សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រភព៖ អ៊ីរ៉ង់ បានបញ្ជូនមីស៊ីលបាលិស្ទិករាប់រយគ្រាប់ទៅឱ្យរុស្ស៊ី

2024/02/22 05:32:04 pm        227
ប្រភពចំនួនប្រាំមួយបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសអ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ី នូវមីស៊ីលបាលិស្ទិកដែលបាញ់ពីផ្ទៃដីទៅផ្ទៃដី ឬបាញ់ពីផ្ទៃដីទៅសមុទ្រ ដ៏មានអានុភាពមួយចំនួនធំ ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក។ប្រភពចំនួនបីរបស់អ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់ផ្តល់មីស៊ីលប្រហែល ៤០០ គ្រាប់ទៅរុស្ស៊ី ដែលរួមមានមីស៊ីលប្រភេទ ហ្វាតេហ្វ-១១០ (Fateh-110) នៃសព្វាវុធបាលិស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់ដូចជាមីស៊ីល ហ៊្សូលហ្វាកហា (Zolfaghar) ជាដើម។ ក្រុមអ្នកជំនាញបាននិយាយថា មីស៊ីលចល័តតាមដងផ្លូវនេះ មានសមត្ថភាពវាយប្រហារគោលដៅនៅចម្ងាយចន្លោះពី ៣០០ គីឡូម៉ែត្រទៅ ៧០០ គីឡូម៉ែត្រ។ប្រភពមួយរបស់អ៊ីរ៉ង់បាននិយាយថា ការដឹកជញ្ជូនបានចាប់ផ្តើមនៅដើមខែមករា បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានបញ្ចប់នៅក្នុងកិច្ចប្រជុំកាលពីចុងឆ្នាំមុន រវាងមន្ត្រីយោធា និងមន្ត្រីសន្តិសុខរបស់អ៊ីរ៉ង់ និងរុស្ស៊ី ដែលបានធ្វើឡើងនៅទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ។ការរឹតបន្តឹងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើការនាំចេញមីស៊ីល យានដ្រូន និងបច្ចេកវិទ្យាផ្សេងទៀតរបស់អ៊ីរ៉ង់ បានផុតកំណត់កាលពីខែតុលា។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានរក្សាការដាក់ទណ្ឌកម្មលើកម្មវិធីមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់ ស្របពេលមានការព្រួយបារម្ភអំពីការនាំចេញអាវុធទៅកាន់ក្រុមតំណាងអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា និងទៅកាន់ប្រទេសរុស្ស៊ី៕

ឥស្សរជនប្រឆាំង៖ ពិតជាត្រូវការមេដឹកនាំប៉ាឡេស្ទីនថ្មី ក្រោយសង្គ្រាមហ្កាហ្សា ត្រូវបញ្ចប់

2024/02/22 05:18:59 pm        222
ឥស្សរជនប្រឆាំងលោក ណាសឺ អាល់ឃីដវ៉ា ( Nasser al-Kidwa) ជាក្មួយប្រុសរបស់អតីតមេដឹកនាំប៉ាឡេស្ទីនលោក យ៉ាសឺ អារ៉ាហ្វាត (Yasser Arafat) បានប្រាប់សារព័ត៌មានAFPថា បន្ទាប់ពីសង្គ្រាមហ្កាហ្សា បានបញ្ចប់ មេដឹកនាំប៉ាឡេស្ទីនថ្មី គឺត្រូវការជាចាំបាច់ ដែលអាចជួយដល់រដ្ឋឯករាជ្យ នាពេលអនាគត។ លោកឃីដវ៉ា ដែលជាអតីតរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន បានបញ្ជាក់ថា ពួកគេក៏គួរតែស្វែងរក «ដំណោះស្រាយដោយសន្តិវិធី»ជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស មានវ័យ៨៨ឆ្នាំ ដែលគួរតែទទួលបានតួនាទីជាអ្នករៀបចំពិធីផ្លូវការផ្សេងៗ។លោកឃីដវ៉ា មានវ័យ៧០ឆ្នាំហើយនោះ បាននិយាយថា កិច្ចពិភាក្សាដែលពាក់ព័ន្ធនឹងបណ្តារដ្ឋឈូង សមុទ្រនិងមហាអំណាចលោកខាងលិច កំពុងស្វែងរកមិនត្រឹមតែការផ្អាកក្នុងការប្រយុទ្ធគ្នារវាងអ៊ីស្រា អែល និងក្រុមហាម៉ាស និងការដោះលែងចំណាប់ថ្នូរប៉ុណ្ណោះទេ ថែមទាំងនិយាយអំពីសេណារីយោពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។លោកបានបន្ថែមទៀតថា នៅពីក្រោយឆាក ពួកគេកំពុងផ្តោតលើបញ្ហា ក្រោយសង្រ្គាមកាន់តែទូលំទូលាយ ដូចជាសន្តិសុខ កំណែទម្រង់ភាពជាអ្នកដឹកនាំ ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងការធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត។លោកឃីដវ៉ា ដែលត្រូវបានបណ្តេញចេញពីចលនាហ្វាតា (Fatah) របស់លោកអាបាស បន្ទាប់ពីប្រកួតប្រជែងជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីនរូបនេះ ក្នុងឆ្នាំ ២០២១ បានលើកឡើងថា៖«តើយើងដាក់កិច្ចការទាំងអស់នេះរួមគ្នាដោយរបៀបណា? តើអ្វីកើតឡើងមុន អ្វីកើតឡើងទីពីរ និងអ្វីផ្សេងៗទៀត?»។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពិធីប្រកាសជ័យលាភី​អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣

2024/02/22 04:16:01 pm        450
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ប្រកាស​ជ័យលាភី​អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ទី១.ផ្ដោតជាសំខាន់ លើការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន ទី២.ខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការកែទម្រង់របស់រដ្ឋាភិបាល មិនមែនជាការធ្វើ បដិវត្តន៍(ការកែប្រែ, ការផ្លាស់ប្ដូរ)នោះទេ តែជាការបន្តនិរន្តរភាព ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្នើឱ្យកែនិយមន័យមន្ត្រីជាប់កិច្ចសន្យា(មន្ត្រី ជួលដោយរដ្ឋ, ជួលតាមកិច្ចសន្យា, មន្ត្រីមិនពេញសិទ្ធិដូចមន្ត្រីរាជការ)ពីត្រឹមតែជាមន្ត្រីជំនួយការ ទៅ ជាមន្ត្រីបច្ចេកទេស ដែលមានសញ្ញាបត្រខ្ពស់ មានជំនាញបច្ចេកទេសច្រើន ដើម្បីចូលរួមជួយរដ្ឋាភិ បាល ដោយទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍នានា ដូចមន្ត្រីរាជការពេញសិទ្ធិដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ដើម្បីពង្រឹងគុណភាពអប់រំ ត្រូវពង្រឹងការតាម ដានត្រួតពិនិត្យ ដែលមិនមែនជាវិធានការចាប់កំហុសនោះទេ តែជាផែនការជួយឱ្យបានជោគជ័យ ដោ យចាប់ផ្ដើមចេញពី ៥០ សាលា, ឈានទៅ ១០០ សាលា, ២០០ សាលារហូតដល់ ១០០០ សាលាជាដើម។ ផែនការត្រួតពិនិត្យនេះ គួរអនុវត្ត ៣ ខែម្ដង។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ក្នុងនាមនាយករដ្ឋមន្ត្រី ខ្ញុំមានសិទ្ធិនៅក្នុងការ ចង្អុលបង្ហាញដល់រដ្ឋមន្ត្រីក្រោមឱវាទ តែខ្ញុំមិនធ្វើការជំនួសរដ្ឋមន្ត្រីក្រោមឱវាទទាំងនោះនោះទេ។

លទ្ធផលនៃកិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិលើកដំបូង នៃការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ

2024/02/22 02:50:13 pm        563
ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ក្រសួងមហាផ្ទៃ និងលោកជំទាវ ឡុង សូនីតា រួមទាំងឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិលើកដំបូងរបស់កម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នាសម័យប្រជុំលើកទី២៦ របស់គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ អង្គការសហប្រជាជាតិ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ Palais Wilson ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារអបអរសាទរឯកឧត្តម ហ៊ុន ម៉ានី ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី

2024/02/21 10:52:38 pm        301
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង និងពលអាវុធហត្ថទាំងអស់ សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។តំណែងដ៏ឧត្តុងឧត្តមនេះ ពិតជាស័ក្តិសមបំផុតចំពោះការខិតខំលះបង់អស់កម្លាំងកាយចិត្តរបស់ ឯកឧត្តម ក្នុងការចូលរួមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនជាពិសេសការធ្វើកំណែទម្រង់មុខងារសាធារណៈយ៉ាងផុសផុល ដើម្បីពង្រឹង និងបង្កើនសមត្ថភាព និងប្រសិទ្ធភាពមន្រ្តីរាជការ នៃព្រះរាជាណាចក្រកម្ពុជា។ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរី សួស្តីជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ប្រកបដោយសុភមង្គល ថាមពល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បំពាក់កងទ័ពជើងគោកជាមួយនឹងយានដ្រូនថ្មីផលិតក្នុងស្រុក

2024/02/21 09:40:42 pm        89
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃអង្គារថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបំពាក់កម្លាំងជើងគោករបស់ខ្លួនជាមួយនឹងយានដ្រូនពីរប្រភេទគឺយានដ្រូនអត្តឃាដ និងប្រយុទ្ធដែលផលិតក្នុងស្រុក។ របាយការណ៍នេះ បានឲ្យដឹងទៀតថា យានដ្រូនអត្តឃាត «Shahed-131» និងយានដ្រូនប្រយុទ្ធ «Ababil-5»ត្រូវបានប្រគល់ទៅឲ្យកងកម្លាំងជើងគោក ដើម្បីជួយពួកគេក្នុងការឃ្លាំមើលសត្រូវ និងក្រុមភេរវករឲ្យកាន់តែប្រសើរឡើង។សារព័ត៌មាន Tasnim បានឲ្យដឹងថា យានដ្រូន Ababil-5 មានប្រវែង២,៦ម៉ែត្រ និង យានដ្រូន Shahed-131 មានប្រវែង២,២ម៉ែត្រ ទម្ងន់១៣៥គីឡូក្រាម និងហោះប្រតិបត្តិការ បានចម្ងាយ៩០០គីឡូម៉ែត្រ។ សារព័ត៌មាននេះ បាននិយាយថា យានដ្រូនAbabil-5 បំពាក់ដោយស្លាបវែង ដែលអាចឲ្យវាផ្ទុកបន្ទុកធ្ងន់ និងឧបករណ៍ចុះចតខាងមុខដែលអាចដកថយបាន និងធ្វើឲ្យប្រសើរឡើងដល់ដំណើរការនៃប្រព័ន្ធកាមេរ៉ារបស់វា។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ជួបជាមួយសមាជិកអង្គបោះឆ្នោតស្រុកអន្លង់វែង ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

2024/02/21 09:34:38 pm        162
ឧត្តរមានជ័យ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន​ខេត្តឧត្តរមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិការអង្គបោះឆ្នោត មកពីតាមបណ្តាលមូលដ្ឋាន ឃុំសង្កាត់ទាំងប្រាំង ក្នុងស្រុកអន្លង់វែង ដែលជាបេក្ខភាពមានឈ្មោះធ្វើការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤នេះ។លោក ងួន ទ្ធីរិទ្ធ ប្រធានគណៈកម្មាធិការបក្សស្រុកអន្លង់វែង បានលើកឡើងពី​របាយការណ៍​សកម្មភាព និងលទ្ធផលការងារដែលសម្រេចបានកន្លងមក របស់គណបក្ស​ស្រុករួចមក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកអចិន្រ្តៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ​គណបក្សប្រជាជន ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ មានប្រសាសន៍វាយតម្លៃ និងកោតសរសើរខ្ពស់ដល់បងប្អូន​ដែលជាសមាជិកសមាជិការ​នៃអង្គបោះឆ្នោត រួមទាំងក្រុមយុវជនបក្សទាំងអស់នៅតាមបណ្តាលឃុំសង្កាត់ ដែលជានិច្ចកាល​តែងតែមានសកម្មភាពមនុស្សធម៌ប្រឹងប្រែងបំពេញការងារ ក្នុងការបម្រើដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន​ប្រកបដោយ​ក្រម​សីលធម៌​។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានឲ្យដឹងទៀតថា សកម្មភាពរបស់បងប្អូនទាំងអស់នេះ​បានរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានធ្វើឲ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។ដូច្នេះ​សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ មណ្ឌល​ខេត្តឧត្តរមានជ័យ ​ភូមិភាគទី៤ នៅពេលខាងមុខនេះ​យើងសង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា​គណបក្សប្រជាជន​កម្ពុជា និង​ទទួល​លទ្ធផល​ល្អប្រសើរ​គួរជាទីគាប់ចិត្តអាស្រ័យ​លើ​បងប្អូន​ធ្វើការ​ជ្រើស​បានត្រឹមត្រូវ​ក្នុងការគូសសន្លឹកឆ្នោតផងដែរ។យ៉ាង​ណាម៉ិញ​ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ​បាន​ធ្វើ​ការ​ផ្ដាំផ្ញើ​ផងដែរ​ដល់​សមាជិក​សមាជិការ​ដែល​មានឈ្មោះបេក្ខភាពចូលរួមធ្វើការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅពេលខាងមុខ ត្រូវថែរក្សាសុខភាព របស់បងប្អូនឲ្យបានល្អប្រសើរ​ និង​ត្រៀម​លក្ខណៈ​ឲ្យ​បានត្រឹមត្រូវ​កុំឲ្យមានបញ្ហាប្រឈមណាមួយ​បានកើតឡើង​ចំពោះបងប្អូនក្នុងពេលធ្វើដំណើរទៅបោះឆ្នោតនោះ។សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា ​នីតិកាលទី៥ មណ្ឌល​ខេត្តឧត្តរមានជ័យ​ ភូមិភាគទី៤ ​មាន១ការិយាល័យ នៅមណ្ឌលវិឡាល័យតេជោសែនសំរោង មានសមាសភាពបេក្ខភាព​ ដែលជា​សមាជិកមក​ពីក្រុមប្រឹក្សាឃុំសង្កាត់​ចូលរួម​បោះឆ្នោត​ចំនួន១៥៣នាក់ និងមានគណបក្សនយោបាយចំនួន៤ គណបក្ស៕ អត្ថបទ៖ សា​រិទ្ធិ

សម្តេចតេជោ អញ្ជើញកូនស្រីពៅលោក ថាក់ស៊ីន ប្រធានគណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពាក់កណ្ដាលខែមីនាខាងមុខ

2024/02/21 08:38:16 pm        414
ក្នុងឱកាសចុះសួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់គេហដ្ឋានផ្ទាល់នៅទីក្រុងបាកកប្រទេសថៃ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សម្តេចបានអញ្ជើញ លោកស្រី អ៊ួង អ៊ីន ដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីន ហើយជាប្រធាន គណបក្សភឿថៃផងនោះ ឲ្យមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពាក់កណ្តាលខែមិនា ឆ្នាំ២០២៤នេះ ដើម្បីពង្រឹងចំណងមិត្តភាពនៃគណបក្សទាំងពីរ (គណបក្សប្រជាជនកម្ពុជា -ភឿថៃ)។តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច នារសៀលថ្ងៃទី២១ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំបានមកសួរសុខទុក្ខបងធម៌ដល់ផ្ទះនៅទីក្រុងបាងកក។ឯកឧត្តមថាក់ ស៊ីនទោះបីមានជម្ងឺ ក៏បានទទួលយើងក្នុងនាមជាបងប្អូន ដោយមានការចូលរួមរបស់ អ៊ួង អ៊ីន កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ។សម្តេចតេជោ បានបន្ថែមទៀតថា«ដើម្បីពង្រឺងចំណងមិត្តភាពខ្ញុំបានអញ្ជើញ អ៊ួង អ៊ីង ប្រធានគណបក្សភឿថៃទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ១៤ និង១៥មិនា ២០២៤ខាងមុខ»។ សម្តេចតេជោ បានលើកឡើងទៀតថា អតីតនាយករដ្ឋមន្ត្រី២នាក់ (សម្តេចតេជោ និងលោកថាក់ស៊ីន) ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹក​អនុស្សាវរីយ៍​រយៈពេល៣២ឆ្នាំ នៃមិត្តភាពរបស់លោកទាំងពីរតាំងពីឆ្នាំ១៩៩២មក។ «អរគុណបងប្រុស និងក្មួយស្រី ដែលបានទទួលខ្ញុំនៅថ្ងៃនេះ»៕

នាយករដ្ឋមន្រ្តី៖ អ៊ីស្រាអែល នឹងមិនបង់ខាតសម្រាប់ការដោះលែងចំណាប់ថ្នូរហ្កាហ្សា នោះទេ

2024/02/21 08:23:55 pm        235
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក បាហ៊្សាលែល ស្មូទ្រីច (Bezalel Smotrich) បាននិយាយកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាអ៊ីស្រាអែល នឹងមិនបង់ខាតណាមួយសម្រាប់ការវិលត្រឡប់របស់ចំណាប់ថ្នូរ ដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សានោះទេ ស្របពេលការចរចាដែលកំពុងបន្តដើម្បីធានាការដោះលែងអ្នកត្រូវឃុំខ្លួនទាំងនោះ។នៅពេលសាកសួរអំពីចំណាប់ថ្នូរ ១៣៤ នាក់ដែលបន្តជាប់នៅក្នុងតំបន់ហ្កាហ្សា លោក ស្មូទ្រីច បានប្រាប់វិទ្យុ ខាន់ (Kan) ថាការត្រឡប់មកវិញរបស់ពួកគេគឺ «សំខាន់ណាស់» ប៉ុន្តែចំណាប់ថ្នូរមិនអាចត្រូវបានដោះលែង «ដោយការបង់ខាតណាមួយ» នោះទេ។ លោកបាននិយាយថា មធ្យោបាយដើម្បីដោះលែងចំណាប់ថ្នូរគឺដោយការបង្កើនសម្ពាធយោធាលើតំបន់ហ្កាហ្សា និងកម្ចាត់ក្រុមហាម៉ាស ដែលជាក្រុមប្រដាប់អាវុធគ្រប់គ្រងតំបន់ដែលហ៊ុមព័ទ្ធនោះ។សុន្ទរកថារបស់លោកបានទាក់ទាញការស្តីបន្ទោសពីមេដឹកនាំបក្សប្រឆាំងលោក យ៊ែរ ឡាភីត (Yair Lapid) និងលោករដ្ឋមន្ត្រី បេននី ហ្កាន់ស៍ (Benny Gantz) ព្រមទាំងបានបង្កការខឹងសម្បារចំពោះគ្រួសារចំណាប់ថ្នូរមួយចំនួន ដែលបានព្យាយាមដាក់សម្ពាធលើរដ្ឋាភិបាលឱ្យធ្វើកិច្ចព្រមព្រៀងមួយ។ការលើកឡើងនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនបេសកជនមជ្ឈិមបូព៌ារបស់ខ្លួនទៅកាន់តំបន់នេះសម្រាប់ការបន្តកិច្ចចរចារវាងសហរដ្ឋអាមេរិក អេហ្ស៊ីប អ៊ីស្រាអែល និងកាតា ដែលកំពុងសម្របសម្រួលបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ៕

អាមេរិក នឹងដាក់ទណ្ឌកម្មធំៗលើរុស្ស៊ី ជុំវិញការស្លាប់របស់លោក Navalny

2024/02/21 08:20:19 pm        279
លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាសហរដ្ឋអាមេរិក នឹងប្រកាសកញ្ចប់ទណ្ឌកម្មដ៏ធំមួយប្រឆាំងនឹងប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ (២៣ កុម្ភៈ) ខាងមុខនេះជុំវិញការស្លាប់របស់មេដឹកនាំបក្សប្រឆាំង លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny) និងសង្រ្គាមអ៊ុយក្រែនរយៈពេលពីរឆ្នាំ។លោក បៃដិន បាននិយាយបែបនេះទៅកាន់អ្នកសារព័ត៌មាននៅពេលលោកចេញដំណើរទៅរដ្ឋកាលីហ្វ័រនីញ៉ា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតលើទណ្ឌកម្មនោះទេ។ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយថា ការដាក់ទណ្ឌកម្មចុងក្រោយបំផុតលើរុស្ស៊ី នេះនឹងកំណត់គោលដៅជាច្រើន រួមទាំងមូលដ្ឋានការពារជាតិ និងឧស្សាហកម្មរបស់ប្រទេស រួមជាមួយនឹងប្រភពចំណូលសម្រាប់សេដ្ឋកិច្ច។អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក ចន ឃឺបប៊ី (John Kirby) បាននិយាយថា កញ្ចប់ទណ្ឌកម្មនេះនឹង «ដាក់ឱ្យរុស្ស៊ី ទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងចំពោះលោក ណាវ៉ាលនី» និងសម្រាប់សកម្មភាពរបស់ខ្លួនក្នុងអំឡុងពេលនៃសង្រ្គាមនៅប្រទេសអ៊ុយក្រែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រញ្ជួយដីកម្រិត៧,៧រ៉ិចទ័រវាយប្រហារនៅឆ្នេរសមុទ្រឥណ្ឌូនេស៊ី ហើយការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញ
08/15/2026 09:08 AM
អ្នកទេសចរជប៉ុនម្នាក់ ត្រូវបានយុវជនថៃ៦នាក់វាយប្រហារ និងប្លន់ នៅជិតអាកាសយានដ្ឋាន Makkasan ទីក្រុងបាងកក
08/15/2026 09:08 AM
អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM
លោក Marcos មើលឃើញលទ្ធភាពមាន​កិច្ចព្រមព្រៀងប្រេង និងឧស្ម័នរួមជាមួយចិន តែ​មិនផ្តល់ពេលវេលាជាក់លាក់​
08/14/2026 07:08 PM