សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតីអនុញ្ញាតឱ្យប្រធានក្រុមហ៊ុន និងប្រតិភូសហគ្រាសឧស្សាហកម្មចិនធំៗចំនួន ១៧ ចូលជួបពិភាក្សាការងារ

2024/03/27 05:24:52 pm        488
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ស៊ិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុន Zhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូ​សហគ្រាស​ឧស្សាហកម្ម​ធំៗ​ចំនួន​១៧ របស់ប្រទេសចិន ចូល​ជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើងក្នុងឆ្នាំ ២០០២ ដែល​ជា​ក្រុមហ៊ុនឯកទេសក្នុងការផលិត និងអភិវឌ្ឍផលិតអ៉ីសូឡង់ ក្រណាត់សរសៃ និង​ក្រណាត់​​ប៉ាក់។ ក្រុមហ៊ុននេះមានទីតាំងនៅ Jiaxing ខេត្ត Zhejiang ប្រទេសចិន ហើយក៏​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ម៉ាកល្បីៗជាច្រើនទាំងក្នុង និងក្រៅប្រទេសផងដែរ ។សូមជម្រាបជូនថាប្រតិភូសហគ្រាសឧស្សាហកម្មធំៗទាំង ១៧ របស់ប្រទេសចិន រួមមាន ៖១. Zhejiang Zhongchao New Material Co., Ltd.២. Yongsheng Holding៣. CHINESE INVESTMENT IN CAMBODIAASSOCIATION (CICA)៤. Sabrina Fashion Industrial Corp (Sabrina Crop, Top Summit GarmentInc.,Aroma Success Garment )៥. Titan Stone Real Estate Group៦. Qingdao Huatong State-Owned Capital៧. Guangdong Huate Gas Co., Ltd.៨. Titan Stone Life Insurance Group៩. China Everbright Environment Group Limited១០. Nam Liong Group១១. Shanghai Shirong Paper Industry Co.,Ltd.១២. Qingdao Huijun Engeering Co.,Ltd១៣. Informaxx International Investment Co.,Ltd.១៤. R&F PROPERTIES HS(CAMBODIA)CO.,LTD.១៥. Shanghai. Celefit Limited១៦. Alliance Promised Land១៧. Zhongda United Holding Group Co., Ltd.

ក្រសួងយុត្តិធម៌ រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសលើកទី១

2024/03/27 04:33:30 pm        1069
ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាមហាសន្និបាតលើកទី១។មហាសន្និបាតនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា​នៃមហាអយ្យការអមតុលាការកំពូល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង យុត្តិធម៌ ព្រមទាំងចៅក្រម និងព្រះរាជអាជ្ញា មកពីសាលាជម្រះក្តី និងអង្គការអយ្យការអមសាលា​ជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ប្រមាណជាង ៧០០នាក់។មហាសន្និបាតលើកទី១ សម្រាប់វិស័យយុត្តិធម៌នេះរៀបចំឡើងក្នុងគោលបំណងពិនិត្យវាយតម្លៃ និងបូកសរុប លទ្ធផលការងារដែលវិស័យយុត្តិធម៌សម្រេចបានក្នុងឆ្នាំ២០២៣ ពិនិត្យ និង​ដោះស្រាយ​បញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ដើម្បីលើក​កម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការងារកែទម្រង់ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី៥ របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។អ្នកនាំពាក្យក្រសួងយុត្តិធម៌នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅម៉ោង ៥:០០ នាទីល្ងាចនៅសណ្ឋាគារ Garden City ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ដើម្បីបង្ហាញអំពីលទ្ធផលនៃមហាសន្និបាត រយៈពេល ៣ថ្ងៃនេះ បន្ទាប់ពីមហាសន្និបាតនេះត្រូវបានបិទបញ្ចប់៕

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

2024/03/27 04:26:10 pm        467
វិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បើកកិច្ចប្រជុំ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យរបៀបវារៈ និងត្រៀមបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមវេទិកាបូអាវប្រចាំឆ្នាំនៅប្រទេសចិន

2024/03/27 03:28:00 pm        479
នៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន តបតាមការ​អញ្ជើញ​របស់ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី។អញ្ជើញអមដំណើរសម្តេចតេជោ រួមមាន ឯកឧត្តម ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សា ផ្ទាល់​ព្រះ​មហាក្សត្រ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និ​ង​ថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម មាស គឹម​ហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអ​ម​ដំណើរ​សម្ដេច​តេជោ​កាលពីព្រឹកមិញនេះ។ឯកឧត្តម មាស គឹមហេង បានឱ្យដឹងថា ក្នុងឱកាសចូលរួមសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហា​ប្រឈម និងការទទួលខុសត្រូវរួម»។ វេទិកានេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័ន​សិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បីពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​ដែល​កំពុង​ប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ក្នុងឱកាស​នេះ​សម្តេចតេជោនឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងនាយឧត្ដមសេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈ​កម្មាធិការ​យោធា​មជ្ឈឹមបក្ស និងលោក ហ្វឹង ហ្វី លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្ត​ហៃណាន។ សម្ដេចតេជោ ក៏នឹង​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​នៅ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​កសិកម្ម​ត្រូពិចចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាងក្នុង​គោលបំ​ណង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា-ចិនលើការអភិវឌ្ឍវិស័យកសិកម្ម និងបច្ចេកវិទ្យា។សូមបញ្ជាក់ថា វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ ដែលមិ​ន​ស្វែង​រក​ប្រាក់ចំណេញ។ បូអាវ បានក្លាយជាវេទិកាលំដាប់ខ្ពស់មួយសម្រាប់កិច្ចសន្ទនាគ្នា ក្នុង​ចំណោម​ថ្នាក់​ដឹកនាំរដ្ឋាភិបាលកម្រិតជាតិ ក្នុងរង្វង់ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម និងធុរកិច្ច រួម​ទាំង​បញ្ញា​វន្តនៃបណ្តាប្រទេសនៅទ្វីបអាស៊ី និងទ្វីបដទៃ​ទៀត​ដែល​ធ្វើ​ការ​សន្ទនា​គ្នា​អំពី​បញ្ហា​សំខាន់​ៗ ក្នុងតំបន់អាស៊ី និងពិភពលោកទាំងមូល។ វេទិកាបូអាវ​សម្រាប់អាស៊ី មានគោលដៅលើកកម្ពស់ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការដោះដូរ សេដ្ឋកិច្ច កិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នៅក្នុងតំបន់អាស៊ី និង​រវាង​អាស៊ី និងតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក។ វេទិកាបូអាវដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់​ថ្ងៃទី២៩ ខែមីនានេះ នឹងមានភ្ញៀវកិត្តិយសចូលរួមប្រមាណ ២០០០ នាក់ មកពីប្រទេស និង​តំបន់ចំនួន ៦០ ហើយអ្នកកាសែត ១,១០០ នាក់ មកពី៤០ប្រទេស និង​តំប​ន់​ក៏​នឹង​ចូល​រួម​ផង​ដែរ​៕

ក្រុមសិទ្ធិមនុស្សជំរុញឱ្យមានសមភាពប្រឆាំងនឹងប្រជានិយម នៅមុនការបោះឆ្នោតសហភាពអឺរ៉ុប

2024/03/26 09:41:29 pm        433
ដោយរំពឹងថានឹងមានការកើនឡើងនៃប្រជានិយម នៅពេលដែលប្រជាជនអឺរ៉ុបទៅបោះឆ្នោតក្នុងខែមិថុនា ខាងមុខនេះ អង្គការប្រឆាំងការរើសអើងកាលពីថ្ងៃចន្ទ (២៥ មីនា) បានជំរុញឱ្យស្ថាប័នរបស់ប្លុកនេះដាក់គោលនយោបាយសមភាពនៅខាងលើបង្អស់នៃរបៀបវារៈរបស់ពួកគេ នៅពេលដែលសភាថ្មីត្រូវបានបោះឆ្នោត។ក្រុមហត្ថលេខីទាំងប្រាំបួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា សហភាពអឺរ៉ុបគឺនៅឆ្ងាយពីការក្លាយជា «សហភាពសមភាព» ណាស់ ហើយឥឡូវនេះយើងមើលឃើញពីការកើនឡើងនូវប្រតិកម្ម ភាពអយុត្តិធម៌ជាតិសាសន៍ វិសមភាព ប្រជានិយម និងការរើសអើងជាច្រើន»។ពួកគេបាននិយាយថាមានភាពជឿនលឿននៃបញ្ហាទាំងនោះនៅក្នុងសភាបច្ចុប្បន្ន ប៉ុន្តែត្រូវការធ្វើបន្ថែមទៀតដើម្បី «ធានាសមភាពដោយមិនគិតពីអត្តសញ្ញាណ ឬប្រទេសកំពុងរស់នៅ ក្នុងសហភាពអឺរ៉ុប» ហើយបានអំពាវនាវឱ្យមានការការពារផ្លូវច្បាប់ដ៏ទូលំទូលាយប្រឆាំងនឹងការរើសអើង។ការបោះឆ្នោតសភាអឺរ៉ុបនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ទី០៩ ខែមិថុនា។ សមាជិកសភាចំនួន ៧២០ នាក់ រួមជាមួយនឹងរដ្ឋាភិបាលសហភាពអឺរ៉ុប អនុម័តគោលនយោបាយ និងច្បាប់ថ្មីៗ។ ការបោះឆ្នោតត្រូវបានគេរំពឹងថានឹងផ្តល់អាសនៈកាន់តែច្រើនសម្រាប់គណបក្សប្រជានិយម គណបក្សស្តាំនិយម និងផ្ដល់ការខាតបង់សម្រាប់គណបក្សកណ្តាលនិយមឆ្វេង និងគណបក្សបៃតង នេះបើយោងតាមការស្ទង់មតិ៕

អ៊ីស្រាអែល ព្រមានប្រទេសអឺរ៉ុបចំនួន ៤ ប្រឆាំងនឹងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

2024/03/26 09:37:21 pm        406
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ស៍ (Israel Katz) បានប្រាប់ប្រទេសអឺរ៉ុបចំនួនបួន កាលពីថ្ងៃចន្ទ (២៥ មីនា) ថា ផែនការរបស់ពួកគេក្នុងការធ្វើការឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នឹងក្លាយជា «រង្វាន់សម្រាប់អំពើភេរវកម្ម» ដែលនឹងកាត់បន្ថយឱកាសនៃសេចក្ដីសម្រេចចរចាចំពោះជម្លោះរវាងអ្នកជិតខាងទាំងពីរនេះ។អេស្ប៉ាញ បាននិយាយកាលពីថ្ងៃសុក្រថា ក្នុងនាមសន្តិភាពមជ្ឈិមបូព៌ា ខ្លួនបានយល់ព្រមជាមួយប្រទេសអៀរឡង់ ម៉ាល់តា និងស្លូវេនី ដើម្បីចាត់វិធានការដំបូងឆ្ពោះទៅរកការទទួលស្គាល់ភាពជារដ្ឋដែលប្រកាសដោយប៉ាឡេស្ទីន នៅតំបន់ វេសបែង (West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល និងនៅតំបន់ហ្កាហ្សាស្ទ្រីប។ហ្កាហ្សាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមអ៊ីស្លាមហាម៉ាសជាយូរមកហើយ ដែលបដិសេធសន្តិភាពជាមួយអ៊ីស្រាអែល ហើយបានបើកការវាយប្រហារថ្ងៃទី០៧ ខែតុលា ដោយបង្កឱ្យមានសង្រ្គាមដ៏បង្ហូរឈាមនេះ ដែលបានបង្កឱ្យមានអំពើហិង្សានៅតំបន់ វេសបែង ជាទីដែលអ៊ីស្រាអែលមានការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វយ៉ាងទូលំទូលាយ។អ៊ីស្រាអែល ដែលក្រុមចម្រុះគ្រប់គ្រងរបស់ខ្លួនរួមមានក្រុមស្តាំនិយមជ្រុល ដែលគាំទ្រការតាំងទីលំនៅ បានច្រានចោលភាពជារដ្ឋប៉ាឡេស្ទីនជាយូរមកហើយ។ នោះបានធ្វើឱ្យអ៊ីស្រាអែល មានការប្រឆាំងគ្នាជាមួយមហាអំណាចលោកខាងលិច ដែលគាំទ្រគោលដៅរបស់ខ្លួនក្នុងការកម្ចាត់ក្រុមហាម៉ាស ប៉ុន្តែចង់បានប្លង់មេការទូតច្បាស់លាស់ក្រោយសង្គ្រាម៕

ប្រភព៖ មហាសេដ្ឋីជាច្រើន ជួយផ្តល់មូលនិធិប្រាក់ធានាដល់លោក Trump ក្នុងបណ្ដឹងក្លែងបន្លំរដ្ឋប្បវេណី

2024/03/26 09:29:11 pm        380
ប្រភពបីបានរាយការណ៍ប្រាប់សារព័ត៌មាន រ៉យទ័រ ថា ក្រុមម្ចាស់ជំនួយធំៗមកពីគណបក្សសាធារណរដ្ឋមួយចំនួន កំពុងធ្វើការរួមគ្នាដើម្បីជួយបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការផ្តល់មូលនិធិដល់ប្រាក់ទម្កល់ធានាដែលត្រូវការ ដើម្បីទូទាត់លើការវិនិច្ឆ័យក្នុងសំណុំរឿងក្លែងបន្លំរដ្ឋប្បវេណីចំនួន ៤៥៤ លានដុល្លាររបស់លោក នៅមុនថ្ងៃផុតកំណត់កាលពីថ្ងៃច័ន្ទ (២៥ មីនា)។អតីតប្រធានាធិបតីគណបក្សសាធារណរដ្ឋ លោក ត្រាំ ត្រូវការបង់ប្រាក់ធានានៅក្នុងសំណុំរឿងរដ្ឋប្បវេណីនៅទីក្រុងញូវយ៉ក ដែលក្នុងនោះលោកត្រូវបានគេរកឃើញថាទទួលខុសត្រូវចំពោះការក្លែងបន្លំបំប៉ោងតម្លៃទ្រព្យរបស់ខ្លួនរាប់ពាន់លានដុល្លារ ដើម្បីទទួលបានប្រាក់កម្ចី និងលក្ខខណ្ឌធានារ៉ាប់រងកាន់តែប្រសើរ។កាលពីថ្ងៃច័ន្ទ តុលាការសម្រេចថា លោកអាចឈ្នះសំណើដើម្បីពន្យារការអនុវត្តសាលក្រម ប្រសិនបើលោកដាក់ប្រាក់ធានាតិចជាង ១៧៥ លានដុល្លារក្នុងរយៈពេល ១០ ថ្ងៃ ប៉ុន្តែរហូតមកដល់ពេលកំណត់ចុងក្រោយនោះ លោក ត្រាំ ហាក់បីដូចជាកំពុងជួបការលំបាកក្នុងការបង្កើនចំនួនប្រាក់ធានា និងប្រថុយនឹងការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន។គេក៏មិនច្បាស់ដែរថា តើលោក ត្រាំ នឹងត្រូវផ្តល់វត្ថុបញ្ចាំ ឬការធានាផ្សេងទៀតដល់ម្ចាស់ជំនួយនោះឬយ៉ាងណា។ លទ្ធភាពនៃការជួយពីសម្ព័ន្ធមិត្តមហាសេដ្ឋីរបស់លោក ត្រាំ នេះបង្ហាញថា លោករក្សាបានការគាំទ្រយ៉ាងជ្រាលជ្រៅនៅក្នុងដំណើរការបោះឆ្នោតដើម្បីឈ្នះតំណែងសេតវិមាននៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៥ ខែវិច្ឆិកា ប្រឆាំងទល់នឹងសមាជិកបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden)៕

អ្នកនាំពាក្យវិមានក្រឹមឡាំង៖ ការចរចាសន្តិភាពអ៊ុយក្រែន ដោយពុំមានរុស្ស៊ី នឹងបរាជ័យ

2024/03/26 09:25:34 pm        380
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយនៅក្នុងបទសម្ភាសមួយដែលបានចេញផ្សាយនៅថ្ងៃអង្គារ (២៦ មីនា) នេះថា កិច្ចប្រជុំកំពូលសន្តិភាពសកលណាមួយស្តីពីអ៊ុយក្រែន ដែលមិនរាប់បញ្ចូលប្រទេសរុស្ស៊ី គឺ «មិនសមហេតុផលនោះទេ» ហើយនឹងត្រូវបរាជ័យ។ លោក ផេស្កូវ ក៏បានប្រាប់សារព័ត៌មាន AIF ថា រុស្ស៊ី កំពុងបន្តធ្វើសង្គ្រាមរយៈពេលពីរឆ្នាំរបស់ខ្លួនលើអ៊ុយក្រែន ដើម្បីការពារខ្លួនពីលោកខាងលិច។ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលសន្តិភាពអន្តរជាតិ ហើយនៅដើមឆ្នាំនេះប្រទេសស្វីសបាននិយាយថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ហើយកាលបរិច្ឆេទ និងព័ត៌មានលម្អិតកំពុងត្រូវបានពិភាក្សា។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរិះគន់រួចមកហើយថាផែនការសន្តិភាពអ៊ុយក្រែននេះមិនអាចដំណើរការបានទេ ដែលអំពាវនាវឱ្យមានការដកកងទ័ពរុស្ស៊ី និងការស្ដារឡើងវិញនូវព្រំដែនឆ្នាំ ១៩៩១ របស់ទីក្រុងគីវ រួមទាំងតំបន់គ្រីម៉េ ដែលបានរឹបអូស និងដាក់បញ្ចូលដោយរុស្ស៊ី ក្នុងឆ្នាំ ២០១៤។លោក ផេស្កូវ បានរំលឹកឡើងវិញថា ផែនការនេះគឺជារឿងស្រមើលស្រម៉ៃ ហើយថែមទាំងបានរិះគន់ផែនការដែលបានពិភាក្សាដោយសហភាពអឺរ៉ុប និងប្រទេសដទៃទៀត ក្នុងការគ្រប់គ្រងប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ហើយបង្វែរផ្ទេរទៅអ៊ុយក្រែន៕

លោកត្រាំ៖ អ៊ីស្រាអែល មាន«កំហុសដ៏ធំ»ជាមួយនឹងការបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា

2024/03/26 09:04:34 pm        458
អតីតប្រធានាធិបតី លោកត្រាំ និយាយថា អ៊ីស្រាអែល មាន«កំហុសដ៏ធំមួយជាមួយនឹងការលុកលុយតំបន់ហ្កាហ្សា ដោយកត់សម្គាល់ថា ការផ្សាយរូបភាពនៃការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរ បានធ្វើឲ្យ មនុស្សជាច្រើនប្រឆាំងនឹងប្រទេសនេះ នៅក្នុងការរិះគន់យ៉ាងខ្លាំងបំផុតរបស់លោកចំពោះអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសកាលពីឆ្នាំមុន។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ីស្រាអែល Hayom កាលពីថ្ងៃអាទិត្យ លោកត្រាំ បានរិះគន់រដ្ឋាភិបាលអ៊ីស្រាអែលសម្រាប់ការផ្សព្វផ្សាយជាសាធារណៈនូវយុទ្ធនាការវាយប្រហារដ៏ធំរបស់ខ្លួនប្រឆាំងនឹងតំបន់ហ្កាហ្សា និងការបំផ្លិចបំផ្លាញបណ្តាលមកពីការលុកលុយដែលកំពុងបន្តរបស់ខ្លួន បានកើតឡើងបន្ទាប់ពីជនជាតិអ៊ីស្រាអែលជាង ១.១០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។លោកត្រាំ បាននិយាយថា ការកើនឡើងនៃការប្រឆាំងនឹងជ្វីហ្វនិយម នៅក្នុងសហរដ្ឋអាមេរិក និងនៅក្រៅប្រទេស គឺដោយសារតែអ៊ីស្រាអែល «បានសងសឹក»ទៅលើក្រុមហាម៉ាសវិញនោះ។លោកបាននិយាយថា៖«ខ្ញុំគិតថា អ៊ីស្រាអែលមានកំហុសដ៏ធំមួយ។ «ខ្ញុំចង់ទូរស័ព្ទទៅ [អ៊ីស្រាអែល] ហើយនិយាយថា កុំធ្វើវា។ រូបថត និងរូបថតទាំងនេះ គឺជាភ័ស្តុតាងដែលខ្ញុំចង់និយាយថា មានការទម្លាក់គ្រាប់បែក ដែលត្រូវបានទម្លាក់ចូលទៅក្នុងអគារនានា ក្នុងតំបន់ហ្កាហ្សា ហើយខ្ញុំបាននិយាយថា អូ! នោះគឺជារូបថតដ៏គួរឲ្យខ្លាច»។

ជប៉ុន នឹងអនុញ្ញាតឱ្យយន្តហោះចម្បាំងផលិតជាមួយអង់គ្លេស និងអ៊ីតាលី ត្រូវបាននាំចេញ

2024/03/26 09:01:19 pm        372
ប្រទេសជប៉ុន បានសម្រេចបន្ធូរបន្ថយច្បាប់នាំចេញផ្នែកការពារជាតិដ៏តឹងរឹងរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យយន្តហោះចម្បាំងជំនាន់ក្រោយ ដែលប្រទេសនេះកំពុងផលិតជាមួយចក្រភពអង់គ្លេស និងអ៊ីតាលីត្រូវបាននាំចេញ ក្រោមលក្ខខណ្ឌជាក់លាក់។ ការសម្រេច ធ្វើឡើងដោយរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃអង្គារនេះ គឺស្របតាមកិច្ចព្រមព្រៀងរវាងគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច និងដៃគូចម្រុះរបស់ខ្លួនគឺគណបក្ស Komeito ។ រដ្ឋាភិបាល និយាយថា ជប៉ុនត្រូវតែផលិតយន្តហោះចម្បាំងមានសមត្ថភាព ដែលចាំបាច់ត្រូវទប់ទល់ទៅនឹងបរិយាកាសសន្តិសុខរបស់ប្រទេស ហើយយន្តហោះចម្បាំង ត្រូវតែផលិតឡើងដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាន លើផ្នែកការពារជាតិ។រដ្ឋាភិបាល និយាយថា ត្រូវការយន្តការមួយដែលអាចឱ្យខ្លួនផ្ទេរយន្តហោះចម្បាំងទៅកាន់ប្រទេសទីបី។ រដ្ឋាភិបាល បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខជាតិ នៅថ្ងៃអង្គារនេះ។ អំឡុងកិច្ចប្រជុំ សេចក្តីណែនាំសម្រាប់ការអនុវត្តគោលការណ៍ចំនួនបីរបស់ប្រទេស ស្តីពីការផ្ទេរយុទ្ធោបករណ៍ការពារជាតិទៅក្រៅប្រទេស ត្រូវបានពិនិត្យឡើងវិញ។គោលការណ៍ណែនាំពិនិត្យឡើងវិញ បានឲ្យដឹងថាការនាំចេញនឹងត្រូវបានកំណត់ចំពោះយន្តហោះចម្បាំងជំនាន់ក្រោយ ហើយយន្តហោះចម្បាំងអាចត្រូវបានផ្ទេរទៅកាន់ប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយប្រទេសជប៉ុនតែប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធទៅនឹងជម្លោះសកម្មណាមួយនោះទេ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kihara Minoru និយាយថា ការសម្រេចចិត្តរបស់រដ្ឋាភិបាល នឹងផ្តល់ឱ្យប្រទេសជប៉ុននូវជំហរក្នុងការរួមចំណែកដូចគ្នាដែលចក្រភពអង់គ្លេស និងប្រទេសអ៊ីតាលីធ្វើ។លោកនិយាយថា ប្រទេសជប៉ុន នឹងពិភាក្សាឱ្យបានហ្មត់ចត់អំពីបញ្ហានេះជាមួយដៃគូទាំងពីរ ដើម្បីឲ្យយន្តហោះចម្បាំង សមស្របសម្រាប់បរិស្ថានសន្តិសុខរបស់ប្រទេសដែលអាចត្រូវបានផលិត។ យោងទៅលើផែនការផលិត លោក Kihara បាននិយាយថា ប្រទេសទាំងបី កំពុងធ្វើការលើការរចនាយន្តហោះចម្បាំងនៅពេលនេះ យើងធ្វើការរួមគ្នា ដូច្នេះការសម្រេចចិត្ត អំពីលក្ខណៈបច្ចេកទេស និងដំណើរការរបស់យន្តហោះ អាចធ្វើឡើងក្នុងរយៈពេល ៥ ឆ្នាំ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM
លោក Marcos មើលឃើញលទ្ធភាពមាន​កិច្ចព្រមព្រៀងប្រេង និងឧស្ម័នរួមជាមួយចិន តែ​មិនផ្តល់ពេលវេលាជាក់លាក់​
08/14/2026 07:08 PM
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
08/14/2026 07:08 PM
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
08/14/2026 07:08 PM