ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកអគ្គរដ្ឋទូតហ្វីលីពីន កោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននាពេលកន្លងមក

2024/02/16 01:10:26 pm        172
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុង ឱកាសដែល លោក ជំទាវ បញ្ចប់អណត្តិការទូតនៅ ព្រះរាជាណាចក្រ កម្ពុជា ។ ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាដោយមិនគិតថ្លៃ និងមិនមានការរើសអើង។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ព្រមទាំងការរួមចំណែកដ៏ធំធេងរបស់កម្ពុជា ក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក តាមរយ:ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ផងដែរ។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានជម្រាបជូន សម្តេចធិបតី ផងដែរអំពីការបំពេញបេសកកម្មការទូត និងការសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសវិស័យពាណិជ្ជកម្ម ការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ការលើកកម្ពស់នៃការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យដោះមីន ទេសចរណ៍ ក៏ដូចជាវិស័យការពារជាតិរវាងកងទ័ព និងកងទ័ព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនៃប្រទេសកម្ពុជា-ហ្វីលីពីន ផងដែរ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី អាគីណូ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ លោកជំទាវ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។ ពាក់ព័ន្ធទៅនឹងពាណិជ្ជកម្ម សម្ដេចធិបតី បានជំរុញនិងលើកទឹកចិត្តឱ្យមានការភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរវាងវិស័យឯកជននិងធុរជន នៃប្រទេសទាំងពីរ។ ដោយឡែក ចំពោះ វិស័យទេសចរណ៍ សម្ដេចធិបតី សង្ឃឹមថា តាមរយៈជំនួបរបស់សម្ដេចជាមួយ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នាពេលកន្លងមក ការតភ្ជាប់លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺការពង្រីកជើងហោះហើរផ្ទាល់ពីគោលដៅទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសហ្វីលីពីនមកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។ បន្ថែមពីនេះ សម្តេចធិបតី សង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែម តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការបណ្ដុះបណ្ដាលធនធានមនុស្ស៕ 

អាមេរិក នឹងបញ្ជូននាវាផ្ទុកយន្តហោះ៥គ្រឿង ទៅសមុទ្រប៉ាស៊ីហ្វិកខាងលិចដើម្បីបង្ហាញកម្លាំងដាក់ចិន

2024/02/16 01:00:50 pm        88
ក្រុមអ្នកវិភាគនិយាយថា សហរដ្ឋអាមេរិកទំនងជានឹងបញ្ជូននាវាផ្ទុកយន្តហោះជិតពាក់កណ្ដាលរបស់ខ្លួនចូលទៅក្នុងមហាសាគរប៉ាស៊ីហ្វិកភាគខាងលិចនៅឆ្នាំនេះ ជាសញ្ញានៃការរារាំងទប់ទល់នឹងសកម្មភាពយោធាដែលចេះតែកើនឡើងក្នុងតំបន់ ពីសំណាក់ប្រទេសចិន និងកូរ៉េខាងជើង។ នាវាផ្ទុកយន្តហោះចំនួន៣គ្រឿងរបស់អាមេរិក កំពុងធ្វើប្រតិបត្តិការរួចទៅហើយនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈ២គ្រឿងទៀត កំពុងធ្វើដំណើរទៅ។ ការទៅដល់របស់នាវាទាំងនោះនឹងក្លាយជាព្រឹត្តិការណ៍លើកដំបូងដែលមាន៥ ក្នុងចំណោមក្រុមនាវាដ៏មានអំណាច១១គ្រឿង បានធ្វើប្រតិបត្តិការក្នុងតំបន់។ យោងតាមក្រុមអ្នកតាមដានកងទ័ពជើងទឹករបស់វិទ្យាស្ថានកងទ័ពជើងទឹកអាមេរិក នាវាផ្ទុកយន្តហោះ USS Abraham Lincoln ជាផ្នែកមួយនៃអង្គភាពកងទ័ពជើងទឹកប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញកំពុងធ្វើដំណើរចាកចេញពីកំពង់ផែរបស់ខ្លួនក្នុងទីក្រុង សាន់ឌីហ្គោ(San Diego)រដ្ឋCalifornia និងកំពុងឆ្ពោះទៅកាន់មហាសាគរប៉ាស៊ីហ្វិកខាងលិច គិតត្រឹមថ្ងៃទី៥ខែកុម្ភៈ ។នាវា USS George Washington ក៏ត្រូវគេរំពឹងថានឹងដាក់ពង្រាយក្នុងតំបន់នេះផងដែរ ដើម្បីជំនួសវត្តមាននាវា USS Ronald Reagan ដែលនឹងត្រូវផ្លាស់ទីតាំងពីទីក្រុង Yokosuka ប្រទេសជប៉ុន សម្រាប់ជួយសម្របសម្រួលនៅបរិវេនអង្គភាពកងទ័ពជើងទឹកភូហ្គេតសោន(Puget Sound)ក្នុងទីក្រុងវ៉ាស៊ីនតោន។ កាលពីខែមករា នាវា USS Carl Vinson បានធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយកូរ៉េខាងត្បូងនិងជប៉ុន នៅក្នុងសមុទ្រចិនខាងកើត ក្រោយការបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យមរបស់កូរ៉េខាងជើង។ លោក បេនចាមីន បាតុន សាស្ត្រាចារ្យរងនៅវិទ្យាស្ថាន ម៉ាឡេស៊ី របស់សាកលវិទ្យាល័យ ណូទីងហាម នៅចក្រភពអង់គ្លេសបាននិយាយថា ការទប់ទល់ឥទ្ធិពលចិនក្នុងតំបន់នៅតែជាអាទិភាពទី១របស់អាមេរិក ប្រសិនបើមានទំនាក់ទំនងកក់ក្ដៅទ្វេភាគី ៕

មន្ត្រីសេតវិមាន និយាយថា រុស្ស៊ីអាចនឹងដណ្តើមយកទីក្រុងមួយរបស់អ៊ុយក្រែន

2024/02/16 12:58:09 pm        139
មន្ត្រីសេតវិមាន បានជំរុញឱ្យសភាសហរដ្ឋអាមេរិកអនុម័តសេចក្តីស្នើច្បាប់ថវិកា ដើម្បីផ្តល់មូលនិធិបន្ទាន់ដល់ប្រទេសអ៊ុយក្រែន ដោយព្រមានថា រុស្ស៊ីអាចនឹងដណ្តើមយកទីក្រុងមួយនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍អំពីការប៉ុនប៉ងរបស់យោធាដែលនៅបន្តរបស់រុស្ស៊ី ដើម្បីហ៊ុមព័ទ្ធ និងដណ្តើមយកទីក្រុង អាវឌីកា(Avdiivka) នៅក្នុងតំបន់ Donetsk ភាគខាងកើត។លោក Kirby និយាយថា សេតវិមានបានទទួលដំណឹងពីប្រជាជនអ៊ុយក្រែនថា ស្ថានភាពធ្ងន់ធ្ងរខ្លាំង។ លោក បាននិយាយថា រុស្ស៊ី បន្តវាយលុកលើទីតាំងជាច្រើនកន្លែងរបស់អ៊ុយក្រែនជារៀងរាល់ថ្ងៃ ហើយទីក្រុង Avdiivka មានហានិភ័យក្នុងការធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ី។ សហរដ្ឋអាមេរិក ពុំអាចផ្តល់ទៅឱ្យអ៊ុយក្រែននូវគ្រាប់កាំភ្លើងធំ ដែលពួកគេត្រូវការខ្លាំង ដើម្បីរារាំងការវាយលុករបស់រុស្ស៊ីទាំងនេះបានទេ។ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយបរទេស កាលពីថ្ងៃអង្គារ រួមមានទាំងមូលនិធិសម្រាប់ប្រទេសអ៊ុយក្រែន និងប្រទេសអ៊ីស្រាអែល។ ប៉ុន្តែវានៅតែមិនច្បាស់លាស់នោះទេថាតើ សេចក្តីស្នើច្បាប់ថវិកា អាចធ្វើឲ្យដាច់ស្រេចសម្រាប់សភាជាន់ទាបដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋឬយ៉ាងណា។

លោក ពូទីន ជំរុញឱ្យជនជាតិរុស្ស៊ីយកកូនឱ្យច្រើន ខណៈការរស់រានរបស់ប្រជាសាស្រ្ត កំពុងជួបហានិភ័យ

2024/02/16 12:48:50 pm        76
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថា ក្រុមគ្រួសារជនជាតិរុស្ស៊ី ត្រូវតែបង្កើតកូនយ៉ាងហោចណាស់ពីរនាក់ សម្រាប់ជាប្រយោជន៍ដល់ការរស់រានមានជីវិតរបស់ប្រជាសាស្ត្រ ហើយត្រូវមានកូនបីនាក់ ឬច្រើនជាងនេះ ប្រសិនបើចង់អភិវឌ្ឍ និងរីកចម្រើនទៅមុខ។រុស្សីបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនត្រូវបានបង្ហាញឱ្យដឹង ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនជិត ២ ឆ្នាំមុនមក ហើយមនុស្សរាប់សែននាក់បានភៀសខ្លួនចេញពីប្រទេសនេះ ចេញពីការប្រឆាំងទៅនឹងជម្លោះ ឬការភ័យខ្លាចនៃការកោះហៅឱ្យចូលប្រយុទ្ធ។លោក ពូទីន បានប្រាប់និយោជិតនៅរោងចក្រផលិតរថក្រោះមួយនៅតំបន់ យ៉ូរ៉ាល់ស៍ (Urals) ថាកុមារពីរនាក់ក្នុងមួយគ្រួសារ គឺជាចំនួនអប្បបរមា ប្រសិនបើប្រជាជននៃប្រទេសរុស្ស៊ី ចង់រក្សាអត្តសញ្ញាណរបស់ពួកគេ ហើយបើចង់អភិវឌ្ឍ និងរីកចម្រើនទៅមុខទៀត គឺត្រូវយកកូនបីនាក់ក្នុងមួយគ្រួសារ។ការិយាល័យស្ថិតិរដ្ឋបានប៉ាន់ប្រមាណប្រជាជនមានចំនួន ១៤៦,៤ លាននាក់នៅដើមឆ្នាំ២០២៣ ដោយធ្លាក់ចុះពីចំនួនជិត ១៤៩ លាននាក់កាលពី ២០ ឆ្នាំមុន ប៉ុន្តែកើនឡើងលើសពីកម្រិតទាបដែលមានចំនួនប្រហែល ១៤៣ លាននាក់នៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ ២០១២៕

រដ្ឋអាហ្វ្រិកខាងលិចចំនួនបី ដែលដឹកនាំដោយរបបសឹក បញ្ជាក់ពីផែនការបង្កើតសហព័ន្ធរដ្ឋត្រីភាគី

2024/02/16 12:42:11 pm        69
ក្រសួងការបរទេសម៉ាលី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថា ប្រទេសបួរគីណាហ្វាសូ ម៉ាលី និងនីហ្សេ ដែលដឹកនាំដោយរបបសឹក គ្រោងនឹងបង្កើតសហព័ន្ធត្រីភាគីមួយ ខណៈដែលប្រទេសទាំងបីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅតាមរយៈសម្ព័ន្ធភាព ដែលគំរាមកំហែងដល់សមាហរណកម្មអាហ្វ្រិកខាងលិចកាន់តែទូលំទូលាយ។ប្រទេសជិតខាងទាំងបីនៅក្នុងតំបន់ក្រីក្រ សាហែល (Sahel) របស់អាហ្រ្វិកនេះ បានប្រកាសកាលពីខែមករា ថាពួកគេនឹងចាកចេញពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ដោយនោះជាការសម្រេចមួយដែលប្លុកនេះបានជំរុញឱ្យពួកគេពិចារណាឡើងវិញ ដោយព្រមានអំពីផលលំបាកបន្ថែមជុំវិញការដកខ្លួន។នៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានី អៅហ្កាឌូហ្គូ (Ouagadougou) របស់បួរគីណាហ្វាសូ រដ្ឋមន្ត្រីរបស់ប្រទេសទាំងបី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការដកខ្លួនចេញពីប្លុក ECOWAS ដោយមិនបង្អង់យូរ ហើយបន្តកិច្ចសហប្រតិបត្តិការក្រោមសន្ធិសញ្ញាដែលគេស្គាល់ថាជាសម្ព័ន្ធភាពនៃរដ្ឋ សាហែល (AES) និងការបង្កើតសហព័ន្ធរដ្ឋត្រីភាគី។ក្រុមនេះមិនបានចែករំលែកព័ត៌មានលម្អិតអំពីមធ្យោបាយដែលសហព័ន្ធនោះនឹងដំណើរការ ឬផែនការដើម្បីតម្រឹមផលប្រយោជន៍នយោបាយ សេដ្ឋកិច្ច និងសន្តិសុខនោះទេ ខណៈដែលពួកគេកំពុងជួបការលំបាកក្នុងការទប់ទល់នឹងការប្រយុទ្ធ ដែលមានអាយុកាលរាប់ទសវត្សរ៍ជាមួយពួកបះបោរអ៊ីស្លាម ដែលបានធ្វើឱ្យមានអស្ថិរភាពនៅក្នុងអនុតំបន់អាហ្រ្វិកមួយនេះ៕

លោកបៃដិន ប្រាប់លោកណេតាន់យ៉ាហ៊ូជាថ្មីម្តងទៀតថា ជនស៊ីវិលនៅទីក្រុងរ៉ាហ្វា ត្រូវតែត្រូវបានការពារ

2024/02/16 12:30:06 pm        62
សេតវិមាន បាននិយាយថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ( Joe Biden) កាលពីថ្ងៃព្រហស្បតិ៍បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ជាថ្មី ម្តងទៀតថា លោកមិនគួរបន្តសកម្មភាពយោធានៅទីក្រុងរ៉ាហ្វា( Rafah) ដោយគ្មានផែនការដែលអាចទុកចិត្តបាន និងអាចប្រតិបត្តិបាន ដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីននោះទេ។ការសន្ទនារវាងមេដឹកនាំទាំងពីរកាលពីថ្ងៃព្រហស្បតិ៍ គឺជាលើកទី២ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ដែលលោកបៃដិន បានព្រមានលោកណេតាន់យ៉ាហ៊ូអំពីការផ្លាស់ប្តូរទៅកាន់ផ្នែកខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប ដោយមិនមានផែនការធានាសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ មួយលាននាក់ដែលស្នាក់នៅទីនោះ។មេដឹកនាំពីរ ក៏បាននិយាយអំពីការចរចាអំពីចំណាប់ថ្នូរដែលកំពុងបន្ត ហើយលោកបៃដិន បានសន្យាថានឹងបន្តធ្វើការពេញម៉ោង ដើម្បីជួយរំដោះចំណាប់ថ្នូរ ដែលបានចំណាយពេល ១៣២ថ្ងៃ នៅក្នុងការចាប់ឃុំឃាំងក្រុមហាម៉ាស នេះបើយោងតាមសេតវិមានដែលអានការសន្ទនានោះ។កងកម្លាំងអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានវាយឆ្មក់ចូលមន្ទីរពេទ្យដែលមានមុខងារធំបំផុតនៅហ្កាហ្សា ដែលជាវាយលុកបានបង្កើនការជូនដំណឹងជាថ្មីអំពីជោគវាសនារបស់អ្នកជំងឺ និងបុគ្គលិកពេទ្យរាប់រយនាក់ និងជនភៀសខ្លួនប៉ាឡេស្ទីនជាច្រើននាក់ ដែលបានស្វែងរកទីជម្រកនៅទីនោះពីសង្គ្រាម។ការប្រយុទ្ធគ្នានៅមន្ទីរពេទ្យ បានកើតឡើងនៅពេលដែលអ៊ីស្រាអែលប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីអន្តរជាតិ ដើម្បីបង្ហាញការអត់ធ្មត់ បន្ទាប់ពីបានប្តេជ្ញាថា នឹងបង្កើនការវាយលុករបស់ខ្លួនទៅលើទីក្រុងរ៉ាហ្វា ដែលជាកន្លែងសុវត្ថិភាពចុងក្រោយ នៅតំបន់ហ្កាហ្សា។

នាយករដ្ឋមន្ត្រីអង់គ្លេស ស្វាគមន៍ការទម្លាក់ជំនួយរបស់ហ្ស៊កដានី នៅហ្កាហ្សា បន្ទាប់ពីបានជួបជាមួយស្តេចអាប់ឌុលឡា

2024/02/16 12:27:37 pm        85
ការិយាល័យរបស់លោក បាននិយាយនៅក្នុងការសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចប្រជុំជាមួយស្តេចហ្ស៊កដានី អាប់ឌុលឡា (Abdullah) នៅសភា Downing Street លោក នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ុណាក់ (Rishi Sunak) បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់ហ្ស៊កដានី ក្នុងការទម្លាក់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា។វីដេអូមួយដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍រដ្ឋរបស់ហ្ស៊កដានី បង្ហាញពីព្រះមហាក្សត្រ នៅលើយន្តហោះ ហើយបានចូលរួមក្នុងការទម្លាក់គ្រឿងផ្គត់ផ្គង់ដល់មន្ទីរពេទ្យបណ្តោះអាសន្ន នៅក្នុងតំបន់នោះ។អ្នកនាំពាក្យសភា Downing Street បាននិយាយថា៖«លោកនាយករដ្ឋមន្ត្រី បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតរបស់ហ្ស៊កដានី ក្នុងការផ្តល់ជំនួយសង្គ្រោះជីវិតដល់តំបន់ហ្កាហ្សាតាមជើងគោក និងផ្លូវអាកាស ហើយលោកបានកំណត់ការងាររបស់ចក្រភពអង់គ្លេស ក្នុងការបើកលទ្ធភាព ផ្តល់ជំនួយ និងកាត់បន្ថយវិបត្តិមនុស្សធម៌»។ការិយាល័យរបស់លោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស៊ុណាក់ បានអំពាវនាវឲ្យអ៊ីស្រាអែលបើកច្រកឆ្លងកាត់កែរ៉ែម សាឡុម ( Kerem Shalom) យ៉ាងពេញលេញ ដើម្បីអនុញ្ញាតឲ្យមានការផ្តល់ជំនួយអន្តរជាតិនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

សវនាការជំនុំជម្រះក្ដីករណីបង់ប្រាក់បំបិទមាត់ របស់លោក Trump គ្រោងនឹងចាប់ផ្ដើមនៅខែមីនាខាងមុខ

2024/02/16 12:19:42 pm        70
សវនាការជំនុំជម្រះក្ដីបទព្រហ្មទណ្ឌលើកដំបូងមិនធ្លាប់មានរបស់អតីតប្រធានាធិបតីអាមេរិកលោកDonald Trump គ្រោងនឹងចាប់ផ្តើមនៅខែក្រោយ ខណៈលោកការពារខ្លួនប្រឆាំងនឹងការចោទប្រកាន់ពីបទបង់ប្រាក់បំបិទមាត់បិទបាំងទោសកំហុស។បុរសវ័យ៧៧ឆ្នាំរូបនេះបានបង្ហាញខ្លួននៅក្នុងតុលាការនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ដើម្បីស្វែងរកការកាត់ក្តីដែលលោកបានច្រានចោលការចោទប្រកាន់ឬពន្យារពេល។ប៉ុន្តែចៅក្រមលោកជូអាន ម៊ើឆាន(Juan Merchan)មិនត្រូវបានយល់ស្របដោយអំណះអំណាងដែលថាកាលវិភាគនៃការជំនុំជម្រះក្ដីនេះ នឹងប៉ះពាល់ដល់យុទ្ធនាការប្រធានាធិបតីរបស់លោកនោះទេ។លោក Trump បានហៅការសម្រេចចិត្តចាប់ផ្តើមសវនាការនៅថ្ងៃទី២៥ ខែមីនាថាជារឿងអាម៉ាស់ ។ លោក បាននិយាយនៅខាងក្រៅបន្ទប់សវនាការបន្ទាប់ពីសវនាការថា ច្បាស់ណាស់ ខ្ញុំកំពុងឈរឈ្មោះបោះឆ្នោតម្តងទៀត។ តើអ្នកអាចឈរឈ្មោះបោះឆ្នោតបានដោយរបៀបណា ហើយត្រូវអង្គុយនៅក្នុងតុលាការក្នុងទីក្រុង Manhattan ពេញមួយថ្ងៃបែបនេះ?។ក្រុមមេធាវីរបស់លោក Trump បានធ្វើអំណះអំណាងស្រដៀងគ្នានេះក្នុងអំឡុងពេលសវនាការមុនការកាត់ក្តី ប៉ុន្តែចៅក្រមរដ្ឋញូវយ៉កបាននិយាយថា ការអះអាងទាំងនោះពុំមានឫសគល់នៅក្នុងច្បាប់ទេ ហើយថាលោកនឹងពន្យារពេលសម្រាប់ហេតុផលផ្លូវច្បាប់ប៉ុណ្ណោះ។រដ្ឋអាជ្ញាសង្កាត់Manhattan លោក អាល់វីន ប្រ៊ែក(Alvin Bragg) បានចោទប្រកាន់អតីតប្រធានាធិបតីពីបទក្លែងបន្លំចំនួន ៣៤ករណី ដោយចោទប្រកាន់លោក Trump បានក្លែងបន្លំកំណត់ត្រាអាជីវកម្ម និងការបង់ប្រាក់បំបិទមាត់ ឱ្យទៅតារាភាពយន្តអាសអាភាសអ្នកស្រី Stormy Daniels។អ្នកស្រី Daniels បាននិយាយថា អ្នកស្រីត្រូវបានគេផ្តល់ប្រាក់ចំនួន ១៣០.០០០ដុល្លារ ក្នុងឆ្នាំ ២០១៦ដើម្បីបំបិទមាត់អំពីការរួមភេទជាមួយបេក្ខជនប្រធានាធិបតីនៅពេលនោះ។ លោក Trumpបានបដិសេធថាពួកលោកមិនមានទំនាក់ទំនងស្នេហាទេ៕

គណបក្សនយោបាយនានា​ថ្កោលទោសទង្វើគំរាមកំហែងដល់អង្គបោះឆ្នោត​ធ្វើឡើងដោយ​គណបក្សភ្លើងទៀន

2024/02/16 11:15:41 am        173
ភ្នំពេញ៖ គណបក្សនយោបាយនានា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោសចំពោះទង្វើគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្តលើអង្គបោះឆ្នោត​សមាជិកព្រឹទ្ធសភាដែលធ្វើឡើងដោយគណបក្សភ្លើងទៀន។យោងតាមសេចក្ដី​ថ្លែងការណ៍ គណបក្សនយោបាយនានា បានឱ្យដឹងថា ពួកគេបាន​សង្កេត​នឹង​តាម​ដាន​យ៉ាងយកចិត្តទុកដាក់អំពីដំណើរការឃោសនាបោះឆ្នោតសមាជិកសមាជិកព្រឹទ្ធសភា ក្នុង​នោះបានសង្កេតឃើញថា មានគណបក្សនយោបាយមួយបាននឹងកំពុងគំរាមកំហែង រំលោភ​ការ​សម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតសមាជិកព្រឹទ្ធសភា។ករណីនេះ គណបក្សនយោបាយនានា បានប្រកាសថ្កោលទោសចំពោះទង្វើគំរាមកំហែង ដែល​ផ្ទុយ​ពី​មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ទន្ទឹមគ្នានេះដែរ គណបក្ស នយោបាយនានា បានគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោតលេខ ០០២ គ.ជ.ប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និង​គាំទ្រ​ចំពោះសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ លេខ ០០៤ សប្រក ចុះថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីធានាបាននូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋខ្មែរ​តាម​រដ្ឋធម្មនុ​ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធានាបាន​នូវនិរន្តរភាព នៃ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និងជាពិសេសធានាបាន នូវដំណើរការបោះឆ្នោត​ទៅ​យ៉ាង​រលូន​ដោយ​ពុំ​មាន​ការ​គំរាម​កំហែង បំភិតបំភ័យ។គណបក្សនយោបាយនានាក៏បានស្នើដល់ក្រសួងមហាផ្ទៃ ឱ្យមានវិធានការចំពោះគណបក្សនយោបាយដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបានតឹងរ៉ឹងបំផុត។ ហើយគណបក្សនយោបាយនានា បានប្ដេជ្ញាការពារសុខសន្តិភាពឱ្យបានល្អ និងអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នាដោយប្រើសិទ្ធរបស់ខ្លួនដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភាដែលខ្លួនពេញចិត្ត៕

លោក Blinken៖ កិច្ចព្រមព្រៀងចំណាប់ថ្នូរហ្កាហ្សា នៅតែអាចទៅរួច ប៉ុន្តែបញ្ហាពិបាកខ្លាំងនៅតែមាន

2024/02/16 10:40:02 am        79
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថា កិច្ចព្រមព្រៀងស្តីពីការដោះលែងចំណាប់ថ្នូរដែលកាន់កាប់ដោយក្រុមហាម៉ាស នៅតែអាចធ្វើទៅបាន ប៉ុន្តែបញ្ហា «ពិបាកខ្លាំង» មួយចំនួននៅតែត្រូវដោះស្រាយ។នៅពេលត្រូវសាកសួរថាតើកិច្ចព្រមព្រៀងមួយអាចឈានដល់ ដើម្បីផ្អាកអរិភាពមុនពេលខែដ៏ពិសិដ្ឋរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន ដែលចាប់ផ្តើមនៅថ្ងៃទី១០ ខែមីនា ឬយ៉ាងណានោះ លោក ប្លីងខិន បាននិយាយថា ការឆ្លើយតបពីមុនពីក្រុមហាម៉ាសលើកិច្ចព្រមព្រៀង បានរួមបញ្ចូល «ការមិនចាប់ផ្តើមច្បាស់លាស់» ជាច្រើន ប៉ុន្តែក៏បានផ្តល់លទ្ធភាពនៃការធ្វើការឆ្ពោះទៅរកការសម្រេចបានកិច្ចព្រមព្រៀងមួយដែរ។លោក ប្លីងខិន បាននិយាយថា «មានបញ្ហាលំបាកខ្លាំងមួយចំនួនដែលត្រូវដោះស្រាយ ប៉ុន្តែយើងប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីឆ្ពោះទៅមុខ និងដើម្បីមើលថាតើយើងអាចឈានដល់កិច្ចព្រមព្រៀងមួយ ឬយ៉ាងណា»។ការពិភាក្សាដែលពាក់ព័ន្ធនឹងប្រធានចារកម្មមកពីសហរដ្ឋអាមេរិក អេហ្ស៊ីប និងអ៊ីស្រាអែល ព្រមទាំងនាយករដ្ឋមន្ត្រីកាតា លើកិច្ចព្រមព្រៀងមួយដែលនឹងមើលឃើញការផ្អាកនៅក្នុងសង្គ្រាមរយៈពេល ៤ ខែរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានបញ្ចប់កាលពីថ្ងៃអង្គារ ដោយគ្មានការសន្និដ្ឋានរួម ឬរបកគំហើញថ្មីឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM