សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​ត្រៀមខ្លួន​ផ្សារភ្ជាប់​ប្រព័ន្ធ​បច្ចេកវិទ្យា ​ទៅ​រក​វិស័យ​ឧស្សាហកម្ម ៤.០

2021/04/27 09:59:58 am        36
ភ្នំពេញ ៖ ​នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ថ្លែងថា ​ពាក់ព័ន្ធ​ និង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេកវិទ្យា វិទ្យាស្ថាន​បាន​ត្រៀមខ្លួន​រួច​ជាស្រេច ​ក្នុងការ​ចូល​រួមចំណែក​នៃ​ការ​ផ្សារភ្ជាប់ ​ទៅរក​ការអភិវឌ្ឍ ​វិស័យ​ឧស្សាហកម្ម ៤.០ ​ដើម្បី​ឲ្យ​កម្ពុជា​ប្រែក្លាយ​ទៅជាប្រទេសមួយ ​មាន​លក្ខណៈ​ស្វ័យប្រវត្តិកម្ម ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​ ឧស្សាហកម្ម​កម្ពុជា​ ដែល​ជា​សសរស្ដម្ភ ​មួយ​យ៉ាង​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​។ឯកឧត្តមបណ្ឌិត អ៊ុម រម្យ​ណី នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​បាន​ថ្លែង​លើកឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ ភ្នាក់ងារ​អ្នកយកព័ត៌មាន​ BTV ស្តីពី​ការអភិវឌ្ឍ ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​ការ​ឈាន​ចូល​ឧស្សាហកម្ម​ទី​៤​ នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ​ថា ​ជុំវិញ​និង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេកវិទ្យា​, វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​មាន​តួនាទី​សំខាន់​ណាស់​ ក្នុង​ការ ​កសាង​ធនធានមនុស្ស ប្រកប​ដោយ​សមត្ថភាព ​និង​តម្លាភាព​, ជាក់​ស្តែង​ការ​ផ្តល់​ឱកាស​ដល់ និស្សិត​ចូលរៀន​នៅ​ក្នុង​វិទ្យាស្ថាន នេះ គឺជា​កាតព្វកិច្ច​សំខាន់​របស់​វិទ្យាស្ថាន​ ដើម្បី​ចូល​រួមចំណែក​ការ​កសាង​ធនធាន​មនុស្ស សម្រាប់​បម្រើ​ទៅលើ​ទីផ្សារ កំលាំង​ពលកម្ម​នៅក្នុង​ប្រទេស​ និង​ជា​ការ​ចូលរួមចំណែក​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ជាពិសេស​គោល ​នយោបាយ​នៃ​ការ​ជំរុញ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ។ឯកឧត្តម​បណ្ឌិត បន្តថា ពាក់ព័ន្ធ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ បាន​បើក​ទូលាយ​នៅ​លើ​ជំនាញ​ បច្ចេកទេស​ជាច្រើន ក្នុងនោះ ​ការ​បណ្តុះបណ្តាល​នៃ​ជំនាញ​បច្ចេកទេស​ត្រូវ​បាន​បែង​ចែក​ជា​៨​ផ្នែក​ធំៗ ​និង​បាន​បែងចែក​ទៅ ជា​មុខជំនាញ​តូចៗ​ ជាច្រើន​ទៀត ​ដែល​ជំនាញ​ទាំងអស់​កំពុង​ឆ្លើយតប​ទៅ​ នឹង​តម្រូវការ​ទីផ្សារ ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។ ​ដូច្នេះ​ទាក់ទង់​និង​ការអភិវឌ្ឍ ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​, វិទ្យាស្ថាន​បាន​ត្រៀមខ្លួន​រួម​ជាស្រេច​ ក្នុង​ការ​ចូលរួមចំណែក​ លើ​ការផ្សារភ្ជាប់​ នៃ​ការអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ៤.០ ​ដើម្បី​ឲ្យ​កម្ពុជា​ប្រែក្លាយ​ទៅជា​ប្រទេស​មួយ មាន​លក្ខណៈ​ស្វ័យប្រវត្តិកម្ម ​ស្របតាម​គោលនយោបាយ​ឧស្សាហកម្ម​កម្ពុជា ។ឯកឧត្តម បណ្ឌិត អ៊ុម រម្យ​ណី បា​ន​បញ្ជាក់​បន្ថែមថា ​ជុំវិញ​និង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេកវិទ្យា ជា​គោលដៅ​របស់​វិទ្យាស្ថាន​ គឺ​ចង់​ឲ្យ​និស្សិត​ សិក្សា​ស្វែងយល់ ​និង​រៀន​ឌីស្សាញ​ លើ​មុខជំនាញ​នីមួយៗ​ឲ្យ​ច្បាស់ ​និង​កំណត់​ពី​ចក្ខុវិស័យ​របស់​ខ្លួន ​ក្នុងពេល​កំពុង​សិក្សា ​និង​ទៅ​ពេល​អនាគត ក្នុងនោះ​ ប្រសិនបើ​ពួកគាត់​មាន​សមត្ថភាព​គ្រប់គ្រាន់ ​ចេះ​ផលិតផល​ឧបករណ៍ ​ណាមួយ​ឲ្យ​ច្បាស់ ពួកគាត់​ នឹង​ទទួល​បាន​ជោគជ័យ ​នៅក្នុង​ជីវិត និង​ជា​មូលដ្ឋាន​ដ៏​រឹងមាំ ​នៅ​ពេក​ពួកគាត់​ចេញទៅ​បំពេញ ​ការងារ​តាម​បណ្តា​រោងចក្រ ​សហគ្រាស​នានា​, ដែល​បញ្ហា​ទាំង​អស់នេះ ​គឺជា​ការ​វិនិយោគ​ នៃ​ការ​ផ្សារភ្ជាប់​ និង​ការ​តភ្ជាប់ ​ទៅ​រក​វិស័យ​ឧស្សាហកម្ម ៤.០ ​ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ជំរុញ​យកចិត្តទុកដាក់​បំផុត​ ដើម្បី​ឈោង​ចាប់​យក ​បដិវត្ត​ឧស្សាហកម្ម​ទី​៤.០ នេះ ៕​អត្ថបទ​៖ សុន រ៉ា​ឌី​

សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១.​ការទូទាត់​ថវិកា ទូទៅ​ឆ្នាំ​២០១៩​និង​គម្រោង​អភិវឌ្ឍ​វា​រី​អគ្គិសនី​ ១៥០​ម៉េ​ហ្កា​វ៉ា​ត់ ​នៅ​ស្រុក​ថ្មបាំង​គណៈរដ្ឋមន្ត្រី​សម្រេច​អនុម័ត​ហើយ​

2021/04/27 09:59:58 am        34
​ភ្នំពេញ៖ ​គណៈរដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២០ វេលា​ម៉ោង ៨​និង​៣០ នាទី​បាន​បើក​កិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ ស្តីពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១ រួមទាំង​បញ្ហាផ្សេងៗ​មួយចំនួនទៀត​។​​របៀបវារៈ​នៃ​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​គឺ-​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១​។​-​សេចក្តីព្រាងច្បាប់​ ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។​-​ការអភិវឌ្ឍ​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​អានុភាព​១៥០​មេ​ហ្គា​វ៉ា​ត់​នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង និង គម្រោង​វិនិយោគ​អភិវឌ្ឍ​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​៥០០​គីឡូវ៉ុល ពី​រាជធានី​ភ្នំពេញ​ទៅ ព្រំដែន​កម្ពុជា​-​ឡាវ និង​ពី​បាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា​-​ថៃ​។​​និង​-​បញ្ហា​ផ្សេងៗ​។​​របៀបវារៈ​ទាំងបី​ខាងលើនេះ​ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​អនុម័ត​ទាំងស្រុង​ហើយ​។​​នៅក្នុង​ឱកាស​ដ៏​សំខាន់​នេះ​ សម្ដេច ក៏បាន មាន ប្រសាសន៍ ក្នុងនាម​– រាជរដ្ឋាភិបាល ថ្លែងអំណរគុណ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី ខេត្ត ព្រមទាំង កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាននិងកំពុង ជួយ សង្គ្រោះ ប្រជា​ពលរដ្ឋ ដែលរងគ្រោះក្នុងកំឡុងគ្រោះទឹកជំនន់​រដូវវស្សា​ឆ្នាំ​២០២០​នេះ ពិសេស​ត្រូវ​បន្តបង្កើនការយកចិត្ត​ទុកដាក់ប្រុងប្រយ័ត្នខ្ពស់ និងចាត់វិធានការ​ចាំ បាច់​នានា​ដើម្បី ជួយសង្គ្រោះ​អាយុជីវិត ប្រជាពលរដ្ឋ នៅតាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបាន​ទាន់ពេលវេលា​។​– ក្រសួងស្ថាប័នពាក់ព័ន្ធ និង​រដ្ឋបាល​រាជធានី ខេត្តត្រូវយក​ចិត្តទុកដាក់លើការស្ដាឡើង វិញ​នួវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​ខូចខាត​ដោយ​គ្រោះមហន្តរាយ ទឹកជំនន់ ជាអាទិ៍​ផ្លូវជាតិផ្លូវ​ខេត្តផ្លូវលំ និង​ប្រព័ន្ធធារាសាស្ត្រ​នានា ជាដើមនៅក្រោយ​ពេលដែល ស្ថានភាពទឹកជំនន់មានភាពធូរស្រាល និង​ស្រក​អស់​ទៅ​៕ អត្ថបទ​៖ មុត សុទ្ធ​​

ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ អគារ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ The Olympia Medical Hub បើក​យុទ្ធនា​ការ​បរិច្ចាគ​ឈាម​

2021/04/27 09:59:58 am        38
​ភ្នំពេញ៖ អគារ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ The Olympia Medical Hub ដែលជា​ការផ្តួចផ្តើម​ដោយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Intercare Medical Center និង​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នា​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ២០២០​នេះ បាន​បើក​យុទ្ធនា​ការបរិច្ចាក​ឈាម គឺ​សង្គ្រោះ​ជីវិត​។​​លោក​វេជ្ជបណ្ឌិត ហៃ​កូ (Haiko) ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ Intercare Medical Center បាន​ឲ្យ​ដឹងថា អ្នកជំងឺ​អាច​ត្រូវការ​ឈាម​ក្នុងករណី​មួយចំនួន​ដូចជា នៅពេល​មានការ​វះកាត់​ដែល​អ្នកជំងឺ​អាចមាន​ការបាត់បង់​ឈាម​ច្រើន ឬ​នៅពេល​គាត់​មាន​ជំងឺ​ស្លេកស្លាំង​ធ្ងន់ធ្ងរ​ដោយសារ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។ ជា​សំណាង​មិនល្អ មជ្ឈមណ្ឌល​ផ្តល់​ឈាម​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក តែងតែមាន​បញ្ហា​កង្វះខាត​អ្នកស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ហើយ​កម្ពុជា​ក៏​ជួប​វិ​ប​តិ្ត​នេះ​ដូចគ្នា​។ មនុស្ស​ជាច្រើន​បាន​ស្លាប់​​​ដោយសា​រវិ​ប​តិ្ត​នេះ ខ​ណៈ​ពេលដែល​មនុស្ស​ជាច្រើន​ទៀត​អាច​បន្ត​ជួយសង្គ្រោះ​បាន ប្រសិនបើ​មាន​អ្នកស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ច្រើនជាង​នេះ​។​​បើតាម​លោកស្រី អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ឲ្យ​ដឹងថា ៩​ខែ ដើមឆ្នាំ​២០២០ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ទទួល​អំណោយ​ឈាម​ពី​សប្បុរសជន មាន​ចំនួន​៥៤០០០​នាក់​។ ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩ ឆ្នាំ​២០២០ បានកើត​ឡើង យើង​មាន​អ្នកស្ម័គ្រចិត្ត​បរិច្ចាក​ឈាម ថយចុះ គឺមាន​ចំនួន​តែ ១៥% នៃ​អ្នកស្ម័គ្រចិត្ត ប៉ុន្តែ​ ការ​បរិច្ចាគ​ឈាម តាមរយៈ​ក្រុមគ្រួសារ មាន​ចំនួន​៨៥%​។​​លោកស្រី បាន​ថ្លែងអំណរគុណ​អគារ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ The Olympia Medical Hub ដែល​បាន​ចូលរួម​បរិច្ចាក​ឈាម ជា​លើកដំបូង​ដោយ​ស្ម័គ្រចិត្ត និង​សង្ឃឹមថា​ត​ទៅមុខទៀត អគារ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ The Olympia Medical Hub និង​បន្ត​យុទ្ធនា​ការបរិច្ចាក​ឈាម រៀងរាល់​៣ ទៅ​៦​ខែម្តង សម្រាប់​ទុក​ឈាម​ផ្តល់ជូន​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ទាំងអស់គ្នា​៕​អត្ថបទ៖ រដ្ឋា​

រាជបណ្ឌិត្យសភា​កម្ពុជា ​ផ្តើម​បើក​ការ​បណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន ដើម្បី​ឆ្លើយតប​កំណើន​វិនិយោគ​ចិន​

2021/04/27 09:59:58 am        36
ភ្នំពេញ៖ លោក សូត្រ សំណាង អគ្គលេខាធិការរង ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ បាន​លើក​ឡើង​ថា ការ​បើកវគ្គ​បណ្ដុះបណ្ដាល​គរុកោសល្យ​ភាសា​ចិន​នៅ​កម្ពុជា គឺជា​ការ​ឆ្លើយ​តបទ​នឹង​កំណើន​ទេសចរណ៍ និង​វិនិយោគ​ចិន​នៅ​កម្ពុជា​។​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយរ​រៀបចំ​សិក្ខា​សាល ស្តីពី​ការពិគ្រោះ​យោបល់​លើការបណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ លោក សូត្រ សំណាង បាន​មានប្រសាសន៍ថា​ សិក្ខា​សាល​ពិគ្រោះ​យោបល់​នេះ​ជា​ឱកាស​ដ៏​មាន​សារ​:​សំខាន់​ក្នុងការ​ស្វែងរក​ធាតុ​ចូល ដើ​ម្បី​បង្ហាញ​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជបណ្ឌិត្យសភា​កម្ពុជា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ផ្លាស់ប្តូរ​ភាសា​ចិន​-​បរទេស​ទាក់ទង​នឹង​កា​រប​ង្កើត​ជំនាញ​គរុកោសល្យ​ភាសា​ចិន​លើក​ទី​១​ នៅ​កម្ពុជា ​ស្របទៅតាម​ការរំពឹង​ទុក​របស់​រាជរដ្ឋាភិបាល​ប្រ​ទស​ទាំង​២​។​លោក​ សូត្រ សំណាង បាន​ថ្លែងថា ការចាប់​ផ្តើម​នៃ​ការបណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន​នេះ ក៏​ជា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជបណ្ឌិត្យសភាកម្ពុជា​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា សមាគមន៍​សម្ព័ន្ធ​ខ្មែរ​ចិន ក៏ដូចជា​សមាគម​ពាណិជ្ជកម្ម​ចិន​នានា​នៅ​កម្ពុជា​ជា​ដើម​។​លោក សូត្រ សំណាង បាន​បញ្ជាក់ថា កម្មវិធី​បណ្ដុះបណ្ដាល​គរុកោសល្យ​ភាសា​ចិន​នេះ​នឹង​ឆ្លើ​យ​តប​ទៅនឹង​កំ​ណើន​ទេសចរណ៍ វិនិយោគ​ចិន​នៅ​កម្ពុជា​កាន់តែ​មាន​ជំនាញ​ត្រឹមត្រូវ និង​ស្របទៅតាម​ការចង់បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​-​ចិន​ផងដែរ​។​លោក សូ ត្រ សំណាង អគ្គលេខាធិការរង​ នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​បន្តថា ក្នុង​បរិបទ​នេះ​កម្ពុជា​បាន​សង្កេត​ឃើញ​ថា ការបង្រៀន​ភាសា​ចិន ដែល​ពឹងផ្អែក​តែ​លើ​គ្រូបង្រៀន​ដែលជា​ជនជាតិ​ចិន បាន​ធ្វើឲ្យ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​មួយចំនួន​រួមមាន ចំនួន​គ្រូបង្រៀន​មន​អាច​ឆ្លើយ​តប​ទៅនឹង​បច្ចុប្បន្នភាព ដោយ​គ្រូ​ស្ម័គ្រ​ចិត្តជា​ជនជាតិ​ចិន​មួយចំនួន​មិនបាន​ឆ្លងកាត់​គរុកោសល្យ​ពិតប្រាកដឡើយ​។​ដើម្បី​ដោះស្រាយ​បញ្ហា​បញ្ហា​ប្រឈម​ខាង​លើ​នេះ លោក សូត្រ សំណាង បាន​បន្ថែមថា កម្មវិធី​បណ្តុះបណ្តាល​គ​រុ​កោសល្យ​ភាសា​ចិន ដែល​នឹង​ចាប់​ផ្តើមនា​ខែវិច្ឆិកា​ខាងមុខនេះ នឹង​ជំរុញ​ការកសាង​សមត្ថភាព​គ្រូបង្រៀន​ភាសា​ចិន ប្រកបដោយ​គុណភាព និង​គរុកោសល្យ​ខ្ពស់​ស្របតាម​ស្តង់ដារ​អន្តរជាតិ ជាពិសេស​កម្មវិធី​បណ្តុះបណ្តាល​នេះ​នឹង​ពង្រឹង ក៏ដូចជា​ពង្រីក​ភាសា​ចិន​គ្រប់​កម្រិត ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ក​ម្ពុ​ជា និង​ក្នុង​តំបន់​ស្របតាម​គោលការណ៍ ផ្លូវ​មួយ ខ្សែក្រវាត់​មួយ៕ អត្ថបទ៖ ​សេក​ ឧ​ត្ត​ម​​

សម្ដេច​តេ​ជោ ​ជំ​រុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ និង​ពលរដ្ឋ​ប្រឹងប្រែង​ស្ដារ​ជីវភាព​ និង​ការខូចខាត​ក្រោយ​ទឹកជំនន់

2021/04/27 09:59:58 am        35
បន្ទាយមានជ័យ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ ​ដល់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​នៅ​ទូទាំង​ប្រទេស​ បន្ទាប់ពី​ទឹក​ស្រក​ទៅវិញ ត្រូវ​យកចិត្តទុកដាក់​ប្រឹងប្រែង ​ស្តារ​ជីវភាព ​និង​ការខូចខាត​ឡើងវិញ​។ក្នុងឱកាស​បន្ត​បេសកកម្ម​សួរសុខទុក្ខ ​និង​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង ​ខេត្តបន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃទី​២៤ ​ខែតុលា​នេះ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ ​និង​ប្រជាពលរដ្ឋ ​យកចិត្តទុកដាក់​ប្រឹងប្រែង​ការស្ដារ ​ជីវភាព ​និង​ការខូចខាត​ហេដ្ឋា​រចនា ​សម្ព័ន្ធ​នានា ​ជាពិសេស​សាលារៀន ត្រូវ​ត្រួត​ពិនិត្យ​មើល​ឱ្យ​បាន​ត្រឹម ត្រូវ ​ចៀសវាង​មានការ​បែកបាក់​បង្ក​គ្រោះថ្នាក់​ដល់​សិស្ស ​ពេល​បើក​សាលារៀន​ចូល​សិក្សា​ឡើងវិញ​។ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ដែល​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ​ក្នុងចំណោម​រាជធានី​ខេត្ត​ចំនួន ១៩ ដោយសារ​ជំនន់​ទឹកភ្លៀង ​ដែល​ក្នុង​ស្ថានភាព​ដ៏​គួរ​ឱ្យ​អាណិតអាសូរ​នេះ ​សម្ដេច​តេ​ជោ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​គណបក្ស​ប្រជាជន​កម្ពុជា ​អាជ្ញាធរ កង​កម្លាំង​ប្រដាប់អាវុធ​គ្រប់ ប្រភេទ​ បាន​នឹង​កំពុង​យកចិត្តទុកដាក់​ទាំង​ថ្ងៃទាំងយប់ ​ដើម្បី​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​៕​អត្ថបទ​៖ មុត សុទ្ធ

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក​គាស់ក្រឡ​ ទាំងអស់​សាមគ្គី​គ្នា​ចុះ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់

2021/04/27 09:59:58 am        35
បាត់ដំបង ៖ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហុន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល ​ចុះជួយ​ស្រុក​គាស់ក្រឡ បាន​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក និង​មូលដ្ឋាន ​រួមទាំង​សមាជិក​-​សមាជិកា​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ ​ស្រុក​គាស់ក្រឡ​ទាំងអស់​ សាមគ្គី​គ្នា​ចុះ​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ​ខណៈ​ពួកគាត់​ជួប​ទុក្ខលំបាក​ដូចជា​រងគ្រោះ​ទឹកជំនន់ ​និង​បញ្ហា​អ្វី​ផ្សេងៗ ជាដើម​​។ថ្លែង​នៅក្នុង​កម្មវិធី​តែងតាំង និង​សម្រួល​សមាសភាព ក្រុមការងារ​ចុះ​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ ឃុំ និង​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ​នៅ​សាលាស្រុក​គាស់ក្រឡ ​ឯកឧត្តម ​ប៊ុន ហុន​ បាន​លើកឡើងថា​ ក្នុងនាម​យើង​ជា​មន្ត្រី ​ត្រូវ​រួមគ្នា​ឲ្យ​បាន​សកម្ម​បន្ថែមទៀត ​ក្នុង​ការជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ទាំងអស់​ ដោយ​មិនត្រូវ​ប្រកាន់​និន្នាការ​អ្វី​នោះឡើយ ​ហើយ​មួយវិញទៀត​ធ្វើយ៉ាង​ណា​កុំ​ឲ្យ​ពួកគាត់​មានការ​ថ្នាំងថ្នាក់​នឹង​យើង​ឲ្យ​សោះ​។ឯកឧត្តម​ បាន​សង្កត់ធ្ងន់ថា​«​សូម​បងប្អូន​ជា​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​ទាំង​នៅ​ឃុំ ស្រុក​គាស់ក្រឡ​ទាំងអស់​ ត្រូវ​បន្ត​សាមគ្គី​គ្នា​ចុះ​ជួយ​ប្រជាពលរដ្ឋ ដែល​រង់​គ្រោះ​ដោយសារ​ទឹកជំនន់​ឲ្យ​បាន​គ្រប់ៗ​គ្នា ​ហើយ​ក្រៅពី​ការងារ​មនុស្សធម៌​ចុះ​ជួយ​ពលរដ្ឋ​នេះ​ត្រូវ​ខិតខំ​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស សេវា​សាធារណៈ​ ដោយ​មិនត្រូវ​ឲ្យ​គាត់​អាក់អន់​ស្រពន់ចិត្ត​អ្វី​នោះឡើយ​»​។ថ្លែង​នៅក្នុង​ពិធី​នោះដែរ ឯកឧត្តម ​ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះជួយ​ស្រុក​គាស់ក្រឡ ​ក៏បាន​អំពាវនាវ​ដល់​ក្រុមការងារ​ទាំងអស់ ពេល​ចុះ​ធ្វើ​វេទិកា​ សាធារណៈ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គប្បី​ត្រូវ​ស្រង់​ស្ថិតិ​បញ្ហា​របស់​ពួកគាត់​ឲ្យ​បាន​គ្រប់​ចំណុច ​ដែល​ពួកគាត់​លើក​មក ​ហើយ​បើ​បញ្ហា​ណា​ដែល​យើង​ត្រូវ​ដោះ​ស្រាយ​បាន​ភ្លាមៗ​គប្បី​ដោះស្រាយ​ជូន​ពួកគាត់​ និង​បញ្ហា​ណា ​ដែល​ពិបាក​ត្រូវ​រាយការណ៍​មក​ថ្នាក់លើ​ដើម្បី​ពិចារណា នឹង​ធ្វើ​ការ​ដោះស្រាយ​ជូន​ពួកគាត់​៕អត្ថបទ​ ៖ បាន ចក់ ​

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ប្រគល់​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ នៅ​ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ

2021/04/27 09:59:58 am        51
កំពង់ស្ពឺ ៖ ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម​ ហ៊ុន ម៉ា​នី ​បាន​ចុះ​ប្រគល់​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ ដោយ​ជំនន់​ទឹកភ្លៀង ​និង​អប់រំ​ប្រជាពលរដ្ឋ​អំពី​វិធានការ ​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​–១៩ និង​ជំងឺ​ផ្សេងៗ​នៅ​តំបន់​ដាច់ស្រយាល ​ស្ថិតក្នុង​ឃុំ​រស្មី​សាមគ្គី​ ស្រុក​ឱ​រ៉ា​ល់ ​ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​២៤ តុលា ២០២០​។ក្នុង​គោលដៅ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ប្រយុទ្ធ​ នឹង​ជំងឺ​កូ​វីដ​–១៩ និង​ដោះ​ស្រាយ​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង​នាពេល​ កន្លងមកនេះ ​គឺ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​៣៦​រូប ដឹកនាំ​ដោយ​ឯកឧត្តម ពាង ផា​រ័ត្ន ឯកឧត្តម សាន វ​ណ្ណេ​ត លោក​វេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុក​ឱ​រ៉ា​ល់ ​តំណាង​ឯកឧត្តម លេង ផា​លី ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់​កណ្តាល​ ចុះជួយ​ស្រុក​ឱ​រ៉ា​ល់ ​ទទួលបន្ទុក​ចំនួន​៣​ឃុំ ​សហការ​ជាមួយ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ឆាយ ថន​ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តកំពង់ស្ពឺ ​សាខា​សកម្មជន​ក្រុមការងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ឱ​រ៉ា​ល់ ​និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ឱ​រ៉ា​ល់ ​បាន​បន្ត​ចុះ​អប់រំ ណែនាំ ​អំពី​វិធានការ​ទប់ស្កាត់​ប្រយុទ្ធ​ នឹង​ជំងឺ​កូ​វីដ​–១៩ ​ដោយ​បង្រៀន​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​ការរស់នៅ​ស្អាត​ប្រកបដោយ​អនាម័យ​ល្អ ​ដោយ​លាង​សម្អាត​ដៃ​នឹង​អាកុល​ ឬ​សាប៊ូ​ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ពេល​ចាំបាច់ ​ហូប​ស្អាត ​គេង​ស្អាត វិធី​បង្ការ​គ្រុនចាញ់ , គ្រុនឈាម ព្រមទាំង​ពាំនាំ​ការ​សួរសុខទុក្ខ យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​និង​ប្រធាន​កិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី រួមមាន ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ ជំងឺ​ផ្តាសាយ ​សន្លាក់ឆ្អឹង ក្រពះ ​ ពោះវៀន ចែក​ថ្នាំ មុ​ល​ទី​វី​តា​ម៉ី​ន វី​តា​ម៉ី​ន​សេ ចែក​អាល់កុល ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០០​គ្រួសារ ស្មើ​ចំនួន​១០៨​នាក់ ដោយ​មួយ​គ្រួសារៗ ​ទទួលបាន ​អង្ករ ស្មើ ៥ គីឡូក្រាម , មី​១​កេស ៥០​កញ្ចប់​, ត្រីខ ១ យួ ស្មើនឹង ១០​កំប៉ុង​, ទឹកត្រី ៣​ដប​, ប្រេងឆា ១​ដប ស្មើ ២​លី​ត​, ថវិកា ២ ម៉ឺន​រៀល​, ភួយ​ម្នាក់​១, ចែ​ល ម្នាក់​១​ដប ជូន​ថវិកា​ដល់​មូលដ្ឋាន​ស្រុក​ចំនួន​៤០​ម៉ឺន​រៀល ដើម្បី​ចាត់ចែង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ សរុប​ជា​ថវិកា​អស់​ចំនួន​២៣​លាន​រៀល​។ឯកឧត្តម ពាង ផា​រ័ត្ន បាន​ថ្លែងថា ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម​ ហ៊ុន ម៉ា​នី តែងតែ​គិតគូរ​ពី​សុខុមាលភាព និង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទាំង​រាជធានី​ ខេត្ត និង​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​គ្រប់​ទីកន្លែង ​ដោយ​ទទួល​ការណែនាំ​របស់​ឯកឧត្តម​ប្រធាន​ ហ៊ុន ម៉ា​នី ដែល​លោក​តែងតែ​ខ្វល់ខ្វាយ​គិតគូរ ​និង​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​គ្រប់​កាលៈទេសៈ​។​ ប្រាកដ​ណាស់​បញ្ហា​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ​និង​ប្រជាពលរដ្ឋ​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ផង​នោះ ​បាន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដល់​សុខភាព ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​គ្រួសារ​ ដូច្នេះ ​ទើប​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​របស់​ឯកឧត្តម ​ហ៊ុន ម៉ា​នី ចុះ​មក​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​នាពេលនេះ​។ទន្ទឹមគ្នា​នោះដែរ សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ស្រុក​ឱ​រ៉ា​ល់ លោក ស៊ិន ហេង​ទ្រី បាន​លើកឡើងថា ក្នុងស្ថានភាព​កូ​វីដ​១៩ យើង​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ គ្រប់​ភូមិ ឃុំ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​យើង​កំពុងតែ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ បែរជា​មកជួប​នឹង​គ្រោះ​ជំនន់​ទឹកភ្លៀង​ទៀត​។​ជាមួយគ្នា​នោះដែរ ​ប្រជាពលរដ្ឋ ០៣​រូប ក្នុងចំណោម​ប្រជាពលរដ្ឋ​ចំនួន​១០៨​នាក់ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ មក​ទទួល​អំណោយ និង​ថវិកា ​បាន​និយាយ​ស្រដៀង​គ្នា​ថា គាត់​ពិតជា​មាន​ក្តីរំភើប​កក់ក្តៅ​ឥតឧបមា ​និង​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​មនុស្សធម៌​នេះ​​៕អត្ថបទ ៖ រដ្ឋា

​សម្ដេច​តេជោ ​នឹង​​អញ្ជើញ​​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ​ ឆ្លងកាត់​គម្រោង​អភិវឌ្ឍន៍​កោះនរា ​នៅថ្ងៃស្អែកនេះ

2021/04/27 09:59:58 am        37
ភ្នំពេញ ៖ ​នៅ​ព្រឹកថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ ២០២០នេះ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ​ នឹង​​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ​ ឆ្លងកាត់​គម្រោង​អភិវឌ្ឍន៍​កោះនរា ទៅកាន់​ផ្លូវជាតិ​លេខ១ ។សូមបញ្ជាក់ថា ​គម្រោង​សាងសង់​ស្ពាន​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ​ទៅកាន់​គម្រោង​អភិវឌ្ឍន៍​កោះនរា-​ប្រវែង​សរុប ៨២៤​ម ទទឹង ២៤.៥​ម៉ែត្រ​-​បណ្តោយ​ស្ពានបេតុង​អារ​មេ ប្រវែង ៤៨៣​ ម៉ែត្រ-​សសរស្ពាន​មាន​គម្លាត ២០​ម​+២១​ម​+១០៨​ម​+១៨០​ម​+១០៨​ម​+២៣​ម​+២៣​ម​-​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​ត្រើយ​ខាង​កោះ​ពេជ្រ ប្រវែង ២៤៩​ម៉ែត្រ​-​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​កោះនរា ប្រវែង ៩២​ម៉ែត្រ​-​ជា​ស្ពាន​ចរាចរ​ទ្វេរ​ទិស មាន​គន្លង​សម្រាប់​រថយន្ត​ចំនួន ២​ទៅ និង​គន្លង​ចំនួន ២​មក ដែល​១​គន្លង​មាន​ទទឹង ៣.២៥​ម៉ែត្រ និង​មាន​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​ចំនួន ១​ទៅ និង​គន្លង​ចំនួន ១​មក ដែលមាន​ទទឹង ១.២៥​ម​សងខាង​-​ល្បឿន​សុវត្ថិភាព ៤០​គ​.​ម​/​ម៉ោង​-​ជម្រាល​ទទឹង​ស្ពាន ២%-​សសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​កម្ពស់ ៦០​ម គិតពី​ផ្ទៃ​តួ​ស្ពាន​ទៅលើ​អាកាស​-​សសរស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​មាន​ចំនួន ២ ដែល​សសរស្ពាន​នីមួយៗ​ប្រើប្រាស់​គ្រឹះ​ខួង​ខំ​នួន ១៨​ដើម មាន​ទំហំ​អង្កត់ផ្ចិត ២​ម៉ែត្រ​-​គ្រឹះ​ខួង​សសរ​ទី​១​មាន​ជម្រៅ ៥៩.៤០​ម៉ែត្រ និង​សសរ​ទី​២​មាន​ជម្រៅ ៧៣.៤០ ម៉ែត្រ​-​ផ្នែក​ខាង​កោះ​ពេជ្រ​មាន​សសរ​ចំនួន ៣ និង​ផ្នែក​ខាង​កោះនរា​មាន​សសរ​ចំនួន ៣-​ជើងតាង​ស្ពាន​មាន​ទំហំ ២៤.៣​ម​x១៧.៧​ម​x៤.៥​ម៉ែត្រ​-​កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ៨​ម នៅ​រដូវវស្សា​នីវ៉ូទឹក​ខ្ពស់បំផុត​-​កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ១៨​ម នៅ​រដូវប្រាំង​នីវ៉ូទឹក​ទាប​បំផុត​-​គម្លាត​ពី​ស​រសរ​ស្ពាន​ខ្សែកាប មាន​ប្រវែង ១៨០​ម៉ែត្រ​-​សសរស្ពាន​ខ្សែកាប​នីមួយៗ​មាន​ខ្សែកាប​ចំនួន​១​ជួរ ១៦​ដើម​សងខាង ក្នុង​១​ដើម​មានភ្ជាប់​ខ្សែកាប​តូចៗ​ពី ​២៧​ដើម ទៅ​៣១​ដើម ​ដែលមាន​អង្កត់​ផ្ចឹត ១៥.២​ម​ម​-​សសរស្ពាន​ខ្សែកាប​ទាំង​២ មាន​ឆ្លាក់​ចម្លាក់​រចនាបទ​ខ្មែរ​-​មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ស្ពាន​-​រៀបចំ​បណ្តាញ​លូ​អម​សងខាង​ផ្លូវ​ក្បាលស្ពាន​-​ដាក់​ស្លាក​សញ្ញា​ចរាចរ និង​លាប​គំនូស​ចរាចរ​-​គម្រោង​ចំណាយ​សាងសង់ ៣៨.០០០.០០០​ដុល្លា​រ អាមេរិក​-​រយៈពេល​សាងសង់ ៣៥​ខែ​-​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC+អំពី​គម្រោង​សាងសង់​ស្ពានបេតុង​អារ​មេ​ត​ភ្ជាប់​ពី​កោះនរា ​ទៅ​ផ្លូវជាតិ​លេខ ១-​បណ្តោយ​ស្ពាន​សរុប​ប្រវែង ៦០​ម៉ែត្រ​-​ទទឹង​ស្ពាន ២១​ម៉ែត្រ​-​បណ្តោយ​ស្ពានបេតុង ៤៥​ម​-​ផ្លូវ​គល់ស្ពាន​សងខាង ១៥​ម៉ែត្រ​-​រយៈពេល​សាងសង់ ១២​ខែ៕​

សម្តេចតេជោ ​ហ៊ុន ​សែន ​អញ្ជើញ​បើក​ការ​ដ្ឋាន​សាង​សង់ស្ពា​នបេ​តុងខ្សែ​កាប្លិ៍​ឆ្លងកា​ត់ទន្លេ​បាសាក់​ ពី​តំបន់កោះ​ពេជ្រ ​ទៅកា​ន់ទីក្រុងរ​ណបកោះនរា​ និ​ងពីកោះនរា​ទៅផ្លូវជាតិលេ​ខ១

2021/04/27 09:59:58 am        36
ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែតុ​លា ឆ្នាំ២០២០នេះ ​សមិទ្ធ​ផលថ្មី​ជាប្រវ​ត្តិសាស្ត្រលើ​ទឹកដី​រាជ​ធានីភ្នំ​ពេញមួយ​ទៀត​ ចាប់​ផ្តើមបើ​ក​ការដ្ឋា​នដំ​ណើរកា​រសា​ងស​ង់ហើ​យក្រោ​មអធិប​តីភា​ពដ៏ខ្ពង់ខ្ព​ស់រប​ស់សម្តេចតេជោ ​ហ៊ុន​ សែន​ នា​យករដ្ឋ​មន្ត្រី​កម្ពុជា។សមិទ្ធផលថ្មីដែលបើកការដ្ឋានសាងសង់ថ្ងៃនេះ គឺស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នដែរ៕

សម្តេចតេជោ​ ហ៊ុន​ សែ​ន ព្រមានធ្ងន់ៗលោក​ ហូរ វ៉ាន់ ​អតីត​ក្រុម​បក្ស​ប្រឆាំង​អំពី​រឿងធ្វើ​បាតុកម្ម​នៅ​មុខស្ថាន​ទូត​ចិ​ន

2021/04/27 09:59:58 am        37
ភ្នំពេញ៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នា​យករដ្ឋមន្ត្រី​ បា​នព្រមា​នធ្ងន់​ៗចំពោះ​លោក ហូរ វ៉ាន់ ​អតីត​គណបក្ស​ប្រឆាំង​ដែល​ថ្មីៗ​នេះ​បាន​ដឹក​នាំ​ធ្វើបាតុក​ម្មនៅ​មុខស្ថានទូតចិន​ទាម​ទារ​ឲ្យមា​នការ​ដក​កង​ទ័ពចិនចេញ​ពីក​ម្ពុជា ខណៈ​ដែលកម្ពុជា​មិន​មាន​កងទ័ពចិ​ន​គឺមា​នតែ​អ្នកវិ​និយោគចិន​នោះ​។សម្ដេចបា​ន​បញ្ជាក់​ដោយ​ហៅ ទៅកា​ន់ ​ហូរ វ៉ាន់​ បើ​ឈប់​បាន​ឈប់ទៅ​។សម្ដេចបា​នបន្តថា ហូ វ៉ាន់ ជាមេខ្លោងអំពើក្ប​ត់ ហើយ​រាជរដ្ឋា​ភិបា​លចា​ត់ការ​ពួកនៅខា​ង​ក្នុងក៏​ជាការត្រឹមត្រូវ តា​មច្បា​ប់ព្រោះ​មេចោររត់គេចខ្លួន។ដូច្នេះការបញ្ជាកូនចោរធ្វើសកម្មភាពបែបនេះអាកូនចោលក៏ត្រូវជាប់គុក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម. ចុះពិនិត្យការងារគ្រោះមហន្តរាយ និងសួរសុខទុក្ខភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ
09/08/2026 08:09 PM
ពលរដ្ឋអេក្វាឌ័ររាប់ម៉ឺននាក់បោះបង់ចោលផ្ទះសម្បែងរបស់ខ្លួនស្របពេលអំពើហិង្សាជនអន្ធពាលកើនឡើង
09/08/2026 07:09 PM
លោកLavrov និយាយប្រាប់សមភាគីអារ៉ាប៊ីសាអ៊ូឌីតថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ ដើម្បីជួយដោះស្រាយស្ថានភាពនៅមជ្ឈិមបូព៌ា
09/08/2026 06:09 PM
ជ័យជម្នះរបស់គណបក្ស​ AfD ធ្វើ​ឱ្យ​​របៀបវារៈកំណែទម្រង់របស់លោក Merz កាន់តែ​មិន​ច្បាស់លាស់​
09/08/2026 06:09 PM
រដ្ឋមន្រ្តីការបរទេសគុយបាច្រានចោលការចរចារបស់អាមេរិក បើទោះបីជាមានការបិទច្រកក៏ដោយ
09/08/2026 06:09 PM
ប៉ាគីស្ថានបង្ហាញប្រព័ន្ធមីស៊ីលដែល​អាច​ជារបស់​ចិន ខណៈទំនាក់ទំនងកាន់តែស៊ីជម្រៅ
09/08/2026 06:09 PM
កោះហាវ៉ៃប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ខណៈព្យុះសង្ឃរា Lowell បោកបក់ជិតមកដល់
09/08/2026 06:09 PM
អូស្រ្តាលីប្រឈមនឹងរដូវភ្លើងឆេះព្រៃខ្លួនឯងបន្ទាប់ពីរដូវក្តៅដ៏ក្តៅគគុកនៅអឺរ៉ុប
09/08/2026 06:09 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ និងសម្ព័ន្ធអារ៉ាប់ ពិភាក្សាអំពីច្រកសមុទ្រហ័រមូស និងភាពតានតឹងក្នុងតំបន់
09/08/2026 06:09 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានវាយប្រហារទ្រង់ទ្រាយធំដោយមីស៊ីល និងដ្រូនលើគោលដៅនៅអារ៉ាប៊ីសាអ៊ូ ឌីត
09/08/2026 06:09 PM