គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងជើងនិយាយថា ខ្លួនបានសាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់ដោយជោគជ័យ

2024/06/27 03:48:35 pm        105
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានសាកល្បងដោយជោគជ័យនូវសមត្ថភាពមីស៊ីលបំពាក់ក្បាលគ្រាប់ចល័ត។ សារព័ត៌មាន KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងការកាត់ផ្ដាច់ក្បាលគ្រាប់ចល័តនីមួយៗតាមគោលការណ៍ដែលបានកំណត់ដោយជោគជ័យ កាលពីថ្ងៃពុធ ដោយបន្ថែមថា ក្បាលគ្រាប់ចល័តដាច់ដោយឡែកត្រូវបានដឹកនាំយ៉ាងត្រឹមត្រូវទៅកាន់គោលដៅសម្របសម្រួលទាំងបី ។ប្រភពដដែលនេះ បាននិយាយថា ការសាកល្បងនេះក្នុងគោលបំណងធានានូវសមត្ថភាពយានបញ្ជូនត្រឡប់តាមគោលដៅចល័តដោយឯករាជ្យ ដោយសំដៅទៅលើបច្ចេកវិទ្យាយានត្រឡប់តាមគោលដៅ ដែលអាចកំណត់គោលដៅដោយឯករាជ្យជាច្រើន ឬសមត្ថភាពក្នុងការបាញ់ក្បាលគ្រាប់ចល័តនៅលើមីស៊ីលផ្លោងបាលីស្ទីកតែមួយ។សេចក្តីថ្លែងការណ៍នេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងនូវអ្វីដែលមើលទៅទំនងជាមីស៊ីលលឿនជាងសំឡេងកាលពីថ្ងៃពុធ ប៉ុន្តែការបាញ់បង្ហោះបានបញ្ចប់ដោយការផ្ទុះពាក់កណ្តាលអាកាស ដែលសត្រូវកូរ៉េខាងជើងនេះ អះអាងថាបរាជ័យ បន្ទាប់ពីការហោះហើរចម្ងាយប្រហែល២៥០ គីឡូម៉ែត្រ ។ នាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលនេះបានហោះចេញពីតំបន់មួយនៅក្នុង ឬជុំវិញទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល ៥:៣០នាទីព្រឹក ហើយទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងវិភាគយ៉ាងលម្អិត៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍លោក ឡាយ ឡាត ចូលរួមជីវភាពនយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជា

2024/06/27 03:07:44 pm        524
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹក​ថ្ងៃទី២៧មិថុនានេះ បានប្រកាសទទួលយកសំណើររបស់លោក ឡាយ ឡាត សុំ​ចូលរួម​ជីវភាព​នយោបាយ​​ជាមួយគណបក្សប្រជាជនកម្ពុជា។តាមរយៈតេឡេក្រាមនៅព្រឹកនេះសម្ដេចតេជោ ហ៊ុន សែនបានសរសេរយ៉ាងដូច្នេះថា «ជូនលោក ឡាយ ឡាតជាទីរាប់អានដំបូងខ្ញុំសូមសំដែងនូវការអបអរសាទរចំពោះលោកដែលបានទទួលយកកំហុសដែលធ្លាប់បានសាងក្នុងរយៈពេលកន្លងមកក្រោមការដឹកនាំនៃមេដឹកនាំក្រុមជ្រុលនិយមដើម្បីប្រឆាំងផលប្រយោជន៍ជាតិឯង។ខ្ញុំសង្ឃឹមថាតាមរយៈលោកបងប្អូនផ្សេងទៀតនឹងបន្តផ្តាច់ខ្លួនចេញពីមេដឹកនាំក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាលវិញ។ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍សំណើររបស់លោកដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។សូមលោកទទួលនូវការរាប់អានពីខ្ញុំ។     ថ្ងៃ២៧មិថុនា២០២៤         ហ៊ុន សែន»

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការបញ្ជូលសមាជិកសមាជិកាថ្មី គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត

2024/06/27 02:03:04 pm        121
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ បានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានរំដោះ និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ជាគណបក្ស ដែលមានធនធានមនុស្ស គ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ក្នុងការបង្កើត និងថែរក្សាសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងដូចនេះ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ទទួលស្គាល់សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ចំនួន ៤២៤៦នាក់ មកពី ៥០៣ភូមិ ក្នុងឃុំចំនួន៤៩ ស្រុកចំនួន៣ គឺស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំនៃខេត្តត្បូងឃ្មុំ ដែលស្ម័គ្រចិត្តចូលរួមរស់ ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាជាច្រើនរូប។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ជានិច្ចកាល គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិ និងប្រជាជន ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដោយរក្សាឱ្យបាននូវសាមគ្គីភាព កុំជឿពាក្យញុះញង់ពីក្រុមអគតិមួយចំនួន ដែលមានបំណងបំផ្លិចបំផ្លាញកិត្តិយសកម្ពុជា និងការរីកចម្រើនរបស់កម្ពុជា។ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការបញ្ជូលសមាជិកសមាជិកាថ្មី គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឃលើគ្រប់វិស័យ។សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ តំណាងសមាជិកបក្សថ្មី ក៏បានប្រកាសពីការប្តេជ្ញាចិត្តគោរព និងអនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងបានប្ដេជ្ញា បន្តស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់បក្ស និងបានប្ដេជ្ញាចូលរួមរាល់សកម្មភាពរបស់បក្ស ការពារសមិទ្ធិផល និងការពារ សន្តិភាព! នឹងចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជានិច្ចនៅរាល់ការបោះឆ្នោត នាពេលអនាគតផងដែរ៕

ប្រមុខអង្គការសហប្រជាជាតិ ជំរុញឱ្យរដ្ឋជាសមាជិក ផ្តល់មូលនិធិសម្រាប់ផែនការមនុស្សធម៌

2024/06/26 08:58:30 pm        147
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារ បានទទូចឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិ ផ្តល់មូលនិធិដែលត្រូវការសម្រាប់ផែនការមនុស្សធម៌ថាជា «បញ្ហានៃភាពបន្ទាន់»។លោក Guterres បាននិយាយនៅក្នុងសារវីដេអូរបស់លោក ទៅកាន់ផ្នែកកិច្ចការមនុស្សធម៌នៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម របស់អង្គការសហប្រជាជាតិ (ECOSOC) ដែលធ្វើឡើងពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ថា ជិតពាក់កណ្តាលឆ្នាំនេះ ម្ចាស់ជំនួយបានផ្តល់ត្រឹមតែ៨ពាន់លានដុល្លារប៉ុណ្ណោះ នៃមូលនិធិចំនួន៤៨ពាន់លានដុល្លារ ដែលត្រូវការ សម្រាប់កម្មវិធីជំនួយមនុស្សធម៌ជួយសង្គ្រោះជីវិត។ ប្រមុខអង្គការសហប្រជាជាតិ បានព្រមានថា កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ ត្រូវបានបំផ្លាញដោយកង្វះការផ្តល់មូលនិធិ។ លោក និយាយថា ឆ្នាំនេះជាខួបលើកទី៧៥ នៃអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ប៉ុន្តែជម្លោះ ការមិនគោរពច្បាប់នៃសង្រ្គាម និងវិបត្តិអាកាសធាតុ កំពុងបង្កើតទុក្ខលំបាកដ៏គួរឱ្យព្រួយបារម្ភសម្រាប់មនុស្សជាតិ។នៅតំបន់ហ្កាហ្សា ប្រជាជនច្រើនជាងបីភាគបួន ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋាន។ នៅក្នុងប្រទេសស៊ូដង់ រយៈពេលជាងមួយឆ្នាំនៃការប្រយុទ្ធគ្នាយ៉ាងឃោរឃៅ ការវាយប្រហារដោយមិនរើសអើងលើជនស៊ីវិល និងអំពើហឹង្សាដោយសារជាតិសាសន៍ បានបង្កើតវិបត្តិជនភៀសខ្លួនច្រើនបំផុតរបស់ពិភពលោក។ លោក និយាយថា គំរូដ៏ឃោរឃៅដូចគ្នានៃការរងទុក្ខរបស់ជនស៊ីវិលអាចត្រូវបានគេមើលឃើញពីប្រទេសហៃទី រហូតដល់ប្រទេសអ៊ុយក្រែន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សហភាពមីយ៉ាន់ម៉ា និងហួសពីនេះទៅទៀត។ទន្ទឹមនឹងនេះ សហគមន៍ និងប្រទេសនានាដែលងាយរងគ្រោះ កំពុងទទួលរងផលប៉ះពាល់មនុស្សធម៌ និងសេដ្ឋកិច្ច នៃវិបត្តិអាកាសធាតុ។ យោងតាមលោក Guterres បានឱ្យដឹងថា នៅប្រទេសអាហ្វ្រិកខាងត្បូងតែមួយ មនុស្សជាង៦០លាននាក់ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះ ដោយគ្រោះរាំងស្ងួត ទឹកជំនន់ និងស្ថានភាពអាកាសធាតុមិនអំណោយផលខ្លាំងផ្សេងទៀត។លោក និយាយថា នៅទូទាំងពិភពលោក កត្តាទាំងនេះ កំពុងជំរុញឱ្យមានកម្រិតតម្រូវការខ្លាំងផ្នែកមនុស្សធម៌ ដែលរួមមានកម្រិតនៃភាពអត់ឃ្លាន និងការភៀសខ្លួន។

អភិបាលរងខេត្ត ស្នើដល់មន្ទីរស្ថាប័នអង្គភាពជុំវិញខេត្ត និងយុវជន ត្រូវជៀសឲ្យឆ្ងាយពីការ​ប្រើប្រាស់គ្រឿងញៀន

2024/06/26 08:51:28 pm        187
នាព្រឹកថ្ងៃទី២៦មិថុនាឆ្នាំ២០២៤ លោក សង់ រីហា អភិបាលរងខេត្តតំណាងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ បានអញ្ជើញក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន "ក្រោមប្រធានបទរួមគ្នា​វិនិយោគបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន" ។ក្នុងឱកាសនោះដែរលោក សង់ រីហា បានកោតសរសើរ និងវាយម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង​ក្នុងការបង្រ្កាបទប់ស្កាត់កន្លងមករបស់ស្ថានប័នជំនាញមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងការកាត់បន្ថយបញ្ហាគ្រឿងញៀន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បង្រ្កាបទប់ស្កាត់បានល្អប្រសើរ។លោកអភិបាលរងខេត្តបានឲ្យដឹងថា ការដែលយើងបង្រ្កាបទប់ស្កាត់បានល្អប្រសើរដូច្នេះបានហើយនោះគម្បីយើងត្រូវបន្តការខិតខំអនុវត្តការងារនេះបន្តទៀតឲ្យទទួលលទ្ធផលល្អប្រសើរបន្ថែមទៀតដើម្បីសហគមន៌យើងគ្មានគ្រឿងញៀននិងការប្រើប្រាស់គ្រឿងញៀន ស្របតាមពាក្យស្លោកប្រធានទ "រួមគ្នាវិនិយោគបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន"។យ៉ាងណាម៉ិញលោកអភិបាលរងខេត្ត បានបន្តថា ជាក់ស្តែងក្នុងករណីធ្វើតេស្តរកសារធាតុញៀន លើ​មន្រ្តីរាជការ ក្នុងខេត្តនិងតាមបណ្តាលក្រុងស្រុក ទាំងប្រាំកន្លងមក ​មន្រ្តីជំនាញ​បានពិនិត្យ​រក​ឃើញ​អ្នកមានសារធាតុញៀន​ចំនួន ០១នាក់ ​ដែលពាក់ព័ន្ធមានសារធាតុញៀនបញ្ហានេះ យើងមិន​អាចធ្វើការ​លើកលែង​បានឡើយ ​និងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់ត្រូវបណ្តេញ​ចេញពី​គ្រប់ខណ្ឌមន្រ្តីរាជការផងដែរ ។លោកអភិបាលរងខេត្ត សូមអស់លោកដែលជាមន្រ្តីរាជការ និងកម្លាំង និងសិស្សានុសិស្សទាំងអស់​ធ្វើយ៉ាងណា​ត្រូវបង្ការ​ទប់ស្កាត់ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ព្រោះ​គ្រឿងញៀន​មិន​បានផ្តល់​ផលប្រយោជន៍​អ្វីដល់​សង្គម​នោះឡើយ​ និង​ធ្វើឲ្យ​ក្រុម​គ្រួសារ​របស់​បងប្អូន​មាន​វិប្បដិសារី អស់មួយ​ជីវិតផងដែរ៕

ប្រទេសគុយបា ច្រានចោលការដាក់បញ្ចូលក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក អំពីការជួញដូរមនុស្ស

2024/06/26 08:26:10 pm        165
ប្រធានាធិបតី គុយបា លោក មីហ្គែល ឌៀស ខានែល(Miguel Diaz-Canel) កាលពីថ្ងៃអង្គារ បានចាត់ទុកថា វាជាការគួរឲ្យខឹងសម្បារ ដែលសហរដ្ឋអាមេរិក បានដាក់បញ្ចូលកោះនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ទៅក្នុងបញ្ជីប្រទេសដែលពុំបានបំពេញតាមស្តង់ដារអប្បបរមាសម្រាប់ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។លោក Diaz-Canel បាននិយាយនៅលើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុន Twitter ថា សហរដ្ឋអាមេរិក បានចុះបញ្ជីប្រទេសគុយបា ម្តងទៀត នៅលើរបាយការណ៍របស់ខ្លួនស្តីពីការជួញដូរមនុស្ស។ យោងតាមរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០២៤ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយក្រសួងការបរទេសសហរដ្ឋអាមេរិក និងបានបង្ហាញដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ថា ប្រទេសគុយបា ស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាការជួញដូរមនុស្សខ្ពស់បំផុត រួមជាមួយប្រទេសនីការ៉ាហ្គ័រ និងប្រទេសវេណេស៊ុយអេឡា។របាយការណ៍នេះ បានចោទប្រកាន់រដ្ឋាភិបាលគុយបា ពីការបរាជ័យក្នុងការឈានទៅរកការលុបបំបាត់មហន្តរាយ ហើយបានចាត់ទុកកិច្ចសហប្រតិបត្តិការវេជ្ជសាស្រ្តអន្តរជាតិរបស់ប្រទេសគុយបា ថាជាទម្រង់នៃការជួញដូរមនុស្ស ដែលបង្ខំឱ្យគ្រូពេទ្យគុយបា ទៅធ្វើការនៅក្រៅប្រទេស។ លោក Diaz-Canel បានឆ្លើយតបទៅនឹងរបាយការណ៍ថា គ្រប់គ្រាន់ហើយចំពោះការប្រមាថមើលស្រាល បង្ហាញដោយ លោក Blinken។ ការដាក់ទណ្ឌកម្ម លើប្រទេសគុយបា អាចរួមបញ្ចូលការដាក់ទណ្ឌកម្មជាច្រើនដូចជា ការបង្កកជំនួយមិនមែនមនុស្សធម៌ និងពុំមែនពាណិជ្ជកម្ម ឬការបដិសេធរបស់សហរដ្ឋអាមេរិក ក្នុងការអនុម័តប្រាក់កម្ចីដល់ប្រទេសគុយបា ពីស្ថាប័នពហុភាគី។

កោះតៃវ៉ាន់ រាយការណ៍សកម្មភាពយោធាជាថ្មីរបស់ប្រទេសចិន នៅក្បែរកោះ

2024/06/26 08:08:15 pm        135
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (២៦ មិថុនា) នេះថា ប្រទេសចិន បានអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» នៅជិតកោះ ដែលមានយន្តហោះយោធាចំនួន ២៦ គ្រឿង ព្រមទាំងនាវាចម្បាំង នៅក្នុងភាពតានតឹងចុងក្រោយបង្អស់នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន មិនបានលាក់បាំងពីការមិនពេញចិត្តរបស់ខ្លួនលើមេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ដែលខ្លួនចាត់ទុកថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» ហើយបានរៀបចំហ្គេមសង្រ្គាមរយៈពេលពីរថ្ងៃ បន្ទាប់ពីលោកបានចូលកាន់តំណែងកាលពីខែមុន។អាជ្ញាធរការពារជាតិកោះនេះនិយាយថា ចាប់ពីម៉ោង ៧ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃពុធនេះ ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ២៦ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 ដែលកំពុងប្រតិបត្តិការនៅភាគខាងជើង កណ្តាល និងភាគខាងត្បូងនៃកោះតៃវ៉ាន់ ដោយអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងចិន។កាលពីសប្តាហ៍មុន ប្រទេសចិន បានគម្រាមប្រហារជីវិតជនផ្ដាច់ខ្លួនឯករាជ្យតៃវ៉ាន់ នៅក្នុងករណីធ្ងន់ធ្ងរ ដោយនេះជាការកើនឡើងបន្ថែមទៀតនៃភាពតានតឹង ដែលទាក់ទាញការថ្កោលទោសពីលោក ឡៃ និងរដ្ឋាភិបាលរបស់ខ្លួន ក៏ដូចជាពីសហរដ្ឋអាមេរិកផងដែរ៕

រុស្ស៊ី នឹងបន្តប្រតិបត្តិការរថភ្លើងត្រង់ ដែលដឹកអ្នកដំណើរទៅកាន់កូរ៉េខាងជើង ក្នុងខែកក្កដា

2024/06/26 08:04:49 pm        246
ទីភ្នាក់ងារព័ត៌មាន អ៊ីនធឺហ្វាកស៍ (Interfax) បានរាយការណ៍នៅថ្ងៃពុធ (២៦ មិថុនា) នេះថា ប្រទេសរុស្ស៊ី នឹងបន្តសេវាកម្មរថភ្លើងធ្វើដំណើរត្រង់ ដែលដឹកអ្នកដំណើរទៅប្រទេសកូរ៉េខាងជើង ក្នុងខែកក្កដា បន្ទាប់ពីបានផ្អាករយៈពេល ៤ ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ១៩ (COVID-19)។ដោយដកស្រង់សម្តីអភិបាលនៃតំបន់ ព្រីម៉ូស្គី ក្រៃ (Primorsky Krai) ភាគខាងកើតរបស់រុស្ស៊ី ជាប់ព្រំដែនកូរ៉េខាងជើង លោក អូលេក ខូហ្ស៊េមយ៉ាកូ (Oleg Kozhemyako) សារព័ត៌មាន អ៊ីនធឺហ្វាកស៍ បានរាយការណ៍ថារថភ្លើងនឹងរត់ពីទីក្រុង វ្ល៉ាឌីវ៉ូស្តុក (Vladivostok) ទៅកាន់កំពង់ផែ រ៉ាសុន (Rason) របស់កូរ៉េខាងជើង។លោក ខូហ្ស៊េមយ៉ាកូ បាននិយាយនៅឯពិធីបើកពិធីមួយថា «ដោយជិះរថភ្លើងចេញពីក្រុង វ្ល៉ាឌីវ៉ូស្តុក ត្រង់ឆ្ពោះទៅដល់កូរ៉េខាងជើង ប្រជាជននឹងរីករាយជាមួយភាពស្រស់ស្អាត ធម្មជាតិ វប្បធម៌ ហើយនឹងបានស្គាល់ទំនៀមទម្លាប់ និងប្រពៃណីនៅទីនោះ»។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង កាលពីសប្តាហ៍មុន ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០០ ដោយធ្វើឱ្យទំនាក់ទំនងរបស់ទីក្រុងមូស្គូ កាន់តែស៊ីជម្រៅជាមួយទីក្រុងព្យុងយ៉ាង និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ដែលរួមបញ្ចូលការសន្យាការពារគ្នាទៅវិញទៅមក៕

កូរ៉េខាងជើង ប្រារព្ធខួបសង្គ្រាមកូរ៉េ ក្នុងព្រឹត្តិការណ៍ជួបជុំដ៏ធំសម្បើម

2024/06/26 06:51:24 pm        201
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រជាជនកូរ៉េខាងជើងបានប្រមូលផ្តុំគ្នាដ៏ធំសម្បើមនៅទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធ ២៥ មិថុនានេះ ដើម្បីរំលឹកខួបលើកទី ៧៤ ឆ្នាំនៃការចាប់ផ្តើមនៃសង្គ្រាមកូរ៉េ។នៅក្នុងវីដេអូ ផ្តល់ដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA ដែលសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនោះ កីឡដ្ឋាន May Day ពោរពេញទៅដោយមនុស្សកំពុងស្តាប់សុន្ទរកថា និងទស្សនាវីដេអូ។ ផ្ទាំងបដារិះគន់សហរដ្ឋអាមេរិក ដូចជា «យើងស្បថកម្ចាត់សត្រូវ ជនឈ្លានពានអាមេរិក!» និង "សងសឹកសហរដ្ឋអាមេរិកមួយរយដង!" ត្រូវបានព្យួរនៅកីឡដ្ឋាននេះ។KCNA បាននិយាយថា មនុស្សជាង ១០០.០០០ នាក់ រួមទាំងមន្ត្រី និងបុគ្គលិកទីភ្នាក់ងារជាតិ ព្រមទាំងនិស្សិត បានចូលរួមការប្រមូលផ្តុំដើម្បីប្រារព្ធខួបនេះ ដោយហៅថាជាថ្ងៃនៃការតស៊ូប្រឆាំងនឹងចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិក និងហៅសហរដ្ឋអាមេរិកថាជាសត្រូវដ៏ជូរចត់។កូរ៉េខាងជើងនិងខាងត្បូង នៅតែមានសង្រ្គាមក្នុងភាសាបច្ចេកទេស ព្រោះជម្លោះឆ្នាំ ១៩៥០ ដល់១៩៥៣ របស់បងប្អូនកូរ៉េទាំង២ បានបញ្ចប់ដោយត្រឹមតែជាបទឈប់បាញ់ មិនមែនសន្ធិសញ្ញាទេ៕

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបន្តផ្តល់បណ្ណ ប.ស.ស និងការឧបត្ថម្ភផ្សេងទៀត ជូនដល់អតីតយុទ្ធជន

2024/06/26 06:27:23 pm        215
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខភាពរបស់អតីតយុទ្ធជន និងបន្តផ្តល់បណ្ណ ប.ស.ស និងការឧបត្ថម្ភផ្សេងទៀតជូនដល់អតីតយុទ្ធជន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព ប.ស.ស ជូនជនមានពិការភាព ​និវត្តជន និង ជនបាត់បង់សមត្ថភាពការងារ និងបណ្ណមូល​និធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជន​មរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដែលបានចុះកិច្ច​សន្យាជាមួយ ប.ស.ស ដោយមិនបង់ប្រាក់ឡើយ។សម្តេចធិបតី មានប្រសាសន៍ថា ការធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី និងការគណនាគឺស្របតាមតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់អតីតយុទ្ធជន ចន្លោះឆ្នាំ ២០២០ ដល់ ២០២៣ ព្រមជាមួយនោះរាជរដ្ឋាភិបាលក៏បានដំឡើងរបបសន្តិសុខសង្គមប្រចាំខែ​ដែលទាបជាង ឬស្មើ៧៧ម៉ឺនឱ្យដល់៨២ម៉ឺន ៥ពាន់រៀល ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤មក។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ​ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបន្ថែមដល់អតីតយុទ្ធជនផងដែរ។សូមជម្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានគ្រប់គ្រងទិន្នន័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់ គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានានូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើកផ្ដល់របបសន្តិសុខសង្គមប្រចាំខែ។ សម្តេចធិបតីបញ្ជាក់ថា ការបើកផ្ដល់របបសន្តិសុខសង្គមប្រចាំខែចំនួនពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករាឆ្នាំ២០១៩ មកម៉្លេះ។ តាមសារាចរណែនាំរបស់ រាជរដ្ឋាភិបាល ដោយសហការជាមួយធនាគារដៃគូ និងបានដាក់ឱ្យដំណើរការសេវាប្រើប្រាស់ កាតអេធីអឹម (ATM) សំដៅបង្កើនភាពងាយស្រួល ក្នុងការបើកប្រាក់សោធនប្រចាំខែតាមប្រព័ន្ធធនាគារ ជូនដល់បងប្អូនអតីតយុទ្ធជនដែលត្រូវបានអនុវត្តចាប់ពីខែមេសាឆ្នាំ២០១៧កន្លងមកផងដែរ៕អត្ថបទ៖វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
08/10/2026 09:08 PM
តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
08/10/2026 08:08 PM
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
08/10/2026 08:08 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ កិច្ចប្រជុំ ៧ម៉ោង រវាងមេដឹកនាំកំពូល និងប្រធានាធិបតី ពិភាក្សាពី​​បញ្ហាប្រឈមនានា
08/10/2026 08:08 PM
រញ្ជួយដី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ធ្វើ​ឱ្យ​រដ្ឋធានីរបស់​កូឡុំប៊ីមាន​រំញ័រ
08/10/2026 08:08 PM
ខ្លែងចម្រុះពណ៌បានហោះពេញមេឃ អំឡុងពិធីបុណ្យខ្លែងអន្តរជាតិនៅទីក្រុង Colombo ប្រទេសស្រីលង្កា
08/10/2026 08:08 PM
ក្រសួងមហាផ្ទៃស្នើទៅអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ
08/10/2026 08:08 PM
ការព្រមាន​ អំពីកម្ដៅ ត្រូវបានដំឡើងទូទាំងអង់គ្លេស ខណៈសីតុណ្ហភាពនឹងឡើងដល់ ៣៦អង្សាសេ
08/10/2026 08:08 PM
ប៉ូឡូញ និងប្រទេសបាល់ទិកការពារហេដ្ឋារចនាសម្ព័ន្ធ ដោយបារម្ភពី​វាយប្រហារក្លែង​បន្លំរបស់​​រុស្ស៊ី
08/10/2026 08:08 PM
ក្រុមប្រឹក្សាសន្តិភាព រៀបចំមូលដ្ឋានសម្រាប់កងកម្លាំង ISF នៅហ្កាហ្សា បើទោះបីជាមានការបដិសេធន៍ពីអ៊ីស្រាអែលក៏ដោយ
08/10/2026 08:08 PM