សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមមន្ត្រីនិយាយថា អាមេរិកអនុម័តផែនការវាយប្រហារគោលដៅនានារបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់

2024/02/02 03:08:00 pm        200
ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន CBS News ដៃគូអាមេរិករបស់ទូរទស្សន៍ BBC ថា សហរដ្ឋអាមេរិកបានអនុម័តផែនការវាយប្រហារជាបន្តបន្ទាប់លើគោលដៅរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារនានានឹងប្រព្រឹត្តទៅក្នុងរយៈពេលជាច្រើនថ្ងៃខាងមុខ ហើយលក្ខខណ្ឌផ្សេងៗទំនងជានឹងកំណត់នៅពេលការវាយប្រហារត្រូវបានចាប់ផ្តើម។ កាអុម័តនេះកើតឡើងបន្ទាប់ពីការវាយប្រហារដោយយានដ្រូនបានសម្លាប់ទាហានអាមេរិកបីនាក់នៅក្នុងប្រទេសហ្ស៊កដានី ជិតព្រំដែនស៊ីរីកាលពីថ្ងៃអាទិត្យកន្លងទៅ។ សហរដ្ឋអាមេរិកបានស្តីបន្ទោសក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ ថាជាអ្នកបើកការវាយប្រហារនោះ។ក្រុមចលនា ដែលជាក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ត្រូវគេជឿថាមានកងជីវពលជាច្រើនដែលត្រូវបានប្រដាប់ដោយអាវុធ ផ្តល់មូលនិធិ និងការបណ្តុះបណ្តាលដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ក្រុមនេះបាននិយាយថាខ្លួនជាអ្នកវាយប្រហារកាលពីថ្ងៃអាទិត្យ។ ទន្ទឹមនឹងនោះ អ៊ីរ៉ង់បានបដិសេធតួនាទីណាមួយនៅក្នុងការវាយប្រហារដែលបានធ្វើឱ្យទាហានអាមេរិក ៤១ នាក់ផ្សេងទៀតរងរបួសនៅឯមូលដ្ឋានយោធាដែលគេស្គាល់ថា Tower 22 ។ក្រុមមន្ត្រីអាមេរិកបាននិយាយថា ចារកម្មអាមេរិកជឿថា យានដ្រូនដែលប្រើវាយប្រហារទីតាំងនេះត្រូវបានផលិតដោយប្រទេសអ៊ីរ៉ង់ ហើយស្រដៀងទៅនឹងយានដ្រូនដែលអ៊ីរ៉ង់បានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការលុកលុយប្រទេសអ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានការពារការឆ្លើយតបផ្នែកយោធាដែលពន្យារពេលដោយនិយាយថា យើងនឹងឆ្លើយតបកន្លែងដែលយើងជ្រើសរើស ពេលវេលា និងរបៀបដែលយើងជ្រើសរើស។ លោកប្រធានាធិបតី Joe Biden បាននិងកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ រួមទាំងសំឡេងពោពេញដោយកំហឹងបំផុតមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន លើប្រទេសអ៊ីរ៉ង់ ដើម្បីវាយប្រហារលើគោលដៅនានានៅលើដីអ៊ីរ៉ង់៕

សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគ ទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)

2024/02/01 09:16:31 pm        348
នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Suzuki ប្រធានគណៈ​កម្មាធិការ​កិច្ច​សហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោក Yoshihisa Suzuki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច​ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូល​ជួប​សម្តែងការគួរសម និងបានសម្ដែងនូវការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​តែង​តែ​បាន​យកចិត្តទុកដាក់ក្នុងការគាំទ្រ ជានិច្ចចំពោះ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុននៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។ លោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះមានការិយាល័យចំនួន ៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥ លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។ បន្ថែមលើនេះ លោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាព​វិនិយោគដែលមានស្រាប់នៅកម្ពុជា​ លើវិស័យ​វាយនភ័ណ្ឌ​ ការផ្គត់ផ្គង់​ឧស្ម័ន និង​លើ​វិស័យ​កសិកម្ម​ ដែលផ្តោតសំខាន់លើ​ ដំណាំល្ង​ និង​ពីគោលបំណង​ នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ក្នុង​ការស្វែងយល់ពីការអភិវឌ្ឃសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសការពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈ​វាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។ លោកប្រធានគណៈកម្មាធិការ ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា គណៈកម្មាធិការ​កិច្ច​សហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន គឺជាគណៈកម្មាធិការអន្តរជាតិមួយនៃសភាពាណិជ្ជកម្ម និង​ឧស្សាហកម្មជប៉ុន ដែលទទួលបន្ទុកក្នុងការប្រមូលព័ត៌មាន ធ្វើការស្ទង់មតិ និងសិក្សា​ស្រាវជ្រាវ​អំពី​បរិយាកាសវិនិយោគនិងធុរកិច្ចនៅក្នុងប្រទេសតំបន់មេគង្គ រួមទាំងប្រទេស​កម្ពុជា​ផងដែរ​។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Yoshihisa Suzuki និង​គណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយ​តម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​អាជីវកម្មរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅកម្ពុជានាពេលកន្លងមក។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន នៃ​សភាពាណិជ្ជ​កម្ម និងឧស្សាហកម្មជប៉ុន ដែលមានបំណងចង់​ពង្រី​កនូវ​សកម្មភាព​វិនិយោគ​របស់​ខ្លួន​បន្ថែមទៀត។ សម្តេចធិបតី ក៏បានគូសបញ្ជាក់​អំពី​ភាព​ទាក់​ទាញ​នៃ​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែល​ធានា​បាន​នូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាព​បត់បែន​។ ជាមួយគ្នានេះ សម្ដេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូនាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្ម​ជប៉ុន​នឹង​កាន់​តែប​ង្កើន​នូវ​លទ្ធភាព និងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀត នៅកម្ពុជា ជាមួយនឹង​ភាព​ជឿជាក់ និងប្រាកដនិយម ហើយរាជរដ្ឋាភិបាលត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និង​សហការ​ជាមួយ​វិនិយោគិនជប៉ុន ក្នុងវត្ថុបំណងប្រែក្លាយកម្ពុជា ជាទិសដៅវិនិយោគចម្បង និងជា​មជ្ឈ​មណ្ឌលតំបន់៕

មន្ត្រីជាន់ខ្ពស់សុខាភិបាល ជម្រុញនាយកដ្ឋានមន្ទីរពេទ្យ បង្កើនយន្តការនៃការចុះពិនិត្យ និងគាំទ្រវឌ្ឍនភាពទាំងឡាយលើមន្ទីរពេទ្យទូទាំងប្រទេស

2024/02/01 09:13:33 pm        218
ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានជម្រុញនាយកដ្ឋានមន្ទីរពេទ្យ បង្កើនយន្តការនៃការចុះពិនិត្យ និងគាំទ្រវឌ្ឍនភាពទាំងឡាយលើមន្ទីរពេទ្យទូទាំងប្រទេស។ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិកាក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃអំពី «វឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាលប្រកបដោយសុវត្តិភាព គុណភាព និងនិរន្តរភាព» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត រដ្ឋលេខាធិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ទទួលភារកិច្ចកិច្ចការគុណភាពសេវាថែទាំព្យាបាល និងតាមដានត្រួតពិនិត្យប្រព័ន្ធបញ្ជូនជំងឺ។ ក្នុងកិច្ចប្រជុំនេះផងដែរមានការចូលរួមពីឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរពេទ្យជាតិ អនុប្រធានមន្ទីរពេទ្យ និងចូលរួមតាមប្រព័ន្ធអនឡាញហ្ស៊ូម នៃមន្ទីរសុខាភិបាល និងមន្ទីរពេទ្យរាជធានី-ខេត្ត, នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ពីយន្តការ និងគោលការណ៍ក្នុងការពង្រឹងនូវ​សុវត្តិភាព ​គុណភាពសេវាថែទាំព្យាបាល ក្នុងមន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ដែលក្នុងនោះ​បាន​រៀបរាប់រំលឹក និងចែករំលែកបទពិសោធន៍ ពីសារគន្លឹះសំខាន់ៗ​ អំពីគុណភាពក្នុងការថែទាំ ព្យាបាលអ្នកជំងឺ និងការសង្គ្រោះបន្ទាន់ ព្រមទាំងបានផ្តល់ជូនអនុសាសន៍ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធ ត្រូវបន្តខិតខំតាមដានការអនុវត្តនូវគោលការណ៍សុវត្ថិភាព គុណភាព និង​និរន្តរភាព​នៃសេវា និងការខិតខំទាំងឡាយ។ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី និងថ្នាក់ដឹកនាំទទួលភារកិច្ច តាមរយៈនាយកដ្ឋាន​មន្ទីរពេទ្យ បានផ្តាំផ្ញើអោយបន្តបង្កើនយន្តការនៃការចុះពិនិត្យ និងគាំទ្រវឌ្ឍនភាពទាំងឡាយ​លើមន្ទីរពេទ្យទូទាំងប្រទេស និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់កម្រិតទទួលខុស​ត្រូវនៃអង្គភាពនីមួយៗ លើកិច្ចការពង្រឹងគុណភាពសេវារបស់ខ្លួន និង​បន្តកិច្ចសហការគ្នា​អោយបានកាន់តែទូលំទូលាយប្រសើរថែមទៀត ក្នុងការពង្រឹងនូវគុណភាពថែទាំព្យាបាលផ្តល់​ជូនប្រជាពលរដ្ឋ៕អត្ថបទ រដ្ឋា

ប្រទេសចិន អះអាងថា បាឡុង ដែលបានធ្វើឱ្យកោះតៃវ៉ាន់ខឹង មិនមែនជារឿងថ្មីទេ

2024/02/01 08:05:31 pm        250
រដ្ឋាភិបាលរបស់ប្រទេសចិនកាលពីថ្ងៃពុធបានច្រានចោលការត្អូញត្អែរម្តងហើយម្តងទៀតពីសំណាក់កោះតៃវ៉ាន់អំពីបាឡុងរបស់ប្រទេសចិនដែលហោះរសាត់នៅពីលើ ឬនៅជិតកោះនេះ ដោយនិយាយថាបាឡុងទាំងនោះគឺសម្រាប់គោលបំណងឧតុនិយម ហើយមិនគួរត្រូវបានបំភាន់ដោយហេតុផលនយោបាយឡើយ។ កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរតាំងពីខែមុនអំពីបាឡុង ដែលបានហោះកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏តានតឹង។បាឡុងមួយចំនួនបានឆ្លងកាត់កោះនេះ ដោយខ្លួនឯង មុនពេលបាត់ខ្លួន។រហូតមកដល់ពេលនេះ ក្រសួងការពារជាតិចិនបានបដិសេធមិនធ្វើអត្ថាធិប្បាយលើវត្តមានរបស់បាឡុងទាំងនោះទេ។ ប៉ុន្តែថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងលោក ឈិន ប៊ិនហួ(Chen Binhua)អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិនពុំបានផ្តល់ការឆ្លើយតបជាផ្លូវការដ៏យូរបំផុតទេ ចំពោះការត្អូញត្អែពីសំណាក់កោះតៃវ៉ាន់ដែលបានផ្តល់ឱ្យជនរួមជាតិតៃវ៉ាន់ ពោពេញដោយការសង្ស័យ ។លោកបាននិយាយថា ភាគច្រើននៃបាឡុងទាំងនោះ ត្រូវបានដំណើរការដោយក្រុមហ៊ុនឯកជនរាប់ម៉ឺន ដូចដែលមានការបង្ហោះទាំងឡាយរជុំវិញពិភពលោកជារៀងរាល់ថ្ងៃ ដោយលោកបានបន្ថែមថាទាំងនោះពុំមែនជាប្រភេទបាឡុងដែលព្យួរសម្រាប់ពិធីមង្គលការ និងនៅផ្សារទំនើបនោះទេ។ លោក Chen បាននិយាយថា បាឡុងដែលកំពុងរសាត់អណ្តែតនោះ ភាគច្រើនត្រូវបានប្រើប្រាស់ក្នុងគោលបំណងសម្រាប់ជីវិតរបស់មនុស្ស ដូចជាការត្រួតពិនិត្យឧតុនិយមជាដើម។ បាឡុងទាំងនោះមានប្រវត្តិយូរលង់ណាស់មកហើយ គ្មានអ្វីថ្មីទេ។សក្តានុពលសម្រាប់ប្រទេសចិនក្នុងការប្រើប្រាស់បាឡុងសម្រាប់ចារកម្មបានក្លាយជាបញ្ហាសកលកាលពីខែកុម្ភៈឆ្នាំមុន នៅពេលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់នូវអ្វីដែលខ្លួនបាននិយាយថាជាបាឡុងឃ្លាំមើលរបស់ចិន។ ប្រទេសចិនបាននិយាយថា បាឡុងទាំងនោះជាយានស៊ីវិលដែលបានរសាត់ដោយចៃដន្យតែប៉ុណ្ណោះ៕

អគ្គនាយកក្រុមហ៊ុន TikTokរបស់សិង្ហបុរី ត្រូវបានព្រឹទ្ធសភាអាមេរិកសួរចម្លើយអំពីទំនាក់ទំនងជាមួយបក្សកុម្មុយនីស្តចិន

2024/02/01 08:02:32 pm        273
អគ្គនាយកក្រុមហ៊ុនជនជាតិសិង្ហបុរីរបស់ក្រុមហ៊ុនបណ្ដាញសង្គម TikTok លោក ឈូ ស៊ូ ស៊ី (Chew Shou Zi)កាលពីថ្ងៃពុធបានត្រូវបានសួរដដែលៗអំពីទំនាក់ទំនងរបស់លោកជាមួយប្រទេសចិន ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់លោក នៅចំពោះមុខក្រុមតំណាងរាស្ត្រអាមេរិក ចាប់តាំងពីខែមីនាឆ្នាំមុន ។ លោក ឈូ (Chew)ស្ថិតក្នុងចំណោមក្រុមមេដឹកនាំនៃក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្ស ផ្សេងទៀត ដែលត្រូវបានសួរចម្លើយដោយក្រុមសមាជិកព្រឹទ្ធសភាអាមេរិក ជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ក្រុមតំណងរាស្ត្រ ក្នុងការដោះស្រាយក្ដីបារម្ភរបស់ឪពុកម្ដាយ និងក្រុមអ្នកជំនាញជំងឺផ្លូវចិត្ត ដែលថាក្រុមហ៊ុនបណ្ដាញសង្គមនានា បានដាក់ប្រាក់ចំណេញលើវិថី ដែលនឹងធានាថាវាទិការ platforms នានារបស់ពួកគេនឹងមិនប៉ះពាល់ដល់កុមារ។ លោក ឈូ បានផ្ដល់សក្ខីកម្មរួមជាមួយអគ្គនាយកក្រុមហ៊ុនបណ្ដាញសង្គមយក្ស Meta លោក Mark Zuckerberg អគ្គនាយកក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំ X គឺលោកស្រី Linda Yaccarino អគ្គនាយកក្រុមហ៊ុនបណ្ដាញសង្គម Snap លោក Evan Spiegel និងអគ្គនាយកក្រុមហ៊ុនបណ្ដាញសង្គម Discord គឺលោក Jason Citron។ សមាជិកព្រឹទ្ធសភាអាមេរិក លោក Tom Cotton កាលពីថ្ងៃពុធ បានសួរលោក ឈូ ដដែលៗ អំពីទំនាក់ទំនងរបស់លោកជាមួយប្រទេសចិន។ លោកបានសួរលោកឈូ ដែលបានឆ្លើយតបជាភាសាសិង្ហបុរី ថា តាមសម្ដីដែលអ្នកតែងតែនិយាយជារឿយៗ ថាអ្នករស់នៅក្នុងប្រទេសសិង្ហបុរី តើអ្នកមានសញ្ជាតិអ្វី។ ក្រោយមកលោក Cotton បានសួរថាតើនាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាញសង្គម TikTok ធ្លាប់បានដាក់ពាក្យសុំចូលជាសញ្ជាតិចិនដែរឬទេ។ លោកបានឆ្លើយតថាទេ ខ្ញុំមិនបានដាក់ពាក្យស្នើសុំចូលសញ្ជាតិចិនទេ ។ ខ្ញុំធ្វើការបម្រើឲ្យប្រទេសរបស់ខ្ញុំនៅក្នុងប្រទេសសិង្ហបុរី ។ខ្ញុំជាជនជាតិសិង្ហបុរី ៕

យោធាកោះតៃវ៉ាន់ ធ្វើសមយុទ្ធប្រដូចទៅនឹងការវាយប្រហាររបស់ចិន

2024/02/01 07:57:17 pm        260
យោធារបស់កោះតៃវ៉ាន់កាលពីថ្ងៃពុធ ៣១ មករា បានធ្វើសេណារីយ៉ូ ឬចំហាកមួយ ជាទីដែលប្រទេសចិនភ្លាមៗនោះ បានប្រែក្លាយសមយុទ្ធធម្មតាមួយនៅជុំវិញកោះនេះ ទៅជាការវាយប្រហារជាក់ស្តែង នៅថ្ងៃតែមួយដែលចិនបានរៀបចំការល្បាតត្រៀមប្រយុទ្ធ មួយផ្សេងទៀតនៅជិតកោះតៃវ៉ាន់។ នាវាកងទ័ពជើងទឹក ទាហាន រថក្រោះ និងរថពាសដែក បានចូលរួមក្នុងសមយុទ្ធដែលបានធ្វើឡើងនៅ ទីក្រុង កៅស៊ីង (Kaohsiung)និងទីក្រុង តៃទុង (Taitung) ដោយមន្ត្រីយោធា លោក កូ ទីងយី ( Ko Ting-yi) ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កងទ័ពបានពង្រឹងដំណើរការហ្វឹកហ្វឺន ដើម្បីទប់ទល់ ការប្រឈមទៅនឹងការគំរាមកំហែងដែលចេះតែកើនឡើងពីសត្រូវញឹកញាប់ ។ កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់ពីរដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិក៏ដោយ បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន ប្រតិបត្តិការជាប្រចាំនៅលើអាកាស និងសមុទ្រជុំវិញកោះនេះ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីដាក់សម្ពាធលើកោះតៃវ៉ាន់ឱ្យទទួលយកអធិបតេយ្យភាពរបស់ចិន។ អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់និយាយថា យន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន តែងតែអនុវត្ត ការល្បាតត្រៀមប្រយុទ្ធរួមគ្នា ។ កោះនេះបានរាយការណ៍ពីការល្បាតបែបនេះមួយទៀតកាលពីថ្ងៃពុធ ដែលមានការចូលរួមពីយន្តហោះចិនចំនួន ២២ គ្រឿង៕

លោក ត្រាំ៖ អ្នកមិនចាំបាច់ត្រូវការកិច្ចព្រមព្រៀងនោះទេ ស្តីពីអន្តោប្រវេសន៍នៅព្រំដែន

2024/02/01 07:50:32 pm        240
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានក្រើនរំលឹកដល់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ កុំឱ្យចរចា «កិច្ចព្រមព្រៀងព្រំដែនដែលមិនល្អប្រសើរ» ក្នុងពេលមានកិច្ចខិតខំប្រឹងប្រែងរបស់បក្សទាំងពីរ នៅក្នុងសភា ដើម្បីរឹតបន្តឹងសន្តិសុខព្រំដែន។លោកត្រាំ ជាអ្នកនាំមុខគេសម្រាប់ការតែងតាំងក្នុងតំណែងប្រធានាធិបតី ពីគណបក្សសាធារណរដ្ឋ បានអំពាវនាវឱ្យសមាជិកសភា ច្រានចោលកិច្ចព្រមព្រៀងណាមួយ នៅមុនការបោះឆ្នោត ខែវិច្ឆិកា ដែលនឹងកំណត់ការគ្រប់គ្រងនៅសេតវិមាន និងសភា។លោក ត្រាំ បានធ្វើការអត្ថាធិប្បាយដូច្នេះ បន្ទាប់ពីបានជួបជាមួយសហជីព អ៊ីនធឺណេសិនណល ប្រាឌ័រហ៊ូដ អូស ធីមស្ទ័រ(International Brotherhood of Teamsters) ជាសហជីពធំបំផុតមួយនៅអាមេរិក ខណៈលោកប្រជែងរកការគាំទ្រពីក្រុមការងារ នៅមុនការបោះឆ្នោតសកល ដែលទំនងជាមានការផ្គូរផ្គងឡើងវិញជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden នៅក្នុងខែវិច្ឆិកា។បន្ទាប់ពីជំនួប លោក Trump មានមន្ទិលសង្ស័យថាតើ អ្នកដឹកនាំក្រុមសហជីព ធីមស្ទ័រ(Teamsters) នឹងគាំទ្រលោកឬទេ ដែលពួកគេបានគាំទ្រលោក Biden នៅមុនការបោះឆ្នោតឆ្នាំ ២០២០ ប៉ុន្តែ បានអះអាងថា មានការគាំទ្រខ្លាំង ក្នុងចំណោមសមាជិកសាមញ្ញរបស់សហជីព។

ប្រមុខអង្គការសហប្រជាជាតិ ចាត់ទុកទីភ្នាក់ងារ UNRWA ថាជា «ឆ្អឹងខ្នង» នៃជំនួយមនុស្សធម៌នៅហ្កាហ្សា

2024/02/01 07:40:04 pm        239
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន របស់អង្គការរបស់លោកថាជា «ឆ្អឹងខ្នង» នៃជំនួយនៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ បន្ទាប់ពីប្រទេសជាច្រើន បានផ្អាកការផ្តល់មូលនិធិជុំវិញការអះអាងរបស់អ៊ីស្រាអែលថា បុគ្គលិកទីភ្នាក់ងារ UNRWA ១២នាក់ បានចូលរួមក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា។ លោក Guterres បាននិយាយទៅកានាគណៈកម្មាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិប៉ាឡេស្ទីនថា លោកបានជួបជាមួយម្ចាស់ជំនួយ ដើម្បីស្តាប់ពីការព្រួយបារម្ភរបស់ពួកគេ និងបញ្ជាក់ពីជំហានដែលយើងកំពុងអនុវត្តដើម្បីដោះស្រាយបញ្ហាទាំងនេះ ដែលទីភ្នាក់ងារ UNRWA គឺជាឆ្អឹងខ្នង នៃការឆ្លើយតបផ្នែកមនុស្សធម៌ទាំងអស់ នៅតំបន់ហ្កាហ្សា។ ប្រធានទីភ្នាក់ងារ UNRWA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ការដកមូលនិធិ ទិភ្នាក់ងារ UNRWA គឺ មានហានិភ័យ ដែលនឹងបណ្តាលឱ្យមានការដួលរលំប្រព័ន្ធមនុស្សធម៌នៅតំបន់ហ្កាហ្សា។ ជម្លោះកាន់តែតានតឹងកាលពីថ្ងៃអង្គារ បន្ទាប់ពីប្រទេសអ៊ីស្រាអែល បានចោទប្រកាន់ទីភ្នាក់ងារ UNRWA ថា បានអនុញ្ញាតឱ្យក្រុមហាម៉ាស ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទីភ្នាក់ងារ នៅក្នុងតំបន់ហ្កាហ្សាសម្រាប់សកម្មភាពយោធា។ ទីក្រុងវ៉ាស៊ីនតោន ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងជប៉ុន ស្ថិតក្នុងចំណោមប្រទេសដែលបានផ្អាកការបង់ប្រាក់ទៅឲ្យមូលនិធិ ដោយសារការបង្ហាញព័ត៌មានទាំងនោះ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានស្ថិតក្រោមការពិនិត្យពិច័យជាយូរមកហើយដោយប្រទេសអ៊ីស្រាអែល ដែលចោទប្រកាន់ជាប្រព័ន្ធប្រឆាំងផលប្រយោជន៍របស់ប្រទេសនេះ។ អ៊ីស្រាអែល បានប្តេជ្ញាបញ្ឈប់ការងាររបស់ទីភ្នាក់ងារនេះនៅក្នុងតំបន់ហ្កាហ្សា។ លោក បានចោទប្រកាន់ទីភ្នាក់ងាពីបទ «ជួលភេរវករក្នុងទ្រង់ទ្រាយធំ ដោយអនុញ្ញាតឱ្យហេដ្ឋារចនាសម្ព័ន្ធរបស់ទីភ្នាក់ងារ ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធារបស់ក្រុមហាម៉ាស និងពឹងផ្អែកលើក្រុមហាម៉ាសសម្រាប់ការចែកចាយជំនួយនៅក្នុងតំបន់ហ្កាហ្សា។

សហរដ្ឋអាមេរិក បញ្ជាក់ខួបនៃរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ដោយមានការដាក់ទណ្ឌកម្មបន្ថែម

2024/02/01 07:35:33 pm        90
សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានដាក់ទណ្ឌកម្មបន្ថែមទៀតលើសហភាពមីយ៉ាន់ម៉ា ដោយបញ្ជាក់ពីខួប៣ឆ្នាំនៃរដ្ឋប្រហារ ខណៈទីក្រុងវ៉ាស៊ីនតោន បានកំណត់គោលដៅលើអង្គភាពចំនួន២ និងមនុស្សមួយចំនួន ដែលទីក្រុងនេះបាននិយាយថា មានជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយរបបយោធា។ ការដាក់ទណ្ឌកម្មកាលពីថ្ងៃពុធ គឺជាគោលបំណងចុងក្រោយលើប្រេងឥន្ធនៈដែលរបបយោធាប្រើប្រាស់ ដើម្បីទម្លាក់គ្រាប់បែកពីលើអាកាសនៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយកងកម្លាំងប្រឆាំងរដ្ឋប្រហារ ដែលជារឿយៗបានដាក់គោលដៅទៅលើជនស៊ីវិល ព្រមទាំងសមត្ថភាពរបស់យោធាក្នុងការផលិតសព្វាវុធ។ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមហ៊ុននាំចូល និងចែកចាយប្រេងឥន្ធនៈ សម្រាប់យោធា និងមានទំនាក់ទំនងចែករំលែកប្រាក់ចំណេញជាមួយក្រុមហ៊ុនយោធា Myanmar Economic Holdings Ltd (MEHL) ទីក្រុងវ៉ាស៊ីនតោន ក៏បានដាក់ទណ្ឌកម្មកាលពីឆ្នាំ ២០២១ផងដែរ។ ទីក្រុងវ៉ាស៊ីនតោន ក៏បានកំណត់គោលដៅលើក្រុមហ៊ុនដឹកជញ្ជូនដែលគ្រប់គ្រងដោយក្រុមហ៊ុនយោធា MEHL របស់មីយ៉ាន់ម៉ាគឺក្រុមហ៊ុន Five Star Line ដែលខ្លួនបាននិយាយថា ដឹកជញ្ចូនសម្ភារៈផលិតសព្វាវុធក្នុងស្រុកសម្រាប់យោធា។ ក្រសួងរតនាគារ បាននិយាយថាអង្គភាពទាំងពីរ បានផ្តល់លទ្ធភាពទិញរូបិយប័ណ្ណបរទេស និងការនាំចូលប្រេង និងសម្ភារៈផ្សេងទៀតក្នុងនាមរដ្ឋាភិបាលយោធា។ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងកំពុងចាត់វិធានការនេះ ដើម្បីកំណត់គោលដៅប្រភពចំណូលរបស់របបនេះ ដែលគាំទ្រសកម្មភាពយោធាប្រឆាំងជនស៊ីវិល។ សហភាពមីយ៉ាន់ម៉ា បានជាប់គាំងនៅក្នុងជម្លោះចាប់តាំងពីយោធា បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារនៅឆ្នាំ ២០២១ ដែលបានបង្កឱ្យមានភាពចលាចលទូទាំងប្រទេស។ ការដាក់ទណ្ឌកម្ម ដែលបង្កកទ្រព្យសកម្មនៅសហរដ្ឋអាមេរិករបស់អ្នកទាំងឡាយណាដែលត្រូវបានកំណត់គោលដៅ និងជាទូទៅ រារាំងពលរដ្ឋអាមេរិកពីការធ្វើពាណិជ្ជកម្មជាមួយពួកគេ ដែលបានកើតឡើង ខណៈមេដឹកនាំរបបយោធា លោក Min Aung Hlaing ស្ថិតនៅក្រោមសម្ពាធ បន្ទាប់ពីការបរាជ័យក្នុងសមរភូមិជាបន្តបន្ទាប់ ដែលបានមើលឃើញក្រុមឧទ្ទាម ចូលកាន់កាប់យ៉ាងហោចណាស់ ៣៥ក្រុង ចាប់តាំងពីខែតុលា មក។

ខេត្តព្រះវិហារ អ្នកសារព័ត៌មានចំនួន ៣៥នាក់ បានចុះបញ្ជីមកពី២១អង្គភាព

2024/02/01 06:48:06 pm        309
ព្រះវិហារ៖ ខេត្តព្រះវិហារ អ្នកសារព័ត៌មានចំនួន៣៥នាក់មកពី២១អង្គភាព បានចុះបញ្ជីប្រចាំ នៅក្នុងខេត្ត ដែលបានរួមចំណែកយ៉ាងសំខាន់​ក្នុងការចុះយកព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន អំពីសកម្មភាព ​សមិទ្ធផលនានា​នៅក្នុងខេត្ត ក្នុងនោះ​មានគេហទំព័រ ០៨អង្គភាព ស្មើនិង១៩នាក់, ទូរទស្សន៍ ១២អង្គភាព មាន១៥នាក់ និង កាសែតចំនួន ០១អង្គភាព ០១នាក់។លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ថ្លែងបែបនេះ នាថ្ងៃទី៣១ ខែមករា ម្សិលមិញនេះ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅផែនការសកម្មភាពការងារ សម្រាប់ ឆ្នាំ២០២៤ ដើម្បីពិនិត្យមើលពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក ស្តាប់បញ្ហា ប្រឈម និងស្វែងរកដំណោះស្រាយឆ្លើយតប ក្នុងគោលដៅ ជួយជំរុញឱ្យមន្ទីរព័ត៌មានខេត្តកាន់ តែរីកចំរើនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ពិធីនេះប្រព្រឹត្តិទៅនៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ ទាំងប្រាំ មន្ដ្រីរាជការ និងមន្ដ្រីកិច្ចសន្យាជាច្រើនរូបទៀត។នាឱកាសនោះលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត បានឱ្យដឹងទៀតថា រយៈពេល០១​ឆ្នាំ២០២៣​ ការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មាន បានចុះយក ព័ត៌មានពី​សកម្មភាព​របស់ថ្នាក់​ដឹកនាំ​ខេត្ត បណ្ដាមន្ទីរវិស័យ និងតាមមូលដ្ឋាននានាក្នុងភូមិ សាស្ដ្រខេត្តសរុបចំនួន ២៨៧លើក​ ក្នុងនោះបានផលិតជាព័ត៌មានខ្លីចំនួន ១៤៣ព័ត៌មាន, បាន ធ្វើការផ្សព្វផ្សាយព័ត៌មាន​នៅលើបណ្ដាញសង្គមហ្វេសប៊ុកចំនួន ២២៣ព័ត៌មានវីឌីអូ និង១៩៦ ព័ត៌មានរូបភាព, បង្ហោះវីឌីអូលើ Youtube ចំនួន ៥៦ព័ត៌មាន និងTiktok ចំនួន ៤១ព័ត៌មាន, និងធ្វើការផ្សព្វផ្សាយផ្សាយ​នៅវិទ្យុជាតិភ្នំត្បែង ៩៧MHz បានចំនួន ១៥,៥៣៤អត្ថបទ។ថ្លែងក្នុងឱកាសនោះ លោក ណុប វុធ្ធី អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំប្រឹងប្រែង ​ក្នុងការបំពេញការងារតាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និង ទទួលខុសត្រូវខ្ពស់ ​រហូតទទួលបាននូវការកោតសរសើរ ​ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ពិសេសពីសំណាក់ឯកឧត្តមអភិបាលខេត្ត។ តែទោះបែបនេះក្ដី លោកក៏បានជម្រុញណែនាំបន្ថែមដល់មន្រ្តីជំនាញទាំងអស់ បន្តយក ចិត្តទុកដាក់ បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនក្នុងវិស័យព័ត៌មាន ឲ្យបានកាន់តែប្រសើរ ប្រកបដោយគុណភាព និង​ឈរលើវិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន។ ​លើសពីនេះត្រូវបង្កើន កិច្ចសហការឱ្យ​បាន​ជិតស្និទជាមួយបណ្ដាមន្ទីរវិស័យ រដ្ឋបាលក្រុងស្រុក ដើម្បីផលិតបទយក ការណ៍អំពីការអភិវឌ្ឍន៍ និងសមិទ្ធផលនានារបស់ខេត្តឱ្យបានផុលផុស៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍​៖ «ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជាចលករ​នៃការ​អនុវត្ត​ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»
08/15/2026 01:08 PM
ការតម្រង់ជួរវិលត្រឡប់មកវិញនៅតាមស្ថានីយប្រេងក្រុងមូស្គូ ស្របពេលការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន
08/15/2026 01:08 PM
[UPDATE] ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ២០នាក់
08/15/2026 12:08 PM
អាមេរិក ព្រមានអ៊ីរ៉ង់ថា ខ្លួននឹងបង្កើនសម្ពាធសេដ្ឋកិច្ច ខណៈនាវាពីរគ្រឿងទៀតត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
08/15/2026 12:08 PM
ISI ប្រែក្លាយជាពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់នារដូវកាលថ្មី ក្រោយនាំកីឡាករបរទេសចំណូលថ្មី ៤រូបន្ថែម
08/15/2026 12:08 PM
រដ្ឋាភិបាលយេម៉ែននិយាយថា មីស៊ីលក្រុមឧទ្ទាមហ៊ូធីសម្លាប់ជនស៊ីវិល ៤នាក់នៅទីក្រុងកំពង់ផែ Mocha
08/15/2026 12:08 PM
លោកPutin៖ រុស្ស៊ី និងកូរ៉េខាងជើង កំពុងសម្របសម្រួលលើសន្តិសុខក្នុងតំបន់
08/15/2026 11:08 AM
ក្រសួងប្រៃសណីយ៍ បើក​សិក្ខាសាលាស្តីពី «កម្មវិធីប្រកួត​ប្រជែង​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅ​លើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ លើកទី៧» ដើម្បីបញ្រ្ជាបការយល់ដឹងសិស្ស-និស្សិត និង​ទាញ​អត្ថ​ប្រយោជន៍ពីបច្ចេកវិទ្យានេះ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
08/15/2026 11:08 AM
វប្បធម៌ចែករំលែក៖ សភាពាណិជ្ជកម្មកម្ពុជា នាំថវិកាជាង១លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា
08/15/2026 10:08 AM
អ៊ីរ៉ង់នៅប្រកាន់តឹងចំពោះច្រកសមុទ្រ ខណៈលោក Trump ប្រាប់​ពលរដ្ឋ​អាមេរិក​ទទួល​យក​តម្លៃប្រេងខ្ពស់
08/15/2026 10:08 AM