BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិន ចប់អាណត្តិប្រចាំកម្ពុជា ចូលសម្ដែងការគួរសម និងជម្រាបលា

2024/05/27 09:21:57 am        203
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ចប់អាណត្តិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

ការបោះឆ្នោតក្រុមប្រឹក្សាក្នុងខេត្តកំពង់ធំបានដំណើរការយ៉ាងរលូន

2024/05/26 12:05:34 pm        190
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងខេត្តកំពង់ ធំ បានដំណើរការយ៉ាងរលូននៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ ខណៈដែលអ្នកបោះឆ្នោតទាំងអស់ បានមានវត្តមានចូលរួមបោះឆ្នោត ។ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ ដែលបានដំណើរការចាប់ពីម៉ោង៧ព្រឹកថ្ងៃទី២៦ ខែឧសភា នេះមក សម្រាប់ខេត្តកំពង់ធំ គឺបានប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ តម្លាភាព ពោលគឺប្រកបដោយលទ្ធិប្រ ជាធិបតេយ្យ ។ គណៈកម្មការការិយាល័យរៀបចំការបោះឆ្នោត បានរៀបចំការងាររបស់ខ្លួនទៅតាមនីតិវិធី ខណៈអ្នកបោះឆ្នោតទាំងអស់ ក៏បានចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនផងដែរ ។លោក ព្រុំ សៅឌី ប្រធានគណៈកម្មការការិយាល័យរៀបចំការបោះឆ្នោត បានបង្ហាញថា ក្នុងខេត្តកំ ពង់ធំ មានអ្នកបោះឆ្នោត ចំនួន៥៨៥នាក់ ។ មានគណបក្សនយោបាយចំនួន៥ បានចុះឈ្មោះប្រកួតប្រ ជែង រួមមាន ១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សឆន្ទៈខ្មែរ ៣. គណបក្សហ្វុនស៊ិនប៉ិច ៤.គណបក្ស កម្លាំងជាតិ និងគណបក្សរួបរួមជាតិ ៕អត្ថបទ៖ លី សាងស៊ីន  

ការបោះឆ្នោតក្រុមប្រឹក្សារអាណត្តិទី៤ក្នុងខេត្តកំពត បញ្ចប់ដោយភាពល្អប្រសើរ

2024/05/26 11:58:01 am        213
អ្នកសង្កេតការណ៍ និងប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានបញ្ជាក់ថា ដំណើរ ការបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌអាណត្តិទី៤ខេត្តកំពត ប្រព្រឹត្តទៅ ដោយ​រលូន មានតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ និងរក្សាការសម្ងាត់ គ្មានការបង្ខិតបង្ខំ ហើយ​ចំពោះ​ស​ន្តិសុខសណ្តាប់ល្អ អង្គបោះឆ្នោតចូលរួមបានគ្រប់គ្នា ធ្វើឲ្យការបោះឆ្នោតទូទាំងខេត្ត បិទ​បញ្ច​ប់ត្រឹម​ម៉ោង៩ព្រឹក ។ អ្នកសង្កេតការណ៍មកពីសហភាពសហព័ន្ធយុវជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បាន បង្ហាញ​ការ​មើលឃើញរបស់ខ្លួនថា តាមការពិនិត្យជាក់ស្តែង ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌអាណត្តិទី៤ នៅខេត្តកំពត ប្រព្រឹត្តិទៅ​បាន​ល្អ​ប្រសើរ ទាំងមុនពេល និង អំឡុងពេលបោះ និងរាប់សន្លឹកឆ្នោត គឺគោរពតា​មគោ​លការណ៍​ប្រជាធិបតេយ្យ​បាន​ល្អ។ អ្នកសង្កេត ការណ៍យល់ថា ការបោះឆ្នោតក្រុមប្រឹក្សានេះ ពិតជាមាន​តម្លាភាព ត្រឹមត្រូវ យុត្តិធម៌ និងរក្សាការសម្ងាត់ គ្មានការបង្ខិតបង្ខំ កំរាមគំហែង ។ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តកំពត លោក អ៊ុង វិសាល បានបញ្ជាក់ថា ការបោះ ឆ្នោត​លើកនេះកាន់តែមានភាពល្អប្រសើរ ដោយសារមន្ត្រី គ.ជ.បបានខិតខំ និងធ្វើការផ្សព្វ​ផ្សាយ​បាន​ទូលំ ទូលាយ ធ្វើឲ្យសាធារណៈជន គណបក្សនយោបាយ និងអង្គបោះឆ្នោតយល់ច្បាស់ និង​ចូល​រួម​ការបោះ ឆ្នោតបានរួសរាន់ និងឆាប់ហ័ស។លោកបានបញ្ជាក់ថា គិតត្រឹមម៉ោង១០ព្រឹកនេះ គ.ខ.ប ទទួលបានរបាយការណ៍ រាប់សន្លឹកឆ្នោត ចំនួន​២ការិយាល័យប៉ុណ្ណោះ ហើយចំពោះពាក្យបណ្តឹងផ្សេងៗក៏គ្មានដែរ។ខេត្តកំពត មានការិយាល័យបោះឆ្នោតចំនួន៩ការិយាល័យ លេខកូដមណ្ឌលខេត្ត០៧ អ្នកបោះ ឆ្នោត មានចំនួន៥៦១នាក់ មាន៥ គណបក្សនយោបាយចូលរួម ១- គណបក្សប្រជាជនកម្ពុជា, ២-គណបក្សកម្លាំងជាតិ, ៣- គណបក្សខ្មែររួបរួមជាតិ, ៤- គណបក្សហ៊្វុនស៊ីនប៉ិច, ៥-គណបក្ស​ឆន្ទៈខ្មែរ និងមាន អ្នកសង្កេតការណ៍មកពីគណបក្សនយោបាយពេញសិទ្ធិ ចំនួន១៣នាក់ បម្រុង​ចំនួន​១២​នាក់ អ្នក សង្កេតការណ៍ជាតិ សមាគម អង្គការ មានចំនួន៧៤នាក់៕ អត្ថបទ៖ អន សារឹម  

ការបោះឆ្នោតក្រុមប្រឹក្សាក្នុងខេត្តសៀមរាបប្រព្រឹត្ដិទៅដោយរលូន និងតម្លាភាព

2024/05/26 11:42:30 am        174
ការបោះឆ្នោតជ្រើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ដ ក្រុងស្រុក ខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤​នេះ បានដំណើរការដោយរលួន យុត្ដិធម៌ ត្រឹមត្រូវ និងតម្លាភាព ដោយគ្មាន​ហិង្សា​ណាមួយ​កើត​ឡើង​នោះឡើយ ខណៈដែលអ្នកសង្កេតការណ៍មកពីអង្គការសមាគម និងមកពីគណបក្ស​នយោបាយ បានតាមដាន យ៉ាងយកចិត្ដទុកដាក់បំផុត នៅក្នុងព្រឹត្ដិការណ៍នេះ។លោក នឹម វ៉ាន់សំ ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប មានប្រសាសន៍ថា ព្រឹត្ដិ ការណ៍បោះឆ្នោតក្រុមប្រឹក្សាខេត្ដស្រុក ក្រុង នៃខេត្ដសៀមរាប បានប្រព្រឹតទៅចាប់តាំងពី៧ព្រឹក រហូត​ដល់ រាប់សន្លឹកឆ្នោត បានបញ្ចប់ដោយជោគជ័យ ដោយអ្នកបោះឆ្នោត​បានចូលរួម​បោះឆ្នោត​ដោយ​រីករាយ និងសម្ដែងងនូវមោទកភាពចំពោះព្រឹត្ដិការណ៍បោះឆ្នោតអសកលនេះ។លោកបានបញ្ជាក់ថា ការិយាល័យចំនួន១៣ បានបិទបញ្ចប់ការបោះឆ្នោត ដោយអ្នកបោះឆ្នោត បាន​ទៅ​បោះគ្រប់ចំនួន៦៦៨នាក់ ព្រមទាំងបានដំណើរការរាប់សន្លឹកឆ្នោត ក្រោមក្រសែភ្នែក​នៃ​ក្រុម​អ្នកសង្កេតការណ៍បោះឆ្នោតមកពីតាមអង្គការ សមាគម និងមកពីគណបក្សនយោបាយ។បើតាមរបាយការណ៍ របស់គខបខេត្ដសៀមរាប បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសសមាជិក ក្រុម​ប្រឹក្សាខេត្ដរាជធានីក្រុងស្រុក សម្រាប់ខេត្ដសៀមរាប មានអ្នកបោះឆ្នោត ចំនួន៦៦៨នាក់ ដោយ​មានគណបក្សនយោបាយ ចំនួន៥ចូលរួមប្រកួតប្រជែង ក្នុងនោះមាន គណបក្សប្រជាជន​កម្ពុជា គណបក្សហ្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ និង​គណបក្ស​រួបរួមជាតិ៕ អត្ថបទ៖ ឈិត សាវី  

អ្នកបោះឆ្នោត១៦៧រូប នៅខេត្តកោះកុង បានចូលរួមបោះឆ្នោតក្រុមប្រឹក្សារួចរាល់

2024/05/26 11:31:40 am        400
អ្នកបោះឆ្នោតទាំង១៦៧រូប នៅក្នុងខេត្តកោះកុង បានចូលរួមបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក រួចរាល់អស់ហើយ ដោយគ្មានអវត្តមានម្នាក់ណានោះឡើយ ក្រោម​បរិយាកាស​ល្អប្រសើរ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ ។លោក សេង ណេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានឱ្យដឹងថា ការិ យាល័យបោះឆ្នោតចំនួន៧ក្រុងស្រុក ក្នុងខេត្តកោះកុង បានទទួលអ្នកបោះឆ្នោត១០០ភាគរយ ដោយគ្មាន អ្នកបោះឆ្នោតណាម្នាក់អវត្តមាននោះទេ ។លោកបានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅថ្ងៃទី២៦ ឧសភា នេះ បានចាប់ដំណើរការតាំងពីម៉ោង៧ព្រឹក និងបានចប់​សព្វ​គ្រប់​នៅ​ម៉ោង​ប្រមាណ​១០​ព្រឹក ដោយអ្នកបោះឆ្នោតបានបោះឆ្នោតរួចរាល់ និងដំណើរការរាប់សន្លឹកឆ្នោត។ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានវាយតម្លៃដែរថា ទិដ្ឋភាពនៃការបោះ ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុកក្នុងខេត្ត ប្រព្រឹត្តទៅបានដោយរលូនល្អប្រសើរ ក្រោម​កិច្ចសហការការពាររបស់សមត្ថកិច្ចផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ។សូមជម្រាបថា ខេត្តកោះកុង មានគណបក្សចំនួន៣ បានចូលរួមការប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤នេះ ទី១- គណបក្សប្រជាជនកម្ពុជា ទី២- គណបក្សឆន្ទៈខ្មែរ និងទី៣-គណបក្សកម្លាំងជាតិ៕ អត្ថបទ៖ឈឹម មករា  

ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ស្ពឺ

2024/05/26 11:02:48 am        294
ព្រឹកថ្ងៃទី២៦ខែឧសភានេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លត្រូវបានប្រារព្ធធ្វើនៅខេត្តកំពង់ស្ពឺ ក្រោម​ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។យាងនិងអញ្ជើញដង្ហែព្រះអង្គស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធាន​រដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ រាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​ប្រជារាស្ត្រយ៉ាងច្រើនកុះករនៅទីព្រះស្រែក្នុងបរិវេណនៃមន្ទីរអប់រំ យុវជន និងកីឡា ស្ថិត​នៅ​ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ត្រូវប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅខែពិសាខ ដែលជា​ព្រះរាជ​ពិធី​ដ៏សំខាន់មួយ នៃពិធីបុណ្យទ្វារទសមាស។ ព្រះរាជពិធី​ប្រពៃណីនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ៧យ៉ាង រួមមាន៖ ពោត ស្រូវ សណ្តែក ល្ង ស្មៅ ទឹក និងស្រា។ ម្យ៉ាងទៀតព្រះរាជពិធីនេះ ក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាកសិករ នៅ​ទូទាំងប្រទេសដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងឱ្យបានដឹងថា រដូវវស្សា​គឺ​បាន​ចូលមកដល់ហើយ។ក្រោយ​ការច្រត់ព្រះនង្គ័លដែលមានអភិបាលខេត្ត វ៉ី សំណាង ជាស្តេចមាឃ និងលោកជំទាវ ជា​ព្រះមេហួរ ច្រត់ព្រះនង្គ័លជានិមិត្តរូប ៣ជុំ គោឧសភរាជ ក៏បាន​ព្រលែង​ឱ្យ​ទៅ​បរិភោគ​អាហារ​ទាំង ៧មុខ។ ក្នុងចំណោមអាហារទាំង ៧មុខគឺមានអាហារចំនួន ៣មុខដែលគោឧសភរាជ​បាន​បរិភោគ​ច្រើន​ជាងគេ ក្នុងនោះ គោឧសរាជបានបរិភោគស្រូវចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។ តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបានព្រាហ្មបុរោហិត ផ្សង​ប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង៣មុខនេះ នឹងទ​ទួល​បាន​ទិន្ន​ផ​ល​ល្អប្រ​សើរ​សម្រាប់​ឆ្នាំនេះ​ ពោលគឺការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាប់ឆ្នាំនេះបានបង្ហាញថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរ។ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូងក៏បានសព្វព្រះរាជ ហឫទ័យ ស្តេចយាងទតសមិទ្ធផល​លើ​គ្រប់​វិស័យ​នៅ​តាមស្តង់ពិព័រណ៍ដែលបានរៀបចំដាក់តាំងដោយស្ថាប័ន ក្រសួង មន្ទីរនៃរដ្ឋបាលខេត្ត​ផងដែរ​៕

លទ្ធផលបោះឆ្នោតក្រុមប្រឹក្សា នៅមណ្ឌលខណ្ឌសែនសុខគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ទទួលបានសំឡេង៥២លើ៥៨សំឡេង

2024/05/26 10:17:11 am        259
ភ្នំពេញ៖ លទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២៤ មណ្ឌលខណ្ឌសែនសុខ រាជធានីភ្នំពេញ ទីតាំងការិយាល័យបោះឆ្នោតស្ថិតនៅក្នុងសាលាបឋមសិក្សា ភ្នំពេញថ្មីមាចំនួនអ្នកបោះឆ្នោត ៥៨ នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ដោយ ទទួលបានសំឡេង ៥២ សម្លេងលើ ៥៨ សំឡេង ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន ៦ សំឡេង និងគណបក្ស៣ទៀតពុំទទួលបានសំឡេងឆ្នោតឡើយ។ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២៤ មណ្ឌលខណ្ឌសែនសុខ រាជធានីភ្នំពេញ ទីតាំងការិយាល័យបោះឆ្នោតស្ថិតនៅក្នុងសាលាបឋមសិក្សា ភ្នំពេញថ្មី ការិយាល័យបោះឆ្នោតមានចំនួន១ និងលេខកូដការិយាល័យ០០០៨ ក្នុងនោះមានគណបក្សនយោបាយចូលរួមចំនួន៥ គឺគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្លាំងជាតិ។សូមបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីនៅការិល័យបោះឆ្នោតខណ្ឌសែនសុខ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រ ៥២សម្លេង, គណបក្សឆន្ទៈខ្មែរ ទទួលបានការគាំទ្រ ៦សម្លេង, គណបក្សហ្វ៊ុនស៊ិនប៉ិច ០សម្លេង, គណបក្សខ្មែររួបរួមជាតិ ០សម្លេង និងគណបក្សកម្លាំងជាតិ ០សម្លេង។ ក្នុងនោះ សន្លឹកឆ្នោតបានការសរុប ៥៨ សន្លឹកឆ្នោតមិនបានការ ០, សន្លឹកឆ្នោតក្នុងហិបឆ្នោត សរុប៥៨, សន្លឹកឆ្នោតខូចពេលបោះឆ្នោត ០, សន្លឹកឆ្នោតមិនបានប្រើសរុប ៤២ និងសន្លឹកឆ្នោតបានទទួលជាក់ស្តែង សរុប ១០០ សន្លឹក៕ អត្ថបទ៖ រដ្ឋា

ប្រមុខការពារជាតិអាមេរិក និងចិន នឹងជួបគ្នា ក្រោយមានភាពតានតឹង នៅកោះតៃវ៉ាន់

2024/05/25 02:18:28 pm        193
មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ (ទី២៤ ខែឧសភា) បានប្រកាសថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin នឹងជួបជាមួយសមភាគីចិន បន្ទាប់ពីចិនបានធ្វើសមយុទ្ធ ជុំវិញកោះតៃវ៉ាន់ ដោយការធ្វើបែបនេះជាការបង្ហាញនូវសញ្ញាមួយដល់មេដឹកនាំថ្មីរបស់កោះកាន់លទ្ធិប្រជាធិបតេយ្យដែលគាំទ្រដោយសហរដ្ឋអាមេរិកមួយនេះ។មន្ទីរបញ្ចកោណបាននិយាយថា លោក Austin នឹងជួបជាមួយឧត្តមនាវីឯកចិន លោក Dong Jun នៅពេលដែលពួកគេចូលរួមក្នុងកិច្ចសន្ទនា Shangri-La ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា នៅប្រទេសសិង្ហបុរី ដែលជាការជួបជុំប្រចាំឆ្នាំរបស់មន្ត្រីការពារជាតិមកពីជុំវិញពិភពលោក។គួរបញ្ជាក់ថា ប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានឡោមព័ទ្ធកោះតៃវ៉ាន់ដោយនាវាចម្បាំង និងយន្តហោះចម្បាំង ដែលជាការសាកល្បងសមត្ថភាពរបស់ខ្លួន ក្នុងការក្រសោបយកកោះនេះ ដែលខ្លួនអះអាងថា ជាផ្នែកនៃទឹកដីរបស់ខ្លួន។ ហើយសមយុទ្ធនេះធ្វើឡើងបន្ទាប់ពីមានការចូលកាន់តំណែងរបស់មេដឹកនាំ លោក Lai Ching-te ដែលបានប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ ដែលជាកោះស្វ័យគ្រប់គ្រងនេះ។ជំនួបរបស់លោក Austin ជាមួយលោក Dong ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងកើតមាន ចាប់តាំងពីលោក Austin បានសន្ទនាជាមួយលោក Dong តាមទូរសព្ទ កាលពីខែមេសា ដែលនោះជាកិច្ចពិភាក្សាដ៏មានសារៈសំខាន់លើកដំបូង រវាងប្រមុខការពារជាតិនៃប្រទេសមហាអំណាចទាំង២ ក្នុងរយៈពេលជិត ១៨ខែ៕

នាយឧត្តមសេនីយ៍ គន់ គីម ជំរុញដល់សមាគមអតីតយុទ្ធជនថ្នាក់ខេត្ត បន្តតាមដានឱ្យបានជាប់ជាប្រចាំចំពោះជីវភាពរបស់អតីតយុទ្ធជន

2024/05/25 12:31:43 pm        214
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះត្រួត​ពិនិត្យ​ស្ថានភាពជីវភាពបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ភូមិស្រះទឹកតេជោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្តែងនូវការកោតសរសើរជូនចំពោះបងប្អូនអតីតយុទ្ធជន​ដែលបានខិតខំប្រឹងប្រែងដាំដំណាំដាំដុះ ​ចិញ្ចឹមសត្វ និងប្រកបរបររកស៊ីផ្សេងៗ ដើម្បីជួយ​ទ្រទ្រង់​ដល់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើឱ្យបងប្អូនត្រូវខិតខំថែរក្សាសុខភាព​ដើម្បីបន្តមើល​មរតក​សន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិ ដែលបងប្អូនអតីតយុទ្ធជន ក្នុងនាម​ជាប្រតិបត្តិករ​របស់សម្តេចតេជោប្រធាន ​បានធ្វើពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ នាំមកជូនជាតិ មាតុភូមិ និងប្រជាជន។ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជម្រុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ ត្រូវ​បន្តយកចិត្តទុក​ដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមភូមិ ឃុំ ​ត្រូវបែងចែកភារកិច្ចគ្នា ចុះ​ជួបសំណេះសំណាលផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែ​ជិតស្និទ្ធ​ជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ ។ ជាពិសេសត្រូវផ្សព្វផ្សាយនូវគោល​ន​យោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ផ្តល់អត្ថប្រយោជន៍ផ្សេង ឱ្យបងប្អូនអតីតយុទ្ធជនបានយល់ជ្រួតជ្រាប ​និងការយកចិត្តទុកដាក់ របស់​ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា៕ 

លោក Putin ចង់បានបទឈប់បាញ់នៅអ៊ុយក្រែន នៅលើសមរភូមិបច្ចុប្បន្ន

2024/05/25 12:00:55 pm        249
ប្រភពព័ត៌មានចំនួន៤ បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ដោយមានបទឈប់បាញ់ដែល​បានចរចាទទួលស្គាល់ខ្សែបន្ទាត់សមរភូមិបច្ចុប្បន្ន និងនិយាយថា លោកបានត្រៀមខ្លួន ដើម្បីប្រយុទ្ធបន្ត ប្រសិនបើទីក្រុងគីវ និងប្រទេសលោកខាងលិច មិនឆ្លើយតប។ប្រភពព័ត៌មានចំនួនបី ដែលដឹងច្បាស់ពីកិច្ចពិភាក្សានៅក្នុងក្រុមរបស់លោកពូទីន ​បាននិយាយថា មេដឹកនាំរុស្ស៊ីជើងចាស់ បានសម្តែងការខកចិត្តចំពោះក្រុមទីប្រឹក្សាមួយចំនួន អំពីអ្វីដែល​លោកចាត់ទុកថា ជាការប៉ុនប៉ងគាំទ្រដោយប្រទេសលោកខាងលិច ក្នុងការរារាំងការចរចារ និងការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដើម្បីបដិសេធការចរចា។ប្រភពពីមន្ត្រីរុស្ស៊ីជាន់ខ្ពស់ម្នាក់ ដែលធ្វើការជាមួយលោក ពូទីន និងដឹងអំពីការសន្ទនាកម្រិតខ្ពស់ បាននិយាយថាលោក ពូទីន អាចប្រយុទ្ធកាន់តែយូរតាមដែលខ្លួនត្រូវការ ប៉ុន្តែលោកពូទីន ក៏ត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់ ដើម្បីបញ្ឈប់សង្រ្គាមផងដែរ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅលើបណ្តាញ X ថា មេដឹកនាំរុស្ស៊ី កំពុងព្យាយាមងាកចេញពីកិច្ចប្រជុំកំពូលសន្តិភាពដែលផ្តួចផ្តើមដោយអ៊ុយក្រែន នៅប្រទេសស្វីស នៅខែក្រោយ ដោយប្រើមន្ត្រីរបស់លោកដើម្បីបញ្ជូន «សញ្ញាក្លែងក្លាយ» អំពីការត្រៀមខ្លួនដើម្បីបញ្ឈប់សង្គ្រាម។លោក Kuleba និយាយថា ​បច្ចុប្បន្នលោក ពូទីន ពុំមានបំណងប្រាថ្នាចង់បញ្ចប់ការឈ្លានពាន​របស់លោក ទៅលើអ៊ុយក្រែននោះទេ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីអាមេរិក៖ អ៊ុយក្រែន អាចនឹងទទួលបានការធានាសន្តិសុខដូចអង្គការណាតូ ក្នុងកិច្ចព្រមព្រៀងសន្តិភាព
12/16/2025 10:12 AM
បេឡារុស នឹងស្វាគមន៍មេដឹកនាំវ៉េណេស៊ុយអេឡា លោក Maduro ប្រសិនបើលោកចុះពីតំណែង
12/16/2025 10:12 AM
អនាគតការងារនៅកម្ពុជា ដោយផ្អែកលើជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់ ត្រូវបានកំណត់ជាប្រធានបទ នៃសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥
12/16/2025 09:12 AM
អ៊ីស្រាអែល ស្តីបន្ទោសរដ្ឋាភិបាលអូស្ត្រាលីចំពោះការវាយប្រហារសម្លាប់មនុស្ស១៥នាក់អំឡុងបុណ្យសាសនា
12/16/2025 09:12 AM
ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បន្តទទួលអំណោយពីសប្បុរសជនដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និង​ជួយដល់ជនភៀសសឹក
12/16/2025 09:12 AM
ថ្ងៃនេះ ទាហានឈ្លានពានថៃបាញ់កំាំភ្លើងធំចេញពីនាវាចម្បាំងខ្លួន ចូលតំបន់អូរភ្លុកដំរី និងបន្តផ្លោងចូលកម្ពុជាជាច្រើនកន្លែងទៀត
12/16/2025 09:12 AM
ប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញការប្ដេជ្ញាចិត្តក្នុងការដោះស្រាយសង្រ្គាមកម្ពុជា និងថៃ ខណៈ​បច្ចុប្បន្ន​កំពុងមានមនុស្សស្លាប់ ដែលជារឿងមិនគួរកើតឡើងទេ ហើយលោកបញ្ជាក់ថា​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ
12/16/2025 09:12 AM
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN ជម្រាបជូនកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ អំពីការឈ្លានពានទ្រង់ទ្រាយធំដោយខុសច្បាប់ ពីសំណាក់កងកម្លាំងថៃ មកលើកម្ពុជា
12/16/2025 08:12 AM
អាមេរិកស្តីបន្ទោសលោក Netanyahu ចំពោះការរំលោភលើបទឈប់បាញ់នៅហ្កាហ្សា សម្លាប់មេបញ្ជាការយោធាហាម៉ាស
12/16/2025 08:12 AM
អឺរ៉ុប នឹងបង្កើតគណៈកម្មការអន្តរជាតិសម្រាប់ទាមទារសំណងពីសង្គ្រាមរបស់រុស្ស៊ី ឱ្យអ៊ុយក្រែន
12/16/2025 08:12 AM