សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

​រដ្ឋមន្ត្រី​យុត្តិធម៌​ ស្នើ​មន្ត្រី​តុលាការ ​ពង្រឹង​សេវា​យុត្តិធម៌​និង​កាត់បន្ថយ​ការ​កកស្ទះ​សំណុំរឿង

2021/04/27 09:59:58 am        44

វេទិកា​កុមារ​អាស៊ាន​លើក​ទី ៦​រៀបចំឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩

2021/04/27 09:59:58 am        35
ភ្នំពេញ៖ វេទិកា​កុមារ​អាស៊ាន​លើក​ទី៦ បាន​រៀបចំ​ឡើង​នៅ​ថ្ងៃទី​១៣ ខែ​តុលា​ឆ្នាំ ២០២០ ដោយ​ផ្លាស់​ពី​ការរៀបចំ​វេទិកា​ដោយ​ជួប​គ្នា​ផ្ទាល់ ផ្លាស់​មក​រៀបចំ​វេទិការ​តាម​ប្រព័ន្ធ​អន​ឡាញ​ជំនួស​វិញ។​​​សម្រាប់​វេទិកា​កុមារ​អាស៊ាន គឺជា​វេទិកា​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ដែល​តំណាង​កុមារ​មកពី​ប្រទេស​សមាជិក​អាស៊ាន ​ត្រូវបាន​ជ្រើសរើស​ឱ្យចូល​រួម​ចែករំលែក​យោបល់​របស់​ពួកគេ​ និង​ចូលរួម​ក្នុងការ​ពិភាក្សា​ទាក់ទង​នឹង​បញ្ហា​យុវជន ​និង​ដើម្បី​ទទួលបាន​អនុសាសន៍​។ វេទិកា​នៅ​ឆ្នាំ ធ្វើឡើង​ក្រោម​ប្រធានបទ ផលប៉ះពាល់​លើ​កុមារ​នៃ COVID-១៩ និង​ផលប៉ះពាល់​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​រាតត្បាត​។​​ក្នុងឱកាស​រៀបចំ​វេទិកា​នេះ ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច បាន​លើកឡើងថា វេទិកា​នេះ ជា​វេទិកា​របស់​កុមារ និង​យុវជន​។ កុមារ​និង​យុវជន មាន​បញ្ហា​ជាច្រើន​ត្រូវ​គិតគូ ពី​ការផ្លាស់ប្តូរ​អាកាសធាតុ​រហូតដល់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​–១៩ និង​អ្វីៗ​ជាច្រើន​ទៀត​នៅក្នុង​ពិភពលោក​ដែល​កំពុងមាន​បញ្ហា​ដែល​តែងតែ​ផ្លាស់ប្តូរ​។ យើង​រស់នៅក្នុង​អនាគត​របស់​អ្នក​ហើយ​យើង​ពឹង​ផ្អែកលើ​អ្នកខ្លាំង​ណាស់​ដើម្បី​អាច​អភិវឌ្ឍ​គំនិត​វិជ្ជមាន​ដែល​នឹង​ជួយ​ធ្វើឱ្យ​ពិភពលោក​របស់​យើង​ក្លាយជា កន្លែង​ល្អប្រសើរ​សម្រាប់​មនុស្សជាតិ​នាពេល​អនាគត​។​វេទិកា​កុមារ​អាស៊ាន​លើក​ទី ៦ នេះ​ត្រូវបាន​គ្រោងទុក​ដំបូង​ថា​ជា​វេទិកា​ដោយផ្ទាល់​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ក្រុង​សៀមរាប​អង្គរ​ប្រទេស​កម្ពុជា តែ​ត្រូវ​ខកខាន​ដោយសារ​ជំងឺ កូ​វីដ​១៩​។ ឯកឧត្តម​សង្ឃឹមថា​យើង​នឹង​ជួប​អ្នក​មួយចំនួន​ដោយផ្ទាល់​នាពេល​អនាគត​ដ៏​ខ្លី ដើម្បី​ស្វែងយល់​ពី​ទេសភាព​នៅ​កម្ពុជា និង​ទស្សនា​ប្រាសាទបុរាណ​របស់​កម្ពុ​ជា​៕ អត្ថបទ​៖ គឹម​ហុក​​

សប្បុរសជន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ដើម្បី​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​គិត​ត្រឹម​ម៉ោង​៦​ល្ងាច មាន​ទឹកប្រាក់​ជាង ​៥​លាន​៥​សែន​ដុល្លារ​ហើយ

2021/04/27 09:59:58 am        39
​​​ភ្នំពេញ៖ ​ក្នុង​ស្ថានភាព​ដែល​បណ្តា​ខេត្ត​ជាច្រើន​ប្រឈម​យ៉ាង​ធ្ងន់ធ្ងរ​គ្រោះ​ជំនន់​ទឹកភ្លៀង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។​​សម្ដេច ​បាន​បង្ហាញ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​នៅ​រសៀល​ថ្ងៃទី​១៤​តុលា​នេះ​ថា​ គិត​មកដល់​ម៉ោង​៦:០០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤​តុលា​នេះ​ថវិកា​ទទួលបាន មាន ៥​លាន​៥​សែន​៤​ម៉ឺន ១​ពាន់​ដុល្លារ​ហើយ​។​​សម្តេច ​បាន​អរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ជា​បន្តបន្ទាប់​ដើម្បី​ជួយ ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង កើតមាន​នៅក្នុង​ប្រទេស​។​​សម្តេច​ បាន​អះអាង​ថា ថវិកា​ដែល​សប្បុរសជន​ចូលរួម​នេះ​នឹង​ចាត់ចែង​ជួយសង្គ្រោះ​បន្ទាន់​តាមរយៈ​គណៈកម្មាធិ ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។​ សម្តេច​បន្ត​ថា ក្នុង​ករណី​យ​មាន​សប្បុរសជន​ចង់​ចូលរួម​បន្ថែមទៀត​នោះ សម្តេច​បាន​អោយ​ទាក់ទង​ទៅ​លោក សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។​ សម្ដេច​ ក៏បាន​បង្ហាញ​នូវ​មោទនភាព​ជាតិ​ថា ស្រឡាញ់​គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​៕​

សម្តេច​តេ​ជោ ​ហ៊ុន សែន ថ្វាយ​ព្រះ​រាជ​កុសល ​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះ​បរម​រត​កោដ្ឋ ​យាង​បដិសន្ធិ​ក្នុង​ព្រះ​បរម​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ !

2021/04/27 09:59:58 am        37
ភ្នំពេញ ​៖ នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ​ ជា​ថ្ងៃ​ខួប​៨​ឆ្នាំ​ នៃ​ការយាង​ចូល​ព្រះ​ទិវង្គត ​នៃ​ព្រះករុណា ​ព្រះបាទ​សម្តេច នរោត្តម ​សីហនុ ព្រះ​បរម​រតន​កោដ្ឋ​, ខណៈ​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ បាន​បង្ហោះ​សារ​ថ្វាយ​ព្រះ​រាជ​កុសល ​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះ​បរម​រតន​កោដ្ឋ សូម​ស្តេច​យាង​បដិសន្ធិ ក្នុង​ព្រះ​បរម​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។សម្តេច​តេ​ជោ ​ហ៊ុន សែន បាន​បង្ហោះ​សារ​ក្នុង Facebook យ៉ាង​ដូច្នេះ​ថា «​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ នេះ គឺជា​ខួប ទី​៨​ឆ្នាំ (១៥​តុលា ២០១២–១៥​តុលា ២០២០)​ នៃ​ការយាង​ចូល​ព្រះ​ទិវង្គត នៃ​ព្រះករុណា ព្រះបាទ សម្តេច ​នរោត្តម សីហនុ ​ព្រះមហាវីរក្សត្រ​ ព្រះវររាជបិតា​ឯករាជ្យ​ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ​ព្រះ​បរម​រតន​កោដ្ឋ ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ប្រជារាស្ត្រ​ទូទាំងប្រទេស ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់​ សូម​សម្តែង​នូវ​ការ​គោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ថ្វាយ​ចំពោះ ​ព្រះ​បរម​រតន​កោដ្ឋ ​ដែល​ព្រះអង្គ​បាន​លះបង់​ និង​បូជា​ព្រះកាយ​ពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​។សូម​ថ្វាយ​ព្រះរាជ​កុសល ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព ​ព្រះករុណា ព្រះបាទ​ សម្តេចព្រះ នរោត្តម សីហនុ​ សូម​ស្តេច​យាង​បដិសន្ធិ ​ក្នុង​ព្រះ​បរម​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕អ​ត្ថបទ ៖ សុត

ថវិកា​សប្បុរសជន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​គិត​ត្រឹម​ម៉ោង​៩:៥០​នាទី​ព្រឹក​នេះ​មាន​ទឹកប្រាក់​៥​លាន​៧​សែន​៩​ម៉ឺន​៥​ពាន់​ដុល្លារ​ និង​ប្រាក់​រៀល​២០៤​លាន

2021/04/27 09:59:58 am        41
ភ្នំពេញ ៖ ​ក្នុង​ស្ថានភាព​ដែល​បណ្តា​ខេត្ត​ជាច្រើន​បាន​និងកំពុង​ប្រឈម​យ៉ាង​ធ្ងន់ធ្ងរ​គ្រោះ​ជំនន់​ទឹកភ្លៀង សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់ ​សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។សម្តេច​បានបង្ហាញ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​នៅវេលា​ម៉ោង​៩:៥០​នាទី​ព្រឹក​ថ្ងៃ​ថ្ងៃទី​១៥​តុលា​ថា​គិត មកដល់​ម៉ោង​៩:៥០:​នាទី​ថវិកា​ដែល​ទទួលបាន មាន ៥​លាន​៧​សែន​៩​ម៉ឺន ៥​ពាន់​ដុល្លារ​និង​២០៤​លាន​រៀល​។​​សម្តេច​ បាន​អរគុណ​ចំពោះ​សប្បុរសជន​ដែល ​បាន​ចូលរួម​ជា​បន្តបន្ទាប់​ដើម្បី​ជួយ ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង ​កើតមាន​នៅក្នុង​ប្រទេស​។សម្តេច​ បាន​អះអាងថា ថវិកា​ដែល​សប្បុរសជន​ចូលរួម​នេះ​នឹង​ចាត់ចែង​ជួយសង្គ្រោះ​បន្ទាន់​តាមរយៈ​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ សម្តេច​ បន្តថា ក្នុង​ក​រណី​មាន​សប្បុរសជន​ចង់​ចូលរួមបន្ថែមទៀត​នោះ ​សម្តេច​ បាន​ណែនាំ​អោយ​ទាក់ទង​ទៅ​លោក សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ សម្តេច​ ក៏បាន​បង្ហាញ​នូវ​មោទនភាព​ជាតិ​ថា ​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​។សូមបញ្ជាក់ថា ​ម្សិលមិញ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​អម​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ខេត្តកណ្ដាល ​បាន​ចុះ​ពិនិត្យ​តាមដាន​ និង​វាយតម្លៃ​ស្ថានភាព​ទឹក​ដើម្បី​សម្រួល​លំហូរ​បរិមាណ​ជំនន់​ទឹកភ្លៀង​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​ខេត្តកណ្ដាល ​និង​ខេត្តកំពង់ស្ពឺ ​ព្រមទាំង​ត្រៀមលក្ខណៈ​កែ​លម្អ​បន្ថែម​ជា​មុននឹង​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ប្រព័ន្ធ​ស្រោចស្រព​ និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ​នៅ​រាជធានី​ខេត្ត​ទាំង ៣ ខាងលើ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។​ ស្ថានភាព​ទឹក​ជាក់ស្ដែង​ល្ងាច​ម្សិលមិញ ​ គឺ​កម្ពស់​ទ្វារ​ទឹក​ទំនប់​អាង ៧ មករា មាន​កម្រិត​កម្ពស់​ទ្វារ​ទឹក​ខាងមុខ ៦,៥៤ម៉ែត្រ ហូរ​លើ​ទ្វារ​ទឹក​កម្ពស់ ​១,៧៤​ម៉ែត្រ​ កម្ពស់​ទ្វារ​ទឹក​ក្រោយ ៩,៤៥ម៉ែត្រ ។​កម្ពស់​ទឹក​នេះ​ធៀប​នឹង​ពេលព្រឹក​បាន​កើន​កម្ពស់ ០,២០ ម៉ែត្រ​បន្ថែម​ដោយសារ​មានការ​បើកទ្វារ​ទឹក​នៅ​សំណង់​ទ្វារ​ទឹក​រលាំង​ជ្រៃ​ នៅ​ខេត្តកំពង់ស្ពឺ​។ក្រសួង​ធនធានទឹក ​និង​ឧតុនិយម ​ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​សណ្ដរ​ទំនប់​ស្ទឹង​ព្រែក​ត្នោត ​និង​ផ្នែក​ខាងក្រោម​មេត្តា​ បន្ត​ការប្រុងប្រយ័ត្ន​ និង​ត្រៀមលក្ខណៈ​បន្ថែម​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​ពី​ជំនន់​ទឹកភ្លៀង​នេះ​៕

មន្ត្រីរាជការ ​កងកម្លាំងប្រដាប់អាវុធ នៃ​ស្ថាប័ន​ជាតិ​នានា​ គោរព​ព្រះ​វិញ្ញាណក្ខន្ធ ​ព្រះ​បរម​រតន​កោដ្ឋ​

2021/04/27 09:59:58 am        42
ភ្នំពេញ​ ៖ ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០ នេះ គឺជា​ខួប​៨​ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ​ហើយ​ដើម្បី​តបស្នង​ចំពោះ​ព្រះ​គុណូបការៈ​ដ៏​ឧត្ដុង្គឧត្ដម ​របស់​ព្រះអង្គ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​នៃ​ស្ថាប័ន​នានា​សរុប​ចំនួន​៥៦ ស្ថាប័ន​ អង្គភាព​បាន​អញ្ជើញ​ថ្វាយ​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​នៅ​មណ្ឌប​ព្រះ​បរម​រូប​ ក្បែរ​វិមានឯករាជ្យ​គម្រប់​៨​ឆ្នាំ​ នៃ​ការ​សោយ​ព្រះ​ទិវង្គត​របស់​ព្រះអង្គ​។ការយាង​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ប្រៀបដូចជា​ ស្បៃ​អន្ធការ​ដែល​បាន ចូល​មក​គ្របដណ្តប់​ លើ​ផែន​ពសុធា​ដ៏​ស្រស់បំព្រង នៃ​ដែន​សីមា​របស់​កម្ពុជា​ពោល​គឺ​ប្រជា​ពល​រាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​ បានបង្ហាញ​សេចក្តី សោក ស្តាយ​ស្រណោះ​អាឡោះអាល័យ ​ជា​ពន់ពេក ចំពោះ​ការបាត់បង់​អង្គ​ព្រះមហាក្សត្រ ​ដែល​បាន​បន្សល់ទុក នូវ​ស្នា​ព្រះហស្ត ដ៏​ច្រើន​សម្រាប់​ជាតិ​មាតុភូមិ​កម្ពុជា​។ស្នាព្រះហស្ត​ធំៗ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ​នៅតែ​ចងចាំ​ជាប់​មិនអាច​បំភ្លេចបាន​នោះ​គឺ​ការយាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច យ៉ាង​អង់អាច​ក្លាហាន​ក្នុងការ​ទាមទារ ​និង​ដណ្តើម​សិទ្ធិសេរីភាព ជូន​ប្រជាពលរដ្ឋ​ខ្មែរ ​ពី​នឹម​អនាគម​បារាំង​រហូត​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣​។​​ក្រោយ​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង បាន​ជោគជ័យ​ហើយ​ការបំពេញ​ព្រះរាជកិច្ច​ដឹកនាំ​ប្រទេស ក្នុង​សម័យ​សង្គមរាស្ត្រនិយម (១៩៥៣–១៩៧០) ​ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្ញប់ស្ញែង​ និង​ចងចាំ​មិនអាច​បំភ្លេច​បាន​ចំពោះ​ភាព​រីកចម្រើន ​និង​លិចធ្លោរ​របស់​ជាតិ​កម្ពុជា​។ក្រោម​ការដឹកនាំ​របស់​ព្រះមហាវីរក្សត្រ​ព្រះបាទ ន​រោ​ត្ដម សីហនុ ​ជា​ព្រះប្រមុខរដ្ឋ​របប​សង្គម​រាស្ត្រនិយម ត្រូវ​បាន​ចាត់ទុកថា​ជា «​គុជ​អាស៊ី​» ដោយ សារ មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។ ព្រះ​បរម​រតន​កោដ្ឋ ​ត្រូវ​បាន​ប្រជារាស្ត្រ​ខ្មែរ​ចាត់ទុកជា​អង្គ​ព្រះមហាវីរក្សត្រ​ ដែល​បាន​លះបង់​ព្រះកាយពល​ និង​ព្រះ​បញ្ញាញាណ​ពេញ​មួយ​ព្រះជន្ម​របស់​ព្រះអង្គ ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​។គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​បារាំង និង​ស្នា​ព្រះហស្ត​ដឹកនាំ​កសាង​សង្គម​កម្ពុជា ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ឲ្យ​ល្បី​រន្ទឺ​នៅ​អាស៊ី​នោះ​ហើយ ​គឺជា​ការ​សាង​នូវ​ភាព​ល្បីល្បាញ ចងចាំ​បេះដូង​រាស្ត្រ​ខ្មែរ​គ្មាន​ថ្ងៃ​បំភ្លេចបាន ។​ បើទោះបី​ព្រះកាយ​របស់​ព្រះអង្គ ​បាន​រសាត់​បាត់​ពី​ភពផែនដី ​តែ​ព្រះកិត្តិនាម​របស់​ព្រះអង្គ នៅតែ​បន្ត​ក្រអូប ឈ្ងុយឈ្ងប់​ក្រាល​គ្រប ​លើ​ផែន​ពសុធា​។​សូមបញ្ជាក់ថា ព្រះករុណា​ ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម​ សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ព្រះអង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែតុលា ​ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​។ ​ទ្រង់​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ​ទី​១៥​ខែតុលា ​ឆ្នាំ​២០១២ វេលា​ម៉ោង​ ១៖២០​នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ ដោយ​ព្រះ​ជរាពាធ​ ក្នុង​ជន្មាយុ ៩០​ព្រះវស្សា​៕​អត្ថបទ : មុត សុទ្ធ​

ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ​ប៊ុនហេង ​អំពាវនាវ​ពលរដ្ឋ​បង្កើន​ការថែទាំ​សុខភាព​ ក្នុងពេល​ជួប​គ្រោះ​ទឹកជំនន់​

2021/04/27 09:59:58 am        43
ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​មន្រី្ត​ក្រសួងសុខាភិបាល ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​បង្កើន​ការថែទាំ​សុខភាព​ ក្នុង​ពេល​ជួប​គ្រោះ​ទឹកជំនន់​។ការ​ថ្លែង​របស់​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ រួម​នឹង​ក្រុមការងារ ​បាន​នាំ​យក​អំណោយ​ប្រគល់​ជូន​សាលាខណ្ឌ​ដង្កោ ​សម្រាប់​យក​ចែក​ជូន​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ក្នុង​មូលដ្ឋាន ​និង​ដើម្បី​ជួយ​រំលែក​ការ​លំបាក​ជាមួយ​ប្រជាពលរដ្ឋ​, នា​ព្រឹក​ថ្ងៃទី​១៥ តុលា ២០២០​នេះ​។ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើង​ទៀតថា ​ទោះបី​ជា​មន្រី្ត​របស់​ក្រសួង​សុខាភិបាល មមាញឹក​ក្នុង ​ការងារ​ទប់ស្កាត់ នឹង​ជំងឺ​កូ​វីដ​១៩ ក្តី ​ក៏ត្រូវ​ឆ្លៀតពេល​មក​ជួយ​ការងារ​រងគ្រោះ​ទឹកជំនន់​។ អំណោយ​ផ្តល់​ជូន​រួមមាន​អង្ករ ៥ តោន ​ , ទឹកបរិសុទ្ធ ចំនួន​៥០​កេស​, មី ជាតិ ចំនួន​៥០​កេស​ និង​ជូន​ថវិកា​បុគ្គលិក​ពេទ្យ ​ ប្រចាំការ ចំនួន​៤០​នាក់ ​ម្នាក់ៗ​ទទួល​បាន​ថវិកា ៨០,០០០​រៀល ​និង​ផ្គត់ផ្គង់​ឱសថ ​បន្ថែមទៀត​ពិសេស​ផ្តល់ជូន ក្ល​រ៉ា​មីន ថ្នាំ​ដាក់​ក្នុង​ទឹក​សំលាប់​មេរោគ ​និង​ថ្នាំ​ប្រឆាំង​ពិសពស់​ចឹក​។ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​បញ្ជាក់​ទៀតថា ​សម្រាប់​ការ​ផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​នៅ​តាម​ទីទួល​មាន​សុវត្ថិភាព គឺ​យើង​មាន​មន្រី្ត​សុខាភិបាល​ឈរជើង​នៅ​ទីនោះ​ ហើយក៏​កាន់តែ​ជិត​ សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​សុខាភិបាល​ និង​សូម​កោតសរសើរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ម​ន្រី្ត​សុខាភិបាល ដែល​កំពុង​ធ្វើការ​ងារ​បន្ទាន់ៗ ​ជាច្រើន ​ដូចជា​ ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ​ទឹកជំនន់ និង​ជំងឺគ្រុនចាញ់​នៅ​តាម​តំបន់ និង​ចុះ​ផ្តល់​ថ្នាំ​បង្ការ​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​គឺ​ចុះ​អប់រំ​ផ្ទាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​នៅ​តាម​ទីទួល​មាន​សុវត្ថិភាព​៕​រូបភាព ៖ ​អត្ថបទ រដ្ឋា

សហភាព​អឺរ៉ុប ​ផ្ដល់​ការ​គាំទ្រ​សម្រាប់​ការ​បើក​សាលារៀន​ឡើងវិញ​ ប្រកបដោយ​សុវត្ថិភាព​នៅ​កម្ពុជា

2021/04/27 09:59:58 am        41
ភ្នំពេញ ៖ សហភាព​អឺរ៉ុប បានផ្ដល់​ថវិកា​២​លាន​អឺរ៉ូ ​សម្រាប់​កិច្ចដំណើរការ​បើក​សាលារៀន​ឡើងវិញ ប្រកប ​ដោយ​សុវត្ថិភាព និង​បន្ត​ផ្ដល់​សេវា​អប់រំ​ដល់​កុមារ​ផងដែរ ​ដែលជា​ផ្នែក​មួយ​នៃ​ការគាំទ្រ ឆ្លើយតប និង​ សម្រាប់​ស្ដារ​វិស័យ​អប់រំ​នៅ​កម្ពុជា​ឡើងវិញ ​ចេញពី​វិបត្តិ​កូ​វីដ​១៩​។រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា សហភាព​អឺរ៉ុប និង​យូ​នី​សេ​ហ្វ បានធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀម រាប កាលពីថ្ងៃទី​១៤ ខែតុលា​ម្សិលមិញ ដើម្បី​ពិនិត្យមើល​អំពី​វឌ្ឍនភាព​លើ​ដំណើរការ​អនុវត្ត​កម្មវិធី​បើក​សាលារៀន​ឡើងវិញ ​ប្រកបដោយ​សុវត្ថិភាព​នៅ​កម្ពុជា​ ដែល​ ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែងថា​ កម្ពុជា សូម​ស្វាគមន៍​ចំពោះ ​ការឧបត្ថម្ភ​បន្ថែម​ពី​សហភាព​អឺរ៉ុប​ ដល់​សាលារៀន និង​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស ក្នុង​គ្រា​ដ៏​ពិបាក នេះ​។ ​ជំនួយ​គាំទ្រ​សម្រាប់​ការ​បើកទ្វារ​សាលារៀន​ឡើងវិញ​ ប្រកបដោយ​សុវត្ថិភាព​នេះ នឹងធ្វើ​ឱ្យ​ប្រជា​សហគមន៍​មាន​ទំនុក​ចិត្ត​ថា សិស្សានុសិស្ស​ ដែលជា​កូនចៅ​របស់​ពួកគេ នឹង​អាច​វិលត្រឡប់​ទៅ​សាលារៀន​វិញ ​ក្នុង​បរិយាកាស​សិក្សា​ប្រកបដោយ​សុវត្ថិភាព​។ឯកឧត្ដម បាន​បញ្ជាក់ថា តាមរយៈ​ការគាំទ្រ​នេះ យុទ្ធនាការ​ត្រឡប់​ចូលរៀន​វិញ​របស់​សិស្ស នៅ ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ត្រូវបាន​អនុវត្ត​ដោយ​ក្រសួង​អប់រំ ​យុវជន និង​កីឡា និង​យូ​នី​សេ​ហ្វ ​ដើម្បី​ផ្ដល់​ការ ណែនាំ​ដល់​កុមារ ​មាតាបិតា អាណាព្យាបាល​សិស្ស លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​សាលារៀន អំពី​របៀប​ធ្វើ ឱ្យ​មាន​សុវត្ថិភាព​បំផុត កាត់បន្ថយ​ហានិភ័យ នៃ​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩​។ ​យុទ្ធនាការ​នេះ នឹង​បន្ត​រហូតដល់ ឆ្នាំ​២០២១ និង​អាច​ពង្រីក​វិសាលភាព​បន្ថែមទៀត​។ ​លើសពីនេះ ​សម្ភារ​អនាម័យ​សំខាន់ៗ ក៏ត្រូវ​បាន​ចែក ជូន​សា​លាមត្តេយ្យ ​និង​សាលាបឋមសិក្សា​ជាង​១​ម៉ឺន​កន្លែង​ទូទាំងប្រទេស​។ឯកឧត្ដម បាន​បញ្ជាក់ថា ​ការរួមចំណែក​របស់​សហភាព​អឺរ៉ុប នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ គឺ តាមរយៈ​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​វិ​ស័យ​ អប់រំ (CDPF) ដែល​ជា​មូលនិធិ​ទទួល​បាន ថវិកា​គាំទ្រ​ពី​អ្នក​ផ្ដល់ជំនួយ​ជាច្រើន និង​គ្រប់គ្រង​ដោយ​យូ​នី​សេ​ហ្វ​ ព្រមទាំង​មានការ​បំពេញ​បន្ថែម​ពី​ដៃគូ CDPF ដទៃទៀត ​ដូចជា​ប្រទេស​ស៊ុយអែត ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ និង​ភាពជា ដៃគូ​សកល​សម្រាប់​ការអប់រំ​៕

ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា ​​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ ដែល​កំពុង​គំរាមកំហែង​ដល់​​ពលរដ្ឋ​នៅ​ខណ្ឌដង្កោ

2021/04/27 09:59:58 am        36
ភ្នំពេញ ៖ ​នៅថ្ងៃ​ទី​១៥ ​ខែតុលា ឆ្នាំ​២០២០ ​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ​ស៊ឹម កា ប្រធាន​ស្តីទី​ព្រឹទ្ធសភា និង​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត ​ទេព ងន ​អនុប្រធាន​ទី​២​ ព្រឹទ្ធសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ ​ដែល​កំពុង​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​រលួស ​ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​។ក្នុងឱកាស​នោះ ឯកឧត្តម​ បាន​កោត​សរសើរ ​ដល់​អាជ្ញាធរ ​និង​កងកម្លាំង​ទាំងអស់​ ដែល​បាន​ខិតខំ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ បាន​ទាន់ពេលវេលា​។ ជាមួយគ្នានេះ​ ឯកឧត្តម ​ក៏​ផ្ដាំផ្ញើ​ឲ្យ អាជ្ញាធរ និង​កងកម្លាំង​គ្រប់​ប្រភេទ​ត្រូវ​បន្ត​ខិតខំ​ជួយសង្គ្រោះ ​ និង​ផ្សព្វ​ផ្សាយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ ឲ្យ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ​និង​សម្អាត​ភូមិ ​លំនៅឋាន​របស់ខ្លួន នៅពេល​បងប្អូន​ប្រ​ឡប់​មកកាន់​លំនៅឋាន​វិញ​បន្ទាប់ពី​ទឹកជំនន់​បាន​ស្រក​ចុះ​៕

អាស៊ាន​បើក​កិច្ចប្រជុំ ​ស្តីពី​ការ​លើកកម្ពស់ ​សុខភាព ​និង​សុវត្ថិភាព​ការងារ​ក្នុង​តំបន់​

2021/04/27 09:59:58 am        40
ភ្នំពេញ ៖ នេះ​គឺជា​ឆ្នាំ​ទី​២១​ហើយ​ ដែល​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អាស៊ាន​ ហៅ​កាត់​ថា អូ​ស្ហ​ណេ​ត ​ដែល​រៀបចំ​ដោយ​ប្រទេស​ឡាវ ​ក្នុងនាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ សហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន ​ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃទី​១៥ ​តុលា ឆ្នាំ​២០២០​ នេះ ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។កិច្ចប្រជុំ​នេះ ជា​វេទិកា​បើកចំហ​សម្រាប់​សមាជិក​អាស៊ាន ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ និង​ទស្សនៈ​ពាក់ព័ន្ធ​ នឹង​ផែនការ​សកម្មភាព​របស់​អាស៊ាន ​ស្តីពី បញ្ហា​សុខភាព និ​ង​សុវត្ថិភាព​ការងារ ​ ព្រមទាំង​ផ្តល់​ឱកាស​ដល់​ប្រទេស​ដៃគូ ​និង​អង្គការ​ដៃគូ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​សុខភាព ​និង​សុវត្ថិភាព​ការងារ​នៅក្នុង​តំបន់​អាស៊ាន​ រួមមាន​ បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ អង្គការ​អន្តរជាតិ​ខាង​ការងារ​, សមាគម​អធិការកិច្ច​ការងារ​អន្តរជាតិ​, អង្គការ​សុវត្ថិភាព ​និង​សុខភាព​ការងារ​អាស៊ី​-​ប៉ាស៊ីហ្វិក​, រដ្ឋការ នៃ​រដ្ឋបាល​ផ្នែក​សុវត្ថិភាព​ការងារ ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​, ក្រសួងសុខាភិបាល ​ការងារ និង​សុខុមាលភាព​នៃ​ប្រទេស​ជប៉ុន​, ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​ នៃ​សាធារណៈរដ្ឋ​កូរ៉េ និង​វិទ្យាស្ថាន​ដើម្បី​ការអភិវឌ្ឍន៍​នៃ​សាធារណៈរដ្ឋ​កូរ៉េ​។អង្គប្រជុំ បាន​ពិនិត្យមើល​ឡើងវិញ​នូវ​លទ្ធផល​ការងារ​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន ​អូ​ស្ហ​ណេ​ត សម្រាប់​ឆ្នាំ​២០១៦–២០២០ និង​បាន​អនុម័ត​លើ​ផែនការ​សកម្មភាព​របស់​អា​ស៊ាន​អូ​ស្ហ​ណេ​ត សម្រាប់​ឆ្នាំ​២០២១–២០២៥ ​ដោយ​ប្រទេស​កម្ពុជា​បាន​លើ​គម្រោង​ក្នុង​ការ​រៀបចំ​សិក្ខាសាលា និង​ចងក្រង​ឯកសារ​ស្តីពី​ការអនុវត្ត​ល្អៗ​ ផ្នែក​សុវត្ថិភាព ​និង​សុខភាព​ការងារ​នៅ​ក្នុង​សហគ្រាស ​ខ្នាតតូច និង​មធ្យម​ កន្លែងធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ការដ្ឋាន​សំណង់​ខ្នាតតូច​ ដែល​នឹង​ត្រូវ​ដាក់ចូល​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ខាង​ការងារ​អាស៊ាន​នាពេលខាងមុខ​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និង​លោក​ជំទាវ​បណ្ឌិត​ ត្រូវ​បានប្រគេនដល់វត្តចំនួន៤ បន្ថែមទៀត នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង
09/07/2026 02:09 PM
NPIC ជំរុញទូរគមនាគមន៍ដោយផ្តល់ឱកាសឱ្យសិស្សអនុវត្តផ្ទាល់លើប្រព័ន្ធផ្កាយរណប និងរ៉ាដា
09/07/2026 01:09 PM
រាជរដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកា ៥៣ លានដុល្លារ សម្រាប់បន្តអភិវឌ្ឍន៍ជំនាញគាំទ្រ MSMEs
09/07/2026 12:09 PM
លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូសរុប ៤គ្រឿង ដល់សិស្សដែលជាប់និទ្ទេស A នៅក្នុងឃុំកោះសូទិន
09/07/2026 12:09 PM
ប្រជានេសាទខ្មែរ២នាក់ ត្រូវបានដោះលែងមកកម្ពុជា តាមច្រកទ្វារព្រំដែនចាំយាម
09/07/2026 12:09 PM
កម្ពុជាប្រកាន់ជំហរដោះស្រាយ​បញ្ហាព្រំដែនដោយសន្តិវិធី ​និងគោរពពេញលេញបទឈប់បាញ់រវាងកម្ពុជា-ថៃ
09/07/2026 12:09 PM
គណៈកម្មការទី៦ នៃរដ្ឋសភា ឯកភាពលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ដោយរក្សាខ្លឹមសារដើមទាំងស្រុង ត្រៀមបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍
09/07/2026 12:09 PM
ជប៉ុនបានកៅអីជុំផ្ដាច់ព្រ័ត្រ AFC U20 នៅចិន ខណៈកម្ពុជាបានត្រឹមសោកស្ដាយ
09/07/2026 12:09 PM
មន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធរបស់កម្ពុជា ក្នុងដំណើរការស្វែងរកសន្តិភាពគ្រប់ជ្រុងជ្រោយនៅក្នុងសម័យប្រជុំនៃសន្និសីទសកលលើកទី១២ នៃសមាជិកសភាវ័យក្មេង IPU
09/07/2026 11:09 AM
តំបន់ទេសចរណ៍ធម្មជាតិនៅប្រទេសកម្ពុជា បានក្លាយជាគោលដៅដ៏ទាក់ទាញក្នុងរដូវកាលបៃតង
09/07/2026 11:09 AM