មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ

នយោបាយ​ និង ការអភិវឌ្ឍន៍

មនុស្សជាង ៧០ ម៉ឺននាក់ មិនមានអគ្គិសនីប្រើប្រាស់ក្នុងរដ្ឋជាច្រើននៅអាមេរិក ដោយសារព្យុះ

2024/05/29 01:13:41 pm        113
យោងតាមក្រុមអ្នកឧតុនិយម និងទិន្នន័យពីគេហទំព័រតាមដានការដាច់ចរន្តអគ្គិសនី PowerOutage.us បានឱ្យដឹងថា លំនៅឋាន និងអាជីវកម្មជាង ៧១៣.០០០ កន្លែងនៅរដ្ឋតិចសាស់ (Texas) រដ្ឋ ឃិនថាក់គី (Kentucky) និងបណ្ដារដ្ឋផ្សេងទៀត ពុំមានថាមពលអគ្គិសនីប្រើប្រាស់ទេកាលពីថ្ងៃអង្គារ (២៨ ឧសភា) ដោយសារព្យុះបានវាយលុកតំបន់នេះចាប់តាំងពីថ្ងៃបុណ្យទិវារំលឹកគុណកងទ័ព (Memorial Day) កាលពីចុងសប្តាហ៍មក។ព្យុះផ្គររន្ទះលាយឡំនឹងខ្យល់កួច ដែលបានបោកបក់លើតំបន់ទំនាបភាគខាងត្បូង និងភ្នំ អូហ្ស៊ាក (Ozark) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤ នាក់ ធ្វើឱ្យមនុស្សរាប់រយនាក់របួស និងបង្កការបំផ្លិចបំផ្លាញយ៉ាងច្រើននៅទូទាំងរដ្ឋចំនួន ៧ របស់សហរដ្ឋអាមេរិក ក្នុងទិវារំលឹកខួបនៅចុងសប្តាហ៍នេះ។នៅទីក្រុង ដាឡាស (Dallas) ព្យុះបានបោកបក់បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងតំបន់ពាណិជ្ជកម្មរបស់ទីក្រុង។ នៅផ្នែកផ្សេងទៀតនៃទីក្រុងនេះ ដើមឈើត្រូវបានដួលរលំដោយសារខ្យល់ខ្លាំង សួនឧទ្យាននៅតំបន់ទំនាបពោរពេញដោយទឹកហូរខ្លាំង ហើយផ្លាកពាណិជ្ជកម្មជាច្រើនបានដួលរលំ ខណៈព្យុះថ្មីបន្ថែមទៀតកំពុងបោកបក់កាត់ភាគខាងជើងនៃរដ្ឋតិចសាស់ កាលពីល្ងាចថ្ងៃអង្គារ៕

រដ្ឋអាជ្ញាអាមេរិក បិទបញ្ចប់ទឡ្ហីករណ៍ក្នុងសំណុំរឿងប្រាក់បំបិទមាត់របស់លោក Trump

2024/05/29 01:10:56 pm        91
ទឡ្ហីករណ៍ចុងក្រោយក្នុងសំណុំរឿងប្រាក់បំបិទមាត់របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានបិទបញ្ចប់កាលពីល្ងាចថ្ងៃអង្គារ (២៨ ឧសភា) បន្ទាប់ពីក្រុមរដ្ឋអាជ្ញាបានប្រាប់ក្រុមចៅក្រមនៅក្នុងការកាត់ក្តីនៅទីក្រុងញូវយ៉ក (New York) ថា ការប៉ុនប៉ងលាក់បាំងការបង់ប្រាក់ដល់តារាភាពយន្តអាសអាភៀស នាង ស្តមមី ដានីញ៉ែលស៍ (Stormy Daniels) គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងខុសច្បាប់របស់លោក ត្រាំ ដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។រដ្ឋអាជ្ញាបាននិយាយក្នុងអំឡុងពេលជាច្រើនម៉ោងនៃការបិទទឡ្ហីករណ៍ថា លោក ត្រាំ ដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ឱ្យនាង ដានីញ៉ែលស៍ បានធ្វើការជាមួយអតីតមេធាវីរបស់ខ្លួនកាលនោះ គឺលោក ម៉ៃខល ខូហេន (Michael Cohen) និងអតីតអ្នកបោះពុម្ពផ្សាយសារព័ត៌មានដើម្បីលាក់ព័ត៌មាននេះពីអ្នកបោះឆ្នោត។ លោក ចសវ័រ ស្ទេងក្លាស (Joshua Steinglass) ដែលជាជំនួយការមេធាវីក្នុងតំបន់ បានហៅទង្វើនេះថាជា «ការវិទ្ធង្សនានៃលទ្ធិប្រជាធិបតេយ្យ» (ការបំផ្លិចបំផ្លាញលិទ្ធិប្រជាធិបតេយ្យ)។នៅចំពោះមុខគណៈវិនិច្ឆ័យដោយបង្ហាញឯកសារក្នុងសំណុំរឿងនេះ លោក ស្ទេងក្លាស បាននិយាយថាមាន «មានភស្តុតាងគរដូចភ្នំ» ដែលបង្ហាញថាលោក ត្រាំ ឱ្យប្រាក់លោក ខូហេន យកទៅបំបិទមាត់នាង ដានីញ៉ែលស៍ ជាជាងប្រើសម្រាប់ការចំណាយផ្លូវច្បាប់។ជាមួយគ្នានេះ ក្រុមតវ៉ាក្ដីខាងលោក ត្រាំ ក៏បានបង្ហាញទឡ្ហីករណ៍បញ្ចប់របស់ខ្លួន ដោយមេធាវីរបស់លោក ត្រាំ គឺលោក ថុត ប្លង់ស្ហា (Todd Blanche) បានប្រាប់ក្រុមចៅក្រមថា រដ្ឋអាជ្ញាមិនបានបញ្ជាក់ពីករណីរបស់ពួកគេទេ។ ចៅក្រមតុលាការកំពូលទីក្រុងញូវយ៉ក លោក វ័ន មើឆាន (Juan Merchan) បាននិយាយថា ការពិភាក្សាសម្រេចលើសំណុំរឿងនេះរបស់គណៈវិនិច្ឆ័យ ត្រូវបានរំពឹងទុកនៅថ្ងៃពុធនេះ៕

កូរ៉េខាងត្បូង ប្រកាសអាសន្នស្ដីពីការទម្លាក់បាឡុងសំរាមពីកូរ៉េខាងជើង

2024/05/29 01:05:06 pm        145
កូរ៉េខាងត្បូង បានព្រមានប្រជាជនដែលរស់នៅក្បែរព្រំដែនជាមួយប្រទេសកូរ៉េខាងជើង ឱ្យបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា បាឡុងជាង៩០ ដែលផ្ទុកវត្ថុផ្សេងៗ រួមទាំងអ្វីដែលមើលទៅដូចជាសំរាម និងសំណល់ត្រូវបានរកឃើញ។ យោធាកូរ៉េខាងត្បូងបាននិយាយថា វត្ថុមិនស្គាល់អត្តសញ្ញាណដែលគេជឿថាមកពីប្រទេសកូរ៉េខាងជើងត្រូវបានគេប្រទះឃើញនៅជិតព្រំដែនដែលមានការយាមកាមយ៉ាងតឹងរ៉ឹង ហើយបានជំរុញឱ្យប្រជាជននៅឲ្យឆ្ងាយ ហើយរាយការណ៍ទៅយោធា ឬនគរបាល។ តាមសារព័ត៌មាន Yonhap News បានរាយការណ៍ដោយដកស្រង់ប្រភពយោធាថា គិតត្រឹមថ្ងៃពុធនេះ បាឡុងជាង ៩០ ត្រូវបានគេប្រទះឃើញ ដោយខ្លះបានធ្លាក់នៅលើដី រីឯខ្លះទៀតនៅលើអាកាសនៅឡើយ។រូបភាពដែលត្រូវបានបញ្ចេញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង បានបង្ហាញឱ្យឃើញ បាឡុងពណ៌សមួយ ផ្ទុកពេញដោយថង់ផ្លាស្ទិក ហើយនៅក្នុងរូបភាពមួយទៀត មើលទៅទំនងជាបាឡុង ដែលបានធ្លាក់បែកធ្លាយ និងសំរាមពាសវាលពាសកាលជុំវិញបាឡុងនោះ។ អនុរដ្ឋមន្ត្រីការពារជាតិរបស់កូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដោយចុងសប្ដាហ៍មុន ដោយប្តេជ្ញាថានឹងអនុវត្តអំណាចដ៏រឹងមាំសម្រាប់ការការពារខ្លួន និងបានព្រមានថាគំនរសំរាមនិងកាកសំណល់ក្រដាស នឹងត្រូវបានបញ្ជូនទៅកូរ៉េខាងត្បូង ជាការឆ្លើយតបទៅនឹង វត្ថុកខ្វក់ ដែលកំពុងហោះហើរមកកាន់ប្រទេសខាងជើង។ អស់ជាច្រើនឆ្នាំមកនេះ សកម្មជនកូរ៉េខាងត្បូង បានបញ្ជូនបាឡុងទៅកាន់ប្រទេសកូរ៉េខាងជើង ដោយភ្ជាប់ជាមួយនូវខិត្តប័ណ្ណរិះគន់មេដឹកនាំកូរ៉េខាងជើង និងឧបករណ៍ផ្ទុកអង់ចងចាំUSB នៃវីដេអូចម្រៀងរបស់តារា K-popកូរ៉េខាងត្បូង៕

ថ្ងៃទីពីរនៃការបោះឆ្នោតពិសេស បានបញ្ចប់នៅអាហ្វ្រិកខាងត្បូង

2024/05/29 12:59:15 pm        109
គណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យ (IEC) របស់ប្រទេសអាហ្រ្វិកខាងត្បូង បានសម្តែងការពេញចិត្តចំពោះដំណើរការនៃការបោះឆ្នោតពិសេស នៅថ្ងៃទីពីររបស់ខ្លួន ដោយមានអ្នកបោះឆ្នោតចំនួន ៩៣៧.១៤៤នាក់ មកបោះឆ្នោតគិតត្រឹមរសៀលថ្ងៃអង្គារ។និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីល្ងាចថ្ងៃអង្គារ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក Sy Mamabolo និយាយថា ចំនួនអ្នកបោះឆ្នោតពិសេស គឺខ្ពស់ជាងមុន បើប្រៀបធៀបទៅនឹងការបោះឆ្នោតកាលពីពេលមុន។ ស្ថានីយ៍បោះឆ្នោតចំនួន១០៧កន្លែង នៅក្រុង អឹមថាថា(Mthatha) នៃខេត្ត Eastern Cape ដែលមិនបានបើកកាលពីថ្ងៃច័ន្ទ ត្រូវបានដាក់ឲ្យដំណើរការនៅថ្ងៃអង្គារ។លោក Mamabolo និយាយថា ប្រព័ន្ធទាំងអស់បានត្រៀមរួចជាស្រេចសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី២៩ ខែឧសភានេះ ដែលអ្នកបោះឆ្នោតជាង ២៦ លាននាក់ ត្រូវបានកំណត់ដើម្បីបោះឆ្នោតរបស់ពួកគេ។ លោកនិយាយថា មេរៀន និងបទពិសោធន៍ ក្នុងរយៈពេលពីរថ្ងៃ នៃការបោះឆ្នោតពិសេស គឺមានតម្លៃ ហើយនឹងត្រូវប្រើប្រាស់ ដើម្បីធ្វើឲ្យប្រសើរប្រតិបត្តិការបន្ថែមទៀត ដើម្បីធ្វើឲ្យមានឥទ្ធិពលជាវិជ្ជមាន ដល់បទពិសោធន៍អ្នកបោះឆ្នោតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ។ការបោះឆ្នោតពិសេស ដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ ត្រូវបានរៀបចំឡើងដើម្បីសម្រួលដល់អ្នកបោះឆ្នោត ដែលមិនអាចទៅការិយាល័យបោះឆ្នោត នៅថ្ងៃបោះឆ្នោតពិតប្រាកដ រួមទាំងអ្នក ធ្វើការ អ្នកជំងឺ ចាស់ជរា ពិការ ឬមានផ្ទៃពោះ។ មនុស្សជាង ១,៦ លាននាក់ បានចុះឈ្មោះសម្រាប់ការបោះឆ្នោតពិសេស ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ។ យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតបានឲ្យដឹងថា អ្នកបោះឆ្នោតចំនួន ៦២៤.៥៩៣នាក់ ត្រូវបានកំណត់ពេលទៅបោះឆ្នោតនៅតាមលំនៅឋាន ដោយមានជំនួយពីមន្ត្រីចំនួន ៦២.០០០ នាក់ ក្នុងអំឡុងពេលនោះ។អ្នកសង្កេតការណ៍ការបោះឆ្នោត និងជាអតីតប្រធានាធិបតីនីហ្សេរីយ៉ា លោក Goodluck Jonathan បានសរសើរគណៈកម្មការរៀបចំការបោះឆ្នោត ដែលបានណែនាំការបោះឆ្នោតពិសេសនេះ។លោក Jonathan និយាយថា ការបោះឆ្នោតពិសេស ផ្តល់កន្លែងសម្រាប់មនុស្សគ្រប់គ្នា រួមទាំងអ្នកជំងឺផងដែរ នៅពេលមន្ត្រីទៅដល់លំនៅឋានរបស់ពួកគេ។

អាស៊ែបៃហ្សង់ គ្រប់គ្រងភូមិចំនួន៤ នៅព្រំដែនជាមួយអាមេនី ជាផ្នែកនៃកិច្ចព្រមព្រៀង

2024/05/29 12:49:17 pm        97
ឧបនាយករដ្ឋមន្ត្រីប្រទេសអាស៊ែបៃហ្សង់ លោក ស្សាហ៊ីន មូស្តាហ្វាយ៉េវ(Shahin Mustafayev) បាននិយាយថា អង្គភាពសេវាព្រំដែនរបស់ប្រទេសអាស៊ែបៃហ្សង់ បានគ្រប់គ្រងភូមិចំនួ៤ ក្នុងស្រុក Gazakh ជាប់ព្រំដែនជាមួយប្រទេសអាមេនី ក្រោមកិច្ចព្រមព្រៀងមួយ ធ្វើឡើងជាមួយទីក្រុង Yerevan ប្រទេសអាមេនី។ លោក Mustafayev បាននិយាយថាទំហំទឹកដី ដែលប្រគល់ឲ្យអាស៊ែបៃហ្សង់វិញ ក្រោមកិច្ចព្រមព្រៀងកំណត់ព្រំដែនមានប្រវែង ៥,៥ គីឡូម៉ែត្រក្រឡា។ប្រទេសអាមេនី និយាយកាលពីខែមេសាថា ខ្លួននឹងប្រគល់ភូមិដែលគ្មានមនុស្សរស់នៅ ទៅឱ្យប្រទេសអាស៊ែបៃហ្សង់ ដែលភាគីទាំងពីរបាននិយាយថា គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅលើផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុង Yerevan និងទីក្រុង Baku ដែលបានប៉ះទង្គិចគ្នារយៈពេលជាង៣ ទសវត្សរ៍។ ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស្ស៊ីនយ៉ាន(Nikol Pashinyan) ដើម្បីប្រគល់ភូមិទាំងបួន បានបង្កឱ្យមានការតវ៉ានៅក្នុងស្រុក ដោយក្រុមបាតុករបានអំពាវនាវឱ្យលោកលាចេញពីតំណែង ជាអ្វីដែលពួកគេបានចាត់ទុកថាក្បត់ជាតិ។លោក Pashinyan នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ បានពិពណ៌នាអំពីរយៈពេលនៃរបៀបដែលប្រជាជនអាមេនី បានស្វែងរកស្រុកកំណើតជាយូរមក នៅក្នុងតំបន់ភូមិសាស្ត្រជាក់លាក់មួយ និងរបៀបកំណត់ព្រំដែនប្រទេស ជាផ្នែកមួយនៃដំណើរការ។ លោក និយាយថា គោលបំណងរបស់ប្រជាជន អាមេនីទាំងអស់ គឺត្រូវចាត់វិធានការ ដើម្បីឲ្យអធិបតេយ្យភាព និងលទ្ធិប្រជាធិបតេយ្យរបស់អាមេនី មានព្រំដែនកំណត់ច្បាស់លាស់។ការដណ្តើមយកមកវិញរបស់ប្រទេសអាស៊ែបៃហ្សង់ ដោយប្រើកម្លាំង នូវតំបន់ Nagorno-Karabakh ទាំងមូល របស់ខ្លួនកាលពីខែកញ្ញា ឆ្នាំមុន ជាចំណាត់ការមួយ ដែលបានជំរុញឱ្យមានការជម្លៀសជនជាតិភាគតិចអាមេនី ដែលរស់នៅទីនោះ បានផ្តល់ផលលំបាកធ្ងន់ធ្ងរដល់ទីក្រុង Yerevan។ ប្រទេសអាសែបៃហ្សង់ និងប្រទេសអាមេនី នៅតែមានជម្លោះទឹកដីដែលពុំទាន់ដោះស្រាយបាន ដែលភាគច្រើនផ្តោតលើតំបន់ហ៊ុមព័ទ្ធ ដែលភាគីទាំងពីរចង់ឱ្យភាគីម្ខាង បោះបង់ការគ្រប់គ្រង ឬផ្តល់សិទ្ធិឲ្យចូលប្រើប្រាស់។

អ៊ីស្រាអែលបដិសេធការវាយប្រហារលើជំរំក្បែរក្រុងរ៉ាហ្វា សម្លាប់មនុស្ស ២១នាក់

2024/05/29 12:34:47 pm        175
យោធាអ៊ីស្រាអែលបានបដិសេធការវាយប្រហារលើជំរំតង់នៅភាគខាងលិចទីក្រុង រ៉ាហ្វា (Rafah) កាលពីថ្ងៃអង្គារ ២៨ ឧសភា បន្ទាប់ពីក្រុមអាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយថា ការបាញ់ផ្លោងចេញពីរថក្រោះរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់ ក្នុងនោះ១២នាក់ជាស្ត្រី នៅទីនោះ ជាអ្វីដែលអ៊ីស្រាអែលបានកំណត់ជាតំបន់ជម្លៀសជនស៊ីវិល។ ថ្មីៗនេះ ជាការផ្គើនទៅនឹងការប្តឹងឧទ្ធរណ៍របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) រថក្រោះអ៊ីស្រាអែលបានរុលចូលទៅកណ្ដាលទីក្រុងរ៉ាហ្វា ជាលើកដំបូង បន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លានៅពេលយប់ ខណៈប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវ៉ែស បានទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន ជាវិធានការដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងភាពឯកោជាអន្តរជាតិបន្ថែមទៀត ។ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល បានអះអាងម្ដងហើយម្ដងទៀត ប្រឆាំងការវាយលុកថ្មើរជើងដ៏ធំរបស់អ៊ីស្រាអែលនៅ ក្រុងរ៉ាហ្វា ប៉ុន្តែបាននិយាយថា ខ្លួនមិនជឿថាប្រតិបត្តិការបែបនេះកំពុងដំណើរការនោះទេ។ ជាមួយគ្នានោះ សេតវិមានអាមេរិក និយាយថា ប្រតិបតិបត្តិការរបស់អ៊ីស្រាអែល នៅក្រុងរ៉ាហ្វា ពុំបានឆ្លងហួសបន្ទាត់ក្រហមទេ។ ដោយពណ៌នាអំពីទស្សនៈរបស់សហរដ្ឋអាមេរិកអំពីអ្វីដែលនឹងក្លាយជាការវាយលុកដ៏ធំមួយនៅក្នុងទីក្រុង រ៉ាហ្វា អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា វានឹងពាក់ព័ន្ធចំនួនទាហានដ៏ច្រើន និងការបង្កើតនៅក្នុងប្រភេទនៃសមយុទ្ធដែលត្រូវបានសម្របសម្រួលមួយចំនួនប្រឆាំងនឹងគោលដៅជាច្រើននៅលើដី។ ពីរថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជំរំTel al-Sultan មួយផ្សេងទៀតដែលបានសម្លាប់មនុស្ស៤៥នាក់ បានរងការថ្កោលទោសជាសកល៕

ទីក្រុងប៉េកាំង ជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ឈប់ជ្រៀតជ្រែកក្នុងជម្លោះសមុទ្រចិនខាងត្បូងទៀត

2024/05/29 12:27:14 pm        197
ទីក្រុងប៉េកាំង បានជំរុញឱ្យក្រុងវ៉ាស៊ីនតោន ឈប់ជ្រៀតជ្រែកក្នុងជម្លោះដែនសមុទ្ររបស់ចិនជាមួយប្រទេសជិតខាងនៅក្នុងកិច្ចពិភាក្សាចុងក្រោយរបស់ប្រទេសទាំង២ ដែលត្រូវបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ។លោក ហុង លៀង (Hong Liang) ប្រធានក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការព្រំដែន និងមហាសមុទ្រ និងលោក ម៉ាក ឡាំ ប៊ើត (Mark Lambert) អ្នកសម្របសម្រួលបញ្ហាចិន និងឧបការីរង សម្រាប់កិច្ចការប្រទេសចិន និងកោះតៃវ៉ាន់ របស់ក្រសួងការបរទេសអាមេរិក បានបើកកិច្ចប្រជុំតាម វីដេអូមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក បាននិយាយថា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពនៅសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និងច្រកសមុទ្រតៃវ៉ាន់។ការពិភាក្សាទាំងនោះ បានធ្វើឡើងចំពេលសមយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិនចំនួន២ថ្ងៃ ដែលបានប្រដូចទៅនឹងការបិទកោះតៃវ៉ាន់។ សមយុទ្ធយោធានេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីពិធីស្បថចូលកាន់តំណែងរបស់មេដឹកនាំថ្មីកោះស្វ័យគ្រប់គ្រង គឺ លោក វីលៀម ឡៃ ឆឹង-ទ័រ (William Lai Ching-te) ។ ទីក្រុងប៉េកាំងបាននិយាយថា សមយុទ្ធនេះ គឺជាការដាក់ទណ្ឌកម្មសម្រាប់កងកម្លាំងផ្តាច់ខ្លួនរបស់តៃវ៉ាន់ ដែលតស៊ូមតិដើម្បីឯករាជ្យភាព និងជាការព្រមានដ៏ធ្ងន់ធ្ងរប្រឆាំងនឹងការជ្រៀតជ្រែក និងការបង្កហេតុដោយកងកម្លាំងខាងក្រៅ។ ទីក្រុងប៉េកាំងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ ដែលខ្លួនបាននិយាយថា ជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕

ថៃនឹងចោទប្រកាន់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ពីបទប្រមាថព្រះមហាក្សត្រ

2024/05/29 12:23:52 pm        125
អគ្គមេធាវីរបស់ប្រទេសថៃ នឹងចោទប្រកាន់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ពីបទប្រមាថព្រះមហាក្សត្រ នេះបើយោងតាមមន្ត្រីម្នាក់បាននិយាយនៅថ្ងៃពុធ (២៩ ឧសភា) នេះ នៅក្នុងជំហានថយក្រោយនៃបន្ទុកដ៏ធ្ងន់ផ្នែកនយោបាយ ដែលបច្ចុប្បន្នក្រុមអ្នកស្មោះត្រង់នឹងរាជានិយម កំពុងកាន់កាប់ជួររដ្ឋាភិបាល។ពាក្យបណ្តឹង ដែលដាក់ដោយយោធារាជានិយម ដែលបានទម្លាក់រដ្ឋាភិបាលរបស់ប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) បានកើតចេញពីបទសម្ភាសន៍ ដែលមហាសេដ្ឋីដ៏មានឥទ្ធិពលរូបនេះបានផ្តល់ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសកាលពីឆ្នាំ២០១៥។ អ្នកនាំពាក្យ លោក ប្រាយុធ បាចារ៉ាគូណា (Prayuth Bejraguna) បានប្រាប់អ្នកសារព័ត៌មានថា «អគ្គមេធាវីបានសម្រេចចោទលោក ថាក់ស៊ីន លើគ្រប់ការចោទប្រកាន់ទាំងអស់» ដោយបន្ថែមថា អតីតនាយករដ្ឋមន្ត្រីរូបនេះនឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការនៅថ្ងៃទី១៨ ខែមិថុនា។ ការចោទប្រកាន់ផ្សេងទៀតប្រឆាំងនឹងលោក ថាក់ស៊ីន រួមមានការបំពានច្បាប់ព្រហ្មទណ្ឌកុំព្យូទ័រ។ មេធាវីរបស់លោក ថាក់ស៊ីន គឺលោក វីនយ៉ាត់ ឆាតម៉ុនទ្រី (Winyat Chartmontri) បានប្រាប់សារព័ត៌មានរ៉យទ័រថា កូនក្តីរបស់លោកមិនអាចបង្ហាញខ្លួនក្នុងសវនាការនៅថ្ងៃពុធនេះបានទេ ដោយសារឆ្លងមេរោគកូវីដ១៩។ លោក ថាក់ស៊ីន វ័យ ៧៤ ឆ្នាំ បានសន្យាម្តងហើយម្តងទៀតនូវភាពស្មោះត្រង់របស់ខ្លួនចំពោះរាជានិយម។មហាសេដ្ឋី ដែលត្រូវបានកាត់ទោសពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍រូបនេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីខែកុម្ភៈ បន្ទាប់ពីជាប់ឃុំរយៈពេលប្រាំមួយខែ។ លោកបានត្រលប់មកប្រទេសកំណើតវិញនៅឆ្នាំ២០២៣ ពីការនិរទេសខ្លួនឯងរយៈពេល ១៥ ឆ្នាំ ក្នុងអំឡុងពេលដែលលោកនៅតែជាតួសំខាន់ក្នុងជម្លោះនយោបាយដដែលៗរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕

អ៊ុយក្រែន៖ អវត្តមានលោក BIDEN ក្នុងកិច្ចចរចាសន្តិភាព នឹងត្រូវបានសាទរដោយលោក PUTIN

2024/05/29 12:16:15 pm        154
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (២៨ ឧសភា) ថា ប្រសិនបើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ខកខានមិនចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ដែលរៀបចំដោយទីក្រុងគីវ ក្នុងប្រទេសស្វីស នៅខែក្រោយនេះទេ នោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងអបអរសាទរចំពោះអវត្តមានរបស់លោក។អ៊ុយក្រែន សង្ឃឹមថានឹងទទួលបណ្ដាប្រទេសឱ្យបានច្រើនតាមតែអាចធ្វើទៅបានក្នុងការប៉ុនប៉ងបង្រួបបង្រួមមតិស្តីពីវិធីបញ្ឈប់សង្រ្គាម និងដាក់សម្ពាធលើរុស្ស៊ី ដែលបានដណ្តើមកាន់កាប់ស្ទើរតែមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោន បានផ្តល់សញ្ញាគាំទ្រ ប៉ុន្តែមិនបាននិយាយថាតើលោក បៃដិន នឹងចូលរួម ឬយ៉ាងណានោះទេ។លោក ហ្ស៊េឡិនស្គី កាលពីថ្ងៃអាទិត្យ បានជំរុញទាំងលោក បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ពូទីន និងជាអ្នកទទួលផលឈានមុខគេនៃការបែកបាក់របស់លោកជាមួយលោកខាងលិច ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ រុស្ស៊ី ដែលបានចាប់ផ្តើមការវាយលុកពេញលេញលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បាននិយាយថា ខ្លួនមើលមិនឃើញភាពចាំបាច់នៅក្នុងសន្និសីទនោះទេ។មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ប៉ុន្តែបានបដិសេធមិននិយាយថាជាអ្នកណា ឬឋានៈកម្រិតណានោះទេ។ ទីក្រុងគីវ នៅក្នុងផែនការសន្តិភាពរបស់ខ្លួន អំពាវនាវឱ្យមានការដកកងទ័ពរុស្ស៊ីទាំងស្រុង និងការស្ដារឡើងវិញនូវព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន ដោយនោះជាអ្វីដែលទីក្រុងមូស្គូ ចាត់ទុកថាមិនអាចទៅរួច៕

មេដឹកនាំបារាំង និងអាល្លឺម៉ង់៖ អ៊ុយក្រែន គួរតែត្រូវបានអនុញ្ញាតឱ្យវាយប្រហារក្នុងប្រទេសរុស្ស៊ី

2024/05/29 12:12:07 pm        133
មេដឹកនាំរបស់ប្រទេសបារាំង និងអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃអង្គារ (២៨ ឧសភា) ថា អ៊ុយក្រែន គួរតែត្រូវបានអនុញ្ញាតឱ្យវាយប្រហារទីតាំងយោធានៅខាងក្នុងប្រទេសរុស្ស៊ី ដែលបានមីស៊ីលទៅលើទឹកដីអ៊ុយក្រែន ប៉ុន្តែមិនមែនទៅលើគោលដៅផ្សេងទៀតនោះទេ។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានលោកខាងលិចថា សមាជិកណាតូ នៅអឺរ៉ុប កំពុងប្រលែងលេងជាមួយភ្លើងក្នុងណែនាំឱ្យអ៊ុយក្រែន ប្រើអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារនៅខាងក្នុងរុស្ស៊ី ដែលលោកបាននិយាយថាអាចបង្កឱ្យមានជម្លោះសកល។ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡា សូល (Olaf Scholz) ថា «យើងគួរតែអនុញ្ញាតឱ្យអ៊ុយក្រែន វាយលើទីតាំងយោធាដែលមីស៊ីលត្រូវបានបាញ់ ទីតាំងយោធាដែលប្រើវាយប្រហារអ៊ុយក្រែន ប៉ុន្តែយើងមិនគួរអនុញ្ញាតឱ្យវាយប្រហារគោលដៅផ្សេងទៀតនៅក្នុងប្រទេសរុស្ស៊ី និងទីតាំងស៊ីវិល ឬទីតាំងយោធាផ្សេងទៀតនៅរុស្ស៊ី នោះទេ»។លោក សូល និយាយថាខ្លួនយល់ស្របជាមួយលោក ម៉ាក្រុង ហើយថាដរាបណាអ៊ុយក្រែន គោរពលក្ខខណ្ឌដែលបានផ្តល់ឱ្យដោយប្រទេសដែលផ្គត់ផ្គង់អាវុធរួមទាំងសហរដ្ឋអាមេរិក និងច្បាប់អន្តរជាតិ ប្រទេសនេះត្រូវបានអនុញ្ញាតឱ្យការពារខ្លួន។អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បាននិយាយថា សមាជិកសម្ព័ន្ធយោធាគួរតែអនុញ្ញាតឱ្យអ៊ុយក្រែន វាយលុកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ដោយប្រើអាវុធរបស់លោកខាងលិច ដែលនោះជាទស្សនៈមួយគាំទ្រដោយសមាជិកអឺរ៉ុបមួយចំនួននៃសម្ព័ន្ធយោធាឆ្លងអាត្លង់ទិក ប៉ុន្តែសហរដ្ឋអាមេរិក មិនគាំទ្រនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយ៖ អាមេរិកប្រាប់អ៊ីស្រាអែលថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ នឹងផុតកំណត់នៅថ្ងៃអាទិត្យ
04/23/2026 04:04 PM
តំណាងអយ្យការ មិនទាន់បញ្ចប់ការស៊ើបអង្កេត និងស្តាប់ចម្លើយមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងជនសង្ស័យពីររូបទៀតនៅឡើយទេពាក់ព័ន្ធករណីសង្ស័យស៊ីសំណូក និងសម្អាតប្រាក់ពីក្រុមឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
04/23/2026 04:04 PM
វិសាខា ចំណេញ ៣គ្រាប់ មុនធ្វើដំណើរទៅជួប ISI កាត់ក្ដីក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup 2025/26
04/23/2026 04:04 PM
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ស្នើមជ្ឈមណ្ឌលគាំពារពលករបរទេសរបស់កូរ៉េ បន្តជួយការពារ​ និងដោះស្រាយបញ្ហាពលករខ្មែរ
04/23/2026 04:04 PM
ប្រភពព័ត៌មាននិយាយថា រដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិក លោក Phelan ត្រូវបានបណ្តេញចេញ
04/23/2026 04:04 PM
ទីក្រុងគីវ៖ ជំហរជួរមុខ គឺរឹងមាំបំផុតរយៈពេល ១ឆ្នាំ ខណៈលោក Zelenskyy អំពាវនាវឲ្យមានកិច្ចចរចាថ្មី
04/23/2026 04:04 PM
គូវ៉ែត នឹងបន្ធូរបន្ថយការរឹតត្បិតលើដែនសមុទ្រ និងអនុញ្ញាតឱ្យមានសកម្មភាពទូកនៅពេលថ្ងៃ ក្នុងអំឡុងបទឈប់បាញ់
04/23/2026 04:04 PM
ជនអន្តោប្រវេសន៍អាមេរិកខាងត្បូងដែលត្រូវបាននិរទេសទៅកុងហ្គោនិយាយថាប្រឈមនឹងសម្ពាធវិលត្រឡប់ទៅប្រទេសវិញ
04/23/2026 04:04 PM
អាជ្ញាធរខេត្តប៉ៃលិនរឹតបន្តឹងត្រួតពិនិត្យជនបរទេស ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
04/23/2026 04:04 PM
ការធ្វើបច្ចុប្បន្នភាព NFIS ដើម្បីធានាដល់គ្រួសារ និងអាជីវកម្មឱ្យទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​សម​ស្រប
04/23/2026 04:04 PM