សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​ចុះ​ពិនិត្យ​បណ្ដោយ​ខ្នង​ទំនប់​សណ្តរ ​ស្ទឹង​ព្រែក​ត្នោត​ ដែល​កំពុង​ប្រឈម​ដោយ​​ជំនន់​ទឹកភ្លៀង

2021/04/27 09:59:58 am        36
កណ្ដាល ៖ ​ឯកឧត្តម លឹម គានហោ​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​​ និង​ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​ នៅ​​ថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០២០ នេះ បាន​ចុះ​ពិនិត្យ ​និង​បញ្ជា​ការងារ​អន្តរាគមន៍​ផ្ទាល់​ នៅលើ​បណ្ដោយ​ខ្នង​ទំនប់​សណ្តរ ស្ទឹង​ព្រែក​ត្នោត ដែល​​កំពុង​ប្រឈម​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ ក្នុង ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ​និង​ខេត្តកណ្តាល ។សូម​បញ្ជាក់ថា ​ស្ថានភាព​ទឹក​នៅ​ទ្វារ ទំនប់ អាងទឹក ​៧​មករា ព្រឹក​នេះ​ទឹក មាន​កម្ពស់ 8,80 ម៉ែត្រ ធៀប​នឹង ថ្ងៃម្សិលមិញ​មានការ​កើនឡើង ​0,45​ម៉ែត្រ​បន្ថែម លើស​កម្ពស់​ឲ្យ ​មានការ ប្រុងប្រយ័ត្ន 7​ម៉ែត្រ ធ្វើ​ឲ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹងឡើង​​ជិត​ស្មើនឹង​ខ្នង​ទំនប់​នៅ​តាម​ទី​ទំនាប​មួយចំនួន ។ ពេលនេះ​ក្រុមការងារ​បច្ចេក​ទេសរ​បស់​ក្រសួង បាននិង​កំពុង​ខិតខំ​ជួសជុល​បិត​រូង​នាគ​ដែល​បាន​លេចចេញ​ជា​បន្តបន្ទាប់ ​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​កាយ​ដី​លើក និង​បង្ហាប់​ទំនប់ ​ព្រមទាំង​ច្រក​បាវ​ខ្សាច់​ទប់​លើកកម្ពស់​ខ្នង​ទំនប់ ​និង​ជា​ការ​ចូលរួម​បន្ថែម​របស់​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម ​ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ឧបត្ថម្ភ​សំបកបាវ​ចំនួន ​3000 បាវ ជូន​ដល់ ​លោកស្រី គឹម ញឹម ​អភិបាល​ខណ្ឌដង្កោ ចាត់​ចែង​បន្ត ​ទៅ សង្កាត់​ទាំង 03 ដើម្បី​ចូលរួម​ទប់ស្កាត់​លំហូរ​ទឹក​លើ​តួ​ទំនប់​ទៅ​ផ្នែក​ខាងក្រោម​បង្ក​ការ​លិច​លង់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ ។ចាប់តាំងពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ពេលនេះ ក្រុមការងារ​បច្ចេកទេស​ក្រសួង​ធនធាន​ទឹក បាន ប្រើ​ប្រាស់ គ្រឿង ចក្រ ធុនធ្ងន់ ចំនួន ២៧​គ្រឿង​ និង​កម្លាំង​ពលកម្ម​ប្រចាំការ​24​ម៉ោង ​និង​ជាពិសេស​តាំងពី​យប់​ម្សិល​មិញ​ រហូត​ដល់​វេលា​ថ្ងៃ​ត្រង់នេះ​ ក្រុមការងារ​របស់​ក្រសួង​បាន​ខិតខំ​អន្តរាគមន៍​រហូត​គ្រប់គ្រង​សភាពការណ៍​ស្ថានភាព​ទឹកជំនន់​ដែល​កំពុង​យាយី​បាន​ទាំងស្រុង​មកវិញ ។ជាមួយ គ្នា នេះ នាពេល​ដ៏​ខ្លី​ខាង​មុន​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម នឹង​ចាប់​ផ្តើម​អនុវត្ត​គម្រោង​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ​រាជធានី​ភ្នំពេញ ​ខេត្តកណ្តាល​ និង​ខេត្តតាកែវ ​ដែល​ទទួល​បាន​ជំនួយ​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន៕

កាយរឹទ្ធិ​កម្ពុជា​ផ្សព្វផ្សាយ​អ្នក​នាំសារ​សន្ដិភាព ​ក្រោម​ប្រធានបទ ​ការកសាង​សន្តិភាព​ជាមួយគ្នា

2021/04/27 09:59:58 am        38

ឯកឧត្ដម ហោ ណាំហុង ស្នើ​ឲ្យ​រុស្ស៊ី​ជួយ​ជំរុញ​ឲ្យ​មាន FTA រវាង​កម្ពុជា​និង​សហព័ន្ធ​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​-​អឺរ៉ុប​

2021/04/27 09:59:58 am        45
​ភ្នំពេញ៖ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍ថា កម្ពុជា និង​រុស្ស៊ី គួរ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ធំធេង​ថែមទៀត​រួមទាំង​ពាណិជ្ជកម្ម​និង​ការវិនិយោគ​។ ឯកឧត្ដម ក៏បាន​ស្នើ​ឱ្យ​រុស្ស៊ី ជួយ​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហព័ន្ធ​សេដ្ឋកិច្ច​អឺរ៉ាស៊ី -​អឺរ៉ុប ឲ្យ​កើតជា​រូបរាង​ផងដែរ​។​​​ការ​ស្នើ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បែបនេះ បាន​ធ្វើឡើង​ក្នុងអំឡុងពេល​ឯកឧត្តម បានអនុញ្ញាត​ឱ្យ​ឯកឧត្តម អាណា​តូ​លី បូ​រ៉ូ​វី​ក​(Anatoly BOROVIK)​ឯកអគ្គរដ្ឋទូត​នៃ​សហព័ន្ធរុស្ស៊ី​ប្រចាំ​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១៣​តុលា​នេះ​។ឯកឧត្តម ហោ ណាំហុង លើកឡើងថា សហព័ន្ធរុស្ស៊ី បាន​បង្កើត​សហព័ន្ធ​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី -​អឺរ៉ុប ហើយ​ឯកឧត្តម​ស្នើ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ឲ្យ​ជួយ​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)​រវាង​កម្ពុជា​និង​សហព័ន្ធ​នេះ ដើម្បី​កម្ពុជា​អាច​នាំចេញ​ផលិតផល​កសិកម្ម​និង​ឧស្សាហកម្ម ក៏ដូចជា​ពាណិជ្ជកម្ម ជាមួយ​សហព័ន្ធ​ដែលមាន​ប្រទេស​សមាជិក​នៅ​អាស៊ី​ចំនួន​៤ និង​សហព័ន្ធរុស្ស៊ី​។​​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បន្ថែមថា នៅ​ឆ្នាំ ២០២០ សហព័ន្ធរុស្ស៊ី ជា​ប្រធាន​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ (SCO)​ដែលមាន​ប្រទេស​សមាជិក​នៅ​អាស៊ី​ចំនួន ៧ និង​សហព័ន្ធរុស្ស៊ី ហើយ​ឯកឧត្តម​ក៏ បានស្នើ​រដ្ឋាភិបាល​សហ​ព័ន្ធ​រុស្ស៊ី​ជួយ​ឱ្យ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​សង្កេតការណ៍​និង​ជា​សមាជិក​ទៅ​ថ្ងៃ​អនាគត​។​ឯកអគ្គរដ្ឋទូត​រុស្ស៊ី បាន​សន្យាថា នឹង​រាយការណ៍​ទៅ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ អំពី​សំណើ​របស់​ឯកឧត្តម ហោ ណាំហុង ដែល​សុំ​ឲ្យ​រុស្ស៊ី​ជួយ​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​សហព័ន្ធ​នេះ ហើយ​ឯកឧត្តម ក៏បាន​សន្យា​ដែរ​ថា នឹង​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​តាម​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ជាការ​ឆ្លើយតប​នឹង​សំណើ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​។​​នៅឆ្នាំ២០២១ ខាងមុខនេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​សហព័ន្ធ​រុស្ស៊ី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្ហាញ​ការយល់ឃើញថា គួររៀបចំ​ខួប​នេះ​ឲ្យ​បានល្អ​ស្រប​នឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​៕ ​អត្ថបទ៖ មុត សុទ្ធ​

អាជ្ញាធរ​ក្រុង​ស្ទឹងសែន​ អំពាវនាវ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ ​ដែល​គ្រប់​អាយុ​បោះឆ្នោត ទៅ​ចុះឈ្មោះ​បោះឆ្នោត

2021/04/27 09:59:58 am        36
​​កំពង់ធំ​៖ អាជ្ញាធរ​ក្រុង​ស្ទឹងសែន អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់​ដែល​គ្រប់​អាយុ​បោះឆ្នោត ត្រូវ​ទៅ​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​បន្ត​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ត្រឹម​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២០ ខាងមុខនេះ​។​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២០, លោក ម៉ាក់ ប៊ុន​ហុង អភិបាលក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដឹកនាំ​សហការី​ចុះ​ជួប​សំណេះសំណាល ជាមួយ​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​កំពង់ធំ​។ ក្នុងឱកាស​នោះ​ដែរ លោក​អភិបាលក្រុង អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់​ឲ្យ​បំពេញ​កាតព្វកិច្ច​ជា​យុវជន និង​ជា​ពលរដ្ឋ​ល្អ ដែល​ត្រូវ​ទៅ​ធ្វើ​ការពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​ឆ្នោត​។លោក​អភិបាលក្រុង​បន្តថា ការចូលរួម​របស់​យុវជន គ្រប់រូប​ក្នុងការ​បោះឆ្នោត​ជ្រើស​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ គឺជា​ការបំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​យុវជន​ល្អ និង​ជា​ពលរដ្ឋ​ល្អ​ស្រប​ទៅ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ប្រកាន់យក​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​! ផ្តោត​សំខាន់​លើ​បោះឆ្នោត​ប្រកបដោយ សេរី សម្ងាត់ សុក្រឹត និង​យុត្តិធម៌​។ហើយ​ប្រទេស​កម្ពុជា​បាន និង​កំពុង​អនុវត្ត​កិច្ចការ​នេះ​ប្រកបដោយ​តម្លាភាព មានការ​ទទួលស្គាល់​ពី ស្ថាប័ន​ជាតិ និង​អន្តរជាតិ​។ កិច្ចការ​ទាំងអស់នេះ បានធ្វើ​ឲ្យ​ប្រទេស​ស​កម្ពុជា​អាច​រក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ សិទ្ធិ និង​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​មាន​សិទ្ធិ​ស្មើរ​មុខស្មើ​រមាត់​ដូច​ជនជាតិ​ដ៏​ទៃ​នៅលើ​កល​លោក​។ លោក​បញ្ជាក់ថា កិច្ចការ​ចំពោះមុខ​ដែលជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​យុវជន ត្រូវតែទៅ​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​យុវជន​ដែល​គ្រប់​អាយុ បោះឆ្នោត​យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ខាងមុខនេះ ឲ្យ​បាន​គ្រប់ៗ​គ្នា​។ក្នុងនោះ ​ប្រជាពលរដ្ឋ​ដែលមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ផុតកំណត់ និង​យុវជន​គ្រប់​អាយុ​ធ្វើ អន្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ត្រូវ​ទៅធ្វើ​អន្ត​សញ្ញាណ​ប័ណ្ណ​ប្រភេទ​ថ្មី​ឲ្យ​បាន​គ្រប់គ្នា ព្រោះ​អន្ត​សញ្ញាណ ប័ណ្ណ​សញ្ជាតិ​ខ្មែរ មាន​អត្ថប្រយោជន៍​មិន​ត្រឹមតែ​ក្នុងការ​បោះឆ្នោត​ប៉ុណ្ណោះ​នោះទេ​, ប៉ុន្តែ​ក៏បាន​បញ្ជាក់​បុគ្គល គ្រប់រូប​ជា​ពលរដ្ឋ​ខ្មែរ មាន​សញ្ជាតិ​ខ្មែរ និង​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​។លោក​អភិបាល​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ទៅពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត​ឲ្យ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ទាំងអស់គ្នា​៕​

រដ្ឋ​មន្ត្រីក្រសួង​ធនធានទឹក ចុះ​ពិនិត្យ​សកម្មភាព​អន្តរាគមន៍​លើ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ខណៈ​កំពុង​ប្រឈម​ខ្លាំង​

2021/04/27 09:59:58 am        43
​ភ្នំពេញ៖ រដ្ឋ​មន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម លឹម គានហោ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ​តុលា ឆ្នាំ ២០២០ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង ចុះ​ពិនិត្យ និង​បញ្ជា​ការងារ​អន្តរាគមន៍​ផ្ទាល់ នៅ​លើ​បណ្តោយ​ខ្នង​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ខណៈដែល​ពេលនេះ កំពុង​មានការ​ប្រឈម​ខ្លាំង​ពី​ការវាយលុក​ដោយសារ​ជំនន់​ទឹកភ្លៀង​ពី​ផ្នែក​ខាងលើ ចូល​រាជធានី​ភ្នំពេញ​។​​ឯកឧត្តម លឹម គានហោ បាន​មាន​ប្រសា​ស​ថា ដោយសារតែ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​នេះ កំពុង​មានការ​ប្រឈម​ខ្លាំង ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​និង​ចុះ​កំពុង​អន្តរាគមន៍ ២៤​ម៉ោង​លើ​២៤​ម៉ោង អស់​រយៈពេល​ជា ​១​សប្តាហ៍​កន្លងមកហើយ តាមរយៈ​ការតាមដាន ការ​ទប់​បាវ​ខ្សាច់ ការបិទ​សន្ត​នាគ​ហូរ​ច្រោះ​ទំនប់ និង​ការត្រៀម​គ្រឿងចក្រ និង​កម្លាំង​ជាច្រើន​នាក់​។ការ​ប្រឈម​ខ្លាំង​នាពេលនេះ គឺ​ដោយសារតែ​ស្ថានភាព​ស្ទឹង​កាន់តែ​គោក​រាក់ ផ្ទៃ​ស្ទឹង​ផ្នែក​ខាងក្រោម​កាន់តែ​រួម​តូច និង​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​គំហុក និង​ម្យ៉ាងទៀត ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​នេះ មាន​អាយុកាល​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ​។​ប៉ុន្តែ​ទោះជា​យ៉ាងណា ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តតាកែវ​នេះ ឲ្យ​បានល្អ​ប្រសើរ និង​រឹងមាំ តាមរយៈ​ជំនួយ​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​​សូមបញ្ជាក់ថា ស្ថានភាព​ទឹក​នៅ​ទ្វារ​ទំនប់​អាងទឹក ៧​មករា ស្ទឹង​ព្រែក​ត្នោត​នៅ​ព្រឹក​មិញ​នេះ ទឹក​មាន​កម្ពស់ ៨.៨0​ម៉ែត្រ ធៀប​នឹង​ថ្ងៃ​ម្សិលមិញ​មានការ​កើនឡើង 0.៤៥​ម៉ែត្រ​បន្ថែមទៀត ខណៈដែល​ទឹក​លើស​កម្ពស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ត្រឹម ៧​ម៉ែត្រ ហើយ​នៅពេលនេះ​កម្ពស់​ទឹក​នៅក្នុង​ស្ទឹង​ព្រែក​ត្នោត បាន​ហក់​ឡើងដល់​ជិត​ស្មើនឹង​ខ្នង​ទំនប់ នៅតាម​ទី​ទំនាប​មួយចំនួន​។​​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៍ដោយ ក្រោម​ការចុះ​កំពុង​អន្តរាគមន៍ ២៤​ម៉ោង​លើ​២៤​ម៉ោង តាមរយៈ​ការតាមដាន ការ​ទប់​បាវ​ខ្សាច់ ការបិទ​សន្ត​នាគ​ហូរ​ច្រោះ​ទំនប់ និង​ការត្រៀម​គ្រឿងចក្រ និង​កម្លាំង​ជាច្រើន​នាក់ ក្នុង​រយៈពេល​ជា​១​សប្តាហ៍​មកដល់ពេលនេះ មិនទាន់មាន​អ្វី​ជា​បញ្ហា​បន្តទៀត​ទេ ស្រប​ពេលដែល​អាកាសធាតុ​បាន​ធូរស្រាល​បន្តិច​ឡើងវិញ​នេះ​៕​

ប្រធាន​កាក​បាទក្រ​ហមកម្ពុជា ​សម្រេច​ផ្តល់​ថវិ​កាដ​ល់សាខាកាក​បាទ​ក្រហមបីខេត្ត​ដែល​រង​គ្រោះ​ដោយជំនន់​ទឹក​ភ្លៀង​

2021/04/27 09:59:58 am        37
ភ្នំពេញ៖ នៅព្រឹក​ថ្ងៃទី​១៤​ ខែ​តុលា​ ឆ្នាំ២០២០ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី ​ហ៊ុន​សែន​ ប្រធានកាក​បាទ​ក្រហម​កម្ពុជា​ បាន​សម្រេច​ផ្តល់ថវិ​កាទៅដល់​សាខាកា​កបាទក្រហម​កម្ពុជា​ចំនួន​៣​ខេត្ត​រួមមាន​៖ ខេត្តបាត់ដំ​បង​ ខេត្ត​ពោធិ៍​សាត់​ និង​ខេត្ត​បន្ទាយមា​នជ័​យ។ នេះ​បើកា​រតា​មការបញ្ជាក់​ពី​ លោក​ជំទាវ ​ម៉ែន នារីសោភ័គ ​អគ្គ​លេខា​ធិការរងទី១ ​កា​កបាទ​ក្រហម​កម្ពុជា​ បញ្ជាក់​ប្រាប់​ទូរទ​ស្សន៍ព័ត៌​មាន BTV​ នៅ​ព្រឹក​ថ្ងៃ​ទី១៤ ​តុលា​នេះ។លោកជំទាវ មាន​ប្រសាស​ន៍ប​ន្តថា ថវិកា​ដែ​លត្រូ​វបែ​ងចែកទៅដល់សាខាកាកបាទក្រហមកម្ពុជា ទាំ​ងបីខេត្តនោះ ​ក្នុងមួយសាខាទទួលបានថវិកា ១០០លានរៀល ដើម្បីទិញស្បៀង និងសម្ភារៈប្រើប្រាស់ចាំបាច់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយគ្រួសាររងគ្រោះនីមួយៗទទួលបានអង្ករ មី ត្រីខ និងទឹកស៊ីអ៊ីវ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ទន្ទឹមនោះដែរ កាកបាទក្រហមកម្ពុជា ក៏បានចាត់មន្ត្រីថ្នាក់កណ្តាល ចុះទៅខេត្តពោធិ៍សាត់ និងបន្ទាយមានជ័យ ដែលជាទីតាំងដែលអាចធ្វើដំណើរតាមរថយន្តទៅបាន ដោយឡែក ខេត្តបាត់ដំបង បានប្រគល់ភារកិច្ចជូនទៅ ឯកឧត្តម ប៊ុត គឹមសៀន អភិបាលរងខេត្ត និងជាប្រធានគណកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដើម្បីចាត់ចែងផ្តល់ស្បៀង និងសម្ភារៈប្រើប្រាស់ចាំបាច់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង៕

បុរាណវត្ថុ​នៅ​អំឡុង​សតវត្សរ៍​ទី​១២ ​ជាច្រើន​​ត្រូវបាន​ព្រះសង្ឃ​រក្សាទុក ​យក​ប្រគល់ឱ្យ​អាជ្ញាធរ​អប្សរា

2021/04/27 09:59:58 am        41
សៀមរាប ៖ ​បំណែក​បដិមា​ និង​ថ្ម​ចម្លាក់​ចំនួន​៤១​ដុំ ​ត្រូវ​បាន​បាន​ព្រះចៅ​អធិការ​វត្ត​ព្រះ​ឥន្ទទេព ព្រះនាម ​សែម សំ ពេញ​ព្រះទ័យ​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ថែរក្សា ​ក្រោយពី​ព្រះ​អង្គរ​បាន​ប្រមូល​យក​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅក្នុង​បរិវេណ​វត្ត​ដែល​ស្ថិតនៅ​ជ្រុង​អាគ្នេយ៍​នៃ​ប្រាសាទ​បាយ័ន្ត​។ទាក់ទង​ នឹង​ការរក្សា​វត្ថុ​បុរាណ​នេះ​ទុក ​តាម​ព្រះចៅអធិការ ​សែម សំ មាន​សង្ឃដីកា​នៅ​ថ្ងៃទី​១២ ខែ​តុ លា​ថា ​ដើមឡើយ​បំណែក​ចម្លាក់​ទាំង​៤១​ដុំ​នេះ ​ស្ថិតនៅ​រាយប៉ាយ​ក្នុង​បរិវេណ​វត្ត​ព្រះ​ឥន្ទទេព ហើយ​ខ្លះទៀត​នៅ​ផ្នែក​ខាងក្រោយ​នៃ​ខឿន​ព្រះអង្គ​ទេព​។​ ដូច្នេះ​ ដើម្បី​ឱ្យ​មាន​សុវត្ថិភាព ​ព្រះអង្គ​ក៏បាន​ប្រមូល​យក​មក​រក្សាទុក​នៅ​ក្នុង​រោង​ផ្នែក​ខាងត្បូង​វត្ត ​ការពារ​ការបាត់បង់​ និង​ខូចខាត​ដោយ​ប្រការ​ផ្សេងៗ​។លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ក្រុម​ចុះបញ្ជី​សារពើ​ភណ្ឌ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និ ង​បុរាណវិទ្យា​បង្ការ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បានឱ្យដឹងថា​ ក្នុងចំណោម​ចម្លាក់​ទាំងនេះ​ មាន​មួយ​ចំនួនធំ​ជា​ព្រះ​ពុទ្ធបដិមា​ដែល​នៅ​សល់តែ​ព្រះ​ភ្នែន​និង​ប​ល្ល័​ង្គ​ផ្កាឈូក​ ឯ​ខ្លះទៀត​ឃើញ​មាន​ត្រឹម​ព្រះបាទ​ទ្រង់​ឈរ​លើ​ជើង​ទម្រ​ប៉ុណ្ណោះ​។ ​តាម​ការ​ពិនិត្យឃើញថា ​ព្រះពុទ្ធ​បដិមា​ទាំងនេះ​ មាន​ខ្លះ​ស្ថិត​នៅក្នុង​រចនាបថ​បាយ័ន្ត​ ប្រហែល​នា​ចុង​សត វត្សរ៍​ទី​១២​ ទៅ​ដើម​១៣​ និង​ខ្លះ​ទៀត​ស្ថិតនៅក្នុង​រចនាបថ​សម័យ​កណ្តាល ​ប្រហែលជា​នៅ​សត វត្សរ៍​ទី​១៥ ​ឬ ​ទី​១៦​។បន្ទាប់ពី​បាន​ទទួល​ដំណឹង​ពី​ក្រុម​សមត្ថកិច្ចការពារ​បេតិកភណ្ឌ​តំបន់​អង្គរ​ ក្រុម​ចុះបញ្ជី​សារពើ​ភណ្ឌ នាយក​ដ្ឋា​ន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ​និង​បុរាណវិទ្យា​បង្ការ ​និង​អាជ្ញាធរ​អប្សរា​បាន​ចុះទៅ​ទទួល​បំណែ​ក​បដិមា​ទាំងនេះ​ មក​រក្សាទុក​នៅ​ការិយាល័យ​នាយកដ្ឋាន ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​ ដើម្បី​ចុះបញ្ជី ថតរូប ​និង​ពិពណ៌នា​ទុកជា​ឯកសារ​សម្រាប់​ជួសជុល​នៅ​ថ្ងៃក្រោយ​៕​អត្ថបទ ៖ ឈិ​ត សា​វី

អាជ្ញាធរ​ខេត្តបាត់ដំបង ​ចុះចែក​អំណោយ​កម្មករ​ប្រមូល​សំរាម

2021/04/27 09:59:58 am        39
បាត់ដំបង៖ ​នៅ​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោ ណុប ដារ៉ា អភិបាលរងខេត្ត ​លោក ​ផេងសិទ្ធី អភិបាលក្រុង ​យុវជន ស.ស.យ.ក. ខេត្តបាត់ដំបង ​និងសហការី ​បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​ ឯកឧត្តម ស សុខា និងលោកជំទាវ​​ជូន​ដល់បងប្អូនភ្នាក់ងាររើស​​សំរាម​របស់​ក្រុមហ៊ុន ស៊ីន ទ្រី ​ខេត្តបាត់ដំបង​ ៨២ គ្រួសារ។ក្នុងនោះ​ដែរ​ លោកអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ និង​កោត​សរសើរ​ដល់បងប្អូនភ្នាក់ងារ​​ប្រមូល​សំរាម​ដែលបានយកចិត្តទុកដាក់កិច្ចការប្រមូលសំរាមក្នុងក្រុង–ស្រុក ​នៃខេត្តបាត់ដំបង​​នាពេល​កន្លងមក។ លោក បានបន្ថែមថា​ ខ្លួនលោកផ្ទាល់ ​និងថ្នាក់ដឹកនាំខេត្ត ទាំងមូលសូមថ្លែង​​អំណរ​គុណ​យ៉ាងខ្លាំង​ដល់បងប្អូនភ្នាក់ងារប្រមូលសំរាម ដែលបានបំពេញការងារបានយ៉ាងល្អ ។គួររំលឹកផងដែរថា ​នាពេលថ្មីៗនេះ ខេត្តបាត់ដំបង​ ទទួលបានការកោតសរសើរ​​គួរ​ជាទី​មោទនភាព​​ពី​មជ្ឈដ្ឋានទូរទាំង​ ប្រទេសថា មានអនាម័យល្អ ​នៅពេល​លិចទឹកជំនន់​កន្លងមក ​តែគ្មាន​សំរាម​អណ្តែត​សោះ ៕អត្ថបទ ៖ សារិទ្ធ

​កម្ពុជា​ត្រូវការ​ថវិកា ៣៣ លាន​ដុល្លារ ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍ ​ដែល​ប៉ះពាល់​ដោយ​វិបត្តិ​កូ​វីដ​១៩

2021/04/27 09:59:58 am        36
ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី ១៤ ខែតុលា​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​បាន​បើក​កិច្ចប្រជុំ​រៀបចំ​សេចក្តីព្រាង​ផែនទី​ចង្អុល​ផ្លូវ ​ស្តីពី​ផែនការ​ស្តារ​ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​បរិបទ​កូ​វីដ​-19​ ។ នៅក្នុង​កិច្ចប្រជុំ​នេះ ​ឯកឧត្តម ថោង​ ខុន មានប្រសាសន៍ថា មកដល់ពេលនេះ​វិបត្តិ​កូ​វីដ ​គឺ​នៅតែ​បន្ត​បង្ក​ការ​ប៉ះពាល់ ​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍ ខណៈ​នៅពេលនេះ ​ក្រសួង ​ត្រូវការ​ថវិកា​ប្រមាណ​៣៣​លាន​ដុល្លារ ​អាមេរិក​ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​ពី​វិបត្តិ​COVID-19​។នៅក្នុង​ដំណើរការ​អនុវត្ត​ផែនទី​ចង្អុល​ផ្លូវ ​ស្តីពី​ផែនការ​ស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា នៅក្នុង​និង​ក្រោយ​វិបត្តិ​កូ​វីដ ឯកឧត្តម ​ថោង ខុន បាន​ថ្លែងថា​ ក្រសួង​មាន​ផែនការ​ទិសដៅ​យុទ្ធសាស្ត្រ​អនុវត្ត​ចំនួន​៩ ​សកម្មភាព​យុទ្ធសាស្ត្រ ៤៩ ​គម្រោង​ស្តារ​វិនិយោគ​ធំៗ​ចំនួន​១៦ ​ ដែល​ត្រូវការ​ថវិកា​អនុវត្ត​ប្រមាណ​ពី​៣១​ទៅ​៣៣​លាន​ដុល្លារ ​​អាមេរិក​សម្រាប់​អនុវត្ត​រយៈពេល​៥​ឆ្នាំ ឆ្នាំ​២០២០ ​ដល់​ឆ្នាំ​២០២៥​។ឯកឧត្តម បន្តថា នៅក្នុង​ឆ្នាំ បន្តបន្ទាប់​ខាងមុខ ដើម្បី​ជំរុញ​ទទួល​បាន​កំណើន​នៃ​ភ្ញៀវ​អន្តរជាតិ​ចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅក្រៅ​ប្រទេស​ច្រើន​ គឺ​យើង​មានតែ​រួមគ្នា​អនុវត្ត​តាម​ផែនទី​ចង្អុល​ផ្លូវ​ និង​អនុវត្ត​ការព្រមព្រៀង​តាម​គោលការណ៍ ​Travel Bubble ពោលគឺ​ការ​នាំ​ភ្ញៀវទេសចរ​អន្តរជាតិ​ពី​តំបន់​ដែល​សុវត្ថិភាព​ពី​កូ​វីដ ​ទៅ​ដើរ​កម្សាន្ត​នៅក្នុង​តំបន់​ទេសចរណ៍​ដែល​មាន​សុវត្ថិភាព​ពី​កូ​វីដ​។ឯកឧត្តម បន្តថា ស្ថានភាព​ទេសចរណ៍​នៅ​កម្ពុជា នៅក្នុង​អំឡុង​ពេលនេះ ​គឺមាន​ការពឹងផ្អែក​ខ្លាំង​តែ​លើ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ ដែលមាន​ស្រាប់​នៅក្នុង​ស្រុក ​ប៉ុន្តែ​បើ​ពឹង​ផ្អែកលើ​ភ្ញៀវទេសចរ​អន្តរជាតិ​មកពី​ក្រៅប្រទេស​ គឺ​យើង​មិន​មាន​នោះទេ​។ឯកឧត្តម ថោង ខុន បន្តថា សម្រាប់​ការធ្វើដំណើរ​ចេញ​ទស្សនា​កម្សាន្ត​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ នៅ​ពេល​បច្ចុប្បន្ននេះ​ គឺ​បណ្តា​ប្រទេស​នានា នៅតែ​បន្ត​អនុវត្ត​គោលការណ៍​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៧​ថ្ងៃ ទៅ​១៤​ថ្ងៃ​ ដែល​បញ្ហា​នេះ​វា​បង្ក​ការ​រំខាន​ខ្លាំង​ធ្វើអោយ​ភ្ញៀវទេសចរ​អន្តរជាតិ​មិន​ចង់​ចេញ​ដើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​នោះទេ​។តាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍ មកដល់​បច្ចុប្បន្ននេះ​ វិបត្តិ​កូ​វីដ​ ប៉ះពាល់​ដល់​ដំណើរការ​អាជីវក​ម្ម​ទេស​ចរណ៍​បិទទ្វារ​សរុប​២៤០៥ ​ទីតាំង ​និង​ប៉ះពាល់ ​ការងារ​ផ្ទាល់​ក្នុង​វិស័យ​ទេសចរណ៍ សរុប​ជិត​៤​ម៉ឺន​នាក់​ស្មើនឹង ៣៥%៕​​អត្ថបទ ៖ ស៊ុម សុខ​ជា

អាជ្ញាធរ​មីន​រៀប​ចំសិក្ខា​សាលា​បូក​សរុ​បល​ទ្ធផល​ការងា​រឆ្នាំ​២០២០​ និង​លើក​ទិស​ដៅឆ្នាំ​២០២១

2021/04/27 09:59:58 am        39
សៀមរាប៖ ​នៅ​ព្រឹកថ្ងៃ​ទី២៧ ​ខែតុ​លា ​ឆ្នាំ២​០២០ ​ឯក​ឧត្តមនាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី​ អនុប្រធាន​ទី២ ​អាជ្ញាធរ​មីន ​បាន​អញ្ជើញ​ជាអ​ធិបតី​ភាព​ក្នុង​ពិធី​បបើក​កិច្ចសិ​ក្ខាសា​លាបូ​កសរុ​បល​ទ្ធផលការ​ងារ​ឆ្នាំ២០២០​ និងលើក​ទិស​ដៅឆ្នាំ២​០២១​ ដោ​យមាន​ការចូល​រួម​ពីថ្នា​ក់ដឹក​នាំ ​មន្ត្រី ​បុគ្គលិក​របស់​អាជ្ញាធរមីន​ តំណាង​អង្គការ​ UNDP​ និង​ DFID​។ឯកឧត្តម​នា​យឧត្ត​មសេនីយ៍​ សែម ​សុវណ្ណនី​ បាន​មាន​ប្រសាសន៍​កោត​សរសើ​រ និ​ងវាយតម្លៃខ្ពស់​ចំពោះការខិត​ខំរ​បស់ថ្នាក់​ដឹកនាំ​ មន្ត្រី ​បុគ្គលិក​ ទាំង​អស់ដែល​បាន​បំពេញ​ការ​ងារប្រក​បដោ​យប្រសិទ្ធ​ភាព​ និងប្រសិទ្ធ​ផល​ខ្ពស់​នាពេល​កន្ល​ងមក​។​ក្នុង​ឱកាសនោះ ឯក​ឧត្តម​បាន​ផ្តល់នូ​វអនុសាសន៍មួ​យ​ចំនួ​នដូចខាង​ក្រោម​៖១. បង្កើនស្មារតីទទួលខុសត្រូវ តម្កល់ប្រយោជន៍ជាតិខ្ពស់ សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ តាមតួនាទីភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ឱ្យ២. ពិភាក្សាស៊ីជម្រៅ រកអោយឃើញចំនុចខ្លាំង ពិសេសចំនុចខ្សោយ ដើម្បីរួមគ្នាដោះស្រាយ៣. ត្រូវចែករំលែកបទពិសោធន៍ រវាងបុគ្គល និងបុគ្គល រវាងនាយកដ្ឋាននិងនាយដ្ឋាន ពិសេស បទពិសោធន៍នៃការដឹកនាំពីបណ្តាប្រទេសជឿនលឿនលើពិភពលោក ដែលជាយន្តការដោះស្រាយងាយៗក្នុងការរួមចំណែកនៃការដឹកនាំប្រកបដោយចីរភាព៤. រួមគ្នា និងសហការល្អ ជាមួយបណ្តាប្រទេសជាមិត្ត នឹងដៃគូអភិវឌ្ឍន៍ អង្គការនានា កៀរគររកជំនួយ ជាថវិកា មធ្យោបាយសម្ភារៈ និងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បម្រើឱ្យវិស័យសកម្មភាពមីន៥. ពិចារណា លើការរៀបចំគម្រោងផែនការ MoU ជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីផ្លាស់ប្តូរបទពិសោសធន៍ និងការផ្លាស់ប្តូរទស្សនកិច្ចពីគ្នាទៅវិញទៅមក៦. យកចិត្តទុកដាក់សុខទុក្ខរបស់មន្រ្តីនៅក្រោមឱវាទ ពិសេសបញ្ហាជីវភាពរស់នៅ ទាំងមន្រ្តីជំនាន់ក្រោយ និងរៀមច្បងជំនាន់មុន៧. បន្តរួមគ្នាប្រយុទ្ធប្រឆាំងមេរោគ COVID-19 ដែលនាំចូលសុទ្ធសាធពីខាងក្រៅ ដើម្បីខ្លួនយើង ដើម្បីគ្រួសារ ពិសេសដើម្បីប្រទេសជាតិយើងទាំងមូល៨. ត្រូវព្រួតដៃគ្នាបន្តការពារសន្តិភាពឱ្យខានតែបាន ពិសេសសមិទ្ធផលនានា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជា បន្តរៀបចំបាឋកថាជាសេរី "កេរដំណែលរស់៖ គុណតម្លៃ ៧មករា" ប្រធានបទ «វេទិកាបើកចំហដំណើរជីវិត និង​បទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ»
09/06/2026 11:09 AM
មនុស្ស២នាក់ស្លាប់ ពេលយន្តហោះចម្បាំង F-4 ធ្លាក់ អំឡុងពិព័រណ៍អាកាសចរណ៍នៅប្រទេសក្រិក
09/06/2026 10:09 AM
ផ្ទុះរថយន្តដឹកប្រេងនៅតំបន់ភាគខាងលិចប្រទេសអ៊ីរ៉ង់សម្លាប់មនុស្សយ៉ាងហោច ១០នាក់
09/06/2026 10:09 AM
អ៊ីរ៉ង់ ៖ ការវាយប្រហារលើនាវាយោធា នឹងកើនឡើង បើសិនជាការបិទច្រករបស់អាមេរិកនៅតែបន្ត
09/06/2026 10:09 AM
វិចារណកថា៖ ស្រះតូចមួយ គឺជាសហគមន៍នៃជីវិត
09/06/2026 10:09 AM
ជំនួយការវិមានក្រឹមឡាំង៖ លោក Putin និងប្រេសិតអាមេរិកមាននូវជំនួបដ៏មានប្រយោជន៍ឆ្ពោះទៅរកការបញ្ឈប់សង្រ្គាមអ៊ុយក្រែន
09/06/2026 09:09 AM
លោក Putin បញ្ជាឲ្យផ្អាកវាយប្រហារទីក្រុងគីវ មុនដំណើរទស្សនកិច្ចរបស់លោក Witkoff និងលោក Kushner
09/06/2026 09:09 AM
លោក Putin និងប្រេសិតពិសេសសហរដ្ឋអាមរិក ពិភាក្សាលើសំណើរបស់លោក Trump ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន
09/06/2026 09:09 AM
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ ដឹកនាំគណៈប្រតិភូទៅអូស្ត្រាលីដែលជាធ្វើទស្សនកិច្ចផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
09/05/2026 08:09 PM
ប្រទេសអឺរ៉ុបចំនួនប្រាំស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ជូនជនអន្តោប្រវេសន៍ចេញពីសហភាពអឺរ៉ុប
09/05/2026 06:09 PM