សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុន Samsung មើលឃើញការស្ទុះងើបឡើងវិញ នៃតម្រូវការឧបករណ៍បច្ចេកវិទ្យានៅឆ្នាំ២០២៤

2024/01/31 04:57:06 pm        143
ក្រុមហ៊ុន ស៊ែមសុង អេឡិចត្រូនិច (Samsung Electronics) បានបង្ហាញពីការបន្តស្ទុះងើបឡើងវិញនៃបន្ទះឈីបអង្គចងចាំ (memory chips) និងតម្រូវការបច្ចេកវិទ្យានៅឆ្នាំ២០២៤ នេះ បន្ទាប់ពីបានរាយការណ៍នៃការធ្លាក់ចុះចំនួន ៣៤% ធៀបនឹងឆ្នាំមុននៅក្នុងប្រាក់ចំណេញត្រីមាសទី៤ របស់ខ្លួន បើទោះបីជាតម្លៃអង្គចងចាំបានស្ទុះងើបឡើងវិញក៏ដោយ ហើយនោះដោយសារតែតម្រូវការអ្នកប្រើប្រាស់នៅតែខ្សោយនៅក្នុងអាជីវកម្មជាច្រើន។ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់ពិភពនេះលោកបាននិយាយថា ខ្លួនរំពឹងថាក្រុមហ៊ុនផលិតទូរស័ព្ទ និងកុំព្យូទ័រ នឹងដាក់បន្ទះឈីបកាន់តែច្រើន និងកាន់តែប្រសើរនៅក្នុងឧបករណ៍ នៅពេលការប្រើប្រាស់ប្រាជ្ញាសិប្បនិមិត្តរីកធំឡើង ខណៈតម្រូវការដើម្បីជំនួសម៉ាស៊ីនមេចាស់ៗក៏នឹងជួយដល់ការងើបឡើងវិញបន្តិចម្តងៗនៅក្នុងតម្រូវការបន្ទះឈីបផងដែរ។ក្រុមហ៊ុន Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅក្នុងឆ្នាំ២០២៤ នេះ អាជីវកម្មអង្គចងចាំរំពឹងថាទីផ្សារនឹងបន្តងើបឡើងវិញ ទោះបីជាមានឧបសគ្គដែលអាចកើតមានជាច្រើន រួមទាំងគោលនយោបាយអត្រាការប្រាក់ និងបញ្ហាភូមិសាស្ត្រនយោបាយក៏ដោយ»។អស់រយៈពេលពេញមួយឆ្នាំ អាជីវកម្មបន្ទះឈីបរបស់ Samsung បានធ្លាក់ចុះដល់កម្រិតខ្ពស់បំផុតនៃការខាតបង់ចំនួន ១៤,៩ សែនកោដិ៍វ៉ុន ក្នុងឆ្នាំ២០២៣ ពីប្រាក់ចំណេញដែលទទួលបានចំនួន ២៣,៨ សែនកោដិ៍វ៉ុន កាលពីឆ្នាំមុន ដោយរងផលប៉ះពាល់ពីការធ្លាក់ចុះមិនធ្លាប់មានពីមុនមក ដែលបណ្តាលមកពីតម្រូវការចុះខ្សោយសម្រាប់ឧបករណ៍ប្រើប្រាស់បន្ទះឈីប៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញក្នុងកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

2024/01/31 04:30:47 pm        290
ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជា​អធិប​តី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៤។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត​ ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធរឱ្យថែរក្សាសន្តិសុខឱ្យបានល្អនៅខេត្តព្រះសីហនុ ព្រោះកត្តាសន្តិសុខនេះ មានសារសំខាន់ណាស់ក្នុងការទាក់ទាញទេសចរ ។ កិច្ចការងារនេះ គឺធំ ដែលអាចឱ្យយើង សម្រេចបាននូវចីរភាពទាញសក្ដានុពលនៃការីកចម្រើនពហុវិស័យ ។ កិច្ចការធំបំផុត គឺបញ្ហាគ្រឿងញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ ។សម្ដេចធិបតី បញ្ជាឱ្យបិទទីតាំងបាញ់កាំភ្លើងនៅខេត្តព្រះសីហនុ និងបញ្ឈប់ការចេញអាជ្ញាបណ្ណសុំបង្កើតទីតាំងបាញ់កាំភ្លើងផងដែរ ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជន ពីរកន្លែងនៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។ ចំណែកទីតាំងកងទ័ពដែលមានទីលានបាញ់កាំភ្លើងក៏មិនត្រូវអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជននោះទេ។-សម្ដេចធិបតីបញ្ជាក់ថា កាលពីម្សិលមិញ (៣០ មករា ២០២៤) សម្ដេចធិបតី បានសម្រេចឱ្យរៀបចំចេញអនុក្រឹត្យមួយឱ្យបញ្ឈប់ការបើកថ្មីចំពោះទីកន្លែងបាញ់កាំភ្លើងឯកជន ឬបាញ់ស៊ីបនេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេចនឹងដឹកនាំផ្ទាល់ ដើម្បីធ្វើយុទ្ធនាការជ្រុងសន្ដិសុខមួយនៅខេត្តព្រះសីហនុ។-សម្តេចធិបតី បញ្ជាក់ថា កម្ពុជាកសាងជិត២០ឆ្នាំ ដើម្បីបង្ហាញថា កម្ពុជាមានសន្ដិភាព ស្ថិរភាព ឱ្យទេសចរមកទស្សនអង្គរវត្ត ទស្សនាកម្ពុជា ប៉ុន្ដែបច្ចុប្បន្ន មានព័ត៌មានអាក្រក់ពាក់ព័ន្ធនឹងសន្ដិសុខ តែពីរឬបី បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អំពាវនាវដល់វិស័យឯកជន ធ្វើការសិក្សា និងពិនិត្យលទ្ធភាពវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីទទួលបានការផ្ដល់ជូនពិសេសពីរាជរដ្ឋាភិបាល បន្ទាប់ពីបានដាក់ចេញនូវ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤នេះ។

កូរ៉េខាងជើង បានធ្វើសមយុទ្ធមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រ

2024/01/31 04:05:57 pm        118
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធ (៣១ មករា) នេះថាប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រមួយកាលពីថ្ងៃទី៣០ ខែមករា។ របាយការណ៍នេះបានបញ្ជាក់ថា ការបាញ់បង្ហោះមីស៊ីលតម្រង់គោលដៅកាលពីថ្ងៃអង្គារ ជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ត្រូវបានប្រកាសដោយយោធាកូរ៉េខាងត្បូង។ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា «សមយុទ្ធនេះបានចូលរួមចំណែកក្នុងការត្រួតពិនិត្យទីតាំងវាយលុកយ៉ាងរហ័សរបស់កងទ័ពប្រជាជនកូរ៉េ (KPA) និងធ្វើអោយប្រសើរឡើងនូវសមត្ថភាពវាយប្រហារជាយុទ្ធសាស្ត្រ» ដោយបន្ថែមថា មីស៊ីលតម្រង់គោលដៅនោះ គឺមានលក្ខណៈ «យុទ្ធសាស្ត្រ» ដែលជាធម្មតាសំដៅទៅលើអាវុធដែលមានសមត្ថភាពនុយក្លេអ៊ែរ។ការសាកល្បងចុងក្រោយបង្អស់សម្រាប់មីស៊ីលដែលមានឈ្មោះថា «វ៉ាសាល-២» (Hwasal-2) គឺជាលើកទីបីហើយដែលទីក្រុងព្យុងយ៉ាង បានសាកល្បងមីស៊ីលតម្រង់គោលដៅក្នុងរយៈពេលតិចជាងមួយសប្តាហ៍។ កូរ៉េខាងជើង កំពុងបង្កើនការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ប៉ុន្តែក្រុមមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បាននិយាយថា ពួកគេមិនបានរកឃើញសញ្ញាណាមួយដែលទីក្រុងព្យុងយ៉ាង មានបំណងចាត់វិធានការយោធាក្នុងពេលឆាប់ៗនោះទេ៕

លោក Bidenបានសម្រេចចិត្តរួចហើយថាត្រូវឆ្លើយតបដោយរបៀបណាចំពោះការវាយប្រហារលើទាហានអាមេរិកនៅហ្ស៊កដានី

2024/01/31 03:14:41 pm        186
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលថ្ងៃអង្គារ ទី៣០ ខែមករាថា លោកបានគិតរួចហើយពីរបៀបដែលត្រូវឆ្លើយតបចំពោះការវាយប្រហារដោយយានដ្រូន ដែលបានសម្លាប់សមាជិក ទាហានអាមេរិកក្នុងប្រទេសហ្ស៊កដានី ខណៈលោកថ្លឹងថ្លែងដាក់ទណ្ឌកម្មលើក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ ដោយមិនបង្កឱ្យមានសង្រ្គាមរីកកាន់តែធំ។ ការថ្លែងបែបនេះរបស់លោក Biden បានកើតមានឡើងនៅពេលលោកនិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ខណៈចាកចេញពីសេតវិមានក្នុងដំណើរយុទ្ធនាការឃោសនាបោះឆ្នោតទៅកាន់រដ្ឋផ្លរីដា តែពុំបានបញ្ជាក់ពីការសម្រេចចិត្តរបស់លោក ដែលបានកើតឡើងបន្ទាប់ពីការពិគ្រោះយោបល់ជាមួយក្រុមទីប្រឹក្សាជាន់ខ្ពស់នៅសេតវិមាននោះទេ។លោកបាននិយាយថា សហរដ្ឋអាមេរិកមិនត្រូវការឲ្យសង្រ្គាមរីករាលដាលនៅមជ្ឈិមបូព៌ានោះទេ ដោយបានបន្ទរការអត្ថាធិប្បាយពីក្រុមមន្ត្រីផ្សេងទៀតកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមិនចង់ឱ្យមានសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ។ លោក Biden បាននិយាយថា លោកគិតថាយើងមិនចង់ឲ្យមានសង្រ្គាមរ៉ាំរ៉ៃនៅមជ្ឈិមបូព៌ាទេ។ នោះមិនមែនជាអ្វីដែលលោកកំពុងស្វែងរកទេ។ លោក Biden បានឆ្លើយថា មែនហើយ នៅពេលត្រូវបានសួរថា តើរូបលោកបានសម្រេចចិត្តបែបណា ដើម្បីឆ្លើយតបចំពោះការវាយប្រហារនោះ។ នៅពេលសួរថាតើអ៊ីរ៉ង់ទទួលខុសត្រូវឬយ៉ាងណា លោក Biden បានបន្ថែមថា លោកនឹងធ្វើនាំពួកគេឲ្យទទួលខុសត្រូវក្នុងន័យថាពួកគេកំពុងផ្គត់ផ្គង់អាវុធ ដល់អ្នកដែលបើកការវាយប្រហារទាំងនោះ។លោក Biden បានថ្លឹងថ្លែងលើជម្រើសរបស់លោក ហើយមានការរំពឹងទុកថា នឹងមានការវាយប្រហារសងសឹក ប៉ុន្តែពេលវេលានៃការឆ្លើយតបគឺមិនច្បាស់លាស់នៅឡើយ៕

វៀតណាម និងហ្វីលីពីន ចុះកិច្ចព្រមព្រៀងលើសន្តិសុខសមុទ្រចិនខាងត្បូង

2024/01/30 09:36:46 pm        89
វៀតណាម និងហ្វីលីពីន បានព្រមព្រៀងគ្នានៅថ្ងៃអង្គារ (៣០ មករា) នេះក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមកងឆ្មាំល្បាតឆ្នេររបស់ពួកគេ និងទប់ស្កាត់ឧប្បត្តិហេតុដែលមិននឹកស្មានដល់ នៅសមុទ្រចិនខាងត្បូង នៅក្នុងសេចក្តីប្រកាសមួយក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងហាណូយ ដោយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr.)។ប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរនេះបាននឹងកំពុងប្រជែងគ្នាទាមទារសិទ្ធិលើផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ៣សែនកោដិ៍ដុល្លារ ដែលចិនទាមទារយកស្ទើរតែទាំងស្រុង។អនុស្សរណៈយោគយល់ចំនួនពីរស្តីពីសន្តិសុខបានគ្របដណ្តប់លើ «ការការពារឧប្បត្តិហេតុនៅសមុទ្រចិនខាងត្បូង» និង «កិច្ចសហប្រតិបត្តិការដែនសមុទ្រ» ក្នុងចំណោមឆ្មាំល្បាតឆ្នេរ នេះបើយោងតាមមន្ត្រីវៀតណាមម្នាក់ដែលបានប្រកាសកិច្ចព្រមព្រៀងក្នុងអំឡុងពេលពិធីផ្លូវការមួយនៅក្នុងវិមានប្រធានាធិបតីរបស់ប្រទេសនេះ។កិច្ចព្រមព្រៀងនៅទីក្រុងហាណូយ ដែលព័ត៌មានលម្អិតមិនត្រូវបានបង្ហាញនោះ អាចប្រថុយនឹងការខឹងសម្បាររបស់ទីក្រុងប៉េកាំង ដែលបានពង្រាយកងនាវាឆ្មាំល្បាតឆ្នេរដ៏ធំរបស់ខ្លួននៅទូទាំងសមុទ្រចិនខាងត្បូង ដើម្បីត្រួតពិនិត្យចំពោះការទាមទារទឹកដីដ៏ធំទូលាយរបស់ខ្លួន៕

នាវាចម្បាំងរុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកនៅសមុទ្រចិនខាងត្បូង

2024/01/30 09:31:55 pm        94
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទ (២៩ មករា) ដោយដកស្រង់សេវាសារព័ត៌មានរបស់កងនាវាចររុស្ស៊ីថា កងនាវាចម្បាំងនៃកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ីឈ្មោះ ម៉ាស្ហាល សាផូសនីខូវ (Marshal Shaposhnikov) បានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកនៅសមុទ្រចិនខាងត្បូង។ទីភ្នាក់ងារព័ត៌មាន អ៊ីនធើហ្វាក (Interfax) បានរាយការណ៍ថា បន្ទាប់ពីបានពិនិត្យរកឃើញនាវាមុជទឹករបស់សត្រូវសិប្បនិមិត្ត និងបញ្ជាក់ការសំរបសំរួលរបស់ខ្លួនពីក្រុមនាវិកឧទ្ធម្ភាគចក្រ នាវាចម្បាំងនោះបានបាញ់គ្រាប់រ៉ូកែត និងអាវុធប្រឆាំងនាវាមុជទឹកជម្រៅជ្រៅទៅកាន់គោលដៅនៅក្នុងសមយុទ្ធនោះ។សារព័ត៌មានដដែលនេះបានបន្ថែមថា នាវាចម្បាំងកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ី ដែលរួមមាននាវាចម្បាំង វ៉ាយ៉ាក (Varyag) និងនាវាចម្បាំង ស្ហាល សាផូសនីខូវ នោះកំពុងស្ថិតក្នុងបេសកកម្ម «ការធ្វើដំណើរផ្លូវឆ្ងាយ» ដែលរួមមានតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕

លោកអធិការបតីអាល្លឺម៉ង់ និងលោកប្រធានាធិបតីអេហ្ស៊ីប លើកឡើងអំពីស្ថានភាព នៅតំបន់ហ្កាហ្សា

2024/01/30 09:23:49 pm        84
អធិការបតីអាល្លឺម៉ង់លោកអូឡាហ្វ សូល ( Olaf Scholz) និងប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតាអាល់ស៊ីស៊ី (Abdel-Fattah al-Sissi) បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃចន្ទអំពីស្ថានភាព នៅតំបន់ហ្កាហ្សាស្ទ្រីប។អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក ស្ទេហ្វែន ហេប៊ីស្ទ្រេត (Steffen Hebestreit) បានប្រកាសកាលពីថ្ងៃចន្ទថា ទាំងការទទួលបានជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប និងការផ្គត់ផ្គង់សម្រាប់ប៉ាឡេស្ទីន ត្រូវតែមានភាពប្រសើរឡើង។លើសពីនេះទៀត ជនស៊ីវិលក្នុងជម្លោះរវាងអ៊ីស្រាអែល និងកងជីវពលភេរវកម្មអ៊ីស្លាមហាម៉ាស ត្រូវតែត្រូវបានការពារឲ្យបានល្អប្រសើរ។យោងតាមសេចក្តីថ្លែងការណ៍របស់លោកហេប៊ីស្ទ្រេត លោកសូល ក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាល្លឺម៉ង់ចាត់ទុកដំណោះស្រាយរដ្ឋពីរចំពោះជម្លោះដែលក្នុងនោះប៉ាឡេស្ទីន នឹងទទួលបានរដ្ឋរៀងៗខ្លួន ជាមធ្យោបាយ ដើម្បីទទួលបានសន្តិភាព និងសន្តិសុខសម្រាប់ភាគីទាំងពីរ។អ្នកនាំពាក្យរូបនេះ បាននិយាយថា លោកសូល បានថ្លែងអំណរគុណដល់លោកអាល់ស៊ីស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីបក្នុងការសម្របសម្រួលជម្លោះនេះ។ ទាំងលោកសូល និង លោកអាល់ស៊ីស៊ី បានព្រមព្រៀងគ្នាថា ការពង្រីកតំបន់នៃសង្រ្គាមហ្កាហ្សា ត្រូវតែត្រូវបានរារាំង។

លោកចន បូលតុន អំពាវនាវឲ្យមានការវាយប្រហារឲ្យ «ខ្លាំងក្លា» នៅខាងក្នុងអ៊ីរ៉ង់ បន្ទាប់ពីការស្លាប់ទាហានអាមេរិក

2024/01/30 09:17:32 pm        107
អតីតទីប្រឹក្សាសន្តិសុខជាតិ លោក ចន បូលតុន (John Bolton) បានអំពាវនាវឲ្យមានការវាយប្រហារ «សងសឹក» នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន បានសម្លាប់ទាហានអាមេរិកបីនាក់ នៅក្នុងប្រទេសហ្ស៊កដានី កាលពីចុងសប្តាហ៍។លោកបូលតុន បាននិយាយកាលពីយប់ថ្ងៃអាទិត្យ នៅលើសារព័ត៌មាន News Nation ថា សហរដ្ឋអាមេ រិកចាំបាច់ត្រូវធ្វើការវាយប្រហារសងសឹក បន្ទាប់ពីការវាយប្រហារដោយយានដ្រូន។ លោកបានបន្តថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវ «ធ្វើឲ្យអ៊ីរ៉ង់ឈឺចាប់គ្រប់គ្រាន់ ដើម្បីធានាថា ខ្លួននឹងមិនព្យាយាមវាយប្រហារស្រដៀងគ្នាលើសហរដ្ឋអាមេរិកម្តងទៀតទេ។លោកបាននិយាយទៀតថា៖ «ដើម្បីឲ្យច្បាស់ ខ្ញុំមិនគិតថា វាគួរតែសមាមាត្រទេ។ ខ្ញុំគិតថា វាគួរតែមិនសមាមាត្រទេ។ នោះហើយជារបៀបដែលអ្នកបង្កើតការរារាំងនៅក្នុងចិត្តរបស់សត្រូវរបស់អ្នក ដែលថា ការចំណាយសម្រាប់ពួកគេក្នុងការវាយប្រហារលើកងកម្លាំងរបស់យើង គឺខ្ពស់ណាស់ ពួកគេនឹងមិនធ្វើវាម្តងទៀតទេ»។ទាហានចំនួនបីនាក់ ត្រូវបានសម្លាប់ និង១២នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារដោយយានដ្រូន នៅក្នុងប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៊ីរីកាលពីថ្ងៃសៅរ៍។ លោកប្រធានាធិបតី បៃដិន បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយ«ក្រុមសកម្មប្រយុទ្ធបដិវត្តន៍គាំទ្រដោយអ៊ីរ៉ង់» ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ប៉ុន្តែអ៊ីរ៉ង់ បានបដិសេធថាពុំមានការជាប់ពាក់ព័ន្ធណាមួយទេ ចាប់តាំងពីពេលនោះមក។នៅក្រោយការវាយប្រហារនោះ សមាជិកសភានៃគណបក្សសាធារណរដ្ឋ បានអំពាវនាវឲ្យលោកបៃដិន សងសឹកអ៊ីរ៉ង់ និងបានរិះគន់លោកចំពោះការឆ្លើយតបបរាជ័យកន្លងមកចំពោះការវាយប្រហារផ្សេងទៀតដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់។

វិបត្តិសមុទ្រក្រហម កំពុងធ្វើតេស្តមហិច្ឆតាពិភពលោករបស់ប្រទេសចិន

2024/01/30 09:13:04 pm        97
នៅពេលដែលក្រុមឧទ្ទាមហ៊ួទី បន្តការវាយលុករបស់ពួកគេលើការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងសមុទ្រក្រហម វិបត្តិកាន់តែជ្រៅឡើង កំពុងធ្វើតេស្តថ្មីមួយចំពោះមហិច្ឆតាដ៏គួរឲ្យចាប់អារម្មណ៍របស់ប្រទេសចិនក្នុងការក្លាយជាអ្នកសម្របសម្រួលអំណាចថ្មី នៅមជ្ឈិមបូព៌ា។ការវាយប្រហារលើផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក បានធ្វើឲ្យពាណិជ្ជកម្មសកលលោកកើនឡើង និងបង្កឲ្យមានការភ័យខ្លាចនៃជម្លោះ ក្នុងតំបន់កាន់តែធំឡើង រយៈពេលជិត៤ ខែនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។រហូតមកទល់ពេលនេះ ការឆ្លើយតបជាសាធារណៈរបស់ចិនចំពោះវិបត្តិសមុទ្រក្រហម ត្រូវបានកំណត់ចំពោះការអំពាវនាវឲ្យបញ្ចប់ការវាយប្រហារលើនាវាស៊ីវិល និងបានបិទបាំងការរិះគន់នៃប្រតិបត្តិការយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ួទី ដែលក្រុមអ្នកវិភាគនិយាយថា ពុំបានធ្វើឲ្យ សេចក្តីប្រាថ្នាសកលរបស់ទីក្រុងប៉េកាំង ឈានដល់គោលដៅនោះទេ។ លោក ម័រឌីឆៃ ចាហ្ស៊ីហ្សា (Mordechai Chaziza) សាស្ត្រាចារ្យជាន់ខ្ពស់នៅមហាវិទ្យាល័យ Ashkelon Academic College ក្នុងប្រទេសអ៊ីស្រាអែល ដែលមានជំនាញក្នុងទំនាក់ទំនងរបស់ចិនជាមួយមជ្ឈិមបូព៌ា បាននិយាយថា ៖«ការឆ្លើយតបដោយប្រយ័ត្នប្រយែង ឬស្ទាក់ស្ទើររបស់ចិន បានធ្វើឲ្យមានផល់ប៉ះពាល់ធ្ងន់ធ្ងរទៅលើមហិច្ឆតារបស់ខ្លួន ក្នុងការក្លាយជាមហាអំណាចពិភពលោក ដែលមានការទទួលខុសត្រូវ»។ដោយទីក្រុងប៉េកាំងបង្ហាញការមិនចង់ចូលរួមដោយផ្ទាល់នៅក្នុងវិបត្តិ សហរដ្ឋអាមេរិក បានព្យាយាមជំរុញប្រទេសចិនឲ្យដាក់សម្ពាធលើអ៊ីរ៉ង់ ដែលបណ្តុះបណ្តាល ផ្តល់មូលនិធិ និងបំពាក់ឲ្យអាវុធឲ្យឧទ្ទាមហ៊ួទី ដើម្បីបង្កើនការវាយប្រហារ។

នាយករដ្ឋមន្ត្រីអង់គ្លេស ឈ្នះការបោះឆ្នោតលើកដំបូងនៅក្នុងព្រឹទ្ធសភា លើច្បាប់សុំសិទ្ធិជ្រកកោនថ្មីរបស់ពលរដ្ឋរវ៉ាន់ដា

2024/01/30 08:15:11 pm        107
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានឈ្នះការបោះឆ្នោតលើកដំបូងនៅក្នុងព្រឹទ្ធសភា លើច្បាប់របស់លោក ដើម្បីពិនិត្យឡើងវិញផែនការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោន ទៅកាន់ប្រទេសរវ៉ាន់ដា កាលពីថ្ងៃចន្ទ។នៅក្រោមផែនការរបស់ប្រទេសរវ៉ាន់ដា ដែលពុំទាន់ត្រូវបានអនុវត្ត អ្នកស្វែងរកសិទ្ធិជ្រកកោនដែលមកដល់ឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអង់គ្លេសតាមទូកតូចៗ នឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសរវ៉ាន់ដាដើម្បីរស់នៅ។បន្ទាប់ពីការជជែកដេញដោលអស់រយៈពេលជាង ៦ ម៉ោង កាលពីថ្ងៃចន្ទ សមាជិកដែលមិនបានបោះឆ្នោតនៅព្រឹទ្ធសភា ដែលភាគច្រើនជាអតីតអ្នកនយោបាយ និងមន្ត្រីរដ្ឋាភិបាល មិនបានធ្វើវិសោធនកម្ម ដែលបានលុបចោលច្បាប់ដោយសំឡេង ២០៦ ទល់នឹង ៨៤សំឡេង។ បន្ទាប់មក ច្បាប់នេះ បានអនុម័តនូវអ្វីដែលគេហៅថា អំណានលើកទីពីរដោយគ្មានការបោះឆ្នោតជាផ្លូវការ មានន័យថាពេលនេះ វានឹងប្រឈមមុខរយៈពេលជាច្រើនថ្ងៃទៅនឹងការពិនិត្យយ៉ាងយកចិត្តទុកដាក់។ទោះបីជាមានការថ្កោលទោសយ៉ាងទូលំទូលាយចំពោះផែនការនេះក៏ដោយ ក៏គណបក្សប្រឆាំងធំ មានការស្ទាក់ស្ទើរក្នុងការបោះឆ្នោតប្រឆាំងច្បាប់នេះ នៅដំណាក់កាលនេះ ជុំវិញការព្រួយបារម្ភថា សមាជិកសភាអាចប្រព្រឹត្តហួសពីតួនាទីរបស់រដ្ឋធម្មនុញ្ញ ដោយបោះឆ្នោតបដិសេធសេចក្តីស្នើច្បាប់ អនុម័តដោយរដ្ឋសភាដែលបានបោះឆ្នោត ជាជាងការផ្តោតលើការពិនិត្យពិច័យ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

WHO ៖ ការវាយប្រហារប្រហែល ៤លើក លើប្រព័ន្ធថែទាំសុខភាពក្នុង ១ថ្ងៃនៅតំបន់ជម្លោះ អំឡុងឆ្នាំ ២០២៦
08/15/2026 01:08 PM
ក្រុមហ៊ុនតាមដានបាននិយាយថា ប្រទេសអ៊ីរ៉ង់បានបន្តផ្ទុកប្រេងលើនាវានៅកោះ Kharg
08/15/2026 01:08 PM
រដ្ឋមន្ត្រីការបរទេសយេម៉ែន៖ ក្រុមហ៊ូទី មិនអាចយកច្រកសមុទ្រ Bab al-Mandeb ជាចំណាប់ខ្មាំងបានទេ
08/15/2026 01:08 PM
WHO ៖ ការសាកល្បងវ៉ាក់សាំងជំងឺអេបូឡារីកចម្រើន ស្របពេលការរីករាលដាលឆ្លងដល់ខេត្តទី ៦របស់កុងហ្គោ
08/15/2026 01:08 PM
រដ្ឋមន្រ្តីក្រសួងទេសចរណ៍​៖ «ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជាចលករ​នៃការ​អនុវត្ត​ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»
08/15/2026 01:08 PM
ការតម្រង់ជួរវិលត្រឡប់មកវិញនៅតាមស្ថានីយប្រេងក្រុងមូស្គូ ស្របពេលការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន
08/15/2026 01:08 PM
[UPDATE] ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ២០នាក់
08/15/2026 12:08 PM
អាមេរិក ព្រមានអ៊ីរ៉ង់ថា ខ្លួននឹងបង្កើនសម្ពាធសេដ្ឋកិច្ច ខណៈនាវាពីរគ្រឿងទៀតត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
08/15/2026 12:08 PM
ISI ប្រែក្លាយជាពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់នារដូវកាលថ្មី ក្រោយនាំកីឡាករបរទេសចំណូលថ្មី ៤រូបន្ថែម
08/15/2026 12:08 PM
រដ្ឋាភិបាលយេម៉ែននិយាយថា មីស៊ីលក្រុមឧទ្ទាមហ៊ូធីសម្លាប់ជនស៊ីវិល ៤នាក់នៅទីក្រុងកំពង់ផែ Mocha
08/15/2026 12:08 PM