សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ុយក្រែន ខ្វះចំនួនកងទ័ព និងអាវុធ ព្រោះការវាយប្រហារឥតឈប់ឈរពីរុស្ស៊ី ខណៈសង្រ្គាមជិតឈានចូលឆ្នាំទី៣

2024/02/22 07:50:44 pm        140
ស្របពេលសង្រ្គាមអ៊ុយក្រែនជិតឈានចូលដល់ឆ្នាំទី ៣កងពលតូចថ្មើរជើងទី ៥៩ កំពុងប្រឈមការពិតដ៏ក្រៀមក្រំ ពោលគី ប្រទេសនេះកំពុងខ្វះទាហាន និងគ្រាប់រំសេវ។ ក្រុមអ្នកយកព័ត៌មាន Reuters ដែលបានចំណាយពេលពីរសប្តាហ៍នៅជិតសមរភូមិជួរមុខ មុនថ្ងៃគម្រប់ខួបសង្គ្រាម ២៤ កុម្ភៈ និយាយទៅកាន់ទាហាន និងមេបញ្ជាការជាង ២០ នាក់។ ស្របពេលនៅតែមានការលើកទឹកចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ពួកគេបានពិពណ៌នាអំពីបញ្ហាប្រឈមនៃការទប់ទល់សត្រូវ ដែលមានកម្លាំងខ្លាំង និងមានអាវុធទំនើបជាង។ ម្នាក់ក្នុងចំណោមពួកគេ គឺជាមេបញ្ជាការម្នាក់ ដែលបាននិយាយថា យើងមានបញ្ហាធំជាមួយកម្លាំងមនុស្ស យើងពិតជាខ្វះកម្លាំង។ មនុស្សបានបាត់បង់ភាពរីករាយរបស់ពួកគេ ដែលមាននៅពេលការចាប់ផ្ដើមការលុកលុយពេញបន្ទុក។ យើងត្រូវការកម្លាំងច្រើនថែមទៀត ព្រោះថាកងទ័ពជាច្រើននៅទីនេះអស់កម្លាំងប្រយុទ្ធហើយ។ចំណែកមេបញ្ជាការម្នាក់ទៀតបានប៉ាន់ប្រមាណថាមានតែ ៦០ ទៅ ៧០% នៃកម្លាំងទ័ពប្រយុទ្ធរាប់ពាន់នាក់នៅក្នុងកងពលតូច ចាប់តាំងពីជម្លោះចាប់ផ្តើមរហូតមកដល់ពេលនេះ ។អ្នកផ្សេងទៀតត្រូវបានសម្លាប់ របួស ឬរត់ចោលសមរភូមិ ។ លោកថាកងទ័ពរបស់លោក ឥឡូវនេះចំណាយពេលកាន់តែច្រើនពួនសំងំនៅក្នុងលេណដ្ឋាននិងនៅតាមមូលដ្ឋាននានា។ ដូចអ្នកអាចឃើញស្រាប់ហើយថា តើអាកាសធាតុបែបណា មានភ្លៀង និងព្រិលធ្លាក់មិនឈប់ ហេតុនេះធ្វើឲ្យមនុស្សឈឺដោយជំងឺផ្តាសាយ ឬឈឺទ្រូង។ ពេលខ្លះកងទ័ពមិនអាចចេញប្រយុទ្ធបាន ហើយគ្មានអ្នកណាមកជំនួសបានទេ។កាលពីខែធ្នូ លោក Putin បានបញ្ជាឲ្យបង្កើនកម្លាំងទ័ពរបស់រុស្ស៊ី ឲ្យដល់១៧ ម៉ឺននាក់ ដល់១,៣លាននាក់។ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ពួកគេ មានប្រហែល៨សែននាក់។ អ៊ុយក្រែន ក៏ខ្វះការផ្គត់ផ្គង់កាំភ្លើងធំផងដែរខណៈដែលខ្លួនពឹងផ្អែកយ៉ាងខ្លាំងលើកញ្ចប់ថវិកា និងគ្រឿងយុទ្ធោបករណ៍ពីបរទេសដើម្បីបំពេញខ្លាំងអាវុធសង្រ្គាមរបស់ខ្លួន។ ប៉ុន្តែកញ្ចប់ជំនួយទំហំ៦១ពាន់លានដុល្លារអាមេរិក ដែលកំពុងជាប់គាំងនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប ដែលបានព្រមព្រៀងផ្ដល់ឲ្យខ្លួន នឹងធ្វើឲ្យខកខានគោលដៅរបស់ខ្លួនក្នុងការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំចំនួន១លានគ្រាប់ដល់អ៊ុយក្រែន ស្របពេលដែលប្រទេសរងការហែកហួរដោយសង្រ្គាមមួយនេះ កំពុងទន្ទឹង់រង់ចាំជំនួយបន្ថែមទៀត៕

UN៖ ការឡោមព័ទ្ធរបស់អ៊ីស្រាអែល ប្រែក្លាយមន្ទីរពេទ្យណាស៊ររបស់ហ្កាហ្សាទៅជាវាលពិឃាដ

2024/02/22 07:43:01 pm        119
ក្រុមមន្ត្រីមកពីអង្គការសហប្រជាជាតិដែលបានធ្វើបេសកកម្មជម្លៀសមនុស្សពីមន្ទីរពេទ្យណាស៊រ (Nasser) របស់តំបន់ហ្កាហ្សា បានហៅថាជាស្ថានភាពដ៏វិនាសកម្មនៅមន្ទីរពេទ្យធំបំផុតទី២ក្នុងតំបន់ត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធនេះ ដោយនិយាយថា ប្រតិបត្តិការរបស់អ៊ីស្រាអែលបានប្រែក្លាយកន្លែងព្យាបាលអ្នកជំងឺដ៏យ៉ាប់យ៉ឺនទៅជាវាលពិឃាដ។ ការអត្ថាធិប្បាយ នៅក្នុងវីដេអូដែលបានបង្ហោះកាលពីថ្ងៃពុធ បានកើតឡើង ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងចំពោះអ្នកជំងឺរាប់សិបនាក់ និងបុគ្គលិកពេទ្យ ដែលនៅតែជាប់ក្នុងមន្ទីរពេទ្យ នៅពេលដែលអ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែកលើតំបន់នោះ។ យោងតាមអង្គការសុខភាពពិភពលោក មន្ទីរពេទ្យនៅក្នុងទីក្រុងខាន់យ៉ូនីសរបស់តំបន់ហ្កាហ្សា បានបញ្ឈប់ដំណើរការកាលពីសប្ដាហ៍មុន បន្ទាប់ពីការឡោមព័ទ្ធរយៈពេលមួយសប្ដាហ៍របស់កងទ័ពអ៊ីស្រាអែលក្រោយការវាយឆ្មក់ ។ទីភ្នាក់ងារសុខភាពសកល រួមជាមួយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) និងសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន(PRCS) បានត្រៀមជម្លៀសអ្នកជំងឺធ្ងន់៣២នាក់ រួមទាំងកុមាររបួស និងអ្នកទាំងឡាយដែលមិនអាចដើរបាន។លោក Jonathan Whittal មន្ត្រីអង្គការ OCHA ដែលបានចូលរួមក្នុងបេសកកម្មជម្លៀសកាលពីថ្ងៃទី១៨ និង១៩កុម្ភៈ បាននិយាយថា អ្នកជំងឺនៅមន្ទីរពេទ្យនេះស្ថិតក្នុងស្ថានភាពអស់សង្ឃឹមហើយ បានជាប់ខ្លួននៅទីនោះដោយគ្មានអាហារ ទឹក និងភ្លើង៕

គណៈកម្មការអឺរ៉ុប បន្តគាំទ្រអ៊ុយក្រែន អំឡុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលជនភៀសខ្លួន

2024/02/22 07:39:42 pm        97
ដោយខួប២ឆ្នាំ នៃសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែនខិតចូលជិតមកដល់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអាល្លឺម៉ង់ លោកស្រី ណានស៊ី ហ្វាស័រ (Nancy Faeser) និងស្នងការទទួលបន្ទុកកិច្ចការផ្ទៃក្នុងរបស់សហភាពអឺរ៉ុប លោកស្រី អ៊ីលវ៉ា ចូហានសុន(Ylva Johansson) បានធ្វើទស្សនកិច្ចមជ្ឈមណ្ឌលមកដល់សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន នៅអតីតអាកាសយានដ្ឋាន Tegel ទីក្រុងប៊ែកឡាំង កាលពីថ្ងៃពុធ។ អាកាសយានដ្ឋាននេះ ត្រូវបានបិទនៅក្នុងឆ្នាំ២០២០ ហើយភ្លាមៗនោះ បន្ទាប់ពីផ្ទុះសង្គ្រាម វាបានប្រែក្លាយទៅជាមជ្ឈមណ្ឌលចុះឈ្មោះ និងជាទីជម្រកគ្រាអាសន្ន។ លោកស្រី Johannson បានប្រាប់អ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះ ប្រជាជនអ៊ុយក្រែនជាង១លាននាក់ បានមកដល់ប្រទេសអាល្លឺម៉ង់ ដើម្បីភៀសខ្លួនចេញពីសង្គ្រាម និងដើម្បីកសាងជីវិតថ្មីរបស់ពួកគេ។ លោកស្រី បានអរគុណដល់ការគាំទ្ររបស់អាជ្ញាធរប្រទេសអាល្លឺម៉ង់ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការស៊ីវិល។ លោកស្រី Faeser បានបញ្ជាក់ថា ទីក្រុងប៊ែកឡាំង គឺជាចំណុចមកដល់ដ៏សំខាន់សម្រាប់ជនភៀសខ្លួន ដោយមានប្រជាជនអ៊ុយក្រែនប្រមាណ១៥.០០០នាក់ បានមកដល់ក្នុងមួយថ្ងៃ កាលពីឆ្នាំ២០២២។កាតព្វកិច្ចប្រកបដោយសីលធម៌របស់សហភាពអឺរ៉ុប ត្រូវធ្វើឲ្យប្រាកដថា ប្រជាជនអ៊ុយក្រែនអាចត្រឡប់ទៅវិញនៅថ្ងៃណាមួយ ទៅកាន់ប្រទេសដែលមានសុវត្ថិភាពដើម្បីកសាងប្រទេសរបស់ពួកគេឡើងវិញ និងឈានឆ្ពោះទៅមុខបន្ថែមទៀតលើផ្លូវឆ្ពោះទៅរកការចូលជាសមាជិកភាពរបស់សហភាពអឺរ៉ុប។

ចិន ទាមទារឲ្យកោះតៃវ៉ាន់ ដាក់ទណ្ឌកម្មអ្នកទទួលខុសត្រូវក្នុងឧបទ្ទវហេតុលិចទូកបណ្តាលឲ្យមានអ្នកស្លាប់

2024/02/22 07:36:56 pm        190
រដ្ឋាភិបាលប្រទេសចិន បានអំពាវនាវឱ្យអាជ្ញាធរកោះតៃវ៉ាន់ ប្រាប់ពីការពិត អំពីឧបទ្ទវហេតុលិចទូកបណ្តាលឲ្យមានអ្នកស្លាប់ កាលពីសប្តាហ៍មុន ដែលជាប់ទាក់ទងជាមួយឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ និងត្រូវដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវ។ ការិយាល័យកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃពុធ។ អ្នកនេសាទជនជាតិចិនពីរនាក់បានស្លាប់ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់ ខណៈត្រូវបានដេញតាមដោយឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់នៅជិតកោះ គីនមឹន(Kinmen) ស្ថិតនៅជិតទីក្រុង ស៊ីមឹន(Xiamen) ក្នុងខេត្ត Fujian ប្រទេសចិន។ ទូរទស្សន៍កណ្តាលរដ្ឋចិន កាលពីថ្ងៃពុធ បានចាក់ផ្សាយបទសម្ភាសន៍ជាមួយអ្នកនេសាទចិនពីរនាក់ដែលនៅរស់រានមានជីវិត ជាអ្នកដែលត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញ។ ម្នាក់ក្នុងចំណោមពួកគេ បាននិយាយថា ទូកនេសាទរបស់ពួកគេបានក្រឡាប់ បន្ទាប់ពីទូកត្រូវបានបុកដោយនាវារបស់កោះតៃវ៉ាន់។ ជាការឆ្លើយតប ប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់ បានបញ្ជាក់ថា ការលើកឡើងរបស់ជនជាតិចិនរូបនេះ ត្រូវបានតាក់តែងដោយអាជ្ញាធរប្រទេសចិន។ កោះតៃវ៉ាន់គ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព កោះ Kinmen ហើយកោះតៃវ៉ាន់ បានកំណត់នូវអ្វីដែលខ្លួនចាត់ទុកថា «ជាដែនទឹកត្រូវបានហាមឃាត់ និង រឹតត្បិត នៅជុំវិញតំបន់នេះ ដើម្បីរារាំងទូកចិន មិនឱ្យចូលមកដោយគ្មានការអនុញ្ញាត។ អាជ្ញាធរកោះតៃវ៉ាន់ បាននិយាយថា ទូកចិន កំពុងធ្វើប្រតិបត្តិការនៅខាងក្នុង ដែនទឹកដែលត្រូវបានហាមឃាត់ ហើយឆ្មាំល្បាតឆ្នេរ បានធ្វើសកម្មភាពស្របទៅតាមច្បាប់។ ប៉ុន្តែប្រទេសចិន បាននិយាយថា គ្មានអ្វីដែលជាដែនទឹកត្រូវបានហាមឃាត់ឬរឹតត្បិតនោះទេ ហើយបន្តរិះគន់សកម្មភាពរបស់កោះតៃវ៉ាន់។ ក្រុមអ្នកសង្កេតការណ៍និយាយថា ប្រទេសចិនកំពុងអះអាងសិទ្ធម្តងហើយម្តងទៀតថា កោះតៃវ៉ាន់ ត្រូវតែដាក់កំហុសចំពោះឧប្បត្តិហេតុនេះ ក្នុងការប៉ុនប៉ងដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃសម្ពាធដែលខ្លួនកំពុងអនុវត្តលើការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន។

ការចំណាយលើការចិញ្ចឹមកូននៅចិន ស្ថិតក្នុងចំណោមការចំណាយខ្ពស់បំផុតនៅលើពិភពលោក

2024/02/22 07:32:14 pm        249
ប្រទេសចិន គឺជាកន្លែងមួយក្នុងចំណោមកន្លែងចំណាយច្រើនបំផុតក្នុងពិភពលោកក្នុងការចិញ្ចឹមកូន ធៀបនឹងតួលេខផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ នេះបើយោងតាមការលើកឡើងរបស់ស្ថាប័នគិតគូររបស់ចិនកាលពីថ្ងៃពុធ (២១ កុម្ភៈ) ខណៈដែលស្ថាប័ននេះបានរៀបរាប់លម្អិតអំពីការចំណាយទាំងពេលវេលា និងឱកាសសម្រាប់ស្ត្រីដែលជ្រើសរើសមានកូននៅក្នុងប្រទេសនេះ។របាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវចំនួនប្រជាជន អ៊ូវ៉ា (YuWa) ដែលមានមូលដ្ឋាននៅក្រុងប៉េកាំង បានឱ្យដឹងថា តម្លៃនៃការចិញ្ចឹមកូនម្នាក់រហូតដល់ពួកគេមានអាយុ ១៨ ឆ្នាំ ធៀបនឹងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ គឺប្រហែល ៦,៣ ដងនៅក្នុងប្រទេសចិន ដែលប្រហែលនឹង ៦៨០.០០០យ័ន (៩៤.៥៥៧ ដុល្លារអាមេរិក) ធៀបនឹងចំនួន ២,០៨ ដងក្នុងប្រទេសអូស្ត្រាលី, ចំនួន ២,២៤ ដងនៅបារាំង, ចំនួន ៤,១១ ដងនៅសហរដ្ឋអាមេរិក និងចំនួន ៤,២៦ ដងនៅក្នុងប្រទេសជប៉ុន។ការចិញ្ចឹមកូន ក៏នាំទៅរកការកាត់បន្ថយម៉ោងការងារ និងអត្រាប្រាក់ឈ្នួលរបស់ស្ត្រីផងដែរ ខណៈជីវភាពរបស់បុរសនៅតែមិនមានការផ្លាស់ប្តូរច្រើន។ របាយការណ៍នេះធ្វើឡើងបន្ទាប់ពីចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះជាលើកទីពីរជាប់ៗគ្នាក្នុងឆ្នាំ២០២៣ ខណៈអត្រាកើតបានធ្លាក់ចុះមកនៅត្រឹមពាក់កណ្តាលនៃឆ្នាំ២០១៦។ស្ត្រីជនជាតិចិនកាន់តែច្រើន កំពុងជ្រើសរើសមិនយកកូនដោយសារតែថ្លៃថែទាំកុមារខ្ពស់ខ្លាំងពេក និងការមិនចង់រៀបការ ឬការភ័យខ្លាចថាត្រូវផ្អាកអាជីពការងាររបស់ខ្លួនបន្ទាប់ពីមានកូន ខណៈពេលដែលការរើសអើងយេនឌ័រនៅតែមានច្រើន៕

បណ្ដារដ្ឋមន្ត្រីលោកខាងលិចបានរិះគន់រុស្ស៊ី ជុំវិញសង្រ្គាមអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំ G20

2024/02/22 07:23:18 pm        171
ក្រុមអ្នកការទូតបាននិយាយថា បណ្ដារដ្ឋមន្ត្រីការបរទេសលោកខាងលិច មកពីក្រុមប្រទេសទាំង២០ (G20) ដែលជួបប្រជុំគ្នានៅប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ (២១ កុម្ភៈ) បានប្រើវោហារស័ព្ទវាយប្រហារយ៉ាងខ្លាំងក្លាលើរុស្ស៊ី ចំពោះការលុកលុយអ៊ុយក្រែន របស់ខ្លួន ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) អង្គុយស្តាប់យ៉ាងស្ងប់ស្ងៀម។យោងតាមការិយាល័យរដ្ឋមន្ត្រីការបរទេសអង់គ្លេស បានឱ្យដឹងថា លោករដ្ឋមន្ត្រី ដេវីដ កាមេរ៉ូន (David Cameron) បានប្រាប់កិច្ចប្រជុំបិទទ្វារនេះថា «រុស្ស៊ី ត្រូវតែទទួលខុសត្រូវ និងទូទាត់ការចំណាយសម្រាប់ការឈ្លានពានរបស់ខ្លួនក្នុងអ៊ុយក្រែន»។ ប្រមុខការទូតមកពីសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា អាល្លឺម៉ង់ អ៊ីតាលី បារាំង និងន័រវេស ក៏បានធ្វើការលើកឡើងស្រដៀងគ្នានេះដែរ នៅថ្ងៃដំបូងនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ។រដ្ឋមន្ត្រីការបរទេសន័រវេស លោក អេសស្ពេន បាតអាយដឺ (Espen Barth Eide) បានប្រាប់អ្នកយកព័ត៌មានថា លោក ឡាវរ៉ូវ បានឆ្លើយតបយ៉ាងស្ងប់ស្ងៀមចំពោះការលើកឡើងរបស់លោក កាមេរ៉ូន ដោយប្រាប់ពី «ការពិតដែលគ្មានអ្នកដឹងជាច្រើន» អំពីព្រឹត្តិការណ៍នៅអ៊ុយក្រែន។កិច្ចប្រជុំនេះធ្វើឡើងដើម្បីរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូល G20 នៅខែវិច្ឆិកា ខាងមុខ។ នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីខែកញ្ញា បណ្ដាមេដឹកនាំ G20 បានអនុម័តសេចក្តីប្រកាសមួយ ដែលចៀសវាងការថ្កោលទោសដោយផ្ទាល់លើរុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែបានអំពាវនាវឱ្យរដ្ឋទាំងអស់កុំប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដី៕

អ៊ីរ៉ង់ចោទអ៊ីស្រាអែលថា បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ ក្នុងការវាយប្រហារបំផ្លិចបំផ្លាញ ដោយមិន ផ្តល់ភ័ស្តុតាង

2024/02/22 07:15:02 pm        136
មន្ត្រីអ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែលកាលពីថ្ងៃពុធថា បានធ្វើកិច្ចប្រតិបត្តិការបំផ្លិចបំផ្លាញ ដែលបានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ កាលពីសប្តាហ៍មុន។រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក ចាវ៉ាដ អូវជីវ (Javad Owji) មិនបានផ្តល់ភ័ស្តុតាងសម្រាប់ការអះអាងរបស់ខ្លួន ទេ ប៉ុន្តែបានប្រាប់សារព័ត៌មានរដ្ឋអ៊ីរ៉ង់ថា ការវាយប្រហារនេះ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់អ៊ីស្រាអែល ក្នុងការធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់មានអស្ថិរភាព។លោកអូវជី (Owji) បាននិយាយថា៖«ការបំផ្ទុះបំពង់បង្ហូរឧស្ម័ននេះ គឺជាផែនការរបស់អ៊ីស្រា អែល»។ «សត្រូវនេះ មានបំណងរំខានសេវាឧស្ម័ន នៅតាមបណ្តាខេត្ត និងធ្វើឲ្យការចែកចាយឧស្ម័នរបស់ប្រជាជន មានហានិភ័យ»។លោកបានបន្ថែមថា៖«អំពើអាក្រក់ និងផែនការរបស់សត្រូវ ត្រូវបានគ្រប់គ្រងយ៉ាងត្រឹមត្រូវ។ការបំផ្ទុះកាលពីថ្ងៃទី១៤ ខែកុម្ភៈ បានធ្វើឲ្យខូចបំពង់បង្ហូរឧស្ម័នធម្មជាតិ ដែលរត់ចេញពីខេត្តចាហាម៉ា ហាល់ (Chaharmahal) ភាគខាងលិចរបស់ប្រទេសអ៊ីរ៉ង់ និងខេត្តបាកទៀរី ( Bakhtiari) ឆ្ពោះទៅភាគខាងជើង ទៅកាន់ទីក្រុងនានា នៅសមុទ្រកាព្យែន(Caspian)។ បំពង់បង្ហូរឧស្ម័ននេះ មានប្រវែងប្រហែល ១.២៧០ គីឡូម៉ែត្រ (៧៩០ម៉ាយ) ចាប់ផ្តើមនៅតំបន់អាសាលូយ៉េ (Asaluyeh) ដែលជាមជ្ឈមណ្ឌលសម្រាប់តំបន់ឧស្ម័ន South Pars ឈូងសមុទ្ររបស់អ៊ីរ៉ង់។

ការតស៊ូចុងក្រោយរបស់លោក Assange ដើម្បីបញ្ឈប់ការធ្វើបត្យាប័នទៅអាមេរិក បានបញ្ចប់នៅទីក្រុងឡុងដ៍្រ

2024/02/22 05:54:26 pm        154
ការតស៊ូចុងក្រោយរបស់លោក ជូលាន អាសាញ(Julian Assange) អតីតស្ថាបនិកគេហទំព័រ WikiLeaks ដើម្បីបញ្ឈប់ការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក បានបញ្ចប់កាលពីថ្ងៃពុធ នៅតុលាការយុត្តិធម៌ទីក្រុងឡុងដ៍្រ។ រដ្ឋអាជ្ញាសហរដ្ឋអាមេរិក កំពុងស្វែងរកការកាត់ទោសលោក Assange អាយុ ៥២ឆ្នាំ ពីបទទម្លាយព័ត៌មានសម្ងាត់ឯកសារយោធាសហរដ្ឋអាមេរិក និងទូរលេខផ្នែកការទូត ធ្វើឡើងដោយគេហទំព័រ WikiLeaks ។ រដ្ឋអាជា្ញបានអះអាងថា ការបែកធ្លាយនេះ បានធ្វើឲ្យគ្រោះថ្នាក់ដល់ភ្នាក់ងាររបស់ពួកគេ ហើយគ្មានការចោទប្រកាន់សម្រាប់បទព្រហ្មទណ្ឌលើលោក អាសាញ នោះទេ។ មេធាវី និងភរិយារបស់លោក លោកស្រី Stella បាននិយាយថា លោក អាសាញ(Assange) ខ្លួនលោកផ្ទាល់ ជាថ្មីម្តងទៀតមិនស្ថិតនៅក្នុងតុលាការនោះទេ កាលពីថ្ងៃពុធ ហើយក៏មិនបានតាមដានមើលពីចម្ងាយនោះដែរ ដោយសារតែលោកមិនស្រួលខ្លួន។ ការតស៊ូតាមផ្លូវច្បាប់របស់ជនជាតិអូស្ត្រាលីរូបនេះ បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១០ ហើយលោក បានចំណាយពេល៧ឆ្នាំនៅក្នុងស្ថានទូតអេក្វាឌ័រ មុនពេលលោកត្រូវបានគេបញ្ចូនទៅដាក់ពន្ធនាគារក្នុងឆ្នាំ ២០១៩ ពីបទបំពានលក្ខខណ្ឌធានាឲ្យនៅក្រៅឃុំ។លោកត្រូវបានគេឃុំឃាំងនៅក្នុងពន្ធនាគារសន្តិសុខកម្រិតខ្ពស់នៅទីក្រុងឡុងដ៍្រ ចាប់តាំងពីពេលនោះមក និងបានរៀបអាពាហ៍ពិពាហ៍នៅទីនោះ ខណៈនៅចុងក្រោយ ចក្រភពអង់គ្លេស បានអនុម័តការធ្វើបត្យាប័នលោកទៅកាន់សហរដ្ឋអាមេរិកនៅ ឆ្នាំ ២០២២។ មេធាវីរបស់លោក Assange និយាយថា លោកអាចត្រូវបានកាត់ទោសជាប់ពន្ធនាគាររហូតដល់១៧៥ឆ្នាំ ប៉ុន្តែទំនងជានៅត្រឹមយ៉ាងហោចណាស់ ៣០ ទៅ ៤០ ឆ្នាំ ក្នុងករណីបទចោទប្រកាន់ចំនួន១៨ករណី។ ប្រសិនបើលោក អាសាញ(Assange) ឈ្នះរឿងក្តីនេះ សវនាការបណ្តឹងឧទ្ធរណ៍ពេញលេញនឹងត្រូវធ្វើឡើង។ ប្រសិនបើលោកចាញ់ ជម្រើសតែមួយគត់របស់លោក គឺនៅតុលាការសិទ្ធិមនុស្សអឺរ៉ុប។ ភរិយារបស់លោក និយាយថា មេធាវីរបស់លោកនឹងដាក់បណ្តឹងទៅតុលាការនោះ ដើម្បីសុំដីកាប្រសិនបើចាំបាច់។

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines នឹងបន្តជើងហោះហើរទៅអ៊ីស្រាអែល ឡើងវិញ

2024/02/22 05:40:19 pm        193
ក្រុមហ៊ុនអាកាសចរណ៍ យូណាយធីត អ៊ែរឡាញស៍ (United Airlines) បាននិយាយកាលពីថ្ងៃពុធ (២១ កុម្ភៈ) ថាខ្លួនគ្រោងនឹងបន្តជើងហោះហើរត្រង់របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ីស្រាអែល នៅដើមខែក្រោយនេះ ដោយធ្វើឱ្យខ្លួនក្លាយជាក្រុមហ៊ុនអាកាសចរណ៍អាមេរិកដំបូងគេ ដែលចាប់ផ្តើមសេវាកម្មឡើងវិញចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដោយពួកសកម្មប្រយុទ្ធហាម៉ាស នៅលើភាគខាងត្បូងអ៊ីស្រាអែលមក។ក្រុមហ៊ុន យូណាយធីត ក្រុមហ៊ុន អាមេរិកកាំង អ៊ែរឡាញស៍ (American Airlines) និងក្រុមហ៊ុន ឌែលតា អ៊ែរឡាញស៍ (Delta Air Lines) បានផ្អាកសេវាកម្មហោះហើរពីអាមេរិកទៅកាន់អ៊ីស្រាអែល ក្នុងខែតុលា បន្ទាប់ពីការវាយប្រហារនោះ។ ក្រុមហ៊ុន យូណាយធីត ដែលមានមូលដ្ឋាននៅទីក្រុង ឈីខាហ្គោ (Chicago) នេះបាននិយាយថា ខ្លួននឹងបន្តជើងហោះហើរពីទីក្រុង នីវ៉ាក (Newark) ទៅទីក្រុង តែលអាវីវ (Tel Aviv) នៅខែក្រោយ ប៉ុន្តែមិនមានគម្រោងចាប់ផ្តើមជើងហោះហើរឡើងវិញពីទីក្រុងផ្សេងទៀតរបស់សហរដ្ឋអាមេរិកទេ រហូតដល់យ៉ាងហោចណាស់នៅរដូវស្លឹកឈើជ្រុះនេះ។ក្រុមហ៊ុន យូណាយធីត បាននិយាយថាគោលដៅរបស់ខ្លួន គឺដើម្បីបន្តសេវាកម្មហោះហើរត្រង់ប្រចាំថ្ងៃទៅកាន់ទីក្រុង តែលអាវីវ ចាប់ពីថ្ងៃទី០៦ ខែមីនា ពីទីក្រុង នីវ៉ាក លើយន្តហោះ ប៊ូអីង ៧៨៧-១០ (Boeing 787-10)។ ក្រុមហ៊ុនបានបន្ថែមថា ខ្លួនបានធ្វើការវិភាគលម្អិតអំពីសុវត្ថិភាពក្នុងការសម្រេចចិត្តនេះ រួមទាំងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកជំនាញសន្តិសុខ និងមន្ត្រីរដ្ឋាភិបាលនៅសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕

សមាជិកគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែល និយាយថាមានសញ្ញាវិជ្ជមានដំបូងលើកិច្ចព្រមព្រៀងចំណាប់ថ្នូរថ្មី

2024/02/22 05:36:57 pm        133
សមាជិកគណៈរដ្ឋមន្រ្តីសង្រ្គាមអ៊ីស្រាអែល លោក បេននី ហ្កាន់ស៍ (Benny Gantz) បាននិយាយកាលពីថ្ងៃពុធ (២១ កុម្ភៈ) ថាមាន «សញ្ញាវិជ្ជមានដំបូងនៃវឌ្ឍនភាព» លើកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីដោះលែងចំណាប់ថ្នូរចេញពីតំបន់ហ្កាហ្សា ស្របពេលមានកិច្ចចរចាក្នុងតំបន់ដើម្បីទទួលបានការផ្អាកនៅក្នុងសង្គ្រាមដ៏បង្ហូរឈាមនេះ។លោក ហ្កាន់ស៍ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍មួយថា «មានការប៉ុនប៉ងជាបន្តបន្ទាប់ដើម្បីលើកកម្ពស់កិច្ចព្រមព្រៀងចំណាប់ថ្នូរថ្មីមួយ ហើយមានសញ្ញាវិជ្ជមានដំណាក់កាលដំបូងដែលអាចបង្កើតជាការវិវត្តន៍ថ្មី។ យើងនឹងមិនឈប់ស្វះស្វែងរកមធ្យោបាយ នឹងមិនខកខានឱកាសណាមួយក្នុងការនាំពលរដ្ឋយើងត្រឡប់មកវិញនោះទេ»។សមាជិកគណៈរដ្ឋមន្រ្តីសង្រ្គាមរូបនេះបានបន្ថែមថា ប្រសិនបើមិនមានកិច្ចព្រមព្រៀងថ្មីណាមួយត្រូវបានសម្រេចទេ យោធាអ៊ីស្រាអែល នឹងបន្តការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា ហើយក៏នឹងបន្តប្រយុទ្ធក្នុងខែដ៏ពិសិដ្ឋរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន ដែលចាប់ផ្តើមនៅខែក្រោយនេះផងដែរ»។ការចរចាកិច្ចព្រមព្រៀងចំណាប់ថ្នូរជាច្រើនសប្តាហ៍មិនទទួលបានលទ្ធផលជោគជ័យទេ ដោយអ៊ីស្រាអែលបានច្រានចោលការទាមទាររបស់ក្រុមហាម៉ាស សម្រាប់ការបញ្ឈប់សង្គ្រាម និងការដកខ្លួនរបស់អ៊ីស្រាអែលចេញពីហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ដោយនិយាយថាការទាមទារនោះជារឿងស្រមើលស្រម៉ៃរបស់ក្រុមហាម៉ាស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រញ្ជួយដីកម្រិត៧,៧រ៉ិចទ័រវាយប្រហារនៅឆ្នេរសមុទ្រឥណ្ឌូនេស៊ី ហើយការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញ
08/15/2026 09:08 AM
អ្នកទេសចរជប៉ុនម្នាក់ ត្រូវបានយុវជនថៃ៦នាក់វាយប្រហារ និងប្លន់ នៅជិតអាកាសយានដ្ឋាន Makkasan ទីក្រុងបាងកក
08/15/2026 09:08 AM
អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM
លោក Marcos មើលឃើញលទ្ធភាពមាន​កិច្ចព្រមព្រៀងប្រេង និងឧស្ម័នរួមជាមួយចិន តែ​មិនផ្តល់ពេលវេលាជាក់លាក់​
08/14/2026 07:08 PM