សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិកប្រាប់UN ថា អ៊ីស្រាអែល បំផ្លាញគោលដៅ ដោយបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនៅហ្កាហ្សា

2024/05/30 05:04:55 pm        138
សហរដ្ឋអាមេរិក បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធថា អ៊ីស្រាអែល ត្រូវតែធ្វើអ្វីបន្ថែមទៀត ដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ហើយគួរតែ ដកចេញនូវរបាំងទាំងអស់ចំពោះលំហូរជំនួយតាមរយៈច្រកឆ្លងកាត់ និងផ្លូវទាំងអស់ ដែលចូលទៅក្នុងតំបន់ហ៊ុមពព័ទ្ធមួយនេះ។ ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បាននិយាយទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក១៥ រូប ថា គំរូដែលនៅបន្តនៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល បណ្តាលមកពីឧបទ្ទវហេតុ ដូចជាការវាយប្រហារតាមអាកាស កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានបំផ្លាញដល់គោលដៅយុទ្ធសាស្ត្រ របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យទី២៦ ខែឧសភា បានបង្កឱ្យមានអគ្គិភ័យ នៅក្នុងជំរំតង់មួយកន្លែងក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥នាក់។ អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយពុំមានបំណងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលឡើយ។ ប្រទេសអាល់ហ្សេរី កាលពីថ្ងៃអង្គារ បានដាក់ពង្រាងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបង្គាប់ឱ្យអ៊ីស្រាអែល «បញ្ឈប់ការវាយលុកដោយយោធារបស់ខ្លួនជាបន្ទាន់» នៅទីក្រុងRafah។ កាលពីថ្ងៃពុធ លោក Wood បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិនិត្យមើលសេចក្តីសម្រេចនេះឡើងវិញ ប៉ុន្តែចំណាត់ការរបស់អង្គការសហប្រជាជាតិ មិនទំនងជាមានប្រយោជន៍ ឬផ្លាស់ប្តូរស្ថានភាព នៅលើដែនដី នោះបានទេ។សេចក្តីព្រាងឯកសារនេះ ក៏បានលើកឡើងពីការចេញសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) កាលពីថ្ងៃទី២៤ ខែឧសភា ដែលបានបង្គាប់ឱ្យអ៊ីស្រាអែល បញ្ឈប់ជាបន្ទាន់នូវការវាយលុកដោយយោធារបស់ខ្លួនលើទីក្រុង Rafah ជាការចេញសេចក្តីសម្រេចបន្ទាន់ដ៏សំខាន់ នៅក្នុងសំណុំរឿងនាំមកដោយប្រទេសអាហ្វ្រិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍។ អង្គការសហប្រជាជាតិបាននិយាយថា ការទទួលបានជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា ត្រូវបានកំណត់យ៉ាងតឹងតែង ចាប់តាំងពីអ៊ីស្រាអែល ចាប់ផ្តើមការវាយលុកដោយយោធារបស់ខ្លួនចូលទៅក្នុងទីក្រុង Rafah កាលពីបីសប្តាហ៍មុន ដោយគ្រោះទុរ្ភិក្ស កំពុងខិតជិតមកដល់ នៅក្នុងតំបន់ហ៊ុមព័ទ្ធ ដែលមានប្រជាជន ២,៣លាននាក់ មួយនេះ។

រដ្ឋមន្ត្រីអ៊ីស្រាអែល ថាលោក Netanyahu បរាជ័យក្នុងការដឹកនាំ និងអំពាវនាវឱ្យមានការបោះឆ្នោត

2024/05/30 05:01:35 pm        158
រដ្ឋមន្ត្រីមួយរូបនៃគណៈរដ្ឋមន្រ្តីអ៊ីស្រាអែល កាលពីថ្ងៃពុធ (២៩ ឧសភា) បានចោទប្រកាន់ក្រុមចម្រុះរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថា «បរាជ័យយ៉ាងវេទនាក្នុងការដឹកនាំ» ស្របពេលមានសង្រ្គាមហ្កាហ្សា ដែលជំរុញឱ្យមានការស្តីបន្ទោសពីគណបក្ស លីគុត (Likud) របស់លោក ណេតាន់យ៉ាហ៊ូ នៅពេលដែលការខ្វែងគំនិតផ្នែកនយោបាយកាន់តែស៊ីជម្រៅ។សមាជិកសភា លោក ហ្កាឌី អ៊ីសិនកូត (Gadi Eisenkot) អ្នកសង្កេតការណ៍នៅក្នុងគណៈរដ្ឋមន្ត្រីសង្គ្រាមបាននិយាយថា លោក ណេតាន់យ៉ាហ៊ូ បានបរាជ័យលើផ្នែកសន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេស ហើយបានអំពាវនាវឱ្យមានការបោះឆ្នោតថ្មីនៅចុងឆ្នាំនេះ។ លោក អ៊ីសិនកូត បាននិយាយថា លោក ណេតាន់យ៉ាហ៊ូ បានបរាជ័យក្នុងការបំពេញតាមការសន្យាក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២២ របស់ខ្លួន រួមទាំងការបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយអារ៉ាប៊ីសាអ៊ូឌីត និងការពង្រឹងសេដ្ឋកិច្ច។ថ្លែងនៅក្នុងសន្និសិទមួយ អតីតប្រមុខយោធា ដែលកូនប្រុសពៅរបស់ខ្លួនត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធនៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងខែធ្នូ រូបនេះបាននិយាយថា លោក ណេតាន់យ៉ាហ៊ូ បានបំភាន់ពលរដ្ឋជាមួយនឹងប្រយោគ «ជ័យជំនះទាំងស្រុង» ប្រឆាំងនឹងក្រុមហាម៉ាស ជំនួសឱ្យការនិយាយការពិតអំពីភាពស្មុគស្មាញនៃសង្រ្គាមហ្កាហ្សា។អ៊ីស្រាអែល បានបើកការវាយលុកផ្លូវអាកាស និងជើងគោកនៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំមុន ដោយប្តេជ្ញាកម្ទេចក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បុន្តែក្រុមអ្នកជំនាញបានសង្ស័យថា តើការប្ដេជ្ញានោះអាចទៅរួច ឬក៏អត់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញផ្ញើសារតេលេក្រាម គណបក្ស លីគុត បាននិយាយថា លោក អ៊ីសិនកូត និងរដ្ឋមន្ត្រីនៃគណៈរដ្ឋមន្រ្តីសង្រ្គាមអ៊ីស្រាអែល លោក បេននី ហ្កាន់ស៍ (Benny Gantz) ដែលជាគូប្រជែងដ៏សំខាន់របស់លោក ណេតាន់យ៉ាហ៊ូ កំពុងស្វែងរកលេសដើម្បីចាកចេញពីក្រុមចម្រុះនៅពេលកំពុងមានសង្រ្គាម៕

[BREAKING NEWS]អ្នកប្រជាធិបតេយ្យហុងកុង ១៤ នាក់ត្រូវបានកាត់ទោស ២នាក់ត្រូវបានជម្រះក្ដីពីបទសមគំនិតបំពានអំណាចជាតិ ក្នុងការកាត់ក្តីសន្តិសុខជាតិដ៏សំខាន់

2024/05/30 04:45:58 pm        118
អ្នកប្រជាធិបតេយ្យហុងកុងចំនួន ១៤ នាក់ត្រូវបានគេរកឃើញថាមានកំហុស ហើយពីរនាក់ ត្រូវបានជម្រះក្ដីពីបទចូលរួមឃុបឃិតគ្នាប្រព្រឹត្តអំពើបំពានអំណាចច្បាប់ ក្នុងការកាត់ក្តីស្ដីពីសន្តិសុខជាតិដ៏សំខាន់មួយជុំវិញតួនាទីរបស់ពួកគេនៅក្នុងការបោះឆ្នោតបឋមក្រៅផ្លូវការកាលពីខែកក្កដាឆ្នាំ ២០២០។ គណៈកម្មាការចៅក្រមសន្តិសុខជាតិដែលបានកំណត់ចំនួនបីរូប បានប្រកាសសាលក្រមរបស់ខ្លួនទៅកាន់អតីតសមាជិកសភា អតីតក្រុមប្រឹក្សាស្រុក និងអតីតអ្នកសារព័ត៌មាននៅតុលាការ West Kowloon នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

សភារបស់អង់គ្លេស ត្រូវបានរំលាយនៅមុនការបោះឆ្នោត

2024/05/30 04:38:27 pm        157
សភារបស់ចក្រភពអង់គ្លេស ត្រូវបានរំលាយនៅថ្ងៃព្រហស្បតិ៍នេះ នៅមុនការបោះឆ្នោតសកល នៅថ្ងៃទី៤ ខែកក្កដា ដែលមើលទៅនឹងនាំឱ្យគណបក្សការងារ ឡើងកាន់អំណាច បន្ទាប់ពីការគ្រប់គ្រងរយៈពេល១៤ឆ្នាំ របស់គណបក្សអភិរក្សនិយម។ យុទ្ធនាការរយៈពេលប្រាំសប្តាហ៍ បានចាប់ផ្តើមជាផ្លូវការ ខណៈអាសនៈចំនួន៦៥០នៃសមាជិកសភា បាននៅទំនេរភ្លាមៗ កាលពីពាក់កណ្តាលអាធ្រាត្រ ស្របទៅតាមកាលបបរិច្ឆេទនៃការបោះឆ្នោត។សប្តាហ៍ដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវបានគេមើលឃើញថាចាប់ផ្តើមរង្គោះរង្គើ បន្ទាប់ពីការប្រកាសការបោះឆ្នោតរបស់នាយករដ្ឋមន្ត្រី លោក Rishi Sunak ក្នុងពេលមានភ្លៀងធ្លាក់ជោគជាំ ដោយអ្នកសង្កេតការណ៍ជាច្រើន បានចាត់ទុកភ្លៀងធ្លាក់នេះថាជាប្រផ្នូលមិនល្អ។លោក Sunak បានកំណត់ការបោះឆ្នោតនៅថ្ងៃទី ៤ខែកក្កដា ដូចដែលបានរំពឹងទុកយ៉ាងទូលំទូលាយ ជាអ្វីដែលអ្នកសង្កេតការណ៍ បាននិយាយថា ជាការប៉ុនប៉ងដើម្បីទទួលបានសន្ទុះឡើងវិញ ខណៈគណបក្សរបស់លោក ធ្លាក់ចុះនៅក្នុងការបោះឆ្នោតស្ទង់មតិ។បន្ទាប់ពីការប្រឆាំងរយៈពេល១៤ឆ្នាំមក គណបក្សការងារ បច្ចុប្បន្ននេះ មានឱកាសទទួលជ័យជម្នះឡើងកាន់អំណាច ជាមួយមេដឹកនាំរបស់ខ្លួន លោក ឃៀ ស្តាមឺ(Keir Starmer) ដែលជាអតីតមេធាវីសិទ្ធិមនុស្ស ជាអ្នកឡើងកាន់តំណែង។

ក្រសួងកសិកម្មគ្រោង នឹងធ្វើតេស្តរកសារធាតុញៀន ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល

2024/05/30 04:17:02 pm        131
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមស្តាប់បទបង្ហាញរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាក់ទងនឹងការធ្វើតេស្តរកសារធាតុញៀន នៅទីស្តីការក្រសួងកសិកម្ម។បន្ទាប់ពីបានស្តាប់បទបង្ហាញចប់សព្វគ្រប់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបង្កើតគណៈកម្មាការរៀបចំ និងគ្រប់គ្រងការងារធ្វើតេស្តរកសារធាតុញៀននេះ ដើម្បីសិក្សាឱ្យបានច្បាស់លាស់ពីនីតិវិធីការងារ ដើម្បីឈានទៅអនុវត្តបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។សូមបញ្ជាក់ថា ការធ្វើតេស្តរហ័សរកសារធាតុញៀនសម្រាប់មន្ត្រីរាជការ ធ្វើឡើងតាមបទបញ្ជារបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។គិតមកដល់ពេលនេះ ឃើញមានមន្រ្តីរាជការស៊ីវិលបានចាប់ផ្តើមធ្វើ​តេស្តរកសារធាតុញៀន​ជាបណ្តើរៗ ​ដើម្បីបញ្ជាក់ពីភាពស្អាតស្អំមិនប្រើប្រាស់គ្រឿងញៀន ឬមិនជាប់ពាក់ព័ន្ធ​នឹងគ្រឿងញៀន​ខុសច្បាប់៕អត្ថបទ ឈិត បូរ៉ាវី

ចៅក្រមអាមេរិក ក្នុងសំណុំរឿងលោក Trump បញ្ចប់ថ្ងៃដំបូងនៃការជំនុំជម្រះដោយគ្មានសាលក្រម

2024/05/30 04:08:46 pm        112
ចៅក្រមនៅក្នុងការកាត់ក្តីនៃសំណុំរឿងប្រាក់បំបិទមាត់របស់លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចប់ថ្ងៃដំបូងរបស់ពួកគេនៃការជំនុំជម្រះបិទទ្វារកាលពីថ្ងៃពុធ (២៩ ឧសភា) ដោយមិនបានឈានដល់សាលក្រម ដែលនឹងសម្រេចជោគវាសនារបស់អតីតប្រធានាធិបតីអាមេរិកតែមួយគត់ ដែលត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌ។ចៅក្រមកាត់ក្ដីទាំង ១២ រូប និងចៅក្រមឆ្លាស់វេនចំនួន ៦ រូបទៀតត្រូវត្រលប់ទៅតុលាការក្រុងញូវយ៉ក (New York) វិញនៅព្រឹកនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីថ្លឹងថ្លែងភស្តុតាង និងសក្ខីកម្មសាក្សីដែលពួកគេបានឃើញ និងបានស្តាប់ក្នុងរយៈពេលប្រាំសប្តាហ៍នៃការកាត់ក្តីនេះ។ គេមិនទាន់ដឹងច្បាស់ទេថា តើពេលណាចៅក្រមអាចឈានដល់ការប្រកាសសាលក្រម។លោក ត្រាំ វ័យ ៧៧ ឆ្នាំត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ចំនួន ១៣០.០០០ ដុល្លារនៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ដើម្បីបំបិទមាត់តារាភាពយន្តអាសអាភៀស នាង ស្តមមី ដានីញែលស៍ (Stormy Daniels) ដែលបានចោទប្រកាន់ថាពួកគេមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា ប៉ុន្តែលោក ត្រាំ បានផ្ដល់ចម្លើយពីភាពគ្មានទោស ហើយបដិសេធទំនាក់ទំនងនោះ។ សាលក្រមណាមួយក្នុងបណ្ដឹងនេះទាមទារឱ្យមានការឯកភាពជាឯកច្ឆន្ទដោយចៅក្រមទាំង ១២ រូប។ ចៅក្រមនឹងប្រកាសពីដំណើរការកាត់ក្ដីដោយខុសឆ្គង ប្រសិនបើពួកគេមិនអាចដោះស្រាយភាពខ្វែងគំនិតរបស់ខ្លួនបាន៕

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ប្រកាសបើកការដ្ឋានស្ថាបនា «ព្រែកជីកហ្វូណនតេជោ» នៅខែសីហាខាងមុខនេះ

2024/05/30 04:01:00 pm        183
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានប្រកាសចាប់ផ្ដើមបើកការដ្ឋានស្ថាបនា «ព្រែកជីកហ្វូណនតេជោ» នៅខែសីហា ឆ្នាំ ២០២៤នេះ តែម្ដង ដើម្បីកុំឱ្យយប់យូរ សុបិនច្រើន ខណៈព្រែកជីកនេះ នឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្រ្ដ និងផ្ដល់ឯករាជភាពនយោបាយដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាតែម្ដង។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។សម្ដេចធិបតីបានថ្លែងថា «កិច្ចការងារនេះ យើងមិនដំអក់ទេ។ ព្រែកជីកនេះ ទៅថ្ងៃមុខ ពេលដែលចាប់ផ្ដើមសាងសង់ និងមានប្រជាជនខ្មែរចូលរួមភាគច្រើន ពិតណាស់ គម្រោងព្រែកជីកនេះ រាជរដ្ឋាភិបាលបានចរចាជាមួយក្រុមហ៊ុនវិនិយោគចិន ដើម្បីក្រុមហ៊ុនទាំងនោះមានបច្ចេកទេស និងទុនវិនិយោគមួយចំនួន ប៉ុន្ដែឥឡូវនេះ រាជរដ្ឋាភិបាលបានចរចា ហើយខ្មែរយើងនឹងមានទុនវិនិយោគភាគច្រើន​ចំពោះគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោនេះ»។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា «ការបើកការដ្ឋានមិនចាំយូរនាំឱ្យយប់យូរសុបិនច្រើន ស្រមៃច្រើនពេក។ ចង់ឱ្យឈប់ស្រមៃទាល់តែធ្វើតែម្ដង អីចឹងយើងនឹងបើកការដ្ឋាននៅខែ៨ (ខែសីហា) តែម្ដង ដើម្បីស្ថាបនាព្រែកជីកហ្វូណនតេជោនេះតែម្ដង»។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថាឱ្យតែស្មារតីខ្មែររួមគ្នា ដាក់ចិត្តធ្វើ ខ្មែរធ្វើបាន។ គម្រោងព្រែកជីកហ្វូណនតេជោប៉ុណ្ណេះខ្មែរធ្វើបាន បើទោះពីជាគ្មាការ​ចូលរួម​វិនិយោគពីណាក៏ដោយក៏ខ្មែរអាចធ្វើបានដែរ។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សា​យ៉ាងល្អិតល្អន់​ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមាន​តម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះអាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ ​និងសមុទ្រនោះទេ ប៉ុន្ដែព្រែកជីកនេះ​នឹងផ្ដល់ឯករាជភាពការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា និងផ្ដល់ផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាជាវត្តិសាស្រ្ដ៕

ប្រមុខការពារជាតិអាមេរិក និងចិន នឹងជួបពិភាក្សាដ៏កម្រនៅសិង្ហបុរីនៅចុងសប្ដាហ៍នេះ

2024/05/30 03:44:47 pm        149
ប្រមុខការពារជាតិអាមេរិក និងចិន គ្រោងរៀបចំកិច្ចចរចាដោយផ្ទាល់ដ៏កម្រនៅក្នុងប្រទេសសិង្ហបុរីនៅចុងសប្តាហ៍នេះ ដោយផ្តល់ក្តីសង្ឃឹមនៃការសន្ទនាផ្នែកយោធាបន្ថែមទៀតក្នុងគោលបំណងទប់ស្កាត់ការផ្ទុះជម្លោះដែលមិនអាចគ្រប់គ្រង។ កិច្ចប្រជុំដែលរំពឹងទុករវាងរដ្ឋមន្ត្រីការជាតិអាមេរិក លោក Lloyd Austin និងលោក ទុង ជុន (Dong Jun)របស់ចិននៅឯកិច្ចសន្ទនា សាំងគ្រីឡា (Shangri-La) នឹងក្លាយជាកិច្ចពិភាក្សាទល់មុខគ្នាដ៏សំខាន់លើកដំបូងរវាងប្រមុខការពារជាតិនៃប្រទេសទាំង២ ក្នុងរយៈពេល១៨ ខែចុងក្រោយនេះ។ វេទិកាសន្តិសុខនេះ គឺជាការជួបជុំប្រចាំឆ្នាំរបស់ប្រមុខការពារជាតិមកពីជុំវិញពិភពលោក ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជាឧបករណ៍សម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។ ជំនួបនៅឆ្នាំនេះ ដែលចាប់ផ្តើមនៅថ្ងៃសុក្រ ៣១ ឧសភា សប្ដាហ៍នេះ នឹងកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសចិន បានធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ និងបានព្រមានពីសង្គ្រាមលើកោះនេះ។ ជម្លោះជុំវិញកោះតៃវ៉ាន់ គាំទ្រដោយប្រជាធិបតេយ្យ និងសហរដ្ឋអាមេរិក ដែលចិនបានប្ដេជ្ញាថានឹងនាំមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន គឺជាជម្លោះដ៏ធំបំផុតជាបន្តបន្ទាប់រវាងមហាអំណាចពិភពលោកទាំងពីរនេះ។ ទីក្រុងប៉េកាំង ក៏ខឹងសម្បារចំពោះទំនាក់ទំនងការពារជាតិកាន់តែស៊ីជម្រៅរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ ជាពិសេសជាមួយហ្វីលីពីន អំឡុងមានភាពតានតឹងខ្លាំងនៅសមុទ្រចិនខាងត្បូង៕

ប្រសាសន៍សំខាន់ៗសម្តេចធិបតី ក្នុងពិធីសម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបីដក និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

2024/05/30 03:36:53 pm        212
កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបីដក និងសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ។ ប្រសាសន៍សំខាន់ៗសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សង្គ្រាមមិនមែនកើតមានដោយសារអាវុធនោះ ទេ។ សង្គ្រាមកើតមានដោយសារផ្នត់គំនិត និងមនោគមវិជ្ជា។ ហេតុនេះដាច់ខាតត្រូវរួមគ្នាទប់ស្កាត់ មនោគមវិជ្ជាជ្រុលនិយម រួមគ្នារក្សាសុខសន្តិភាពឱ្យខាងតែបាន និងអង្វែងយូរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីក ហ្វូណនតេជោ នៅខែសីហា ឆ្នាំ ២០២៤នេះ តែម្ដង ដើម្បីកុំឱ្យយប់យូរ សុបិនស្រើន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការដាក់ចេញគោលនយោបាយត្រូវ នាំឱ្យកម្ពុ ជាបញ្ចប់សង្គ្រាម ៥០០ ឆ្នាំកន្លងមកនៅត្រឹមរយៈពេល ២ ឆ្នាំ(សម្ដេចតេជោដាក់ចេញនយោបាយ ឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៦ បញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨)។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកដំណើ រការសាងសង់ជាផ្លូវការនៅខែសីហា ឆ្នាំ២០២៤ នេះ។ គម្រោងនេះមានការចូលរួមភាគហ៊ុនពីខ្មែរ ច្រើន។ ព្រែកជីកហ្វូណន ជាគម្រោងដែលមិនធ្លាប់មានដោយមានលក្ខណៈជាតិនិយម ដែលមានការ ចូលរួមពីពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនតេជោ នឹងមានតម្លៃជាប្រវត្តិ សាស្ត្រដូចប្រាង្គប្រាសាទនានា ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យយើងជំនាន់នេះដែរ។

កូរ៉េខាងត្បូង៖ កូរ៉េខាងជើង ត្រូវសង្ស័យថាបានបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់

2024/05/30 03:23:08 pm        154
យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) ថា ប្រទេសកូរ៉េខាងជើង ប្រហែលជាបានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួន ១០ គ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលិស្ទិក ដែលបានចុះចតនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។យោធាកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលដែលសង្ស័យនោះ ត្រូវបានបាញ់ចេញពីតំបន់ ស៊ូណាន (Sunan) ក្បែររដ្ឋធានីព្យុងយ៉ាង របស់ខ្លួននៅម៉ោង ៦:១៤ ព្រឹកនៅថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ហើយបានហោះប្រហែល ៣៥០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។ការបាញ់បង្ហោះនេះបានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបរាជ័យកាលពីថ្ងៃចន្ទ ក្នុងការប៉ុនប៉ងរបស់ខ្លួននៃការដាក់ផ្កាយរណបចារកម្មទីពីរចូលទៅក្នុងគន្លង នៅពេលដែលយានជំរុញដែលទើបនឹងបង្កើតថ្មីបានផ្ទុះនៅក្នុងការហោះហើរ។ បន្ទាប់ពីបរាជ័យ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងមិនបោះបង់គម្រោងឈ្លបយកការណ៍អវកាសឡើយ។នៅថ្ងៃព្រហស្បតិ៍ដដែលនេះ មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង មួយរូបបានថ្កោលទោសសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) ដែលថាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបយោធាមួយផ្សេងទៀតដោយប្រើបច្ចេកវិទ្យាមីស៊ីលបាលិស្ទិកគឺប្រឆាំងនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីសាធារណរដ្ឋរវ៉ាន់ដា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
11/12/2026 01:11 PM
អាកាសយានដ្ឋានអន្តរជាតិតេជោប្រគល់រង្វាន់លើកទី២ ដល់​អ្នក​ឈ្នះឆ្នោត​ផ្សង​សំណាង​អបអរ​ខួប​ ១ឆ្នាំ
11/12/2026 01:11 PM
ភាសាបារាំង នៅតែពេញនិយមសម្រាប់សិស្ស ជ្រើសរើសសិក្សានៅគ្រឹះស្ថានសាធារណៈ
11/12/2026 01:11 PM
សម្ដេចប្រធានរដ្ឋសភា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន នៅដើមសប្តាហ៍ក្រោយ
11/12/2026 01:11 PM
ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ អ្នកមានឈ្មោះបោះឆ្នោតកើនដល់ជាង១០លាន ៥សែននាក់ ខណៈចុះឈ្មោះថ្មីជាង៤០ម៉ឺននាក់
11/12/2026 12:11 PM
អ្នកនាំពាក្យ៖​ ទោះបទឈប់បាញ់​នៅ​ជា​ធរមាន​តែ​ជនភៀស​សឹក​កម្ពុជា​ជាង​២​ម៉ឺន​នាក់​មិន​ទាន់​អាច​វិល​ទៅ​ផ្ទះវិ​ញបានឡើយ
11/12/2026 12:11 PM
អ៊ីរ៉ង់ ចាត់ទុកកងទ័ពជើងទឹក និងកងទ័ពអាកាសអាហ្សង់ទីន ជាអង្គការភេរវកម្ម
11/12/2026 12:11 PM
អ្នកបើករថយន្តដឹកទំនិញនៅប្រទេសឈីលី បិទផ្លូវដើម្បីតវ៉ាការឡើងថ្លៃប្រេងឥន្ធនៈ
11/12/2026 12:11 PM
មេដឹកនាំពិភពលោកបង្ហាញពីគោលដៅអាកាសធាតុនៅក្នុងកិច្ចប្រជុំ COP31
11/12/2026 12:11 PM
អ្នកនាំពាក្យ៖ ស្របពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនីកម្ពុជា​ក៏ទទួល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​ចំនួន​២ និងទស្សនកិច្ចផ្លូវការ១
11/12/2026 12:11 PM