សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប៉ូឡូញទិញបេប្រឆាំងរថក្រោះរបស់ស៊ុយអែត ខណៈធ្វើម្ចាស់ផ្ទះសមយុទ្ធយោធាណាតូ

2024/03/05 07:50:56 pm        330
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក វ្លាឌីស្ល កូស៊ីនាគ កាំមីស(Wladyslaw Kosiniak-Kamysz) បាននិយាយកាលពីថ្ងៃចន្ទ ថា ប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញបេប្រឆាំងរថក្រោះ ពីក្រុមហ៊ុន Saab របស់ប្រទេសស៊ុយអែត ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១,៦៣ពាន់លានដុល្លារ។នៅឆ្នាំនេះ ប្រទេសប៉ូឡូញ នឹងចំណាយប្រហែល ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ ខណៈខ្លួនកំពុងស្វែងរកការពង្រឹងកងកម្លាំងប្រដាប់អាវុធ ក្នុងការប្រឈមមុខទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះ ទាក់ទងនឹងប្រភេទបេ កាល់ ហ្គាស្តាហ្វ M 4 (Carl-Gustaf M4) ក្នុងគោលបំណងប្រឆាំងយានយន្តប្រយុទ្ធទំនើបគ្រប់ប្រភេទ។ កាលពីខែមករា សម្ព័ន្ធយោធាណាតូ បានចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមត្រជាក់ ដោយបានហាត់សមពីរបៀបដែលកងទ័ពសហរដ្ឋអាមេរិក អាចធ្វើឲ្យរឹងមាំសម្ព័ន្ធមិត្តនៅអឺរ៉ុប នៅក្នុងប្រទេសដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី និងនៅស្លាបខាងកើតរបស់សម្ព័ន្ធមិត្ត ប្រសិនបើជម្លោះផ្ទុះឡើងជាមួយសត្រូវ។ កងទ័ពប្រមាណ ៩០.០០០នាក់ នឹងត្រូវចូលរួមសមយុទ្ធ «អ្នកការពារមិនកែប្រែ ឆ្នាំ ២០២៤» ដែលនឹងដំណើរការរហូតដល់ខែឧសភា។ ក្នុងអំឡុងពេលសមយុទ្ធយោធាមួយកាលពីថ្ងៃចន្ទ កងទ័ព បានឆ្លងកាត់ទន្លេ Vistula របស់ប្រទេសប៉ូឡូញ ដោយមានរថក្រោះ និងយុទ្ធោបករណ៍ មកពីប្រទេសផ្សេងៗគ្នាជាផ្នែកនៃសមយុទ្ធ។សមយុទ្ធនេះ បានហាត់សមឡើងវិញនូវការអនុវត្តផែនការប្រចាំតំបន់របស់សម្ព័ន្ធយោធាណាតូ ជាផែនការការពារជាតិដំបូង ដែលសម្ព័ន្ធមិត្តបានបង្កើតឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយលម្អិតអំពីរបៀបដែលខ្លួននឹងឆ្លើយតបចំពោះការវាយប្រហាររបស់រុស្ស៊ី។

នាយករដ្ឋមន្ត្រីប៉ូឡូញ រិះគន់រដ្ឋមន្ត្រីការបរទេសហុងគ្រី និងស្លូវ៉ាគីចំពោះការជួបលោកឡាវរ៉ូវ

2024/03/05 07:35:33 pm        376
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ ( Donald Tusk) កាលពីថ្ងៃចន្ទ បានរិះគន់យ៉ាងខ្លាំងទៅលើរដ្ឋមន្ត្រីការបរទេសហុងគ្រី និងស្លូវ៉ាគី ដែលបានជួបជាមួយសមភាគីរុស្ស៊ីរបស់ពួកគេ ក្នុងអំឡុងវេទិកាថ្នាក់តំបន់ ក្នុងប្រទេសទួរគី។លោកថាស់ បាននិយាយថា ការជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) នៅថ្ងៃតែមួយ ដែលមេដឹកនាំប្រឆាំងរុស្ស៊ី លោកអាឡិចសេ ណាវ៉ាល់នី (Alexei Navalny) ត្រូវបានបញ្ចុះនៅទីក្រុងមូស្គូ គឺ«មិនមែនគ្រាន់តែជាការបង្ហាញពីបទពិសោធល្អ ឬអាក្រក់នោះទេ»។លោក បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖«បញ្ហានៃការរៀបចំពិធីជប់លៀងនៅថ្ងៃបុណ្យសពរបស់ លោកអាឡិចសេ ណាវ៉ាល់នី... គ្រាន់តែជាសញ្ញាមួយផ្សេងទៀតនៃរដ្ឋាភិបាលហុងគ្រី ដែលយើងពិបាកទទួលយកដោយហេតុផលសីលធម៌ និងនយោបាយ»។រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto និងរដ្ឋមន្ត្រីការបរទេសស្លូវ៉ាគី លោក Juraj Blanár បានជួបជាមួយលោកឡាវរ៉ូវ កាលពីថ្ងៃសុក្រ ក្នុងអំឡុងកិច្ចប្រជុំវេទិកាការទូតនៅទីក្រុងអានតាល់យ៉ា (Antalya)។ លោក Szijjarto បានបង្ហោះព័ត៌មានលម្អិតអំពីអាហារពេលល្ងាចរបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន។លោកថាស់ បាននិយាយថា៖«ដៃគូទាំងអស់នៅក្នុងទីក្រុងប្រាទីស្លាវ៉ា (Bratislava) និងប៊ុយដាប៉ែស (Budapest) បង្ហាញជាថ្មីម្តងទៀតថា គំនិតរបស់យើងលើបញ្ហាមួយចំនួន គឺខុសគ្នាពេក» ហើយ ប្រាកដណាស់អំពីអាកប្បកិរិយាចំពោះរុស្ស៊ី និងការវាយប្រហារលើអ៊ុយក្រែន។នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Ingrida Simonyte ដែលបានជួបជាមួយលោកTusk បានហៅការជួបជាមួយលោកឡាវរ៉ូវថា«ជាជម្រើសគួរឲ្យសោកស្តាយ»។

ឆ្មាំល្បាតឆ្នេរចិននិយាយថា ខ្លួនចាត់វិធានការប្រឆាំងនឹងនាវាហ្វីលីពីន នៅដែនទឹកសមុទ្រចិនខាងត្បូង

2024/03/05 07:30:37 pm        129
ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារ (០៥ មីនា) នេះថាខ្លួនបានចាត់វិធានការគ្រប់គ្រងលើនាវាហ្វីលីពីន ដែលបានចូលដោយខុសច្បាប់ទៅក្នុងដែនទឹកដែលនៅជាប់នឹងដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាកោះមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។សេចក្តីថ្លែងការណ៍របស់ឆ្មាំល្បាតឆ្នេរចិនបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតដែនទឹកទឹកជាប់នឹងថ្មប៉ប្រះទឹក រ៉េណៃ (Renai) ដែលត្រូវគេស្គាល់ថាជាដែនទឹក សេខិន ថូម៉ាស ស្ហូល និងជាតំបន់មួយនៅក្នុងសមុទ្រចិនខាងត្បូង ដែលបានឃើញការប៉ះទង្គិចជាច្រើនដោយឆ្មាំល្បាតឆ្នេរចិន និងនាវាហ្វីលីពីនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ឆ្មាំល្បាតឆ្នេរចិនបានចេញសេចក្តីថ្លែងការណ៍ខ្លីមួយអំពីឧប្បត្តិហេតុចុងក្រោយបង្អស់រវាងប្រទេសទាំងពីរ ជាមួយនឹងសកម្មភាពឆ្មាំល្បាតឆ្នេរកន្លងមក រួមទាំង «ការលុកលុយខុសដោយច្បាប់លើដែនទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal)» កាលពីថ្ងៃទី២៣ ខែកុម្ភៈ។ប្រទេសចិន ទាមទារអធិបតេយ្យភាពលើផ្នែកភាគច្រើននៃសមុទ្រចិនខាងត្បូង ដែលជាការទាមទារកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ក្នុងឆ្នាំ២០១៦ បានរកឃើញថាការទាមទាររបស់ប្រទេសចិននេះមិនមានមូលដ្ឋានផ្លូវច្បាប់ទេ៕

ចិនបង្កើនការចំណាយវិស័យការពារជាតិ ខណៈឈប់ប្រើពាក្យ «បង្រួបបង្រួមដោយសន្តិវិធី» លើកោះតៃវ៉ាន់

2024/03/05 07:27:17 pm        131
ប្រទេសចិន នឹងបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ៧,២ ភាគរយនៅឆ្នាំនេះ ដែលជាអត្រាដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែខ្ពស់ជាងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាល នេះបើយោងតាមរបាយការណ៍ការងារផ្លូវការដែលត្រូវបានពិនិត្យដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃអង្គារ (០៥ មីនា) នេះ។ គម្រោងថវិកានេះបានបង្ហាញថាចំនួន ១,៦៧ សែនកោដិ៍យ័ន (២៣០,៦០ ពាន់លានដុល្លារ) ត្រូវបានបែងចែកទៅជាការចំណាយយោធា។ថវិកាការពារជាតិចិនត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីបណ្ដាប្រទេសជិតខាង និងសហរដ្ឋអាមេរិក ដែលប្រយ័ត្នប្រយែងចំពោះចេតនាយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង និងការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះលើកោះតៃវ៉ាន់។នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ ចិនបាននិយាយថា ខ្លួននឹងប្រឆាំងដាច់ខាតចំពោះសកម្មភាពផ្ដាច់ខ្លួនដែលមានគោលបំណងរក «ឯករាជ្យភាពកោះតៃវ៉ាន់» និងការជ្រៀតជ្រែកពីខាងក្រៅ។ របាយការណ៍ការងារនេះបន្ថែមថា ប្រទេសចិននឹង «ជំរុញយ៉ាងខ្លាំងក្លានូវបុព្វហេតុនៃការបង្រួបបង្រួមចិនឡើងវិញ» ដោយឈប់ប្រើប្រយោគ «បង្រួបបង្រួមកោះតៃវ៉ាន់ដោយសន្តិវិធី» ដូចក្នុងរបាយការណ៍មុនៗ។ការកើនឡើងនៃការចំណាយលើវិស័យការពារជាតិក្នុងឆ្នាំនេះគឺជាកំណើនតួលេខមួយខ្ទង់ជាប់ៗគ្នាលើកទីប្រាំបួន។ ដូចឆ្នាំមុនៗដែរ មិនមានការវិភាគនៃការចំណាយត្រូវបានផ្តល់ឱ្យទេ ដោយចិនគ្រាន់តែបង្ហាញតួលេខសរុប និងអត្រាកំណើនថវិកាប៉ុណ្ណោះ៕

លទ្ធផលផ្លូវការគណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥អាសនៈ សម្រាប់ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/03/05 07:18:02 pm        704
គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នេះបើយោងតាមការប្រកាសលទ្ធផលផ្លូវការ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ដែលទើបប្រកាសនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។យោងតាមការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប ដែលប្រកាសដោយឯកឧត្តម ម៉ុក ដារ៉ា អគ្គ​លេខាធិការរង គ.ជ.ប បានឱ្យដឹងថា យោងតាម​សេចក្តីស្តីពីកា​រ​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមជិក​ព្រឹទ្ធសភា នីតិកាលទី៥ តាមបណ្តាភូមិភាគ នៃ​ខេត្តនីមួយៗ​ដែល​ដំណើរ​ការ​រៀប​ចំបោះ​ឆ្នោត​នោះ បង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបានឆ្នោតគាំទ្រច្រើនជាងគេ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជិត ៩៥% ស្មើនឹង៥៥អាសនៈ ខណៈ​គណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​ផ្លូវការ និងចំនួនអាសនៈរួចរាល់ ព្រឹទ្ធសភានឹងដំណើរការសកម្មភាពរបស់ខ្លួន ដោយ​រៀប​ចំ​ការ​អញ្ជើញសមាជិកព្រឹទ្ធសភាដែលជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បី​ចូលរួមកិច្ចប្រជុំលើកដំបូងទៅតាមកាលបរិច្ឆេទ។អ្នកនាំពាក្យរូបនេះ បានវាយតម្លៃថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​កាល​ពីថ្មីៗ​នេះ​មាន​ភាព​ល្អប្រសើរ ហើយគណបក្ស​នយោបាយ​មាន​ភាព​ចាស់ទុំ​ដែលបា​ន​ទទួល​យក​ចំពោះ​ការ​រៀបចំ​ការ​បោះឆ្នោតនេះ ហើយសង្ឃឹមថា​ភាព​ចាស់ទុំរ​បស់​គណបក្ស​នយោបាយ​ដូច​ដែល​កំពុង​មាន​ក្នុង​ពេលបច្ចុប្បន្ន ក៏ដូចជាមន្រ្តីរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធ នឹងចូលរួម​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ដទៃទៀត​នៅកម្ពុជាកាន់តែប្រសើរជាងនេះ។ សូមជម្រាបថា ចំនួនអាសនៈក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​សរុប​ចំនួន​៦២​អាសនៈ​ ដែលក្នុងចំណោមអាសនៈទាំងនោះគឺសមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានចាត់​តាំង​ដោយ​ព្រះមហាក្សត្រ, សមាជិកព្រឹទ្ធសភាចំនួន២ពីររូរូបទៀត ត្រូវបានរដ្ឋសភាបោះឆ្នោត​ជ្រើសតាំ​ង​ដោយ​តាម​មតិភាគច្រើន និងសមាជិកព្រឹទ្ធសភាឯទៀត ត្រូវជ្រើសតាំង​ដោយ​ការ​បោះឆ្នោត​អសកល ដែលមានអង្គបោះឆ្នោតអ្នកតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង៕ អត្ថបទ សេក ឧត្តម 

ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារ នៅព្រះរាជាណាចក្រកម្ពុជា

2024/03/05 06:06:18 pm        395
នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន​-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី ថា ក្រុមហ៊ុនមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួម​ទាំងតំបន់អាស៊ាន។ លោកប្រធានក្រុមហ៊ុន បានបន្ថែមទៀតថា ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ក៏​មាន​រោងចក្រ​ក្នុង​ការ​កែច្នៃ​ផលិត​ផល​ពី​ផ្លែឈើ ដើម្បី​នាំ​ចេញ​ទៅ​បណ្តា​ទីផ្សារ​ទាំង​នៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ ហើយក្រុមហ៊ុន​ក៏​មាន​នាំចូល​នូវ​វត្ថុធាតុ​ដើម​ពី​បណ្ដា​ប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ ជាមួយគ្នានេះ លោក​នាយក​ប្រតិបត្តិ ក៏បានបង្ហាញបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែល​ជា​ជំនាញ​របស់​ក្រុមហ៊ុន SPC Group។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែល​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ប្រធានក្រុមហ៊ុន និងបានគូសបញ្ជាក់អំពី​ភាព​ទាក់​ទាញ​នៃ​បរិស្ថាន​វិនិយោគ​ដែល​មាន​ភាព​ប្រាកដ​និយម អនុគ្រោះ និងបត់បែន ដោយរាជរដ្ឋាភិបាលបានដាក់ចេញ គោល​នយោបាយ ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការលើកទឹកចិត្តនានា សម្រាប់​វិនិ​យោគិន និងធុរជន ជាពិសេសលើវិស័យកសិកម្ម។ សម្ដេចធិបតីក៏បានបន្ថែមថា វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាពមួយ ហើយរាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដែល​រួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាន​នូវ​យន្តការ​ក្នុង​ការ​គាំទ្រ​ដល់​ប្រជាកសិករ ការបង្កើតនូវសមាគមកសិករទំនើប ការលើកកម្ពស់​នូវ​គុណ​ភាព​ផលិត​ផល ដើម្បីពង្រឹងនូវផលិតភាព និងគុណភាពផលិតផលកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹម​នឹង​នេះ សម្ដេចធិបតី ក៏បានគូស​រំលេច​ពីគោល​នយោបាយ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​លើ​វិស័យកសិកម្ម ដែលរួមមានការលើកលែងពន្ធលើដីកសិកម្ម ពន្ធនាំចូល​សម្ភារ​កសិកម្ម និងពន្ធកសិផលកសិកម្ម ក៏ដូចជាការធានានូវតម្លៃអគ្គិសនី ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន ប្រព័ន្ធធារាសាស្ត្រ ដែលជាកត្តាគន្លឹះជួយកាត់បន្ថយថ្លៃដើមផលិត ដើម្បី​រក្សា​នូវ​ភាព​ប្រកួត​ប្រជែង​ក្នុងទីផ្សារ។ ឆ្លើយតបទៅនឹងបំណងវិនិយោគរបស់ក្រុមហ៊ុន សម្ដេចធិបតី បាន​ស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ស្វែង​រកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ៕

កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធយោធាកូរ៉េខាងត្បូង-អាមេរិក ដោយព្រមានពីផលវិបាកបន្ថែមទៀត

2024/03/05 05:36:51 pm        323
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារ (០៥ មីនា) នេះថាក្រសួងការពារជាតិរបស់កូរ៉េខាងជើង បានជំរុញឱ្យកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើសមយុទ្ធយោធា ដោយនិយាយថាសមយុទ្ធនោះជាការហាត់សមសម្រាប់សង្គ្រាម ហើយបានព្រមានអំពីផលវិបាកដែលកើតមានពីសកម្មភាពយោធានោះ។យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធនិទាឃរដូវប្រចាំឆ្នាំរបស់ពួកគេកាលពីថ្ងៃចន្ទ ជាមួយនឹងចំនួនទាហានពីរដងបើធៀបនឹងឆ្នាំមុន ដោយស្វះស្វែងកែលម្អការឆ្លើយតបរបស់ពួកគេចំពោះការវិវត្តន៍នៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិទីក្រុងព្យុងយ៉ាង បាននិយាយថា កូរ៉េខាងជើងថ្កោលទោសយ៉ាងខ្លាំងនូវអ្វីដែលខ្លួនហៅថាសមយុទ្ធយោធា «មិនប្រុងប្រយ័ត្ន» និងជំរុញឱ្យពួកគេបញ្ឈប់ជាបន្ទាន់។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងត្រូវ «ជួបផលវិបាកសម្រាប់ជម្រើសខុសឆ្គងរបស់ពួកគេ» ដោយបានប្តេជ្ញាថានឹងធ្វើ «សកម្មភាពយោធាដើម្បីគ្រប់គ្រងយ៉ាងមុតមាំនូវបរិយាកាសសន្តិសុខរបស់ខ្លួន»។អ្នកនាំពាក្យរូបនោះបន្ថែមថា សមយុទ្ធនេះមិនមែនជាការការពារទេ ប៉ុន្តែជាការប៉ុនប៉ងដើម្បីឈ្លានពានកូរ៉េខាងជើង ដោយចង្អុលបង្ហាញទៅលើទំហំកើនឡើងនៃសមយុទ្ធ និងការចូលរួមពីបណ្ដាប្រទេសសមាជិកចំនួន ១១ នៃបញ្ជាការរបស់អង្គការសហប្រជាជាតិ៕

ក្រុមហាម៉ាស និងអ្នកសម្រុះសម្រួល បន្តកិច្ចចរចាបទឈប់បាញ់ហ្កាហ្សា ទោះអ៊ីស្រាអែល អវត្តមានក៏ដោយ

2024/03/05 05:32:14 pm        351
ក្រុមហាម៉ាស និងក្រុមអ្នកសម្រុះសម្រួលអេហ្ស៊ីប បាននិយាយកាលពីថ្ងៃចន្ទ (០៤ មីនា) ថាពួកគេបានបន្តកិច្ចពិភាក្សានៅទីក្រុងគែរ ស្តីពីការធានាបទឈប់បាញ់ហ្កាហ្សា ទោះបីជាអ៊ីស្រាអែល សម្រេចមិនបញ្ជូនគណៈប្រតិភូទៅចូលរួមកិច្ចពិភាក្សានោះក៏ដោយ ខណៈទីក្រុងវ៉ាស៊ីនតោន បានជំរុញម្តងទៀតឱ្យមានបទឈប់បាញ់ ការដោះលែងចំណាប់ថ្នូរ និងផែនការកាត់បន្ថយគ្រោះមហន្តរាយមនុស្សធម៌។អ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយជាសាធារណៈលើកិច្ចចរចាទីក្រុងគែរទេ ប៉ុន្តែប្រភពមួយបានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ីស្រាអែលមិនទៅចូលរួមដោយសារតែក្រុមហាម៉ាស មិនផ្តល់បញ្ជីចំណាប់ថ្នូរដែលនៅរស់ ខណៈពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្កាហ្សានេះនិយាយថា ពួកគេនឹងផ្តល់បញ្ជីឈ្មោះចំណាប់ថ្នូរនៅពេលពួកគេយល់ព្រមលើលក្ខខណ្ឌបទឈប់បាញ់។ប្រភពសន្តិសុខអេហ្ស៊ីបចំនួនពីរបាននិយាយថា អ្នកសម្រុះសម្រួលកំពុងទាក់ទងជាមួយអ៊ីស្រាអែល ដែលអនុញ្ញាតឱ្យការចរចាបន្តបាន ទោះបីជាពួកគេអវត្តមានក៏ដោយ។ប្រភពប៉ាឡេស្ទីនដែលស្និទ្ធនឹងកិច្ចចរចានេះបាននិយាយថា ការពិភាក្សានៅតែ «មិនមានភាពងាយស្រួល» ដោយអ៊ីស្រាអែល ប្រកាន់ខ្ជាប់នូវការទាមទាររបស់ខ្លួនសម្រាប់បទឈប់បាញ់បណ្តោះអាសន្នដើម្បីដោះលែងចំណាប់ថ្នូរ ខណៈក្រុមហាម៉ាស កំពុងស្វះស្វែងរកការធានាថាសង្រ្គាមនឹងមិនចាប់ផ្តើមម្តងទៀត៕

ប្រធានទីភ្នាក់ងារ UNRWA ព្រមានអំពី យុទ្ធនាការរួមគ្នា ដើម្បីបញ្ចប់ប្រតិបត្តិការរបស់ខ្លួន

2024/03/05 05:28:12 pm        270
ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃចន្ទ អំពី «យុទ្ធនាការរួមគ្នា និងដោយចេតនា» ក្នុងគោលបំណងបញ្ចប់ប្រតិបត្តិការរបស់ខ្លួន ខណៈប្រទេសអ៊ីស្រាអែល បានចោទប្រកាន់ទីភ្នាក់ងារនេះពីបទថា បានជួលប្រតិបត្តិការយោធាជាង៤៥០នាក់ មកពីក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀត។លោក ហ្វីលីព ឡាហ្សារីនី(Philippe Lazzarini) មិនបានបញ្ជាក់ច្បាស់ចំពោះការចោទប្រកាន់ចុងក្រោយ ដែលបានធ្វើឡើងដោយយោធាអ៊ីស្រាអែល កាលពីថ្ងៃចន្ទនោះទេ ប៉ុន្តែលោកបានអំពាវនាវដល់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu សម្រាប់ការបញ្ជាក់ដោយបើកចំហថា ទីភ្នាក់ងារ UNRWA នឹងពុំក្លាយជាផ្នែកមួយ ក្រោយសង្គ្រាមនៅតំបន់ហ្កាហ្សា នោះទេ។លោក Lazzarini បានប្រាប់សភាដែលមានសមាជិក ១៩៣រូប ថាទីភ្នាក់ងារ UNRWA កំពុង ដំណើរការក្នុងស្ថានភាពលំបាកខ្លាំង បន្ទាប់ពីប្រទេសចំនួន១៦ បានផ្អាកការផ្តល់មូលនិធិសរុបចំនួន ៤៥០ លានដុល្លារ នៅពេលដែលប្រទេសអ៊ីស្រាអែល កាលពីខែមករា បានចោទប្រកាន់បុគ្គលិកទីភ្នាក់ងារ UNRWA ចំនួន ១២ នាក់ ថាបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស។ បុគ្គលិកទីភ្នាក់ងារ UNRWA ត្រូវបានបណ្តេញចេញ ហើយការស៊ើបអង្កេតផ្ទៃក្នុងឯករាជ្យរបស់អង្គការសហប្រជាជាតិ ក៏បានចាប់ផ្តើម។ទីភ្នាក់ងារ UNRWA បានផ្តល់ការងារដល់មនុស្ស ១៣.០០០នាក់នៅតំបន់ហ្កាហ្សា ដែលដំណើរការនៅតាមសាលារៀន គ្លីនិកថែទាំសុខភាព និងសេវាសង្គមផ្សេងៗទៀត ព្រមទាំងការចែកចាយជំនួយមនុស្សធម៌។ អង្គការសហប្រជាជាតិ បាននិយាយថាបច្ចុប្បន្នមនុស្សប្រហែល ៣.០០០នាក់ នៅតែធ្វើការដើម្បីផ្តល់ជំនួយនៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្ស ៥៧៦.០០០នាក់ មួយភាគបួននៃចំនួនប្រជាជន បានឈានចេញមួយជំហានពីគ្រោះទុរ្ភិក្ស។

លោក Trump ឈ្នះរឿងក្ដីដកឈ្មោះចេញពីសន្លឹកឆ្នោតរដ្ឋ Colorado នៅតុលាការកំពូលអាមេរិក

2024/03/05 05:24:42 pm        357
តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានប្រគល់ជ័យជម្នះដ៏ធំមួយដល់លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃចន្ទ (០៤ មីនា) ដោយរារាំងរដ្ឋនានាពីការដកសិទ្ធិបេក្ខជនការិយាល័យសហព័ន្ធ ក្រោមបទប្បញ្ញត្តិធម្មនុញ្ញពាក់ព័ន្ធនឹងការបះបោរ និងច្រានចោលការដកឈ្មោះលោក ត្រាំ ចេញពីសន្លឹកឆ្នោតរដ្ឋ ខូឡូរ៉ាដូ (Colorado)។ក្រុមយុត្តិធម៌បានបដិសេធជាឯកច្ឆ័ន្ទលើការសម្រេចកាលពីថ្ងៃទី១៩ ខែធ្នូ ដោយតុលាការកំពូលនៃរដ្ឋ ខូឡូរ៉ាដូ ក្នុងការដកឈ្មោះអតីតប្រធានាធិបតីរូបនេះចេញពីសន្លឹកឆ្នោតនៃការបោះឆ្នោតបឋមរបស់បក្សសាធារណរដ្ឋនៅថ្ងៃអង្គារ (០៦ មីនា) បន្ទាប់ពីរដ្ឋនេះបានរកឃើញថាវិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញអាមេរិក បានដកសិទ្ធិលោកពីការកាន់តំណែងសាធារណៈម្តងទៀត។ក្រុមយុត្តិធម៌បានកំណត់ថាមានតែសភាប៉ុណ្ណោះដែលអាចអនុវត្តបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញប្រឆាំងនឹងអ្នកកាន់តំណែងសហព័ន្ធ និងបេក្ខជន។ សេចក្តីសម្រេចនេះត្រូវបានដាក់ចេញនៅមុនថ្ងៃ ស៊ុបភើ ធ្យូសដេ (Super Tuesday) ដែលជាថ្ងៃបោះឆ្នោតបឋមដ៏ធំរបស់បេក្ខជនប្រធានាធិបតីអាមេរិក ខណៈរដ្ឋភាគច្រើនធ្វើការប្រកួតប្រជែងជ្រើសរើសតាមគណបក្ស។ជ័យជម្នះលើរឿងក្ដីរបស់លោក ត្រាំ នេះបានកើតឡើងរយៈពេលប្រាំថ្ងៃបន្ទាប់ពីក្រុមយុត្តិធម៌បានយល់ព្រមសម្រេចលើការទាមទារអភ័យឯកសិទ្ធិរបស់លោក ត្រាំ ពីការកាត់ទោសលើការចោទប្រកាន់ទាក់ទងនឹងការព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ ដែលលោកប្រធានាធិបតី ចូ បៃដិន បានទទួលជ័យជម្នះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM
លោក Marcos មើលឃើញលទ្ធភាពមាន​កិច្ចព្រមព្រៀងប្រេង និងឧស្ម័នរួមជាមួយចិន តែ​មិនផ្តល់ពេលវេលាជាក់លាក់​
08/14/2026 07:08 PM
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
08/14/2026 07:08 PM
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
08/14/2026 07:08 PM