មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតី៖ ប្រទេសកូឡុំប៊ី នឹងផ្អាកការនាំចេញធ្យូងថ្មទៅអ៊ីស្រាអែល

2024/06/10 12:21:34 pm        122
ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក ហ្គាស្តាវ៉ូ ប៉េត្រូ(Gustavo Petro) បានប្រកាសនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា ប្រទេសរបស់លោក នឹងផ្អាកការនាំចេញធ្យូងថ្មទៅកាន់ប្រទេសអ៊ីស្រាអែល ដោយសារតែការវាយប្រហាររបស់ប្រទេសនេះលើតំបន់ហ្កាហ្សាស្ទ្រីប ដែលលោកបានហៅជាថ្មីម្តងទៀតថាជា «អំពើប្រល័យពូជសាសន៍»។សេចក្តីព្រាងក្រិត ដែលចែករំលែកដោយក្រុមហ៊ុនលោក Petro នឹងត្រូវបានផ្សព្វផ្សាយដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ នៅលើគេហទំព័ររបស់ខ្លួននៅចន្លោះថ្ងៃទី ១១ និង១៧ ខែមិថុនា សម្រាប់មតិយោបល់ មុនពេលចូលជាធរមាន។ទិន្នន័យផ្លូវការបង្ហាញថា ប្រទេសកូឡុំប៊ី បាននាំចេញធ្យូងថ្មមានតម្លៃចំនួន៤៤៧លានដុល្លារ ទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំ២០២៣ ដែលធ្លាក់ចុះ៥៧ភាគរយពីឆ្នាំ២០២២ ខណៈក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤ ធ្យូងថ្មមានតម្លៃចំនួន ៨៨លានដុល្លារ ត្រូវបាននាំចេញទៅកាន់ប្រទេសអ៊ីស្រាអែល។ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះជុំថ្មី រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទំនាក់ទំនងរវាងប្រទេសកូឡុំប៊ី និងអ៊ីស្រាអែល កាន់តែមានភាពតានតឹង។ លោក Petro បានរិះគន់អ៊ីស្រាអែលម្តងហើយម្តងទៀត និងបានអំពាវនាវឱ្យប្រទេសនៅអាមេរិកឡាទីនផ្សេងទៀត ចូលរួមជាមួយប្រទេសកូឡុំប៊ី ដើម្បីថ្កោលទោសប្រទេសអ៊ីស្រាអែល។នៅក្នុងសុន្ទរកថា កាលពីថ្ងៃទី១ខែឧសភា លោក Petro បានប្រកាសពីការផ្តាច់ទំនាក់ទំនងផ្នែកការទូតរបស់ប្រទេសកូឡុំប៊ី ជាមួយប្រទេសអ៊ីស្រាអែល។

អង្គការសិទ្ធិមនុស្សUN៖ ជនស៊ីវិលយ៉ាងហោចណាស់ ១៧៤នាក់ ត្រូវបានសម្លាប់នៅអ៊ុយក្រែន ក្នុងខែឧសភា

2024/06/10 12:12:47 pm        109
អង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និយាយថា ជនស៊ីវិលយ៉ាងហោចណាស់១៧៤នាក់ត្រូវបានសម្លាប់ និង៦៩០នាក់ បានរងរបួស នៅប្រទេសអ៊ុយក្រែន ក្នុងខែឧសភា។ បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅអ៊ុយក្រែន បានប្រកាសថា វាជាចំនួនខ្ពស់បំផុតនៃការស្លាប់និងរងរបួសជនស៊ីវិលប្រចាំខែ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ មក។អង្គការសិទ្ធិមនុស្ស បានសន្និដ្ឋានថាអ្នកស្លាប់ និងរងរបួសខ្ពស់ ដោយសារការវាយប្រហារកាន់តែខ្លាំងឡើងដោយកងកម្លាំងរុស្ស៊ីលើទីក្រុង Kharkiv និងកន្លែងផ្សេងទៀត នៅតំបន់ភាគខាងកើតទីក្រុង Kharkiv បន្ទាប់ពីពួកគេបានបើកការវាយលុកហួសពីព្រំដែនភាគខាងជើងនៃតំបន់ជាមួយប្រទេសរុស្ស៊ី កាលពីថ្ងៃទី១០ ខែឧសភា។ កាលពីថ្ងៃអាទិត្យ កងកម្លាំងរុស្ស៊ី បានបើកការវាយលុកនៅក្នុង តំបន់ Kharkiv ដោយបំផ្លាញលំនៅឋានជាច្រើនខ្នងនៅទីនោះ។ទន្ទឹមនឹងនេះ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍អាមេរិក CBS ថា សន្ទុះនៃប្រតិបត្តិការរបស់រុស្ស៊ីនៅទីក្រុង Kharkiv បានជាប់គាំង។ លោកនិយាយថា ទីក្រុង Kharkiv នៅតែស្ថិតក្រោមការគំរាមកំហែង ប៉ុន្តែកងទ័ពរុស្ស៊ី មិនអាចរុលទៅមុខតាមដីគោកបានទេ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងវីដេអូមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរុស្ស៊ី បានបរាជ័យក្នុងការអនុវត្តប្រតិបត្តិការ នៅទីក្រុង Kharkiv ហើយ លោកក៏បាននិយាយផងដែរថា កងកម្លាំងអ៊ុយក្រែន កំពុងបំផ្លាញអង្គភាពរុស្ស៊ី ដែលចូលទៅក្នុងទឹកដីរបស់អ៊ុយក្រែន។វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្គ្រាម Think Tank របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងការវាយតម្លៃរបស់ខ្លួនថា តាមសេចក្តីរាយការណ៍ ទីបញ្ជាការយោធារុស្ស៊ី កំពុងផ្ទេរកងកម្លាំងដែលពុំបានបញ្ជាក់ចំនួន ពីទិសដៅទីក្រុង Kherson ទៅទិសដៅទីក្រុង Kharkiv ។

រដ្ឋមន្ត្រីនិយមកណ្តាលរបស់អ៊ីស្រាអែល លោក Gantz លាលែងពីរដ្ឋាភិបាល លោក Netanyahu

2024/06/10 12:04:12 pm        154
រដ្ឋមន្ត្រីរបស់អ៊ីស្រាអែល លោក Benny Gantz បានលាលែងពីរដ្ឋាភិបាលចម្រុះក្នុងគ្រាអាសន្នរបស់ប្រទេស កាលពីថ្ងៃអាទិត្យ។ លោកបាននិយាយថា ការលាលែងពីតំណែងរបស់លោក ក្នុងពេលចំណាប់ខ្មាំងនៅតែស្ថិតនៅក្នុងតំបន់ហ្កាហ្សា ហើយទាហាននៅតែកំពុងប្រយុទ្ធនៅទីនោះ គឺជាការសម្រេចចិត្តដ៏ពិបាក។ អតីតឧត្តមសេនីយ លោក Gantz បានចូលរួមជាមួយគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក Netanyahu ភ្លាមៗ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមហាម៉ាស ។កាលពីខែមុន លោក Gantz បានបង្ហាញដល់លោក Netanyahu ជាមួយនឹងកាលបរិច្ឆេទកំណត់ថ្ងៃទី ៨ ខែមិថុនា ដើម្បីបង្ហាញនូវយុទ្ធសាស្ត្រច្បាស់លាស់មួយសម្រាប់តំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលបាននិងកំពុងដាក់សម្ពាធលើការវាយលុកដោយយោធា ប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ដែលលោក Netanyahu បានច្រានចោលឱសានវាទភ្លាមៗ បន្ទាប់ពីត្រូវបានផ្តល់ឱ្យ។ ខណៈការចាកចេញរបស់គណបក្សនិយមកណ្តាលរបស់ លោក Gantz មិនបង្កការគំរាមកំហែងភ្លាមៗដល់រដ្ឋាភិបាលរបស់អ៊ីស្រាអែល ប៉ុន្តែវាអាចនឹងមានផលប៉ះពាល់ខ្លាំង។បន្ទាប់ពីការប្រកាសលាលែងពីតំណែង លោក Gantz បានជំរុញឱ្យលោក Netanyahu ព្រមព្រៀងលើកាលបរិច្ឆេទបោះឆ្នោតនៅរដូវស្លឹកឈើជ្រុះ ដើម្បីបញ្ចៀសការប៉ះទង្គិចផ្នែកនយោបាយបន្ថែមទៀតនៅពេលមានគ្រាអាសន្នរបស់ប្រទេស។ ការបោះឆ្នោតស្ទង់មតិ បានបង្ហាញថាលោក Gantz គឺជាគូប្រជែងផ្នែកនយោបាយដ៏គួរឱ្យព្រួយបារម្ភបំផុតសម្រាប់លោកនាយករដ្ឋមន្ត្រី។លោក Netanyahu បានឆ្លើយតបទៅនឹងការលាលែងពីតំណែងរបស់លោក Gantz នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រាប់លោកថា វាពុំមែនជាពេលដែលត្រូវបោះបង់ចោលសមរភូមិនោះទេ។ ការចាកចេញរបស់គណបក្សនិយមកណ្តាលរបស់លោក Gantz នឹងមិនបង្កការគំរាមកំហែងភ្លាមៗដល់រដ្ឋាភិបាលនោះទេ ប៉ុន្តែវាអាចមានផលប៉ះពាល់ខ្លាំង ដោយទុកឱ្យលោក Netanyahu ពឹងផ្អែកលើភាពប្រកាន់តឹង ដោយគ្មានទីបញ្ចប់ចំពោះសង្រ្គាមនៅតំបន់ហ្កាហ្សា និងការរីកកាន់តែធំដែលអាចកើតមាននៅក្នុងការប្រយុទ្ធជាមួយក្រុមហេសបូឡានៅប្រទេសលីបង់។

លោកBiden និងលោកMacron ឈានដល់កិច្ចព្រមព្រៀងលើការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីសម្រាប់អ៊ុយក្រែន

2024/06/10 11:40:38 am        221
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron លើការប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកដើម្បីជួយអ៊ុយក្រែន។ នៅពេលសួរថាតើមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីបញ្ហានេះហើយឬនៅ និងថាតើលោកទាំង២បានឈានដល់កិច្ចព្រមព្រៀងដែរឬទេ លោក Biden បានឆ្លើយថា មែនហើយ។ ក្រុមប្រទេសG7 និងសហភាពអឺរ៉ុប កំពុងពិចារណាពីរបៀបប្រើប្រាស់ប្រាក់ចំណេញដែលបានមកពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្នុងបណ្ដាធនាគាររបស់ប្រទេសលោកខាងលិច ដើម្បីផ្តល់ឱ្យអ៊ុយក្រែន និងធានាផ្ដល់ហិរញ្ញប្បទានដល់ ក្រុង គីវ (Kyiv)សម្រាប់ឆ្នាំ២០២៥។ មូលនិធិរបស់ធនាគារកណ្តាលរុស្ស៊ីប្រហែល ២៦០ ពាន់លានអឺរ៉ូ ឬស្មើ ២៨០.៩ ពាន់លានដុល្លារ ត្រូវបានបង្កកនៅទូទាំងពិភពលោក ដែលភាគច្រើននៅក្នុងសហភាពអឺរ៉ុប។ មូលនិធិនេះបង្កើតផលចំណេញចន្លោះពី ២,៥ ពាន់លានទៅ ៣,៥ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ ដែលសហភាពអឺរ៉ុបនិយាយថាមិនជំពាក់កិច្ចសន្យាជាមួយរុស្ស៊ីទេ ។ គំនិត ដែលផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ប្រាក់ចំណេញនេះជាលំហូរប្រាក់ចំណូលថេរដើម្បីផ្តល់ប្រាក់កម្ចីដ៏ធំក្នុងទំហំ៥០ ពាន់លានដុល្លារ ដែលអាចត្រូវបានដំឡើងនៅលើទីផ្សារ។ រុស្ស៊ីនិយាយថា ការបង្វែរប្រាក់ចំណេញពីមូលនិធិដែលបង្កករបស់ខ្លួន ស្មើនឹងការលួចទ្រព្យសម្បត្តិរុស្ស៊ី៕

ភាពតានតឹងកើនឡើងខ្លាំង នៅព្រំដែនប៉ូឡូញ -បេឡារុស ខណៈជនអន្តោប្រវេសន៍កាន់តែច្រើនទៅដល់

2024/06/10 10:56:50 am        214
ហ៊ុព័ទ្ធដោយព្រៃឈើដ៏ខៀវស្រងាត់ មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅជិតរបងរុំព័ទ្ធដោយបន្លាលួស នៅតាមបណ្តោយព្រំដែនប្រទេសបេឡារុស រង់ចាំឱកាសដើម្បីធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ។ នៅម្ខាងទៀត ឆ្មាំព្រំដែនប៉ូឡូញ និងទាហានប្រដាប់អាវុធបានដើរល្បាត និងបើករថយន្តចុះឡើងៗ ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើក្រុមមួយ ដែលភាគច្រើនជាយុវជនមកពីមជ្ឈិមបូព៌ា ហើយខ្លួនប្រាណពួកគេមួយចំនួនសុទ្ធតែស្នាមរបួសមុតបន្លាលួសដ៏មុតស្រួច។ភាពតានតឹងជុំវិញការធ្វើអន្តោប្រវេសន៍បានកើនឡើងខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប ខណៈគណបក្សស្តាំនិយមជ្រុលដែលកំពុងអំពាវនាវឱ្យមានការគ្រប់គ្រងកាន់តែតឹងរ៉ឹង បានប្រឈមនឹងក្រុមចលនានិយមកណ្តាលនៅក្នុងការបោះឆ្នោតសភាអឺរ៉ុបដែលបានប្រព្រឹត្តទៅនៅប្រទេសប៉ូឡូញកាលពីថ្ងៃអាទិត្យ។ នៅទីនេះ ការប្រឈមដាក់គ្នានោះ បានបន្ថែមពីលើបញ្ហាភូមិសាស្ត្រនយោបាយថែមទៀត។ ប្រទេសប៉ូឡូញ និងសហភាពអឺរ៉ុបបានចោទប្រកាន់បេឡារុស និងរុស្ស៊ីថាបានព្យាយាមពង្រីកភាពវឹកវរចាប់តាំងពីឆ្នាំ២០២១មក ដោយជំរុញឲ្យជនអន្តោប្រវេសន៍ ឆ្លងព្រំដែនជាអ្វីដែលទីក្រុងវ៉ាសូវី(Warsaw) ហៅថា សង្រ្គាមកូនកាត់។ ទីក្រុង មីន (Minsk) និង ក្រុងមូស្គូ (Moscow) បានច្រានចោលការចោទប្រកាន់នេះ។ យោងតាមតួលេខរបស់រដ្ឋាភិបាលប៉ូឡូញ ចំនួនអ្នកមកដល់បានកើនឡើងនាពេលថ្មីៗនេះ ៕

លោក Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទីបី

2024/06/10 10:34:15 am        166
លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា កាលពីថ្ងៃអាទិត្យ (០៩ មិថុនា) សម្រាប់អាណត្តិទីបី បន្ទាប់ពីការធ្លាក់ចុះនៃការគាំទ្រក្នុងការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើល ដែលនឹងសាកល្បងសមត្ថភាពរបស់លោកក្នុងការធានានូវភាពប្រាកដប្រជានៃគោលនយោបាយក្នុងរដ្ឋាភិបាលចម្រុះ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។ប្រធានាធិបតីឥណ្ឌា លោកស្រី ដ្រូប៉ាឌី មួរមូ (Droupadi Murmu) បានដឹកនាំពិធីសម្បថរបស់លោក ម៉ូឌី នៅឯវិមានប្រធានាធិបតី រ៉ាសត្រាប៉ាទី បាវ៉ាន់ (Rashtrapati Bhavan) ក្នុងទីក្រុងញូវ ដេលី ដោយមានការចូលរួមពីឥស្សរជនរាប់ពាន់នាក់ រួមទាំងមេដឹកនាំនៃប្រទេសក្នុងតំបន់ចំនួនប្រាំពីរ តារាបូលីវូដ និងអ្នកឧស្សាហកម្មជាច្រើន។អ្នកគាំទ្របានអបអរសាទរ ទះដៃ និងស្រែកថាហៅឈ្មោះលោក ម៉ូឌី នៅពេលដែលមេដឹកនាំវ័យ ៧៣ ឆ្នាំរូបនេះប្រារព្ធពិធីស្បថកាន់តំណែង។ លោក ម៉ូឌី ទទួលបានអាណត្តិទីបី បន្ទាប់ពីការបោះឆ្នោតពហុដំណាក់កាល ដែលបានបញ្ចប់កាលពីថ្ងៃទី០១ ខែមិថុនា ដោយមានការគាំទ្រពីគណបក្សក្នុងតំបន់ចំនួន ១៤ នៅក្នុងសម្ព័ន្ធប្រជាធិបតេយ្យជាតិដឹកនាំដោយគណបក្ស BJP របស់លោក។ លទ្ធផលនេះត្រូវបានគេមើលឃើញថាជាជំហានថយក្រោយដ៏ធំមួយចំពោះមេដឹកនាំដ៏មានប្រជាប្រិយភាព ខណៈដែលការស្ទង់មតិ បានព្យាករថា បក្ស BJP នឹងទទួលបាននូវកៅអីច្រើនជាងកាលពីឆ្នាំ២០១៩។ក្រុមអ្នកវិភាគនិយាយថា អាណត្តិថ្មីរបស់លោក ម៉ូឌី ជានាយករដ្ឋមន្ត្រី ទំនងជាមានបញ្ហាប្រឈមក្នុងការបង្កើតការឯកភាពគ្នាលើបញ្ហានយោបាយ និងគោលនយោបាយដ៏ចម្រូងចម្រាសក្នុងការប្រឈមមុខនឹងផលប្រយោជន៍ផ្សេងៗគ្នានៃគណបក្សក្នុងតំបន់ និងក្រុមប្រឆាំងដែលកាន់តែខ្លាំងក្លា៕

លោកស្រី Von der Leyen មានទំនុកចិត្តថា លោកស្រី អាចឈ្នះអាណត្តិថ្មី ជាប្រធានគណៈកម្មការអឺរ៉ុប

2024/06/10 10:22:58 am        144
ប្រធានគណៈកម្មការអឺរ៉ុប ដែលកំពុងកាន់តំណែង លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា ថា លោកស្រី មានបំណងបង្កើតសំឡេងភាគច្រើននៅក្នុងសភា សហភាពអឺរ៉ុប សម្រាប់ «អឺរ៉ុបដ៏រឹងមាំ និងមានប្រសិទ្ធភាព» ហើយលោកស្រី មានទំនុកចិត្តថា លោកស្រីអាចទទួលជ័យជម្នះក្នុងអាណត្តិថ្មី ខណៈលទ្ធផលបឋមពីការបោះឆ្នោតរបស់ប្លុកនេះ ត្រូវបានចេញផ្សាយ។ដើម្បីធានាបានរយៈពេលប្រាំឆ្នាំទៀត ជាប្រធាននៃស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប លោកស្រី von der Leyen ត្រូវការសំឡេងភាគច្រើនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៃមេដឹកនាំសហភាពអឺរ៉ុបទាំង ២៧ប្រទេស និងក៏ជាសំឡេងភាគច្រើន នៅក្នុងសភាអឺរ៉ុបដែលមាន៧២០ អាសនៈ ផងដែរ។ខណៈគណបក្សសង្គមនិយម សេរីនិយម និងនិយមកណ្តាល ត្រូវបានកំណត់ដើម្បីទទួលបានសំឡេងភាគច្រើននៅក្នុងសភា ដែលមានអាសនៈចំនួន៧២០ ការបោះឆ្នោត បានធ្វើឱ្យមានផលប៉ះពាល់ក្នុងតំបន់ ដល់មេដឹកនាំទាំងប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ ដោយបង្កើតជាសំណួរអំពីរបៀបដែលប្រទេសមហាអំណាចធំៗរបស់សហភាពអឺរ៉ុប អាចជំរុញគោលនយោបាយនៅក្នុងប្លុកនេះដោយរបៀបណា។

ការគាំទ្របក្សនាយករដ្ឋមន្រ្តីហុងគ្រី ធ្លាក់ទាបបំផុតក្នុងពេលជាច្រើនទសវត្សរ៍ ក្នុងការបោះឆ្នោតសហភាពអឺរ៉ុប

2024/06/10 10:18:32 am        135
គណបក្ស ហ្វីដេស (Fidesz) របស់នាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ីកទ័រ អ័របាន (Viktor Orban) កំពុងប្រឈមនឹងលទ្ធផលដ៏អាក្រក់បំផុតរបស់ខ្លួននៅក្នុងការបោះឆ្នោតជាតិ ឬសហភាពអឺរ៉ុប ក្នុងរយៈពេលជិតពីរទសវត្សរ៍ នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ដោយការយកឈ្នះក្នុងសំឡេងគាំទ្រតិចតួចបំផុត ខណៈដែលបក្សនយោបាយប្រឆាំងចំណូលថ្មីបានយកឈ្នះលើគណបក្សប្រឆាំងទាំងអស់។ដោយកាន់អំណាចតាំងពីឆ្នាំ២០១០ មក អតីតយុទ្ធជនជាតិនិយម លោក អ័របាន បានជួបវិបត្តិជាច្រើនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខណៈរឿងអាស្រូវផ្លូវភេទបានធ្វើឱ្យសម្ព័ន្ធមិត្តសំខាន់ពីររបស់លោកបាត់បង់ការគាំទ្រ ស្របពេលដែលហុងគ្រី កំពុងងើបចេញពីកំណើនអតិផរណាដ៏អាក្រក់បំផុតនៅក្នុងសហភាពអឺរ៉ុប។លទ្ធផលដំបូងបានព្យាករថា បក្សហ្វីដេស របស់លោក អ័របាន និងសម្ព័ន្ធមិត្តបក្សប្រជាធិបតេយ្យគ្រិស្ដ ដ៏តូចរបស់ខ្លួន បានឈ្នះ ១១ អាសនៈនៅក្នុងសភាអ៊ឺរ៉ុប ជាមួយនឹងសម្លេងឆ្នោត ៤៤,២ ភាគរយ ដោយធ្លាក់ចុះពីចំនួន ១៣ អាសនៈរួមបញ្ចូលគ្នា មុនការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។តួលេខនោះបានបង្ហាញថា គណបក្ស ធីសហ្សា (Tisza) ស្តាំនិយមកណ្តាល របស់លោក ភីតធើ ម៉េកយ៉ា (Peter Magyar) ដែលជាបក្សប្រឆាំងថ្មី ឈរនៅលេខរៀងទី២ ជាមួយនឹងអាសនៈចំនួន ៧ ក្នុងសំឡេងគាំទ្រ ៣០ ភាគរយ ច្រើនជាងគណបក្សប្រឆាំងទាំងអស់បូកបញ្ចូលគ្នា ហើយនោះជាលទ្ធផលល្អប្រសើរជាងការស្ទង់មតិមុនឈានទៅដល់ការព្យាករក្នុងការបោះឆ្នោត។ ថ្លែងទៅកាន់អ្នកគាំទ្រ លោក អ័របាន បាននិយាយថា លទ្ធផលបង្ហាញថា លទ្ធិប្រជាធិបតេយ្យហុងគ្រី នៅតែមានស្ថានភាពល្អ ដោយបានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យនោះ៕

កូរ៉េខាងត្បូងរាយការណ៍ថា បាឡុងផ្ទុកសំរាមជាង៣០០បន្ថែមទៀត ហោះចេញពីកូរ៉េខាងជើង

2024/06/10 10:14:11 am        197
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយដកស្រង់សម្ដីយោធាកូរ៉េខាងត្បូងថា កូរ៉េខាងជើងបានបង្ហោះបាឡុងផ្ទុកសំរាមចំនួន ៣១០ បន្ថែមទៀត ចូលក្នុងទឹកដីកូរ៉េខាងត្បូង ទាំងយប់អធ្រាត្រ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បាននិយាយដោយដកស្រង់សម្តីរបស់នាយសេនាធិការចម្រុះរបស់ប្រទេសនេះថា វគ្គចុងក្រោយនៃបាឡុងផ្ទុកកាកសំណល់ដែលបានបញ្ជូនកាលពីល្ងាចថ្ងៃអាទិត្យមានផ្ទុក ដូចជា សំណល់ក្រដាស និងផ្លាស្ទិច ដោយពុំបានរកឃើញសារធាតុពុលណាមួយឡើយ ។យោធាក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានបង្ហោះបាឡុងរាប់រយបន្ថែមទៀតដែលផ្ទុកដោយសំរាមទៅកាន់កូរ៉េខាងត្បូងក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ស្របពេលមានភាពតានតឹងកាន់តែខ្លាំង លើយុទ្ធនាការបង្ហោះបាឡុងនៅតែបន្តរបស់ទីក្រុងព្យុងយ៉ាង។គិតត្រឹមម៉ោង ១០ ព្រឹក នាយសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានរកឃើញបាឡុងផ្ទុកកាកសំណល់ប្រហែល ៣៣០ ដែលកូរ៉េខាងជើងបានបង្ហោះតាំងពីថ្ងៃសៅរ៍ ក្នុងនោះជាង ៨០ បានធ្លាក់នៅខាងក្នុងទឹកដីកូរ៉េខាងត្បូង ហើយបាឡុងនៅសល់មួយចំនួនទៀត ទំនងជាមិនទាន់មកទៅដល់ប្រទេសនេះទេ៕

សម្តេចធិបតីណែនាំ ដល់មន្រ្តីនគរបាលចរាចរណ៍ត្រូវអមដំណើរស្រ្តីមានផ្ទៃពោះឲ្យដល់មន្ទីរពេទ្យ

2024/06/10 10:06:53 am        254
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ពេលជួបករណីប្តី ឬសាច់ញាតិដឹកស្រ្តីមានផ្ទៃពោះទៅកាន់មន្ទីរពេទ្យ ហើយមានការលើសលស់នឹងច្បាប់ចរាចរណ៍ គប្បីត្រូវលើកលែងដល់ពួកគាត់ និងត្រូវអមពួកគាត់ និងធ្វើចរាចរណ៍ជូនពួកគាត់ឲ្យដល់គោលដៅ ឬមន្ទីរពេទ្យទើបជាការល្អបំផុត សម្រាប់មន្រ្តីបម្រើប្រជាជន។ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរឹតបន្តឹងច្បាប់​ចរាចរណ៍ត្រូវតែមានការលើកលែងខ្លះ និងត្រូវសម្រួលខ្លះដែរមិនអាចធ្វើឡើង​ដោយ​តឹងរឹង​ហួសហេតុពេកនោះទេ ​ជាពិសេសពេលជួបករណីស្ត្រីមានផ្ទៃពោះ ដោយមានការខុសឆ្គង នឹងច្បាប់ចរាចរណ៍គប្បីជួយសម្រួលដល់ពួកគាត់ និង ជួយសម្រួលចរាចរណ៍​គាត់ឲ្យដល់មន្ទីរពេទ្យ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ការអនុគ្រោះ និងអធ្យាស្រ័យ​ប្រកបដោយក្រមសីលធម៌​ និងអស់ពីកម្លាំង កាយចិត្តនោះគឺជាកត្តាសំខាន់បំផុត​សម្រាប់​មន្រ្តីបម្រើដល់ប្រជាជន។ ទាក់ទងនឹងករណីខាងលើនេះដែរ សម្តេចធិបតីប្រកាសថា សម្តេចមិនលើកទឹកចិត្តដល់អ្នកប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ទេ តែគប្បីមានការលើកលែងផងដែរ ខណៈពេលជួបករណីបែបនេះ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគនយោបាយបង្ហាញសុទិដ្ឋិនិយមចំពោះការរីកចម្រើនទំនាក់ទំនងបន្ថែមទៀតរវាងចិន និងកម្ពុជា
04/22/2026 01:04 PM
អ៊ីរ៉ង់រិះគន់ខ្លាំងៗ ចំពោះការចរចាសន្តិភាពរបស់អាមេរិក ដោយចាត់ទុកថា ជាការ «ខ្ជះខ្ជាយពេលវេលា»
04/22/2026 01:04 PM
អ្នកនាំពាក្យ៖ បញ្ហាព្រំដែន​ជាមួយថៃ​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាក់​ទឹក​ចិត្ត​ឡើយ​តែ​ធ្វើ​ឱ្យ​រួប​រួម​គ្នា​កាន់​តែ​ខ្លាំង
04/22/2026 12:04 PM
សហរដ្ឋអាមេរិកថា ខ្លួននឹងមិនដកប្រព័ន្ធការពារជាតិចេញពីកូរ៉េខាងត្បូងទេ
04/22/2026 12:04 PM
សហគ្រាសក្នុងស្រុកបង្កើតថ្មីៗជាច្រើន ស្របពេលមានសន្ទុះមហាជនគាំទ្រផលិតផលក្នុងស្រុក
04/22/2026 12:04 PM
ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%
04/22/2026 12:04 PM
ពលរដ្ឋអាមេរិកអ៊ីរ៉ង់ ប្រមូលផ្តុំគ្នានៅរដ្ឋកាលីហ្វ័រនីញ៉ា ជំរុញឱ្យមានបទឈប់បាញ់ជាមួយការការពារសិទ្ធិមនុស្ស
04/22/2026 11:04 AM
អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនខ្លួនមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងអ្នកពាក់ព័ន្ធ ២នាក់ទៅតុលាការរសៀលនេះ
04/22/2026 11:04 AM
លោក Trump គំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ជាថ្មីទៀត បន្ទាប់ពីប្រកាសបន្ថែមពេលបទឈប់បាញ់
04/22/2026 11:04 AM
អ្នកការទូតជាន់ខ្ពស់អឺរ៉ុប ទាត់ចោលការរិះគន់ដែលថា ប្លុកនេះខ្វះចំណាត់ការលើអ៊ីស្រាអែល និងសាមគ្គីភាពជាសកលជាមួយអ៊ុយក្រែន
04/22/2026 11:04 AM