សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឧទ្ធម្ភាគចក្រភពព្រះអង្គារ ជាប្រវត្តិសាស្ត្ររបស់ NASA បានចុះចតដោយសុវត្ថិភាព បន្ទាប់ពីហោះហើរបាន ៧២ លើក

2024/01/26 07:34:40 pm        218
អង្គការអវកាសNASA និយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥ ខែមករា ថាឧទ្ធម្ភាគចក្ររូបយន្តខ្នាតតូច អ៊ីនជីនញូធី(Ingenuity)របស់ខ្លួន ដែលកាលពីឆ្នាំ២០២១បានក្លាយជាយន្តហោះដំបូងគេដែលសម្រេចបាននូវការហោះហើរដែលមានថាមពលនៅលើភពមួយផ្សេងទៀតមិនអាចហោះហើរបានទៀតទេ ដែលជាការបញ្ចប់បេសកកម្មនៅលើភពព្រះភពអង្គារយូរជាងការគ្រោងទុកដំបូង។ ប្រធានរដ្ឋបាលអង្គការណាសាលោក Bill Nelson បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា នេះជារឿងជូរចត់ដែលលោកត្រូវតែប្រកាសថាយានអ៊ីនជីនញូធី (Ingenuity)ជាឧទ្ធម្ភាគចក្រខ្នាតតូច ដែលអាចនៅតែបន្តនិយាយថា លោកគិតថាលោកអាចធ្វើបាន ដែលឥឡូវនេះយាននេះ បានហោះហើរចុងក្រោយនៅលើភពព្រះអង្គារ។ អង្គការNASAបានបន្ថែមថា ទីភ្នាក់ងារអវកាសអាមេរិកបាននិយាយថា យានអ៊ីនជីនញូធី(Ingenuity)បានចុះចតបន្ទាន់ ក្នុងអំឡុងពេលហោះហើរពីទីពីរទៅចុងក្រោយរបស់វា។ ក្នុងអំឡុងពេលហោះហើរចុងក្រោយរបស់យាននេះ។ យាននេះដែលកាលពីថ្ងៃទី១៨ ខែមករា បានបាត់បង់ការទាក់ទងជាមួយយានអវកាសតាមដានប្រតិបត្តិការ ជាយានដែលឧទ្ធម្ភាគចក្ររូបយន្តខ្នាតតូច អ៊ីនជីនញូធី(Ingenuity)បានដាក់បញ្ជូនកាលពីឆ្នាំ២០២១ពេលយាននេះកំពុងហោះហើរកម្ពស់ប្រហែល ១ ម៉ែត្រពីលើដី ខណៈចុះមកដី។ បន្ទាប់ពីការហោះហើរលើកដំបូងរបស់ឧទ្ធម្ភាគចក្ររូបយន្តខ្នាតតូចអ៊ីនជីនញូធីកាលពីខែមេសា ឆ្នាំ ២០២១ រំញ័រពីលើផ្ទៃភពព្រះអង្គារក្នុងរយៈពេល ៣៩ វិនាទី ក្រុមមន្ត្រីណាសាបានសាទរចំពោះសមិទ្ធផលរបស់យន្តហោះដើរដោយថាមពលពន្លឺព្រះអាទិត្យទម្ងន់១,៨ គីឡូក្រាម ជាយន្តហោះដែលនឹងជួយត្រួសត្រាយផ្លូវសម្រាប់គំរូថ្មីមួយនៃការរុករកតាមអាកាសនៅលើភពក្រហម និងគោលដៅផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដូចជាភពសុក្រ និងព្រះចន្ទ។ ភាពជោគជ័យរបស់ឧទ្ធម្ភាគចក្រនៅក្នុងការហោះហើរសាកល្បងដំបូងៗ បានផ្ដល់ឱ្យតួនាទីប្រកបដោយផ្លែផ្កាកាន់តែប្រសើរនៅលើភពព្រះអង្គារ ដោយជួយស្វែងរកទីតាំងគោលដៅសម្រាប់កាមេរ៉ាតូចរបស់វា។ អង្គការណាសា បាននិយាយថា យាននេះបានរស់រានមានជីវិតជិតរយៈពេលជិត ១.០០០ ថ្ងៃ ដែលរាប់បញ្ចូលទាំងរដូវរដូវរងាដ៏ត្រជាក់របស់ភពផែនដីផងដែរ៕

លោក Trump ផ្តល់សក្ខីកម្មនៅក្នុងតុលាការក្រុងញូវយ៉កក្នុងសំណុំក្តីបរិហារកេរ្តិ៍ លោកស្រី ជីនខារ៉ូល

2024/01/26 07:31:58 pm        126
លោក Donald Trump បានផ្តល់សក្ខីកម្មយ៉ាងខ្លីកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៥ ខែមករា ក្នុងសំណុំរឿងបរិហារកេរ្តិ៍ដែលជាការបង្ហាញខ្លួនជាលើកដំបូងរបស់លោកចាប់តាំងពីការឈ្នះការបោះឆ្នោតបឋមនៅរដ្ឋ ញូ ហែម ស៊រ (New Hampshire) និងកាន់តែខិតទៅជិតការបោះឆ្នោតជាថ្មីជាមួយលោកប្រធានាធិបតី Joe Biden ។ ដោយរួបរឹតដោយបន្ទុកផ្លូវច្បាប់ជាច្រើនរបស់លោក លោក Trump បានបង្ហាញមុខនៅក្នុងបន្ទប់សវនាការ ដោយអះអាងថា ការជំនុំជម្រះក្ដីនីមួយៗគឺជាផ្នែកមួយនៃឆាកល្ខោនបងប្រឌិតឡើងដោយគណបក្សប្រជាធិបតេយ្យដើម្បីទប់ស្កាត់មិនឲ្យលោកវិលត្រឡប់ទៅកាន់សេតវិមានសម្រាប់អាណត្តិទីពីរ។ អ្នកនិពន្ធទស្សនាវដ្ដី អ្នកស្រី អ៊ី ជីន ខារ៉ូល (E Jean Carroll) កំពុងស្វែងរកសំណងជំងឺចិត្តជាង ១០ លានដុល្លារអាមេរិកសម្រាប់ការបរិហារកេរ្តិ៍ពីសំណាក់លោក Trump នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុងញូវយ៉ក ដែលមានអំណាចត្រឹមតែដាក់ទោសក្នុងបណ្ដឹងរដ្ឋប្បវេណី ប៉ុណ្ណោះមិនមែនជាការកាត់ទោសព្រហ្មទណ្ឌនោះទេ។ លោក Trump វ័យ៧៧ឆ្នាំ ដែលគណៈវិនិច្ឆ័យបានរកឃើញថាទទួលខុសត្រូវចំពោះការរំលោភផ្លូវភេទលើអ្នកស្រីខារ៉ូលក្នុងសំណុំរឿងរដ្ឋប្បវេណីសហព័ន្ធដាច់ដោយឡែកមួយនៅញូវយ៉ក ដែលបានប្រកាន់ជំហរបដិសេធថាលោកបានណែនាំនរណាម្នាក់ឱ្យធ្វើបាប អ្នកស្រីខារ៉ូល អមដោយសេចក្តីថ្លែងការណ៍របស់លោក។ចៅក្រម លោក ឡេវីសខាបឡាន (Lewis Kaplan)បានកំណត់លោក Trump ទៅនឹងសំណួរចំនួន៣ ពីមេធាវីរបស់លោក ដែលរូបលោកអាចឆ្លើយបានតែ មែន ឬទេ ដើម្បីការពារលោកពីការបដិសេធក្នុងករណីនេះ។លោក Trump បាននិយាយនៅពេលលោកចាកចេញពីបន្ទប់សវនាការក្រោយបង្ហាញខ្លួនរយៈពេលខ្លី ថា នេះមិនមែនជាអាមេរិកទេ ។អ្នកស្រីខារ៉ូល វ័យ៨០ឆ្នាំបានចោទប្រកាន់ថាលោក Trump ពីបទបង្ខូចកេរ្តិ៍ឈ្មោះអ្នកស្រីកាលពីឆ្នាំ២០១៩ នៅពេលអ្នកស្រីបានចោទប្រកាន់ពីបទរំលោភអ្នកស្រីតាមទីសាធារណៈដោយលោកនិយាយថាអ្នកស្រីមិនមែនជាប្រភេទមនុស្សដែលលោកស្រឡាញ់ទេ៕

អាល្លឺម៉ង់«មិនទាន់ត្រៀមខ្លួនការពារខ្លួន»ប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ីនៅឡើយ

2024/01/26 07:05:29 pm        106
រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ បានព្រមានថា ប្រទេសអាល្លឺម៉ង់ មិនទាន់ត្រៀមខ្លួនជាស្រេច ដើម្បីការពារខ្លួនពីបញ្ហាសន្តិសុខដែលនឹងប្រឈមមុខនឹងអឺរ៉ុប នាពេលអនាគតនោះទេ។លោកបូរីស ពីស្តូរៀស (Boris Pistorius) ដែលបានអំពាវនាវជាញឹកញាប់ឲ្យប្រទេសអាល្លឺម៉ង់ត្រៀមខ្លួនធ្វើសង្រ្គាមជាស្រេច ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីមួយឆ្នាំមុន បាននិយាយថា វាចាំបាច់ដើម្បីត្រៀមខ្លួន ដើម្បីប្រឈមនឹងការគំរាមកំហែងដែលបង្កឡើងដោយប្រទេសរុស្ស៊ី និងតួអង្គផ្សេងទៀត។លោកបានប្រាប់ទាហានសិក្ខាកាម នៅឯសាលាបណ្ឌិត្យយោធានៅទីក្រុងហាំប៊ឺក (Hamburg)កាលពីថ្ងៃពុធថា៖«តើយើងត្រៀមខ្លួនយ៉ាងហ្មត់ចត់ ដើម្បីការពារប្រទេសនេះក្នុងគ្រាអាសន្នឬយ៉ាងណាង? ហើយនេះយើងជានរណា? ការជជែកវែកញែកនេះ ត្រូវតែមាន»។ លោក ពីស្តូរៀស បានព្រមានថា សន្តិភាពនៅអឺរ៉ុប គឺ «លែងជាភាពប្រាកដប្រជា ដែលមិនអាចប្រកែកបានឡើយ ដោយបន្ថែមថា តួនាទីរបស់កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បានផ្លាស់ប្តូរ ចំពេលមានការផ្លាស់ប្តូរបញ្ហាប្រឈមផ្នែកសន្តិសុខជាច្រើន ដែលត្រូវប្រឈមមុខដោយប្រទេសអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តណាតូផ្សេងទៀត។លោកបានបញ្ជាក់ថា៖«អាល្លឺម៉ង់ គឺជាដើរតួដ៏រឹងមាំ និងសកម្មជាងមុន នៅក្នុងគោលនយោបាយសន្តិសុខ រួមទាំងផ្នែកយោធាផងដែរ»។

អនុរដ្ឋមន្ត្រីការបរទេសចិន ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ដើម្បីពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

2024/01/26 06:58:54 pm        144
ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃសុក្រ (២៦ មករា) នេះថាខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះនៃដំណើរទស្សនកិច្ចដោយគណៈប្រតិភូរដ្ឋាភិបាលចិន ដែលដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក ស៊ុន វ៉ីតុង (Sun Weidong) ខណៈដែលកូរ៉េខាងជើង បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ក្នុងការប្រឈមមុខដាក់គ្នាកាន់តែស៊ីជម្រៅជាមួយទីក្រុងវ៉ាស៊ីនតោន។ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការ KCNA របស់កូរ៉េខាងជើងបាននិយាយថា គណៈប្រតិភូរបស់លោក ស៊ុន បានទៅដល់រដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីឆ្លងកាត់ព្រំដែនដីគោករវាងប្រទេសទាំងពីរ ប៉ុន្តែរបាយការណ៍នោះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីដំណើរទស្សនកិច្ចនេះទេ។មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននឹងកំពុងព្យាយាមជំរុញភាពមើលឃើញនៃភាពជាដៃគូរបស់ខ្លួនជាមួយចិន និងរុស្ស៊ី ខណៈដែលលោកព្យាយាមបំបែកចេញពីភាពឯកោផ្នែកការទូត និងពង្រឹងការឈរជើងក្នុងតំបន់ដោយចូលរួមរណសិរ្សរួបរួមប្រឆាំងនឹងសហរដ្ឋអាមេរិក។លោក គីម បានធ្វើដំណើរទៅកាន់តំបន់ចុងបូព៌ារបស់រុស្ស៊ី ក្នុងខែកញ្ញា សម្រាប់កិច្ចប្រជុំកំពូលដ៏កម្រមួយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ហើយអ្នកជំនាញមួយចំនួនបាននិយាយថា លោក គីម ក៏ទំនងជាកំពុងស្វះស្វែងរកកិច្ចប្រជុំជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ផងដែរ៕

ប្រធានាធិបតីទួរគី ចុះហត្ថលេខាលើសមាជិកភាពអង្គការ NATO របស់ស៊ុយអែត

2024/01/26 06:46:18 pm        110
ប្រធានាធិបតីប្រទេសទួរគី នៅទីបំផុតបានយល់ព្រមលើសំណើរបស់ប្រទេសស៊ុយអែត ក្នុងការចូលរួមជាមួយអង្គការណាតូ កាលពីថ្ងៃព្រហស្បតិ៍ (២៥ មករា) ដោយបញ្ចប់ការពន្យារពេលជាច្រើនខែ ហើយទុកឱ្យតែប្រទេសហុងគ្រី ជាអ្នកប្រឆាំងតែម្នាក់គត់លើសមាជិកភាពនៃសម្ព័ន្ធយោធារបស់រដ្ឋធានីស្តុកខុម (Stockholm)។ទីភ្នាក់ងារផ្សព្វផ្សាយផ្លូវការរបស់ប្រធានាធិបតីបានបង្ហាញថា លោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) បានចុះហត្ថលេខាលើការផ្តល់សច្ចាប័ននៅក្នុងសភាទួរគី លើសំណើសមាជិកភាពនេះ ប្រហែលរយៈពេល ២០ខែ បន្ទាប់ពីទីក្រុងស្តុកខុម បានស្នើសុំជាលើកដំបូងដើម្បីចូលរួមជាមួយអង្គការណាតូ បន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ី លើអ៊ុយក្រែន។ការផ្តល់សច្ចាប័នរបស់សភាទួរគីកាលពីថ្ងៃអង្គារ បានជម្រះឧបសគ្គដ៏ធំបំផុតដែលនៅសេសសល់ក្នុងការពង្រីកសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។នាយកផ្នែកទំនាក់ទំនងរបស់ប្រធានាធិបតីបាននិយាយថា លោក អឺដូហ្កាន់ (Erdogan) បាន «សម្រេចបោះពុម្ពច្បាប់» ស្តីពីការចូលជាសមាជិកអង្គការណាតូ របស់ប្រទេសស៊ុយអែត ដែលអនុម័តដោយសភា និងបានចុះហត្ថលេខាលើក្រឹត្យរបស់ប្រធានាធិបតី ដែលអនុម័តពិធីសារចូលជាសមាជិករបស់រដ្ឋធានីស្តុកខុម៕

ហ្វីលីពីន និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងល្បាតឆ្នេរ ដែលប្រថុយនឹងការខឹងសម្បារពីចិន

2024/01/26 06:39:43 pm        104
ក្រុមមន្ត្រីបាននិយាយថា ប្រទេសហ្វីលីពីន និងវៀតណាម នឹងយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការកងឆ្មាំល្បាតឆ្នេរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ នៅសប្តាហ៍ក្រោយដោយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ដោយនោះជាសកម្មភាពមួយដែលប្រថុយនឹងការខឹងសម្បារពីប្រទេសចិន។ប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរនេះបានប្រជែងគ្នាទាមទារយកដែនសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការនេសាទ និងពាណិជ្ជកម្មពិភពលោក ដែលចិនទាមទារសិទ្ធិស្ទើរតែទាំងស្រុង។ កងឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មករា) ថាប្រទេសទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងឆ្មាំល្បាតឆ្នេររបស់ពួកគេ ។គេមិនច្បាស់ទេថាកិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូលអ្វីខ្លះនោះ ប៉ុន្តែកិច្ចសហប្រតិបត្តិការឆ្មាំល្បាតឆ្នេរមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចគ្នារវាងនាវានេសាទ ដែលទន្ទ្រានចូលទៅក្នុងដែនទឹកបរទេស ដែលជាជំហានមួយអាចជួយបន្ធូរបន្ថយជម្លោះទឹកដីទ្វេភាគី៕

លោកTrump នាំមុខលើលោក Biden ក្នុងការប្រកួតប្រជែងជាថ្មីដែលប្រជាជនអាមេរិកភាគច្រើនមិនចង់បាន

2024/01/26 05:30:45 pm        166
លោក Donald Trump បាននាំមុខ៦ពិន្ទុលើលោកប្រធានាធិបតីប្រជាធិបតេយ្យ Joe Biden នៅក្នុងការស្ទង់មតិរបស់សារព័ត៌មានReuters និងក្រុមហ៊ុនស្រាវជ្រាវទីផ្សាររបស់ប្រទេសបារាំង Ipsos ដែលបង្ហាញថាប្រជាជនអាមេរិកមិនសប្បាយចិត្តចំពោះការប្រកួតជាថ្មីនៃការបោះឆ្នោតដែលនាំឲ្យមានការផ្តោតការយកចិត្តទុកដាក់ខ្លាំងនៅក្នុងសប្តាហ៍នេះ។ ការស្ទង់មតិទូទាំងប្រទេសរបស់មនុស្សពេញវ័យអាមេរិកចំនួន១.២៥០នាក់ បានបង្ហាញថា លោក Trump នាំមុខលោក Biden ពី ៣៤%ទៅ ៤០% ខណៈអ្នកផ្សេងទៀតនៅមិនទាន់ប្រាកដ ឬគ្រោងបោះឆ្នោតឱ្យនរណាម្នាក់ផ្សេងទៀត ឬមិនបោះឲ្យអ្នកណាតែម្ដង។ លទ្ធផលនេះតំណាងឱ្យការកើនឡើងសម្រាប់លោក Trump បន្ទាប់ពីការស្ទង់មតិរបស់ប្រភពចំនួន២ខាងលើ ដែលធ្វើឡើងនៅដើមខែនេះបានបង្ហាញថាលោកនិងលោក Biden មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា ទោះបីជាការស្ទង់មតិទូទាំងប្រទេសពុំបានផ្ដោតលើចំណុចសំខាន់នៃការប្រកួតប្រជែងលើអង្គបោះឆ្នោតដែលនឹងត្រូវសម្រេចក្នុងរដូវស្លឹកឈើជ្រុះនេះ ក្នុងរដ្ឋប្រកួតប្រជែងនៅតាមបណ្ដារដ្ឋក៏ដោយ។ ស្របពេលលោក Trump បានយកឈ្នះគូប្រជែងចម្បងតែមួយគត់របស់លោកដែលនៅសល់ លោកស្រីនីគីហាលី ( Nikki Haley) នៅរដ្ឋ ញូវ ហែមស៊រ (New Hampshire) កាលពីថ្ងៃអង្គារ អ្នកឆ្លើយសំណួរប្រហែល ៦៧% បានស្ទង់មតិកាលពីថ្ងៃចន្ទដល់ថ្ងៃពុធបាននិយាយថា ពួកគេ ធុញទ្រាន់នឹងការមើលឃើញបេក្ខជនដដែលនៅក្នុងការបោះឆ្នោតប្រធានាធិបតី ហើយចង់បានអ្នកថ្មី។ ប៉ុន្តែមានចំនួន១៨% ប៉ុណ្ណោះដែលនិយាយថាពួកគេនឹងមិនទៅបោះឆ្នោត ប្រសិនបើ Biden និង Trump គឺជាជម្រើសរបស់ពួកគេនោះ ៕

ប្រជាជនឥណ្ឌារាប់ពាន់នាក់សម្រុកដាក់ពាក្យទៅធ្វើការនៅអ៊ីស្រាអែល ទោះបីជាមានសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាសក្តី

2024/01/26 05:23:22 pm        152
ប្រជាជនឥណ្ឌារាប់ពាន់នាក់ បានសម្រុកទៅកាន់មជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកមួយ កាលពីថ្ងៃព្រហស្បតិ៍សម្រាប់ការងារដែលនឹងនាំពួកគេទៅកាន់ប្រទេសអ៊ីស្រាអែល ទោះបីជាសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសរយៈពេលបីខែដែលកំពុងបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា និងការគំរាមកំហែង បង្កឲ្យរាលដាលកាន់តែធំនៅមជ្ឈិមបូព៌ាក៏ដោយ។ភាគច្រើនក្នុងចំណោមមនុស្សទាំងអស់ជាបុរស ដែលភាគច្រើនជាកម្មករសំណង់មានជំនាញ និងជាកម្មករ បាននិយាយថា ពួកគេ នឹងចាប់យកឱកាសនៅក្នុងប្រទេសមួយ ដែលមានជម្លោះក្នុងសង្គ្រាម ខណៈដែលពួកគេ កំពុងតស៊ូស្វែងរកការងារធ្វើ នៅក្នុងប្រទេសឥណ្ឌា ដែលភាពអត់ការងារធ្វើ នៅតែមានកម្រិតខ្ពស់ ទោះបីជាសេដ្ឋកិច្ច កំពុងកើនឡើងក៏ដោយ។លោក អាណូប ស៊ីង (Anoop Singh) ដែលជានិស្សិតបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ និងជាកម្មករសំណង់ ត្រូវបានគេប្រាប់ថា ខ្លួននឹងរកបានប្រហែល ១.៦០០ដុល្លារ ក្នុងមួយខែ ប្រសិនបើខ្លួន ត្រូវបានជ្រើសរើសឲ្យទៅប្រទេសអ៊ីស្រាអែលដែលច្រើនជាង ៣៦០ ទៅ ៤២០ដុល្លារ ដែលខ្លួនអាចទទួលបានជាប្រាក់ឈ្នួលប្រចាំខែសម្រាប់ការងារដូចគ្នា នៅក្នុងប្រទេសឥណ្ឌា។លោកស៊ីង បាននិយាយនៅពេលខ្លួនរង់ចាំនៅមជ្ឈមណ្ឌលក្នុងទីក្រុងឡាក់ណាវ ( Lucknow) រដ្ឋធានីនៃរដ្ឋអាត់តាប្រាដេស ( Uttar Pradesh) ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌាដើម្បីសម្ភាសន៍ការងារថា៖«នោះហើយជាមូលហេតុដែលខ្ញុំបានដាក់ពាក្យទៅធ្វើការ នៅអ៊ីស្រាអែល»។ បុរសទាំងនោះ បាននិយាយថា ពួកគេ បានឮសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា អ៊ីស្រាអែលកំពុងប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្ម បន្ទាប់ពីរារាំងកម្មករប៉ាឡេស្ទីនរាប់ម៉ឺននាក់ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើប្រទេសអ៊ីស្រាអែល ដែលបានបង្កឲ្យមានសង្រ្គាម។

អ្នកនាំពាក្យក្រសួងការពារជាតិចិន៖ កោះតៃវ៉ាន់ នឹងមិនអាចក្លាយជាប្រទេសបានទេ

2024/01/26 04:34:41 pm        186
អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មករា) ថាកោះតៃវ៉ាន់ នឹងមិនអាចក្លាយជាប្រទេសបាននោះទេ ហើយមិនមានសកម្មភាពផ្ដាច់ខ្លួនស្វែងរក «ឯករាជ្យភាពតៃវ៉ាន់» ឬការប៉ុនប៉ងដោយកងកម្លាំងបរទេសដើម្បីបំបែកខ្លួនប្រទេសចិន ណាមួយនឹងទទួលបានជោគជ័យនោះទេ។អ្នកនាំពាក្យ លោក អ៊ូ ឈាន (Wu Qian) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំងថា ការបោះឆ្នោតនៅក្នុងតំបន់តៃវ៉ាន់ គឺជាកិច្ចការរបស់តំបន់មួយនៅក្នុងប្រទេសចិន ដោយបន្ថែមថាលទ្ធផលបោះឆ្នោតបង្ហាញថាបក្សប្រជាធិបតេយ្យជឿនលឿន DPP មិនអាចតំណាងឱ្យមតិសាធារណៈទូទៅនៅលើកោះនេះបានទេ។ដោយបញ្ជាក់ថាអធិបតេយ្យភាព និងទឹកដីរបស់ចិនមិនដែលត្រូវបានកាត់ផ្តាច់នោះទេ លោក អ៊ូ បាននិយាយថា ការពិតដែលថាកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន និងឋានៈស្របច្បាប់របស់ខ្លួនជាផ្នែកនៃទឹកដីនេះ ក៏មិនមានការផ្លាស់ប្តូរដែរ។លោក អ៊ូ ក៏បានបញ្ជាក់ផងដែរថា បញ្ជាការភាគខាងកើតនៃកងទ័ពចិន PLA បានបើកការល្បាតតាមសមុទ្រ និងផ្លូវអាកាសរួមគ្នាជុំវិញកោះតៃវ៉ាន់ ក្នុងគោលបំណងបង្កើនការត្រៀមខ្លួនប្រយុទ្ធ និងបង្កើនសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕

កោះតៃវ៉ាន់ ចាប់ផ្តើមបន្តការធ្វើទាហានរយៈពេលមួយឆ្នាំ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ចិន

2024/01/26 04:30:41 pm        137
ក្រុមទាហានដែលត្រូវបានជ្រើសរើសថ្មីដំបូងបានចាប់ផ្តើមបម្រើយោធាជាកំហិតរយៈពេល ១ឆ្នាំរបស់ពួកគេនៅកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ (២៥ មករា) បន្ទាប់ពីរយៈពេលនៃការចុះឈ្មោះត្រូវបានបន្ត ពីរយៈពេលបម្រើការត្រឹមតែ ៤ខែកាលពីមុន ដោយសារការព្រួយបារម្ភរបស់រដ្ឋាភិបាលអំពីការគំរាមកំហែងផ្នែកយោធាកើនឡើងរបស់ប្រទេសចិន។មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានប្រកាសការបន្តពេលរយៈពេលនេះនៅចុងឆ្នាំ២០២២។ ប្រទេសចិនបានបង្កើនសម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ចលើកោះតៃវ៉ាន់ ដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន រួមទាំងបេសកកម្មកងទ័ពអាកាសចិនស្ទើរតែរាល់ថ្ងៃនៅជិតកោះនេះក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ។នៅឯមជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកយោធានៅភាគកណ្តាលទីក្រុង ថៃចុង (Taichung) របស់កោះតៃវ៉ាន់ បុរសវ័យក្មេងមួយក្រុមបានប្រមូលផ្តុំគ្នានៅពេលព្រឹកដ៏ត្រជាក់ដើម្បីចាប់ផ្ដើមចូលបម្រើការ ខណៈសត្វសុខនបានហិតក្លិនពិនិត្យកាបូបរបស់ពួកគេរកគ្រឿងញៀន ហើយជាងកាត់សក់បានកោរសក់ពួកគេមុនពេលផ្លាស់ប្តូរទៅជាកងកម្លាំងទ័ព។កងទ័ពរបស់កោះតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនរំពឹងថានឹងមានទាហានសរុបចំនួន ៦៧០នាក់ នឹងចូលរួមក្នុងក្រុមទីមួយក្រោមគម្រោងដែលបានពង្រីករយៈពេលថ្មីនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានតុលាការកំពូលវៀតណាមវាយតម្លៃខ្ពស់ចំពោះការបង្កើតច្បាប់យ៉ាងខ្លាំងក្លារបស់កម្ពុជា ប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងព្រំដែន
08/15/2026 02:08 PM
ទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា ធ្វើឲ្យឃើញបាតទន្លេ និងនាវាជាប់កឿង
08/15/2026 02:08 PM
ចំនួនអ្នកស្លាប់កើនឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Chiba ប្រទេសជប៉ុន ខណៈបណ្តាលឱ្យលំនៅឋានច្រើនខ្នងលិចទឹក
08/15/2026 02:08 PM
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជនបង្កើនផលិតភាព និងមានភាពអនុលោម ដើម្បីការប្រកួតប្រជែង
08/15/2026 02:08 PM
លីបង់ ជំរុញឱ្យមានកាលបរិច្ឆេទសម្រាប់ការដកទ័ពរបស់អ៊ីស្រាអែល ខណៈក្រុមហេសបូឡា រិះគន់កិច្ចព្រមព្រៀង
08/15/2026 02:08 PM
WHO ៖ ការវាយប្រហារប្រហែល ៤លើក លើប្រព័ន្ធថែទាំសុខភាពក្នុង ១ថ្ងៃនៅតំបន់ជម្លោះ អំឡុងឆ្នាំ ២០២៦
08/15/2026 01:08 PM
ក្រុមហ៊ុនតាមដានបាននិយាយថា ប្រទេសអ៊ីរ៉ង់បានបន្តផ្ទុកប្រេងលើនាវានៅកោះ Kharg
08/15/2026 01:08 PM
រដ្ឋមន្ត្រីការបរទេសយេម៉ែន៖ ក្រុមហ៊ូទី មិនអាចយកច្រកសមុទ្រ Bab al-Mandeb ជាចំណាប់ខ្មាំងបានទេ
08/15/2026 01:08 PM
WHO ៖ ការសាកល្បងវ៉ាក់សាំងជំងឺអេបូឡារីកចម្រើន ស្របពេលការរីករាលដាលឆ្លងដល់ខេត្តទី ៦របស់កុងហ្គោ
08/15/2026 01:08 PM
រដ្ឋមន្រ្តីក្រសួងទេសចរណ៍​៖ «ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជាចលករ​នៃការ​អនុវត្ត​ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»
08/15/2026 01:08 PM