សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសកាតា សង្ឃឹមថា ការសងសឹករបស់អាមេរិក នឹងមិនធ្វើឲ្យប៉ះពាល់ដល់ការចរចាចំណាប់ថ្នូរនោះទេ

2024/01/30 08:08:53 pm        121
នាយករដ្ឋមន្ត្រីប្រទេសកាតាកាលពីថ្ងៃចន្ទ បាននិយាយថា លោកសង្ឃឹមថា ការសងសឹករបស់សហរដ្ឋអាមេរិក ចំពោះការវាយប្រហារដែលបានសម្លាប់ទាហានអាមេរិកបីនាក់ ក្នុងប្រទេសហ្ស៊កដានី នឹងមិនប៉ះពាល់ដល់វឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងថ្មីដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅក្នុងកិច្ចពិភាក្សានៅចុងសប្តាហ៍នេះនោះទេ។ នាយករដ្ឋមន្ត្រីប្រទេសកាតា លោក Sheikh Mohammed បាននិយាយនៅក្នុងកម្មវិធី Washington Think Tank នៅពេលត្រូវបានសួរថាតើ ការសងសឹករបស់សហរដ្ឋអាមេរិកចំពោះការវាយប្រហារដោយយានដ្រូនដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ អាចបំផ្លាញកិច្ចព្រមព្រៀងដែលកំពុងលេចចេញឬទេ លោកនិយាយថា លោកសង្ឃឹមថា គ្មានអ្វីនឹងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដែលយើងកំពុងធ្វើ ឬធ្វើឱ្យប៉ះពាល់ដល់ដំណើរការនោះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានព្យាយាមជួយសម្រួលដល់ការដោះលែងចំណាប់ថ្នូរជាង ១០០នាក់ ដែលនៅតែចាប់ជាចំណាប់ថ្នូរ បន្ទាប់ពីមានការវាយលុកដ៏ឃោឃៅកាលពីថ្ងៃទី ៧ ខែតុលា ចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធមកពីក្រុមហាម៉ាស ដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា។ ភាពតានតឹង បានកើនឡើងនៅជុំវិញមជ្ឈិមបូព៌ា ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាស និងតាមជើងគោក ដោយកងកម្លាំងក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន បានវាយប្រហារលើគោលដៅសហរដ្ឋអាមេរិក និងគោលដៅផ្សេងទៀត នៅសមុទ្រក្រហម ក្នុងការវាយប្រហារដែលបានបង្អាក់ដល់ការដឹកជញ្ជូននៅទូទាំងពិភពលោក។ មន្ត្រីអាមេរិក បាននិយាយថា នៅក្នុងការកើនឡើងដ៏សំខាន់មួយ សមាជិកអង្គភាពសេវាអាមេរិកបីនាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ៣៤ នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយយានដ្រូនដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ លើកងទ័ពអាមេរិកនៅភាគឦសានប្រទេសហ្ស៊កដានី ក្បែរព្រំដែនប្រទេសស៊ីរី។

ចិនកំពុងតវ៉ាចំពោះការសួរចម្លើយ និងការនិរទេសនិស្សិតរបស់ខ្លួននៅព្រំដែនសហរដ្ឋអាមេរិក

2024/01/30 07:53:39 pm        111
រដ្ឋាភិបាលចិនបានតវ៉ាចំពោះសហរដ្ឋអាមេរិកជុំវិញការប្រព្រឹត្តលើជនជាតិចិនដែលទៅសិក្សានៅអាមេរិក ដោយនិយាយថា អ្នកខ្លះត្រូវបានសួរចម្លើយអស់ជាច្រើនម៉ោង មានការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិក ហើយក្នុងករណីខ្លះត្រូវបាននិរទេសចេញពីប្រទេសដោយបង្ខំទៀតផង។ យោងតាមការបង្ហោះនៅលើគេហទំព័ររបស់ស្ថានទូតចិន។ លោក ស៊ីហ្វឹង (Xie Feng) ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ជនជាតិចិនរាប់សិបនាក់ដែលកាន់ទិដ្ឋាការត្រឹមត្រូវត្រូវបានបដិសេធមិនឲ្យចូលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នៅពេលត្រឡប់ទៅសាលារៀនវិញបន្ទាប់ពីការធ្វើដំណើរទៅក្រៅប្រទេស ឬទៅសួរសុខទុក្ខសាច់ញាតិក្នុងប្រទេសចិន ។ លោកបាននិយាយកាលពីថ្ងៃអាទិត្យក្នុងព្រឹត្តិការណ៍នៅឯស្ថានទូត ស្តីពីការផ្លាស់ប្តូរនិស្សិត ថា នៅពេលពួកគេចុះចតនៅអាកាសយានដ្ឋាន អ្វីដែលរង់ចាំពួកគេគឺការសួរចម្លើយរយៈពេលប្រាំបីម៉ោងដោយក្រុមមន្ត្រីដែលហាមឃាត់ពួកគេមិនឱ្យទាក់ទងឪពុកម្តាយរបស់ពួកគេ ជាចោទប្រកាន់ដោយគ្មានមូលដ្ឋានលើនិសិត្សទាំងនោះ ហើយថែមទាំងបានបង្ខំពួកគេធ្វើមាតុភូមិនិវត្តន៍ និងហាមឃាត់មិនឲ្យចូលក្នុងអាកាសយានដ្ឋានទៀតផង ។ លោកបាននិយាយថា ទង្វើបែបនេះ ពិតជាមិនអាចទទួលយកបានោឡើយ ។ ការតវ៉ានេះកើតឡើងខណៈសហរដ្ឋអាមេរិក និងចិនព្យាយាមជំរុញនិស្សិត និងការផ្លាស់ប្តូរផ្សេងទៀត ដើម្បីពង្រឹងទំនាក់ទំនងរវាងមហាអំណាចទាំង២ ដែលបានប្រែក្លាយការប្រឈមដាក់គ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើ ផ្នែកពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស និងទិសដៅអនាគតរបស់ពិភពលោកជាដើម។ យោងតាមការផ្សព្វផ្សាយរបស់ស្ថានទូត និស្សិតចិនជិត ២៩ម៉ឺននាក់កំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក ប្រហែលមួយភាគបីនៃនិស្សិតបរទេសនៅក្នុងប្រទេសនោះ។ ចិនមាននិស្សិតជាង១,៣លាននាក់កំពុងសិក្សានៅបរទេសច្រើនជាងប្រទេសផ្សេងៗ។ នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតដាច់ដោយឡែកមួយ ស្ថានទូតចិនបាននិយាយថា ខ្លួនបានតវ៉ាទៅនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក អំពីការធ្វើទុកបុកម្នេញលើនិសិ្សតដែលបានទៅដល់អាកាសយានដ្ឋាន ឌូឡេស (Dulles) ក្នុងទីក្រុង Washington, DC ។ សេចក្តីថ្លែងការណ៍នេះបានដាស់តឿននិស្សិតចិនឱ្យមានការប្រុងប្រយ័ត្ននៅពេលចូលទៅក្នុងអាកាសយានដ្ឋាននោះ ៕

អ៊ីតាលីកំណត់គោលដៅលើថាមពល និងការធ្វើទេសន្តរប្រវេសន៍ នៅក្នុង«សករាជថ្មី»ជាមួយអាហ្វ្រិក

2024/01/30 07:48:18 pm        151
ប្រទេសអ៊ីតាលី បានរៀបចំកិច្ចប្រជុំកំពូលនៃមេដឹកនាំអាហ្រ្វិក កាលពីថ្ងៃចន្ទ ដែលនាយករដ្ឋមន្រ្តីលោកស្រី ហ្គីអ័រហ្គៀ មេឡូនី ( Giorgia Meloni) បានអំពាវនាវឲ្យមាន «សករាជថ្មី» នៅក្នុងទំនាក់ទំនងជាមួយទ្វីបដែលផ្តោតលើថាមពល និងបញ្ឈប់ការធ្វើទេសន្តរប្រវេសន៍ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ។លោកស្រីមេឡូនី ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ ២០២២ លើសំណើប្រឆាំងជនអន្តោប្រវេសន៍ បានបង្ហាញផែនការដែលបំផុសគំនិតយ៉ាងខ្លាំងសម្រាប់ទ្វីបអាហ្រ្វិក ផ្តោតលើវិធីសាស្រ្ត «មិនកេងយកប្រយោជន៍» ដែលបំផុសគំនិតដោយលោក អ៊ីនរីកូ ម៉ាតេ (Enrico Mattei) ដែលជាស្ថាបនិកក្រោយ សង្គ្រាមនៃក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ីតាលីគឺEni។អ្វីដែលគេហៅថាផែនការរបស់លោកម៉ាតេ (Mattei) សង្ឃឹមថា នឹងដាក់ប្រទេសអ៊ីតាលីជាស្ពានសំខាន់មួយរវាងទ្វីបអាហ្រ្វិក និងអឺរ៉ុប ដោយបញ្ចូលថាមពលទៅភាគខាងជើង ខណៈពេលដែលការផ្លាស់ប្តូរការវិនិយោគនៅភាគខាងត្បូងសម្រាប់កិច្ចព្រមព្រៀងដែលមានបំណងទប់ស្កាត់ការធ្វើទេសន្តរប្រវេសន៍។លោកស្រីមេឡូនី បានថ្លែងថា ផែនការដំបូង នឹងត្រូវបានផ្តល់មូលនិធិដល់កិច្ចព្រមព្រៀងនេះនូវទឹកប្រាក់ ចំនួន ៥,៥ ពាន់លានអឺរ៉ូ (៥,៩ ពាន់លានដុល្លារ) ដែលមួយចំនួនជាប្រាក់កម្ចីដោយការវិនិយោគផ្តោតលើថាមពល កសិកម្ម ទឹក សុខភាព និងការអប់រំ។តំណាងប្រទេស២៥ បានចូលរួមកិច្ចប្រជុំកំពូលនៅព្រឹទ្ធសភាអ៊ីតាលី ដែលត្រូវបានគេហៅថា «ស្ពានសម្រាប់ការរីកចម្រើនរួម» រួមជាមួយនឹងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ុស៊ុឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen)និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងធនាគារពិភពលោក។

សហរដ្ឋអាមេរិក ចាប់ផ្តើមដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសវេណេហ៊្សុយអេឡា

2024/01/30 07:05:38 pm        156
សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (២៩ មករា) បានចាប់ផ្តើមដាក់ទណ្ឌកម្មឡើងវិញលើប្រទេសវេណេហ្ស៊ុយអេឡា ហើយប្រភពរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បាននិយាយថា ការរឹតបន្តឹងលើឧស្សាហកម្មប្រេងអាចត្រូវបានអនុញ្ញាតឱ្យផុតកំណត់ បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះបានគាំទ្រការហាមឃាត់បេក្ខភាពរបស់គណបក្សប្រឆាំងឈានមុខគេ នៅក្នុង ការបោះឆ្នោតប្រធានាធិបតី។សហរដ្ឋអាមេរិក បានផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មសម្រាប់សមាជិកអង្គការ OPEC គឺប្រទេសវ៉េណេហ្ស៊ុយអេឡា នេះក្នុងខែតុលា ក្នុងការទទួលស្គាល់កិច្ចព្រមព្រៀងសម្រាប់ការបោះឆ្នោតនៅឆ្នាំនេះ។ ប៉ុន្តែការបន្ធូរបន្ថយនោះ ត្រូវបានគេដាក់លក្ខខណ្ឌលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ឲ្យដោះលែងអ្នកទោសមួយចំនួនដែលមានទំនាក់ទំនងនឹងក្រុមប្រឆាំង និងអ្នកទោសជនជាតិអាមេរិក ព្រមទាំអធ្វើឱ្យមានវឌ្ឍនភាពឆ្ពោះទៅរកការដកបម្រាមលើឥស្សរជនប្រឆាំងមួយចំនួន។ទោះបីជាប្រទេសវេណេហ្ស៊ុយអេឡា ក្នុងខែធ្នូបានអនុវត្តការដោះដូរអ្នកទោសក៏ដោយ ក៏តុលាការកំពូលសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី ម៉ាឌូរ៉ូ កាលពីថ្ងៃសុក្រ បានបន្តការហាមឃាត់បេក្ខភាពបក្សប្រឆាំងលោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ (Maria Corina Machado) ដោយជំរុញការរកឃើញកាលពីមុនដែលថាលោកស្រីគាំទ្រការដាក់ទណ្ឌកម្ម និងរដ្ឋាភិបាលបណ្តោះអាសន្នរបស់គណបក្សប្រឆាំង គាំទ្រដោយសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលលោកប្រធានាធិបតី ម៉ាឌូរ៉ូ ស្តីបន្ទោសចំពោះការបាត់បង់ទ្រព្យសម្បត្តិបរទេសរបស់វេណេហ្ស៊ុយអេឡា៕

កម្ពុជាសម្ពោធជាផ្លូវការមូលនិធិអភិវឌ្ឍន៍ជំនាញ ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញ​ឱ្យត្រូវតម្រូវទីផ្សារ

2024/01/30 07:05:24 pm        237
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បាន​រៀបចំ​កម្មវិធី​សម្ពោធជាផ្លូវការមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ៖ “អភិវឌ្ឍជំនាញ, អភិវឌ្ឍ​អាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា” ក្រោមអធិបតីភាពរបស់ ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការប្រែក្លាយ​គម្រោង​សាកល្បង​យន្តការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍ជំនាញទៅជាស្ថាប័នអចិន្រ្តៃយ៍ និងការ​បង្ហាញ​ពី​សមិទ្ធផល និងកម្មវិធីថ្មីៗ របស់មូលនិធិ អភិវឌ្ឍន៍ជំនាញក្នុងគោលដៅពង្រឹង និង​ពង្រីក​ការ​អភិវឌ្ឍ​​ជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ព្រមទាំងការចុះអនុស្សរណៈយោគយល់គ្នា ជា​មួយ​ដៃគូយុទ្ធសាស្រ្ត និង​កម្មវិធីប្រគល់​ពាន​រង្វាន់​ដល់ដៃ​គូ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​អភិវឌ្ឍ​ជំនាញ។ ក្នុងពិធីនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា មូលនិធិ​អភិវឌ្ឍន៍​ជំនាញនេះ​ មានចក្ខុវិស័យក្លាយខ្លួនជាថ្នាលហិរញ្ញប្បទានប្រកបដោយទំនុកចិត្តបំផុត ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បី​ចូល​រួម​សម្រេច​ឱ្យបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ មូល​និធិ​បាន​ដាក់​ចេញនូវបេសកកម្មជម្រុញភាពជាដៃគូពិតប្រាកដរវាងវិស័យឯកជន និងគ្រឹះស្ថាន​បណ្តុះ​បណ្តាល​ដើម្បីរៀបចំ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញដែលមានគុណភាព ឆ្លើយតប​នឹង​តម្រូវ​ការ​វិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។ ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួងស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ ក្នុងការចូលរួម និង​សហការ​ឱ្យ​អស់​ពីលទ្ធភាព ដើម្បីជាកម្លាំងចលកររួមដ៏ធំមួយ ដើម្បី​សម្រេច​បាន​ការ​អភិវឌ្ឍ​មូល​ធន​មនុស្ស​កម្ពុជា​ប្រកបដោយចំណេះ, ជំនាញ, សមត្ថភាព, ឥរិយាបថ, និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម “យុទ្ធសាស្រ្ត​បញ្ចកោណដំណាក់កាលទី១” ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងម៉ឹងម៉ាត់ របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី

អង្គការឃ្លាំមើលពិភពលោក ស្នើក្រមសីលធម៌ថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំភ្លៃរបាយការណ៍ស្តង់ដារបរិស្ថាន

2024/01/30 06:55:54 pm        86
ប្រធានអង្គការស្តង់ដារពិភពលោកបានប្រាប់សារព័ត៌មានរ៉យទ័រថា បណ្ដាស្ថាប័នដែលពិនិត្យមើលការទាមទារផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលធ្វើឡើងដោយក្រុមហ៊ុននានានឹងត្រូវបានស្នើសុំឱ្យអនុវត្តតាមក្រមសីលធម៌ថ្មីដែលបានស្នើឡើង ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការបំភ្លៃរបាយការណ៍ស្តង់ដារបរិស្ថាន។ប្រាក់រាប់សែនកោដិ៍ដុល្លារបានហូរចូលទៅក្នុងមូលនិធិវិនិយោគដែលបង្ហាញពីអត្តសញ្ញាណធម្មជាតិបៃតង ប៉ុន្តែទាំងនេះអាចជាការភាន់ច្រឡំ ដោយនោះជាការអនុវត្តដែលគេស្គាល់ថាជាការបំភ្លៃរបាយការណ៍ស្តង់ដារបរិស្ថាន ។ ជាលទ្ធផល ក្រុមហ៊ុននានាកំពុងត្រូវបានស្នើសុំឱ្យបង្ហាញបន្ថែមទៀតអំពីសកម្មភាពរបស់ពួកគេលើបម្រែបម្រួលអាកាសធាតុ និងបញ្ហាផ្សេងទៀតដូចជា ភាពចម្រុះនៃក្រុមប្រឹក្សាភិបាលជាដើម។ក្រុមហ៊ុននៅក្នុងសហភាពអឺរ៉ុប និងទូទាំងពិភពលោកចាប់ពីឆ្នាំនេះ នឹងត្រូវប្រើប្រាស់ការបង្ហាញជាកាតព្វកិច្ចថ្មីលើផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច ESG និងកត្តាដែលទាក់ទងនឹងអាកាសធាតុនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ពួកគេសម្រាប់ឆ្នាំ២០២៤ តទៅ។ ការលាតត្រដាងទាំងនេះនឹងត្រូវការការត្រួតពិនិត្យដោយសវនករខាងក្រៅដែលជាការការពារប្រឆាំងនឹងការបំភ្លៃរបាយការណ៍ស្តង់ដារបរិស្ថាន៕

សហភាពអឺរ៉ុប គំរាមវាយលុកសេដ្ឋកិច្ចហុងគ្រី ប្រសិនបើលោក Orban វេតូលើជំនួយអ៊ុយក្រែន

2024/01/30 06:13:43 pm        151
សារព័ត៌មាន FT បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២៨ មករា) ថាសហភាពអឺរ៉ុប នឹងបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រី ប្រសិនបើទីក្រុង ប៊ុយដាប៉េស (Budapest) រារាំងជំនួយថ្មីដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលមួយក្នុងសប្តាហ៍នេះ ក្រោមផែនការសម្ងាត់ដែលបង្កើតឡើងដោយទីក្រុងប្រ៊ុចសែល។ទីក្រុងប្រ៊ុចសែល បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រដើម្បីកំណត់យ៉ាងច្បាស់នូវភាពទន់ខ្សោយសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រី បង្អាក់រូបិយប័ណ្ណ និងជំរុញឱ្យមានការដួលរលំនៃទំនុកចិត្តរបស់វិនិយោគិន ក្នុងគម្រោងដើម្បីបង្កផលប៉ះពាល់ដល់ «ការងារ និងកំណើនសេដ្ឋកិច្ច» ប្រសិនបើទីក្រុង ប៊ុយដាប៉េស បដិសេធមិនដកសិទ្ធិវេតូរបស់ខ្លួនលើជំនួយដល់ទីក្រុងគីវ នេះបើយោងតាមសារព័ត៌មានដដែលនេះបានរាយការណ៍ដោយដកស្រង់ឯកសារដែលរៀបចំឡើងដោយក្រុមមន្ត្រីសហភាពអឺរ៉ុប។ដោយទទួលបានភាពល្បីល្បាញដោយសារជម្លោះដ៏ជូរចត់ជាច្រើនជាមួយសហភាពអឺរ៉ុបក្នុងអំឡុងពេលកាន់អំណាច ១៣ឆ្នាំ របស់ខ្លួន នាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ីកទ័រ អ័របាន (Viktor Orban) បានក្លាយជាអ្នករិះគន់យ៉ាងខ្លាំងចំពោះការគាំទ្ររបស់ប្លុកនេះសម្រាប់អ៊ុយក្រែន ហើយបង្កើនទំនាក់ទំនងរបស់លោកជាមួយវិមានក្រឹមឡាំង ចាប់តាំងពីរុស្ស៊ី បានធ្វើសង្រ្គាមនៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក៕

រដ្ឋមន្ត្រីការបរទេសអាស៊ាន គាំទ្រដំណោះស្រាយដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង សម្រាប់វិបត្តិក្នុងប្រទេសនេះ

2024/01/30 06:10:55 pm        91
បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍កាលពីថ្ងៃចន្ទ ២៩ មករា បានជំរុញឱ្យបញ្ចប់ជម្លោះបង្ហូរឈាមនៅសហភាពមីយ៉ាន់ម៉ា និងបានបង្ហាញការរួបរួមក្នុងការគាំទ្ររបស់ខ្លួនចំពោះផែនការសន្តិភាពក្នុងតំបន់ និងដំណោះស្រាយដឹកនាំដោយសហភាពមីយ៉ាន់ម៉ាខ្លួនឯងចំពោះវិបត្តិនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការដកថយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្រុមរដ្ឋមន្ត្រីបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេសថ្មីស្តីពីវិបត្តិមកពីប្រទេសឡាវក្នុងការ ទាក់ទងទៅភាគីពាក់ព័ន្ធ និងបង្ហាញទំនុកចិត្តរបស់លោកក្នុងការជួយដល់ប្រជាជនមីយ៉ាន់ម៉ា។ សហភាពមីយ៉ាន់ម៉ា ត្រូវបានជាប់គាំងនៅក្នុងជម្លោះចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ២០២១ ដែលបានបង្កឱ្យមានភាពចលាចលទូទាំងប្រទេស និងបានបញ្ចប់យ៉ាងឆាប់រហ័យនៃលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចី និងកំណែទម្រង់សេដ្ឋកិច្ចរយៈពេលមួយទសវត្សរ៍។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន បេសកជនពិសេសថ្មីលោក អាលូនកែវគីទីខួន (Alounkeo Kittikhoun)បានជួបប្រមុខរបបសឹកអំឡុងដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ាកាលពីដើមខែនេះ។ ទាំងអាស៊ាន ទាំងឡាវ មិនទាន់បានប្រកាសអំពីការធ្វើដំណើរនោះនៅឡើយទេ ហើយគេមិនច្បាស់ថាតើលោកបានជួបក្រុមប្រឆាំងរបបយោធាណាមួយឬអត់។ រដ្ឋមន្ត្រីរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ា ស្វែងរកដំណោះស្រាយដោយសន្តិភាព គ្រប់ជ្រុងជ្រោយ និងយូរអង្វែងចំពោះវិបត្តិដែលកំពុងបន្ត ខណៈមីយ៉ាន់ម៉ានៅតែជាផ្នែកសំខាន់មួយនៃអាស៊ាន៕

អ្នកជំនាញ៖ លោកហ្សេឡិនស្គី នឹងប្រឈមមុខនឹង«ការពិចារណាឡើងវិញ» នៅពេលដែលសង្រ្គាមជាមួយរុស្ស៊ី ត្រូវបញ្ចប់

2024/01/30 06:08:03 pm        127
អ្នកជំនាញ បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) នឹងប្រឈមមុខនឹងការពិចារណាឡើងវិញ នៅពេលដែលសង្រ្គាមជាមួយរុស្ស៊ី ត្រូវបានបញ្ចប់ ទាំងពីទីក្រុងមូស្គូ ដែលបានទទួលជ័យជម្នះ ឬពីចម្លើយដែលទាមទារជាសាធារណៈ បន្ទាប់ពីពុំមានការកំណត់គោលដៅច្បាស់លាស់ ប្រសិនបើមានការបំផុសគំនិតឲ្យមានការតស៊ូនោះ។ លោកស៊ីម៉ុន ស៊ុស្ទឺ (Simon Shuster) អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់មានវ័យ១៧ឆ្នាំ ដែលរាយការណ៍អំពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា«The Showman» បានប្រាប់សារព័ត៌មាន Fox News Digital ថា៖«វាប្រាកដ នឹងមានការគិតពិចារណាឡើងវិញ នៅចំណុចខ្លះ ប្រហែលជាក្នុងអំឡុងពេលសង្រ្គាម ហើយប្រាកដណាស់ បន្ទាប់ពីសង្រ្គាម ទាក់ទងទៅនឹងការបរាជ័យមិនបានរៀបចំឲ្យបានគ្រប់គ្រាន់នោះ»។លោក ស៊ុស្ទឺ បាននិយាយថា៖«សំណួរជាច្រើនប្រភេទ និងការសោកសង្រេងទាំងនោះ កំពុងផ្ទុះឡើងនៅក្នុងឆាកនយោបាយអ៊ុយក្រែន និងនៅតាមគ្រួសារទូទាំងប្រទេសអ៊ុយក្រែន»។ «ហេតុអ្វីបានជាអ៊ុយក្រែនមិនត្រូវបានរៀបចំបន្ថែមទៀត? ហេតុអ្វីបានជាប្រជាជនមិនត្រូវបានព្រមានបន្ថែមទៀត»?។ លោក បានតាមដានយកព័ត៌មានអំពីអ៊ុយក្រែន និងរុស្ស៊ីសម្រាប់សារព័ត៌មាន ក្នុងនាមជាអ្នករាយការណ៍ព័ត៌មានកិច្ចការអន្តរជាតិ ដោយចាប់ផ្តើមការរាយការណ៍ផ្ទាល់របស់ខ្លួន នៅអ៊ុយក្រែនជាមួយនឹងការបញ្ចូលឧបទ្វីបគ្រីម៉េជារបស់រុស្ស៊ីក្នុងឆ្នាំ២០១៤។ លោកបានតាមដានយុទ្ធនាការរបស់ហ្សេឡិនស្គី នៅពេលលោកបានបង្ហាញថា ជាអ្នកកំប្លែងម្នាក់ ដែលបានបង្កើតឲ្យមានរលក នៅក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន ឆ្នាំ២០១៩នោះ។

រដ្ឋមន្រ្ដីការបរទេសកម្ពុជា បញ្ជាក់សាជាថ្មីអំពីសារៈសំខាន់ នៃការពង្រឹងមជ្ឈភាពអាស៊ាន​បន្ថែមទៀត​ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

2024/01/30 05:27:34 pm        219
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិបត្តិការ​​អន្តរជាតិ បានបញ្ជាក់សាជាថ្មី អំពីសារៈសំខាន់ នៃ​ការ​ពង្រឹង​មជ្ឈភាព​អាស៊ានបន្ថែម​ទៀត ក្នុង​កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងការ​ប្រើប្រាស់​យន្តការ​ដឹកនាំ​ដោយ​អាស៊ាន​ដើម្បី​កសាងទំនុកចិត្តយុទ្ធសាស្ត្រ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូ​កាន់​តែ​ស៊ីជម្រៅ ដើម្បីរក្សា និងលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង និងក្រៅតំបន់។ឯកឧត្តម សុខ ចិន្តាសោភា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សា​លើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅ​ទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​អាទិភាព​របស់​ឡាវ​ក្នុង​នាម​ជា​ប្រធានអាស៊ានឆ្នាំ២០២៤ ក្រោមមូលបទ «អាស៊ាន៖ការពង្រឹងការតភ្ជាប់ និងភាពធន់»។ ចំពោះ «ការពង្រឹងការតភ្ជាប់» មានអាទិភាពចំនួនបួនពោលគឺ៖ សមាហរណកម្ម និងការ​តភ្ជាប់​សេដ្ឋកិច្ច, ការបង្កើតអនាគតរួមប្រកបដោយបរិយាបន្ននិងចីរភាព, ការផ្លាស់​ប្ដូរ​ទៅ​រក​អនាគត​ឌីជីថល និងការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ានដើម្បីឱ្យមានបរិយាបន្ន និង​ចីរភាព​។ ចំពោះ «ការពង្រឹង ភាពធន់» មានអាទិភាពចំនួនប្រាំ ពោលគឺ៖ ការបង្កើត​ផែន​ការ​យុទ្ធ​សាស្ត្រ​ដើម្បី​អនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ការលើកកម្ពស់មជ្ឈភាពអាស៊ាន ការ​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការលើផ្នែកបរិស្ថាន ការលើកកម្ពស់​តួនាទីស្ត្រី និង​កុមា​រ​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ឥរិយាបថក្នុងអាស៊ាន និង ការពង្រឹងភាពធន់ នៃ​ការ​អភិវឌ្ឍ​សុខាភិបាល​អាស៊ាន​ក្នុង​បរិបទ​ថ្មី​។ក្នុងកិច្ចប្រជុំចង្អៀតនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានកោត​សរសើរ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់ប្រទេសសមាជិកអាស៊ាន ក្នុង​ការ​បញ្ចប់​សេចក្ដី​សម្រេច​ចិត្ត​ពីរ​ឆ្នាំ​ម្តង​ស្ដីពី​សន្ធិ​សញ្ញា​តំបន់​អាស៊ី អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ ដែលឈានទៅ​ដល់​ការ​អនុម័ត​សេចក្ដី​សម្រេច​ចិត្ត​នេះ ដោយគណៈកម្មាធិការទី១ នៃសម័យប្រជុំលើកទី៧៨ នៃមហា​សន្និបាត​អង្គ​ការ​សហ​ប្រជាជាតិ ដែលការណ៍នេះ​បញ្ជាក់​សាជាថ្មី​អំពីសារៈ​សំខាន់​ដែល​អាស៊ាន​ផ្ដោត​ទៅ​លើការ​មិន​រីក​សាយភាយ និង​ការរំសាយអាវុធនុយក្លេអ៊ែរ។ ជាងនេះទៅទៀតឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមាន ក្នុងការ​អនុវត្ត​ផែនទី​បង្ហាញ​ផ្លូវ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​អព្យាក្រឹត្យ​ សម្រាប់​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​អាស៊ាន​របស់​ទីម័រឡេស្តេ ហើយក៏បានបង្ហាញការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគាំទ្រ​ដល់​ទីម័រឡេស្តេ បន្ថែមទៀតក្នុងការកសាងសមត្ថភាព និងការចូលរួមក្នុងកិច្ចប្រជុំ និង​សកម្មភាព​នានា​របស់​អាស៊ាន។ពាក់ព័ន្ធនឹ​ងបញ្ហាតំបន់ និងអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការ​កើន​ឡើង​នៃ​ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រ​សេដ្ឋកិច្ច​រវាង​មហា​អំណាច​នានា​បន្ថែម​ទៅ​លើ​បញ្ហាប្រឈមដែលកំពុងរ៉ាំរ៉ៃ និងជាន់គ្នាបានបង្កជាកង្វល់ និងក្តីបារម្ភ​សម្រាប់​ប្រទេស​ជា​ច្រើន​នៅជុំវិញពិភពលោក។ នៅក្នុងបរិបទនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​សា​ជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងមជ្ឈភាពអាស៊ានបន្ថែមទៀត និងការប្រើ​ប្រាស់​យន្ត​ការ​ដឹក​នាំដោយអាស៊ានដើម្បីកសាងទំនុកចិត្តយុទ្ធសាស្ត្រ និងធ្វើឱ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន និងដៃគូកាន់តែស៊ីជម្រៅ ដើម្បីរក្សា និងលើកតម្កើងសន្តិភាព ស្ថិរភាព និង​វិបុល​ភាព​ក្នុង​ និង​ក្រៅតំបន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

WHO ៖ ការវាយប្រហារប្រហែល ៤លើក លើប្រព័ន្ធថែទាំសុខភាពក្នុង ១ថ្ងៃនៅតំបន់ជម្លោះ អំឡុងឆ្នាំ ២០២៦
08/15/2026 01:08 PM
ក្រុមហ៊ុនតាមដានបាននិយាយថា ប្រទេសអ៊ីរ៉ង់បានបន្តផ្ទុកប្រេងលើនាវានៅកោះ Kharg
08/15/2026 01:08 PM
រដ្ឋមន្ត្រីការបរទេសយេម៉ែន៖ ក្រុមហ៊ូទី មិនអាចយកច្រកសមុទ្រ Bab al-Mandeb ជាចំណាប់ខ្មាំងបានទេ
08/15/2026 01:08 PM
WHO ៖ ការសាកល្បងវ៉ាក់សាំងជំងឺអេបូឡារីកចម្រើន ស្របពេលការរីករាលដាលឆ្លងដល់ខេត្តទី ៦របស់កុងហ្គោ
08/15/2026 01:08 PM
រដ្ឋមន្រ្តីក្រសួងទេសចរណ៍​៖ «ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជាចលករ​នៃការ​អនុវត្ត​ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»
08/15/2026 01:08 PM
ការតម្រង់ជួរវិលត្រឡប់មកវិញនៅតាមស្ថានីយប្រេងក្រុងមូស្គូ ស្របពេលការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន
08/15/2026 01:08 PM
[UPDATE] ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ២០នាក់
08/15/2026 12:08 PM
អាមេរិក ព្រមានអ៊ីរ៉ង់ថា ខ្លួននឹងបង្កើនសម្ពាធសេដ្ឋកិច្ច ខណៈនាវាពីរគ្រឿងទៀតត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
08/15/2026 12:08 PM
ISI ប្រែក្លាយជាពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់នារដូវកាលថ្មី ក្រោយនាំកីឡាករបរទេសចំណូលថ្មី ៤រូបន្ថែម
08/15/2026 12:08 PM
រដ្ឋាភិបាលយេម៉ែននិយាយថា មីស៊ីលក្រុមឧទ្ទាមហ៊ូធីសម្លាប់ជនស៊ីវិល ៤នាក់នៅទីក្រុងកំពង់ផែ Mocha
08/15/2026 12:08 PM