គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

នយោបាយ​ និង ការអភិវឌ្ឍន៍

កូនប្រុសសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលមេដាយមាសពីរគ្រឿងក្នុងការប្រឡងភាសាអង់គ្លេស និងគណិតវិទ្យាកម្រិតសកលនៅប្រទេសឌូបៃ

2024/06/26 07:20:05 am        272
ភ្នំពេញ៖កូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺកុមារ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ដែលមានអាយុទើបតែជាង ៦ឆ្នាំ បាននាំមោទនភាពសម្រាប់ក្រុមគ្រួសារជាថ្មីម្ដងទៀត តាមរយៈការទទួលបានមេដាយមាសរហូតទៅដល់ ២ គ្រឿងក្នុងការប្រលងភាសាអង់គ្លេស និងគណិតវិទ្យាកម្រិតសកលនៅប្រទេសឌូបៃ ក្នុងកម្មវិធី Future Intelligence Students Olympaid Dubai 2024 ។ យោងតាមព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានបង្ហោះនារាត្រីរំលងអាធ្រាត្រថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ នេះ ដោយសម្ដេចបានសរសេរសារបង្កប់នូវអត្ថន័យ និងក្ដីមោទកភាពចំពោះចៅប្រុសយ៉ាងដូច្នេះថា៖ «តាមិនខ្វល់ថាចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេ តែតាពិតជាមានមោទនភាពតាំងពីជាងមួយខែមុនក្រោយបានទទួលដំណឹងថាចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ។តាយាយញញឹមពេលចៅចេញដំណើរទៅ រីករាយនិងមើលរូបថតចៅកំពុងអង្គុយប្រឡង។ពេលនេះតាយាយកាន់តែមានមោទនភាពដោយទទួលបាន ដំណឹងថាចៅបានទទួលមេដាយមាសរហូតពីរគ្រឿង មួយគ្រឿងសម្រាប់គណិតវិទ្យា និងមួយគ្រឿងទៀតសម្រាប់ភាសារអង់គ្លេស។ចៅកំពុងរៀននៅថ្នាក់មតេយ្យនៅឡើយ តែចៅអាចប្រកួតប្រជែងកំរិតសកលទាំងភាសាអង់គ្លេសទាំងគណិតវិទ្យាថ្នាក់ទី១ជាមួយសិស្សពីប្រទេសផ្សេងទៀត។ តាក៏មានមោទនភាពផងដែរ ចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃក្នុងថ្នាក់ និងកំរិតខុសៗ គ្នាដែលបង្ហាញថាចៅៗ ជាសិស្សពូកែរបស់កម្ពុជាទើបអាចចូលប្រឡងកំរិតសកលបាន។ សូមអបអរសាទរ ជាមួយមាតាបិតាអាណាព្យាបាលចៅៗទាំងអស់៕»គួរជម្រាបជូនថា កាលពីពេលថ្មីៗ កន្លងមកនេះ កុមារ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ដែលជាកូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី ទើបនឹងទទួលបានមេដាយមាស ក្នុងការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ប្រចាំឆ្នាំ ២០២៤។ អ្វីដែលកាន់តែពិសេស និងគួរឱ្យសរសើរនោះ គឺ កុមារ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ទើបតែរៀនថ្នាក់មត្តេយ្យនៅឡើយ ប៉ុន្តែមានសមត្ថភាពប្រលងបានទទួលជ័យលាភី នូវវិញ្ញាសាសម្រាប់សិស្សថ្នាក់ទី១៕ អត្ថបទ៖ ចេន សុភានាថ

លោក ម៉ាក្រុង និយាយថា ត្រៀមខ្លួនជាស្រេចសម្រាប់ការសន្ទនាជាមួយលោក ពូទីន

2024/06/25 10:09:19 pm        142
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា លោកនឹងបន្តកិច្ចសន្ទនាជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។លោកបាននិយាយនៅក្នុងGeneration Do It Yourself នៅលើគេហទំព័រ podcastថា ខ្ញុំនឹងបន្តការសន្ទនាជាមួយលោក វ្ល៉ាឌីមៀ ពូទីន។ លោកបានបញ្ជាក់ថា៖«ទេ យើងមិនបាន [ទំនាក់ទំនង] ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែខ្ញុំមិនរាប់បញ្ចូលលទ្ធភាពនៃការនិយាយអំពីបញ្ហាមួយ ឬបញ្ហាផ្សេងទៀតនោះទេ»។ មេដឹកនាំបារាំងរូបនេះ បានបញ្ជាក់ថា លោក «ជឿជាក់លើអំណាចនៃការសន្ទនា»។ លោកប្រធានាធិបតីបានបន្តទៀតថា៖«ខ្ញុំនិយាយដោយស្មោះត្រង់ជាទីបំផុតៈ ខ្ញុំជឿថា វាតែងតែមានសារៈសំខាន់ក្នុងការបន្តការសន្ទនា»។លោក ម៉ាក្រុង បានបន្ថែមថា លោកនឹងពិភាក្សាជាមួយមេដឹកនាំរុស្ស៊ីនេះ ជាពិសេសអំពី «បញ្ហារោងចក្រថាមពលនុយក្លេអ៊ែរ» ដោយមិនបានពន្យល់ពីអត្ថន័យពិតប្រាកដ ដែលលោកចង់និយាយនោះទេ។លោកពូទីន បាននិយាយមុននេះថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការធ្វើការទំនាក់ទំនង​មួយ​ទីក្រុងប៉ារីស ប្រសិនបើភាគីបារាំង មានចំណាប់អារម្មណ៍បែបនេះ។ ​យោងតាមមេដឹកនាំរុស្ស៊ី គឺលោក ពូ ទីន និងលោក ម៉ាក្រុង មានទំនាក់ទំនងការងារល្អ ប៉ុន្តែលោកប្រធានាធិបតីបារាំង បានកាត់ផ្តាច់ទំនាក់ទំនងទាំងនោះ។

ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ គ្រប់ដណ្ដប់ដោយអ្នកស្មោះត្រង់នឹងមេដឹកនាំកំពូល

2024/06/25 10:04:41 pm        193
ប្រជាជនអ៊ីរ៉ង់ នឹងជ្រើសរើសប្រធានាធិបតីនៅថ្ងៃសុក្រ (២៨ មិថុនា) សប្ដាហ៍នេះ នៅក្នុងការបោះឆ្នោតដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង បន្ទាប់ពីការស្លាប់របស់លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែមុន ជាមួយនឹងលទ្ធផលរំពឹងថានឹងមានឥទ្ធិពលលើការស្នងតំណែងបន្តពីលោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ដោយលោក ខាមីណេ ឥឡូវនេះមានវ័យចំណាស់ ៨៥ ឆ្នាំហើយនោះ ប្រធានាធិបតីបន្ទាប់ទំនងជានឹងចូលរួមយ៉ាងជិតស្និទ្ធនៅក្នុងដំណើរការចុងក្រោយនៃការជ្រើសរើសអ្នកស្នងតំណែងបន្តពីលោក ខាមីណេ ដែលបានធានាថាបេក្ខជនមានទស្សនៈប្រកាន់ជំហរតឹងដូចខ្លួន គ្របដណ្តប់លើការប្រកួតប្រជែងប្រធានាធិបតី។ការបោះឆ្នោតនេះ កើតឡើងស្របពេលជាមួយនឹងកំណើនភាពតានតឹងក្នុងតំបន់ ដោយសារជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ការបង្កើនសម្ពាធរបស់លោកខាងលិចលើអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន និងការមិនពេញចិត្តក្នុងប្រទេសកាន់តែខ្លាំងឡើងជុំវិញវិបត្តិនយោបាយ សង្គម និងសេដ្ឋកិច្ច។ទោះជាយ៉ាងណាក៏ដោយ ការស្នងតំណែងបន្តពីលោក ខាមីណេ ដែលជាអ្នកប្រឆាំងលោកខាងលិចដ៏ខ្លាំងក្លា គឺជាកង្វល់ដ៏លើសលប់ក្នុងចំណោមឥស្សរជនបុព្វជិតរបស់អ៊ីរ៉ង់។ ក្រុមប្រឹក្សាអាណាព្យាបាល បានអនុម័តបេក្ខជនប្រកាន់ជំហរតឹងចំនួន ៥ នាក់ និងបេក្ខជនកាន់ជំហរកណ្ដាលជាន់ទាបម្នាក់ ពីបេក្ខភាពដំបូងចំនួន ៨០ នាក់។លោក ខាមីណេ មិនបានគាំទ្របេក្ខជនណាមួយជាសាធារណៈទេ។ ទោះជាយ៉ាងណាក៏ដោយ ទីប្រឹក្សារបស់លោកឈ្មោះ យ៉ាយ៉ា រ៉ាហ៊ីម សាហ្វាវី (Yahya Rahim Safavi) បានជំរុញអ្នកបោះឆ្នោតឱ្យជ្រើសរើស «ប្រធានាធិបតីដែលទស្សនៈមិនផ្ទុយនឹងមេដឹកនាំកំពូល»៕

ប្រធាន UNRWA អំពាវនាវដល់ដៃគូនានាឲ្យប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីរំលាយទីភ្នាក់ងារ ប៉ាឡេស្ទីន

2024/06/25 09:53:15 pm        57
ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) កាលពីថ្ងៃចន្ទ បានអំពាវនាវដល់ដៃគូនានាឲ្យប្រយុទ្ធប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ដើម្បីឲ្យអង្គការនេះ ត្រូវបានរំលាយចោល ដោយសារខ្លួនផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា និងនៅទូទាំងតំបន់នេះ ។ប្រធាន UNRWA លោក Philippe Lazzarini បាននិយាយនៅក្នុងកិច្ចប្រជុំមួយនៃគណៈកម្មការប្រឹក្សា របស់ទីភ្នាក់ងារនេះ នៅទីក្រុងហ្សឺណែវថា៖«អ៊ីស្រាអែល បានរិះគន់អាណត្តិរបស់ទីភ្នាក់ងារនេះ យូរមក ហើយ។ ប៉ុន្តែឥឡូវនេះ ប្រទេសនេះ កំពុងប្រឹងប្រែង ដើម្បីការបញ្ចប់ប្រតិបត្តិការរបស់ UNRWA ដោយច្រានចោលនូវឋានៈរបស់ទីភ្នាក់ងារនេះថា ជាអង្គភាពរបស់អង្គការសហប្រជាជាតិដែលគាំទ្រដោយរដ្ឋសមាជិកភាគច្រើនលើសលប់»។ «ប្រសិនបើយើង មិនប្រឆាំងទេនោះ អង្គភាពនានារបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត នឹងក្លាយជាអ្នកបន្ទាប់ ដោយធ្វើឲ្យខូចប្រព័ន្ធពហុភាគីរបស់យើងថែមទៀត»។លោក Lazzarini បាននិយាយថា ទីភ្នាក់ងារនេះ កំពុងទទួលរងនូវ«កិច្ចខិតខំប្រឹងប្រែងរួមគ្នា» ដើម្បី រុះ រើវា រួមទាំងតាមរយៈគំនិតផ្តួចផ្តើមនីតិប្បញ្ញត្តិដែលគំរាមកំហែងបណ្តេញទីភ្នាក់ងារចេញពីបរិវេណរបស់ខ្លួន និងចាត់ទុក UNRWA ជា អង្គការភេរវកម្ម។នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអំពាវនាវជាច្រើនឆ្នាំមកហើយឲ្យUNRWA ត្រូវបានរុះរើ ដោយចោទប្រកាន់អង្គការនេះថា បានញុះញង់ឲ្យមានការប្រឆាំងនឹងអ៊ីស្រាអែល។ កាលពីខែមុន សភារបស់អ៊ីស្រាអែល បានអនុម័តសេចក្តីព្រាងច្បាប់មួយដែលមានគោលបំណងកំណត់ UNRWA ជាអង្គការភេរវកម្ម។

ប្រមុខអង្គការសហប្រជាជាតិ ចោទអ៊ីស្រាអែល ថាផ្តល់ព័ត៌មានមិនពិតប្រឆាំងនឹងខ្លួន

2024/06/25 09:49:49 pm        139
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានចោទប្រកាន់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ (២៤ មិថុនា) ថាបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីខ្លួន ក្នុងអំឡុងពេលសង្គ្រាមជាងប្រាំបីខែរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។លោក ហ្គុយតឺរ៉េស បានប្រាប់សន្និសីទសារព័ត៌មានស្តីពីសុចរិតភាពព័ត៌មានដោយមិនបញ្ចេញឈ្មោះអ៊ីស្រាអែលថា «ខ្ញុំបានឮប្រភពដដែលជាច្រើនដងថា ខ្ញុំមិនដែលរិះគន់ក្រុមហាម៉ាស មិនដែលថ្កោលទោសក្រុមហាម៉ាស និងថាខ្ញុំជាអ្នកគាំទ្រក្រុមហាម៉ាស»។លោកបន្ថែមថា «រឿងនោះមិនពិតទេ។ ខ្ញុំបានថ្កោលទោសក្រុមហាម៉ាសចំនួន ១០២ ដង ក្នុងចំណោមនោះមាន ៥១ ដងនៅក្នុងសុន្ទរកថាផ្លូវការ និងផ្សេងទៀតនៅក្នុងវេទិកាសង្គមផ្សេងៗគ្នា»។ លោក ហ្គីឡាដ អឺដាន (Gilad Erdan) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនៅអង្គការសហប្រជាជាតិ បាននិយាយថា ការថ្កោលទោសរបស់លោក ហ្គុយតឺរ៉េស គឺ «និយាយតែមាត់ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងសកម្មភាពរបស់លោក»។ទំនាក់ទំនងរវាងអង្គការសហប្រជាជាតិ និងអ៊ីស្រាអែល មានភាពរកាំរកូសជាយូរយារណាស់មកហើយ ហើយកាន់តែអាក្រក់ទៅៗក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ អ៊ីស្រាអែល បានចោទអង្គការសហប្រជាជាតិ ថាមានភាពលម្អៀងប្រឆាំងនឹងខ្លួន ហើយបានចោទប្រកាន់បុគ្គលិកអង្គការសហប្រជាជាតិថាបានធ្វើការជាមួយក្រុមហាម៉ាស និងពួកសកម្មប្រយុទ្ធផ្សេងទៀត។ អង្គការសហប្រជាជាតិ កំពុងស៊ើបអង្កេតលើការចោទប្រកាន់មួយចំនួន ប៉ុន្តែបាននិយាយក្នុងករណីជាច្រើនថា ខ្លួនមិនទាន់ទទួលបានភស្តុតាងចោទប្រកាន់ពីអ៊ីស្រាអែលនៅឡើយ៕

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន៖ ហ្វីលីពីន ចង់ពិភាក្សាជាមួយចិន អំពីបញ្ហាសមុទ្រចិនខាងត្បូង

2024/06/25 08:09:47 pm        218
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អ៊ិនរីកេ ម៉ាណាឡូ (Enrique Manalo) បាននិយាយនៅថ្ងៃអង្គារ (២៥ មិថុនា) នេះថា ប្រទេសហ្វីលីពីន កំពុងខិតខំធ្វើការយ៉ាងហ្មតចត់ដើម្បីនាំប្រទេសចិន ត្រឡប់ទៅតុចរចាវិញ សម្រាប់កិច្ចពិភាក្សាដើម្បីដោះស្រាយការខ្វែងគំនិតគ្នានៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ លោក ម៉ាណាឡូ បានប្រាប់ព្រឹទ្ធសភានៅថ្ងៃអង្គារនេះថា ប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំក្រុមការងារមួយកាលពីសប្តាហ៍មុន ដើម្បីរៀបចំសម្រាប់លទ្ធភាពនៃកិច្ចប្រជុំយន្តការពិគ្រោះយោបល់ទ្វេភាគីនៅក្នុងខែកក្កដា ខាងមុខនេះ។លោក ម៉ាណាឡូ បានបន្តថា «វិធានការកសាងទំនុកចិត្តអ្វីក៏ដោយដែលយើងសម្រេចបាន ជំហានទាំងនោះនឹងមិនប៉ះពាល់លើការលើកកម្ពស់អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពរបស់យើង ក៏ដូចជាសិទ្ធិ និងយុត្តាធិការនៅលើសមុទ្រហ្វីលីពីនខាងលិចនោះទេ»។ហ្វីលីពីន ប្រើឈ្មោះសមុទ្រហ្វីលីពីនខាងលិច សម្រាប់ផ្នែកនៃសមុទ្រចិនខាងត្បូងដែលខ្លួនអះអាងសិទ្ធិ។ អស់រយៈពេលជាច្រើនខែមកហើយ ប្រទេសចិន និងហ្វីលីពីនបានការចោទប្រកាន់គ្នាទៅមកជុំវិញការប៉ះទង្គិចដ៏គ្រោះថ្នាក់ និងភាពតានតឹងនៅឯថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាដែនទឹកនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន៕

សហភាពអឺរ៉ុប និងប្រទេសចិន នឹងជួបពិភាក្សាគ្នា អំពីការបន្ថែមពន្ធលើរថយន្តអគ្គិសនី

2024/06/25 07:08:34 pm        107
មេដឹកនាំសហភាពអឺរ៉ុប មានផែនការដាក់បន្ថែមពន្ធបណ្តោះអាសន្នលើរថយន្តអគ្គិសនី នាំចូលពីប្រទេសចិន ដើម្បីការពារក្រុមហ៊ុនផលិតរថយន្តផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះជាយ៉ាងណា ក្រុមមេដឹកនាំ បាននិយាយកាលពីថ្ងៃចន្ទថា ទ្វារបើកចំហសម្រាប់ការពិភាក្សា ហើយពួកគេ មានផែនការពិភាក្សានៅពេលណាមួយ ក្នុងសប្តាហ៍នេះ។មន្ត្រីគណៈកម្មការអឺរ៉ុប បានយកពន្ធ ១០ ភាគរយរួចហើយលើរថយន្តអគ្គិសនីដែលនាំចូលទាំងអស់។ ពួកគេ បានប្រកាសកាលពីដើមខែនេះថា នឹងដាក់ពន្ធបន្ថែមលើរថយន្តមកពីប្រទេសចិន រហូតដល់ ៣៨,១ភាគរយ។ ក្រុមមន្ត្រី កំពុងធ្វើការស៊ើបអង្កេតលើការឧបត្ថម្ភធនរបស់រដ្ឋ សម្រាប់រថយន្ត និងបាននិយាយថា ការផ្តល់ជំនួយបែបនេះគឺ អយុត្តិធម៌។ក្រុមមន្ត្រីបាននិយាយថា ពួកគេកំពុងស្វែងរក «ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព» ក្នុងការពិភាក្សា ដែលនឹងធ្វើឡើងនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។ ទោះជាយ៉ាងណា ប្រសិនបើពួកគេពុំអាចស្វែងរកបានដំណោះស្រាយ នោះ ការពិន័យនឹងត្រូវកំណត់ចូលជាធរមាន នៅដើមខែក្រោយ។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងប៊ែកឡាំង ថា លោកត្រូវតែមើលឃើញ ពីសកម្មភាព និងវឌ្ឍនភាពច្បាស់លាស់ ពីភាគីប្រទេសចិន។មន្ត្រីមកពីក្រសួងពាណិជ្ជកម្មចិននិយាយថា ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការសហការ ហើយពួកគេជឿថា អត្រាពន្ធរបស់សហភាពអឺរ៉ុប គឺជា «ការដាក់ទណ្ឌកម្ម»។ អ្នកនាំពាក្យក្រសួង និយាយថា ការអនុវត្តន៍ដែលពាក់ព័ន្ធ ធ្វើឡើងដោយភាគីសហភាពអឺរ៉ុប ខ្វះមូលដ្ឋានជាក់ស្តែង និងផ្លូវច្បាប់ មិនគោរពច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) និងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងដោយយុត្តិធម៌ ការផ្លាស់ប្តូរថាមពលបៃតងជាសកល និងកិច្ចសហប្រតិបត្តិការដោយបើកចំហ។កាលពីខែមុន មន្ត្រីនៅក្នុងរដ្ឋបាល របស់លោក Biden បានប្រកាសថា ពួកគេនឹងដំឡើងពន្ធបួនដងលើរថយន្តអគ្គិសនី(EV) ដែលផលិតនៅក្នុងប្រទេសចិនដល់ ១០០ភាគរយ។ អ្នកវិភាគ និយាយថា អ្នកចរចារបស់ប្រទេសចិន នឹងចាំបាច់ត្រូវមានឆន្ទៈ ក្នុងការផ្តល់សម្បទានសំខាន់ៗ នៅពេលពួកគេទៅកាន់តុពិភាក្សា នៅសហភាពអឺរ៉ុប។

ការថប់បារម្ភអំពីវ័យ ក្លាយជាក្ដីកង្វល់ ចំពោះការជជែកដេញដោលលើកដំបូង រវាងលោក BidenនិងលោកTrump

2024/06/25 07:06:11 pm        91
សម្រាប់លោក Joe Bidenប្រធានាធិបតីបច្ចុប្បន្ន និងអតីតប្រធានាធិបតី លោក Donald Trump ដែលជាបេក្ខជនមានវ័យចាស់ជាងគេបំផុតទាំងពីររូប កំពុងស្វែងរកតំណែងប្រធានាធិបតីអាមេរិក ខណៈដែលវ័យរបស់លោកទាំង២ គឺជាបញ្ហានៃការបោះឆ្នោតដែលមិនអាចគេចផុតឡើយ។ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យបច្ចុប្បន្នអាយុមានវ័យ៨១ ឆ្នាំ និងអ្នកកាន់តំណែងមុនរបស់លោកមកពីគណបក្សសាធារណរដ្ឋអាយុ៧៨ ឆ្នាំនឹងប្រឈមមុខដាក់គ្នានៅទីក្រុង អាតល្លង់តា (Atlanta)រដ្ឋ ចរចា (Georgia) សម្រាប់ការជជែកដេញដោលលើកដំបូងក្នុងចំណោមការជជែកដេញដោលពីរ មុនការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំនេះ ដោយផ្តល់ឱ្យជនជាតិអាមេរិកនូវការប្រៀបធៀបដ៏កម្រមួយអំពីរាងកាយ និងស្មារតី បុរសទាំងពីរ។ ក្នុងរយៈពេល ៩០ នាទី ក្រោមពន្លឺកាមេរ៉ាទំនើប លោកប្រធានាធិបតី Biden និងអតីតប្រធានាធិបតី Trump ដែលនៅតែមានសំលេងគាំទ្រប្រកៀកប្រកិតគ្នានៅក្នុងការស្ទង់មតិថ្នាក់ជាតិ នឹងនិយាយអំពីបញ្ហាជាច្រើនចាប់ពីសេដ្ឋកិច្ច និងសង្រ្គាមបរទេស រហូតដល់អន្តោប្រវេសន៍ និងអនាគតនៃលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែសកម្មភាពក្នុងការសម្តែងដ៏ខ្លាំងក្លាអាចក្លាយជាការរិះគន់ខ្លាំងជាងសម្រាប់លោក Biden ដែលជាប្រធានាធិបតីវ័យចំណាស់ជាងគេរបស់ប្រទេសនេះ ដែលត្រូវបានចោទសួរអំពីភាពរឹងមាំនៃកាយសម្បទា សមត្ថភាព និងប្រាជ្ញាស្មារតីរបស់លោក ចាប់តាំងពីលោកបានឡើងកាន់តំណែង៕

លោកប្រធានាធិបតីបារាំង Macron ព្រមានពីសង្រ្គាមស៊ីវិល បើគណបក្សឆ្វេង ឬស្តាំនិយមជ្រុលឈ្នះការបោះឆ្នោតសភា

2024/06/25 06:59:56 pm        144
លោកប្រធានាធិបតីបារាំង Emmanuel Macron បានប្រាប់កម្មវិធីមួយដែលបានបង្ហាញកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា ជ័យជម្នះរបស់ ទាំងគណបក្សស្តាំនិយមជ្រុល National Rally (RN) ទាំង ក្រុមចម្រុះរណសិរ្សនិយមឆ្វេងនិយមជ្រុល ក្នុងការបោះឆ្នោតសភានៅថ្ងៃអាទិត្យ៣០ខែមិថុនានេះ អាចប្រឈមសង្រ្គាមស៊ីវិលដល់ប្រទេសបារាំង។ លោក Macron បានប្រាប់កម្មវិធី"Generation Do It Yourself" ថា ការបង្ហាញរបស់គណបក្ស RN ដែលអ្នកបោះឆ្នោតដាក់ក្នុងលំដាប់លេខ១ និងដំណោះស្រាយរបស់ពួកគេដើម្បីដោះស្រាយការភ័យខ្លាចចំពោះឧក្រិដ្ឋកម្ម និងអន្តោប្រវេសន៍ គឺផ្អែកលើ ការរើសអើង ឬការបែកបាក់។ លោក Macron បាននិយាយថា គណបក្សឆ្វេងនិយមជ្រុល France Unbowed និងគណបក្សស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) សុទ្ធតែបានបន្តគោលនយោបាយបែកបាក់ជាតិ ដែលបង្កឱ្យមានភាពតានតឹងរវាងសហគមន៍។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ហ្គើរ៉ល ដាម៉ានិន (Gerald Darmanin)បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា ប្រទេសបារាំងអាចមើលឃើញភាពចលាចលស៊ីវិល និងអំពើហិង្សា ពាក់ព័ន្ធនឹងការបោះឆ្នោត ខណៈយុទ្ធនាការឈានចូលដល់សប្តាហ៍ចុងក្រោយរបស់ខ្លួនមុនពេលការបោះឆ្នោតជុំទី មួយ៕

សម្តេចធិបតី លើកទឹកចិត្តឲ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់សហការជាមួយក្រសួងអប់រំ ដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវ

2024/06/25 06:17:00 pm        134
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញ និងលើកទឹកចិត្តដល់បណ្តាគ្រឹះស្ថានឧត្តម សិក្សាទាំងអស់ធ្វើការសហការជាមួយគ្រឹះស្ថានអប់រំ និងស្ថាប័ននានាទៀតដើម្បីលើកកម្ពស់នៃការសិក្សា ស្រាវជ្រាវនៅកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នាព្រឹកថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសិក្សាស្រាវជ្រាវពិតជាមានការចាំបាច់ខ្លាំងណាស់ ប៉ុន្តែត្រូវតែមានការសហការគ្នាទៅវិញទៅមកជា មួយភាគីពាក់ព័ន្ធ ដើម្បីឲ្យកិច្ចការងារទាំងនេះ កាន់តែរីកចម្រើនបន្ថែមទៀតនោះ។នៅក្នុងពិធីខាងលើនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បាន អំពាវនាវ និងលើកទឹកចិត្តដល់គ្រឹះ ស្ថានឧត្តមសិក្សាដទៃទៀត មកចូលរួមជាមួយបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាផងដែរ ខណៈ បច្ចុប្បន្នសាកលវិទ្យាល័យនេះមានសមាជិកជាង១០ហើយដែលបានចូលរួម។ សម្តេចធិបតី បានលើកឡើងទៀតថា ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាមភាពរីកចម្រើននៃផ្នែកបច្ចេកវិទ្យា។ មួយវិញទៀតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណងបន្តនិរន្តរភាព នៃ​ការបណ្តុះបណ្តាលនៅកម្រិតឧត្ដមសិក្សាក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយ​ប្រើប្រាស់​ថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធាន​ហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក។ សម្តេចធិបតី បានបន្ថែមទៀតថា បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ក៏ផ្ដល់លទ្ធភាព​ក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និងបើកចំហធនធានសិក្សា​ទៅកាន់អ្នក​សិក្សាក្នុងតំបន់ និងសាកលលោកផងដែរ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
08/10/2026 09:08 PM
តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
08/10/2026 08:08 PM
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
08/10/2026 08:08 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ កិច្ចប្រជុំ ៧ម៉ោង រវាងមេដឹកនាំកំពូល និងប្រធានាធិបតី ពិភាក្សាពី​​បញ្ហាប្រឈមនានា
08/10/2026 08:08 PM
រញ្ជួយដី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ធ្វើ​ឱ្យ​រដ្ឋធានីរបស់​កូឡុំប៊ីមាន​រំញ័រ
08/10/2026 08:08 PM
ខ្លែងចម្រុះពណ៌បានហោះពេញមេឃ អំឡុងពិធីបុណ្យខ្លែងអន្តរជាតិនៅទីក្រុង Colombo ប្រទេសស្រីលង្កា
08/10/2026 08:08 PM
ក្រសួងមហាផ្ទៃស្នើទៅអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ
08/10/2026 08:08 PM
ការព្រមាន​ អំពីកម្ដៅ ត្រូវបានដំឡើងទូទាំងអង់គ្លេស ខណៈសីតុណ្ហភាពនឹងឡើងដល់ ៣៦អង្សាសេ
08/10/2026 08:08 PM
ប៉ូឡូញ និងប្រទេសបាល់ទិកការពារហេដ្ឋារចនាសម្ព័ន្ធ ដោយបារម្ភពី​វាយប្រហារក្លែង​បន្លំរបស់​​រុស្ស៊ី
08/10/2026 08:08 PM
ក្រុមប្រឹក្សាសន្តិភាព រៀបចំមូលដ្ឋានសម្រាប់កងកម្លាំង ISF នៅហ្កាហ្សា បើទោះបីជាមានការបដិសេធន៍ពីអ៊ីស្រាអែលក៏ដោយ
08/10/2026 08:08 PM