ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី

2024/02/27 09:15:10 am        108
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។វត្តមានអញ្ជើញដល់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងគណៈប្រតិភូ​ នៅអាកាសយានដ្ឋានអន្តរជាតិ Bunga Raya Complex ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ​បានទទួលបដិសណ្ឋារកិច្ចពីសំណាក់ ឯកឧត្តម YB Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថល។ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រី​ទៅកាន់ប្រទេសម៉ាឡេស៊ី នៅពេលនេះ​នឹង​រួ​ម​ចំណែក​ធ្វើ​ឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងក្នុងតំបន់។ ដំណើរទស្សនកិច្ចផ្លូវការនាពេលនេះ គឺជាការបន្តបេសកកម្មការទូតក្រៅប្រទេសលើកទី១១ ដែល​ជា​ការ​បន្តបេសកកម្មការទូតឈរលើគោលការណ៍ នៃការរិតចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោផន៍ជូនជាតិ និង​ប្រជាជន​។ 

ស៊ុយអែត ជម្រះឧបសគ្គចុងក្រោយដើម្បីចូលសម្ព័ន្ធយោធាណាតូ ខណៈហុងគ្រី អនុម័តសមាជិកភាព

2024/02/27 08:30:34 am        214
សភានៃប្រទេសហុងគ្រី បានអនុម័តការចូលជាសមាជិកអង្គការណាតូ របស់ប្រទេសស៊ុយអែត កាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) ដោយបានជម្រះឧបសគ្គចុងក្រោយ មុនពេលជំហានប្រវត្តិសាស្ត្រដោយប្រទេសអឺរ៉ុបខាងជើងមួយនេះ ដែលបានរក្សាអព្យាក្រឹតភាពឆ្លងកាត់សង្គ្រាមលោកលើកទី២ និងជម្លោះដ៏ក្ដៅគគុកនៃសង្គ្រាមត្រជាក់។ការបោះឆ្នោតរបស់ប្រទេសហុងគ្រីនេះ បានបញ្ចប់ការពន្យារពេលជាច្រើនខែក្នុងការផ្លាស់ប្តូរគោលនយោបាយសន្តិសុខរបស់ប្រទេសស៊ុយអែត ហើយបានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីស៊ុយអែត លោក អឺហ្វ គ្រីសស្ទើសុន (Ulf Kristersson) កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធ។លោក គ្រីសស្ទើសុន បានប្រាប់សន្និសីទសារព័ត៌មានថា «យើងកំពុងចូលរួមជាមួយអង្គការណាតូ ដើម្បីការពារនូវអ្វីដែលយើងមាន ហើយយើងកំពុងការពារសេរីភាព លទ្ធិប្រជាធិបតេយ្យ និងតម្លៃរបស់យើង រួមជាមួយនឹងអ្នកដទៃទៀត»។ការចូលជាសមាជិកនៃប្រទេសស៊ុយអែត ដែលមិនមានសង្រ្គាមតាំងពីឆ្នាំ១៨១៤មក រួមជាមួយនឹងប្រទេសហ្វាំងឡង់ គឺជាការពង្រីកដ៏សំខាន់បំផុតនៃសម្ព័ន្ធយោធានេះចាប់តាំងពីណាតូ ទទួលយកសមាជិកមកពីអឺរ៉ុបខាងកើត បន្ទាប់ពីសហភាពសូវៀតដួលរលំនៅឆ្នាំ ១៩៩១ មក៕

អង្គការណាតូ និងបណ្តារដ្ឋសហភាពអឺរុប កំពុងពិចារណាបញ្ជូនកម្លាំងទៅកាន់អ៊ុយក្រែន

2024/02/27 08:26:14 am        400
លោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី បានអះអាងថាសម្ព័ន្ធយោធាណាតូ និងបណ្ដារដ្ឋជាសមាជិកសហភាពអឺរ៉ុប កំពុងត្រៀមបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន។ លោក រ៉ូប៊ើត ហ្វីកូ (Robert Fico)ដែលជាអ្នកគាំទ្ររុស្ស៊ីនិយមមួយរូប ពុំបានផ្ដល់ព័ត៌មានលម្អិតទេថាតើកងទ័ពលោកខាងលិចអាចត្រូវបានបញ្ជូនទៅអ៊ុយក្រែនដោយវិធីណា ហើយក្រុមអ្នកវិភាគ បាននិយាយថាលោកប្រហែលជាកំពុងព្យាយាមទប់ស្កាត់កុំឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ ថ្លែងមុនកិច្ចប្រជុំមេដឹកនាំសហភាពអឺរ៉ុបដែលបានរៀបចំណឡើងយ៉ាងតក់ក្រហល់ ក្នុងទីក្រុងប៉ារីស ដោយសារតែ អ្វីមួយដែលក្រុមទីប្រឹក្សារបស់លោកបាននិយាយថា គឺមានការកើនឡើងកាន់តែខ្លាំង ក្នុងសកម្មភាពឈ្លានពានរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ។លោក Fico បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍មួយក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់ស្លូវ៉ាគី ថា ជំនួបនេះ បង្ហាញថា រដ្ឋជាសមាជិកសម្ព័ន្ធយោធាណាតូ និងសហភាពអឺរ៉ុប មួយចំនួនកំពុងពិចារណាថាពួកគេនឹងបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់អ៊ុយក្រែនផ្នែកលើមូលដ្ឋានទ្វេភាគី។ លោកបាននិយាយថា ខ្ញុំមិនអាចនិយាយបានថាសម្រាប់គោលបំណងអ្វី និងអ្វីដែលពួកគេគួរតែធ្វើនៅទីនោះទេ ដោយលោកបានបន្ថែមថា ស្លូវ៉ាគី ដែលជាសមាជិកនៃសហភាពអឺរ៉ុប និងណាតូ នឹងមិនបញ្ជូនទាហានទៅអ៊ុយក្រែនទេ។ លោក Fico ដែលត្រូវបានជាប់ឆ្នោតកាលពីខែតុលាឆ្នាំមុនបាននិយាយថា ជំហាននេះអាចប្រឈមនឹងការកើនឡើងនៃជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនអាចផ្តល់ព័ត៌មានបន្ថែមបានទេ។សម្ព័ន្ធមិត្តណាតូបានចំណាយប្រាក់រាប់ពាន់លានផោនក្នុងការផ្តល់អាវុធដល់ទីក្រុង Kyiv និងកំពុងបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែននៅលោកខាងលិច ប៉ុន្តែកន្លងមកបណ្ដារដ្ឋធានីរបស់លោកខាងលិចបានបដិសេធមិនពិចារណាលើការបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ ដើម្បីជៀសវាងការលូកដៃចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី៕

ឯកឧត្តម គីម រិទ្ធី ទទួលជួបសម្ដែងការគួរសមជាមួយប្រធាន និងបុគ្គលិកអង្គការទស្សនៈ ពិភពលោកប្រចាំខេត្តព្រះវិហារ

2024/02/26 03:56:23 pm        74
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ បានអញ្ជើញជួបសំដែងការគួរសមជាមួយប្រធាន និងបុគ្គលិកអង្គការ ទស្សនៈ ពិភពលោកប្រចាំខេត្តព្រះវិហារ ដែលបានប្រព្រឹត្តទៅនៅអគារសាលាខេត្តជាន់ទី៣ដោយមាន ការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាអភិបាល ក្រុង/ស្រុក ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ជុំវិញខេត្តជាច្រើនរូប ។នៅក្នុងឱកាសនោះ ប្រធានព្រមទាំងបុគ្គលិកនៃអង្គការទស្សនៈពិភពលោក បានជម្រាបជូនអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៣ ដែលសម្រេចបាននាពេលកន្លងមក និង បានលើកឡើងពីបញ្ហាប្រឈមសំណូមពរ និងទិសដៅបន្តទៅតាមគម្រោងជាច្រើន ដែលជា គម្រោងរបស់អង្គការទស្សនៈពិភពលោកប្រចាំខេត្តព្រះវិហារ ដែលក្នុងនោះរួមមានដូចជា គម្រោងក្នុងកម្មវិធីកិច្ចការពារកុមារ និងការចូលរួមរបស់យុវជន។ កម្មវិធីសុខភាពអាហាររូបត្ថម្ភ អនាម័យទឹកស្អាត និងការអភិវឌ្ឍសេដ្ឋកិច្ចនិងជីវភាព។ កម្មវិធីអប់រំនិងបំណិនជីវិត កម្មវិធី កុមារទំនុកបម្រុង និងការចូលរួមរបស់សហគមន៍ និងគម្រោងផ្សេងៗជាច្រើនទៀត។ ជាមួយគ្នា នេះផងដែរ ខាងអង្គការក៏បានសំណូមពរសុំអោយមានការចូលរួមសហការ នូវគម្រោងរបស់ អង្គការ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានជោគជ័យ។ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានថ្លែងអំណរគុណ ដល់ ប្រធាន និងបុគ្គលិកនៃអង្គការទស្សនៈពិភពលោក ដែលបានចូលជួបសម្តែងការគួរសម និង រាយការណ៍​អំពីរបាយការណ៍សង្ខេប ​លទ្ធផលការងារដែលសម្រេចបានរបស់អង្គការ ក្នុងឆ្នាំ ២០២៣ ក៏ដូចជាបញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្តឆ្នាំ២០២៤ នាពេលនេះ។ឯកឧត្តមបានឱ្យដឹងថា គម្រោងទាំងអស់របស់ អង្គការទស្សនៈពិភពលោក ដែលបានលើកឡើង នាពេលនេះគឺជាគម្រោងដែលស្ថិតនៅក្នុង គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការ អភិវឌ្ឍឱ្យមានការរីកចម្រើននៅតាមមូលដ្ឋានក៏ដូចជាសហគមន៍ ដើម្បីរក្សាបាននូវសុខមាល ភាព បង្កើននូវប្រាក់ចំណូលនិង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានជម្រុញទៅកាន់អាជ្ញាធរ ក្រុង/ស្រុក មន្ទីរអង្គភាព ពាក់ព័ន្ធ ចូលរួមសហការក្នុងនាមជាដៃគូអភិវឌ្ឍន៍ល្អ ក្នុងការអនុវត្តគម្រោង អោយទទួលបាន ជោគជ័យ ក៏ដូចជាសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លទ្ធផលបឋមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, គណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥អាសនៈ

2024/02/26 01:29:57 pm        308
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបឋមការបោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា​ទទួលបានសំឡេងឆ្នោតសរុប ១០,០៥២ សំឡេង ស្មើនឹង ៥៥ អាសនៈ។បើតាមការប្រកាសរបស់ គ.ជ.ប លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥ អាសនៈ (១០,០៥២សំឡេង)។ គណបក្សឆន្ទៈខ្មែរ ទទួលបាន ៣ អាសនៈ (១,៣៩៤សំឡេង)។ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈ នោះទេ។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប នឹងបិទផ្សាយលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោត នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយប្រសិនបើគ្មានពាក្យ បណ្ដឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននេះ លទ្ធផលផ្លូវការអាចនឹងប្រកាសនៅចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខ៕ អត្ថបទ៖វ៉ន ដារ៉ា

យុវជនសង្គមស៊ីវិលគាំទ្រលទ្ធផលបឋមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ

2024/02/26 01:17:08 pm        332
សមាគមយុវជនខ្មែរមហានគរ នៅថ្ងៃទី២៦ ខែកុម្ភៈនេះ បានអបអរសាទរ និងគាំទ្រ​ចំពោះ​លទ្ធផល​បឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ខណៈ​គណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ ខណៈ​ដែលការបោះឆ្នោតព្រឹទ្ធសភាបានបិទបញ្ចប់ប្រកបដោយភាពរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។បណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានា បានអះអាងថា ពួកគេ​បាន​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ដំណើរការនៃការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ដែលបាន​ប្រព្រឹត្ត​ទៅ​ចាប់​ពីម៉ោង ៧:០០ ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ម៉ោង ៣ រសៀល​ថ្ងៃ​ដដែល​ក្នុង​បរិយាកាស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានថ្លែងថា ការបោះឆ្នោត​ជ្រើស​តំាង​សមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកលដែលមានសមាជិកសមាជិការដ្ឋសភា និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ លោកបន្តថា សុខសន្តិភាព​នេះ​ហើយ គឺជាមូលដ្ឋានគ្រឹះធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពន្លឿន​ការ​អភិវឌ្ឍ​ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។បណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានា ជឿជាក់ថា ក្រោមការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង​សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ​នាវា​កម្ពុជា​ទៅ​កាន់​ភាព​រីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសសម្រេច​បាន​នូវ​គោលដៅ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានា ជឿជាក់ថា ក្រោមការដឹកនាំ​ប្រកដ​ដោយ​គតិ​បណ្ឌិត​របស់​ប្រធាន​គណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងឥស្សរជន​ជា​ច្រើន​ទៀត​ប្រទេស​កម្ពុជា​ពីមួយអាណត្តិទៅមួយអាណត្តិមានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ និង​ឥត​ឈប់​ឈរ៕

លោកស្រី នីគី ហាលី ប្ដេជ្ញាបន្តការប្រកួតប្រជែងក្នុងរដ្ឋមីជីហ្គែន ទោះចាញ់លោក Trump នៅរដ្ឋសោត ខារ៉ូឡាយណា ក្ដី

2024/02/26 12:38:04 pm        64
មួយថ្ងៃបន្ទាប់ពីការបរាជ័យ នៅក្នុងរដ្ឋកំណើតរបស់លោកស្រី បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ នីគីហាលី (Nikki Haley) បានធ្វើយុទ្ធនាការនៅក្នុងរដ្ឋមីជីហ្គែន(Michigan) ជាទីដែលការប្រកួតប្រជែងយកការតែងតាំងជាបេក្ខភាពប្រធានាធិបតី ក្នុងបក្សនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ខែកុម្ភៈ និងថ្ងៃទី២ខែមីនា។ លោកស្រី នីគីហាលី (Nikki Haley)ប្ដេជ្ញាបន្តការប្រកួប្រជែងការជម្រុះជុំដំបូងរបស់គណបក្សសាធារណរដ្ឋ កាលពីល្ងាចថ្ងៃសៅរ៍ ទោះបីចាញ់លោក Donald Trump ចុងក្រោយបំផុតនៅក្នុងរដ្ឋកំណើតសោតខារ៉ូឡាយណា (South Carolina) របស់លោកស្រីក៏ដោយ។ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងទីក្រុងឆាឡេស្តុន (Charleston) លោកស្រីបានចង្អុលបង្ហាញទៅកាន់សុន្ទរកថារបស់លោកស្រីកាលពីដើមសប្ដាហ៍នេះ ជាទីដែលលោកស្រី បានប្ដេជ្ញាប្រកួតប្រជែងទល់នឹងអតីតប្រធានាធិបតី តាមរយៈយុទ្ធនាការប្រកួតប្រជែងបឋម Super Tuesday ហើយលោកស្រី បានប្រកាសថា លោកស្រីគឺជាស្ត្រីម្នាក់ដែលមានភាពជឿជាក់លើខ្លួនឯង។ កាលពីថ្ងៃសៅរ% ខណៈដែលលោកស្រីហាលី បានបរាជ័យ លោកស្រី នៅតែទទួលបានសំឡេងឆ្នោតគាំទ្រប្រហែល៤០% ប្រសើរជាងការរំពឹងទុក។ អតីតអភិបាលរដ្ឋ និងជាឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរូបនេះ បានបញ្ជាក់រឿងរ៉ាវកាន់តែច្បាស់ចំនួន២ នៅក្នុងការអត្ថាធិប្បាយរបស់លោកស្រី ទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកស្រី។ មួយ គឺលោកស្រី នឹងមិនបោះបង់ចោលការប្រកួតប្រជែងនេះឡើយ ហើយទី២គឺលោកស្រី គិតថា លោក Trump មិនអាចយកឈ្នះលោក Joe Bidenក្នុងការបោះឆ្នោតសកលនោះទេ ៕

ឯកឧត្តម យឿន យឿត ប្រកាសអបអរសាទរចំពោះដំណើរការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ប្រកបដោយរលួន និងសេរីយុត្តិធម៌

2024/02/26 12:20:05 pm        184
ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ប្រកាស​អប​អរ​សាទរ​ចំពោះ​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ គឺបានដំណើរការដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មាន​អំពើ​ហិង្សា ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី និងយុត្ដិធម៌ និងអបអរ​សាទរ​ចំពោះ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជនកម្ពុជា ដែលទទួលបានការគាំ ទ្រយ៉ាងច្រើនលើស​លប់​ក្នុង​ការ​បោះឆ្នោត​ខាង​លើ​នេះផ​ងដែរ។ ឯកឧត្តមបាន វាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង​អាជ្ញាធរ​ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ​រៀបចំ​ឱ្យ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយរលូន មានសុខសុវត្ថិភាព ស្រ​បតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា។ឯកឧត្តម​ទីប្រឹក្សា បានកត់សម្គាល់ថា ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា ដែល​ជា​ការ​បោះ​ឆ្នោត​អសកល មានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង ជា​អង្គ​បោះឆ្នោត​គឺបានអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលមាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ នៃ​កម្ពុជា​ដោយ​បានរៀបចំការបោះឆ្នោតសកល និងអសកលជាទៀងទាត់ ស្របតាម​ច្បាប់​ជា​ធរមាន​។ ឯកឧត្តម ក៏បានរំលេចអំពីតម្លៃនៃសុខសន្តិភាព ដែល​គឺ​ជាមូលដ្ឋាន​គ្រឹះ​ធ្វើ​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ឱ្យមានការរីកចម្រើនជាលំដាប់។ជាមួយគ្នានោះ​ដែរឯកឧត្តម យឿន ក៏បានលើកឡើងផងដែរថា ជ័យជម្នះដែលគណបក្សប្រជា ជន​កម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលុបនេះគឺបានបង្ហាញ និង​ឆ្លុះបញ្ចាំង​នូវ​ភាព​ឈ្លាស​វៃ​មោះមុតរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែល​បាន​ដឹកនាំ​ប្រកប​ដោយគតិ បណ្ឌិតត្រឹមត្រូវ និងស្មារតីសាមគ្គីបង្រួបបង្រួមដើម្បីឧត្តមប្រយោជន៍ជាតិ និង​រក្សា​ការពារ សុខសន្តិភាព ជូនប្រទេសជាតិឲ្យបានជានិរន្តរ៍ផងដែរ៕ អត្ថបទ៖ បាន ចក់

បក្សនយោបាយនានា ប្រកាសសាទរជ័យជម្នះ គណបក្សប្រជាជន​ដែលទទួលបានការ​គាំទ្រច្រើន​ពីការបោះឆ្នោតព្រឹទ្ធសភា

2024/02/26 12:14:13 pm        244
បណ្តាគណបក្សនយោបាយនានា ដែលជាសម្ព័ន្ធភាពរបស់គណបក្សប្រជាជនកម្ពុជា បាន​ផ្ញើសារ​លិខិត​ប្រកាស​អបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​ពីអង្គបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ។តាមរយៈលិខិតរបស់គណបក្សនយោបាយនានា ដែលទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងស្រដៀងគ្នាថា «ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលប់នេះ គឺបានបង្ហាញ និងឆ្លុះបញ្ចាំងនូវភាពឈ្លាសវៃមោះ មុត​​របស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែល​បាន​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិតត្រឹមត្រូវ និងស្មារតីសាមគ្គីបង្រួបបង្រួមដើម្បីឧត្តមប្រយោជន៍ជាតិ និងរក្សា​ការពារ សុខសន្តិភាព ជូនប្រទេសជាតិឲ្យបានជានិរន្តរ៍ផងដែរ»។សូមបញ្ជាក់ថាលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបានសំឡេងឆ្នោតសរុប ១០,០៥២សំឡេងស្មើនឹង៥៥អាសនៈ ខណៈ​គណបក្ស​ឆន្ទៈ​ខ្មែរ​ទ​ទួលបានសំឡេង ១,៣៩៤សំឡេង ស្មើនឹង៣អាសនៈ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីល្ងាចម្សិលមិញនេះ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួល​បាន​សំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​សរុបចំនួន១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន៥៥អាសនៈ និង​គណបក្ស​ឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត១,៣៩៤សំឡេងទទួលបានអាសនៈចំនួន៣អាសនៈ ដោយឡែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ៕ អត្ថបទ ៖ បាន ចក់

អ៊ុយក្រែន បង្ហាញលទ្ធភាពនៃការអញ្ជើញរុស្ស៊ី ឱ្យចូលរួមកិច្ចប្រជុំសន្តិភាព

2024/02/26 11:02:02 am        186
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យ (២៥ កុម្ភៈ) ថាអ៊ុយក្រែន និងបណ្ដាដៃគូបរទេសរបស់ខ្លួនអាចនឹងអញ្ជើញរុស្ស៊ី ឱ្យចូលរួមកិច្ចប្រជុំសន្តិភាពនាពេលអនាគត ដើម្បីពិភាក្សាអំពីការបញ្ចប់ការឈ្លានពានរបស់ទីក្រុងមូស្គូ រយៈពេលពីរឆ្នាំលើរបបរបស់ទីក្រុងគីវ។លោក អាន់ឌ្រី យើម៉ាក (Andriy Yermak) ប្រធានបុគ្គលិករបស់លោកប្រធានាធិបតី ហ៊្សេឡិនស្គី បាននិយាយថា ប្រទេសស្វីសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិភាក្សាអំពីចក្ខុវិស័យសម្រាប់សន្តិភាពដោយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) ដែលផែនការនេះអាចត្រូវបានប្រគល់ឱ្យរុស្ស៊ី ក្នុងអំឡុងពេលកិច្ចប្រជុំលើកទីពីរនៅពេលក្រោយ។លោ ហ៊្សេឡិនស្គី ធ្លាប់បានប្រកាសជាលើកដំបូងនូវរូបមន្តសន្តិភាពរបស់ខ្លួននៅឯកិច្ចប្រជុំកំពូលមួយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៃក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួន ២០ ។ ផែនការនោះអំពាវនាវឱ្យមានការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន និងការដកទ័ពរុស្ស៊ីទាំងស្រុង។រដ្ឋធានីគីវ ប្រកាន់ខ្ជាប់ថាខ្លួននឹងមិនពិភាក្សាជាមួយទីក្រុងមូស្គូ ទេរហូតទាល់តែទាហានរុស្ស៊ី ទាំងអស់បានចាកចេញពីទឹកដីអ៊ុយក្រែន។ វិមានក្រឹមឡាំងបាននិយាយថា មិនមានមូលដ្ឋានបច្ចុប្បន្នសម្រាប់កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ ហើយថាផែនការសន្តិភាពរបស់ទីក្រុងគីវ គឺមិនទំនងទាល់តែសោះ ព្រោះមិនបានរាប់បញ្ចូលរុស្ស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM
នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
05/02/2026 05:05 PM
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM