មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ពូទីន និយាយថា រុស្ស៊ី អាចនឹងផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង

2024/06/21 08:12:44 am        165
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ថា រុស្ស៊ីអាចនឹងផ្គត់ផ្គង់សព្វាវុធដល់ប្រទេសកូរ៉េខាងជើង នៅក្នុងអ្វីដែលលោកបានលើកឡើងថា ជាការឆ្លើយតបឆ្លុះបញ្ចាំងចំពោះសព្វាវុធរបស់លោកខាងលិច ដែលបានឱ្យដល់អ៊ុយក្រែន។ លោក ពូទីន បានលើកឡើងបែបនេះនិយាយទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសវៀតណាម មួយថ្ងៃបន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកជាមួយមេដឹកនាំរបស់ប្រទេសនេះគឺលោក គីម ជុងអ៊ុន (Kim Jong Un)។បណ្តាប្រទេសលោកខាងលិច បានចោទកូរ៉េខាងជើងថាជារដ្ឋផ្ដាច់ការ ដោយសារតែការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន ដើម្បីផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយចាត់ទុកទំនាក់ទំនងដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ថាជាក្តីបារម្ភយ៉ាងខ្លាំង។លោក ពូទីន បានគំរាមកាលពីដើមខែនេះថា រុស្ស៊ីអាចផ្គត់ផ្គង់អាវុធដល់សត្រូវរបស់លោកខាងលិច ដោយសារតែលោកខាងលិចកំពុងផ្តល់អាវុធដែលមានភាពជាក់លាក់ខ្ពស់ដល់អ៊ុយក្រែន និងផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់អាវុធទាំងនោះទៅកាន់គោលដៅនៅក្នុងប្រទេសរុស្ស៊ី។នៅក្នុងការអត្ថាធិប្បាយចុងក្រោយរបស់ខ្លួន លោក ពូទីន បាននិយាយថា កូរ៉េខាងជើងអាចជាអ្នកទទួលអាវុធរុស្ស៊ីបែបនេះ។ លោកនិយាយថា ទីក្រុងមូស្គូ រំពឹងថាកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយកូរ៉េខាងជើងនឹងបម្រើជាការរារាំងដល់លោកខាងលិច ប៉ុន្តែថាមិនចាំបាច់ប្រើប្រាស់ទាហានកូរ៉េខាងជើងសម្រាប់សង្គ្រាមនៅអ៊ុយក្រែននោះទេ៕

ភាពតានតឹងនៅសមុទ្រចិនខាងត្បូងបង្ខំឱ្យអាមេរិកនិងក្រុងប៉េកាំងពិភាក្សាបន្ថែមទៀត

2024/06/21 08:02:07 am        153
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនបានប្រាប់ទូរទស្សន៍ BBC ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងពិភាក្សាគ្នាកាន់តែទៀងទាត់បន្ថែមទៀត ដើម្បីជៀសវាងផ្ទុះជម្លោះនៅសមុទ្រចិនខាងត្បូង ទោះបីជាទំនាក់ទំនងរវាងប្រទេសទាំង២ គ្របដណ្ដប់ដោយជម្លោះ និងការប្រកួតប្រជែង ក៏ដោយ។ លោក នីកូឡាស ប៊នស៍ (Nicholas Burns) បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងប៉េកាំងកាលពីដើមសប្តាហ៍នេះថា យោធារបស់យើងកំពុងប្រតិបត្តិការនៅជិតគ្នាខ្លាំងក្នុងសមុទ្រចិនខាងត្បូង និងនៅច្រកសមុទ្រតៃវ៉ាន់។ សមុទ្រចិនខាងត្បូង បានក្លាយជាចំណុចដ៏គ្រោះថ្នាក់ ដែលការអះអាងសិទ្ធិរបស់ក្រុងប៉េកាំងកំពុងបង្កើនភាពតានតឹងជាមួយតៃវ៉ាន់ និងហ្វីលីពីន ព្រមទាំងសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតរបស់ពួកគេ គឺអាមេរិក។ នាវាចិន និងហ្វីលីពីន បាននឹងកំពុងលេងល្បែងឆ្មាចាប់កណ្ដុរ នៅក្នុងដែនទឹកមានជម្លោះក្នុងប៉ុន្មានខែថ្មីៗនេះ ជាការប៉ះទង្គិចចុងក្រោយបំផុតក្នុងសប្តាហ៍នេះ ដែលត្រូវបានចោទប្រកាន់ថា មានពាក់ព័ន្ធនឹងបុគ្គលិកឆ្មាំល្បាតឆ្នេរចិន ប្រើដាវ និងកាំបិតវាយប្រហារទាហានលើទូកហ្វីលីពីន។ សហរដ្ឋអាមេរិក ដែលបានចងសម្ព័ន្ធភាពយោធារួមគ្នា ចាប់ពីទីក្រុងម៉ានីល ដល់ទីក្រុងតូក្យូ បានប្តេជ្ញាម្តងហើយម្តងទៀត ដើម្បីការពារសិទ្ធិសម្ព័ន្ធមិត្តរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង៕

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន

2024/06/20 02:49:08 pm        111
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងស្ថិតក្នុង «ភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន» ដោយប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដោះស្រាយអត្រាកំណើតទាបបំផុតរបស់ប្រទេសនេះ។លោក Yoon បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំនៃគណៈកម្មាធិការប្រធានាធិបតីស្តីពីអត្រាកំណើតទាប និងចំនួនប្រជាជនវ័យចំណាស់ ចំពេលមានការរំពឹងទុកដ៏តិចតួច និងការព្រមានថា ចំនួនប្រជាជនកូរ៉េខាងត្បូងនៅទីបំផុត អាចផុតពូជបាន ប្រសិនបើនិន្នាការនេះ មិនត្រូវបានផ្លាស់ប្តូរនោះ។លោក Yoon បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំដែលធ្វើឡើងនៅមជ្ឈមណ្ឌលថែទាំកុមារ នៅក្នុងមជ្ឈមណ្ឌល R&D របស់ក្រុមហ៊ុន HD Hyundai ក្នុងទីក្រុង Seongnamថា៖«ថ្ងៃនេះ ខ្ញុំបានប្រកាសជាផ្លូវការនូវភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន។ យើងនឹងធ្វើឲ្យប្រព័ន្ធឆ្លើយតបដ៏ទូលំទូលាយរបស់រដ្ឋាភិបាលដំណើរការ រហូតដល់បញ្ហាអត្រាកំណើតទាប ត្រូវដោះស្រាយបានទាំងស្រុង។ អត្រានៃការមានកូនសរុបរបស់ប្រទេសកូរ៉េខាងត្បូង ជាចំនួនជាមធ្យមនៃកូន ដែលស្ត្រីម្នាក់មានក្នុងជីវិតរបស់នាង បានធ្លាក់ចុះមកនៅកម្រិតទាបបំផុតគឺ ០,៧២ ក្នុងឆ្នាំ ២០២៣ ដែលទាបជាងកម្រិតជំនួសគឺ២,១ ដែលត្រូវការ ដើម្បីរក្សាចំនួនប្រជាជនរបស់ប្រទេសនៅ ៥១លាននាក់។រដ្ឋាភិបាល បានព្យាយាមលើកទឹកចិត្តផ្សេងៗ ដើម្បីជួយទាក់ទាញគ្រួសារឲ្យមានកូនក្នុងទសវត្សរ៍កន្លងមក ប៉ុន្តែកត្តាមួយចំនួន រួមទាំងតម្លៃផ្ទះថ្លៃ ថ្លៃសិក្សា និងម៉ោងធ្វើការយូរ បានធ្វើឲ្យយុវជនស្ទាក់ស្ទើរក្នុងការបង្កើតគ្រួសារ និងបង្កើតកូន។

សាស្ត្រាចារ្យColumbia ប្រាប់និស្សិតឲ្យជៀសវាងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗដែលជាកម្មសិទ្ធិរបស់ជនជាតិជ្វីហ្វ

2024/06/20 02:46:38 pm        66
ក្រុមការងាររបស់សាកលវិទ្យាល័យ Columbia ដែលប្រឆាំងនឹងជនជ្វីហ្វនៅបរិវេណសាកលវិទ្យាល័យ បានរាយការណ៍អំពីឧប្បត្តិហេតុដ៏គួរឲ្យរំខានមួយ នៅសាកលវិទ្យាល័យ Ivy League ដោយបង្ហាញពីអ្វីដែលវាត្រូវបានកំណត់ថា ជា «ការបៀតបៀននិស្សិតជ្វីហ្វ» និងការអត្ថាធិប្បាយប្រឆាំងនឹងជនជាតិជ្វីហ្វ ដែលធ្វើឡើងដោយសាស្រ្តាចារ្យ រួមទាំងសាស្ត្រាចារ្យម្នាក់ដែលបានប្រាប់និស្សិតរបស់ខ្លួន ឲ្យជៀសវាងប្រព័ន្ធផ្សព្វផ្សាយធំៗ ដោយសារតែ«វាជាកម្មសិទ្ធិរបស់ជនជាតិជ្វីហ្វ»។សមាជិកក្រុមការងារ ដែលបាននិយាយជាមួយការបោះពុម្ពផ្សាយរបស់សារព័ត៌មានអ៊ីស្រាអែល Haaretz បានពិពណ៌នាអំពីគំរូនៃភាពលម្អៀងប្រឆាំងនឹងជនជាតិជ្វីហ្វ នៅសាកលវិទ្យាល័យ Manhattan ដែលត្រូវបានញាំញីដោយការតវ៉ាប្រឆាំងនឹងអ៊ីស្រាអែល ចាប់តាំងពីការសម្លាប់រង្គាលរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។សមាជិកក្រុមការងារ បានប្រាប់សារព័ត៌មាននេះថា សិស្សជនជាតិជ្វីហ្វ និងអ៊ីស្រាអែល តែងតែមានអារម្មណ៍ថា «ត្រូវបានគេកំណត់គោលដៅ និងមិនត្រូវបានយកចិត្តទុកដាក់ នៅក្នុងបរិវេណសាកលវិទ្យា ល័យ ហើយជារឿយៗ ត្រូវបានគេធ្វើបាប នៅក្នុងថ្នាក់រៀន។សារព័ត៌មានដដែល បានរាយការណ៍ដោយដកស្រង់សមាជិកនៃក្រុមការងារថា៖«សាស្រ្តាចារ្យម្នាក់ បានជួបនឹងនាមត្រកូលរបស់និស្សិតម្នាក់ ដែលស្តាប់ទៅដូចជាជនជាតិជ្វីហ្វ ខណៈដែលកំពុងអានឈ្មោះមុនពេលប្រឡង បានសុំឲ្យនិស្សិតនោះពន្យល់ពីទស្សនៈរបស់ពួកគេចំពោះសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា»។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល៖ ក្រុមហាម៉ាស មិនអាចត្រូវបានលុបបំបាត់បានទេ

2024/06/20 01:20:53 pm        74
ប្រមុខអ្នកនាំពាក្យកងទ័ពរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា ក្រុមហាម៉ាសមិនអាចត្រូវបានគេលុបបំបាត់បានទេ ដែលបណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីរដ្ឋាភិបាល ដែលបានអះអាងជាថ្មីថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះការបំផ្លាញក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។លោកឧត្តមនាវីទោ ដានីញ៉ែល ហាហ្ការី (Daniel Hagari) បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ១៣ (Channel 13) របស់អ៊ីស្រាអែលថា «ការនិយាយថាយើងនឹងកម្ចាត់ក្រុមហាម៉ាសបាន គឺជាការគិតខុសប៉ុណ្ណោះ។ ក្រុមហាម៉ាសគឺជាមនោគមវិជ្ជាមួយ ហើយយើងមិនអាចលុបបំបាត់មនោគមវិជ្ជានោះបានទេ»។ការអត្ថាធិប្បាយរបស់លោកត្រូវបានបដិសេធភ្លាមៗដោយការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលគណៈរដ្ឋមន្ត្រីរបស់លោកបាននិយាយថា ការវាយលុកនៅតំបន់ហ្កាហ្សា នឹងមិនបញ្ចប់ទេរហូតដល់ក្រុមហាម៉ាសបរាជ័យ។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅលើបណ្តាញតេលេក្រាម យោធាបានបំភ្លឺថា លោក ហាហ្ការី បានប្រដូចក្រុមហាម៉ាស «ទៅនឹងមនោគមវិជ្ជា ហើយសេចក្តីថ្លែងការណ៍របស់លោកគឺច្បាស់លាស់ត្រឹមត្រូវ»។ជាងប្រាំបីខែនៃសង្រ្គាមដែលបង្កឡើងដោយការវាយប្រហារដ៏ភ្ញាក់ផ្ញើលរបស់ក្រុមហាម៉ាស នៅថ្ងៃទី០៧ ខែតុលា អ៊ីស្រាអែលបានបរាជ័យក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធអ៊ីស្លាមចេញពីហ្កាហ្សា ប៉ុន្តែបាននាំមកនូវការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ៕

សម្តេចធិបតី៖ ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់យុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលជាគុណបំណាច់ដ៏ធំធេង

2024/06/20 01:10:30 pm        106
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគោរពដឹងគុណចំពោះ​មហា​វីរភាព​ដ៏អង់អាចរបស់សម្តេចតេជោ និងយុទ្ធមិត្តដ៏តិចតួចដែលបានលះបង់​ហានចាកចេញ​ទៅរកការគាំទ្រជួយពីមិត្តជិតខាងដើម្បីជួយរំដោះសង្គ្រោះប្រទេសជាតិនិងអាយុជីវិត​ប្រជាជនពី​ក្រញាំបីសាច ប៉ុល ពត ហើយសម្តេច ក៏បានមានប្រសាសន៍ថា ពិលីកម្ម ប្រកបដោយស្មារតី​ស្នេហាជាតិ របស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ បានរួមចំណែកដ៏សំខាន់ដល់ការរីកចម្រើនក្នុងសុខសន្តិភាព រហូតដល់សព្វថ្ងៃនេះ។សម្តេចធិបតី នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដោយមោទនភាពបែបនេះ ខណៈអញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួល​រំលំ​របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្រ្តយោធា​តេជោកោះថ្ម (X16)ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០មិថុនានេះ។គួរបញ្ជាក់ថា ខួបគម្រប់៤៧ឆ្នាំ ដែលសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្ត៤នាក់ទៀត បានចេញដំណើរពីបន្ទាយឆ្ពោះទៅកាន់ប្រទេសវៀតណាម ​ដើម្បីស្វែងរកការគាំទ្រ វាយ​ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត៕

សម្ដេចធិបតីណែនាំដល់គ្រប់បណ្ដាខេត្តឱ្យបន្តរៀបចំសួនតេជោសន្ដិភាពឱ្យបានស្អាតបន្ថែមទៀត

2024/06/20 01:00:35 pm        143
ក្នុងឱកាសអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម(X16) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំដល់គ្រប់បណ្ដាខេត្តឱ្យបន្តរៀបចំសួនតេជោសន្ដិភាពឱ្យបានស្អាតបន្ថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រវត្តិសាស្ត្រនេះ បានបញ្ជាក់យ៉ាងច្បាស់ថា មានការចាប់ផ្តើមពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានការបង្កើតអង្គការចាត់តាំងខាងយោធាដំបូងនៅថ្ងៃទី១២ ឧសភា ១៩៧៨, មានការបង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ទើបមានជ័យជម្នះ ៧ មករា ១៩៧៩។ សម្តេចធិបតី បានថ្លែងថា មានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ទើបមាននយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ ឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានាំមកនូវសន្តិភាព និងការឯកភាព​ជាតិពេញ​លេញ​នៅទូទាំងប្រទេស។ នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រ ដែលមានតម្លៃមិនអាចកាត់ថ្លៃ​បាននោះឡើយ។ដូច្នេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំឱ្យអាជ្ញាធររាជធានី ខេត្ត បន្តរៀបចំ​សួនតេជោសន្តិភាព និងតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ទៅតាមទីតាំងដែលបានរៀបចំ។ក្នុងឱកាសនោះសម្តេចធបិតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតប្រធាន​គណៈកម្មការ​សាងសង់វិមានឈ្នះ-ឈ្នះ ដែលសម្តេចបានខិតខំយកអស់ពីកម្លាំងកាយចិត្ត និងមានចក្ខុវិស័យ​វែងឆ្ងាយ ក្នុងការចង្អុលបង្ហាញរៀបចំការកសាងតំបន់ ​ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16) នេះតាំង​ពីថ្ងៃដំបូង និងបានផ្តួចផ្តើមរៀបចំប្រារព្ធពិធីជាប្រវត្តិសាស្ត្រនេះ ជារៀងរាល់ឆ្នាំដើម្បីដឹង​គុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន-យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើ ពលិកម្ម ដោយវីរភាព ដើម្បីជាតិមាតុភូមិ៕អត្ថបទ៖វ៉ន ដារ៉ា

រដ្ឋបាលខណ្ឌ៧មករាប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅសួនមិត្តភាព

2024/06/20 12:10:08 pm        92
អាជ្ញាធរខណ្ឌ៧មករា បានប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ដើម្បីបង្ហាញដល់ពលរដ្ឋទាំងអស់បានយល់ពីបញ្ហាបរិស្ថានអនាម័យ ឲ្យមានការចូលរួមថែរក្សា បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ ឲ្យបានល្អប្រសើរ ឲ្យមានសោភ័ណភាពទីក្រុងល្អស្អាត។រដ្ឋបាលខណ្ឌ៧មករា ដឹកនាំប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក មានការចូលរួមពីសំណាក់គណៈអភិបាលខណ្ឌ៧មករា គណៈនាយក មន្រ្តីសាលាខណ្ឌ មន្ត្រីសង្កាត់ទាំង៨ កងកំលាំងនគរបាលខណ្ឌ៧មករា កងរាជអាវុធហត្ថខណ្ឌ៧មករា លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ប្រជាពលរដ្ឋ និងបុគ្គលិក​ក្រុមហ៊ុនប្រមូលសំរាម មីហ្សូដា MIZUDA សរុបប្រមាណជាង ៣០០នាក់ នៅទីតាំង​សួនច្បារមិត្តភាព ស្តិតនៅបណ្តោយផ្លូវលេខ១២៨ ភូមិ៩ សង្កាត់មិត្តភាព នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤នេះ។ក្នុងទិវាទបរិស្ថានជាតិ និងបរិស្ថានពិភពលោក លោក ណុប ផា អភិបាលរងខណ្ឌ៧មករា តំណាង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដឹកនាំសមាជិក ចូលរួមប្រារព្ធ​ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ថ្ងៃទី ៥មិថុនា ក្រោមប្រធានបទ ‍«ការកែប្រែគុណភាព​ដីរហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត» ព្រមជាមួយការបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រងបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ បង្កើនការយល់ដឹង​ដល់សាធារណៈជនអំពីបញ្ហាបរិស្ថាន។ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា បានលើកឡើងថា ក្នុងយុទ្ធនាការនេះ ក្នុងនាមពលរដ្ឋ សូមគាំទ្រ​យ៉ាងពេកទំហឹង ​សម្រាប់ការទុកដាក់សម្រាម វិចខ្ចប់​ឲ្យបានត្រឹមត្រូវ ជៀសវាងទុកដាក់ពាសវាល​ពាសកាល ពេលមានភ្លៀងធ្លាក់ម្ដងៗ ហូចូលមាត់លូរ បង្កការកក់ស្ទះផ្លូវទឹក ក៏ដូចជាហូរអណ្ដែត​ពេញផ្លូវ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានអនាម័យផងដែរ។ ពិសេសទៀតនោះ ពលរដ្ឋបានបន្ថែមថា ពលរដ្ឋមួយចំនួន នៅតែមិនចូលរួមជាមួយអាជ្ញាធរ ដោយអាជ្ញាធរបានពង្រាយធុង​សម្រាម​តាមសួនសាធារណៈ និងដងផ្លូវគ្រប់ទីកន្លែង តែពលរដ្ឋមិនបានទុកដាក់សម្រាម នៅតាមធុងសម្រាមឡើយ។ជាចុងក្រោយរដ្ឋបាលខណ្ឌ សូមសំណូមពរដល់ពលរដ្ឋចូលរួមអនុវត្តនូវសកម្មភាព មួយ​ចំនួនរួមមាន ធ្វើការញែកសំរាមសើម សំរាមស្ងួតចេញពីគ្នា និងវេចខ្ចប់ទុកដាក់ក្នុងថង់ ឬធុងសំរាមឱ្យបានត្រឹមត្រូវ។ ចូលរួមអនុវត្តនូវគោលការណ៍ 3R (ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ)។ បញ្ចេញសំរាមឱ្យបានទៀងទាត់តាមកម្មវិធី ប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន។ មិនបោះចោលសំរាមក្រៅធុងសំរាម។ ចូលរួមសម្អាតអនាម័យបរិស្ថាន និងអនុវត្តជាប្រចាំនូវយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ និងចូលរួមដាំដើមឈើ និងថែរក្សាផ្ទៃបៃតង ដើម្បីចូលរួមទប់ស្កាត់កាត់បន្ថយការប្រែប្រួល​អាកាសធាតុ៕អត្ថបទ៖ កុម្ភៈ / លីហេង

អាមេរិក បង្ហាញក្ដីបារម្ភយ៉ាងខ្លាំងជាថ្មីជុំវិញកិច្ចសហប្រតិបត្តិការរុស្ស៊ី-កូរ៉េខាងជើង ក្រោយបញ្ចប់ជំនួបកំពូលលោក Kim-និងលោកPutin

2024/06/20 12:00:21 pm        80
សហរដ្ឋអាមេរិកបានបញ្ជាក់ឡើងវិញកាលពីថ្ងៃពុធសប្ដាហ៍នេះ ថាកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងរុស្ស៊ី និងកូរ៉េខាងជើងគឺជានិន្នាការនៃការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានចុះហត្ថលេខាលើសន្ធិសញ្ញាដែលអំពាវនាវឱ្យមានជំនួយទៅវិញទៅមក ប្រសិនបើភាគីណាមួយរងការវាយប្រហារ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើកឡើងបែបនេះ បន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានចុះហត្ថលេខាលើសន្ធិសញ្ញា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" នៅក្នុងជំនួបកំពូលនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ ស្របពេលការព្រួយបារម្ភពីផលប៉ះពាល់ផ្នែកសន្តិសុខនៃទំនាក់ទំនងយោធារបស់ប្រទេសទាំង២។អ្នកនាំពាក្យខាងលើបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ តាមសារអេឡិចត្រូនិកថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជានិន្នាការដែលគួរយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះនរណាម្នាក់ដែលចាប់អារម្មណ៍ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ត្រូវប្រកាន់ខ្ជាប់នូវរបបមិនរីកសាយអាវុធជាសាកល គោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគាំទ្រប្រជាជនអ៊ុយក្រែន ខណៈការពារសេរីភាព និងឯករាជ្យរបស់ពួកគេប្រឆាំងនឹងការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ី ៕

សហភាពអឺរ៉ុប នឹងដាក់ពន្ធលើស៊ុតរបស់អ៊ុយក្រែន ក្នុងការទប់ស្កាត់ការនាំចូល

2024/06/20 11:00:30 am        133
អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា គណៈកម្មការអឺរ៉ុប នឹងដាក់ពន្ធលើការនាំចូលស៊ុតរបស់អ៊ុយក្រែន ទៅក្នុងសហភាពអឺរ៉ុប ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ បន្ទាប់ពីកម្រិតដែលបានព្រមព្រៀងគ្នាកាលពីមុនសម្រាប់ការនាំចូលទាំងនោះត្រូវបានឈានដល់។សហភាពអឺរ៉ុប បានកម្រិតដែនកំណត់សម្រាប់ការនាំចូលកសិកម្មមួយចំនួនពីអ៊ុយក្រែន បន្ទាប់ពីការទទួលបានពាណិជ្ជកម្មសេរីដែលត្រូវបានផ្តល់ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសនេះ បន្ទាប់ពីប្រតិបត្តិការយោធារុស្ស៊ីក្នុងឆ្នាំ២០២២ ហើយបានធ្វើឱ្យកសិករនៅក្នុងសហភាពអឺរ៉ុបខឹងសម្បារ និងបានរួមចំណែកដល់រលកនៃការតវ៉ានៅតាមជនបទជាច្រើននៅឆ្នាំនេះ។ទិន្នន័យរបស់សហភាពអឺរ៉ុបបានបង្ហាញថា ចំពោះស៊ុត ការនាំចូលរបស់សហភាពអឺរ៉ុប បានកើនឡើងចំនួនបីភាគបួនកាលពីឆ្នាំមុន ហើយបានបន្តកើនឡើងនៅដើមឆ្នាំនេះ ដោយមានអ៊ុយក្រែនជាអ្នកផ្គត់ផ្គង់នាំមុខគេ។ឧស្សាហកម្មស៊ុតនៅអឺរ៉ុប បានត្អូញត្អែរថាលំហូរនៃការផ្គត់ផ្គង់របស់អ៊ុយក្រែន ដែលមានតំលៃថោកបានរារាំងការស្ទុះងើបឡើងវិញនៃទិន្នផលពីការផ្ទុះជំងឺផ្តាសាយបក្សីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ការទប់ស្កាត់របស់សហភាពអឺរ៉ុប លើការនាំចូលកសិកម្មពីអ៊ុយក្រែនក៏គ្របដណ្តប់លើសាច់បក្សី ស្ករ ក្រមួន ពោត និងទឹកឃ្មុំផងដែរ។ គួរលឹកផងដែរថា កាលពីដើមឆ្នាំនេះ ក្រុមកសិករបាននាំគ្នាតវ៉ាបិទផ្លូវជាច្រើនសប្តាហ៍នៅក្នុងប្រទេសនានាទូទាំងសហភាពអឺរ៉ុប ដោយនិយាយថាពួកគេកំពុងប្រឈមមុខនឹងកំណើនថ្លៃចំណាយ និងពន្ធខ្ពស់ សេវាលុយក្រោមតុ បទប្បញ្ញត្តិបរិស្ថានហួសហេតុ និងការប្រកួតប្រជែងមិនយុត្តិធម៌ពីការនាំចូលអាហារថោក ជាពិសេសពីអ៊ុយក្រែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កុងហ្គោ និងក្រុមឧទ្ទាមយល់ព្រមបន្ធូរបន្ថយការធ្វើដំណើរសម្រាប់ក្បួនរថយន្តជំនួយ និងចៀសវាងការវាយប្រហារជនស៊ីវិល
04/19/2026 01:04 PM
អ្នកនពាំពាក្យ៖ សមរភូមិក្រោយ និងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ល្អិតរមួត តាម​រយៈ​ការ​ចែករម្លែកកា​រសប្បាយរីករាយ ការលំបាក និងការផ្ញើសារសួរសុខទុក្ខ
04/19/2026 12:04 PM
ប្រធានាធិបតីប្រេស៊ីល និងនាយករដ្ឋមន្រ្តីអេស្ប៉ាញលើកកម្ពស់គោលនយោបាយវឌ្ឍនភាព
04/19/2026 12:04 PM
អ្នកនាំពាក្យ៖ កិច្ចការពារបូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ខណៈ​កម្ពុជា​សង្ឃឹម​ថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម
04/19/2026 11:04 AM
គណៈប្រតិភូសភាកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាតួកគីយ៉េ និង​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត IPU លើកទី១៥២
04/19/2026 11:04 AM
មេដឹកនាំកំពូលអ៊ីរ៉ង់៖ កងទ័ពជើងទឹកត្រៀមខ្លួនរួចរាល់ក្នុងការបង្កបរាជ័យដ៏ជូរចត់ថ្មីដល់អាមេរិក និងអ៊ីស្រាអែល
04/19/2026 11:04 AM
ក្រសួងស្ថាប័ន មន្រ្ដីរាជការ និងពលរដ្ឋ ថ្វាយព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះ​ស្បើយ​ពី​ព្រះរោគ
04/19/2026 10:04 AM
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយ​ព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះស្បើយ​ពី​ព្រះ​រោគ
04/19/2026 10:04 AM
ពលរដ្ឋ និងភ្ញៀវទេសចរ ចូលទស្សនា ព្រលានយន្តហោះពោធិ៍ចិន មាន​ចំនួន​ច្រើន​លើស​ការ​រំពឹង​ទុក
04/19/2026 10:04 AM
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ៖ ពេលវេលាដល់ហើយសម្រាប់ការសន្ទនាជាមួយអាមេរិកពីទំនាក់ទំនងសេដ្ឋកិច្ចអនាគត
04/19/2026 10:04 AM