សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Biden ប្រាប់លោក Netanyahu ថាផែនការវាយប្រហារក្រុងរ៉ាហ្វារបស់ខ្លួនត្រូវតែគិតពីសុវត្ថិភាពជនស៊ីវិល

2024/02/12 04:17:56 pm        141
សេតវិមានបាននិយាយថា លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា ប្រតិបត្តិការយោធានៅ ក្រុងរ៉ាហ្វា(Rafah)មិនគួរកើតឡើងដោយគ្មានវិធានការធានាសុវត្ថិភាពរបស់ជនស៊ីវិលនោះទេ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Benjamin Netanyahu លោក Biden បាននិយាយថា អ៊ីស្រាអែលត្រូវការ ផែនការដែលអាចទុកចិត្តបាន និងអាចប្រតិបត្តិបាន ដើម្បីការពារប្រជាជនជាងមួយលាននាក់នៅក្នុងទីក្រុងនេះ។ អ៊ីស្រាអែល កំពុងប្រឈមនឹងការព្រមានពីអន្តរជាតិកាន់តែខ្លាំងឡើង ជុំវិញការវាយលុកដែលបានគ្រោងទុក។លោក Netanyahu បានទទូចថា ដំណើរការវាយលុករបស់ខ្លួននឹងដំណើរការទៅមុខ ហើយផែនការកំពុងត្រូវបានរៀបចំ។ការជជែកតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Biden បានលើកឡើងថាប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅហ្កាហ្សាគឺជាទង្វើជ្រុលហួសហេតុ។ ការពិភាក្សានេះក៏បានកើតឡើងផងដែរ ក្រោយសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល អង្គការអន្តរជាតិ និងមហាអំណាចក្នុងតំបន់បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការលើកឡើងដែលថា ទាហានអ៊ីស្រាអែលនឹងចូលទៅក្នុងទីក្រុងរ៉ាហ្វា ដែលស្ថិតនៅជាប់ព្រំដែនជាមួយអេហ្ស៊ីប និងជាចំណុចបើកចំហតែមួយគត់សម្រាប់ជំនួយមនុស្សធម៌។ អង្គការសហប្រជាជាតិបាននិយាយថា គ្មានកន្លែងណាមានសុវត្ថិភាពត្រូវទៅសម្រាប់ប្រជាជនប៉ាឡេស្ទីន ចំនួន១,៥ លាននាក់ដែលកំពុងស្នាក់នៅក្នុងទីក្រុងឆ្ងាយភាគខាងត្បូងនៃហ្កាហ្សាស្ទ្រីបនោះទេ។ប្រជាជនជាច្រើនកំពុងរស់នៅក្នុងតង់ក្នុងជំរំជនភៀសខ្លួន ដោយត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទៅកន្លែងផ្សេងទៀតក្នុងតំបន់ហ្កាហ្សាយ៉ាងហោចណាស់ម្តង តាមបញ្ជារបស់យោធាអ៊ីស្រាអែល៕

ហ្វាំងឡង់ រកឃើញប្រធានាធិបតីឈ្នះឆ្នោតថ្មីរបស់ខ្លួនគឺបេក្ខជនមកពីបក្សស្ដាំនិយមកណ្ដាល

2024/02/12 04:14:08 pm        103
លោក អាឡិចសាន់ឌឺ ស្ទូប (Alexander Stubb) នៃគណបក្សសម្ព័ន្ធជាតិស្តាំនិយមកណ្តាលបានឈ្នះការបោះឆ្នោតប្រធានាធិបតីហ្វាំងឡង់ កាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ដោយបានផ្តួលសមាជិកគណបក្សសេរីនិយមលោក ពែកកា ហាវីស្តូ (Pekka Haavisto) ដែលបានទទួលស្គាល់បរាជ័យ។លោក ស្ទូប គឺជាគាំទ្រអឺរ៉ុប និងជាអ្នកគាំទ្រដ៏រឹងមាំចំពោះអ៊ុយក្រែន ដែលបានប្រកាន់ជំហរតានតឹងជាមួយរុស្ស៊ី។ លោកបានប្រកាសថាខ្លួនជាអ្នកឈ្នះនៅក្នុងការបោះឆ្នោត បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ៥១,៦ ភាគរយ ខណៈសន្លឹកឆ្នោត ៩៩,៧ ភាគរយត្រូវបានរាប់ ធៀបនឹងសំឡេង ៤៨,៤ ភាគរយរបស់លោក ហាវីស្តូ នេះបើយោងតាមទិន្នន័យរបស់ក្រសួងយុត្តិធម៌។ប្រមុខរដ្ឋថ្មីរបស់ប្រទេសហ្វាំងឡង់ នឹងទទួលខុសត្រូវចំពោះសន្តិសុខ និងគោលនយោបាយការបរទេសរបស់ខ្លួន រួមទាំងជំហររបស់សមាជិកណាតូ ដែលត្រូវបានអនុម័តនាពេលថ្មីៗនេះចំពោះប្រទេសរុស្ស៊ី ដែលប្រទេសនេះមានព្រំដែនដ៏វែងឆ្ងាយជាមួយខ្លួន។ការបោះឆ្នោតនេះ គឺជាយុគសម័យថ្មីមួយនៅក្នុងប្រទេសហ្វាំងឡង់ ដែលអស់រយៈពេលជាច្រើនទស្សវត្សរ៍បានជ្រើសរើសប្រធានាធិបតីដើម្បីជំរុញទំនាក់ទំនងការទូត ជាពិសេសជាមួយប្រទេសរុស្ស៊ី ដែលនៅជិតខាង ហើយបានជ្រើសរើសមិនចូលរួមសម្ព័ន្ធយោធាដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងមូស្គូ និងអង្គការណាតូ។ប៉ុន្តែប្រជាជនហ្វាំងឡង់ បានប្ដូរចិត្តបន្ទាប់ពីរុស្ស៊ី វាយលុកអ៊ុយក្រែន ដែលធ្វើឲ្យប្រទេសនេះងាកទៅចូលរួមក្នុងសម្ព័ន្ធយោធាណាតូ កាលពីខែមេសា ឆ្នាំមុន៕

ក្រុមអ្នកគាំទ្រលោក Imran Khan ឈ្នះអាសនៈភាគច្រើនក្នុងការបោះឆ្នោតនៅប៉ាគីស្ថាន ខណៈគូប្រជែងប្រកាសជ័យជម្នះ

2024/02/12 03:49:22 pm        310
លទ្ធផលចុងក្រោយនៃការបោះឆ្នោតរបស់ប្រទេសប៉ាគីស្ថានបានធ្វើឱ្យក្រុមអ្នកឯករាជ្យដែលភាគច្រើនគាំទ្រអតីតនាយករដ្ឋមន្ត្រីលោកអ៊ីមរ៉ានខាន(Imran Khan) ដែលកំពុងជាប់ពន្ធនាគារ នាំមុខគេដោយទទួលបានអាសនៈចំនួន៩៣ ក្នុងចំណោមអាសនៈសរុបចំនួន២៦៤។គណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន (PML) របស់លោក ណាវ៉ាស់ ហ្សារីហ្វ (Nawaz Sharif) ដែលជាអតីតនាយករដ្ឋមន្ត្រីមួយរូបផ្សេងទៀត ស្ថិតក្នុងលំដាប់ទីពីរដោយទទួលបាន៧៥ អាសនៈ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ បុរសវ័យ៧៤ ឆ្នាំរូបនេះ ខ្វះសំឡេងភាគច្រើនដាច់ខាត ប៉ុន្តែគណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន( PML)បានលេចចេញជាគណបក្សដ៏ធំបំផុតតែមួយ នៅក្នុងសភា ខណៈក្រុមឯករាជ្យរបស់លោក Khan បានឈរឈ្មោះជាលក្ខណៈបុគ្គល។ លោក Sharif និងលោក Khan ដែលជាអតីតប្រធានក្រុមកីឡា គ្រីកឃីត (cricket)និងជាប្រវត្តិសាស្ត្រនៃកីឡារបស់ប្រទេសប៉ាគីស្ថាន នោះ អ្នកទាំងពីរនាក់សុទ្ធតែបានប្រកាសពីជ័យជម្នះរៀងៗខ្លួន ខណៈលទ្ធផលនៅមិនទាន់ច្បាស់នៅឡើយថា តើអ្នកណា នឹងបង្កើតរដ្ឋាភិបាល។លោក Khan កំពុងជាប់ពន្ធនាគារសម្រាប់ការកាត់ទោសលើបទចោទប្រកាន់រាប់ចាប់ពីការលេចធ្លាយអាថ៌កំបាំងរដ្ឋរហូតដល់អំពើពុករលួយ ប៉ុន្តែក្រុមអ្នកគាំទ្ររបស់លោកទទូចថាការចោទប្រកាន់នេះគឺមានហេតុផលនយោបាយ។ មនុស្សរាប់លាននាក់បានចេញមកបោះឆ្នោតឱ្យឯករាជ្យ ទោះបីជាលោក Khan មិនអាចជាផ្នែកមួយនៃរដ្ឋាភិបាលណាមួយ ខណៈរូបលោក កំពុងជាប់ពន្ធនាគារក៏ដោយ។ បេក្ខភាពនាយករដ្ឋមន្ត្រី ត្រូវបង្ហាញអាសនៈភាគច្រើនចំនួន ១៦៩ នៅក្នុងរដ្ឋសភា ដើម្បីបង្កើតរដ្ឋាភិបាលនៅពេលដែលសភាត្រូវបានហោះហៅនៅថ្ងៃខាងមុខ។នេះនឹងត្រូវបានកំណត់ដោយការពិភាក្សាចម្រុះនិងថាតើបេក្ខជនដែលគាំទ្រលោក Khan អាចចូលរួមជាមួយគណបក្សតូចជាងខ្លួននៅក្នុងសភាក្នុងការបង្កើតប្លុកតែមួយដើម្បីទទួលបានអាសនៈបម្រុងដែរឬទេ៕

កូនសត្វផ្សោតទើបតែកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានស្រាវជ្រាវឃើញ

2024/02/12 02:38:04 pm        298
ក្រចេះ៖ កូនសត្វផ្សោតទើបតែកើតថ្មីមួយក្បាល មានអាយុប្រមាណជា០២ថ្ងៃ ត្រូវបាន ស្រាវជ្រាវឃើញនៅវេលាម៉ោងប្រមាណ១០:៤៥នាទី ថ្ងៃត្រង់ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអន្លង់កាំពី - ជ្រោយបន្ទាយ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ ត្រូវបានប្រទះឃើញដោយក្រុមឆ្មាំទន្លេដែលកំពុងចុះល្បាត និងបានរាយការណ៍ជូនក្រុមការងារស្រាវជ្រាវ ដើម្បីចុះស្រាវជ្រាវ និងថតយករូបជាក់ស្តែង។ កូនផ្សោតទើបនឹងកើតថ្មីនេះស្ថិតក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណ ០៦ក្បាល។ នេះគឺជាកូនផ្សោតទី១ ដែលបានកត់ត្រានៅក្នុងឆ្នាំ ២០២៤ នេះ ។នេះបើយោងតាមប្រភពពីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ បានចេញផ្សាយ៕

ការបង្ហាញកាំជ្រួចភ្ញីឆ្លងច្រកសមុទ្រ បានចាប់ផ្ដើមធ្វើ ដើម្បីប្រារព្ធពិធីចូលឆ្នាំចិន

2024/02/12 01:20:19 am        341
កាំជ្រួចភ្ញី បានបំភ្លឺពេញផ្ទៃមេឃពីលើភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ កាលពីយប់ថ្ងៃសៅរ៍ ខណៈដែល ប្រជាជននៅក្នុងសហគមន៍សៀមិន(Xiamen)និងសហគមន៍ គីនមិន(Kinmen)នាំគ្នាឈរមើលការបង្ហាញកាំជ្រួចភ្ញី ដើម្បីអបអរធីចូលឆ្នាំចិន។ការបង្ហាញកាំជ្រួចភ្ញីនៅច្រកសមុទ្រនេះមានរយៈពេល៣០នាទី ដែលនាំអោយប្រជាជនទាំងសងខាងបានមកជួបជុំគ្នានៅច្រកសមុទ្រដើម្បីប្រារព្ធពិធីបុណ្យប្រពៃណីដ៍ធំជាងគេបំផុតនៅក្នុងប្រទេសចិន។អ្នកទេសចរម្នាក់ក្នុងសហគមន៍ សៀមិនបាននិយាយថា ការបង្ហាញកាំជ្រួចនេះ គឺជាភាពអស្ចារ្យ ហើយខ្ញុំសូមជូនពរអោយអ្នកទាំងអស់គ្នាមានសំណាងល្អក្នុងឆ្នាំថ្មីនេះ។នាង យ៉ាំង ឆៅហ៊ុង(Yang Chaohung) ជាជនជាតិតៃវ៉ាន់បាននិយាយថា ខ្ញុំសង្ឃឹមថា ជាមួយនឹងការផ្ដល់ពរជ័យពីការបង្ហាញកាំជ្រួចនៅលើច្រកសមុទ្រទាំងពីរភាគីនៅថ្ងៃនេះ ប្រទេសរបស់យើងនឹងក្លាយជា ប្រទេសខ្លាំងជាងមុន ហើយយើងនឹងមានការអភិវឌ្ឍប្រសើរជាងមុនសសំរាប់ភាគីរបស់យើង។តាំងពីឆ្នាំ១៩៨៧ សហគមន៍ សៀមិន និងសហគមន៍គីនមិនបានប្រារព្ធពិធីចូលឆ្នាំចិន ឬ បុណ្យនិទាឃរដូវជាមួយនឹងការបង្ហាញកាំជ្រួចភ្ញីនៅច្រកសមុទ្ររួមគ្នា៕

ហ្វីលីពីនចោទប្រកាន់ចិនថា បានធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ នៅជិតតំបន់កោះផ្កាថ្មប៉ប្រះទឹក

2024/02/12 12:27:01 am        338
ឆ្មាំល្បាតឆ្នេរហ្វីលីពីននៅថ្ងៃអាទិត្យនេះ បានចោទប្រកាន់ចិនថាកំពុងធ្វើសកម្មភាពរារាំងប្រកបដោយគ្រោះថ្នាក់ខណៈនាវារបស់ខ្លួនបានល្បាតនៅជិតតំបន់កោះផ្កាប៉ប្រះទឹក (Scarborough) ក្នុងសមុទ្រចិនខាងត្បូងក្នុងខែនេះ។តាមវីដេអូថតតាមយានដ្រូនដែលបានផ្សព្វផ្សាយដោយឆ្មាំល្បាតឆ្នេរហ្វីលីពីននៅថ្ងៃអាទិត្យនេះ បានបង្ហាញនាវាឆ្មាំល្បាតឆ្នេរចិនផ្សេងៗ កំពុងរារាំង នាវាឈ្មោះBRP Teresa Magbanuaរបស់ហ្វីលីពីនដែលមានប្រវែង៩៧ម៉ែត ក្នុងអំឡុងពេលល្បាតកាលពីថ្ងៃព្រហស្បតិ៍ទី៨កុម្ភៈ។ ឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយថា នាវាជីវពលជើងទឹកចិនចំនួន៤គ្រឿង ក៏មានវត្ដមាននៅជិតតំបន់កោះផ្កាថ្មប៉ប្រះទឹកនោះដែរ។ស្ថានទូតចិនក្នុងក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗទេទៅនឹងការស្នើរសុំការធ្វើអត្ថាធិប្បាយទៅនឹងការចោទប្រកាន់នេះ។ ចំណែកស្ថានទូតចិនបានបិទទ្វារនៅចុងសប្ដាហ៍នេះ៕

ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានៅខេត្តកណ្តាល

2024/02/11 09:14:40 pm        394
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ គណបក្សប្រជាជនកម្ពុជា មានរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមបេក្ខជនសមាជិកព្រឹទ្ធសភា រួមជាមួយឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមបេក្ខជនសមាជិកព្រឹទ្ធសភា (ពេញសិទ្ធិ និងបម្រុង) សមាជិកគណៈ- កម្មាធិការខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន-អនុប្រធានសាខាគណបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សទូទាំងក្រុងតាខ្មៅ សរុបចំនួន៩០៧នាក់។អង្គពិធីទាំងមូលបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតកាលទី៥ ។បន្ទាប់មកឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការបក្សខេត្តកណ្តាលបានថ្លែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងសមាជិកសមាជិកកាគណបក្សទាំងអស់ ដែលមានការជឿជាក់ និងបានផ្តល់ការគាំទ្រយ៉ាងធំធេង និងរឹងមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈធ្វើឱ្យគណបក្សអាចបំពេញបេសកកម្មបម្រើប្រទេសជាតិប្រកបដោយជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ដែលធ្វើឱ្យប្រជាជនរស់នៅយ៉ាងសុខដុមក្រោមម្លប់នៃសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ ពីលើវេទិកានៃពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាពេលនោះ ឯកឧត្តមប្រធានគណៈកម្មាធិការបក្សខេត្តកណ្តាល បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងទូទាំងខេត្តកណ្តាល និងតំណាងរាស្រ្តក្នុងតំណែង សូមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបានជ័យជម្នះកាន់តែធំធេងថែមទៀតនៅក្នុងការអនុវត្តគោលដៅជាយុទ្ធសាស្រ្ត គោលនយោបាយជាអាទិភាព និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។មានប្រសាសន៍បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ (ខេត្តកណ្តាល) បានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតជូនចំពោះអង្គបោះឆ្នោតដែលជាតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង ដែលជានិច្ចកាលបានផ្ដល់យុត្តិធម៌ការជឿជាក់ និងការគាំទ្រយ៉ាងរឹងមាំដល់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសតាំងពីថ្ងៃជ័យជម្នះ៧មករាឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ រហូតមកដល់ពេលនេះ។ឯកឧត្តម ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញាត្តកំពូលនៃព្រះរាជាណាចក្រកម្ពុជាយើង។ ស្ថិតក្នុងនីតិកាលកន្លងមក ព្រឹទ្ធសភាបានខិតខំជម្នះ ពុះពារបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកក្នុងការបម្រើផលប្រយោជន៍ដល់ការគ្រប់គ្រងរដ្ឋ គ្រប់គ្រងសេដ្ឋកិច្ច សង្គម ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់នៃបទដ្ឋានគតិយុត្តជាច្រើនសម្រាប់បម្រើដល់ការការពារ ការកសាង ការអភិវឌ្ឍន៍ ព្រមទាំងតម្រូវការនៃការធ្វើសមា-ហរណកម្មក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់វឌ្ឍនភាពជាលំដាប់។ ព្រឹទ្ធសភាផ្សារភ្ជាប់ទៅនឹងជីវភាពនយោបាយរួមរបស់ជាតិ ជាពិសេសផ្សារភ្ជាប់ជាមួយនឹងក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង ។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ក្រៃលែងសម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជាយើង។ ក្នុងស្មារតីនេះ ឯកឧត្តម បានអញ្ជើញ អ្នកតំណាងរាស្ត្រ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា៕

ក្រសួងសុខាភិបាលរកឃើញជំងឺអឹមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ចំនួន ៣ ករណីបន្ថែម

2024/02/11 07:30:12 pm        475
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺអឹមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ចំនួន៣ករណីបន្ថែម។ក្រសួងសុខាភិបាលបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអឹមផក(Mpox) ចំនួន ៣ករណីបន្ថែមទៀត មានទីលំនៅនៅខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះជំងឺអឹមផក ដែលបានរកឃើញសរុបមានចំនួន ៩ករណី។ក្រសួងសុខាភិបាលសង្កេតឃើញថា និន្នាការនៃការចម្លងជំងឺអឹមផ្ទុកនៅព្រះរាជាណាចក្រកម្ពុជាមានការកើនឡើង ស្របគ្នានិងនិន្នាការនៅលើសកលលោក។ យោងតាមការផ្សព្វផ្សាយរបស់អង្គការ សុខភាពពិភពលោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺអឹមផកបាននិងកំពុងផ្ទុះរាលដាលក្នុងប្រទេស ចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអឹមផកសរុបចំនួន ៩៣,០៣០ នាក់ និងករណីស្លាប់ចំនួន ១៧៦នាក់នៅលើពិភពលោក។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលសូមអំពាវនាវ និងក្រើនរំលឹកដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារដើម្បីបង្ការនូវការរីករាលដាលជំងឺអឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវវិធានការបង្ការយ៉ាងម៉ឺងម៉ាត់។ ជំងឺនេះឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អឹមផកនិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក។ល។ វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអឹមផក។ចំពោះវិធានការបង្ការការចម្លងជំងឺអឹមផក អនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន។ ចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអឹមផក។ ចៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអឹមផកប្រើប្រាស់។ ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអឹមផក។ អនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ឬដែល លាងដៃ ឬអាល់កុលលាងដៃ។ បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអឹមផក ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា។ បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអឹមផក ត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប។ បុគ្គលមានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបាន ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអឹមផក ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអឹមផក ត្រូវទៅពិគ្រោះ យោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្ដរកជំងឺអឹមផក ឬទូរស័ព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់៕

គ.ជ.ប៖ ដំណើរការឃោសនាបោះឆ្នោតនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា

2024/02/11 07:23:34 pm        404
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានប្រកាសថា ដំណើរការឃោសនាបោះឆ្នោតនៅថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្ដីពីស្ថានភាពទូទៅថ្ងៃទីមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ថ្ងៃនេះ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះបានហែក្បួនឃោសនាបោះឆ្នោតដោយមានអ្នកចូលរួមជាច្រើននៅ៧ រាជធានី ខេត្ត នៃភូមិភាគចំនួន៥ គឺនៅរាជធានីភ្នំពេញ នៃភូមិភាគទី១ ខេត្តឧត្ដរមានជ័យ នៃភូមិភាគទី៤ ខេត្តកំពត នៃភូមិភាគទី៥ ខេត្តព្រៃវែង នៃភូមិភាគទី៦ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ នៃភូមិភាគទី៧។គ.ជ.ប បានកត់សម្គាល់ឃើញថា គណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីបើកយុទ្ធនាការ​ឃោសនា​បោះឆ្នោតនៅតាមភូមិភាគទាំង៨។ គណបក្ស ឆន្ទៈខ្មែរ បានធ្វើសកម្មភាពជួបប្រជុំ និងចាក់មេក្រូ​ផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្សមួយចំនួន និងនៅតាមផ្ទះសមាជិកគណបក្ស។ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ ពុំទាន់ធ្វើសកម្មភាពឃោសនា​បោះឆ្នោតនៅឡើយទេ។គ.ជ.ប. បញ្ជាក់ថា ជារួមដោយសារមានកិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ជាមួយ គធ.ខប និងគណបក្សនយោបាយផងនោះ ដំណើរការឃោសនាបោះឆ្នោតនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។សូមបញ្ជាក់ថា បើតាម គ.ជ.ប ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕

អ្នកភូមិភូមិបង្កោង ស្រុកប្រាសាទបាគង នាំគ្នាចាប់ត្រីត្រៀមឡើងមាឃ តាមទំនៀមបុរាណមិនដែលខកខាន

2024/02/11 07:08:47 pm        417
សៀមរាប៖ រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ឱ្យតែមកដល់ខែមាឃ ប្រជាពលរដ្ឋ​រស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នា​ប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជាលក្ខណៈសហគមន៍ គឺសម្រាប់​តែសមាជិក​ក្នុងភូមិបង្កោងតែប៉ុណ្ណោះ ​ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក។ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទ​ផ្តេសផ្តាស់ខុស​ពីខែមាឃនេះឡើយ ​លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយ​កំណត់ថ្ងៃនេសាទរួម ​ទើបអ្នកភូមិអាចទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍​នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។លោក ពេជ្រ ឃិន មេភូមិបង្កោងមានប្រសាសន៍ថា ត្រីដែលចាប់បាននោះ មួយផ្នែកទុករួម​សម្រាប់​ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន​ មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ម្ហូបអាហារ និង​ចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ ​នៅថ្ងៃធ្វើកិច្ចពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតានៅ​សាលាឆាន់ក្នុងភូមិតាមទំនៀមបុរាណមិនដែលខកខាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋាភិបាលយេម៉ែននិយាយថា មីស៊ីលក្រុមឧទ្ទាមហ៊ូធីសម្លាប់ជនស៊ីវិល ៤នាក់នៅទីក្រុងកំពង់ផែ Mocha
08/15/2026 12:08 PM
លោកPutin៖ រុស្ស៊ី និងកូរ៉េខាងជើង កំពុងសម្របសម្រួលលើសន្តិសុខក្នុងតំបន់
08/15/2026 11:08 AM
ក្រសួងប្រៃសណីយ៍ បើក​សិក្ខាសាលាស្តីពី «កម្មវិធីប្រកួត​ប្រជែង​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅ​លើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ លើកទី៧» ដើម្បីបញ្រ្ជាបការយល់ដឹងសិស្ស-និស្សិត និង​ទាញ​អត្ថ​ប្រយោជន៍ពីបច្ចេកវិទ្យានេះ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
08/15/2026 11:08 AM
វប្បធម៌ចែករំលែក៖ សភាពាណិជ្ជកម្មកម្ពុជា នាំថវិកាជាង១លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា
08/15/2026 10:08 AM
អ៊ីរ៉ង់នៅប្រកាន់តឹងចំពោះច្រកសមុទ្រ ខណៈលោក Trump ប្រាប់​ពលរដ្ឋ​អាមេរិក​ទទួល​យក​តម្លៃប្រេងខ្ពស់
08/15/2026 10:08 AM
រញ្ជួយដីកម្រិត៧,៧រ៉ិចទ័រវាយប្រហារនៅឆ្នេរសមុទ្រឥណ្ឌូនេស៊ី ហើយការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញ
08/15/2026 09:08 AM
អ្នកទេសចរជប៉ុនម្នាក់ ត្រូវបានយុវជនថៃ៦នាក់វាយប្រហារ និងប្លន់ នៅជិតអាកាសយានដ្ឋាន Makkasan ទីក្រុងបាងកក
08/15/2026 09:08 AM
អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM