម្ពុជា ក្នុង​ការជួយ​សម្រាល​ការលំបាក​ដល់​អ្នក ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់ ជាពិសេស​អ្នក​ដែល​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់ និង​គ្រោះមហន្តរាយ​ផ្សេងៗ​៕ ​អត្ថ​ប​ទ៖ សម ងី​ម​

កងកម្លាំង​ថា​ហ៊ាន​ពលី​គ្រប់យ៉ាង ​ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​មាន​សុវត្ថិភាព​

2021/04/27 09:59:58 am        35
ភ្នំពេញ៖ សម្រាប់​ឱកាស​បំពេញបេសកកម្ម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ចេញពី​ទឹកជំនន់​ នៅក្នុង​ខណ្ឌ​ដង្កោ​កងកម្លាំង​ចម្រុះ​ជាច្រើន​ បាន​អះអាង​ថា ខ្លួន​ហ៊ាន​ពលី​គ្រប់យ៉ាង ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ ឱ្យ​មាន​សុវត្ថិភាព​រួចផុត​ពី​គ្រោះថ្នាក់​។ ពួកគាត់​មិន​រុញ​រា​នឹង​គ្រោះថ្នាក់ រឺ​ភាព​ហត់នឿយ​នោះទេ ព្រោះ​វា​ជា​កាតព្វកិច្ច​របស់​កង​កម្លាំង​។​​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ការ​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ក្នុង​ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ មក​ទីទួល​សុវត្ថិភាព​រហូតមកដល់​ថ្ងៃទី​១៦ តុលា​ឆ្នាំ​២០២០​នេះ​កងកម្លាំង​ចម្រុះ​ជាច្រើន នៅតែ​ប្រចាំការ​ និង​ចេញទៅ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ជំនួយ រក​ទី​សុវត្ថិភាព​ស្នាក់​នៅ​។ សម្រាប់​សកម្មភាព​ចេញទៅ​ជួយសង្គ្រោះ​នៅ​ថ្ងៃនេះ​ផ្ទាល់ ពុំ​មាន​ភាព​មមាញឹក​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ជាច្រើន បាន​ជម្លៀស​មក​ទី​សុវត្ថិភាព តាំងពី​ថ្ងៃ​ទី​១៤​និង​ថ្ងៃទី​១៥​មក​ម្ល៉េះ​។​​ខណៈ​ពេលដែល​កំពុង​ប្រចាំការ​នៅ​ទីតាំង​ផ្លូវ២១៧ ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ កងកម្លាំង​បញ្ជាក់​ថា បញ្ហា​របស់​ពលរដ្ឋ​គឺជា​បញ្ហា​របស់​កងកម្លាំង​។ ក្នុងនាម​ជា​កងកម្លាំង​គឺ​ហ៊ាន​ពលី​គ្រប់យ៉ាង​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យមាន​សុខ​សុវត្ថិភាព​។​​សម្រាប់​ថ្ងៃ​ទី​១៦ តុលា​ឆ្នាំ ២០២០​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ចុះមក​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ និង​លើកទឹកចិត្ត​កងកម្លាំង​ចម្រុះ​ទាំងអស់ ក្នុង​ការ​លះបង់​កម្លាំង​កាយ​ចិត្ត ជំនះ​ឧបសគ្គ​គ្រប់យ៉ាង​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ឱ្យ​គេច​ផុត​ពី​គ្រោះថ្នាក់​។​​សម្រាប់​ការចូលរួម​របស់​កង​កម្លាំង ជាក់ស្ដែង​បាន​ចុះជួយ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុតពី​គ្រោះទឹកជំនន់​គ្រប់​ទីកន្លែង​។ ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់ទិសទី ការសង្គ្រោះ​ប្រជាពលរដ្ឋ​មក​ទីទួល​សុវត្ថិភាព ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល ក៏​សម្រេចបាន​ជោគជ័យ និង​សង្គ្រោះបាន​ជាង ៥​ពាន់​គ្រួសារ​មក​ទី​មាន​សុវត្ថិភាព​ផងដែរ នេះ​បើតាម​ការលើកឡើង​រប​ស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​៕ ​អត្ថបទ​៖ គឹម​ហុក

ប្រទេសជាតិ​ដំណើរការ​អភិវឌ្ឍ​បាន ​លុះត្រា​សេដ្ឋកិច្ច​មានការ​រីកចម្រើន​មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់

2021/04/27 09:59:58 am        37
ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែងថា ប្រទេសជាតិ​មួយ​អាច​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ទៅបាន លុះត្រា​សេដ្ឋកិច្ច​នៃ​ប្រទេសមួយ​នោះ​ មានការ​រីកចំរើន ​និង​មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ​ទើប​ការ​អភិវឌ្ឍ​អាច​ប្រព្រឹត្ត​ទៅបាន​។ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ​បានលើកឡើង​នៅក្នុង ​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ អគារ​ថ្មី​នៃ​គណៈកម្មកា​មូល​ប​ត្រ​កម្ពុជា​ នៅ​ថ្ងៃទី​១៦ ខែ តុលា ឆ្នាំ ២០២០ ​ម្សិលមិញ​នេះ​ថា អ​គារ​ថ្មី​នៃ​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​ ដែល​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ ​ជាទី​កន្លែងធ្វើការ​ដ៏​ស័ក្ដិសម សម្រាប់​មន្ត្រី​បំពេញការងារ​ ក្នុងនាម​ជា​អាជ្ញាធរ​ក្នុង​វិស័យ​មូល​ប​ត្រ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ​ដូច្នេះ​ មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់ នៃ​គណៈកម្មការ ​មូល​ប​ត្រ​កម្ពុជា​ទាំងអស់ ​សូម​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ ក្នុងការ​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន ​ដែល​ក្រសួង​បាន​ប្រគល់​ជូន ដើម្បី​ប្តូរ​មកវិញ​នូវ​ផលប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ដែលជា​ទិសដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល ក្រោម ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​សម្តេច​ មាន​ទស្សនៈវិស័យ​ច្បាស់លាស់ ក្នុង​ការ​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច ដែលជា​បច្ច័យ​ដ៏​ចម្បង នៃ​ការ​អភិវឌ្ឍ​ជាតិ​ ប្រែក្លាយ​ជីវភាព​ពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង ​ជាពិសេស​ការកាត់បន្ថយ​នូវ​អត្រា​នៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ​ប្រទេសជាតិ​មួយ​អាច​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​បាន ល្គឹកណា​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​នោះ​មានការ​រីកចំរើន​ មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ទើប​ការ​អភិវឌ្ឍ​អាច​ប្រព្រឹត្តទៅបាន​ ។ ដូច្នេះ​មន្ត្រី​ទាំងអស់ ​មិនថាតែ​មន្ត្រី​នៅ​គណៈកម្មកា​រ មូល​ប​ត្រ​កម្ពុជា​នេះ​ទេ ពោលគឺ ​មន្ត្រី​នៅ​គ្រប់​ក្រសួង​-​ស្ថាប័នរដ្ឋ​ទាំងអស់ ​ត្រូវតែ​ខិតខំ​បំពេញការងារ​របស់​ខ្លួន​បន្ថែមទៀត ​ដើម្បី​បំរើ​ប្រទេសជាតិ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​ដែលមាន​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ​ជា​ប្រមុខ​ដឹកនាំ​ដ៏​ស្វាហាប់​ក្នុង​ការ​ដឹកនាំ​ប្រទេស ឆ្ពោះទៅរក​ការ​រីកចម្រើន​ឥតឈប់ឈរ ៕​អត្ថបទ​៖ សុន រ៉ា​ឌី

រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម ​ស្នើ​ដល់​តំណាង​រោងចក្រ ​បង្កើន​ការផលិត​សម្ភារៈ​បរិក្ខារ​ការពារ ​Covid-19

2021/04/27 09:59:58 am        36
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ​ស្នើ​ដល់​តំណាង​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ ​ការពារ Covid-19 ​បង្កើន​ការផលិត​សម្ភារៈ​ឲ្យ​បាន​កាន់​តែច្រើន សម្រាប់​ផ្គត់ផ្គង់​ ឲ្យ​គ្រប់​តម្រូវការ​ទីផ្សារ ​ខណៈដែល​មេរោគ​នេះ​ នៅ​គំរាមកំហែង​ពិភពលោក​នៅឡើយ ។ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ​បាន​លើ​ឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក​ Clement Yang ប្រធាន​ក្រុមហ៊ុន​រោងចក្រ MEDTECS Cambodia នៅ​ថ្ងៃទី ១៦ ខែ តុលា ម្សិលមិញ​ថា ក្រុមហ៊ុន​រោងចក្រ MEDTECS ជា​ក្រុមហ៊ុន​វិនិយោគ​ទទួល​បាន​ជោគ ជ័យ​មួយ​នៅ​កម្ពុជា ​មាន​រយៈពេល ២១ ឆ្នាំ​មកហើយ ​ក្នុងនោះ ​ក្រុមហ៊ុន​ក៏បាន​រួមចំណែក​នៅក្នុង​សេដ្ឋកិច្ច ​ទីផ្សារការងារ និង​ការទទួលខុសត្រូវ​នៅ​ក្នុង​សង្គម​កម្ពុជា​ផងដែរ​, ជាក់​ស្តែង​ការចូលរួម​ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​​ការពារ Covid-19 គឺជា​កាយ​ច​វិការ​បង្ហាញ​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ ​ខណៈដែល​កម្ពុជា​កំពុង​ជួបប្រទះ​។ពាក់ព័ន្ធ​រោគរាតត្បាត​នៃ​ជំងឺ​កូ​វីដ​–១៩ នេះ​, ឯកឧត្តម ទេសរដ្ឋមន្ត្រី ​ក៏បាន​ស្នើ​ដល់​លោក Clement Yang ប្រធាន​ក្រុមហ៊ុន MEDTECS បង្កើន​ការ​យកចិត្តទុកដាក់ និង​ជំរុញ​ផលិត​សម្ភារៈ បរិក្ខារ​ការពារ Covid-19 ឲ្យ​បាន​កាន់​តែច្រើន​ថែមទៀត​ដូចជា ​ម៉ាស់ និង​សំលៀកបំពាក់​ពេទ្យ​ជាដើម សម្រាប់​ផ្គត់ផ្គង់​ឲ្យ​គ្រប់​តម្រូវការ​ទីផ្សារ ​ចំពោះ​បញ្ហា​ទាំង​អស់នេះ​ គឺជា​ចូលរួម​ចំណែក​ដ៏​សំខាន់​ផងដែរ នៅក្នុង​ការបង្ការ​ និង​ទប់ស្កាត់ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នេះ ។ក្នុងជំនួប​នេះ​, លោក Clement Yang ប្រធាន​ក្រុមហ៊ុន​រោងចក្រ MEDTECS Cambodia ​បានបង្ហាញ​នូវ​ការពេញចិត្ត ចំពោះ​ការ​វិនិយោគ​វិស័យ​រោងចក្រ​នៅ​កម្ពុជា ​។ ចំណែក​ការចូលរួម​ទប់ស្កាត់​នៃ​ជំងឺ​កូវីដ ១៩ លោក​សន្យា​ នឹង​ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​ ការពារ​មេរោគ Covid-19​ បន្ថែម​ទៀត​ដល់​កម្ពុជា តាមរយៈ​កាក​បាទ​ក្រហមកម្ពុជា ​និង​ប្រគល់​ថវិកា​ឧបត្ថម្ភ​ចំនួន ២ ម៉ឺន​ដុល្លារ​អាមេរិក​ ដល់​រាជ​រដ្ឋាភិបាល ​សម្រាប់​សម្រាល​បន្ទុក​ការ​ងារ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​កម្ពុជា ​តាមរយៈ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ​ ដោយផ្ទាល់ ​ នៅ​សប្តាហ៍​ក្រោយនេះ​ផងដែរ ៕​អត្ថបទ ​៖ សុន រ៉ា​ឌី

ទឹកជំនន់​ទន្លេ ​មិនទាន់​បង្ក​ប៉ះពាល់​ដល់​បណ្តា​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ ខេត្តកណ្តាល​នោះ​ទេ​

2021/04/27 09:59:58 am        42
កណ្ដាល ​៖ បើ​តាម​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម ខេ​ត្តកណ្តាល ​បានឲ្យ​ដឹងថា ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹកទន្លេ​មេគង្គ​មិនទាន់​បង្ក​ការ​ប៉ះពាល់​ផ្ទះសំបែង ​និង​ដំណាំ​ចំការ​របស់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​នោះទេ​ ហើយ​នៅ​ពេលនេះ​ទៀត ​ដីស្រែ​ចំការ​មួយ​ចំនួន​ដែល​ត្រូវការ​ទឹក​ហូរ​ពន្លិច គឺ​មិនទាន់​បាន​លិច​នោះទេ​។បើតាម​លោក យ៉ាវ ម៉េង​សែ មន្ត្រី​តាមដាន​កម្ពស់​ទឹកទន្លេ នៃ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម ខេត្ត​កណ្តាល បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃទី ១៧ ​ខែតុលា​នេះ​ថា ​នៅពេលនេះ ​បើ​ទោះ​ខេត្ត​ចំនួន​១៦ បាន​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ផង​ និង​ទឹកជំនន់​ទន្លេមេគង្គ​ ក៏​យើង​សង្កេត​ឃើញថា កម្ពស់​ទន្លេ​ទឹកទន្លេ​មេគង្គ និង​ទន្លេបាសាក់ ​មិនទាន់បាន​ហក់​ឡើង​ក្នុង​ខ្ពស់ ធ្វើអោយ​យើង​មានការ​ព្រួយបារម្ភ​ឡើយ​។លោក យ៉ាវ ម៉េង​សែ ថ្លែងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ​ កំពស់​ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ​អ្នក​លឿង​មាន​កំពស់​៤.៩៧​ម៉ែត្រ កម្ពស់​ទឹក​នៅ​ព្រឹក​ព្រែក​ក្តាម​មាន​៥.៨៣​ម៉ែត្រ ​កំពស់​ទឹក​ចតុមុខ ៦.៨៣​ម៉ែត្រ និង​កម្ពស់​ទឹក​ស្ថានីយ​កោះ​ខែល​ មាន​កំពស់​៦.១៩​ម៉ែត្រ ខណៈដែល​កម្ពស់​ប្រកាសអាសន្ន ​គឺមាន​កំពស់​ចាប់ពី​៧.៤០​ម៉ែត្រ រហូតដល់​១០.៥០​ម៉ែត្រ។លោក បន្តថា តាមរយៈ​កម្ពស់​នៅក្នុង​កម្រិត​នេះ គឺ​បាន​ធ្វើអោយ​ដីស្រែ​ចំការ​ដែល​បាន​ប្រមូល​ផល​ហើយ​ នៅក្នុង​ផ្នែក​ខាងក្រោម គឺ​កំពុង​ត្រូវការ​ទឹក​ច្រើន​ ដើម្បី​ពន្លិច​ដីស្រែ​ចំការ​របស់គេ​។បើតាម​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម ខេត្តកណ្តាល បាន​ថ្លែងថា ​នៅពេលនេះ ​មាន​បណ្តា​ព្រែក​មួយចំនួន​នៅក្នុង​ស្រុក​កោះធំ គឺ​ទើបតែ​មាន​ទឹក​ហូរ​ចូល​ ហើយ​ការ​មាន​ទឹក​តិចតួច​ហូរ​ដីស្រែ​នេះ ​វា​បង្ក​អោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពិបាកធ្វើ​ស្រែចំការ​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

សប្បុរសជន​នានា និង​បុរី​KP ម៉ន ដា​នី នាំ​អំណោយ​ជួយ​ដល់​ប្រជាពលរដ្ឋ​ជាង​បួន​ពាន់​គ្រួសារ ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

2021/04/27 09:59:58 am        45
ពោធិ៍សាត់៖ បន្ទាប់ពី​ប្រទេស​កម្ពុជា​ជួប​គ្រោះមហន្តរាយ​ដោយ​ទឹកជំនន់ នៅ​តាម​រាជធានី និង​ខេត្ត​មួយ​ចំនួន​នោះ សប្បុរសជន​នានា ដែល​ដឹកនាំ​ដោយ​អ្នកស្រី ម៉ន ដា​នី អគ្គនាយិកាក្រុមហ៊ុន បុរី ម៉នដា​នី រៀលអ៊ី ស្ទេ​ត ឯកឧត្ដម និង​ស្វាមី ផង់​ផាន់ ឃុន​ថាវ​ង្ស នៅ​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០​នេះ បាន​នាំ​អំណោយ​ជាច្រើន​យកទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ជាង​បួន​ពាន់​គ្រួសារ​នៅ​ខេត្ត​ពោធិ៍សាត់ និង​បាត់ដំបង ដែល​កំពុង​ជួប​បញ្ហា​ទឹកជំនន់​នោះ​។​​អំណោយទាំងអស់នោះរួមមាន៖ អង្ករ ២០តោន ត្រីខ ៩.៨០០កំប៉ុង មី ៤.០៧៦កេស ទឹកបរិសុទ្ធ ៤.០០០កេស ទឹកត្រី ៣២យួរ និង ទឹកស៊ីអ៉ីវ៣០យួរ។​អ្នកស្រី ម៉ន ដា​នី បាន​លើកឡើងថា «​ការផ្តល់​ជូនអំណោយ​ទាំងនេះ គឺ​កើតឡើង​ដោយសារ​ទឹកចិត្ត​អាណិត​ស្រលាញ់ ក្នុងនាម​ជា​ប្រជាជាតិ​ខ្មែរ​មិន​ប្រកាន់​ឋានៈ​បក្ខពួក ឬ​និន្នាការ​នយោបាយ​អ្វី​ទាំងអស់ ហើយ​ការ​ជួយ​នេះ ​គឺ​មិនមែន​តែ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ទាំងពីរ​ខាង​លើនេះ​ទេ គឺ​នឹង​បន្ត​ជួយ​នៅតាម​ខេត្ត​ផ្សេងៗ​ទៀត​ដែល​អាចធ្វើ​ទៅបាន ខណៈ​ពួកគាត់​កំពុង​ជួប​បញ្ហាលំបាក​នេះ​។​»​បន្ទាប់ពី​ធ្វើការ​ចែក​អំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នោះ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ឯកឧត្ដម ម៉ៅ ធនិន និង​ឯកឧត្ដម​អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​នេះ ដែល​ស្តែង​ឲ្យ​ឃើញ​អំពី​ការជួយ​គិតគូរ និង​ក្តី​អាណិត​ស្រលាញ់ ចំពោះ​ប្រជាពលរដ្ឋ​ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក​នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង​ជួប​ទុក្ខលំបាក​នោះ​។ឯកឧត្ដម​អភិបាលខេត្ត​ទាំងពីរ​ក៏បាន លើកឡើង​ផងដែរ​ថា សមានចិត្ត​ដ៏​ល្អ​របស់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​បុរី KP ម៉ន ដា​នី រួម​ទាំង​សប្បុរសជន​នានា​នេះ​នឹងត្រូវ​បាន​ចងចាំ​ទុក​ដោយ​រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត​ពោធិ៍សាត់ និង​បាត់ដំបង និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែល​បានទទួល​នូវ​អំណោយ​ទាំងនេះ​៕ ​អត្ថបទ​បាន ចក់​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាដាក់ចេញវិធានការបន្ទាន់ ដើម្បីទប់ការកើនឡើងនៃសម្ពាធអតិផរណា រក្សាស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ
09/07/2026 02:09 PM
Gianni Infantino បញ្ជាក់ជំហរបន្តឈរឈ្មោះជាប្រធាន FIFA
09/07/2026 02:09 PM
ស.ស.យ.ក ជាស្ត្រី បរិច្ចាគថវិកា ៣០,០០០,០០០រៀល សម្រាប់ប្រជាពលរដ្ឋនៅភូមិរង់ចាំ
09/07/2026 02:09 PM
គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រអ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦-២០១៧
09/07/2026 02:09 PM
រាជរដ្ឋាភិបាលបញ្ចេញថវិកាជាង ៥៣លានដុល្លារឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលជាក្រុមគោលដៅ
09/07/2026 02:09 PM
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ថ្កោលទោសចំពោះបុគ្គលដែលបានគប់គិតប្រមូលបក្សពួកធ្វើការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយវាយកម្ទេច និងដុតបំផ្លាញទីស្នាក់ការរងស្រែជ្រៃ
09/07/2026 02:09 PM
ទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និង​លោក​ជំទាវ​បណ្ឌិត​ ត្រូវ​បានប្រគេនដល់វត្តចំនួន៤ បន្ថែមទៀត នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង
09/07/2026 02:09 PM
NPIC ជំរុញទូរគមនាគមន៍ដោយផ្តល់ឱកាសឱ្យសិស្សអនុវត្តផ្ទាល់លើប្រព័ន្ធផ្កាយរណប និងរ៉ាដា
09/07/2026 01:09 PM
រាជរដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកា ៥៣ លានដុល្លារ សម្រាប់បន្តអភិវឌ្ឍន៍ជំនាញគាំទ្រ MSMEs
09/07/2026 12:09 PM
លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូសរុប ៤គ្រឿង ដល់សិស្សដែលជាប់និទ្ទេស A នៅក្នុងឃុំកោះសូទិន
09/07/2026 12:09 PM