សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Trump វាយប្រហារគូប្រជែងលោក Biden ដោយនិយាយថា លោកប្រធានាធិបតីរូបនេះ មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ

2024/02/11 06:42:45 pm        195
សមត្ថភាពផ្លូវចិត្ត និងអាយុរបស់បេក្ខភាពប្រធានាធិបតីទាំង២របស់សហរដ្ឋអាមេរិកបានស្ថិតនៅចំណុចកណ្តាលនៅលើផ្លូវនៃយុទ្ធនាការកាលពីថ្ងៃសៅរ៍១០កុម្ភៈ ខណៈអតីតប្រធានាធិបតីលោក Donald Trump បានចោទប្រកាន់លោកប្រធានាធិបតី Joe Biden ថាខ្វះសមត្ថភាពផ្លូវចិត្តក្នុងការធ្វើជាប្រធានាធិបតី បន្ទាប់ពីរបាយការណ៍ដែលលើកឡើងថា លោក Biden មានជំងឺភ្លេចភ្លាំង។ បញ្ហានេះបានផ្តោតសំខាន់ជាថ្មីបន្ទាប់ពីរដ្ឋអជ្ញាពិសេសលោក រ៉ូប៊ើត ហ៊ើ (Robert Hur) អតីតរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៅរដ្ឋម៉ារីលែន(Maryland)ក្នុងអំឡុងរដ្ឋបាលរបស់លោក Trump បាននិយាយនៅក្នុងរបាយការណ៍របស់លោកថាលោកបានជ្រើសរើសមិននាំយកការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងលោក Biden បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ១៥ ខែលើការគ្រប់គ្រងឯកសារដែលត្រូវបានផ្ទៀងផ្ទាត់រួច របស់លោកប្រធានាធិបតីរូបនេះ។ លោក ហ៊ើ (Hur) បាននិយាយថា អ្នកកាន់អំណាចមកពីបក្សប្រជាធិបតេយ្យបច្ចុប្បន្ននឹងពិបាកក្នុងការកាត់ទោស ហើយបានពណ៌នារូបលោកថាជា បុរសវ័យចំណាស់មានការចងចាំខ្សោយ ដែលមិនអាចរំលឹកដល់ក្រុមអ្នកស៊ើបអង្កេតនៅពេលដែលកូនប្រុសរបស់លោកឈ្មោះបូបៃឌិន (Beau Biden) បានស្លាប់ក្នុងវ័យ៤៦ឆ្នាំដោយសារជំងឺមាហារីកខួរក្បាល។នៅឯការប្រមូលផ្តុំមួយនៅ ទីក្រុង ខុនវ៉េ (Conway) រដ្ឋ South Carolina លោក Trump បាននិយាយថារបាយការណ៍របស់លោក ហ៊ើ (Hur) បានបង្ហាញថាលោក Biden មិនសមនឹងធ្វើជាមេបញ្ជាការរបស់យើងទេ។ លោក Biden បានបដិសេធពោពេញដោយកំហឹងចំពោះការចោទប្រកាន់របស់លោក ហ៊ើ អំពីការចងចាំរបស់លោក ដោយបាននិយាយនៅក្នុងការបង្ហាញខ្លួននៅសេតវិមានកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ការចងចាំរបស់លោកគឺល្អណាស់៕

ប្រធានាធិបតីហុងគ្រី លាលែងពីតំណែងជុំវិញការលើកលែងទោសករណីរំលោភផ្លូវភេទលើកុមារ ក្រោយផ្ទុះការតវ៉ាទូទាំងប្រទេស

2024/02/11 06:39:14 pm        211
ប្រធានាធិបតីអភិរក្សនិយមរបស់ប្រទេសហុងគ្រីបានលាលែងពីតំណែងកាលពីថ្ងៃសៅរ៍ស្របពេលមានការតវ៉ាជាសាធារណៈចំពោះការលើកលែងទោសដែលលោកស្រីបានផ្តល់ដល់បុរសម្នាក់ដែលត្រូវបានកាត់ទោសថាជាអ្នកសមគំនិតក្នុងសំណុំរឿងរំលោភបំពានផ្លូវភេទលើកុមារ ជាការសម្រេចចិត្តមួយបានលាតត្រដាងរឿងអាស្រូវនយោបាយមិនធ្លាប់មានសម្រាប់រដ្ឋាភិបាលជាតិនិយម ដែលគ្រប់គ្រងរដ្ឋាភិបាលអ្នកជាតិនិយមជាយូរមកហើយ។លោកស្រី កាតាលីន ណូវ៉ាក់ (Katalin Novák)អាយុ៤៦ ឆ្នាំ បានប្រកាសនៅក្នុងសារទូរទស្សន៍ថាលោកស្រីនឹងចុះចេញពីតំណែងជាប្រធានាធិបតីដែលលោកស្រីបានកាន់អំណាចតាំងពីឆ្នាំ២០២២មក។ការសម្រេចចិត្តរបស់លោកស្រីបានកើតឡើងបន្ទាប់ពីការផ្ទុះកំហឹងជាសាធារណៈជាងមួយសប្តាហ៍បន្ទាប់ពីត្រូវបានគេបង្ហាញថាប្រធានាធិបតីរូបនេះ បានចេញការលើកលែងទោសកាលពីខែមេសា ឆ្នាំ ២០២៣ដល់បុរសម្នាក់ដែលត្រូវបានកាត់ទោសពីបទលាក់បាំងការរំលោភផ្លូវភេទកុមារនៅក្នុងផ្ទះកុមារដែលគ្រប់គ្រងដោយរដ្ឋ។មនុស្សជាង១ពាន់នាក់នៅក្នុងរដ្ឋធានីនៃប្រទេសហុងគ្រី បានតវ៉ានៅថ្ងៃសុក្រ ថ្ងៃទី ៩ ខែកុម្ភៈ ដោយទាមទារឱ្យប្រធានាធិបតី Katalin Novak លាលែងពីតំណែងសម្រាប់ការលើកលែងទោសបុរសម្នាក់ដែលពាក់ព័ន្ធនឹងការបិទបាំងករណីរំលោភបំពានផ្លូវភេទនៅក្នុងផ្ទះរបស់កុមារ។ ក្រុមអ្នកតវ៉ានៅទីក្រុងប៊ូដាប៉េស(Budapest) បានអំពាវនាវឱ្យលោកស្រី Novak លាលែងពីតំណែង ដោយលើកឡើងពីការសម្រេចចិត្តលើកលែងទោសរបស់លោកស្រីថាមិនអាចទទួលយកបាន។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ាអះអាងថា ការលាលែងពីតំណែងរបស់លោកស្រី គឺជាដំណោះស្រាយដែលអាចទទួលយកបានតែមួយគត់ ដោយសង្កត់ធ្ងន់ទៅលើភាពធ្ងន់ធ្ងរនៃកំហុសរបស់លោកស្រី៕

ឯកឧត្តម ម៉ៅ សុផាន់ អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅខេត្តព្រះវិហារ

2024/02/11 06:16:01 pm        237
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានប្រារព្ធពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលបោះឆ្នោតភូមិភាគទី៨ ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សរុបចំនួនជាង៥០០នាក់។ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានរាយការណ៍សង្ខេបអំពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ។ជាមួយគ្នានេះ ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានអានសេចក្តីសម្រេចចិត្ត ស្តីពីការប្រកាសទទួលស្គាល់ជាផ្លូវការការចុះបញ្ជី​គណបក្ស​នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ របស់គណបក្សប្រជាជន​កម្ពុជា ប្រចាំភូមិភាគទី៨ ខេត្តព្រះវិហារ ដែលមាន ឯកឧត្តម យស ផានីត្តា ជាបេក្ខជនពេញសិទ្ធ និងលោកជំទាវ ចឹក ហេង ជាបេក្ខជនបម្រុង។ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ម៉ៅ សុផាន់ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានវាយតម្លៃខ្ពស់ចំពោះ​សមាជិក​នៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងនៅទូទាំងខេត្តព្រះវិហារ ដែលបានយកអស់កម្លាំង​កាយកម្លាំងចិត្ត​ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។ឯកឧត្តម បានបន្ថែមថា ទោះបីជាការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ​នីតិកាលទី៥ ឆ្នាំ​២០២៤ ជាការបោះឆ្នោតអសកលក៏ពិតមែន​ ក៏ប៉ុន្តែគឺជាព្រឹត្តិការណ៍នយោបាយប្រវត្តិសាស្រ្ត ដ៏មានសារៈសំខាន់នៃព្រះរាជាណាចក្រកម្ពុជា ​ពីព្រោះអ្នកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងរបស់ប្រជាជន៕

នគរបាលអេស្ប៉ាញ ប៉ះទង្គិចជាមួយក្រុមកសិករ និងអ្នកបើកបររថយន្ត ក្នុងទីក្រុងម៉ាឌ្រីដ(Madrid)

2024/02/11 04:27:49 pm        183
នគរបាលអេស្ប៉ាញកាលពីថ្ងៃសៅរ៍ ថ្ងៃទី ១០ ខែកុម្ភៈ បានប៉ះទង្គិចជាមួយក្រុមកសិករ និងអ្នកបើកបររថយន្តដឹកទំនិញនៅទីក្រុងម៉ាឌ្រីដ(Madrid) ខណៈពួកគេព្យាយាមចូលបិទផ្លូវធំមួយ ជាការតវ៉ាមួយក្នុងចំណោមការតវ៉ាជាច្រើនដែលកំពុងវាយលុកសហភាពអឺរ៉ុបប្រឆាំងនឹងច្បាប់បរិស្ថានរបស់ប្លុកនេះ និងអ្វីដែលក្រុមកម្មករឃើញថាជាការយកពន្ធច្រើនពេក និងជាច្បាប់មិនចាំបាច់។ ក្រុមតំណាងឱ្យអ្នកបើកបរ Plataforma Nacional និងក្រុមកសិករដែលទើបបង្កើតថ្មី Plataforma 6-F បានសម្រេចចិត្តកាលពីថ្ងៃសៅរ៍រួមគ្នាអំពាវនាវឱ្យមានកូដកម្មទូទាំងប្រទេសទាមទារឱ្យមានចំណាត់ការពីបណ្ដាមេដឹកនាំអេស្ប៉ាញ និងអឺរ៉ុប។  ពួកគេអះអាងថាច្បាប់ការពារបរិស្ថានធ្វើឱ្យពួកគេមានការប្រកួតប្រជែងតិចបើធៀបនឹងតំបន់ផ្សេងទៀតដែលពួកគេចង់សំដៅដល់ប្រទេស មិនមែនជាសមាជិកសហភាពអឺរ៉ុប។  សមាជិកនៃក្រុមទាំងពីរ គ្រវីទង់ជាតិអេស្ប៉ាញ និងស្រែកថា វីវ៉ាអេស្ប៉ាណា(Viva Espana) បានប្រមូលផ្តុំគ្នានៅចំណតរថយន្តក្បែរកីឡដ្ឋាន អាតឡេទីកូ ឌឺម៉ាឌ្រីដ (Atletico de Madrid) ហើយបានបោះឆ្នោតគាំទ្រការចូលរូម។ ពួកគេនឹងតវ៉ាជាមួយគ្នាចាប់ពីពេលនេះតទៅ។  ចាប់តាំងពីថ្ងៃអង្គារមក កសិករអេស្ប៉ាញបានចូលរួមជាមួយក្រុមអ្នកតវ៉ាមកពីប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី ព័រទុយហ្គាល់ និងបែលហ្ស៊ិក ក្នុងការតវ៉ាប្រចាំថ្ងៃ ដែលរួមមានការបិទផ្លូវហាយវ៉េ និងកំពង់ផែជាច្រើន។  ភ្លាមៗបន្ទាប់ពីការបោះឆ្នោត ក្រុមអ្នកតវ៉ារាប់រយនាក់បានដើរជុំវិញកីឡដ្ឋាន Madrid មុនពេលព្យាយាមចូលទៅកាន់ផ្លូវធំមួយតាមរយៈផ្លូវកខ្វក់មួយ។រដ្ឋាភិបាលបានកម្លាំងនគរបាលរាប់សិបនាក់បដើម្បីគ្រប់គ្រងពួកគេមិនឱ្យធ្វើសកម្មភាពតវ៉ា។ក្រុមទាំងពីរបានប្តេជ្ញាបន្តការតវ៉ានៅទីក្រុងម៉ាឌ្រីដ និងទូទាំងប្រទេសរហូតដល់ការទាមទាររបស់ពួកគេត្រូវបានបំពេញ៕

យោធាមីយ៉ាន់ម៉ា អនុវត្តច្បាប់សេវាយោធា ក្រោយការបាត់បង់ដ៏ធ្ងន់ធ្ងរនៅសមរភូមិ

2024/02/11 03:51:10 pm        135
សហភាពមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃសៅរ៍ថា របបសឹកកំពុងអនុវត្តច្បាប់ដែលអនុញ្ញាតឱ្យយោធាកោះហៅបុរសទាំងអស់ដែលមានអាយុពី១៨ ដល់៣៥ ឆ្នាំ និងស្ត្រីដែលមានអាយុពី១៨ ដល់២៧ ឆ្នាំ ឱ្យបម្រើកងទ័ពយ៉ាងហោចណាស់ពីរឆ្នាំ ខណៈខ្លួនព្យាយាមកម្ចាត់ក្រុមប្រឆាំងរដ្ឋប្រហារឆ្នាំ២០២១។ សហភាពមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលចាប់តាំងពីការកាន់កាប់ដោយយោធានៅក្នុងខែកុម្ភៈឆ្នាំនោះ ដែលបានបញ្ចប់ការពិសោធន៍រយៈពេល១០ ឆ្នាំនៃលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចី និងបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ និងការបង្ក្រាបលើក្រុមប្រឆាំង។ រយៈពេលបីឆ្នាំមកនេះ របបយោធា កំពុងប្រឹងប្រែងកម្ទេចក្រុមប្រឆាំងប្រដាប់អាវុធទូទាំងប្រទេសចំពោះការគ្រប់គ្រងរបស់ខ្លួន ហើយថ្មីៗនេះបានទទួលរងការបាត់បង់ដ៏គួរឱ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់ចំពោះសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច។ ក្រុមព័ត៌មានរបស់របបយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចេញសេចក្តីជូនដំណឹងអំពីប្រសិទ្ធភាពនៃច្បាប់ស្តីពីសេវាកម្មយោធារបស់ប្រជាជន ដែលចាប់ផ្តើមពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះតទៅ។ ច្បាប់នេះត្រូវបានបង្កើតឡើងដោយរបបយោធាមុនក្នុងឆ្នាំ ២០១០ ប៉ុន្តែមិនដែលត្រូវបានគេដាក់ឲ្យចូលជាធរមានទេ ។សេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ប៉ុន្តែបាននិយាយថា ក្រសួងការពារជាតិរបស់របបយោធានឹង បញ្ចេញច្បាប់ នីតិវិធី សេចក្តីប្រកាសបទបញ្ជា និងសេចក្តីណែនាំ។របបយោធាមួយនេះ ពុំបានផ្តល់ព័ត៌មានលម្អិតទេ ថាតើអ្នកទាំងនោះនឹងត្រូវបានកោះហៅឲ្យចូលបម្រើទ័ពបែបណា៕

ការស្ទង់មតិរបស់ឥណ្ឌូនេស៊ី ព្យាករថា បេក្ខជនប្រធានាធិបតី Prabowo អាចទទួលបានសំឡេងភាគច្រើន

2024/02/09 09:08:54 pm        160
បេក្ខភាពប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ត្រូវបានព្យាករថានឹងទទួលបានការគាំទ្រ ៥០ភាគរយ ដែលត្រូវការដើម្បីឈ្នះការបោះឆ្នោតថ្ងៃទី១៤ ខែកុម្ភៈ ក្នុងមួយជុំប៉ុណ្ណោះ ដែលការស្ទង់មតិចុងក្រោយបំផុតបានបង្ហាញនៅថ្ងៃសុក្រ (០៩ កុម្ភៈ) នេះ។ក្នុងចំណោមមនុស្ស ១.២០០ នាក់ដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារស្ទង់មតិនយោបាយឥណ្ឌូនេស៊ី អ៊ីនឌីខាទ័រ ផូលីធីក (Indikator Politik) នៅចន្លោះថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០៤ ខែកុម្ភៈ មានមនុស្សចំនួន ៥១,៨ភាគរយ បាននិយាយថាពួកគេនឹងបោះឆ្នោតគាំទ្រលោក ប្រាបូវ៉ូ ខណៈដែលចំនួន ២៤,១ភាគរយ នឹងបោះឆ្នោតឱ្យគូប្រជែងគឺលោក អានីស បាស្វេដាន (Anies Baswedan) និងចំនួន ១៩,៦ភាគរយ នឹងបោះឆ្នោតឱ្យលោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo)។ការបោះឆ្នោតនេះ គឺជាការប្រកួតប្រជែងប្រធានាធិបតីជាលើកទីបីសម្រាប់លោក ប្រាបូវ៉ូ ដែលជាអតីតទាហានដ៏ចម្រូងចម្រាសដែលត្រូវបានចាញ់ដោយប្រធានាធិបតីបច្ចុប្បន្ន លោក ចូកូ វីដូដូ (Joko Widodo)។ខណៈពេលដែលការស្ទង់មតិភាគច្រើនបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញជាប់លាប់ថាលោក ប្រាបូវ៉ូ នាំមុខយ៉ាងរឹងមាំលើគូប្រជែង ការស្ទង់មតិនៅថ្ងៃសុក្រនេះគឺជាការស្ទង់មតិលើកដំបូងដែលលោកត្រូវបានគេព្យាករថានឹងទទួលបានសម្លេងឆ្នោតច្រើនជាង ៥០ ភាគរយ ។ ការប្រកួតជម្រុះជុំចុងក្រោយនឹងធ្វើឡើងនៅខែមិថុនា ប្រសិនបើមិនមានបេក្ខជនប្រធានាធិបតីណាម្នាក់ទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយនោះ៕

មេដឹកនាំកូរ៉េខាងជើងហៅកូរ៉េខាងត្បូងថា ជា«សត្រូវធំ» ដោយប្តេជ្ញាការពារប្រទេសដោយអំណាច

2024/02/09 09:05:35 pm        146
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានហៅ កូរ៉េខាងត្បូងម្តងទៀតថាជា «សត្រូវចម្បង»របស់កូរ៉េខាងជើង ហើយបានប្តេជ្ញាការពារប្រទេសតាមរយៈអំណាចជាជាងការចរចា។ការអត្ថាធិប្បាយរបស់លោក គីម ជុងអ៊ុន បានកើតឡើង ខណៈដែលថ្មីៗនេះ កូរ៉េខាងជើង បានបោះបង់ចោលនូវគោលនយោបាយដ៏យូរអង្វែងរបស់ខ្លួន ក្នុងការស្វែងរកការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូង ហើយបានអំពាវនាវឲ្យ ធ្វើការប្តេជ្ញាចិត្ត ដើម្បី«កាន់កាប់ទាំងស្រុង»នូវទឹកដីកូរ៉េខាងត្បូង ប្រសិនបើមាន សង្គ្រាមកើតឡើងនោះ។លោក គីម ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ(KCNA)ថា៖«ការចាត់ទុក អាយ៉ងកូរ៉េខាងត្បូងជាសត្រូវធំដែលបង្កគ្រោះថ្នាក់បំផុត និងជាសត្រូវចម្បង ដែលមិនអាចផ្លាស់ប្តូរបាន ហើយសម្រេចវា ជាគោលនយោបាយជាតិ ដើម្បីកាន់កាប់ទឹកដីរបស់ពួកគេក្នុងករណីមានភាពអាសន្ន គឺជាវិធានការសមហេតុផលសម្រាប់សុវត្ថិភាពជារៀងរហូតរបស់ប្រទេសយើង និងសន្តិភាព និងស្ថិរភាពនាពេលអនាគត។ លោក គីម ជុងអ៊ុន ក៏បានអំពាវនាវឲ្យមានការត្រៀមខ្លួនប្រយុទ្ធពេញលេញ ដោយផ្អែកលើអំណាចយោធាដ៏មានឥទ្ធិពលជាងនេះ ខណៈដែលលោក បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ក្រសួងការពារជាតិ ដើម្បីប្រារព្ធខួបលើកទី៧៦នៃការបង្កើតកងទ័ពប្រជាជនកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមសារព័ត៌មានKCNA។

ប្រភព៖ មន្ត្រីកាណាដា នៅតែមិនបានឃើញភ័ស្តុតាងទាក់ទងភ្នាក់ងារជំនួយហ្កាហ្សា របស់UNជាមួយក្រុមហាម៉ាស

2024/02/09 09:01:02 pm        159
សារព័ត៌មាន CBC News បានរាយការណ៍ថា រដ្ឋាភិបាលកាណាដា មិនបានឃើញភ័ស្តុតាងណាមួយដែលគាំទ្រការអះអាងរបស់អ៊ីស្រាអែលដែលថា បុគ្គលិកដែលជួលដោយទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) បានឃុបឃិតជាមួយក្រុមហាម៉ាស មុនពេលផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះនោះទេ។ប្រភពរដ្ឋាភិបាលប្រាប់សារព័ត៌មាន CBCថា អ៊ីស្រាអែល នៅតែមិនទាន់ចែករំលែកភ័ស្តុតាងជាមួយកាណាដា ដើម្បីបញ្ជាក់ការអះអាងរបស់ខ្លួនដែលថា បុគ្គលិក ១២នាក់របស់UNRWA បានជាប់ពាក់ព័ន្ធក្នុងសមត្ថភាពមួយចំនួន ក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលដោយក្រុមហាម៉ាស និងក្រុមជីហាដ អ៊ីស្លាម។មនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ក្នុងអំឡុងពេលនៃការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាស រួមទាំងជនជាតិកាណាដាមួយចំនួនផង ដែរ។ មន្ត្រីអ៊ីស្រាអែល បាននិយាយថា មនុស្ស ២៥៣ នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ថ្នូរ ខណៈប្រហែល ១៣០ នាក់ មិនទាន់ត្រឡប់មកផ្ទះវិញនោះ។ មន្ត្រីប៉ាឡេស្ទីន បាននិយាយថា មនុស្សជាង ២៧.០០ នាក់ ត្រូវបានសម្លាប់នៅក្នុងការឆ្លើយតបរបស់យោធាអ៊ីស្រាអែលចំពោះការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាស។សារព័ត៌មាន Channel Four News របស់ចក្រភពអង់គ្លេស នៅដើមសប្តាហ៍នេះ បានទទួលច្បាប់ចម្លងនៃឯកសារដែលរដ្ឋាភិបាលអ៊ីស្រាអែល បានចែករំលែកជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលបានកាត់បន្ថយការផ្តល់មូលនិធិដល់UNRWAផងដែរ។

អាមេរិក៖ គ្មានការគាំទ្រប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុង Rafah នោះទេ បើគ្មានការការពារជនស៊ីវិល

2024/02/09 08:57:35 pm        158
សហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងមិនគាំទ្រផែនការរបស់អ៊ីស្រាអែលក្នុងការពង្រីកប្រតិបត្តិការនៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សានោះទេ ប្រសិនបើការការពារជីវិតជនស៊ីវិលមិនត្រូវបានពិចារណា។ កងកម្លាំងអ៊ីស្រាអែល បានត្រៀមធ្វើប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំក្នុងទីក្រុងរ៉ាហ្វា ជាកន្លែងដែលពួកគេនិយាយថា ជាទីតាំងលាក់ខ្លួនចុងក្រោយរបស់ក្រុមហាម៉ាសដែលនៅសល់។ ពលរដ្ឋតំបន់ហ្កាហ្សា ជាងមួយលាននាក់កំពុងជ្រកកោននៅទីនោះ។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយអំពីបញ្ហានេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍។ លោក បាននិយាយថា សហរដ្ឋអាមេរិក ពុំបានឃើញផែនការគួរឱ្យជឿជាក់ណាមួយ ដែលបង្ហាញថាកងកម្លាំងអ៊ីស្រាអែល នឹងធ្វើប្រតិបត្តិការធំនៅក្នុងទីក្រុង Rafah នោះទេ។ លោក Kirby បាននិយាយថា យោធាអ៊ីស្រាអែល មានកាតព្វកិច្ចពិសេស ខណៈពួកគេធ្វើប្រតិបត្តិការនៅទីនោះឬទីកន្លែងផ្សេងទៀត ដើម្បីធ្វើឱ្យប្រាកដថា ពួកគេកំពុងពិចារណាការការពារជីវិតជនស៊ីវិលស្លូតត្រង់។លោកបាននិយាយបន្ថែមថា ដោយសារប្រជាជនប៉ាឡេស្ទីន ជាងមួយលាននាក់កំពុងស្វែងរកទីជ្រកកោន ក្នុងទីក្រុងរ៉ាហ្វា (Rafah) ប្រតិបត្តិការណាមួយនៅពេលនេះ នឹងក្លាយជាមហន្តរាយសម្រាប់ប្រជាជននៅទីនោះ។ លោក បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនគាំទ្រដល់ប្រតិបត្តិការណាមួយ ដែលមិនគិតពីសុវត្ថិភាព និងការការពារជនស៊ីវិលនោះឡើយ។

គណបក្សនយោបាយចូលរួមហែក្បួនឃោសនាបោះឆ្នោតនឹងគោរពតាមគោលការណ៍កំណត់របស់ គ.ជ.ប

2024/02/09 08:06:09 pm        234
គណបក្សនយោបាយដែលនឹងចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិក​ព្រឹទ្ធសភា នឹងរៀបចំការហែក្បួនឃោសនារកសំឡេងឆ្នោតរបស់ខ្លួន ដោយគោរព​តាម​គោលការណ៍​កំណត់​របស់ គ.ជ.ប។ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងប្រាប់ BTV នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ស្របពេលដំណើរ​ការ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះគណបក្សប្រជាជនកម្ពុជា តាម​ប​ណ្តារាជធានី-ខេត្តបានរៀបចំរួចរាល់ និង​ត្រឹម​ត្រូវ​ទៅ​តា​មការ​កំណត់​ច្បាប់ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា រួមទាំងគោលការណ៍នីតិវិធី និងបទបញ្ជារបស់ គ.ជ.ប។ ឯកឧត្តមបន្តថា ថ្ងៃស្អែកនេះ គណបក្សប្រជាជនកម្ពុជានៅតាមរាជធានី-ខេត្តទាំងអស់​នឹង​ធ្វើ​ពិធី​បើក​យុទ្ធនាការឃោសនាបោះឆ្នោតទៅតាមទីតាំងនីមួយៗរបស់ខ្លួន។លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានឱ្យដែរថា គណបក្សហ្វ៊ុនស៊ិនប៉ិច បាន​ធ្វើការជូនដំណឹង និងកំណត់​កាល​បរិច្ឆេទ​នៃការ​ហែក្បួន​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​អនុវត្ត​ទៅតាមការណែនាំរបស់ គ.ជ.ប ជាពិសេសកំឡុងហែក្បួនធ្វើ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​។ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គ.ជ.ប បានកំណត់​ការ​ហែ​ក្បួន​ធំ​មានតែ២ដងប៉ុណ្ណោះ ដោយយុទ្ធនាការ​ឃោសនា​បោះឆ្នោ​ត​ជ្រើស​តាំង​សមាជិ​កព្រឹទ្ធ​សភា​ក្នុង​នីតិកាលទី៥នេះ ត្រូវបាន គ.ជ.ប កែសម្រួលហើយកំណត់ថា ទោះបីការឃោសនា​របស់​គណបក្ស​នយោបាយដោយមធ្យោបាយថ្មើរជើង និងមានមនុស្សចាប់ពី​២០​នាក់​ឡើង​រាប់​ក៏​បញ្ជូល​ថា​ជា​ការ​ហែក្បួនធំម្តងដូចគ្នា។សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែ​កុម្ភៈ ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតសរុបចំនួន ១១,៧៤៧ នាក់ ក្នុង​នោះ​អ្នក​តំណាង​រាស្ត្រ​ក្នុង​តំណែងមានចំនួន ១២៥ នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១១,៦២២នាក់ ខណៈគណបក្សនយោបាយចំនួន៤ដែលចូលរួមប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕ អត្ថបទ៖ សេក ឧត្តម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ISI ប្រែក្លាយជាពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់នារដូវកាលថ្មី ក្រោយនាំកីឡាករបរទេសចំណូលថ្មី ៤រូបន្ថែម
08/15/2026 12:08 PM
រដ្ឋាភិបាលយេម៉ែននិយាយថា មីស៊ីលក្រុមឧទ្ទាមហ៊ូធីសម្លាប់ជនស៊ីវិល ៤នាក់នៅទីក្រុងកំពង់ផែ Mocha
08/15/2026 12:08 PM
លោកPutin៖ រុស្ស៊ី និងកូរ៉េខាងជើង កំពុងសម្របសម្រួលលើសន្តិសុខក្នុងតំបន់
08/15/2026 11:08 AM
ក្រសួងប្រៃសណីយ៍ បើក​សិក្ខាសាលាស្តីពី «កម្មវិធីប្រកួត​ប្រជែង​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅ​លើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ លើកទី៧» ដើម្បីបញ្រ្ជាបការយល់ដឹងសិស្ស-និស្សិត និង​ទាញ​អត្ថ​ប្រយោជន៍ពីបច្ចេកវិទ្យានេះ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
08/15/2026 11:08 AM
វប្បធម៌ចែករំលែក៖ សភាពាណិជ្ជកម្មកម្ពុជា នាំថវិកាជាង១លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា
08/15/2026 10:08 AM
អ៊ីរ៉ង់នៅប្រកាន់តឹងចំពោះច្រកសមុទ្រ ខណៈលោក Trump ប្រាប់​ពលរដ្ឋ​អាមេរិក​ទទួល​យក​តម្លៃប្រេងខ្ពស់
08/15/2026 10:08 AM
រញ្ជួយដីកម្រិត៧,៧រ៉ិចទ័រវាយប្រហារនៅឆ្នេរសមុទ្រឥណ្ឌូនេស៊ី ហើយការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញ
08/15/2026 09:08 AM
អ្នកទេសចរជប៉ុនម្នាក់ ត្រូវបានយុវជនថៃ៦នាក់វាយប្រហារ និងប្លន់ នៅជិតអាកាសយានដ្ឋាន Makkasan ទីក្រុងបាងកក
08/15/2026 09:08 AM
អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM