ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា-កូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ
ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ២០២៦
គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតីទទួលយកការអញ្ជើញរបស់ប្រធានាធិបតីបារាំង និងប្តេជ្ញាចិត្តពិភាក្សា ពង្រឹងទំនាក់ទំនងទ្វេភាគី

2024/01/08 01:10:30 pm        214
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៣នេះ បានចេញលិខិតទទួលយកការអញ្ជើញរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី ​នៃសាធារណរដ្ឋបារាំង ដែលបាន​អញ្ជើញសម្តេច​ទៅបំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​សាធារណរដ្ឋ​បារាំង​ចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។ ខណៈប្រទេសបារាំង គឺជាប្រទេស​អឺរ៉ុបដំបូងគេដែលសម្តេចធិបតី នឹងអញ្ជើញបំពេញ​ទស្សនកិច្ចផ្លូវ​ការ​បន្ទាប់​ពី​បាន​ចូល​កាន់​តំណែងជានាយករដ្ឋមន្ត្រី កាលចុងខែសីហា ឆ្នាំ២០២៣។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«ខ្ញុំសូមសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និង​សូម​ថ្លែង​អំណរ​គុណ​ឯកឧត្តមដែលបានអញ្ជើញខ្ញុំ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅថ្ងៃ​ទី​១៨-១៩ ខែមករា ខាងមុខនេះ។ នេះជាកិត្តិយសដ៏ធំធេង ហើយខ្ញុំសូមទទួលយកឱកាសនេះ ជាមួ​យ​នឹងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ដើម្បីពិភាក្សា និងពង្រឹង​ទំនាក់​ទំនងទ្វេភាគី​របស់​យើង​ទាំងពី​រ»​។សម្ដេចធិបតីមានប្រសាសន៍ថា ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុង​ប៉ារីសនា​ពេល​ថ្មី​ៗកន្លងទៅនេះ បានបង្ហាញពីការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅ​រក​ការ​ពង្រឹង​ភាព​ជាដៃគូរ​វាងប្រជាជាតិយើងទាំងពីរ។ ក្នុងការបន្តនូវសន្ទុះនេះ ទស្សនកិច្ចរបស់​សម្ដេច​មាន​គោល​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការឱ្យកាន់ត ស៊ីជម្រៅបន្ថែមទៀត លើវិស័យសំខាន់ៗ ដោយ​ផ្តោត​ជា​ពិសេស​លើបញ្ហាការប្រឈមផ្នែកបរិស្ថាន នាពេលបច្ចុប្បន្ន ជាពិសេស បញ្ហាអន្តរ​កាល​ថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយ សន្តិភាពនៅលើពិភពលោក។ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយ ចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ និង​ការ​លើក​ក​ម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ​។ នេះបើតាម​ការ​បញ្ជាក់​របស់​សម្ដេចនាយករដ្ឋមន្រ្ដី។សម្ដេចធិបតីបន្តថា៖ «ខ្ញុំជឿជាក់ថា ការពិភាក្សារបស់យើងនឹង​រួមចំណែក​ឱ្យ​មាន​ការ​យល់​គ្នា​កាន់​តែ​ស៊ី​ជម្រៅ និងនាំ មកនូវគំនិតផ្តួចផ្តើមរួម ដែលនឹងផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ប្រទេស​យើង​ទាំង​ពីរ​។ កម្ពុជាប្តេជ្ញាចិត្តនឹងបន្ត ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដោយទទួល​ស្គាល់​នូវ​សារៈ​សំខាន់​នៃ​ភា​ព​ជាដៃគូរបស់យើង សម្រាប់ ប្រជាជនរបស់យើង និងសម្រាប់សហគមន៍អន្តរជាតិ។ ខ្ញុំ​រង់​ចាំ​ជួប និងពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម។ សូម ឯកឧត្តមប្រធានាធិបតី មេត្តា​ទទួល​នូវ​ក្តីគោរព​ដ៏​ខ្ពង់ខ្ពស់ពីខ្ញុំ»។សូមជម្រាបថាតាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីទៅកាន់ប្រទេសបារាំង ជំនួប​ទ្វេភាគី​នា​ពេលខាងមុខរវាងសម្តេចធិបតី និងឯកឧត្តម ប្រធានាធិបតី ម៉ាក្រុង គឺឱកាស​ដ៏​ប្រសើរ​សម្រាប់​រដ្ឋាភិបាលនៃប្រទេសទាំងពីរ បញ្ជាក់ជាថ្មីនូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​ក្នុង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​ជាប្រពៃណីឱ្យឈានដល់កម្រិតថ្មី ពង្រឹងនិងពង្រីកកិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដែលផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ ព្រមទាំង​រួម​គ្នា​ដោះ​ស្រាយ​ការប្រឈមសកល និងរក្សាសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់៕

ប្រតិភូសភាសហព័ន្ឋអាល្លឺម៉ង់កោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា

2024/01/08 12:37:00 pm        61
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេច​មហា​រដ្ឋសភា​ធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់ដឹកនាំដោយ ឯកឧត្តម Tino CHRUPALLA ប្រធាន​ក្រុមសភានៃគណបក្សAfD នៃសហព័ន្ធអាល្លឺម៉ង់ និងសហការី ចូលជួបធ្វើសវនាការ និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា កិច្ចជំនួបនាថ្ងៃនេះ គឺជា​សក្ខីភាព​បង្ហាញ​ឲ្យ​ឃើញកាន់តែច្បាស់ថែមទៀត អំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ដែលមិត្តអាល្លឺម៉ង់ ជាប្រទេសដែល​បាន​ជួយ​គាំទ្រ​លើ​ការ​អភិវឌ្ឍគ្រប់បែបយ៉ាងជាយូរអង្វែងមួយនៅកម្ពុជា ដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជ​រដ្ឋាភិបាល​កម្ពុជា​។ តាមរយៈឯកឧត្តមប្រធានគណៈប្រតិភូ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំ​ណរ​គុណ​ជូន​ដល់​សភា រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលផ្តល់ជំនួយ​ជា​បន្ត​បន្ទាប់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា​ទាំងទ្វេភាគី និងជំនួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា។ឯកឧត្ដម ក៏បានមានប្រសាសន៍ពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាសព្វថៃ្ង ពិតជាមិន​អាច​កាត់​ផ្តាច់​បាន​ពីការរួមវិភាគទានដ៏ថ្លៃថ្លាពីបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និង​សកល​លោក​ក្នុង​នោះ​អាល្លឺម៉ង់ ជាប្រទេសមួយដែលបានផ្តល់ជំនួយយ៉ាងច្រើន និងលើច្រើនវិស័យ ដល់កម្ពុជា។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជា បាន​បង្កើត​ក្រុម​មិត្ត​ភាពសភា កម្ពុជា-អាល្លឺម៉ង់ នៅគ្រប់នីតិកាល នៃរដ្ឋសភាជាបន្តបន្ទាប់ ហើយ​កិច្ច​សហប្រតិបត្តិការនេះ បាននាំមកនូវទំនាក់ទំនងការទូតសភាទាំងពីរយ៉ាងល្អប្រពៃ។ ស្ថាប័ន​នីតិ​ប្បញ្ញត្តិ នៃប្រទេសទាំងពីរបានធ្វើការយ៉ាងសកម្មក្នុងការផ្លាស់ប្តូរបទពិសោធន៍ និង​ចំណេះ​ដឹង​កិច្ច​ការ​សភា​​ពីគ្នាទៅវិញទៅមក ហើយសភាកម្ពុជាបានសិក្សារៀនសូត្រជាច្រើន ពីសភា​អាល្លឺម៉ង់​តាមរយៈ ដំណើរទស្សនកិច្ច សិក្សា និងកម្មវិធីផ្សេងៗ។ ឯកឧត្តម Tino CHRUPALLA ប្រធានក្រុមសភានៃគណបក្ស AfD នៃសហព័ន្ធអាល្លឺម៉ង់ បាន​ថ្លែង​អំណរ​គុណ​ចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅ និងសូមឯក​ភាព​ចំពោះ​ប្រសាសន៍​របស់​ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ដែលបានលើកឡើងពីចំណងមិត្តភាព និងកិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេសកម្ពុជា និងអាល្លឺម៉ង់។ ឯកឧត្តមប្រធានគណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់ បាន​កោត​សរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា និងថាកម្ពុជា​កំពុង​ធ្វើ​ដំណើរ​ដ៏​ល្អ​លើ​វិថី សន្តិភាព ស្ថេរភាព ដើម្បីការអភិវឌ្ឍប្រទេស។ឯកឧត្តម Tino CHRUPALLA បានមានប្រសាសន៍ថា ឯកឧត្តមក៏បានដឹងខ្លះៗហើយ តាមរយៈ​ឯកអគ្គ​រដ្ឋ​ទូតអាល្លឺម៉ង់ប្រចាំកម្ពុជាពីតម្រូវការមួយចំនួនរបស់កម្ពុជា ពិសេសលើ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដោយឯ​កឧត្ដ​ម​នឹង​នាំ​យក​បញ្ហា​ទាំង​នេះ​ទៅ​ពិភាក្សា​គ្នា​នៅ​ក្នុង​គណៈ​កម្មការ​សភា​អាល្លឺម៉ង់ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយអាចជួយចែករំលែកដល់កម្ពុជា ក៏ដូច​ជា​ចូល​រួម​ក្នុង​ការ​ជួយ​កសាងធនធានមនុស្សរបស់កម្ពុជា។ឆ្លៀតឱកាសនេះ ឯកឧត្តម Tino CHRUPALLA បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សម្ដេច​ប្រធាន​រដ្ឋសភា​ដែល​បានអនុញ្ញាតឱ្យឯកឧត្ដម មានជំនួបសវនាការ​ជាមួយ​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​អនុ​ប្រធាន​ទី១ រដ្ឋសភានាពេលនេះ ដោយឯកឧត្ដមបានរៀនសូត្រ និងយល់ដឹងច្រើនពីកម្ពុជា ហើយ​ឯក​ឧត្ដម​នឹងបន្ដស្វែងយល់បន្ថែមទៀត ជាមួយនឹងជំនួបសវនាការ ក៏ដូចជា​កម្ម​វិធី​ផ្សេង​ៗ​ទៀត​ដែល​បាន​គ្រោងទុកនៅក្នុងដំណើរទស្សនកិច្ចនេះដែរ៕

បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី ជជែកដេញដោលអំពីគោលនយោបាយការបរទេស និងការពារជាតិ

2024/01/08 12:31:09 pm        99
បេក្ខជនប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០២៤ ចំនួនបីរូប បានប្រកាសពីការត្រៀមខ្លួនរបស់ពួកគេ សម្រាប់ការជជែកដេញដោលការបោះឆ្នោតលើកទី ៣ ស្តីពីភូមិសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ សកលភាវូបនីយកម្ម នយោបាយអន្តរជាតិ ការពារជាតិនិងសន្តិសុខ ក្នុងពេលទិដ្ឋភាពក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើង និងសម្ពាធសម្រាប់ប្រទេសឥណ្ឌូនេស៊ី ក្នុងការដាក់ខ្លួនឯងឱ្យកាន់តែប្រសើរ សម្រាប់ជម្លោះដែលអាចកើតមាន។ ក្នុងចំណោមបញ្ហាផ្តោតការយកចិត្តទុកដាក់ខ្លាំង ត្រូវបានគេរំពឹងថានឹងត្រូវបានលើកឡើងក្នុងអំឡុងពេលជជែកដេញដោលនោះ គឺលំហូរចូលជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅពេលថ្មីៗនេះ ទៅកាន់កោះស៊ូម៉ាត្រា ព្រមទាំងការធ្វើទំនើបកម្មយោធាឥណ្ឌូនេស៊ី។ អតីតអភិបាលក្រុងហ្សាកាតា លោក Anies Baswedan ឈរឈ្មោះជាប្រធានាធិបតី ដែលដៃគូអ្នកឈរឈ្មោះប្រជែងអនុប្រធានាធិបតីជាប្រធាគណបក្សព្រលឹងជាតិ(PKB) លោក Muhaimin Iskandar ហើយរដ្ឋមន្ត្រីការពារជាតិលោក Prabowo Subianto តំណែងប្រធានាធិបតី លោក Gibran Rakabuming Raka អភិបាលក្រុង Surakarta ក្នុងតំណែងអនុប្រធានាធិបតី ហើយអតីតអភិបាលខេត្តជ្វាភាគកណ្តាល លោក Ganjar Pranowo ឈរតំណែងប្រធានាធិបតី ហើយអ្នកឈរឈ្មោះតំណែងអនុប្រធានាធិបតី គឺលោក Mahfud MD ជារដ្ឋមន្ត្រីកិច្ចការសន្តិសុខ ច្បាប់ និងសម្របសម្រួលនយោបាយបានឡើងកាន់វេទិការបស់ពួកគេកាលពីយប់ថ្ងៃអាទិត្យ។នៅមុនការជជែកដេញដោល ក្រុមរបស់លោក Prabowo បានសរសើររយៈពេលបួនឆ្នាំរបស់លោក ជារដ្ឋមន្ត្រីការពារជាតិ ដែលបានផ្តល់ឱ្យលោកនូវការយល់ដឹងអំពីអាទិភាពការពារជាតិ និងសន្តិសុខ របស់ប្រទេស ខណៈរដ្ឋាភិបាលបន្តធ្វើទំនើបកម្មយោធា។លោក Rahayu Saraswati អ្នកនាំពាក្យក្រុមយុទ្ធនាការរបស់លោក Prabowo បាននិយាយថា លោកយល់ច្បាស់អំពីបញ្ហាបានយ៉ាងល្អ។ លោកយល់ពីប្រព័ន្ធសព្វាវុធចម្បងដែលប្រទេសឥណ្ឌូនេស៊ីពិតជាត្រូវការ និងទីកន្លែងដែលត្រូវទិញសព្វាវុធក្នុងតម្លៃសមរម្យ។

អាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ត្រលប់មកធម្មតាវិញ បន្ទាប់ពីឧបទ្ទវហេតុយន្តហោះបុកគ្នា

2024/01/08 12:21:41 pm        109
ក្រុមមន្ត្រីនិយាយថា ប្រតិបត្តិការជើងហោះហើរបានត្រឡប់មកធម្មតាវិញហើយនៅថ្ងៃចន្ទ ទី៨ ខែមករានេះ នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ រយៈពេល៦ថ្ងៃ បន្ទាប់ពីការបុកគ្នាដ៏មហន្តរាយ រវាងយន្តហោះក្រុមហ៊ុនអាកាសចរណ៍ និងយន្តហោះធុនតូចឆ្មាំល្បាតឆ្នេរ ដែលបានបណ្តាលឲ្យមនុស្ស ៥ នាក់ស្លាប់ ។អ្នកដំណើរ និងបុគ្គលិកយានិកទាំងអស់ចំនួន ៣៧៩នាក់ បានរត់ចេញពីយន្តហោះឆេះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បន្ទាប់ពីយន្តហោះបុកគ្នាកាលពីថ្ងៃទី ២ ខែមករា ប៉ុន្តែមនុស្ស ៥ នាក់ក្នុងចំណោម ៦ នាក់នៅលើយន្តហោះឆ្មាំល្បាតឆ្នេរ បានស្លាប់។ផ្លូវយន្តហោះរត់នៅអាកាសយានដ្ឋាន Haneda ដែលផ្លូវរត់មួយក្នុងចំណោមបួន ជាកន្លែងដែលឧបទ្ទវហេតុ បានកើតឡើងត្រូវបានបិទចាប់តាំងពីពេលនោះមក បណ្តាឲ្យមានការលុបចោលជើងហោះហើរក្នុងស្រុករាប់រយជោះងនៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។អ្នកនាំពាក្យអាកាសយានដ្ឋានទីក្រុងតូក្យូបានប្រាប់សារព័ត៌មាន AFP ថា «ផ្លូវរត់ C បានដំណើរការឡើងវិញ នៅថ្ងៃចន្ទនេះ» ដូច្នេះអាកាសយានដ្ឋានបានដំណើរការធម្មតាឡើងវិញហើយ។ កំណត់ត្រានៃការទំនាក់ទំនង ដែលចេញផ្សាយដោយក្រសួងដឹកជញ្ជូនកាលពីសប្តាហ៍មុន បានបង្ហាញថាយន្តហោះឆ្មាំល្បាតឆ្នេរ ត្រូវបានណែនាំឱ្យឈប់នៅមុខផ្លូវរត់ ហើយយន្តហោះក្រុមហ៊ុនអាកាសចរណ៍ JAL ត្រូវបានបញ្ជាក់ច្បាស់ដើម្បីចុះចត។យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អាកាសយានិកឆ្មាំល្បាតឆ្នេរ ជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់ ជឿថាលោកមានការបញ្ជាក់ច្បាស់ដើម្បីធ្វើដំណើរចូលទៅកាន់ផ្លូវរត់ ដែលយន្តហោះរបស់លោកចុះប្រហែល ៤០ វិនាទី មុនពេលបុកគ្នា។

លោក Trump នៅរដ្ឋ Iowa ទាមទារឱ្យដោះលែងអ្នកជាប់ពន្ធនាគារដោយសារការវាយប្រហារនៅវិមាន Capitol ឆ្នាំ ២០២១

2024/01/08 12:12:13 pm        66
លោក Donald Trump បាននិយាយសម្រាលពីតួនាទីរបស់លោកក្នុងការហ៊ុមព័ទ្ធវិមានកាពីតូល នៅសហរដ្ឋអាមេរិក ក្នុងថ្ងៃខួបលើកទី ៣ នៃការវាយប្រហារ ដោយលើកហេតុផលថាអ្នកដែលត្រូវបានកាត់ទោសពីបទសម្រុកចូលអគារនោះ គួរតែត្រូវបានដោះលែង។ថ្លែងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅទីក្រុងគ្លីនតុន (Clinton) រដ្ឋអាយអូវ៉ា(Iowa) ជាមួយនឹងការប្រកួតប្រជែងជ្រើសតាំងបេក្ខជនគណបក្សសាធារណៈរដ្ឋលើកដំបូងជាងមួយសប្តាហ៍ទៀត លោក Trump បានចាត់ទុកអ្នកទាំងឡាយដែលបានជាប់ពន្ធនាគារបន្ទាប់ពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ថាជាការវាយប្រហារចំណាប់ខ្មាំង និងបាននិយាយថា ពួកគេត្រូវបានរដ្ឋបាលលោក Biden ធ្វើបាប។លោក Trump និយាយថា «ពួកគេបានរងទុក្ខគ្រប់គ្រាន់ហើយ» ។ លោកហៅពួកគេថាជាចំណាប់ខ្មាំង។ អ្នកមួយចំនួនហៅពួកគេថាជាអ្នកទោស។ ថ្លែងទៅកាន់អ្នកគាំទ្រជាងមួយពាន់នាក់នៅក្នុងទីកន្លែងហាត់កីឡានៅសាលារៀនមួយកន្លែង លោក Trump បានអះអាងម្តងទៀតដោយគ្មានហេតុផលថា ការបោះឆ្នោតឆ្នាំ ២០២០ គឺជាការក្លែងបន្លំ ហើយចាត់ទុកខ្លួនលោកថាជាជនរងគ្រោះពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។

សម្តេចធិបតី៖ គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ

2024/01/08 12:07:51 pm        194
កោះកុង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណង់តែមួយគត់ គឺការបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពល្អប្រសើរ សេដ្ឋកិច្ចជាតិមានរីកចម្រើន។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង ១ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង ដែលកាលពីអំឡុងពេលបោះឆ្នោត ដែលបានជឿជាក់ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមាណ ៨៥,៧៥ ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បញ្ជាក់ថា ដើម្បីឆ្លើយតបចំពោះការគាំទ្ររបស់​ការគាំទ្ររបស់ប្រជាពលរដ្ឋយ៉ាងលើសលប់ចំពោះគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល​អាណត្តិទី៧នេះ ​បានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ​និងឱ្យប្រជាពលរដ្ឋកាន់តែមានបាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ថ្លែងថា ​បើគ្មានសន្ដិភាព គឺមិនអាចឱ្យ​ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខបានទេ។ សន្ដិភាពនេះ គឺកើតឡើងតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ​រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យយកថ្ងៃទី ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃឈប់សម្រាករយៈពេល១ថ្ងៃនៅទូទាំងប្រទេស៕

សម្ដេចធិបតីប្រកាសថា នឹងចុះត្រួតពិនិត្យស្ថានភាពតាមខេត្តដោយមិនឱ្យអាជ្ញាធរដឹងមុនឡើយ

2024/01/08 11:59:53 am        398
កោះកុង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្ដេចនឹងចុះត្រួតពិនិត្យស្ថានភាពនៅតាមបណ្ដាខេត្ត ដោយមិនប្រាប់ដំណឹងឱ្យអាជ្ញាធរដឹងជាមុនឡើយ ដើម្បីត្រួតពិនិត្យជាក់ស្ដែងលើការគ្រប់គ្រង ដឹកនាំ និងការអនុវត្តការងារនានារបស់រដ្ឋបាលខេត្តនីមួយៗ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង១ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។សម្ដេចធិបតីថ្លែងថា កាលពីសម្ដេចនៅកាន់កិច្ចការងារកងទ័ព ការចុះពនិត្យជាក់ស្ដែងនៅតាម​មូលដ្ឋាន​ផ្ទាល់នេះ គឺបានអនុវត្តជាប់ជាប្រចាំ ដើម្បីត្រួតពិនិត្យលើគោលនយោបាយ និងផែនការ​ការងារដែលបានដាក់ចេញ ដូច្នេះក្នុងពេលសម្ដេចកាត់ដំណែងជានាយករដ្ឋមន្រ្ដី សម្ដេចក៏នៅតែបន្តចុះពិនិត្យជាក់ស្ដែងដែរ ដោយមិនស្ដាប់តែរបាយការណ៍ដែលបានដាក់មកជូន​សម្ដេចនោះទេ។សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ និងគោល​នយោបាយ​អាទិភាព​ជាបន្តបន្ទាប់ដល់ក្រសួង ​ស្ថាប័ននានាសម្រាប់អនុវត្តដើម្បីជំរុញកំណើនសេដ្ឋកិច្ចដល់ជាតិ និងប្រជាជន៕ អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី បានប្រកាសយកឆ្នាំ២០២៤នេះ ជំរុញការវិនិយោគនៅខេត្តព្រះសីហនុជាថ្មី

2024/01/08 11:54:38 am        340
កោះកុង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយកឆ្នាំ២០២៤នេះ ជាឆ្នាំជំរុញការវិនិយោគនៅខេត្តព្រះសីហនុជាថ្មី ជាពិសេសដើម្បីជំរុញការដោះស្រាយ បញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង ១ ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។សម្ដេចធិបតីថ្លែងថា នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ខាងមុខនេះ សម្ដេចនឹងអញ្ជើញប្រកាសដាក់ចេញនូវកម្មវិធីនយោបាយជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។សម្ដេចនាយករដ្ឋមន្ត្រី បានឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ សម្ដេចបានដាក់ចេញនូវផែនការជំរុញទេសចរណ៍ខេត្តសៀមរាប។ ដូច្នេះនៅថ្ងៃ ២៥ ខែមករា ឆ្នាំ ២០២៤នេះ សម្ដេចបានកំណត់យកជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន ជាពិសេសបញ្ហា សំណង់មួយចំនួនដែលជាប់គាំង។សូមជម្រាបថា គិតត្រឹមឆ្នាំ ២០២៣ កន្លងទៅនេះនៅខេត្តព្រះសីហនុ មានសំណង់អគារប្រមាណ ១ ០០០ កន្លែងកំពុងជាប់គាំងការសាងសង់។ បញ្ហានេះក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបាន និងកំពុងខិតខំដោះស្រាយជាបន្តបន្ទាប់ ដើម្បីស្វែងរកវិនិយោគមកវិនិយោគឡើងវិញ នាពេលឆាប់ៗខាងមុខ៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Michel និយាយថា លោកនឹងលាលែងពីតំណែងក្នុងពេលឆាប់ៗនេះ

2024/01/08 11:42:51 am        95
អ្នកនយោបាយជនជាតិបែលហ្ស៊ិក លោក Charles Michel បានប្រកាសថា លោកនឹងលាលែងពីតំណែងក្នុងពេលឆាប់ៗនេះជាប្រធានក្រុមប្រឹក្សាអឺរ៉ុប បន្ទាប់ពីលោកឈរឈ្មោះក្នុងការបោះឆ្នោតសភាអឺរ៉ុប ដែលកំណត់ពេលធ្វើនៅក្នុងខែមិថុនា។លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកថា លោកបានសម្រេចឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតអឺរ៉ុបនៅខែមិថុនាឆ្នាំ ២០២៤។ ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ទំនងជានឹងបង្កើនការរំពឹងទុកអំពីអ្នកដែលនឹងក្លាយជាមេដឹកនាំសហភាពអឺរ៉ុបបន្ទាប់ ខណៈការចរចាបានចាប់ផ្តើមសម្រាប់ជុំថ្មី នៃការងារកំពូលនៅក្នុងខែវិច្ឆិកា នៅពេលដែលអាណត្តិផ្លូវការរបស់លោក Michel ផុតកំណត់។ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen របស់ប្រទេសអាល្លឺម៉ង់ ដែលពេញចិត្តតែងតាំងលោក Michel ក្នុងឆ្នាំ ២០១៩ រហូតមកដល់ពេលនេះមានភាពស្ងប់ស្ងាត់លើថាតើលោកស្រី មានបំណងស្វែងរកអាណត្តិទីពីរដែរឬយ៉ាងណា។ខណៈជាប្រធានក្រុមប្រឹក្សា ភារកិច្ចចម្បងមួយរបស់លោក Michel កំពុងពិនិត្យមើលកិច្ចប្រជុំកំពូលរបស់ សហភាពអឺរ៉ុប ដែលបានក្លាយជាចំណុចសំខាន់ ដើម្បីស្វែងរកការឆ្លើយតបរួមគ្នាចំពោះវិបត្តិនានា រួមមានទាំងជំងឺរាតត្បាត COVID-19 និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។លោក Michel ជាអតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិកមានអាយុ ៤៨ឆ្នាំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកថា រយៈពេលបួនឆ្នាំបន្ទាប់ពីការចាប់ផ្តើមអាណត្តិរបស់លោកជាមេដឹកនាំអឺរ៉ុបម្នាក់ វាជាទំនួលខុសត្រូវរបស់លោកក្នុងការប្រាប់ពីសាច់រឿងការងាររបស់លោកកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ និងដើម្បីស្នើគម្រោងសម្រាប់អនាគតរបស់សហភាពអឺរ៉ុប។ លោក Michel បាននិយាយថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាមួយ នឹងត្រូវធ្វើឡើងបន្ទាប់ពីការបោះឆ្នោតសភា ហើយ នៅពេលនោះ កិច្ចប្រជុំនឹងត្រូវសម្រេចថាតើពេលណាអ្នកបន្តពីលោក នឹងចូលកាន់តំណែង។

អ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋ គាំទ្រលោក Trump យ៉ាងលើសលប់ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចអាមេរិក

2024/01/08 11:39:39 am        62
ចំនួនពីរភាគបីនៃអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋ និយាយថាពួកគេជឿជាក់លើលោក ដូណាល់ ត្រាំ (Donald Trump) ច្រើនជាងបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋផ្សេងទៀតក្នុងការគ្រប់គ្រងសេដ្ឋកិច្ចអាមេរិក នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារចំណាត់ថ្នាក់ មីឈីហ្កាន់ រ៉ូស (FT-Michigan Ross) ដែលគូសបញ្ជាក់ពីភាពលេចធ្លោរបស់អតីតប្រធានាធិបតីរូបនេះលើបញ្ហាដ៏ចម្រូងចម្រាស រយៈពេលមួយសប្តាហ៍មុនពេលរដូវកាលបោះឆ្នោតបឋមដំណើរការ។ការរកឃើញនេះគឺជាបញ្ហាប្រឈមជាពិសេសសម្រាប់លោកស្រី នីកគី ហាលី (Nikki Haley) អតីតអភិបាលរដ្ឋ សៅ កាលីហ្វ័រនីញ៉ា (South Carolina) ដែលបាននាំមុខនៅក្នុងការស្ទង់មតិនិងក្លាយជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់លោក ត្រាំ ក៏ដូចជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់បេក្ខជនសាធារណរដ្ឋផ្សេងទៀត។ មានតែចំនួន ៨ភាគរយប៉ុណ្ណោះនៃអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋបាននិយាយថា លោកស្រី ហាលី នឹងក្លាយជាជម្រើសរបស់ពួកគេដើម្បីគ្រប់គ្រងសេដ្ឋកិច្ចអាមេរិក ខណៈដែលចំនួន ៦៧ភាគរយជ្រើសរើសលោក ត្រាំ។នៅលើផ្លូវនៃយុទ្ធនាការបោះឆ្នោត លោក ត្រាំ បានបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក នៅពេលដែលលោកកាន់តំណែងនៅក្នុងសេតវិមាន ហើយបានទទូចថា «ការរីកចំរើនសេដ្ឋកិច្ចបន្ទាប់» នឹងចាប់ផ្តើម «ភ្លាមៗ» ដែលលោកត្រូវបានជ្រើសរើសជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជា ៩ ចំណុច ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/15/2025 10:07 PM
សម្តេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំ AIPA
07/15/2025 08:07 PM
សហគមន៍ជនបទយេម៉ែនកំពុងជួបការលំបាកខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅ
07/15/2025 08:07 PM
ប៉េរ៉ូបើកឡើងវិញតំបន់បុរាណវិទ្យាអាយុកាល ៣.៨០០ឆ្នាំ Penico ដល់ភ្ញៀវទេសចរ
07/15/2025 08:07 PM
រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក «គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ»
07/15/2025 08:07 PM
UN ៖ ជនប៉ាឡេស្ទីន ៨៧៥នាក់ ត្រូវបានសម្លាប់នៅជិតទីតាំងចែកចាយជំនួយក្នុងតំបន់ហ្កាហ្សា
07/15/2025 08:07 PM
វិមានក្រឹមឡាំង៖ សេចក្តីថ្លែងការណ៍របស់លោក Trump ស្តីពីរុស្ស៊ី និងលោក Putin គឺធ្ងន់ធ្ងរ និងត្រូវការការវិភាគ
07/15/2025 08:07 PM
បារាំង៖ សន្និសីទ UN នឹងពិភាក្សា អំពីហ្កាហ្សាក្រោយសង្គ្រាម និងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
07/15/2025 07:07 PM
កូរ៉េខាងត្បូងកោះអញ្ជើញមន្ត្រីអនុព័ន្ធការពារជាតិជប៉ុន ដើម្បីតវ៉ា ជុំវិញការអះអាងសិទ្ធិលើកោះ
07/15/2025 07:07 PM
លោក Netanyahu ស្ថិតក្រោមសម្ពាធនយោបាយកាន់តែខ្លាំង ក្រោយមានគណបក្សដកខ្លួន
07/15/2025 07:07 PM