រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ជប៉ុន និងអាមេរិក ព្រមព្រៀងបង្កើនការអភិវឌ្ឍន៍យុទ្ធោបករណ៍ការពារជាតិ រួមគ្នា

2024/04/04 02:36:21 pm        160
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Kurt Campbell បាននិយាយថា មេដឹកនាំប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងព្រមព្រៀងនៅសប្តាហ៍ក្រោយនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍និងការផលិតយុទ្ធោករណ៍ការពារជាតិរួមគ្នា។ លោក Campbell បាននិយាយនៅឯវិស្ថានស្រាវជ្រាវពីសង្គ្រាម Think Tank នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ មួយសប្តាហ៍មុនជំនួបកំពូលរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅរដ្ឋធានី សហរដ្ឋអាមេរិក។លោកនិយាយថា ការវិវឌ្ឍន៍សំខាន់បំផុតនៅលើឆាកពិភពលោកនឹងបង្ហាញនៅសប្តាហ៍ក្រោយ នៅទីនេះ ក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈយើងធ្វើទំនើបកម្មដ៏ធំនៃទំនាក់ទំនងអាមេរិក-ជប៉ុន។លោកនិយាយថា រឿងមួយដែលលោកគិត អ្នកនឹងមើលឃើញនៅសប្តាហ៍ក្រោយគឺជាជំហាន ជាលើកដំបូងដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិក និងជប៉ុន ធ្វើការសហការគ្នាបន្ថែមទៀតលើការអភិវឌ្ឍន៍រួមគ្នា និងសក្តានុពលនៃសហផលិតភាពផ្នែកយោធា និងយុទ្ធោបករណ៍រពារជាតិដ៏សំខាន់។ការរៀបចំ កំពុងត្រូវបានធ្វើឡើងសម្រាប់មេដឹកនាំទាំងពីរ ដើម្បីបញ្ជាក់ថាមេដឹកនាំនឹងពិនិត្យឡើងវិញនូវក្របខ័ណ្ឌបញ្ជាការ និងគ្រប់គ្រងសម្រាប់កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន និងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនដើម្បីផ្តល់លទ្ធភាពកិច្ចសហប្រតិបត្តិការរបស់ពួកគេដោយរលូន។មេដឹកនាំទាំងពីរ ក៏ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើសន្តិសុខសេដ្ឋកិច្ច និងមានបំណងជំរុញការទប់ស្កាត់ និងសមត្ថភាពឆ្លើយតបនៃសម្ព័ន្ធមិត្តជប៉ុន-អាមេរិក។

ប្រធានក្រុមយុវជន​សង្គមស៊ីវិល៖សម្តេចតេជោនឹងបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់ចូលរួមកាន់ចង្កូត​នាវាកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ

2024/04/04 02:30:53 pm        94
ភ្នំពេញ៖លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងថា តាមរយៈតំណែង​ថ្មីរបស់​សម្ដេច​អគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់​នីតិកាលទី៥នេះ នឹង​សម្តេចនឹងបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់​កម្ពុជាមួយនេះ ចូលរួមកាន់ចង្កូត​នាវាកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។ លោកបានលើកឡើងពីវិរភាពរបស់​សម្ដេច​តេជោ ហ៊ុន សែន ដោយលោកបានមើលឃើញថា​វត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក បានកែប្រែមុខមាត់កម្ពុជាជាប្រវត្តិសាស្ត្រ ងើបមុខលើឆាកអន្តរជាតិ បង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យរក្សាបាននូវសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី យ៉ាងពេញលេញ។     ក្នុងនាមជាអ្នកជំនាន់ក្រោយលោក ហេង សំណាង និងក្រុមយុវជន​សង្គមស៊ីវិល​នៅទូទាំងប្រទេស បាន​ សម្តែងនូវក្តីកត្តញ្ញូកតវេទីដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់កម្លាំងកាយ ចិត្ត ធ្វើពលិកម្មសព្វបែបយ៉ាងដើម្បី​ជាតិមាតុភូមិ និងប្រជាជនរបស់សម្តេចតេជោ។  បន្ទាប់ពីបេសសកម្មដឹកនាំជាតិរយៈពេលជាង ៤០ឆ្នាំក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចនឹងបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការ​កាន់ចង្កូតនាវាកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។ លោក​បាន​បញ្ជាក់ថា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំស្ថាប័ននីតិប្បញ្ញត្តិកំពូលមួយនេះ គឺពិតជាបង្ហាញយ៉ាងជាក់ច្បាស់នូវតួនាទីដ៏ឧត្តុង្គឧត្តមរបស់សមេ្តចតេជោ ដែលប្រជា​រាស្ត្រខ្មែរច្រើនលើសលប់គោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែមានជំនឿចិត្តយ៉ាងមុតមាំលើគតិ​បណ្ឌិត និងភាពវៃឆ្លាតរបស់សម្តេចតេជោក្នុងការដឹកនាំប្រទេសជាតិ។ លោក ហេង សំណាង​ បន្តថាសម្តេចតេជោចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ គឺពិតជាបាន​ជួយសម្រួលឱ្យដំណើរការកំណែរទម្រង់នានា ជាពិសេសការកែទម្រង់ច្បាប់របស់​កម្ពុជា ជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ និងជឿនលឿនលើគ្រប់វិស័យយ៉ាងសុខសាន្ត៕ 

វ៉េណេហ្ស៊ុយអេឡា អះអាងថា អាមេរិកកំពុងសាងសង់មូលដ្ឋានទ័ពសម្ងាត់ នៅតំបន់Essequiboដែលមានជម្លោះ

2024/04/04 12:59:46 pm        218
ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីថ្ងៃពុធ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានសាងសង់ «មូលដ្ឋានយោធាសម្ងាត់» នៅក្នុងតំបន់ Essequibo ជាតំបន់សម្បូរប្រេងរបស់ប្រទេសហ្គឺយ៉ាន( Guyana) ដែលទីក្រុងការ៉ាកាសអះអាងថា ជាទឹកដីរបស់ខ្លួន។លោកម៉ាឌូរ៉ូ បាននិយាយថា៖«យើងមានព័ត៌មានដែលបង្ហាញថា នៅលើទឹកដីតំបន់Essequibo ដែលគ្រប់គ្រងជាបណ្តោះអាសន្នដោយប្រទេសហ្គីយ៉ាន មូលដ្ឋានយោធាសម្ងាត់នៃទីបញ្ជាការភាគខាងត្បូង (សហរដ្ឋអាមេរិក)... ដែលជាស្ថាប័នរបស់ទីភ្នាក់ងារចារកម្មCIA ត្រូវបានកសាងឡើង។លោកបានលើកឡើងថា មូលដ្ឋានទ័ពទាំងនេះ គឺជា «ការឈ្លានពាន» ប្រឆាំងនឹងប្រជាជននៅភាគខាងត្បូង និងខាងកើតនៃប្រទេសវ៉េណេហ្ស៊ុយអេឡា ហើយត្រូវបានសាងសង់ «ដើម្បីរៀបចំសម្រាប់ការបង្កើនការប្រឆាំងនឹងវ៉េណេហ្ស៊ុយអេឡា»។ការអត្ថាធិប្បាយបង្កហេតុរបស់លោកម៉ាឌូរ៉ូ បានកើតឡើង នៅពេលដែលសភា បានប្រារព្ធពិធីរំលឹកដល់ច្បាប់ថ្មីមួយដែលដាក់ចេញការការពារតំបន់ Essequiboនៃប្រទេសហ្គីយ៉ាន រយៈពេល៤ខែ បន្ទាប់ពីការបោះឆ្នោតប្រជាមតិដ៏ចម្រូងចម្រាស និងគ្មានចំណងផ្លូវច្បាប់ បានអនុម័តយ៉ាងលើសលប់លើការបង្កើតខេត្តវ៉េណេហ្ស៊ុយអេឡា នៅក្នុងតំបន់ជម្លោះ ដែលបង្កឲ្យមានការភ័យខ្លាចនៃជម្លោះយោធាកើតឡើង។ លោកក៏បានអះអាងដែរថា សមភាគីរបស់ខ្លួនគឺ លោកប្រធានាធិបតី Irfaan Ali «មិនគ្រប់គ្រងហ្គីយ៉ាន ហើយថា ប្រទេសហ្គីយ៉ាន ត្រូវបានគ្រប់គ្រងដោយទីបញ្ហាការភាគខាងត្បូង, CIAនិង ក្រុមហ៊ុនExxonMobil ។ទីបញ្ជាការភាគខាងត្បូង ដែលជាផ្នែកមួយនៃក្រសួងការពារជាតិ មានការិយាល័យសហប្រតិបត្តិការ សន្តិសុខរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្គីយ៉ាន។

រដ្ឋមន្ត្រីការពារជាតិបារាំង ពិភាក្សាជាមួយសមភាគីរុស្ស៊ី ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០២២

2024/04/04 12:55:49 pm        267
រដ្ឋមន្ត្រីការពារជាតិបារាំង បានចែករំលែកតាមរយៈការសន្ទនាតាមស័ព្ទលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ២២ខែ ជាមួយសមភាគីរុស្ស៊ីរបស់ខ្លួន ដើម្បីបង្ហាញពីឆន្ទៈរបស់ប្រទេសរបស់លោក ក្នុងការបង្កើនទំនាក់ទំនង ដើម្បីប្រយុទ្ធប្រឆាំងនឹង «អំពើភេរវកម្ម» បន្ទាប់ពីការវាយប្រហារនៅទីក្រុងមូស្គូ។ក្រសួងការពារជាតិបារាំង បាននិយាយថា លោកទាំងពីរ ក៏បានពិភាក្សាអំពីសង្គ្រាម នៅអ៊ុយក្រែនផងដែរ ដោយ Sebastien Lecornu បញ្ជាក់ជាថ្មីនូវការគាំទ្ររបស់បារាំងសម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ទំនាក់ទំនងកម្រិតខ្ពស់បែបនេះរវាងមន្ត្រីជាន់ខ្ពស់រុស្ស៊ីស្និទ្ធនឹងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងប្រមុខការពារជាតិមកពីមហាអំណាចអឺរ៉ុប គឺកម្រមានណាស់ក្នុងរយៈពេលពីរឆ្នាំ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។លោក Lecornu និង លោក Sergei Shoigu បានពិភាក្សាគ្នាតាមទូរស័ព្ទលើកចុងក្រោយ ក្នុងខែតុលា ឆ្នាំ ២០២២។ការពិភាក្សារយៈពេលមួយម៉ោង បានធ្វើឡើង នៅពេលដែលប្រទេសបារាំងបង្កើនការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក នៅឆ្នាំនេះ។ ការវាយប្រហារកាលពីថ្ងៃទី២២ ខែមីនា លើសាលប្រគុំតន្ត្រី នៅទីក្រុងមូស្គូ បានធ្វើឲ្យមានការភ័យខ្លាចផ្នែកសន្តិសុខឡើងវិញសម្រាប់ការប្រកួតកីឡានៅទីក្រុងប៉ារីស ដែលនឹងចាប់ផ្តើម នៅថ្ងៃទី២៦ ខែកក្កដា។សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបារាំង បានឲ្យដឹងថា លោក Lecornu បានប្រាប់លោក Shoiguថា ប្រទេសបារាំងតែងតែត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹង«អំពើភេរវកម្ម» ហើយត្រូវបានរៀបចំសម្រាប់«ការផ្លាស់ប្តូរកាន់តែច្រើនឡើងក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនេះ ឲ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន»។លោក ពូទីន បានទទួលស្គាល់ថា៖«ក្រុមឥស្លាមជ្រុលនិយម» បានធ្វើការវាយប្រហារនៅទីក្រុងមូស្គូ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៤៤នាក់ស្លាប់ ប៉ុន្តែបានអះអាងថា ពួកគេមានទំនាក់ទំនងជាមួយអ៊ុយក្រែន។

ប្រជាជនកូរ៉េខាងត្បូង នឹងទៅបោះឆ្នោតសកល នៅថ្ងៃទី ១០ ខែមេសា

2024/04/04 12:37:13 pm        134
ក្នុងរយៈពេលមួយសប្តាហ៍ទៀត នៅមុនការបោះឆ្នោតសកលរបស់ប្រទេសកូរ៉េខាងត្បូង សារព័ត៌មានក្នុងស្រុកធំមួយ បានរាយការណ៍ថា គណបក្សប្រជាធិបតេយ្យជាគណបក្សប្រឆាំងធំ កំពុងនាំមុខ។ ប្រទេសកូរ៉េខាងត្បូង នឹងរៀបចំការបោះឆ្នោតសកលរៀងរាល់បួនឆ្នាំម្តង។ អ្នកបោះឆ្នោត នឹងបោះឆ្នោតរបស់ពួកគេនៅថ្ងៃពុធ សប្តាហ៍ក្រោយ។ ការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថា ជាការវាយតម្លៃពាក់កណ្តាលអាណត្តិនៃរដ្ឋបាលរបស់ប្រធានាធិបតី លោក Yoon Suk-yeol ដែលបានកាន់តំណែងរយៈពេលពីរឆ្នាំមកនេះ។មេដឹកនាំគណបក្សផ្សេងៗ ត្រូវបានគេមើលឃើញថាបានទៅពិនិត្យមណ្ឌលបោះឆ្នោតជាកន្លែងដែលការប្រកួតប្រជែងជិតខិតចូលមកដល់។លោក Han Dong-hoon មេដឹកនាំបណ្ដោះអាសន្នរបស់គណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាច បាននិយាយទៅកាន់អ្នកបោះឆ្នោតនៅទីក្រុង Chungju កាលពីថ្ងៃពុធ។ ទីភ្នាក់ងារព័ត៌មាន Yonhap បានដកស្រង់សម្តីលោកដោយបាននិយាយថា ស្ថានភាពបច្ចុប្បន្នគឺដូចជាការដើរលើទឹកកកដ៏ស្តើង។ លោកនិយាយថា ការធានាបានជ័យជម្នះនៅក្នុងតំបន់ប្រជែងគ្នាយ៉ាងប្រកៀកប្រកិត នឹងធ្វើឱ្យមានភាពខុសគ្នា សម្រាប់គណបក្សអំណាចប្រជាជន(PPP)។ ទន្ទឹមនឹងនោះ ប្រធានគណបក្សប្រជាធិបតេយ្យ ជាបក្សប្រឆាំងធំ លោក លី ចា មីយុង(Lee Jae-myung) បានចូលរួមក្នុងពិធីមួយ ដែលរំលឹកការបះបោរមានឈ្មោះថា Jeju ថ្ងៃទី ៣ ខែមេសា នៅលើកោះភាគខាងត្បូងក្នុងឆ្នាំ ១៩៤៨ ដែលពេលនោះ ប្រជាជនកោះត្រូវបានធ្វើទុក្ខបុកម្នេញដោយក្រុមអភិរក្សនិយម។បន្ទាប់ពីព្រឹត្តិការណ៍នេះ លោកបានចាត់ទុកគណបក្សកាន់អំណាចថាជា «អ្នកបន្តជំនាន់»" នៃឧបទ្ទវហេតុនេះ។ ការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Yonhap កាលពីថ្ងៃពុធ បានសម្ភាសជាមួយអ្នកជំនាញនយោបាយនិងអ្នកផ្សេងៗជាច្រើននាក់។ សារព័ត៌មាននេះរាយការណ៍ថា អ្នកជំនាញជាច្រើនបានដាក់គណបក្សប្រជាធិបតេយ្យ នាំមុខគណបក្សអំណាចប្រជាជន(PPP)។ ក្នុងពេលជាមួយគ្នានេះដែរ បេក្ខជនគណបក្សប្រជាធិបតេយ្យមួយចំនួនស្ថិតនៅក្រោមការពិនិត្យពិច័យពីប្រព័ន្ធផ្សព្វផ្សាយ។ បេក្ខជនម្នាក់ ត្រូវបានគេចោទប្រកាន់ពីបទរើសអើងលើពាក្យសម្តីរបស់ស្ត្រី ខណៈម្នាក់ទៀតត្រូវបានចោទប្រកាន់ថាបានទទួលយកប្រាក់កម្ចីឥណទានដោយខុសច្បាប់ដ៏ច្រើនលើសលប់។

WHO ព្រមានថាអ្នកជំងឺជាច្រើននៅមន្ទីរពេទ្យហ្កាហ្សានឹងស្លាប់ ប្រសិនបើមិនត្រូវបានជម្លៀសចេញ

2024/04/04 12:20:27 pm        75
ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ការបំផ្លិចបំផ្លាញមន្ទីរពេទ្យ Al Shifa ក្នុងតំបន់ហ្កាហ្សា អាចមានន័យថាការជម្លៀសផ្នែកវេជ្ជសាស្រ្តបន្ថែមទៀតនឹងត្រូវការ។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក តេដ្រូស អាដហាណុំ ហ្កេព្រីយេស៊ូស(Tedros Adhanom Ghebreyesus)បាននិយាយថាប្រសិនបើពុំមានការជម្លៀសអ្នកជំងឺចេញភ្លាមៗនោះទេ វាអាចនាំឲ្យមានអ្នកស្លាប់កាន់តែច្រើន។កងកម្លាំងអ៊ីស្រាអែល ដែលបានចាកចេញពីមន្ទីរពេទ្យក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រតិបត្តិការរយៈពេលពីរសប្តាហ៍ បានចាប់ខ្លួនជនសកម្មប្រយុទ្ធប៉ាឡេស្ទីនរាប់រយនាក់ដែលសង្ស័យ និងបានបន្សល់ទុកនូវអគារដែលត្រូវបានបំផ្លាញជាច្រើនកន្លែង។ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា អ្នកដែលត្រូវការការជម្លៀសក្នុងផ្នែកវេជ្ជសាស្រ្តនឹងកើនឡើង ហើយការជម្លៀសផ្នែកវេជ្ជសាស្រ្តមានភាពយឺតយ៉ាវរួចទៅហើយ។ មនុស្សជាច្រើននឹងស្លាប់ដោយសារតែពួកគេពុំទទួលបានសេវា ឬដោយសារតែការជម្លៀសយឺត និងពុំអាចជម្លៀសបាន។ អ៊ីស្រាអែល និយាយថា ខ្លួនបានសម្លាប់អ្នកប្រយុទ្ធក្រុមហាម៉ាសរាប់រយនាក់ ដែលដាក់មូលដ្ឋាននៅទីនោះ ប៉ុន្តែក្រុមហាម៉ាសនិងបុគ្គលិកពេទ្យ បដិសេធចំពោះវត្តមានរបស់ក្រុមអ្នកប្រយុទ្ធនៅទីនោះ។ លោក រីឆាត ភីពភ័រកន(Richard Peeperkorn) អ្នកតំណាងអង្គការសុខភាពពិភពលោក(WHO) ប្រចាំតំបន់ West Bank និងហ្កាហ្សា បាននិយាយថា ការបំផ្លិចបំផ្លាញមន្ទីរពេទ្យ Al Shifa នឹងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានការថែទាំសុខភាព។ អ្នកជំងឺនឹងត្រូវផ្លាស់ទៅកន្លែងថែទាំសុខភាពផ្សេងទៀតនៅភាគខាងជើងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនដែលហែកហួរដោយសង្រ្គាម ដែលកំពុងព្យាយាមដើម្បីបន្តដំណើការ។ លោកនិយាយថា អង្គការសុខភាពពិភពលោក កំពុងព្យាយាមពិនិត្យមើលទីកន្លែងនៅមន្ទីពេទ្យ Al Shifa និងបាននិយាយទៅកាន់បុគ្គលិក និងមើលអ្វីដែលអាចជួយសង្គ្រោះបាន ប៉ុន្តែស្ថានភាពស្ថិតនៅលើភាពមហន្តរាយ។

អង់គ្លេស ប្រឈមសម្ពាធឈប់លក់អាវុធឲ្យអ៊ីស្រាអែល ក្រោយបុគ្គលិកចែកចាយជំនួយស្លាប់នៅហ្កាហ្សា

2024/04/04 11:55:46 am        87
រដ្ឋាភិបាលចក្រភពអង់គ្លេស កំពុងប្រឈមនឹងសម្ពាធនយោបាយកាន់តែខ្លាំងឡើង ឈប់លក់អាវុធឲ្យអ៊ីស្រាអែល បន្ទាប់ពីបុគ្គលិកចែកចាយជំនួយ៧នាក់រួមទាំងជនជាតិអង់គ្លេស៣នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។ គណបក្សប្រឆាំងសំខាន់ចំនួន៣របស់ចក្រភពអ់គ្លេស និងក្រុមតំណាងរាស្ត្រមួយចំនួននៅក្នុងគណបក្សកាន់អំណាច កាលពីថ្ងៃពុធ បាននិយាយថា លោកនាយករដ្ឋមន្ត្រី គួរតែពិចារណាលែងលក់អាវុធឲ្យប្រទេសអ៊ីស្រាអែលទៀត ។ គណបក្សស្កុតជាតិ (SNP) បានអំពាវនាវឲ្យបញ្ឈប់ការនាំចេញអាវុធ ទៅកាន់អ៊ីស្រាអែលនៅក្នុងលិខិតមួយច្បាប់បង្ហោះនៅលើបណ្ដាញផ្សព្វផ្សាយសង្គម ជាចលនាមួយទទួលបានការគាំទ្រដោយបក្សប្រជាធិបតេយ្យសេរីនិយម និង បាននិយាយថា សភា គួរតែពិភាក្សាបញ្ហានេះ។ មេដឹកនាំក្រុមប្រឆាំងមកពីគណបក្សពលករ ដែលបានការស្ទង់មតិលើកឡើងថា នឹងបង្កើតរដ្ឋាភិបាលបន្ទាប់នៅឆ្នាំនេះ បានលើកឡើងពីការខ្វែងគំនិតគ្នាដោយនិយាយថារដ្ឋាភិបាលគួរតែផ្អាកការលក់អាវុធ ប្រសិនបើក្រុមអ្នកច្បាប់ រកឃើញថា អ៊ីស្រាអែល បានបំពានច្បាប់អន្តរជាតិ ។ រដ្ឋាភិបាលចក្រភពអង់គ្លេស បានលក់អាវុធ និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗក្នុងតម្លៃជាង ៥៧០ ផោន ឬស្មើ ៧១៩លានដុល្លារអាមេរិក ឲ្យទៅអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ២០០៨មក៕

សម្ព័ន្ធយោធាណាតូ ស្វះស្វែងរកការផ្ដល់ជំនួយសម្រាប់អ៊ុយក្រែន ដោយគ្មានលោក Trump

2024/04/04 11:51:04 am        66
ក្រុមរដ្ឋមន្ត្រីការបរទេសសម្ព័ន្ធយោធាណាតូបានជួបគ្នាកាលពីថ្ងៃពុធ ៣ មេសា ដើម្បីពិភាក្សាអំពីសំណើសម្រាប់មូលនិធិរយៈពេល៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ចំនួន១០០ ពាន់លានអឺរ៉ូ ស្មើ ១០៧ ពាន់លានដុល្លារអាមេរិក។ នេះគឺជាផែនការមួយ ដែលគេមើលឃើញថាជាមធ្យោបាយក្នុងការប្រមូលប្រាក់ផ្ដល់ជំនួយដល់សម្រាប់អ៊ុយក្រែនដោយគ្មានវត្តមានលោកTrump។ ក្រុមអ្នកការទូតបាននិយាយថា សំណើនេះនឹងផ្តល់ឱ្យសម្ព័ន្ធភាពលោកខាងលិចនូវតួនាទីដោយផ្ទាល់បន្ថែមទៀតក្នុងការសម្របសម្រួលការផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ដល់ទីក្រុង គីវ (Kyiv) ខណៈប្រឹងប្រែងប្រយុទ្ធទប់ទល់ការវាយលុករបស់រុស្ស៊ី។ ថ្លែងនៅមុនពេលកិច្ចប្រជុំកំពូលនេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និយាយថា សំណើនេះមានគោលបំណងផ្ញើសារទៅកាន់ប្រទេសរុស្ស៊ីថាលោកPutinមិនអាចឈ្នះសង្គ្រាមទេ។អ្វីដែលច្បាស់នោះគឺថា យើងត្រូវការប្រាក់ថ្មី និងច្រើនទៀតសម្រាប់អ៊ុយក្រែន។ ហើយយើងត្រូវការរយៈពេលជាច្រើនឆ្នាំ ។គំនិតទាំងមូលនៃការពិភាក្សាអំពីក្របខណ្ឌ ការប្តេជ្ញាចិត្ត និងស្ថាប័នសម្រាប់ការគាំទ្រ គឺដើម្បីធានាបាននូវការព្យាករណ៍ និងទំនុកចិត្តកាន់តែខ្ពស់ថា នឹងទទួលបានប្រាក់ជារៀងរាល់ខែ និងរាល់ឆ្នាំ សម្រាប់រយៈពេលយូរ។ នៅក្រោមផែនការនានា អង្គការណាតូ នឹងគ្រប់គ្រងការងារសម្របសម្រួលមួយចំនួនពីក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថាជាក្រុមរ៉ាំស្តេន(Ramstein) ។ ក្រុមអ្នកការទូតបាននិយាយថា វិធានការមួយដែលត្រូវបានបង្កើតឡើងជាផ្នែកមួយដើម្បីទប់ស្កាត់ការកាត់បន្ថយការគាំទ្ររបស់សហរដ្ឋអាមេរិក ប្រសិនបើលោក Donald Trump ត្រឡប់ទៅកាន់កាប់សេតវិមានវិញនោះ ។ប៉ុន្តែពួកគេបាននិយាយថា គេមិនច្បាស់ថាតើកញ្ចប់ថវិកាចំនួន១០០ ពាន់លានអឺរ៉ូនោះ នឹងត្រូវបានទទួលបានដោយវិធីណា ឬ ថានឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយរបៀបណា។ គួររម្លឹកថាកន្លងមកលោក Trump ធ្លាប់បាននិយាយថា លោកនឹងមិនផ្ដល់ជំនួយដល់អ៊ុយក្រែនទេ បើលោកជាប់ឆ្នោត៕

អ៊ីរ៉ង់ នឹងប្តឹងអ៊ីស្រាអែល ជុំវិញការវាយប្រហារលើបេសកកម្មការទូតអ៊ីរ៉ង់ នៅស៊ីរី

2024/04/04 10:29:03 am        162
អនុប្រធានាធិបតីអ៊ីរ៉ង់ ទទួលបន្ទុកផ្នែកច្បាប់ លោក ម៉ូហាម៉េដ ដេហាន (Mohammad Dehqan) បាននិយាយកាលពីថ្ងៃពុធ (០៣ មេសា) ថា ប្រទេសអ៊ីរ៉ង់ នឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ៊ីស្រាអែល ចំពោះការវាយប្រហារដ៏នង្ហូរឈាមរបស់ខ្លួនទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ហ្វាស៍ (Fars)។លោក ដេហាន បានធ្វើការលើកឡើងនេះនៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ខណៈពេលដែលពន្យល់លម្អិតអំពីវិធានការផ្លូវច្បាប់របស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ចំពោះការវាយប្រហារដោយមីស៊ីលរបស់ខ្លួន ដែលបានបំផ្លាញអគារកុងស៊ុលនៅក្នុងរដ្ឋធានី ដាម៉ាស របស់ប្រទេសស៊ីរី និងបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ១៤ នាក់។ លោកបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានរំលោភលើច្បាប់អន្តរជាតិ ហើយអ៊ីរ៉ង់បច្ចុប្បន្នកំពុងធ្វើការវាយតម្លៃផ្លូវច្បាប់ ហើយនឹងផ្តល់ព័ត៌មានទាក់ទងនឹងការសម្រេចចិត្តផ្លូវច្បាប់នាពេលឆាប់ៗនេះ។ក្រុមឃ្លាំមើលសិទ្ធិមនុស្សក្នុងសង្រ្គាមរបស់ស៊ីរី បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសបានកើនឡើងដល់ ១៤ នាក់ក្នុងនោះមានជនជាតិអ៊ីរ៉ង់ ៨ នាក់ ស៊ីរី ៥ នាក់ និងសមាជិកម្នាក់នៃក្រុមសកម្មប្រយុទ្ធហេសបូឡា របស់ប្រទេសលីបង់ ដោយបញ្ជាក់ថាចំនួនអ្នកស្លាប់ទំនងជាកើនឡើងដោយសារតែស្ថានភាពអ្នករបួសធ្ងន់ធ្ងរ៕

មេដឹកនាំអ៊ីរ៉ង់៖ អ៊ីស្រាអែលនឹងត្រូវគេរិះគន់ខ្លាំងសម្រាប់ការវាយប្រហារតាមអាកាសដែលសង្ស័យលើស្ថានទូតអ៊ីរ៉ង់

2024/04/04 10:02:16 am        150
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល នឹងត្រូវគេរិះគន់ខ្លាំងសម្រាប់ការវាយប្រហារតាមអាកាសដែលសង្ស័យលើស្ថានទូតអ៊ីរ៉ង់ នៅក្នុងទីក្រុង ដាម៉ាស កាលពីថ្ងៃទី ១ ខែមេសា ដែលបានសម្លាប់មនុស្ស ៧ នាក់ ។អ៊ីរ៉ង់បានដាក់កំហុសលើអ៊ីស្រាអែលសម្រាប់ការវាយប្រហារនេះ ដែលបានសម្លាប់ឧត្តមសេនីយពីររូបនិងទីប្រឹក្សាយោធាប្រាំរូប នៅបរិវេណស្ថានទូតរបស់ខ្លួនក្នុងទីក្រុងដាម៉ាស។ អ៊ីស្រាអែល ពុំបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ដែលបានធ្លាក់លើទីកន្លែងសំខាន់បំផុតចំពោះផលប្រយោជន៍អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។អ៊ីរ៉ង់ បានបញ្ចៀសជម្លោះដោយផ្ទាល់ជាមួយអ៊ីស្រាអែល ក្នុងអំឡុងសង្គ្រាមពាក់កណ្តាលឆ្នាំប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ខណៈកំពុងគាំទ្រការវាយប្រហាររបស់សម្ព័ន្ធមិត្តលើគោលដៅរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ការវាយប្រហារតាមអាកាសកាលពីថ្ងៃច័ន្ទ បានបំផ្លាញអគារស្ថានកុងស៊ុលដែលនៅជាប់នឹងបរិវេណអគារស្ថានទូតសំខាន់ក្នុងសង្កាត់ Mezzeh រដ្ឋធានីប្រទេសស៊ីរី។កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានព្រមានប្រទេសអ៊ីរ៉ង់ កុំឱ្យសងសឹកមកលើខ្លួនចំពោះការវាយប្រហារលើបរិវេណស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ។ លោក Robert Wood ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា យើងនឹងមិនស្ទាក់ស្ទើរនោះទេ ក្នុងការការពារបុគ្គលិករបស់យើង ហើយធ្វើការព្រមានជាមុនចំពោះអ៊ីរ៉ង់ និងភ្នាក់ងារតំណាងរបស់ខ្លួន កុំឱ្យទាញយកប្រយោជន៍ពីស្ថានភាពនេះ ហើយ បន្តវាយប្រហារលើបុគ្គលិកអាមេរិក ដែលយើងមិនជាប់ពាក់ព័ន្ធ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍កម្ពុជា និងខេត្តយូណានចុះអនុស្សរណៈចំនួន ៥ លើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ជាមួយគ្នា
08/27/2025 09:08 PM
​ក្រសួងការពារជាតិកម្ពុជាសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីនបណ្តាលឱ្យកងទ័ពថៃរងរបួស ខណៈកម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ
08/27/2025 08:08 PM
គ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរ នៅអាហ្វហ្គានីស្ថាន បណ្ដាលឲ្យមនុស្ស ២៥នាក់ស្លាប់
08/27/2025 08:08 PM
​​រដ្ឋមន្រ្តីសុខាភិបាល «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយជាច្រកព្រំដែនអាកាសរបស់ជាតិ យ៉ាងទូលំទូលាយជាមួយពិភពលោក ខណៈសុខាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពផ្នែកសុខភាព សម្រាប់ផ្តល់ជូនអ្នកដំណើរគ្រប់ៗគ្នា»
08/27/2025 08:08 PM
ឯកឧត្តមគង់ សុភី លើកឡើងថា សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នៅខេត្តសៀមរាបសម្រេចបានសមិទ្ធផលធំៗចំនួន ៥
08/27/2025 08:08 PM
គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ អនុម័តសេចក្ដីស្នើច្បាប់ចូលបម្រើយោធាដោយស្ម័គ្រចិត្ត
08/27/2025 08:08 PM
IAEA វិលទៅកាន់អ៊ីរ៉ង់វិញ តែមិនទាន់មានកិច្ចព្រមព្រៀង ស្តីពីការត្រួតពិនិត្យ
08/27/2025 08:08 PM
សម្តេច ប៉ាប ឡេអូ អំពាវនាវឲ្យមានបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ នៅក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស
08/27/2025 08:08 PM
ចិន និងអារ៉ាប៊ីសាអ៊ូឌីត បើកកិច្ចពិភាក្សាពាណិជ្ជកម្ម និងវិនិយោគ នៅទីក្រុងប៉េកាំង
08/27/2025 08:08 PM
កូរ៉េខាងត្បូងនឹងហាមមិនឲ្យប្រើទូរសព្ទដៃ ក្នុងថ្នាក់រៀន ចាប់ពីខែមីនាឆ្នាំក្រោយ
08/27/2025 08:08 PM